Category: សង្គម និងសេដ្ឋកិច្ច

  • ក្នុង Premier League មានតែក្លិបមួយនេះទេ ដែលឡូយជាងគេ អត់កាត់ប្រាក់ខែកីឡាករ…

    ក្នុង Premier League មានតែក្លិបមួយនេះទេ ដែលឡូយជាងគេ អត់កាត់ប្រាក់ខែកីឡាករ…

    កូវីដ-19 កំពុងក្លាយជាប្រធានបទនៃវិបត្តិហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់នីមួយៗនៅជុំវិញពិភពលោក ដោយសារតែមិនមានការប្រកួត ហើយលុយគិតតែពីហូរចេញដូចទឹកបាក់ទំនប់។

    ក្នុងនោះដែរ លីកកំពូលអង់គ្លេស English Premier League ក្លិបស្ទើរតែទាំងអស់ បានកាត់បន្ថយប្រាក់ខែបុគ្គលិកទៅតាមសមត្ថភាពក្លិប។

    ដោយឡែកក្លិបមិនសូវជាល្បី និងខ្សត់ធនធានមួយ គឺ Southampton បានប្រកាសជំហរថា នឹងមិនកាត់បន្ថយប្រាក់ខែបុគ្គលិកខ្លួនឡើយ។

    ផ្ទុយទៅវិញគឺ ក្លិបសុំជំពាក់សិន ដោយក្នុងនោះបើក 90% នៃប្រាក់ខែដូចធម្មតា និងជំពាក់តែ 10%ទេ។ ដោយការជំពាក់នេះ នឹងចាប់ផ្តើមពីខែក្រោយតទៅ៕

  • Loic Chan កំពុងចរចាកុងត្រាជាមួយក្លិបនៅ La Liga

    Loic Chan កំពុងចរចាកុងត្រាជាមួយក្លិបនៅ La Liga

    កុមារាសញ្ជាតិ​ខ្មែរ-បារាំង​ Loic Chan​ វ័យ​ 14ឆ្នាំ កំពុង​ទទួលបាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង តាមរយៈ​វីដេអូ​បង្ហាញ​សមត្ថភាព ដែល​ត្រូវបាន​គេ​ចែករំលែក​តៗគ្នា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ដឹង​ថា កុមារា​​រូបនេះ ជាកូនរបស់តារា​សម្ដែង​ខ្មែរ​-បារាំង​ Maurice Chan ដែល​ជា​តារា​សម្ដែង​ក្បាច់គុនដ៏​ល្បី​ឈ្មោះមួយរូប។

    បន្ទាប់ពីបាត់មុខមួយរយៈធំ នៅពេលនេះគេកំពុងតែចរចា ដើម្បីស្វែងរកលទ្ធភាពក្នុងការផ្ទេរទៅលេងឱ្យក្លិប RCD Mallorca នៅក្របខ័ណ្ឌ La Liga នេះបើតាមការបញ្ជាក់ពីលោក Maurice Chan ដែលជាឪពុកបង្កើតរបស់ Loic Chan។

    លោក Maurice Chan បានឱ្យដឹងថា កូនរបស់លោកមានក្តីស្រមៃ ចង់ពាក់អាវជម្រើសជាតិកម្ពុជា ហើយលោកសង្ឃឹមថា កូនប្រុសរបស់លោក នឹងអាចជាប់ជម្រើសជាតិកម្ពុជា នាពេលអនាគត៕

  • អូនតូចអាយុ 8ឆ្នាំម្នាក់ ត្រែះបាល់ដូចកីឡាករអាជីព

    អូនតូចអាយុ 8ឆ្នាំម្នាក់ ត្រែះបាល់ដូចកីឡាករអាជីព

    កុមារា Marco Antonio សញ្ជាតិប្រេស៊ីល ត្រូវបានគេឱ្យរហស្សនាមថា ជា Ronaldo សម័យថ្មី ដែលត្រូវបានគេស្គាល់តាមរយៈវីដេអូលេងបាល់យ៉ាងឡូយ ពូកែដូចជាកីឡាករអាជីព និងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបណ្តាញសង្គមតាមរយៈវីដេអូរបស់គេ។

