Category: សង្គម និងសេដ្ឋកិច្ច

  • មើលវីដេអូនេះហើយឃើញថា ពេជ្រ សូលីកា ពិតជាមានសុភមង្គលកម្រិតណា ពេលនៅក្បែរស្វាមី និងកូន

    មើលវីដេអូនេះហើយឃើញថា ពេជ្រ សូលីកា ពិតជាមានសុភមង្គលកម្រិតណា ពេលនៅក្បែរស្វាមី និងកូន

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងនេះ ស្វាមីតារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះវីដេអូថ្មីមួយទៀត បង្ហាញពីមុខមាត់កូនប្រុសដ៏ឃ្យូដគួរឱ្យស្រឡាញ់។ អ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសមាន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ កើតនៅថ្ងៃទី 16 ខែឧសភា ឆ្នាំ2020 វេលាម៉ោង 7 និង30នាទី ព្រឹក មានទម្ងន់ 2.9 គីឡូ ហើយអ្នកគាំទ្រក្នុងបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើនថា កូនប្រុស តារាចម្រៀងរូបនេះ មានមុខមាត់ដូច អ្នកនាង សូលីកា គួរឱ្យខ្នាញ់។

    ថ្មីៗនេះស្វាមី ពេជ្រ សូលីកា បានបញ្ចេញវីដេអូពេញមួយទៀត ដែលបានបង្ហាញពីសកម្មភាពមុនពេលសម្រាល រហូតដល់សម្រាលរួច។ ក្នុងនោះផងដែរ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ដែលលោក Han Khim មានការយកចិត្តទុកដាក់ ថែទាំ ប្រពន្ធកូនខ្លួន បានយ៉ាងល្អ ប្រកបដោយភាពស្និតស្នាល មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

    តោះកុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://youtu.be/D44lyqPS4hk

  • ចិន ចាប់ផ្តើមតេស្តកីឡាបរទេសដែលចូលសញ្ជាតិហើយ

    ចិន ចាប់ផ្តើមតេស្តកីឡាបរទេសដែលចូលសញ្ជាតិហើយ

    សហព័ន្ធកីឡាបាល់ទាត់ចិន បានប្រកាសអំពីការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិចិនរបស់ខ្លួនហើយ កាលពីថ្ងៃទី15 ខែឧសភា ឆ្នាំ2020 ក្រោយពីកីឡាករទាំងអស់បានត្រឡប់មកវិញ បន្ទាប់ពីវិបត្តិកូវីដ-19 បានធូរស្រាលបន្តិច។

    ដោយសារប្រទេសទាំងអស់នៅជុំវិញពិភពលោកកំពុងដុតដៃដុតជើងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-19 ចិនបានសម្រេចចិត្តប្រកួតជាមួយនឹងក្លិបក្នុងស្រុករបស់ខ្លួនចំនួន២ គឺ Shanghai SIPG និងក្លិប Shanghai Shenhua។

    ចំពោះគោលបំណងនៃការប្រកួតនេះ ត្រូវបានគ្រូបង្វឹកចិនបង្ហើបឱ្យដឹងថា គឺដើម្បីធ្វើតេស្តកីឡាករបរទេសដែលទើបចូលសញ្ជាតិចិនទាំងអស់ ឱ្យលេងយល់ចិត្តគ្នាជាមួយនឹងមិត្តរួមក្រុម មួយទៀត គឺឆ្លៀតពេលកូវីដ-19នេះ ចិនសង្ឃឹមយ៉ាងខ្លាំងថា អាចនឹងបានឡើងទៅលេង World Cup ជាលើកទី2 ដោយសារតែចិនត្រូវប្រកួតជម្រុះជាមួយតែក្រុមក្នុងតំបន់អាស៊ីប៉ុណ្ណោះ ដើម្បីដណ្តើមបានកៅអីទៅលេងនៅក្នុងមហាព្រឹត្តិការណ៍កីឡាបាល់ទាល់ដ៏ធំរបស់ពិភពលោក ដែល 4ឆ្នាំប្រកួតម្ដងនេះ៕

  • ក្លិបថៃជាច្រើន បានត្រឹមខកចិត្ត ក្រោយ Benjamin ចង់បន្តនៅ Fullham

    ក្លិបថៃជាច្រើន បានត្រឹមខកចិត្ត ក្រោយ Benjamin ចង់បន្តនៅ Fullham

    Benjamin James Davis បានបន្តថា គេនឹងបន្តលេងនៅ Fullham យ៉ាងហោចណាស់2ឆ្នាំបន្តទៀត ដោយចង់ឡើងទៅលេងដល់ឈុតធំ Fullham ព្រោះនៅទីនេះ មានការប្រកួតប្រជែងខ្ពស់។

    កីឡាករកូនកាត់ថៃ-សិង្ហបុរីរូបនេះ កើតនៅឆ្នាំ2000 សព្វថ្ងៃមានវ័យ 20ឆ្នាំគត់ ត្រូវបាន Fullham ដំឡើងពីឈុត U18 មកឈុត B របស់ Fullham ក្រោយលេងនៅ U18 បាន 2រដូវកាល។

