Category: សង្គម និងសេដ្ឋកិច្ច

  • Hacker អាចបញ្ចូលមេរោគ Malware ដើម្បីលួចយកទិន្នន័យតាមរយៈ Bluetooth ដោយវិធីថ្មីនេះ…

    Hacker អាចបញ្ចូលមេរោគ Malware ដើម្បីលួចយកទិន្នន័យតាមរយៈ Bluetooth ដោយវិធីថ្មីនេះ…

    ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយ ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ (Android) ធ្វើបច្ចុប្បន្នភាព ប្រសិនបើគេកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ(Android 8 Oreo ឬ Android 9 Pie) ព្រោះថា ជនអនាមិកអាចបញ្ចូលមេរោគ Malware ហើយលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដែលគេឱ្យឈ្មោះថា BlueFrag។

    អ្នកស្រាវជ្រាវបានបញ្ជាក់ថា បញ្ហានេះមិនប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ (Android 10) នោះទេ ហើយពួកគេក៏ពុំបានសាកល្បងបញ្ហានេះជាមួយប្រព័ន្ធប្រតិបត្តិការ អេនដ្រយចាស់ៗជាង អេនដ្រយ8 នោះដែរ។

    ដើម្បីការពារពីការលួចយកទិន្នន័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ប្រសិនបើក្រុមហ៊ុនទូរស័ព្ទរបស់លោកអ្នកបានធ្វើការកែសម្រួលទាក់ទងនឹងបញ្ហានេះហើយ តែប្រសិនបើពុំមានការធ្វើបច្ចុប្បន្នភាពទេ លោកអ្នកគួរតែបិទប្រព័ន្ធ Bluetooth ចោលនៅពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់វា៕

    ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • វិធីឆែកមើល តើមាននរណា Block គណនី Instagram របស់អ្នក ឬអត់?

    វិធីឆែកមើល តើមាននរណា Block គណនី Instagram របស់អ្នក ឬអត់?

    មុខងារ Block នៅ​លើ​បណ្តាញ​សង្គម​ មាន​សឹង​តែ​គ្រប់​កម្មវិធី ប៉ុន្តែ​មធ្យោបាយ​ក្នុង​ការ​ប្រើប្រាស់​មាន​ភាព​ខុស​ប្លែក​ពី​គ្នា។ ដើម្បី​ស្វែងរក​ថា ​តើ​មាន​នរណា​ម្នាក់​បាន Block គណនី IG របស់​អ្នក ​ឬ​អត់នោះ អាចសង្កេតមើល​តាមចំណុច​ទាំងអស់ ខាងក្រោម​នេះ។

    1.បើក​កម្មវិធី Instagram ហើយ​ស្វែង​រក​ឈ្មោះ​បុគ្គល​ណា​ម្នាក់ដែល​អ្នក​ចង់​ដឹង…

    -ករណី​បើ Account នោះ Public អ្នក​អាច​ស្វែង​រក​តាម​រយៈ​ប្រអប់ Search ហើយ​ឃើញ​មាន​ចំនួន​ផុស Follower អី​ជា​ធម្មតា…

    -ករណី​បើ Account នោះ Private អ្នក​អាច​រក​បាន​តែ​តាម​រយៈ Mutual Friend ណា​ម្នាក់​ប៉ុណ្ណោះ…

    2.ចុច​យក​ប៊ូតុង Follow លើគណនី​គេ ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ Block ពេល​ចុច Follow ភ្លាម វា​នឹង​លោត​សារ​ Error ​មួយ​ភ្លែតតែម្ដង ទោះជា​អ្នក​ព្យាយាមចុច​ច្រើន​ដង​ជាប់​គ្នា​ក៏ដោយ៕

    អាច​សាកលមើល៍​បាន​​ ហេហេ!!!!

  • អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្មតម្លៃ ​​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

    អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្មតម្លៃ ​​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

    សិស្ស​មធ្យម​សិក្សា​ម្នាក់​ មាន​អាយុ​17​ឆ្នាំ​ នៅ​សហរដ្ឋ​អាមេរិក​ បង្កើត​បាន​គេហទំព័រ​​មួយ​ដើម្បី​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​ តាម​ដាន​ស្ថាន​ការណ៍​របស់​ COVID-19 នៅ​ទូទាំង​ពិភពលោក​។ គេហទំព័រ​នេះ​កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង ​​រហូត​ដល់​មាន​ក្រុម​ហ៊ុន​ខ្លះ​ត្រៀម​ចំណាយ​ប្រាក់​8​លាន​ដុល្លារ​ដើម្បី​បាន​ផ្សាយ​ពាណិជ្ជកម្ម​ ប៉ុន្តែ កុមារ​រូប​នេះ​មិន​យល់​ព្រម​។