    អូនតូចរូបនេះ ជាហ្វ៊ែនរបស់ក្លិបបាល់ទាត់ធំៗល្បី2 គឺ Real Madrid និង Bacelona ហើយបានបង្ហើបប្រាប់សារព័ត៌មានថា គេមានក្តីស្រមៃថា នឹងទៅលេងនៅក្នុងក្លិបទាំង2 នេះ នាពេលអនាគត។

    ទោះជាជួប​បញ្ហា​ជំងឺរលាកពោះវៀន​មែន តែឪពុករបស់គេគិត​ថា កូន​របស់​គាត់​ កើត​មក​មាន​ទេពកោសល្យ​ខាងបាល់ទាត់​ស្រាប់ និង​ជា​កាដូ​ពី​ធម្មជាតិ។ ក្ដី​ស្រមៃ​របស់ Marco ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់អាជីព​ម្នាក់។ Marco Antonio ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​តាម​រយៈ​វីដេអូ​ត្រែះ​បាល់​នៅក្នុង​ផ្ទះ ទទួល​បាន​អ្នក​ចូល​មើល​ 12​លាន​ដង​លើ Instagram៕​​​

  • ក្រសួងអប់រំអំពាវនាវឱ្យធនាគារជាតិអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ និងពន្យាការទូទាំត់ដល់សលាឯកជន

    ក្រសួងអប់រំអំពាវនាវឱ្យធនាគារជាតិអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ និងពន្យាការទូទាំត់ដល់សលាឯកជន

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស​នៅព្រឹកនេះដោយជំរុញឱ្យមានការអន្តរាគមន៍​ពីធនាគារជាតិនៃកម្ពុជា ចំពោះគ្រឹះស្ថានឯកជន​ដែលរងផលប៉ះពាល់ដោយសារតែបញ្ហា Covid-19 និងជំរុញឱ្យ​ម្ចាស់ទីតាំងដែល​ជួល​អគារឱ្យ​គ្រឹះស្ថានអប់រំ​ជួយបញ្ចុះតម្លៃ។

    នៅក្នុង​សេចក្តីប្រកាសរបស់ក្រសួងដែលចេញនៅព្រឹកថ្ងៃទី 13 ខែមេសា ឆ្នាំ2020នេះបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់​ម្ចាស់ទីតាំង​ដីដែល​ត្រូវបានជួល​សម្រាប់ដំណើរការ​គ្រឹះស្ថានសិក្សាមួយចំនួន​ឱ្យបញ្ចុះតម្លៃ​ឈ្នួលតាមភាពជាក់ស្តែង ដើម្បីដោះស្រាយបន្ទុកមួយចំនួន​ដែលរងផលប៉ះពាល់​ពីជំងឺ covid-19 និងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។

    នៅក្នុងនោះដែរក្រសួងអប់រំ ក៏បាន​អំពាវនាវផងដែរដល់ធនគារជាតិនៃកម្ពុជា សូមធ្វើអន្តរាគមន៍​ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់​ ដែលបានផ្តល់​ប្រាក់កម្ចរីដល់គ្រឹះស្ថានសិក្សាមួយចំនួន​ សូមឱ្យពិចារណា​បញ្ចុះអត្រាការប្រាក់ និងពន្យារ​ការទូទាត់សំណងទៅតាមលទ្ធភាព ដើម្បីដោះបន្ទុកមួយចំនួន​ដែលរងផលប៉ះពាល់ពីជំងឺ covid-19៕

  • គ្រោះរាំងស្ងួត…កសិផលធ្លាក់ថ្លៃ…កូវីដ-19 វាយលុក…ផ្សារបិទ…អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ

    គ្រោះរាំងស្ងួត…កសិផលធ្លាក់ថ្លៃ…កូវីដ-19 វាយលុក…ផ្សារបិទ…អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ

    ម្ចាស់ចម្ការក្រូចនៅក្នុងខេត្ត ស៊ុខូថៃ ក្នុងប្រទេសថៃ កំពុងរងគ្រោះធ្ងន់ ក្រោយពីជួបនឹងគ្រោះរាំងស្ងួតវាយលុក តម្លៃកសិផលធ្លាក់ចុះ រោគរាតត្បាត ផ្សារបិទ គ្មានអ្នកទិញ លក់មិនដាច់ ផ្លែក្រូចចាប់ផ្ដើមស្អុយខូច ត្រូវនាំគ្នាដឹកយកទៅចាក់ចោលទាំងតោនៗ ហើយបន្តិចទៀត ស្វាយ និងក្រូចឆ្មារ ក៏ប្រហែលនឹងរងវាសនាកម្មដូចគ្នាដែរ…។

