Category: សង្គម និងសេដ្ឋកិច្ច

  • តាជីគីស្ថាន បន្តប្រកួតបាល់ទាត់ដូចធម្មតា តែក្នុងលក្ខខណ្ឌបិទទ្វារ

    តាជីគីស្ថាន បន្តប្រកួតបាល់ទាត់ដូចធម្មតា តែក្នុងលក្ខខណ្ឌបិទទ្វារ

    លីកកំពូលនៃប្រទេសតាជីគីស្ថាន គឺជាលីកកំពូលតែមួយគត់ក្នុងតំបន់អាស៊ី ដែលមិនបានទទួលរងឥទ្ធិពលធ្ងន់ធ្ងរឡើយ និងមិនបានផ្អាកសកម្មភាពបាល់ទាត់របស់ខ្លួនឡើយ ដោយសារតែមិនមានការឆ្លងទាល់តែសោះនៅក្នុងប្រទេសមួយនេះ សូម្បីតែ 1ករណី។

    ទោះជាមិនបានផ្អាកមែន តែប្រទេសនេះបានអនុវត្តការប្រកួតបាល់បែបបិទទ្វារកីឡដ្ខាន ពោលគឺ មិនអនុញ្ញាតឱ្យមានអ្នកចូលរួមទស្សនាការប្រកួតឡើយ។

    គួរបញ្ជាក់ថា គិតមកទល់នឹងថ្ងៃទី27 ខែមេសា ឆ្នាំ2020 នេះ មានប្រទេសចំនួន 215ហើយ ដែលមានករណីឆ្លងកូវីដ-19 តែមិនទាន់មានករណីណាមួយកើតឡើងនៅក្នុងប្រទេសតាជីគីស្ថាននេះនៅឡើយ៕

  • Loïc Chan ត្រូវបានគេប្រដូចថាជា Mbappe ថ្មី

    Loïc Chan ត្រូវបានគេប្រដូចថាជា Mbappe ថ្មី

    នៅឆ្នាំ2020 នេះ កុមារា Loic Chan បានចុះកិច្ចសន្យាជាមួយភ្នាក់ងារដោះដូរកីឡាករ ទទួលស្គាល់ដោយ FIFA ពីប្រទេសអេស្ប៉ាញ ដើម្បីធ្វើជាអ្នកតំណាងឱ្យរូបគេក្នុងការប្រកបអាជីពបាល់ទាត់ និងត្រូវធ្វើតេស្តនៅក្នុងក្លិបផ្សេងៗពីគ្នាទៀតនៅអេស៉្បាញ ប៉ុន្តែត្រូវបាន COVID-19 រារាំងអ្វីៗទាំងអស់ សម្រាប់ពេលនេះ ប៉ុន្តែរូបគេទើបតែបានធ្វើតេស្តនៅ RCD Mallorca រួចហើយ និងកំពុងរង់ចាំការឆ្លើយតបពីក្លិបខាងលើ។

    កាលពីពេលកន្លងទៅនេះ កុមារា Loic Chan វ័យ 15ឆ្នាំ ដែលជាកូនកាត់ខ្មែរ-បារាំង ត្រូវបានក្លិបលីកកំពូលនៅអេស្ប៉ាញ RCD Mallorca ពេញចិត្ត និងកំពុងតែរៀបចំកុងត្រាជាមួយនឹងកីឡាករវ័យក្មេងរូបនេះ។

    គួរបញ្ជាក់ដែរថា យុវជន Loïc Chan បច្ចុប្បន្ន កំពុងលេងឱ្យក្លិប Balma SC ក្បែរទីក្រុង Toulouse ជាមួយលីកយុវជន U15 Elite ដោយឪពុករបស់គេ គឺលោក Maurice Chan ដែលជាតួ Stunt(តួសម្ដែងជំនួស) ដ៏ល្បីល្បាញនៅប្រទេសបារាំង៕

  • អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

    អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​

    កាលពី​ថ្ងៃទី​20​មេសា​ មហាសេដ្ឋី​មក​ពី​ទីក្រុង​សៀង​ហៃ​នៃ​ប្រទេស​ចិន ឈ្មោះ Colin Huang បាន​ក្លាយ​ជា​អ្នក​ដែល​រក​បាន​ប្រាក់​ច្រើន​ជាង​បង្អស់​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទំហំ​ទំទឹក​ប្រាក់​ឡើង​ដល់​2.9​ពាន់​លាន​ដុល្លារ​អាមេរិក​។

    តម្លៃ​មូលបត្រ​របស់​ Pinduoduo បានកើន​ឡើង​12.7​%​ ដោយ​មាន​តម្លៃ​50,11​ដុល្លារ​/ហ៊ុន នៅ​លើ​ផ្សារ​ហ៊ុន​ Nasdaq កាលពី​ថ្ងៃទី​20​មេសា បន្ទាប់​ពី​​ព័ត៌មាន​ស្ដី​អំពី​ការ​វិនិយោគ​ទៅ​លើ Gome ដែលជា​ផ្សារ​លក់​រាយ​អនឡាយ​​ធំជាង​គេ​បង្អស់មួយ​​នៅ​ប្រទេស​ចិន​ ត្រូវ​បាន​ប្រកាស​។ ប្រការ​​​នេះ​បាន​ជួយ​ឱ្យ​ Colin Huang រក​បាន​ប្រាក់​ 2.9​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ដោយ​ប្រើ​ពេល​តែ​1​ថ្ងៃ​ប៉ុណ្ណោះ​។