    កីឡាកររូបនេះត្រូវបានក្លិបជាច្រើននៅក្នុងក្របខ័ណ្ឌលីកកំពូលថៃ ចាប់អារម្មណ៍ចង់យកមកលេងនៅក្នុងក្របខ័ណ្ឌនេះ នៅរដូវកាលក្រោយ បន្ទាប់ពីដឹងថា កីឡាកររូបនេះ នឹងផុតកុងត្រាជាមួយ Fullham នៅរដូវកាលនេះ៕

  • ពានរង្វាន់បាល់ទាត់ដ៏ធំបំផុតរបស់ FIFA អាចនឹងត្រូវរំសាយ

    ពានរង្វាន់បាល់ទាត់ដ៏ធំបំផុតរបស់ FIFA អាចនឹងត្រូវរំសាយ

    FIFA The Best Award 2020 ដែលជាកម្មវិធីប្រគល់ពានបាល់ទាត់ដ៏ធំបំផុតរបស់ FIFA ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2020 ខាងមុខនេះ អាចនឹងត្រូវរំសាយចោល ក្នុងឆ្នាំ2020 នេះ។

    កាលពីឆ្នាំមុន Lionel Messi គឺជាម្ចាស់ពាន កីឡាករបាល់ទាត់បុរស ល្អបំផុតលើលោក តាមពីក្រោយដោយ Virgil van Dijk និង Cristiano Ronaldo ខណៈដែល Cristiano Ronaldo ជាអ្នកដែលកាន់ពាននេះបានច្រើនលើកជាងគេ ពោលគឺ 2លើកជាប់ៗគ្នា កាលពីឆ្នាំ2016 និង 2017៕

  • Thitiphan Puangjan ល្បីរន្ទឺដល់លីកឥណ្ឌា

    Thitiphan Puangjan ល្បីរន្ទឺដល់លីកឥណ្ឌា

    ក្លិបជើងឯកលីកកំពូលនៃប្រទេសឥណ្ឌា ATK (Atléctico de Kulkata) កំពុងតែតាមចែចូវកីឡាករជម្រើសជាតិថៃ Thitiphan Puangjan ក្រោយពេលដែលក្លិបមួយនេះឈ្នះជើងឯកលីកកំពូលឥណ្ឌា និងបានកៅអីវគ្គជម្រុះ 2021 AFC Champions League។

    កីឡាករ Thitiphan បច្ចុប្បន្នលេងឱ្យក្លិបអ្នកមានម៉ាឡេស៊ី Johor Darul Ta’zim របស់លីកកំពូលម៉ាឡេស៊ី និងធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិថៃ ចាប់តាំងពីឆ្នាំ2011 រហូតមកដល់បច្ចុប្បន្ន ដោយលេងបាន 61ប្រកួត រកគ្រាប់បាល់បាន 17គ្រាប់ ហើយធ្លាប់ទៅលេងដល់ក្លិបលីកកំពូលជប៉ុន Oita Trinita ដោយបង្ហាញខ្លួនបាន 20ប្រកួត។

    គួររំឭកដែរថា Thitiphan Puangjan នេះ គឺជាកូនប្រុសរបស់អតីតកីឡាករជម្រើសជាតិថៃដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍1980 គឺលោក ផៃរ៉ូត ភួងចន្ទ៕

  • ឈប់ប្រឹងស្រែក ឬស្លៀកពាក់ស៊ិចស៊ី Live លក់ផលិតផលទៀតទៅ បន្តិចទៀត Facebook បង្កើត ផ្សារលក់ទំនិញឱ្យហើយ

    ឈប់ប្រឹងស្រែក ឬស្លៀកពាក់ស៊ិចស៊ី Live លក់ផលិតផលទៀតទៅ បន្តិចទៀត Facebook បង្កើត ផ្សារលក់ទំនិញឱ្យហើយ

    តាមការបញ្ជាក់របស់​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថាបន្តិចទៀនេះ Facebook នឹងប្រកាសដាក់ឱ្យប្រើប្រាស់ Facebook Shop សម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មខ្នាតតូចតាមប្រព័ន្ធអនឡាញនៅលើបណ្តាញសង្គមដ៏ធំមួយនេះ។ ការរៀបចំនេះស្របពេលដែលមានការផ្ទុះនូវជំងឺ Covid-19 ដែលធ្វើឱ្យ​មនុស្សមិនអាចចេញទៅក្រៅដើម្បីដើរផ្សារទិញទំនិញបាន។