    កសិករអ្នកដាំក្រូចឃ្វិច នៅក្នុងឃុំមែស៊ីន ស្រុកស៊ីសាត់ឆណាល័យ ខេត្តស៊ុខូថៃ នៅប្រទេសថៃ ដែលជាប្រភពទិន្នផលក្រូចឃ្វិចដ៏ធំបំផុតមួយរបស់ប្រទេសថៃ ខណៈពេលនេះ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបញ្ហាការឆ្លងរាលដាលយ៉ាងខ្លាំងក្លារបស់មេរោគកូវីដ-19 ធ្វើឱ្យគ្មានឈ្មួញកណ្ដាលមកទទួលទិញ រហូតកសិករទាំងនោះត្រូវបង្ខំចិត្តដឹងផ្លែក្រូចទាំងនោះយកទៅចាក់ទាំងតោនៗ។

    គ្រោះរាំងស្ងួត...កសិផលធ្លាក់ថ្លៃ...កូវីដ-19 វាយលុក...ផ្សារបិទ...អត់អ្នកទិញ កសិករថៃនាំគ្នាដឹកផ្លែក្រូចទៅចាក់ចោលទាំងតោនៗ ប្រភព៖ សារព័ត៌មានបរទេស

  • តួឯកល្ខោនបាសាក់ អុល សំអាង ចូលរួមប្រឆាំងកូវីដ19

    តួឯកល្ខោនបាសាក់ អុល សំអាង ចូលរួមប្រឆាំងកូវីដ19

    មិនមែនត្រឹមតែស្រទាប់មហាជន និង សិល្បករបែបសម័យប៉ុណ្ណោះទេដែលបានផលិតបទចម្រៀង ឬ ផលិតជាសារអប់រំ ដើម្បីបំផុសពីការចួលរួមបំផុសពីជម្ងឺកូវីដ19 នោះទេ សូម្បីតែតារាឯកល្ខោនបាសាក់ លោក អុល សំអាង ក៏បានបញ្ចេញបទចម្រៀងរៀបរាប់ពីផលប៉ះពាល់ និង ការការពារជម្ងឺកូវីដ19 ដើម្បីជាការចូលរួមផងដែរ។ បទចម្រៀងរបស់លោក ក៏ត្រូវបានគេបន្លឺនៅលើកញ្ចក់ទូរទស្សន៍ TVK ផងដែរ។

    បទចម្រៀងដែលបានបន្លឺនោះ ម្នាក់ៗមានការសរសើរ និងចាប់អារម្មណ៍មិនតិចទេ ខណៈដែលលោកមិនត្រឹមតែចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ19 តាមរយៈការបង្ហាញខ្លួនក្នុងសកម្មភាពសង្គមចាប់តាំងពីជំងឺនេះផ្ទុះឡើងទេ ដោយចូលរួមផលិតជាបទចម្រៀងបកស្រាយដោយផ្ទាល់ទៅទៀត។ លោក អុល សំអាង និយាយថា ក្នុងនាមជាទីប្រឹក្សាក្រសួងព័ត៌មាន លោកពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការលើកស្ទួយ និង អភិរក្សល្ខោនបាសាក់ ហើយបានទាំងចូលរួមផលិតបទចម្រៀង2បទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ19។ លោកក៏ទទូចឱ្យមហាជនគ្រប់ជាន់ថ្នាក់កុំមើលស្រាលជំងឺកូវីដ19 ដោយរួមចំណែករក្សាអនាម័យ និងកាត់បន្ថយពិធីជួបជុំគ្រប់កាលៈទេសៈ ដើម្បីបញ្ចប់ការរីករាលដាលដោយជំងឺកូវីដ19។ លោកក៏ប្រកាសបន្តធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកាចសាហាវមួយនេះ ដោយនឹងផលិតឃ្លីបអប់រំ ឬ បទចម្រៀងក្នុងពេលបន្តបន្ទាប់ផងដែរ៕