    Avi Schiffmann រស់នៅ​ក្នុង​តំបន់ Seattle នៃ​រដ្ឋ​វ៉ាស៊ីង​តោន​ សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​ Mercer Island។ តាំង​ពី​តូច Avi Schiffmann ចូល​ចិត្ត​កុំព្យូទ័រ​ខ្លាំង​ណាស់ ដោយ​សារ​តែ​ទទួល​ឥទ្ធិពល​ពី​ការ​ងារ​​ជា​អ្នក​សរសេរ​កូដ​កម្ម​វិធី​កុំព្យូទ័រ​របស់​ឪពុក​។

    កាល​ពី​ប៉ុន្មាន​ខែ​មុន Avi Schiffmann បង្កើត​បាន​គេហទំព័រ​មួយ​ដែល​មាន​អាសយដ្ឋាន ncov2019.live ប្រើ​ប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់​ទិន​នឹង​ស្ថាន​ការណ៍​នៃ​វីរុស​COVID-19 ពី​បណ្ដា​ប្រទេស​ ក៏ដូច​ជា​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ WHO ព្រម​ទាំង​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​តួលេខ​​អ្នក​ជំងឺ​ អ្នក​បាន​ជា​សះ​ស្បើយ​ និង​អ្នក​បាន​ស្លាប់​​ដោយ​សារ​វីរុស​COVID-19។ល។

    អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធAvi បាន​ចំណាយ​​កម្លាំង​កាយ​ ចិត្ត​ និង​ពេល​វេលា​ជា​ច្រើន​ដើម្បី​រក្សា​គេហទំព័រ​នេះ​ឱ្យ​ដំណើរ​ការ​បាន​ល្អ ក៏ដូចជា​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​។ កុមារ​រូប​នេះ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​របស់​​ Bussiness Insider​ ថា មក​ដល់​ពេល​នេះ Avi ​បាន​ចំណាយ​ពេល​រាប់​រយ​ម៉ោង​ដើម្បី​សរសេរកូដ និង​ដំណើរ​ការ​គេហទំព័រ​នេះ ហើយ​មាន​ពេល​មួយ​នោះ​ Avi ត្រូវ​ធ្វើ​ការ​រយៈ​ពេល​ប្រហែល​50​ម៉ោង​ជាប់​ៗគ្នា​ទៀត​ផង​។

    គេហទំព័រ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ការណ៍​​របស់​ COVID-19 ដូច្នេះ ពេល​ណា​ក៏​មាន​អ្នក​ចូល​មើល​។ ពេល​គេហទំព័រ​ជួប​បញ្ហា​ក្នុង​ពេល​គាត់​កំពុង​គេង ពេល​ភ្ញាក់​ដឹង​ខ្លួន Avi តែង​តែ​ឃើញ​សារ​ផ្ដល់​ដំណឹង​រាប់​ពាន់​ ដូច្នេះ Avi មាន​អារម្មណ៍​ថា ខ្លួន​មាន​ភារកិច្ច​ធំធេង​ចំពោះ​កិច្ច​ការ​នេះ​។

    គេហទំព័រ​ ncov2019.live ទទួល​បាន​អ្នកចូល​មើល​ប្រមាណជា​30​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​បើ​គិត​មក​ដល់​បច្ចុប្បន្ន គេហទំព័រ​នេះ​មាន​អ្នក​ចូល​មើល​ជាង​700​លាន​លើក​។ ដូច្នេះ​ វា​ជា​រឿង​ធម្មតា​ នៅ​ពេល​មាន​ក្រុម​ហ៊ុន​ខ្លះ​ចង់​ចំណាយ​ប្រាក់​ដើម្បី​បាន​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​លើ​គេហទំព័រ​នេះ​។

    អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

    Avi បាន​ឱ្យ​ដឹង​ថា ធ្លាប់​មាន​គេ​ស្នើ​ជួល​ឱ្យ​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​លើ​ ncov2019.live របស់​គាត់ក្នុង​តម្លៃ​ឡើង​ដល់​8​លាន​ដុល្លារ​ ក៏ប៉ុន្តែ​​ Avi បាន​បដិសេធ​។ បើ​សិន​ជា​ទទួល​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ Avi អាច​រក​បាន​ដល់​ទៅ​30​លាន​ដុល្លារ​ឯណោះ។ ប៉ុន្តែ កុមារ​រូប​នេះ​និយាយ​ថា ការ​រក​ប្រាក់​មិន​មែន​ជា​គោល​បំណង​នៃ​ការ​បង្កើត​គេហទំព័រ​នេះ​នោះ​ទេ​។

    Avi ថ្លែង​ថា “ប្អូន​ទើប​តែ​មាន​អាយុ​17​ឆ្នាំ ប្អូន​មិន​ត្រូ​វការ​8​លាន​ដុល្លារ​នោះ​ឡើយ​។ល។ ប្អូន​មិន​ចង់​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ឃើញ​តែ​ប្រាក់​នោះទេ”។