    Facebook Shop វាគឺជាកម្មវិធីមួយសម្រាប់ឱ្យអ្នកធ្វើអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន អាចបង្កើតហាងខ្លួនឯងបានដើម្បីលក់ផលិតផលដោយផ្ទាល់ ឬឱ្យអតិថិជនអាចចូលទៅរកមើលផលិតផលដែលគេចង់បាននៅក្នុងហាងនោះបានផងដែរ និយាយទៅវាស្រដៀងទៅនឹង Facebook Page ដែរ គ្រាន់តែវាមានលក្ខណៈស្តង់ដារជាការលក់លើអនឡាញជាង ដោយមានភ្ជាប់មកជាមួយនឹងមុខងារបញ្ជារទិញ កាតាឡុកផលិតផលតាំងបង្ហាញ ព្រមទាំងមានមុខងារក្នុងការទូទាត់ប្រាក់ សំខាន់ៗមួយចំនួនដែលស្រដៀងគ្នាទៅនឹងវេបសាយលក់អនឡាញនានាផ្សេងដែរ។

    លោកអ្នកអាចដំឡើងកម្មវិធី Facebook Shop ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាហាងផ្ទាល់ខ្លួន ហើយវានឹងបង្ហាញប្រាប់នៅលើ គណនី Facebook និង Instagram របស់លោកអ្នកដើម្បីចាប់ផ្តើមដំណើរការហាងនោះ ហើយមិនយូរមិនឆាប់វាក៏មាននៅលើ Messenger និង WhatsApp ផងដែរ សម្រាប់ធ្វើការទាក់ទងជាមួយអតិថិជនរបស់លោកអ្នក៕

  • ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways ទទួល​បាន​ការ​ “ស្រោច​ស្រង់​ជីវិត​” ពី​រាជ​រដ្ឋាភិបាល​

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways ទទួល​បាន​ការ​ “ស្រោច​ស្រង់​ជីវិត​” ពី​រាជ​រដ្ឋាភិបាល​

    ក្រុម​ហ៊ុន​អាកាសចរណ៍ជាតិ​​របស់ប្រទេស​ថៃ​នឹង​​ត្រូវ​បាន​ “កសាង​” ឡើង​វិញ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​ពី​តុលាការ​​ផ្នែក​ហិរញ្ញ​វត្ថុ​​របស់​ប្រទេស​នេះ​ ដើម្បី​ជៀស​វាង​ការ​រំលាយ​ ឬការ​លក់​ចោល។ល។

    កាលពី​ថ្ងៃទី​19​ឧសភាព​កន្លង​ទៅ ក្រុមហ៊ុន​ Thai Airways បាន​ប្រកាស​ឱ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ប្រទេស​ថៃ​ បាន​យល់​ព្រម​​ចំពោះ​​គម្រោង​បង្កើត​រចនា​សម្ព័ន្ធ​ឡើង​វិញ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ ដោយ​​តុលាការ​ហិរញ្ញ​វត្ថុ​​របស់​ប្រទេស​នេះ​ជា​អ្នក​ឃ្លាំ​មើល​។ ផែន​ការ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ជៀស​​បញ្ហា​ដែល​នាំ​ឱ្យ​ក្រុម​ហ៊ុន​ Thai Airways ​ត្រូវ​រំលាយ​ ឬ​មួយ​ត្រូវ​លក់​ចោល​ ឬ​ក៏​ត្រូវ​ប្រកាស​ក្ស័យ​ធន។ ក្រសួង​ហិរញ្ញវត្ថុ​ថៃ និង​ធនាគារ​សន្សំ​របស់​រាជ​រដ្ឋាភិបាល​កំពុង​កាន់​កាប់​ភាគ​ហ៊ុន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះ​។

    “នេះ​គឺ​ជា​ការ​សម្រេច​ដ៏លំបាក​មួយ​ ប៉ុន្តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​​ទៅ​តាម​វិធី​ដែល​អាច​ជួយ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​ និង​ប្រជា​ជន​ថៃ​។ ខ្ញុំ​ និង​អ្នក​រាល់​គ្នា​សង្ឃឹម​ថា Thai Airways នឹង​ក្លាយ​ជា​​មោទក​ភាព​​ឡើង​វិញ​របស់​ប្រទេស​ជាតិ​” នេះ​បើ​តាម​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ ប្រាយុធ ចន្ទអូឆា​ (Prayut Chan-o-cha) ដែល​បាន​ថ្លែង​​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ម្សិល​មិញ(19ឧសភា)។

    Thai Airways ទទួល​បាន​ការ​ "ស្រោច​ស្រង់​ជីវិត​" ពី​រាជ​រដ្ឋាភិបាល​តាម​គម្រោង​ នៅក្នុង​ការ​បង្កើត​រចនា​សម្ព័ន្ធ​ឡើង​វិញ​ ក្រុមហ៊ុន​អាកាស​ចរណ៍​ Thai Airways នឹង​ដំណើរ​ការ​ដូច​ធម្ម​តា​ ប៉ុន្តែ គេ​នៅ​មិន​ដឹង​ច្បាស់​ថា ប្រការ​ខាង​លើ​នេះ​នឹង​អាច​ប៉ះពាល់​បែប​ណា​​ដល់​សេវាកម្ម​ ឬ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​នៅឡើយ​។