    ក្រុម​ហ៊ុន Gome ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ កាលពីថ្ងៃ​ទី​19​មេសា បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ Pinduoduo នឹង​ទិញ​មូល​បត្រ​មួយ​ចំនួន​​ធំ​ ​តម្លៃ​ 200​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​​ Gome ដែល​មូលបត្រ​ទាំង​នេះ​អាច​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​​ 5.6​% នៃ​ភាគ​ហ៊ុន​របស់​ Gome។ 1ថ្ងៃ​គត់ បន្ទាប់​ពី​​ដំណឹង​ខាង​លើ​ត្រូវ​បាន​ប្រកាស​ តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន Gome នៅ​ផ្សារ​ហ៊ុន​ហុង​កុង​ បាន​ឡើង​ថ្លៃ​16%​។

    មហាសេដ្ឋី​ Huang ដែល​បច្ចុប្បន្ន​មាន​អាយុ​40​ឆ្នាំ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណជា​26.4​ពាន់​លាន​​ដុល្លារ​អាមេរិក ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​3​នៅ​ប្រទេស​ចិន​(ដី​គោក​) និង​កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​35​ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​​ទូទាំង​ពិភពលោកក្រុម​ហ៊ុន Pinduoduo ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​2015 និង​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា ហើយ​ក៏​បាន​ក្លាយ​ជា​អាជីវ​កម្ម​លក់​រាយ​នៅ​លើ​អនឡាញ​ធំ​បំផុត​មួយ​នៅ​ប្រទេស​ចិន​ ជាមួយ​នឹង​តម្លៃ​ទុន​សរុប​នាបច្ចុប្បន្ន​ ឡើង​ដល់​58​ពាន់​លាន​ដុល្លារ​អាមេរិក​។

    យោង​តាម​ទស្សនាវដ្ដី​ Forbes មហាសេដ្ឋី​ Huang ដែល​បច្ចុប្បន្ន​មាន​អាយុ​40​ឆ្នាំ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណជា​26.4​ពាន់​លាន​​ដុល្លារ​អាមេរិក ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​3​នៅ​ប្រទេស​ចិន​(ដី​គោក​) និង​កំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​35​ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​​ទូទាំង​ពិភពលោក។

    ប៉ុន្តែ ភាព​អស្ចារ្យ​នេះ​មិន​ទាន់​ធ្វើ​ឱ្យ​ Huang អាច​លោត​រំលង​អតីត​ថៅកែ​របស់​​ខ្លួន​ គឺ​លោក Larry Page (សហ​ស្ថាបនិក​របស់​ Google ដែល​មាន​ទ្រព្យ​ 55.9​ពាន់​លាន​ដុល្លារ និង​ Sergey Brin មាន​ទ្រព្យ​ 53.9​ពាន់​លាន​ដុល្លារ​​) នៅ​ឡើយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Huang សម្រេច​បាន​ពាក់​កណ្ដាល​ផ្លូវ​ហើយ ខណៈ​បាន​លោត​រំលង​អតីត​នាយក​​ប្រតិ​បត្តិ​របស់​ Google គឺ​លោក Eric Schmidt ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​ 14.2​ពាន់​លាន​ដុល្លារ​។

     អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក
    អតីត​បុគ្គលិក​ក្រុមហ៊ុន Google ក្លាយ​ជា​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក

    ក្រុម​ហ៊ុន Gome ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​1987​។ ចាប់​ពី​ឆ្នាំ​2007​ មកដល់​ពេល​នេះ តម្លៃ​មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ បាន​ថយ​ចុះ​ដល់​ទៅ​95​% ធ្វើ​ឱ្យ​តម្លៃ​ទុន​ក្នុង​ទី​ផ្សារ​នៅសល់​​ត្រឹម​ 2.4​ពាន់​លាន​ដុល្លារ​។ លោក​ Wong Kwong Yu ដែលជា​ស្ថាបនិក​របស់​ Gome បច្ចុប្បន្ន ត្រូវ​ជាប់​ពន្ធ​នាគារ​ក្រោម​បទ​ចោទ​ពុក​រលួយ និង​កេង​បន្លំក្នុង​ការ​រកស៊ី។

    ប្រទេស​ចិន​ គឺជា​ប្រភពនៃ​មហាសេដ្ឋី​ធំជាង​គេ​លំដាប់​ទី​2​នៅក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។ បើ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថាន​ភាពវិបត្តិ​សុខ​ភាព​ ប៉ុន្តែ​ប្រទេស​ចិន​នៅ​តែ​មាន​សមាជិក​ថ្មីម្នាក់​ទៀត​ ​បាន​ឡើង​ដល់​លំដាប់​មហាសេដ្ឋី​កំពូល​ៗ​របស់​ពិភពលោក​៕

    ប្រភព៖ Forbes

  • ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសិស្សល្អផ្តល់ការសិក្សាតាមរយៈបច្ចេកវិទ្យា

    ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសិស្សល្អផ្តល់ការសិក្សាតាមរយៈបច្ចេកវិទ្យា

    ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានប្រកាស​ពីកិច្ចសហការជាមួយនឹងអង្គការសិស្សល្អ (Good Learning General Incorporated Association) ក្នុងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើគេហទំព័រ។