    ក្រៅ​ពី​នេះ Avi ក៏បាន​ឱ្យ​ដឹង​ថា មូលហេតុ​ផ្សេង​មួយ​ទៀត​ដែល​នាំ​ឱ្យ​ប្អូន​បដិសេធ​8​លាន​ដុល្លារ​នេះ​ នោះគឺ​ Avi មិន​ចង់​ឃើញ​ឃ្លីប​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​លោត​ឡើង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ព្រោះ​ថា​ Avi មិន​អាច​គ្រប់​គ្រង​វា​បាន​។ Avi មិន​ចង់​ថែរក្សា​គេហទំព័រ​ដោយ​ការ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​ត្រូវ​ទទួល​យក​អ្វី​ដែល​ខ្លួន​​មិន​ចូល​ចិត្ត​នោះដែរ​។

    អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ
    អាយុ​17​ឆ្នាំ​ បង្កើតបាន​​គេហទំព័រ​តាម​ដាន​ COVID-19! គេ​ស្នើ​ផ្សាយ​ពាណិជ្ជកម្ម​8​លាន​ដុល្លារ​ នៅ​តែ​បដិសេធ

    Avi និយាយ​ថា មាន​អ្នក​អាន​ជា​ច្រើន​មក​ពីបណ្ដា​​ប្រទេស​​ដែល​មាន​ល្បឿន​អ៊ីនធើណិត​មិន​សូវ​បាន​លឿន ហើយ​បើ​សិន​ជា​ដាក់​ឃ្លីប​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ទៀត វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​គេហទំព័រ​ត្រូវ​ដើរ​យឺត​មិន​ខាន។ ក៏ប៉ុន្តែ Avi ក៏​បាន​ផ្ដល់​ជម្រើស​មួយ​ដល់​សប្បុរសជន​ផងដែរ​ នោះ​គឺ​ការ​ដាក់​ប៊ូតុង “បរិច្ចាគ” នៅ​លើ​គេហទំព័រ​នេះ ដើម្បី​ងាយ​ស្រួល​ដល់​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ចិត្ត​ល្អ​​។

    Avi ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​​ជា​ច្រើន​ដោយ​សារ​តែ​ជោគ​ជ័យ​របស់​គេហទំព័រ​ខាងលើ ក្នុង​នោះ​ក៏​មាន​ Microsoft ផងដែរ​។ ប៉ុន្តែ បច្ចុប្បន្ន Avi មិន​ទាន់​ចង់​ធ្វើ​ការ​នៅឡើយ​។ កុមារ​រូប​នេះ​មាន​ផែន​ការ​ផ្ទាល់​ខ្លួន​ និង​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ចង់​ធ្វើ​ ពិសេសគឺ​កិច្ច​ការ​​ដែល​មានការ​រួម​ផ្សំ​រវាង​វិស័យ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ និងវិស័យ​វេជ្ជ​សាស្ត្រ​៕

    ប្រភព​៖ សារ​ព័ត៌មានប​រទេស

  • (វីដេអូ) ឧទ្ធម្ភាគចក្រគ្មានមនុស្សបើករបស់ចិន ហោះហើរសាកល្បងដោយជោគជ័យជាលើកដំបូង នៅ Jiangxi

    (វីដេអូ) ឧទ្ធម្ភាគចក្រគ្មានមនុស្សបើករបស់ចិន ហោះហើរសាកល្បងដោយជោគជ័យជាលើកដំបូង នៅ Jiangxi

    ឧទ្ធម្ភាគចក្រ AR500C ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសចិន មានចំណុះអតិបរមា5តោន នឹងត្រូវបានប្រើប្រាស់ក្នុងការបំពេញបេសកកម្មស្វែងរក សង្គ្រោះអគ្គិភ័យ និងដឹកជញ្ជូន។

    កាលពីថ្ងៃទី20ឧសភា នៅឯខេត្ត Jiangxi ប្រទេសចិន ឧទ្ធម្ភាគចក្រគ្មានមនុស្សបើក AR500C បានទទួលជោគជ័យក្នុងការហោះហើរជាលើកដំបូងក្នុងរយៈពេល20នាទី។

    ឧទ្ធម្ភាគចក្រ AR500C នេះ ត្រូវបានរចនានិងផលិតឡើងដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន AVIC (Aviation Industry Corporation of China)។ ជាមួយនឹងសមត្ថភាពផ្ទុកបានរហូតដល់5តោន AR500C អាចហោះឡើងដល់កម្ពស់5,000ម៉ែត្រ និងហោះបានរយៈពេល6ម៉ោងជាប់ៗគ្នា បន្ទាប់ពីមានថាមពលគ្រប់គ្រន់។ ល្បឿនអតិបរមារបស់ឧទ្ធម្ភាគចក្រ AR500C គឺ170គីឡូម៉ែត្រ/ម៉ោង ខណៈដែលល្បឿនក្នុងការហោះហើរល្បាត ស្មើ165គីឡូម៉ែត្រ/ម៉ោង។

    ក្រោយពីហោះហើរសាកល្បងដោយជោគជ័យ AR500C នឹងត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ជួយដល់បេសកកម្មរុករក គ្រប់គ្រងសន្តិសុខ សង្គ្រោះអគ្គិភ័យ និងដឹកជញ្ជូន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជើងសិប្បនិម្មិត 3D មួយជួយឱ្យសត្វឆ្កែ 1ក្បាល អាចដើរ និងរត់ឡើងវិញបាន