    បន្ទាប់​ពី​ព័ត៌មាន​ខាងលើ​នេះ​ត្រូវ​បាន​ប្រកាស​​ តម្លៃ​មូលបត្រ​របស់ Thai Airways បាន​កើន​​14.6%​ នៅ​លើ​ផ្សារ​ហ៊ុន​ Bangkok។ សូម​រំឭក​ថា ចាប់​ពី​ដើម​ឆ្នាំ​ តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន​នេះ បាន​ធ្លាក់​ចុះ​សរុប​32​%​​។

    នាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​បាន​លើក​ឡើង​នូវ​ដំណោះ​​ស្រាយ​ជា​ច្រើន​សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិមួយ​នេះ​​ ក្នុង​នោះ​ក៏​មាន​​រាប់​បញ្ចូល​ទាំង​ការ​លក់​​ចេញ​ក្រុម​ហ៊ុន​នេះ​ផងដែរ​។ ក៏ប៉ុន្តែ ការ​សម្រេច​ជា​ចុង​ក្រោយ​បាន​ដើរ​ផ្ទុយ​ពី​នេះ ព្រោះ​ថា បើ​សិន​ជា​លក់​ចេញ​ វា​នឹង​ធ្វើ​ឱ្យ​បុគ្គលិក​ជាង​20,000​នាក់​ត្រូវ​បាត់បង់​ការ​ងារ​។

    Thai Airways ទទួល​បាន​ការ​ "ស្រោច​ស្រង់​ជីវិត​" ពី​រាជ​រដ្ឋាភិបាល​
    នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុធ​ ចន្ទ​អូឆា ធ្វើ​ដំណើរ​ចូល​រួម​កិច្ច​ប្រជុំ​គណរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី​19​ឧសភា

    “ប្រទេស​ថៃ​ និង​ពិភពលោក​​ទាំង​មូល​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​វិបត្តិ​។ ចំណូល​របស់​អ្នករាល់​គ្នា​កំពុង​ថយ​ចុះ​ព្រោះតែ​ COVID-19។ យើង​ត្រូវ​ផ្ដល់​អាទិភាព​ទៅ​ឱ្យ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដើម្បី​ជួយ​អ្នករាល់​គ្នា​ក្នុង​ពេល​អនាគត​ខាងមុខ” នេះ​បើ​​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​។

    ដូចទៅ​នឹង​ក្រុម​ហ៊ុន​អាកាសចរណ៍​ដទៃ Thai Airways បាន​ផ្អាក​ជើង​ហោះ​ហើរ​ស្ទើរ​តែ​ទាំង​ស្រុង​​ នៅ​ពេល​តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​ថយ​ចុះ​យ៉ាង​គំហុក។

    Thai Airways ទទួល​បាន​ការ​ "ស្រោច​ស្រង់​ជីវិត​" ពី​រាជ​រដ្ឋាភិបាល​
    នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុធ​ ចន្ទ​អូឆា ធ្វើ​ទស្សនកិច្ច​ស្តង់​ពិព័រណ៍របស់ថៃ​​នៅ​ក្នុង​កម្មវិធី “8th celebration of Silk: Thai Road to the World 2018”

    យោង​តាម​ឯក​សារ​របស់​នាយកដ្ឋាន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ថៃ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways បាន​ខាត​បង់​ប្រាក់​ចំនួន​2.11​ពាន់​លាន​បាត(ជិត​66​លាន​ដុល្លារអាមេរិក​)ក្នុង​ឆ្នាំ​2017 ហើយ​បន្ត​ខាត​11.6​ពាន់​​លាន​បាត​(361​លាន​ដុល្លារ)​ក្នុង​ឆ្នាំ​2018 និង​ខាត​12​ពាន់​លាន​បាត​(374​លាន​ដុល្លារ)ក្នុង​ឆ្នាំ​2019៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី…

    ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី…

    នៅថ្ងៃទី19 ឧសភា ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍អំពីរឿងរ៉ាវរបស់ក្រុមគ្រួសារមួយ ដែលបានត្រឡប់មកជួបជុំគ្នាជាថ្មីម្ដងទៀត នៅពេលដែលស្វាមីភរិយាជនជាតិចិន 1គូ មានឱកាសបានជួបកូនប្រុសបង្កើតរបស់ពួកគេ ដែលត្រូវបានចាប់ពង្រត់យកទៅបាត់តាំងពីនៅតូច និងដោយសារភាពមានះព្យាយាមតាមស្វែងរកទូទាំងផែនដីចិន អស់រយៈពេល 32ឆ្នាំកន្លងមក។