    កម្មវិធីនេះផ្តល់ជំនួយដល់ការសិក្សារបស់សិស្សថ្នាក់ទី1 ដល់ថ្នាក់ទី6 ដោយស្ថាប័នសំខាន់ៗទាំងពីរខាងលើបានបកប្រែមាតិការអប់រំជាភាសាខ្មែរ ដើម្បីដាក់ឱ្យប្រើប្រាស់​នូវការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក លើគេហទំព័រ​ដែលមានអាសយដ្ឋាន​ htttp://km.khanacademy.org/ សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាលើមុខវិជ្ជាគណិតវិទ្យា ដែលសិស្សអាចសិក្សាបានដោយឥតគិតថ្លៃ។ បើតាមការបញ្ជាប់ពីក្រសួងអប់រំ បានឱ្យដឹងថា​គេហទំព័រនេះ​មាន​មាតិកាអប់រំ ជាវីដេអូចំនួន 280មេរៀន និងលំហាត់ចំនួន 300វីដេអូ៕

  • “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំ

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំ

    “ស្នេហ៍គ្រាដំបូង” មើលទៅប្រៀបដូចជាក្ដីចងចាំដ៏ល្អមួយក្នុងជីវិត និងគ្រប់ពេលដែលនិយាយអំពីឈ្មោះរបស់បុរស ឬនារីម្នាក់នោះ យើងតែងតែមានអារម្មណ៍រំភើបញាប់ញ័រ និងមានអារម្មណ៍ត្រេកអរយ៉ាងចម្លែក រកថ្លែងមិនត្រូវ…ទោះជាស្នេហ៍គ្រាដំបូង នឹងសមដូចបំណង ឬខកបំណងក៏ដោយ តែ វាក៏ជាបទពិសោធស្នេហាគ្រាដំបូងរបស់ជីវិត ដែលពេញទៅដោយក្ដីរំភើបញាប់ញ័រ និងគួរឱ្យចង់សាកល្បងខ្លាំងណាស់។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំថ្ងៃនេះ អ្នកគ្រូ ឆវី នឹងនាំប្អូនៗទាំងអស់ មកស្គាល់ពីស្នេហ៍គ្រាដំបូងរបស់គូស្នេហ៍ 1គូ ដែលដើរកាន់ដៃគ្នាមករហូត 73ឆ្នាំ…ស្ត្រីម្នាក់នោះគឺ បារ៍បារ៉ា ប៊ូស (Barbara Bush) អតីតស្ត្រីទី1 របស់សហរដ្ឋអាមេរិក ភរិយាលោក ចច អេចឆ៍ ដាបប៊ើលយូ ប៊ូស (George H.W. Bush) អតីតប្រធានាធិបតី ទី41 របស់សហរដ្ឋអាមេរិក ហើយក្រៅពីនោះ កូនប្រុសរបស់គាត់ លោក ចច ដាបប៊ើលយូ ប៊ូស (George W. Bush) ក៏ធ្លាប់ជាអតីតប្រធានាធិបតី ទី43 របស់សហរដ្ឋអាមេរិក ដូចគ្នាដែរ។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំសេចក្ដីស្នេហារបស់នាង(បារ៍បារ៉ា) ជាមួយ ចច អេចឆ៍ ដាបប៊ើលយូ ប៊ូស ក៏ជាស្នេហាគ្រាដំបូង និងជាស្នេហាតែមួយគត់រហូតមកដែរ គឺជាស្នេហា ដែលមនុស្សជាច្រើនចង់ឱ្យកើតមានចំពោះខ្លួនឯងដូចគ្នា។ នាង និងគាត់ ជួបគ្នាលើកដំបូង នៅក្នុងពិធីរាំរែកនាពេលរាត្រីមួយ ទោះជានៅលើវេទិកា មានមនុស្សជាច្រើនក្ដី តែអ្នកទាំង2 ក៏បានមកចាប់គូគ្នា…។ ក្នុងគ្រានោះ បារ៍បារ៉ា ទើបតែអាយុបាន 16ឆ្នាំ ឯ ចច អេចឆ៍ ដាបប៊ើលយូ ប៊ូស ក៏ទើបតែ 17ឆ្នាំ។ បន្ទាប់ពីនោះមក រឿងរ៉ាវរបស់គេទាំង2 ក៏ប្រៀបដូចជារឿងល្ខោនយុវវ័យ ហើយទាំង 2នាក់ចាប់ផ្ដើមភ្ជាប់សម្ព័ន្ធស្នេហា ប្រៀបដូចគ្រាប់កាំជ្រួចដែលឆេះភ្លើង ផ្ទុះចេញជាពន្លឺនៃសេចក្ដីស្នេហាដ៏ស្រស់ស្អាត។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំតែ ដោយសារតែទាំង 2នាក់រស់នៅឆ្ងាយពីគ្នា ទើបអាចធ្វើបានត្រឹមតែសរសេរសំបុត្រទៅ-មករកគ្នាប៉ុណ្ណោះ​…ពួកគេសរសេរសំបុត្រឆ្លើយឆ្លងគ្នាជានិច្ច និងញឹកញាប់បំផុត។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំ
    នេះគឺជាសំណេរមួយដែល ចច អេចឆ៍ សរសេរក្នុងសំបុត្រស្នេហាទៅបារ៍បារ៉ា “ខ្ញុំអាចតោងឡើងទៅលើកំពូលដែលខ្ពស់បំផុត តែក៏មិនអាចក្លាយជាស្វាមីរបស់អ្នកបានដែរ ខ្ញុំត្រូវព្យាយាមបង្អោនខ្លួនទៅខាងមុខយ៉ាងប្រញាប់ប្រញាល់ គឺដើម្បីឱ្យស័ក្តិសមធ្វើជាគូនឹងអ្នក”