    ជើងសិប្បនិម្មិត 3D មួយជួយឱ្យសត្វឆ្កែ 1ក្បាល អាចដើរ និងរត់ឡើងវិញបាន

    ឧបករណ៍ 3D ឈ្មោះថា Kevin Atkins និង​ Dave DiPinto និង​អ្នក​ឯក​ទេស​​​ផលិត​ឧបករណ៍​ទ្រ​ដង​ខ្លួន​សម្រាប់​សត្វ​ លោក Derrick Campana ​បាន​សហការ​គ្នា​ផលិត​ចេញ​ជា​ឧបករណ៍ 3D សម្រាប់​បំពាក់​នៅលើ​ជើង​ខាង​មុខរបស់សត្វសុនខ ដើម្បី​អាចឱ្យវា​ដើរ​បាន​ដូច​សុនខ​ ដទៃទៀត​បាន។

    សុនខ​ពិការ​ជើង​​តាំង​ពី​កំណើតដ៏​​​គួរ​ឱ្យ​អាណិត​ 1​ក្បាល​ ដែលត្រូវ​បានគេ​​បំពាក់​​​ឧបករណ៍​ជំនួយ​ 3D នេះ ដើម្បី​អាចឱ្យវា​ដើរ​ឡើង​វិញ​បាននោះ មាន​ឈ្មោះថា Derby។

    Derby ពិការ​ជើង​តាំង​ពី​កំណើត​ ហើយ​​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​​អ្នក​ស្រី Tara Anderson ជា​បុគ្គលិក​មួយ​រូប​ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន 3D Systems។ អ្នក​ស្រី​រួម​ទាំង​ក្រុម​ការងារ​ផ្សេង​​​​ទៀត ​ដូច​ជា​អ្នក​ជំនាញ​ខាង​រចនាឧបករណ៍​ទម្រ 3D នោះ​​បានផលិតឧបករណ៍នោះ​ឡើងធ្វើ​ពី​ជ័រ​ស្វិត ​ដែល​អាច​ទ្រ​ទម្ងន់​ Derby បាន​ដោយ​គ្មាន​បញ្ហា ​ពេលវា​រត់​លេង​ម្តង​ៗ​។

    ដូច្នេះ​ពេល​នេះ Derby អាច​រត់​លេង​នៅ​ខាង​ក្រៅ​បាន​​ដោយ​មិន​មាន​បញ្ហា ដោយ​សារតែ​ឧបករណ៍​ទម្រ​ជើង​ 3D ដែល​បាន​ផលិត​ឡើង​យ៉ាង​ហ្នត់​ចត់​ពី​អ្នក​ជំនាញ​ជា​ច្រើន​រូប៕

  • ត្រូវប្រយ័ត្ន និងត្រូវដឹង អាការប្រកាច់ដែលបណ្តាលមកកូនតូចក្តៅខ្លួនខ្លាំង

    ត្រូវប្រយ័ត្ន និងត្រូវដឹង អាការប្រកាច់ដែលបណ្តាលមកកូនតូចក្តៅខ្លួនខ្លាំង

    ជំងឺនៅលើក្មេងតូចបើលោកឪពុកអ្នកម្តាយដឹងច្បាស់ ស្គាល់ច្បាស់ពីជំងឺរបស់ក្មេងនោះ ក៏មិនមានអ្វីគួរឱ្យភ័យខ្លាចដូចការគិតនោះឡើយ ថ្ងៃនេះឡារ៉ែន មានចំណេះដឹងល្អៗរឿងអាការប្រកាច់ដែលអាចកើតឡើងបាននៅពេលកូនតូចមានកម្តៅខ្លួនខ្ពស់ ព្រមជាមួយវិធីមើលថែទាំរយៈដំបូង និងយល់ដឹងនៅពេលកូនតូចមានអាការប្រកាច់មកជម្រាបជូន។

    ជាសភាវដែលជួបប្រទះជាញឹកញាប់ និងឃើញបានប្រមាណជា 2 – 4 ភាគរយនៅលើ់ក្មេងអាយុតិចជាង 5 ឆ្នាំ តែនៅពេលធំឡើងឱកាសរបស់ការប្រកាច់ដោយសារក្តៅខ្លួនខ្លាំងនេះនឹងថយចុះ។ យើងជឿថា ឪពុកម្តាយមួយចំនួនអាចនឹងធ្លាប់ឃើញ ឬធ្លាប់មានបទពិសោធន៍ក្នុងរឿងនេះរួចមកហើយ។ សភាវប្រកាច់មកពីក្តៅខ្លួនខ្លាំងនេះមិនបានបណ្តាលមកពីការឆ្លងមេរោគនៅក្នុងប្រព័ន្ធប្រសាទកណ្តាល ភាពខុសប្រក្រតីរបស់តុល្យការទឹក និងសារធាតុរ៉ែ ឬជំងឺសួពូជនោះទេ តែច្រើនជួបប្រទះនៅលើក្មេងដែលមានកម្តៅខ្លួនកើនឡើងខ្ពស់ និងឆាប់រហ័ស ដែលច្រើនជួបក្នុងរយៈពេល 24 ម៉ោងដំបូងរបស់ជំងឺគ្រុនក្តៅ។