    ក្មេងប្រុសដែលបាត់ខ្លួននោះគឺ លោកម៉ៅ យិន កើតនៅថ្ងៃទី23 កុម្ភៈ ឆ្នាំ1986 ចំណែកឯឪពុក និងម្ដាយ គឺលោក ម៉ៅ ជិនជីង និងអ្នកស្រី លី ជិនជឺ ក្រុមគ្រួសារនេះរស់នៅក្នុងទីក្រុងស៊ីអាន មណ្ឌលសានស៊ី ភាគកណ្ដាលប្រទេសចិន។

    ចំណែករឿងរ៉ាវ បានកើតឡើងនៅអំឡុងពេល 2ឆ្នាំបន្ទាប់មក នៅថ្ងៃទី17 តុលា ឆ្នាំ1988 លោកម៉ៅ ជិនជីង បានមកទទួលកុមារ ម៉ៅ យិន ពីមណ្ឌលមើលថែទាំកុមារ ដើម្បីត្រឡប់ទៅផ្ទះវិញ តែក្នុងអំឡុងពេលធ្វើដំណើរ កូនប្រុសស្រេកទឹក ឪពុកក៏ឆៀងចូលទៅក្នុងសណ្ឋាគារមួយ ដើម្បីយកទឹកមកឱ្យកូនប្រុសញ៉ាំ ហើយខណៈពេលដែលកំពុងផ្លុំឱ្យទឹកត្រជាក់ ឪពុកបានសម្លឹងមើលទៅកន្លែងដែលកូនប្រុសអង្គុយចាំ ស្រាប់តែមិនឃើញកូនប្រុស និងក្រោយមកទើបដឹងថា កូនត្រូវគេចាប់ពង្រត់យកទៅបាត់ទៅហើយ។

    លោកម៉ៅ និងអ្នកស្រីលី បានជួយគ្នាតាមរកកូនប្រុសជាទីស្រឡាញ់ ទាំងនៅក្នុង និងក្រៅទីក្រុងស៊ីអាន ដើរបិទផូស្ទើររូបកូនប្រុស និងប្រាប់ភិនភាគរបស់កូន ដោយក្ដីសង្ឃឹមថា នឹងបានជួបគ្នាវិញនៅថ្ងៃណាមួយ…តែទាំងអស់នោះ បានក្លាយជាក្ដីសង្ឃឹមបែបគ្មានសង្ឃឹម។

    ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី...អ្នកស្រីលី បានសម្រេចចិត្តឈប់ធ្វើការ ដើម្បីឱ្យមានពេលដើរស្វែងរកកូនប្រុស។ អ្នកស្រីបានចែកចាយរូបភាព និងភិនភាគរបស់កូនប្រុសអស់ជាង 100,000សន្លឹក នៅតាមមណ្ឌល និងទីក្រុងផ្សេងៗជាង10កន្លែង ទូទាំងផែនដីចិន តែបែរជានៅតែគ្មានដំណឹងដដែល។

    ក្រៅពីនេះ ច្រើនឆ្នាំកន្លងមកនេះ អ្នកស្រីលី បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន ដើម្បីសុំការជួយស្វែងរកកូនប្រុស រួមទាំងក្នុងកម្មវិធីប្រកួតច្រៀងចម្រៀង អេកស៍ ហ្វ៊ែកធើរ ទៀតផង ហើយអ្នកស្រីលី បានតាមដានដំណឹងរបស់ក្មេងអនាថាជាង 300នាក់ តែក៏នៅតែរកមិនឃើញភិនភាគដែលដូចគ្នានឹងកុមារ ម៉ៅ យិនដដែល។

    ក្រោយមក នៅឆ្នាំ2007 អ្នកស្រីលី ចាប់ផ្ដើមធ្វើជាអ្នកស្ម័គ្រចិត្ត ជាមួយក្រុម “បេប៊ី ខំប៊ែក ហូម” ដើម្បីជួយឪពុកម្ដាយដទៃទៀតក្នុងការស្វែងរកកូនៗ ដែលត្រូវគេចាប់ពង្រត់ដូចគ្នា។ អ្នកស្រីលី បានជួយឱ្យកុមារចំនួន 29នាក់ បានត្រឡប់ទៅក្នុងរង្វង់ដៃឱបរបស់ឪពុកម្ដាយរបស់ពួកគេវិញ ហើយអ្នកស្រីនៅតែតាំងចិត្តធ្វើការជាមួយក្រុម “បេប៊ី ខំប៊ែក ហូម” តទៅទៀត ទោះជាគ្មានសង្ឃឹមថា បានជួបកូនប្រុសជាថ្មីក៏ដោយ។

    ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី...រហូតទាល់តែដល់ថ្ងៃមួយ ក្ដីសង្ឃឹមដែលងងឹតឈឹង ចាប់ផ្ដើមមានពន្លឺឡើងនៅខែមេសាឆ្នាំ2020 កន្លងទៅ ក្រោយពីប៉ូលិសបានទទួលដំណឹងពីពលរដ្ឋម្នាក់ រស់នៅក្នុងទីក្រុងមៀន យ៉ាង មណ្ឌលសេឈួន ភាគខាងលិចឆៀងខាងត្បូងនៃប្រទេសចិន ឆ្ងាយពីទីក្រុងស៊ីអាន ស្រុកកំណើតរបស់គ្រួសារម៉ៅ ប្រមាណជា 1,000គីឡូម៉ែត្រ ថា មានប្រវត្តិក្នុងការទទួលចិញ្ចឹមក្មេងតូចម្នាក់កាលពីជាង 30ឆ្នាំមុន។