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំចច អេចឆ៍ បានបង្ហាញពីសេចក្ដីស្នេហាដែលមានចំពោះបារ៍បារ៉ាក្នុងគ្រប់ទីកន្លែង គ្រប់ពេលវេលាយ៉ាងជាប់លាប់។ ក្នុងឋានៈជាអតីតអ្នកបើកយន្តហោះទម្លាក់គ្រាប់បែក គាត់បានដាក់ឈ្មោះយន្តហោះទាំង 3គ្រឿងរបស់គាត់ជាឈ្មោះរបស់បារ៍បារ៉ា ទាំងអស់។ ក្រោយពី ចច អេចឆ៍ ត្រូវបែកពីបារ៍បារ៉ា ទៅឆ្ងាយរយៈពេលជាង 4ឆ្នាំ នៅទីបំផុត នៅពេលដែល ចច អេចឆ៍ ត្រឡប់មកពីសមរភូមិវិញ គេសម្រេចចិត្តរៀបការជាមួយនាង។ បារ៍បារ៉ា ជានារី ដែលមានគំនិត និងគោលការណ៍របស់ខ្លួនឯង…ក្រោយពេលរៀបការ នាងក៏ស្ម័គ្រចិត្តបោះបង់ចោលឱកាសរៀនបន្ត…។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំឪពុករបស់បារ៍បារ៉ា ក៏មិនបានមកពាក់ព័ន្ធ ឬធ្វើឱ្យលំបាកអ្វីដែរ តែបានផ្ដល់នូវការណែនាំដ៏សំខាន់ 3យ៉ាង គឺ៖

    1.បន្ទាប់ពីមានកូនហើយ ចាំបាច់ត្រូវតែឱ្យកូនបានទទួលការសិក្សារៀនសូត្រឱ្យល្អបំផុត តាមដែលអាចធ្វើបាន។
    2.ត្រូវធ្វើជាគំរូដ៏ល្អចំពោះកូនៗ។
    3.ត្រូវឱ្យកូនៗ មានអារម្មណ៍ដឹងពីសេចក្ដីស្រឡាញ់ដ៏គ្មានលក្ខខណ្ឌរបស់ឪពុកម្ដាយ ដែលមានចំពោះពួកគេ។
    នេះគឺ 3ចំណុចដែលធ្វើឱ្យបារ៍បារ៉ា អាចគ្រប់គ្រងជីវិតអាពាហ៍ពិពាហ៍របស់នាងបានយ៉ាងយូរអង្វែង…។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំក្រោយពេលសង្គ្រាមចប់សព្វគ្រប់ ចច អេចឆ៍ ក៏ចូលរៀននៅមហាវិទ្យាល័យ យេល(Yale University) ទាំង 2នាក់ត្រូវរើផ្ទះជាច្រើនដង ដល់ទៅ 29លើក និងធ្វើដំណើរផ្លាស់ប្ដូរកន្លែងរស់នៅជាង 17ទីក្រុង តែមិនថា ចច អេចឆ៍ នឹងផ្លាស់ទៅនៅទីណា ក្បែរកាយរបស់គាត់ ត្រូវតែមានបារ៍បារ៉ាជានិច្ច។ ក្នុងខណៈដែល ចច អេចឆ៍ កំពុងប្រឹងប្រែងតស៊ូនៅក្រៅផ្ទះ បារ៍បារ៉ា ស្ត្រីដ៏តូចស្ដើង តែងតែធ្វើជាកម្លាំងជំនួយដល់ស្វាមី ដោយទង្វើដ៏ឆ្លាតវៃ និងនឹងធឹងយ៉ាងស្ងាត់ស្ងៀម។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំនាងចិញ្ចឹមមើលថែកូន 5នាក់ ហើយគ្រប់គ្នាសុទ្ធតែទទួលបានជោគជ័យក្នុងជីវិតទាំងអស់ តែកូនប្រុសរបស់ពួកគេ គឺ ចច ដាបប៊ើលយូ ប៊ូស គឺជាមនុស្សដែលលេចធ្លោបំផុត ព្រោះគេ ជាអតីតប្រធានាធិបតី ទី43 របស់សហរដ្ឋអាមេរិក។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំបារ៍បារ៉ា ទៅតាមស្វាមីទៅគ្រប់ទីកន្លែង…ពីស្ត្រីដែលស្មោះត្រង់បរិសុទ្ធ រ៉ូមែនទិក រហូតក្លាយជាសុភាពនារីទី1 ដែលស្រស់សង្ហា រហូតដល់ក្លាយជាលោកយាយជនជាតិអាមេរិក ដែលមនុស្សជាច្រើននាំគ្នា កោតសរសើរ និងលើកតម្កើង។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ 72ឆ្នាំរបស់នាង បារ៍បារ៉ាបានផ្ដល់បទសម្ភាសថា “ទោះជាខ្ញុំចាស់ហើយមែន តែខ្ញុំនៅតែស្រឡាញ់បុរសម្នាក់ហ្នឹង ដូចកាលពី 72ឆ្នាំមុនដដែល…ដែលខ្ញុំសម្រេចចិត្តរៀបការជាមួយគាត់ គឺជាសេចក្ដីស្នេហាដែលគ្មានថ្ងៃប្រែប្រួល…គាត់បានប្រគល់ពិភពលោកទាំងមូលមកឱ្យខ្ញុំ”។

    “នាង គឺស្នេហាដំបូង និងចុងក្រោយ របស់ខ្ញុំ” យុវតី អាយុ 16ឆ្នាំម្នាក់ សុខចិត្តលះបង់ឱកាសរៀនបន្ត និងរស់នៅជាមួយក្ដីស្នេហ៍ស្មោះរយៈពេល 73ឆ្នាំនៅក្នុងពិធីលាគ្នាមួយរបស់បារ៍បារ៉ា លោក ចច អេចឆ៍ ដាបប៊ើលយូ ប៊ូស បានបោះពុម្ពសំណេរ1ឃ្លា ដែលធ្វើឱ្យមនុស្សទូទាំងប្រទេសស្រក់ទឹកភ្នែកថា “73ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍ បារ៍បារ៉ា នឹងក្លាយជានារីម្នាក់ដែលខ្ញុំស្រឡាញ់តាំងពីពេលឃើញដំបូង និងរហូតតទៅ…”