    មកយល់ដឹងយ៉ាងត្រឹមត្រូវអំពីសភាវនេះ ព្រមជាមួួយវិធីដែលល្អក្នុងការមើលថែទាំកូនតូចជាមួយគ្នា ៈ

    អាការ និងអាការដែលបង្ហាញឡើងក្មេងនឹងលែងដឹងខ្លួន បញ្ឈរភ្នែក ដៃជើងឡើងរឹង ឬញាក់ទូទាំងខ្លួនប្រាណ ក្មេងខ្លះមានបែកពពុះមាត់ ហៀរលាមក និងទឹកមូត្រ សភាវនេះមើលទៅឃើញគួរឱ្យខ្លាចណាស់ តែរឿងដែលឪពុកម្តាយ ឬអាណាព្យាបាលគួរដឹងជាបថមនោះគឺ ភាគច្រើនទៅអាការប្រកាច់នៅលើក្មេងនេះនឹងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេល 5 នាទី ដូច្នេះ ពេលកើតហេតុការណ៍នេះឡើង អ្នកឃើញហេតុការណ៍គួរតាំងស្មារតី កុំភ័យខ្លាច។

    ការមើលថែទាំដំបូង

    – ដាក់ក្មេងឱ្យគេងផ្អៀងនៅក្នុងកន្លែងដែលមានសុវត្ថិភាព នៅឆ្ងាយពីវត្ថុគ្រោះថ្នាក់ ឬរបស់មុតស្រួច។

    – ចៀសវាងការនាំយកឧបករណ៍ផ្សេងៗ ប្រភេទឈើ កំទេចក្រណាត់ ស្លាបព្រា ឬសូម្បីតែម្រាមដៃរបស់អ្នកជួយសង្រ្គោះដាក់ចូលទៅក្នុងមាត់ក្មេង ព្រោះអាចធ្វើឱ្យកើតមានរបួសស្នាមចំពោះក្មេងបាន(អាចបាក់ធ្មេញ ឬរុញអណ្តាតឱ្យញ៉ុកស្ទះផ្លូវដង្ហើមបាន) ឬអាចកើត​មានរបួសស្នាមចំពោះអ្នកជួយសង្រ្គោះបាន(ក្មេងរងគ្រោះពេលនោះមិនដឹងខ្លួនទេ អាចនឹងខាំម្រាមដៃអ្នកជួយស​ង្រ្គោះ ធ្វើឱ្យរងរបួសបាន)។

    – ព្យាយាមរកអ្នកជួយសង្រ្គោះបន្ថែម ដើម្បីពិចារណាទាក់ទងបញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់។

    ឪពុកម្តាយ ឬអាណាព្យាបាលមួយចំនួនអាចបានទទួលការណែនាំមកថា នៅពេលកើតអាការប្រកាច់ អាចធ្វើឱ្យក្មេងខាំអណ្តាតខ្លួនឯងដាច់បាន តែនៅក្នុងសភាពពិតវិញ ឱកាសដែលក្មេងប្រកាច់នឹងខាំអណ្តាតខ្លួនឯងនោះកើតឡើងតិចបំផុត អាចមានអាការរងរបួសដែលបណ្តាលមកពីធ្មេញប៉ះគ្នានៅម្តុំផ្នែកខាងអណ្តាតបាន តែច្រើនតែមិនធ្ងន់ធ្ងរឡើយ តែបើប្រើរបស់របរដាក់ចូលទៅក្នុងមាត់ដើម្បីជួយសង្រ្គោះនោះអាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ច្រើនជាង។

    ការពិនិត្យ និងព្យាបាល

    ពេលនាំទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យនឹងធ្វើការសាកសួរពីប្រវត្តិ ពាក់ព័ន្ធនឹងរយៈពេលគ្រុនក្តៅ រកមូលហេតុរបស់ជំងឺគ្រុនក្តៅ សាកសួរអំពីលក្ខណៈ ឬរូបបែបរបស់អាការប្រកាច់ និងរយៈពេលដែលកើតការប្រកាច់ ដូច្នេះអ្នកដែលឃើញហេតុការណ៍អាចនឹងត្រូវព្យាយាមរៀបរាប់ពីហេតុការណ៍ដែលកើតឡើងឱ្យលោកគ្រូពេទ្យបានដឹងផង ដោយសារតែអាការប្រកាច់ក្នុងរូបបែបខ្លះអាចត្រូវមានការពិនិត្យព្យាបាលបន្ថែម ឬមានការតបស្នងល្អជាមួយថ្នាំប្រភេទខ្លះ។