  • មួយឈុតច្នៃពីដើមត្នោត លើកសម្រស់ សុគន្ធ នីសា ដូចរាជិនីរុក្ខជាតិ

    មួយឈុតច្នៃពីដើមត្នោត លើកសម្រស់ សុគន្ធ នីសា ដូចរាជិនីរុក្ខជាតិ

    ពិតជាស្រស់ស្អាតណាស់ សុគន្ធ និសា គ្រងឈុត «ត្នោតខ្មែរប្រសិទ្ធសិរី» បង្ហាញពីគុណតម្លៃដើមត្នោត ជារុក្ខជាតិដ៏មានប្រយោជន៍។

    អ្នកនាង សុគន្ធ និសា ខណៈគ្រងឈុតដែលមានឈ្មោះថា «ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី» ដែលជាការច្នៃដោយសម្អាងការ ប្រសិទ្ធសិរី ធ្វើឲ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់។ នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុតដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតខ្មែរ ដែលរុក្ខជាតិដ៏មានប្រយោជន៍របស់ដូនតាខ្មែរផងដែរ។

    នៅលើបណ្ដាញសង្គមរបស់ ប្រសិទ្ធ សិរី សម្អាងការ បានបង្ហោះកាលពីថ្ងៃទី9 ខែមេសា ឆ្នាំ2020 អមដោយកំណាព្យមួយឃ្លា ដែលបង្ហាញពីដើមត្នោតខ្មែរ។ រូបថតជាច្រើនសន្លឹករបស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនសរសើរទាំងសម្រស់ និង ឈុតដែលបានច្នៃឡើង ដោយមានការចែកចាយគួរឲ្យសរសើរនោះផង ដោយសារតែឈុតនេះ ទាក់ទាញ ហើយជាឈុតដែលកែច្នៃឡើងដើម្បីបង្ហាញពីគុណតម្លៃរបស់ដើមត្នោត ដែលគេចាប់អារម្មណ៍ច្នៃឡើង ទាំងមិននឹកស្មានដល់៕

  • Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​

    កំពូល​តារាបាល់​ទាត់​ Cristiano Ronaldo រក​បាន​ប្រាក់​ពី​បណ្ដាញ​សង្គម​ Instagram ច្រើន​ជាង​ពី​ក្លិប​បាល់​ទាត់​ Juventus ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​2019​។

    សារ​ព័ត៌មាន​ Business Insider បាន​ចេញ​ផ្សាយ​ថា Ronaldo រក​បាន​47.8​លាន​ដុល្លារ​ពី​អត្ថបទ​ផ្សាយ​ពាណិជ្ជ​កម្ម​នៅលើ​បណ្ដាញ​សង្គម​ Instagram។ កីឡាករ​បាល់​ទាត់​រូប​នេះ​ បាន​ក្លាយជា​អ្នក​មាន​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ក្នុង​ឆ្នាំ​2019​។ អត្ថបទ​ផ្សាយ​ពាណិជ្ជ​កម្ម​1អត្ថបទរបស់​ Ronaldo ​ដែល​បង្ហោះ​នៅ​លើ​ Instagram មាន​តម្លៃ​ជា​មធ្យម 975,000ដុល្លារ​អាមេរិក​។

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​ក្លិប​ Juventus ក៏​ត្រូវ​ចំណាយ​65​លាន​ដុល្លារ​ដែល​ជា​ប្រាក់​រង្វាន់​(មិន​ទាន់​គិត​ពន្ធ​) ទៅ​ឱ្យ​ Ronaldo ​ផងដែរ​។ ប៉ុន្តែ តារា​បាល់​ទាត់​រូប​នេះ​ ទទួល​បាន​ត្រឹម​តែ​34​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​សារ​ត្រូវ​បង់​ពន្ធ​43​% នៅ​អ៊ីតាលី​ ខណៈ​ដែល​ប្រាក់​ដែល​ត្រូវ​បង់​ពន្ធ​លើ​សកម្ម​ភាព​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ Ronaldo មិន​ដល់​120,000​លាននោះទេ។