    ***អ្នកគ្រូ ឆវី ចង់និយាយពាក្យ 1ឃ្លាថា “ការរស់នៅក្បែរគ្នា រហូតដល់ចាស់ គឺជាការសារភាពស្នេហាចំពោះគ្នាដ៏ល្អបំផុត” ប្រៀបដូចសេចក្ដីស្នេហារបស់បារ៍បារ៉ា និង ចច អេចឆ៍ ដាបប៊ើលយូ ប៊ូស ដែលអាចទៅកាន់ដៃគ្នាតាំងពីវ័យក្មេង ទៅរហូតដល់ចាស់រៀងៗខ្លួនដូច្នោះដែរ។ ពីក្រដាសសំបុត្រស្នេហាធម្មតាៗ រហូតក្លាយជាជីវិតអាពាហ៍ពិពាហ៍ដែលទទួលបានជោគជ័យ ជាសេចក្ដីស្នេហាដ៏គួរឱ្យច្រណែន ទោះជាទីបំផុតទៅ ភាពចាស់ជរា នឹងធ្វើឱ្យពួកគេត្រូវឃ្លាតចាកពីគ្នាក៏ដោយ តែក្ដីចងចាំដ៏មានសេចក្ដីសុខទាំងនោះ នឹងក្លាយជាអាហារខាងចិត្តវិញ្ញាណដ៏ល្អបំផុតអស់មួយជីវិតរបស់ពួកគេទាំង2។

    អ្នកគ្រូ ឆវី សូមលំអោនកាយគោរពដោយចិត្តស្មោះបំផុត ចំពោះសេចក្ដីស្នេហាដ៏ស្មោះស្ម័គ្របំផុតនេះ…៕

  • ឆ្នាំនេះតម្លៃធុរេនកោះកុងមានហាងឆេងល្អជាងឆ្នាំមុន

    ឆ្នាំនេះតម្លៃធុរេនកោះកុងមានហាងឆេងល្អជាងឆ្នាំមុន

    ប្រជាកសិករនៅខេត្តកោះកុង ដែលបានដាំ​ដំណាំធុរេន ហាក់បង្ហាញភាពរីករាយនៅពេលប្រមូលផលក្នុងឆ្នាំនេះ ដោយសារតែតម្លៃធុរេនក្នុងស្រុកនាពេលបច្ចុប្បន្នមានតម្លៃល្អជាងឆ្នាំកន្លងទៅ។

    កសិករដាំធុរេននៅស្រុកស្រែអំបិល លោក​​ សាយ សាវឿន ក្នុងទឹកមុខញញឹម រាប់ធុរេនបណ្តើររៀបរាប់ប្រាប់អ្នកយកយកព័ត៌មានយើងបណ្តើរថា ធុរេនជាប្រភេទផ្លែឈឺហូបផ្លែមួយប្រភេទដែលប្រជាជនខ្មែរយើង ក៏ដូចជាបណ្តាប្រទេសជិតខាងចូលចិត្ត ព្រោះវាមាន​ក្លិនឈ្ងុយ និងរស់ជាតិឆ្ងាយប្លែកពីដំណាំហូបផ្លែដទៃទៀត។ ដោយសារតែការដាំដំណាំធុរេននេះ លោកបានផ្លាស់ប្តូរជីវភាព​ពីលំបាកលំបិនកាលពីប៉ុន្មានឆ្នាំមុន មក​ទទួលបានចំណូលគួរសម​គ្រាន់ចិញ្ចឹមជីវិត និងឱ្យកូនបានរៀនសូត្រគ្រប់ៗគ្នានាពេលបច្ចុប្បន្ននេះ។

    លោក សាវឿន រៀបរាប់បន្ថែមទៀតថា នៅក្នុងសហគមន៍របស់លោក មានអ្នកដាំធុរេនប្រហែល 40% ទៅ 50% ដោយសារតែស្ថានភាពដីនៅតំបន់នេះអំណោយផលជាមួយដំណាំធុរេន និងម្យ៉ាងវាជាប្រភេទផ្លែឈើដែលមានទីផ្សារ និងតម្លៃល្អផងដែរ។ សម្រាប់គ្រួសារលោក គឺមានដីប្រមាណ កន្លះហិកតា ដែលគាត់បាន​វាស់វែងដាំបាន 20ដើម ដោយទុកចន្លោះពីមួយដើម ទៅមួយដើមចម្ងាយ 10ម៉ែត្រ។ ចំពោះតម្លៃកូនធុរេនវិញ ក្នុងមួយដើមតម្លៃប្រហែលជា 2,5000រៀល ហើយសម្រាប់ទំហំដីរបស់លោកគឺត្រូវចំណាយអស់ប្រហែល 50ម៉ឺនរៀល។

    បន្ទាប់ពីដាក់ដាំ និងមើលថែទាំយ៉ាងយកចិត្តទុកដាក់ រយៈពេលប្រមាណជា 6 ទៅ7ឆ្នាំ ទើបកសិករអាចប្រមូលផលមកវិញបាន ដោយ​ក្នុងមួយដើមនៅឆ្នាំនេះ​កសិករដាំធុរេន​អាចរកបានកម្រៃពី 500$ ទៅ 700$។ បើគិតតម្លៃរាយវិញ ក្នុងមួយគីឡូក្រាម កសិករអាចលក់ជូនអតិថិជនក្នុងតម្លៃ 3,5000រៀល។