    រឿងដែលត្រូវដឹង ដើម្បីការពារ

    – សភាវប្រកាច់ដោយសារក្តៅខ្លួនខ្លាំង ភាគច្រើនៗប្រកាច់ក្នុងរយៈពេលខ្លីៗ ទើបមិនបានបង្កឱ្យកើតភាពខុសប្រក្រតីចំពោះសតិបញ្ញា ឬវិវឌ្ឍនាការរបស់ក្មេងឡើយ។

    – មានឱកាសប្រកាច់ដដែលៗបានបើមានភាពប្រថុយប្រថានដូចតទៅនេះ ប្រកាច់លើកដំបូងពេលអាយុតិចជាង 1 ឆ្នាំ មានសាច់ញាតិជិតដិតមានប្រវត្តិធ្លាប់ក្តៅខ្លួនខ្លាំងហើយប្រកាច់ ឬមានប្រវត្តិប្រកាច់រយៈពេលយូរ។

    – ក្មេងដែលធ្លាប់ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង នៅពេលចាប់ផ្តើមក្តៅខ្លួន គួរប្រញាប់ធ្វើការជូតខ្លួនដោយក្រណាត់ត្រជាក់ដើម្បីបញ្ចុះកម្តៅ រួមទាំងឱ្យញ៉ាំថ្នាំបញ្ចុះកម្តៅមុននឹងនាំទៅមន្ទីរពេទ្យ។

    ជាទូទៅ សភាវនេះគ្មានភាពចាំបាច់ដែលត្រូវឱ្យញ៉ាំថ្នាំការពារប្រកាច់នោះទេ លើកលែងតែមានការបង្ហាញឱ្យឃើញពីសញ្ញាអ្វីម្យ៉ាងដែលត្រូវមានការពិភាក្សា និងសម្រេចចិត្តរួមគ្នារវាងអាណាព្យបាល និងលោកគ្រូពេទ្យអ្នកព្យបាលអំពីផលល្អ និងផលអាក្រក់របស់ថ្នាំការពារប្រកាច់នេះជាមុនសិន៕

  • ខាត់ សុឃីម ប្រកាសលក់ឡៃឡុងបិទសម្អាងការដែលបោះទុនដល់ទៅ 10ម៉ឺនដុល្លារ!!

    ខាត់ សុឃីម ប្រកាសលក់ឡៃឡុងបិទសម្អាងការដែលបោះទុនដល់ទៅ 10ម៉ឺនដុល្លារ!!

    ស្របពេលពិធីមង្គលការនានានៅតែបន្តពន្យារពេលដើម្បីទប់ស្កាត់ និងចៀសវាងការរីករាលដាលនៃជំងឺកូវីដ19 ពេលនេះតារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសបិទសម្អាងការដោយធ្វើការលក់ឡៃឡុង សម្ភារ ទាំងអស់តែម្តង ។

    ក្នុងនោះ ខាត់ សុឃីម បានបញ្ជាក់ថា ដើមចំណាយអស់ដល់ទៅ10ម៉ឺនដុល្លារ តែនាងលក់ឡៃឡុងតែ 2ម៉ឺនដុល្លារទេ ។ ខាត់ សុឃីម បានបន្ថែមថាមូលហេតុដែលអ្នកនាងលក់ ដោយសារតែមិនមានអ្នកមើលការខុសត្រូវ ម្យ៉ាងនាងត្រូវដូរមុខរបរថ្មីផងដែរ ។ កាលពី​ម្សិលមិញ​នេះ អ្នក​នាង ខាត់ សុ​ឃឹម បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ថា « ថ្ងៃស្អែក​ខ្ញុំ​នឹង​ឡាយ ឡៃ​ឡុ​ង​ភ្នួ​ង​របស់ខ្ញុំ​ចោល​ហើយ ឈប់​បើក​ហើយ​ដើម​10​ម៉ឺន ឥឡូវ​លក់​តែ​2​ម៉ឺន​$​ទេ​» ដោយ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំងបន្ទាប់​ពី​លឺដំណឹង​នេះ៕

  • ប្ដូរ180ដឺក្រេ រ៉ូលីន ពីមុនប្រែហើយ​ ធ្វើ​ច្រមុះ​ និង​សម្រករាង​ ពិតជា​ស្រស់​ស្អាត​

    ប្ដូរ180ដឺក្រេ រ៉ូលីន ពីមុនប្រែហើយ​ ធ្វើ​ច្រមុះ​ និង​សម្រករាង​ ពិតជា​ស្រស់​ស្អាត​