    ទីភ្នាក់ងារព័ត៌មានរបស់ចិន CCTV បានរាយការណ៍ថា ប៉ូលិសបានប្រើតិចណូឡូជីការចងចាំផ្ទៃមុខ ដើម្បីវិភាគរូបថតរបស់កុមារម៉ៅ យិន និងបង្កើតរូបភាពសិប្បនិម្មិតពេលកុមារម៉ៅ ក្នុងវ័យមនុស្សធំ ហើយប្រៀបធៀបជាមួយរូបថតរបស់ពលរដ្ឋចិនដែលបានប្ដឹងបាត់កូនទាំងអស់ ដែលមាននៅក្នុងបណ្ដុំព័ត៌មានរបស់អង្គភាព។

    បន្ទាប់ពីនោះ ប៉ូលិសក៏តាមស្វែងរកឃើញបុរសម្នាក់នៅក្នុងទីក្រុងនោះ គឺលោក គូ និងនិង អាយុ 34ឆ្នាំ ហើយក៏បានដំណើរការសាកល្បងពិសោធ DNA ដើម្បរកមើលថា តើលោកគូ មានសម្ព័ន្ធខាងខ្សែលោហិតជាមួយលោកម៉ៅ និងអ្នកស្រីលីដែរឬទេ? លទ្ធផលបានបង្ហាញថា “វិជ្ជមាន” មានន័យថា លោកម៉ៅ និងអ្នកស្រីលី គឺជាឪពុកម្ដាយបង្កើតរបស់លោកគូ ហ្នឹងឯង។

    នៅក្នុងពិធីថ្លែងព័ត៌មានរបស់ប៉ូលិស កាលពីថ្ងៃចន្ទ ទី18 ឧសភាកន្លងទៅ ឪពុក-ម្ដាយ-កូន បានឱបគ្នា និងទ្រហោយំដោយក្ដីត្រេកអរជាទីបំផុត។ លោកម៉ៅ យិន(ឈ្មោះមុន គូ និងនិង) ដែលបច្ចុប្បន្នប្រកបមុខជំនួញតុបតែងផ្ទះ បានថ្លែងថា លោកមិនប្រាកដក្នុងចិត្តពាក់ព័ន្ធនឹងអនាគតរបស់ខ្លួនឡើយ តែចាប់ពីពេលនេះតទៅ លោកនឹងប្រើពេលវេលានៅជាមួយឪពុកម្ដាយបង្កើតរបស់លោកឱ្យបានច្រើនបំផុត។

    ឪពុកម្ដាយ ទ្រហោយំដោយក្ដីត្រេកអរបំផុតក្នុងជីវិត បន្ទាប់ពីបានឱបកូនប្រុសជាថ្មីម្ដងទៀត ក្រោយពី...ខណៈដែលអ្នកស្រីលី ដែលបានដឹងដំណឹងល្អបំផុតក្នុងជីវិតនេះកាលពីថ្ងៃទី10 ឧសភា ចំថ្ងៃទិវាមាតារបស់ប្រទេសចិននោះ បានថ្លែងថា នេះជាអំណោយដ៏មានតម្លៃបំផុតក្នុងជីវិតរបស់អ្នកស្រី ហើយព្រមទាំងបានសម្ដែងការអរគុណដល់គ្រប់គ្នាដែលបានជួយឱ្យអ្នកស្រីបានជួបកូនប្រុសម្ដងទៀត។

    ប៉ូលិសបញ្ជាក់ថា លោកម៉ៅ យិន ត្រូវបានចាប់ពង្រត់នៅពេលអាយុ 2ឆ្នាំ និងបានលក់បន្តទៅឱ្យប្ដីប្រពន្ធ 2នាក់ដែលគ្មានកូន ក្នុងតម្លៃ 6,000យន់(ប្រមាណ 900ដុល្លារអាមេរិក) ខណៈនេះ ប៉ូលិសកំពុងដំណើរការស៊ើបអង្កេតរឿងក្ដីចាប់ពង្រត់លោកម៉ៅ យិន ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

    ទាំងអស់នេះ ការចាប់ពង្រត់ និងជួញដូរទារក និងក្មេងតូច គឺជាបញ្ហាដ៏រ៉ាំរ៉ៃ និងយូរយារណាស់មកហើយនៅក្នុងប្រទេសចិន។ ទោះជាគ្មានតួលេខជាផ្លូវការក៏ដោយ តែ បេប៊ី ខំប៊ែក ហូម វេបសាយដែលបណ្ដាអាណាព្យាបាលទាំងឡាយប្រើសម្រាប់ប្រកាសស្វែងរកកូនដែលបាត់ខ្លួននោះ បានបញ្ជាក់ថា មានកុមារតូចៗដែលបានបាត់ខ្លួនទាំងអស់ចំនួន 22,304នាក់ ក្នុងនោះក្មេងប្រុស 14,893នាក់ និងក្មេងស្រី 7,411នាក់។