    ចំពោះវិធីមើលថែទាំធុរេនវិញ កសិករខាងលើបានបញ្ជាក់ថា ដំណាំប្រភេទនេះថ្វីត្បិតតែមានតម្លៃខ្ពស់​ និងទីផ្សារល្អ តែការមើលថែទាំក៏ត្រូវយកចិត្តទុកដាក់ខ្លាំងដែរ។ ចំណុចសំខាន់ដែលកសិករដាំធុរេនត្រូវតែដឹងគឺរក្សាសំណើមដីឱ្យបានល្អ ដោយចាំបាច់ត្រូវតែ​បូបទឹកស្រោយចដីឱ្យបានយ៉ាងហោចណាស់ 2ដងក្នុងមួយសប្តាហ៍ដើម្បីកុំឱ្យដីស្ងួត។ បន្ទាប់មកទៀតត្រូវប្រុងប្រយ័ត្នជាមួយនឹងជំងឺនានាដែលអាចធ្វើឱ្យធុរេន​ចេញទឹករលួយឬស និងគល់របស់វា។ ក្រៅពីនេះ មានរឿងលំបាកផ្សេងមួយទៀតគឺ រយៈពេលប្រហែលជា 10ឆ្នាំ ដំណាំធុរេននឹងចាប់ផ្តើម​មានរោគច្រើន ដោយដើមខ្លះមានរោគព្យាបាលមិនកើត ក៏ងាប់ទៅវិញក៏មាន៕

  • លោកតា អង្គុយនៅលើគែមមាត់​ទ្វារ​ឡាន “បញ្ចុកអៃស្គ្រីម”​​ លោក​យាយ​ យ៉ាងថ្នាក់ថ្នម ក្នុងថ្ងៃដែលធាតុ​អាកាស​ក្ដៅ​ហួតហែង

    លោកតា អង្គុយនៅលើគែមមាត់​ទ្វារ​ឡាន “បញ្ចុកអៃស្គ្រីម”​​ លោក​យាយ​ យ៉ាងថ្នាក់ថ្នម ក្នុងថ្ងៃដែលធាតុ​អាកាស​ក្ដៅ​ហួតហែង

    តើអ្នកដែលគិតដែរឬទេថា ចង់បានគូជីវិតជាមនុស្សបែបណា? និងនាពេលអនាគត តើជីវិតគូរបស់លោកអ្នកនឹងក្លាយជាយ៉ាងណា?

    តើអ្នកចង់មានមនុស្សម្នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការស់នៅក្បែរគ្នា ទៅរហូតដល់ចាស់ជរារៀងៗខ្លួន ដូចលោកតា និងលោកយាយ 2នាក់នេះដែរឬទេ?

    គឺជាទិដ្ឋភាពដ៏សែនរំភើបចិត្ត ដែលចៃដន្យ មានមនុស្សធ្វើដំណើរឆ្លងកាត់មកឃើញ នៅក្នុងកន្លែងចតឡានរបស់ហាងលក់អៃស្គ្រីមមួយ នៅក្នុងទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក។ គឺជារូបភាពដែលលោកតាម្នាក់ កំពុងអង្គុយបញ្ចុកអៃស្គ្រីមឱ្យលោកយាយញ៉ាំ ក្នុងថ្ងៃដែលធាតុអាកាសកំពុងក្ដៅហប់…គឺជាទិដ្ឋភាពមួយ ដែលធ្វើឱ្យមនុស្សជាច្រើន ដល់ថ្នាក់រលីងរលោងទឹកភ្នែកទាំងមិនដឹងខ្លួន។

    បព្វជិត 1រូប ឈ្មោះ Brent Kelly បានរៀបរាប់ថា ថ្ងៃនោះ លោកបាននាំក្មេងៗទៅហែលទឹក និងនៅតាមផ្លូវត្រឡប់មកផ្ទះវិញ លោកបានឆៀងចូលទិញអៃស្គ្រីម ឱ្យក្មេងៗញ៉ាំ ហើយខ្សែភ្នែក ក៏ចៃដន្យក្រឡេកទៅឃើញ លោកតាម្នាក់អាយុប្រហែលជា 80ជាង កំពុងអង្គុយនៅលើគែមទ្វារឡាន…។

    រួចហើយ នៅពេលលោកសម្លឹងមើលទៅក្នុងឡាននោះ ក៏បានដឹងថា នៅខាងក្នុង មានលោកយាយម្នាក់ ដែលគួរតែមានអាយុប្រហាក់ប្រហែលនឹងលោកតាដែរ អង្គុយនៅលើកៅអី កំពុងញ៉ាំអៃស្គ្រីមដែលលោកតាបញ្ចុក ក្នុងថ្ងៃដ៏សែនក្ដៅហប់ ដែលមានសីតុណ្ហភាពខ្ពស់ដល់ទៅ 37អង្សាC។ ទិដ្ឋភាពដែលបានឃើញ ធ្វើឱ្យលោកមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង រកថ្លែងមិនរួច រហូតដល់អត់មិនបាន ក្នុងការថតរូប និងស៊ែររឿងរ៉ាវរបស់លោកតា និងលោកយាយ 2នាក់នេះ នៅលើបណ្ដាញសង្គម ព្រមជាមួយ Caption ថា “នេះគឺការបង្ហាញពីសេចក្ដីស្រឡាញ់ដែលស្រស់ស្អាតជាទីបំផុត”។