    ដូចដែលប្រិយមិត្តបានជ្រាបហើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ៉ូលីន ដែលជា​តារាពហុជំនាញដ៏ល្បីមួយរូប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រចាំសិល្បៈស្រុកខ្មែរ កំពុងត្រូវប៉ាន់មានទីផ្សារការងារខ្ពស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថែមទាំងមមាញឹកយ៉ាងខ្លាំង មិនថាតែការច្រៀង​ ​​​​​​​​​​​​​​​​​​​​​ការសម្តែង​ និងធ្វើជា​ពិធីការិនី​នោះទេ​ ​​​​​​​​​​​​​​​​​​​​​​សុទ្ធតែ​អាច​ធ្វើ​បាន​យ៉ាងល្អ​ ​​​​​​​​​​​​​​​​​​និង​ទទួល​បានការគាំទ្រជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជនទៀតផង​​​​​​​​​​​​​​​​​​​​។

    ដោយឡែក ស្របពេលដែល ​​​​​​​​​​​​​​​​​​​​​​​​ការងារសិល្បៈកំពុងឡើងកូដបែបនេះ រ៉ូលីន​​​​​​​​​​​​​​​​​​​​​​​ បានផ្លាស់ប្ដូរសម្រស់ខ្លួនឯងស្ទើរតែទាំងស្រុង​​​​​​​​​​​​​​​​ មើលមិនចង់ស្គាល់ ​​​​​​​​​​​​​​​​​​​ប្លែកភ្នែកខ្លាំងណាស់។ ក្នុងនោះដែរ ​​​​​​​​​​​​​​​​​​​បើយោងតាមរូបភាពចុងក្រោយបុន្មានសន្លឹកដែល ​​​​​​​​​​​​​​​​​​​​តារារូបនេះ ​​​​​​​​​​​​​​​​​​​បានបង្ហោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន គេឃើញថា រ៉ូលីន ពីមុនប្រែហើយ ដោយមានច្រមុះខ្ពស់ ​​​​​​​​​​​​​និងស្រួចជាងមុនដាច់តែម្ដង ថែមទាំងដូចជា​​​​​​​​​​​​​​​​​​​​​​​ ស្រកគីឡូស្លីម ជាងមុនទៀតផង។


    ទន្ទឹមនឹងនេះដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្របពេលដែល រ៉ូលីន មានការផ្លាស់ប្ដូរសឹងតែ180ដឺក្រេបែបនេះ​​​​​​​​​​​​​​​​​​​​​​ ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងណាស់ ​​​​​​​​​​​​​​​​​និងសរសើរពីរូបសម្បត្តិថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់រូបគេគ្រប់គ្នា។ សូមជម្រាបថា តារា​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ដំបូង​តាម​រយៈ​កម្ម​វិធី Miss Photo City ហើយ​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​បន្ទាប់​ពី​បាន​ចូល​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន និង​បាន​សម្ដែង​រឿង លេង​កំប្លែង ជា​ពិសេស​ទេពកោសល្យ​ការ​ប្រើ​សំឡេង​របស់​លោក៕

  • អត់ខ្វល់រឿងចចាមអារ៉ាម កែវ ចាន់និមល ប្រើជីវិតកាន់តែមានសុភមង្គលជាមួយគ្រួសារ

    អត់ខ្វល់រឿងចចាមអារ៉ាម កែវ ចាន់និមល ប្រើជីវិតកាន់តែមានសុភមង្គលជាមួយគ្រួសារ

    ទោះបីមួយរយៈចុងក្រោយនេះពិធីការិនី កែវ ចាន់និមល រងរឿងមិនល្អមួយចំនួននៅក្នុងពិភពសិល្បៈក៏ពិតមែន តែនាងហាក់មិនមានការខ្វល់ខ្វាយ ឬ បកស្រាយអ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះ ពិធីការិនីរូបនេះបានងាកមកលេងស្ទីលតុបតែងខ្លួនប្លែកៗ និង ទាន់សម័យ មើលទៅពិតជាស្រស់ស្អាត មិនចាញ់យុវវ័យប៉ុន្មានឡើយ ។

    កែវ ចាន់និមល ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានឈ្មោះបោះសំឡេងគួរសមនៅក្នុងទូរទស្សន៍ហង្សមាស ដោយភាគច្រើនលេចមុខនៅក្នុងកម្មវិធីធំៗ និង កម្មវិធីផ្សាយផ្ទាល់ផងដែរ ។ មិនត្រឹមតែជាពិធីការិនីឆ្នើមប៉ុណ្ណោះទេ ចាន់ កែវនិមល ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានការតុបតែងខ្លួនសមសួនថ្លៃថ្នូរទៀតផង ។