    កាលពីឆ្នាំ2009 ក្រសួងសុវត្ថិភាពសាធារណៈរបស់ចិន បានរៀបចំបណ្ដុំព័ត៌មាន DNA ដែលជួយឱ្យឪពុកម្ដាយ រកឃើញកូនដែលត្រូវបានចាប់ពង្រត់មកវិញបានចំនួនជាង 6,000នាក់។ ក្រោយមក នៅឆ្នាំ2016 ក្រសួងនោះបានបើកសម្ពោធប្រព័ន្ធ “រីយូនៀន” ដែលបានធ្វើឱ្យកុមារជាង 4,000នាក់ បានជួបឪពុកម្ដាយបង្កើតរបស់ពួកគេឡើងវិញម្ដងទៀត៕

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • ក្រោយឃើញអ្នកនាង ម៉េង កែវពេជ្ជតា ហៅចេញមុខមកតតាំងគ្នា ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារថា…..

    ក្រោយឃើញអ្នកនាង ម៉េង កែវពេជ្ជតា ហៅចេញមុខមកតតាំងគ្នា ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារថា…..

    កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ កំពូលតារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឡាយវីដេអូហែកហួរប្រធានសមាគមន៍សិល្បៈខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាងច​ន ច័ន្ទ​លក្ខិណា ឱ្យមហាជនជួយគិតពិចារណា ចំពោះសេចក្ដីអន់ចិត្តអ្នកនាងចំពោះប្រធានសមាគមន៍។ កន្លងមកអ្នកទាំងពីរត្រូវបានគេដឹងថា កំពុងតែមានជម្លោះកើនកម្ដៅខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូតដល់អ្នកនាង ម៉េង កែវពេជ្ជតា​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចេញវីដេអូនិយាយចរិតប្រធានសមាគមន៍សិល្បៈរូបនេះដដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​​​​​​​​​​​​​​​​​​​​​​​​​​​

    នៅក្នុងវីដេអូដែលត្រូវបានកាត់មកបង្ហោះនៅលើហ្វេសប៊ុក គេឃើញថា អ្នកនាង ម៉េង កែវពេជ្ជតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចេញ​វីដេអូ​និយាយ​ខ្ទេច​ដើម្បីឱ្យបងប្អូន​គាំទ្រ ក៏ដូចជាមហាជន​បានដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើ​ចរិត​ពិត​របស់​ប្រធាន​សិល្បៈ​រូបនេះ​របៀប​ម៉េច​…!ហើយថា ច​ន ច័ន្ទ​លក្ខិណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តែង​ឱ្យតែល្អមើល​ធ្វើជា​ត្រូវរ៉ូវ​គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ចំពោះមុខ​មហាជន​ប៉ុណ្ណោះ ប៉ុន្តែធាតុពិត​គឺ​បន្លំ​ខ្លួន​ធ្វើជា​សត្រូវ​ពី​ខាងក្រោយ​ខ្នង​របស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ នាងម៉េង កែវ ពេជ្ជតា បាននិយាយរៀបរាប់ដង្ហើយហៅឱ្យអ្នកនាង ច​ន ច័ន្ទ​លក្ខិណា ចេញមុខមកតតាំងជាមួយគ្នា ដោយកុំសម្ងំ។

    ជាក់ស្ដែងថ្មីៗនេះ ក្រោយកើតហេតុការចាប់ឃាត់ខ្លួនតារាកំប្លែងអ្នកនាង ខ្មឹប ស្រាប់តែគេឃើញអ្នកនាង ច​ន ច័ន្ទ​លក្ខិណា ហាក់បីដូចជាបង្ហើបអ្នកនាងកាន់ អ្នកនាង ម៉េង កែវពេជ្ជតា ថា ៖ «គាត់ដើរផ្លូវខុសហើយធ្វើឱ្យគេមើលងាយដល់អ្នកសិល្បៈដែលត្រឹមត្រូវមួយចំនួននិងមានអ្នកចោទមកប្រធានសមាគមទៀតហើយ គិតទៅខ្ញុំចាំតែខុសទេ សុំលុយគេមកជួយអ្នកសិល្បៈក្រីក្រឈឺក៏ខុស អ្នកណាធ្វើរឿងប៉ះពាល់ដល់សង្គមក៏ថាខ្ញុំខុស អ្នកណាសិចស៊ីបង្អួតសម្រស់ក៏ថាខ្ញុំខុស ចោទថាក្រុមខ្ញុំ បក្សពួកខ្ញុំ ខ្ញុំរកស៊ីលក់ឡេ លក់ផលិតផលក៏វាយតំលៃខ្ញុំ បើខ្ញុំមិនប្រឹងរកស៊ីក្រៅការងារសមាគមតើខ្ញុំបានលុយឯណាចិញ្ចឹមខ្លួនឯង និង កូន តើប្រធានសមាគមមានប្រាក់ខែឬអត់ ? ហើយខ្ញុំក៏ត្រូវប្រឹងរកលុយដើម្បីសងគុណឪពុកម្តាយខ្ញុំ និង ជួយរៀបអនាគតប្អូនៗខ្ញុំ ខ្ញុំមិនមែនស្រីរកស៊ីផ្លូវភេទ ឬ ជាស្រីលក់ខ្លួនទេ ហើយក៏គ្មានអ្នកមានណាចិញ្ចឹមខ្ញុំដែរ ។