    លោកតា អង្គុយនៅលើគែមមាត់ទ្វារឡាន “បញ្ចុកអៃស្គ្រីម” លោកយាយ យ់ាងថ្នាក់ថ្នម ក្នុងថ្ងៃដែលធាតុអាកាសក្ដៅហួតហែង
    រូបភាពនេះ បានទទួលការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមយ៉ាងខ្លាំង និងមានអ្នកចូលមកសម្ដែងគំនិតយោបល់ផ្សេងៗគ្នាយ៉ាងច្រើន ដូចជា៖ “ឃើញហើយ នៅសុខៗ ស្រាប់តែខ្ញុំរលីងរលោងទឹកភ្នែក”, “នេះហើយ គឺសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ”, “លោកយាយនៅតែជាកូនក្រមុំដែលស្រស់ស្អាតបំផុតសម្រាប់លោកតាជានិច្ច”, “ខ្ញុំឃើញហើយ ខ្ញុំនឹកច្រណែនលោកយាយខ្លាំងណាស់ ដែលបានគូជីវិតដ៏ល្អបែបនេះ”…។

    នេះគឺជាផ្នែកមួយ ដែលបង្ហាញឱ្យឃើញពីភាពស្រស់ស្អាតមួយផ្នែកទៀតរបស់សេចក្ដីស្រឡាញ់…មនុស្សជាច្រើនតែងនិយាយថា វាមិនមែនជារឿងងាយឡើយ ក្នុងការជួបនឹងស្នេហាពិត…អ្នកខ្លះត្រូវបរាជ័យ និងខកបំណងជាមួយសេចក្ដីស្នេហា មិនដឹងជាប៉ុន្មានដង ទល់ប៉ុន្មានដងទេ រហូតដល់ថ្នាក់ ខ្លាចក្នុងការមានស្នេហាតែម្ដង ក៏មាន…។

    សេចក្ដីស្រឡាញ់ គឺជារឿងដែលស្រស់ស្អាតជានិច្ច អ្នកដែលមិនសមបំណងជាមួយសេចក្ដីស្នេហា សូមឱ្យអ្នកកុំអាលរួញរា និងអស់សង្ឃឹម…ចូរជឿចុះថា ថ្ងៃណាមួយ នឹងមានមនុស្សដែលស័ក្តិសម និងជាគូពិតប្រាកដសម្រាប់អ្នកមិនខាន ចំណែកអ្នកដែលកំពុងមានគូស្នេហ៍ស្រាប់ហើយ ចូរមើលថែទាំ និងរក្សាគ្នាឱ្យបានល្អ កុំឱ្យគេត្រូវខូចចិត្ត និងសោកស្ដាយដែលគេខំជ្រើសរើសយកអ្នកមកធ្វើជាគូជីវិត…។

    អ្នកគ្រូ ឆវី សូមជូនពរឱ្យអ្នកទាំងអស់គ្នា រួចផុតពីមេរោគកូវីដ-19 ដ៏ចង្រៃ និងមានសុភមង្គលក្នុងជីវិតគូ រហូតតទៅ

  • Honda ជាក្រុមហ៊ុនមុនគេ បានបើកដំណើរការឡើងវិញ នៅចិន

    Honda ជាក្រុមហ៊ុនមុនគេ បានបើកដំណើរការឡើងវិញ នៅចិន

    រោងចក្រ​ Dongfeng Honda ត្រូវ​បាន​គេ​ដឹង​ថា ​គឺ​ជា​រោងចក្រ​ ដែលរួម​បង្កើត​ដោយ​ Dongfeng Motor Group និង Honda Motor Company) ​ដែល​មាន​មូលដ្ឋាន​នៅក្នុងទី​​ក្រុង​វូហាន ប្រទេស​ចិន បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ ដោយ​​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដើម្បី​ទប់​ស្កាត់ ​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19ជា​លើក​ទី​2។

    សេចក្ដី​រាយការណ៍ក៏បាន​ឱ្យដឹង​ដែរ​ថា​ បុគ្គលិក​ដែល​ចូល​ធ្វើ​ការ​វិញ ​គឺ​​ត្រូវមាន​ពាក់​ស្រោម​ដៃ និង​​ពាក់​ម៉ាស់ទាំង​អស់​គ្នា​ ហើយ​​នៅក្នុង​រោងចក្រ​មាន​បិទ​ប្រកាស​ព័ត៌មាន​ប្រាប់​ឱ្យ​បុគ្គលិក​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ 1​ម៉ែត្រ​ផង​ដែរ។

    បុគ្គលិក​ដែល​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ត្រូវ​បាន​សាក​សួរ​ និងត្រូវរាយការណ៍​ប្រាប់​ថា​ ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​-19​មក តើ​ពួក​គេ​បាន​ទៅ​កាន់​ទីណា​ខ្លះ? និង​មាន​ការ​ដំឡើង​ទីតាំង​សម្រាប់​វាស់​កម្ដៅ​ទៀតផង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ជំនួយ​ការ​អ្នក​ចាត់​ការ​នៅ​រោងចក្រ​ឈ្មោះ Li Shiquan។