    អ្វីដែលចាប់អារម្មណ៍ទោះ កែវ ចាន់និមល លេចឡើងរឿងរ៉ាវអាស្រូវមិនល្អក៏ដោយ ក៏ប៉ុន្ដែអ្នកនាងមិនខ្វល់ និងគ្មានការបកស្រាយណាមួយឱ្យមហាជនបានដឹងទេ។ ផ្ទុយទៅវិញ អ្នកនាងកាន់តែបង្កើនរូបភាពស្និលស្នាលជាមួយស្វាមី និងក្រុមគ្រួសារ ថែមទាំងទទួលការលើកទឹកចិត្តពីស្វាមីគ្រប់ស្ថានភាពផងដែរ។ គួរឱ្យដឹងថា កែវ ចាន់និមល កាន់តែងាកមកបង្កើនស្ទីលនៃការតែងខ្លួន ក្រោយពីនាងទើបប្រទះនូវរឿងមិនល្អជាបន្តបន្ទាប់ ហើយបានប្តូរមកលេងស្ទីលពាក់សក់ការ៉េខ្លីពណ៌មាសស្រាលដែលមើលទៅពិតជាស្រស់ស្អាត និង ក្មេងប្លែកជាងមុន រហូតមានការលាន់មាត់ពីសំណាក់អ្នកគាំទ្រស្ទើរគ្រប់គ្នាពីភាពទាក់ទាញរបស់ពិធីការិនីរូបនេះ ទោះបីជាមានវ័យច្រើន និង មានកូនហើយក្តី ៕

  • សឹងតែមិនជឿ ! នៅពីក្រោយភាពជោគជ័យរបស់ តន់ ចន្ទសីម៉ា នាងមានរឿងជូរចត់ដល់ម្លឹង

    សឹងតែមិនជឿ ! នៅពីក្រោយភាពជោគជ័យរបស់ តន់ ចន្ទសីម៉ា នាងមានរឿងជូរចត់ដល់ម្លឹង

    មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីនៅក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាគឺកញ្ញា តន់ ចន្ទសីម៉ា ហាក់បីដូចជាមានសន្ទុះប្រជាប្របិយភាពតាមរយៈការចេញបទចម្រៀងជាច្រើនបទនៅលើបណ្ដាញសង្គមយូធូប។ ទន្ទឹមនឹងទទួលបានភាពជោគជ័យនៅលើវិស័យចម្រៀងដែលមហាជនចូលចិត្តនេះ សីម៉ា ក៏ធ្លាប់មានសាច់រឿងជូរចត់មិនតិចនឹងរៀបរាប់ប្រាប់មហាជនដែរ។

    ខណៈថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះសារមួយឃ្លា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសរសេររៀបរាប់ប្រាប់អំពី ជីវិតដ៏ជូរចត់របស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលធ្លាប់ត្រូវបានគេមាក់ងាយ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «បំណងអតីតកាល ក្ដីប្រាថ្នារបស់ក្មេងស្រីម្នាក់នេះសុំត្រឹមតែឪពុកម្ដាយគ្រួសារមានសុភមង្គលបានហើយ ជីវិតខ្ញុំមួយតែងតែគិតថាលះបង់ចំពោះគ្រួសារជានិច្ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីខ្ញុំគ្មានអ្វីល្អគ្មានអ្នកបង្ហាញផ្លូវ គ្មានអ្នកចាំ take care គ្មានមិត្តដែលយល់ចិត្តគ្មានអ្វីគ្រប់យ៉ាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយជាក្មេងស្រីដែលច្រៀងនៅហាងរាត្រីពេលយប់ ក៏ដោយក៏ខ្ញុំមិនតូចចិត្តដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    តែវាហាក់ដូចជាអយុត្តិធម៌ណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនោះដែលក្មេងស្រីម្នាក់នេះខំធ្វើការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីរៀនបញ្ចប់បរិញ្ញា និងជួយជ្រោមជ្រែងពីលោកពុកអ្នកម្ដាយ បែរជាត្រូវអ្នកជិតខាងមាក់ងាយថាជាក្មេងស្រីមិនល្អធ្វើការយប់ ដែលធ្វើឱ្យម្ដាយបារម្ភ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ទឹកភ្នែកតែងតែហូរការឈឺចាប់ម្តងៗ ចំពោះសម្ដីអ្នកនៅជុំវិញខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើឱ្យខ្ញុំស្ទើរតែបោះបង់ក្ដីស្រមៃរបស់ខ្ញុំចោលទៅហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    តែមានពេលខ្លះខ្ញុំធ្លាប់បានលួចញញឹមតិចតួចដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពេលម្ដាយសប្បាយចិត្ត ដែលជាកម្លាំងចិត្តដ៏ធំរបស់ខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីជាអម្រែកធ្ងន់របស់ក្មេងស្រីម្នាក់នេះក៏ដោយ ក៏ក្មេងស្រីម្នាក់នេះ មិនដែលសម្រក់ទឹកភ្នែកឱ្យម្ដាយឃើញដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែងតែធ្វើជាតារាសម្ដែងចំពោះម៉ែជានិច្ច ខ្ញុំមិនដែលតូចចិត្ដនឹងស្ដាយក្រោយចំពោះការទទួលអម្រែកពីលោកពុកអ្នកម្ដាយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកដល់ពេលនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នា ដែលគាំទ្ររូបនាងខ្ញុំធ្វើឲ្យខ្ញុំមានពន្លឺជាងមុនជាពិសេសសូមអរគុណទៅដល់ក្រុមហ៊ុន galaxy Navatra ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលតែងតែជួយជ្រោមជ្រែងនាងខ្ញុំជានិច្ច»៕