ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង (1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំង ជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលជាការសម្របសម្រួលខ្លួនដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងផ្លែកចម្លែកមួយដែរ។
ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ ប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏ធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាគជាទឹកច្រើនៗដង និងឱ្យញ៉ាំថ្នាំសម្លាប់មេរោគ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតរាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចកាត់បន្ថយបន្ទុកការធ្វើការងារដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតការរលូតតាមមកហ្នឹងឯង។
ទើបអ្នកម្តាយដែលកំពុងមានគភ៌គួរចៀសវាងអាហារទាំងនេះ ទាំងដែលក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួលទានបានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសផ្លែកពីគ្នា គួរចៀសវាងអាហារឆៅ ដូចជា ត្រីឆៅផ្សេងៗ តែបើចង់ទទួលទានមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។
ចំណែក ទឹកតែ កាហ្វេ បើឈប់ញ៉ាំក្នុងខណៈពេលតាំងគភ៌បានគឺជារឿងល្អ ព្រោះទោះជាកាហ្វេអ៊ីននៅក្នុងទឹកតែ និងកាហ្វេគ្មានចំណែកធ្វើឱ្យកើតភាពពិការចំពោះកូននៅក្នុងផ្ទៃក៏ដោយ តែវាមានចំណែកជំរុញការធ្វើការងាររបស់បេះដូងអ្នកម្តាយមានគភ៌ឱ្យធ្វើការកាន់តែខ្លាំងឡើង ព្រោះបេះដូងរបស់ស្រ្តីមានគភ៌នឹងធ្វើការកើនឡើង 10 – 15 ភាគរយ ជាប្រក្រតីរបស់ការប្រែប្រួលក្នុងអំឡុងពេលមានគភ៌។ ការបន្ថែមបរិមាណកាហ្វេអ៊ីនចូលទៅទៀត អាចនឹងធ្វើឱ្យអ្នកម្តាយមានគភ៌មានអារម្មណ៍ញ័រដើមទ្រូង ឆាប់ហត់ និងថាមពលផ្សេងៗដែលគួរបញ្ជូនទៅឱ្យកូនក្នុងផ្ទៃអាចត្រូវបាននាំទៅប្រើក្នុងការធ្វើការងាររបស់ម្តាយ ធ្វើឱ្យកូនក្នុងផ្ទៃបានទទួលសារជាតិអាហារផ្សេងៗថយចុះ ហើយក្នុងរយៈពេលវែងអាចនឹងហុចផលឱ្យកូនក្នុងគភ៌ខ្លួនតូច ចម្រើនធំធាត់យឺត និងមានទម្ងន់ខ្លួនតិចនៅពេលកើតដំបូង។ ចំពោះស្រ្តីមានគភ៌ដែលញៀនកាហ្វេខ្លាំង ឬអ្នកខ្លះបើមិនបានញ៉ាំហើយនឹងមានអាការឈឺក្បាលនោះ សូមណែនាំថា អាចញ៉ាំបានក្នុងមួយថ្ងៃ មួយកែវដែលជាបរិមាណអាចទទួលយកបាន ឬជ្រើសរើសញ៉ាំកាហ្វេប្រភេទដែលចម្រាញ់យកជាតិកាហ្វេអ៊ីនចេញគឺជាការល្អបំផុត៕


កាលពីចុងខែមេសាកន្លងទៅ ក្រុមហ៊ុន Thai Airways បានស្នើសុំជំនួយជាទឹកប្រាក់ចំនួន10ពាន់លានបាត (307លានដុល្លារ) ពីរាជរដ្ឋាភិបាលថៃដើម្បីបើកប្រាក់ខែជូនបុគ្គលិកចំនួន1ខែ ព្រោះតែ COVID-19។ ក្រុមហ៊ុននេះក៏បានស្នើឱ្យមានការអនុម័តផ្ដល់ប្រាក់កម្ចីចំនួន70ពាន់លានបាត (ជាង 2,183,414,000ដុល្លារអាមេរិក) ផ្សេងទៀត ដោយមានក្រសួងហិរញ្ញវត្ថុជាអ្នកធានា ដើម្បីអាចបន្តសកម្មភាពជំនួញទៅមុខទៀត។
COVID-19 បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia ត្រូវចតយន្តហោះចំនួន100គ្រឿងក្នុងចំណោម142គ្រឿងរបស់ខ្លួន។ ជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុននេះក៏បានថយចុះ70% បើធៀបជាមួយនឹងថ្ងៃធម្មតា។ ត្រីមាសដំបូងនៃឆ្នាំ2020 ប្រាក់ចំណូលដែលបានពីអ្នកដំណើរ និងការដឹកទំនិញរបស់ Garuda Indonesia ត្រូវថយចុះ31.9%។
នាយកប្រតិបត្តិរបស់ SIA លោក Goh Choon Phong បានកាត់បន្ថយជើងហោះហើរចំនួន96%។ “យើងដំណើរការក្នុងកម្រិតដ៏តិចតួចប៉ុណ្ណោះ ហើយស្ទើរតែមិនមានចំណូល” លោក Goh បន្ថែមថា ក្រុមហ៊ុននេះកំពុងស្វែងរកទុន15ពាន់លានដុល្លារអាមេរិកបន្ថែមទៀតតាមរយៈការបោះផ្សាយលក់មូលបត្របំណុល។
ការពិភាក្សាអំពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ខាងលើត្រូវបានធ្វើឡើងកាលពីឆ្នាំ2019 មុនពេល COVID-19 កើតឡើង។ ប៉ុន្តែលោក Azmin Ali ថ្លែងថា ពួកគេត្រូវការបន្តការពិភាក្សាដើម្បីស្វែងរកវិធីល្អបំផុតដើម្បីជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍។
Cebu Air ក៏កំពុងតែពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុដោយសារតែរងឥទ្ធិពលពីបញ្ហា COVID-19៕

“5G ខ្លាំងជាងគ្រាប់បែកនុយក្លេអែរទៅទៀត” នេះបើតាមសម្ដីរបស់លោក Lu Tingjie។ បន្ទាប់ពីមានការរិះគន់ខ្លាំងក្លា សហរដ្ឋអាមេរិកក៏បានចេញបទបញ្ជាមួយ ស្នើឱ្យក្រុមប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ហាមមិនឱ្យក្រុមហ៊ុន Huawei ដាក់ពង្រាយប្រព័ន្ធ 5G ក្នុងប្រទេសទាំងនោះ។ នេះគឺជាភ័ស្ដុតាងយ៉ាងច្បាស់ដែលបង្ហាញអំពីឥទ្ធិពលដ៏ខ្លាំងក្លារបស់បច្ចេកវិទ្យា 5G។ 