    ក្នុង​ 1​ថ្ងៃ​ ​បុគ្គលិក​នីមួយៗ​ត្រូវ​បំពេញ​ពាក្យ​ដែល​មាន​សំណួរ​អំពី​ស្ថានភាព​សុខភាព ​ដូច​ជាតើ​មាន​​ក្អក ឬ​មានបាន​ប៉ះពាល់​ជា​មួយ​អ្នក​ដែល​មាន​បញ្ហា​សុខភាពដែរ​ឬ​អត់? ដោយ​ម្នាក់ៗអាច​បំពេញ​ពាក្យ​តាម​​រយៈ​ការ​ស្គែន QR Code ជា​មួយ​ទូរស័ព្ទ​ដៃ ហើយតាម​ការ​លើក​ឡើង​របស់​លោក Li បាន​ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​បន្ត​ដំណើរ​ការ​ឡើង​វិញ​មក គឺ​មិន​មាន​​កើត​មាន​នូវ​ករណី​ជំងឺកូវីដ​-19​​នោះ​ទេ នៅ​រោងចក្រ​របស់​លោក៕

  • Xioami ផលិតក្តារចុចឡើង Cute លក់តម្លៃតែ 22ដុល្លារ

    Xioami ផលិតក្តារចុចឡើង Cute លក់តម្លៃតែ 22ដុល្លារ

    ក្តារ​ចុច MIIIW Air 85 មាន​រូបរាង​ទាក់ទាញ​គួរ​ឱ្យ​ស្រលាញ់ មាន​កម្រាស់​ស្តើង​ ហើយ​លើ​គ្រាប់​ប៊ូតុង​នៃ Key នីមួយៗ រចនា​ជា​រាង​រង្វង់ទៀតផង។

    ក្តារ​ចុចនេះ ត្រូវ​បាន MIIIW ដែល​ជា​ក្រុមហ៊ុន​កុល​សម្ព័ន្ធ​របស់ Xiaomi បាន​ចេញ​ផ្សាយ​នូវ Keyboard ឥត​ខ្សែ​ម៉ូដែល MIIIW Air 85។ មូលហេតុ​ប្រើ​លេខ​ 85ពីខាងក្រោយ គឺ​តំណាង​ឱ្យ​ក្តារ​ចុច​ដែលមាន​ Keys ចំនួន 85 ដោយ​មិនមាន​ខ្វះ​ សូម្បី​ Keys មួយណា។

    វា​អាច​ត​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​2 ​ក្នុង​ពេល​តែ​មួយ តាម​រយៈ​ប្រព័ន្ធ Bluetooth ឬ​តភ្ជាប់​បែប Wireless។ គាំទ្រ​ទាំង​ការ​ភ្ជាប់​ទៅ​កាន់​ឧបករណ៍ Windows, Android, iOS និង macOS ពោល​គឺ ​អាច​ប្រើ​ទាំង​លើ​ស្មាតហ្វូន ថេប្លិត ​ឬ​កុំព្យូទ័រ ដែល​លើ​ក្តារ​ចុច​មាន​ប៊ូតុង​មួយ​អនុញ្ញាត​ឱ្យ​អ្នក​ងាយ​ស្រួល​​ក្នុង​ការ​ផ្លាស់ប្ដូរ​ឧបករណ៍។

    ចំពោះ​តម្លៃ​របស់​ Keyboard MIIIW Air 85 នេះគឺ​ 159យន់ ​ឬ​ប្រមាណ 22ដុល្លារ និងមាន​លក់​ហើយនៅលើ​គេហទំព័រ Xioami YouPin៕

  • ប្លែកជាងមុន! Facebook បំបែកកម្មវិធី Gaming ឱ្យនៅដាច់ដោយឡែក ងាយស្រួលតាមដានព័ត៌មាន COVID-19

    ប្លែកជាងមុន! Facebook បំបែកកម្មវិធី Gaming ឱ្យនៅដាច់ដោយឡែក ងាយស្រួលតាមដានព័ត៌មាន COVID-19

    ក្រុមហ៊ុន Facebook បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី Gaming ​សម្រាប់​ប្រព័ន្ធ Android ដែល​កម្មវិធីនេះ​បាន​ចេញ​ផ្សាយ​មុន​កាល​កំណត់​​ដែល ដំបូង​ឡើយ​ Facebook គ្រោង​ចេញ​នៅ​ខែ​មិថុនា។

    កម្មវិធី​នេះ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​និយម​ទស្សនា ​ឬ​ចូលចិត្ត​លេង​ហ្គេម​តូចៗ​នៅ​លើ Facebook ដែល​អាច​បើក​បាន​ឆាប់​រហ័ស និង​មិន​ស្មុគស្មាញ​ក្នុង​ការ​ស្វែងរក​ដូច​មុន ដោយ​ប្រើប្រាស់ App ​ដាច់​ដោយ​ឡែក​ពី​កម្មវិធី​មេ​តែ​ម្តង។

    The New York Times បាន​ចេញ​ផ្សាយ​ថា​ ដោយ​មើល​ឃើញ​ពី​តួ​លេខ​កើន​ឡើង​យ៉ាង​លឿននៃ​អ្នក​លេង​ហ្គេម ដែល​មាន​ដល់ 700លាន​នាក់​ក្នុង​ចំណោម 2.5ពាន់​លាន​នាក់​នៃ​អ្នក​ប្រើប្រាស់​សរុប ទើប​ Facebook សម្រេច​បោះ​ទុន​ធំ​ លើ​ការ​វិនិយោគ​បង្កើត App នេះ​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ ណា​មួយគឺ​ដើម្បី​សម្រប​ទៅ​នឹង​ស្ថានភាព​ COVID-19 ដែល​មនុស្ស​ជា​ច្រើន​កំពុង​សម្ងំ​នៅ​ផ្ទះ​ផង។ ឥឡូវមាន​សម្រាប់តែ Android Version ​ប៉ុណ្ណោះ ដោយ​សម្រាប់​ឧបករណ៍ iOS នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​