    តើមុខរបរថតកុនថតភាពយន្តបានលុយប៉ុន្មាន ? ហើយថតមួយរឿងៗប៉ុន្មានខែប៉ុន្មានឆ្នាំបានចប់ ? អ្នកសម្តែងកុនល្បីមិនដូចអ្នកចំរៀងល្បីៗច្រៀងម្តងៗបានរាប់ពាន់ដុល្លារឯណា ខ្ញុំថតកុនមួយរឿងបានកំរៃស្មើរអ្នកច្រៀង 3 ម៉ោង គិតទៅតួនាទីនេះគឺធ្វើអ្វីគឺចាំតែខុស ។ ខ្ញុំទ្រាំឱ្យគេវាយប្រហារតែប៉ុន្មានខែទៀតទេ ជិតដល់អាណត្តិដូរតំណែងហើយ ខ្ញុំឆ្អែតចិត្តជាមួយអ្នកពេកហើយ អ្នកតាមដានសកម្មភាពខ្ញុំជាងអ្វីៗទាំងអស់ សូម្បីសកម្មភាពអ្នកដទៃក៏អ្នកយកបូកដល់ខ្ញុំដែរ អ្នកមិនព្រលែងជីវិតខ្ញុំសោះទាំងខ្ញុំចុះចាញ់ ហើយលែងតបតអ្នក និង មិននិយាយអ្វីដែលប៉ះពាល់អ្នកទៀតទេ ហើយខ្ញុំតែងព្យាយាមដើរចេញពីកម្មវិធីណាដែលមានអ្នក សូម្បីតែកម្មវិធីតូចធំកន្លងមកបើខ្ញុំដឹងថាមានវត្តមានអ្នកគឺខ្ញុំតែងបដិសេធមិនចូលរួម តែអ្នកហាក់មិនលែង»៕

  • រៀបការបានមួយឆ្នាំមានកូន1 ..អ្នកនាង ឱក សុគន្ធកញ្ញា លេងខ្លួនសិចស៊ីបញ្ចេញសម្រស់ដើមទ្រូង និងក្បាលពោះជាងកាលនៅក្រមុំទៀត

    រៀបការបានមួយឆ្នាំមានកូន1 ..អ្នកនាង ឱក សុគន្ធកញ្ញា លេងខ្លួនសិចស៊ីបញ្ចេញសម្រស់ដើមទ្រូង និងក្បាលពោះជាងកាលនៅក្រមុំទៀត

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃពោលគឺស្រស់ស្អាតជាង កាលនាងនៅក្រមុំមិនទាន់មានកូនមួយទៀត។

    ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២០ ដែលជាថ្ងៃគម្រប់អាពាហ៍ពិពាហ៍ ១ឆ្នាំ របស់ ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី នោះនាង បានតុបតែង ខ្លួនសិចស៊ីបង្ហាញសម្រស់ដើមទ្រូងនិងក្បាលពោះដ៏សខ្ចីនៅលើផ្ទៃទឹក មើលទៅពិតជាស្រស់ស្អាតនិងគួរឲ្យក្នាញ់ខ្លាំងណាស់ ព្រោះកាលនៅពីក្រមុំតារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាសរូបនេះមិនដែលស្លៀកពាក់សិចស៊ីបែបនេះឡើយ។

    ភាពស្រស់ស្អាតជាមួយការជឿជាក់ ក្រោយពេលសម្រាលកូនហើយ ដោយសារតែអ្នកនាង ឱក សុគន្ធកញ្ញា ជាតារាម្រៀងស្រីមួយរូបដែលចេះថែរក្សារូបរាងកាយ សម្រស់ ឱ្យនៅស្រស់ស្អាតនិងក្មេងជាងវ័យ ដោយការហាត់ប្រាណ ទទួលទានបន្លែ ផ្លែឈើ ជំនួយដល់ស្បែកដែលមិនធ្វើឱ្យធាត់ជាដើម។ គួររំឭកដែរថា អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរោងការជាមួយ លោក អ៊ឹង សុខលី កាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2020 ដោយ អ្នក ទាំងពីរទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃផងដែរ៕