    កំពូល​តារា​បាល់​ទាត់​ Ronaldo គឺជា​តួអង្គ​ដែល​ត្រូវ​បាន​គេ​តាម​ដាន​(follow)​ច្រើន​បំផុត​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​មានអ្នក​តាម​ដាន​ចំនួន​​212​លាន​នាក់​។ គាត់​គឺជា​មនុស្ស​ដំបូង​បង្អស់ និង​តែ​មួយ​គត់​ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​200​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។​ កំពូល​កីឡាករ​បាល់​ទាត់​​ល្បី​ឈ្មោះ​ជាង​គេ​1រូប​ទៀត នោះ​គឺ​ Lionel Messi។ កីឡាករ​បាល់​ទាត់​​របស់​ក្លិប​Barcelona រូប​នេះ ក៏​មាន​អ្នក​តាម​ដាន​ចំនួន​147​នាក់​ផងដែរ​ នៅ​លើ​ Instagram​។ ប្រាក់​ចំណូល​របស់​ Messi ដែល​បាន​មក​ពី​បណ្ដាញ​សង្គម​នេះ គឺ​ប្រមាណជា​23.3​លាន​ដុល្លារ​ (ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​​ Ronaldo)។

    Ronaldo រកបាន​​ប្រាក់​ពី​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​ពី​វិស័យបាល់​ទាត់​ទៅ​ទៀត​ប្រាក់​ចំណូល​សរុប​​របស់​ Ronaldo ក្នុង​ឆ្នាំ​2019​​ មាន​ចំនួន​109​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ទ្រព្យ​សរុប​របស់​កីឡាករ​រូប​នេះ ឡើង​ដល់​500​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ celebritynetworth។ Ronaldo នឹង​ក្លាយ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​រាប់​ពាន់​លាន​ដុល្លារ​ នា​ពេល​ដ៏ខ្លី​ខាង​មុខ​មិន​ខាន៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Google ដាក់កំហិត មិនឱ្យបុគ្គលិកខ្លួនប្រើកម្មវិធីល្បី Zoom

    Google ដាក់កំហិត មិនឱ្យបុគ្គលិកខ្លួនប្រើកម្មវិធីល្បី Zoom

    ក្រុមហ៊ុន Google បាន​ចេញបម្រាម​មួយ​ ហាម​ឃាត់​មិន​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ប្រើ​ប្រាស់​កម្មវិធី​សន្និសីទ​តាម​អនឡាញ​ Zoom នោះ​ឡើយ។

    ក្រុមហ៊ុន​ដដែល​ខាង​លើ បាន​លើក​ហេតុផល​ថា ក្រុមហ៊ុនមានការ​ព្រួយបារម្ភ​លើ​​សុវត្ថិភាព ដែល​បញ្ហា​ផ្នែក​សុវត្ថិភាព​នេះ កាន់​តែ​បន្ត​កើន​ឡើង ​ចាប់​តាំង​ពី Zoom បាន​ក្លាយ​ជា​កម្មវិធី​ពេញ​និយម​ជាង​គេ ​អំឡុង​ការ​ផ្ទុះ​មេរោគកូវីដ​-19។

    កាល​ពី​សប្ដាហ៍​មុន Google បាន​ផ្ញើ​អ៊ីមែល​ទៅប្រាប់​បុគ្គលិក ​​អំពី​ការ​ហាម​ឃាត់​នេះ ដោយ​បាន​ប្រាប់​ថា ​បុគ្គលិក​ណា​ដែល​បាន​​ដំឡើង​កម្មវិធី Zoom លើ​ម៉ាស៊ីន​​ដែល​ផ្ដល់​ដោយ​​ Google ​នោះ​ប្រាកដ​ជា​នឹង​លែងអនុញ្ញាត​ឱ្យ Zoom ​ដំណើរ​ការ​បាន​ត​ទៀតហើយ។

    គួររំឭក​ផង​ដែរ​ថា Google ​ក៏មាន​​កម្មវិធី​មួយ​ឈ្មោះ Meet ដែលស្រដៀង​​នឹង Zoom ដូច​គ្នាដែរ ដោយ​ជា​ផ្នែក​មួយ​នៃ​ផលិត​ផល​ G Suite ដើម្បី​មក​​ប្រកួតប្រជែង​នឹង​ Zoom៕

  • ចិន បានបង្កើត “ម៉ាស់ប្រឆាំងវីរុសអេឡិចត្រូស្តាទិក” មានប្រសិទ្ធភាពខ្ពស់ជាងម៉ាស់ N95

    ចិន បានបង្កើត “ម៉ាស់ប្រឆាំងវីរុសអេឡិចត្រូស្តាទិក” មានប្រសិទ្ធភាពខ្ពស់ជាងម៉ាស់ N95

    ជំនួយការសាស្រ្តាចារ្យម្នាក់ បានចែករំលែកព័ត៌មានអំពីគុណសម្បត្តិនៃម៉ាស់ថ្មីនេះធៀបនឹងម៉ាស់ស្តង់ដារ N95។ ប្រទេសចិន បានបង្កើត “ម៉ាស់ប្រឆាំងវីរុស អេឡិចត្រូស្តាទិក” ដែលមាន “ឧបករណ៍បន្សុទ្ធខ្យល់”។
    ម៉ាស់ថ្មីនោះ គឺជាស្នាដៃរបស់សាលាវិស្វកម្មមេកានិក និងអគ្គិសនី នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអេឡិចត្រូនិក ស៊ីអាន។

    លោកសាស្រ្តាចារ្យ Tong Xufeng និយាយថា មេរោគកូវីដ-19 មិនអាចរស់រាននៅក្នុងខ្យល់តែមួយមុខបានទេ វារីករាលដាលជាចម្បង ដោយភ្ជាប់ខ្លួនវាទៅនឹងភាគល្អិតតូចៗ។

    ដូច្នេះ មេរោគដំបូងបំផុតត្រូវតែតោងអ្វីមួយសិន ដែលខ្លូនវា មានអង្កត់ផ្ចិតនៃភាគល្អិតបែបនោះ ដែលជាធម្មតាមានទំហំតូចជាង PM 2.5 ឬប្រហែលនឹង 1មីក្រុង។

    លោកនិយាយថា “គុណប្រយោជន៍នៃម៉ាស់ថ្មីនេះ គឺភាគច្រើនវាអាចច្រោះយកភាគល្អិតដែលមានអង្កត់ផ្ចិតតិចជាង 1មីក្រុង។ ក្រោយស្រូបយកភាគល្អិតទាំងនោះ ម៉ាស់នេះនឹងប្រើកាំរស្មី និងតុងស្យុងខ្ពស់ដើម្បីសម្លាប់មេរោគ។ ប្រសិនបើអ្នកប្រើម៉ាស់ធម្មតាដែលត្រងភាគល្អិតទំហំ PM 2.5 ពួកវានឹងមិនច្រោះភាគល្អិតតូចជាង 2,5 មីក្រុងទេ”។

    មុនពេលផ្ទុះមេរោគកូវីដ-19 នៅពេលសាលារៀនបិទទ្វារនៅស៊ីអាន ដោយសារតែមានផ្សែងអ័ព្ទខ្លាំង ក្រុមអ្នកស្រាវជ្រាវរបស់លោក តុង ស៊ូហ្វេង បានផលិតម៉ាស់នេះឡើង ដើម្បីការពារប្រឆាំងនឹងភាគល្អិតតូចៗ និងធូលីដី។
    លោក និយាយថា ក្រុមរបស់លោកបានដាក់ពាក្យទៅមន្ទីរពាក់ព័ន្ធរួចហើយ ដើម្បីបញ្ជាក់អំពីការអនុញ្ញាតលើម៉ាស់ថ្មីប្រឆាំងនឹងមេរោគនេះ ហើយបច្ចុប្បន្នកំពុងរង់ចាំការផ្ទៀងផ្ទាត់ និងការយល់ព្រម។ ទន្ទឹមនឹងនេះការផលិតម៉ាស់ទ្រង់ទ្រាយធំ ក៏កំពុងត្រៀមរួចរាល់ហើយដែរ។

    ម៉ាស់នេះត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ។ ម៉ាស់ថ្មីនេះរំពឹងដាក់លក់លើទីផ្សារក្នុងរយៈពេលប្រហែល 2ខែទៀត។