Category: សង្គម និងសេដ្ឋកិច្ច

  • ឈុត U22 របស់វៀតណាម នឹងហួសអាយុ នៅស៊ីហ្គេមឆ្នាំក្រោយ ពេលដែលខ្លួនធ្វើម្ចាស់ផ្ទះ

    ឈុត U22 របស់វៀតណាម នឹងហួសអាយុ នៅស៊ីហ្គេមឆ្នាំក្រោយ ពេលដែលខ្លួនធ្វើម្ចាស់ផ្ទះ

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាការប្រកួតកីឡាករចម្រុះដ៏ធំជាងគេបំផុតនៅតំបន់អាស៊ានលើកក្រោយ នៅឆ្នាំ2021 គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2021 រហូតដល់ថ្ងៃទី2 ខែធ្នូ ឆ្នាំ2021 ដោយប្រទេសនេះ បានជ្រើសយកទីក្រុងហាណូយ និងហូជីមិញដើម្បីធ្វើការប្រកួត។

    បើក្រឡេកទៅមើលអាយុកីឡាករទាំង 18នាក់ កាលពីស៊ីហ្គេមកាលពីឆ្នាំ2019 កន្លងទៅនេះ កីឡាករវៀតណាមស្ទើរតែទាំងអស់នោះ នឹងត្រូវលើសអាយុ 22ឆ្នាំនៅឆ្នាំក្រោយ ដោយអាចនៅសេសសល់តែកីឡាករ 2រូបតែប៉ុណ្ណោះ។

    គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានលើកពានកីឡាមួយនេះ លើវិញ្ញាសាបាល់ទាត់ ក្រោយឈរលេខ1 ក្នុងពូល B នឹងយកឈ្នះកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានយកឈ្នះក្រុមឥណ្ឌូនេស៊ី ដណ្តើមមេដាយមាសបានសម្រេច៕

  • កំពូលកីឡាការិនីស្ន៊ុកឃ័ររបស់កម្ពុជា បើកក្លិបស្ន៊ុកឃ័រ នៅប្រទេសកូរ៉េខាងត្បូង

    កំពូលកីឡាការិនីស្ន៊ុកឃ័ររបស់កម្ពុជា បើកក្លិបស្ន៊ុកឃ័រ នៅប្រទេសកូរ៉េខាងត្បូង

    កំពូលកីឡាការិនីស្ន៊ុកឃ័រកម្ពុជា អ្នកស្រី ស្រួង ភារី បានបង្ហើបឱ្យដឹងថា អ្នកស្រីបានចាប់ផ្តើមដំណើរការក្លិបស្ន៊ុកឃ័ររបស់អ្នកស្រីនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ។

    ចំពោះមូលហេតុដែលអ្នកស្រី សម្រេចចិត្តថាបើកក្លិបស្នូកឃ័រនេះ គឺដោយសារតែអ្នកស្រីស្រឡាញ់វិស័យកីឡាមួយនេះ និងដូចជាកន្លែងសម្រាប់អ្នកស្រីហ្វឹកហាត់ផងដែរ ហើយអ្វីដែលពិសេសនោះ គឺអ្នកស្រីចង់កសាងកីឡាករល្អៗ ចេញពីក្រុមពលករខ្មែរនៅកូរ៉េខាងត្បូងហ្នឹងឯង។

    គួរបញ្ជាក់ដែរថា អ្នកស្រី ស្រួង ភារី គឺជាស្ត្រីខ្មែរម្នាក់ ដែលបានផ្លាស់ទៅរស់នៅប្រទេសនេះតាមស្វាមីរបស់អ្នកស្រី ដែលបានស្គាល់ និងហ្វឹកហាត់ជំនាញនេះនៅប្រទេសកូរ៉េខាងត្បូង ហើយធ្លាប់ឈ្នះជើងឯកប្រចាំប្រទេសកូរ៉េ ចំនួន 3លើកជាប់ៗគ្នា ហើយជាប់ជាជើងឯកប្រចាំទ្វីបអាស៊ីទៀតផងកាលពីឆ្នាំមុន៕

  • Varane ដាក់អាវឱ្យគេដេញថ្លៃ យកប្រាក់មកជួយប្រទេសបារាំង

    Varane ដាក់អាវឱ្យគេដេញថ្លៃ យកប្រាក់មកជួយប្រទេសបារាំង

    Raphael Varane បានធ្វើរឿងគួរឱ្យគោរពមួយ ដោយបានដាក់អាវរបស់ខ្លួនដេញថ្លៃ ដើម្បីរៃលុយយកទៅជួយដល់មន្ទីរពេទ្យនៅទីក្រុង Lens ប្រទេសបារាំង ជាទីដែលរូបគេបានហ្វឹកហាត់ទាត់បាល់តាំងពីកុមារភាព ដោយបានដាក់ឱ្យដេញថ្លៃអាវរបស់គេនៃក្លិប Real Madrid អមជាមួយនឹងហត្ថលេខារបស់គេផងដែរ។

    កីឡាករជម្រើសជាតិបារាំងដែលជួយឱ្យបារាំងបានលើកពាន World Cup កាលពីឆ្នាំ2018 រូបនេះ ក៏ធ្លាប់ឈ្នះពាន Champions League ចំនួន 4លើកផងដែរ ក្នុងអាជីពជាមួយ Real Madrid។

    ក្រោយពីផ្ទេរចេញពីក្លិបបាល់ទាត់នៃស្រុកកំណើតខ្លួនមកកាន់ Real Madrid កីឡាកររូបនេះបានលេង 196ប្រកួតឱ្យក្លិបខាងលើ នឹងរកបាន 6គ្រាប់ ក្នុងនាមជាខ្សែការពារ៕

  • វៀតណាម ជាឧបសគ្គធំ សម្រាប់ប្រទេសនានាដណ្តើមពាន Suzuki Cup

    វៀតណាម ជាឧបសគ្គធំ សម្រាប់ប្រទេសនានាដណ្តើមពាន Suzuki Cup

    គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមរបស់លោកឆ្នាំនេះ បានរៀបចំបានយ៉ាងល្អ ទោះបីជាមានវិបត្តិកូវីដ-19 និងលេងមិនសូវជាបានល្អ ក្នុងមួយរយៈពេលចុងក្រោយនេះក៏ដោយ។

    ចំពោះឧបសគ្គរបស់ក្រុមលោកក្នុងការប្រកួតដណ្តើមពាន Suzuki Cupនេះ គឺមានតែក្រុមជម្រើសជាតិនៃប្រទេសវៀតណាមតែមួយគត់ ដែលលោកគិតថា ជាដៃគូរបស់កូនក្រុមលោក ដោយសារតែប្រទេសផ្សេងៗទៀតមិនមានអ្វីជាឧបសគ្គសម្រាប់ការដឹកនាំរបស់លោកឡើយ។

    គួរបញ្ជាក់ដែរថា ពានរង្វាន់ធំបំផុតរបស់សមាគមបាល់ទាត់ប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2020 នឹងចាប់ផ្តើមនៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2020 រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020៕

  • ប្រយោជន៍ 9 យ៉ាងរបស់ស្រាបៀរជាមួយការងារផ្ទះដែលស្រ្តីមេផ្ទះគួរតែដឹង!

    ប្រយោជន៍ 9 យ៉ាងរបស់ស្រាបៀរជាមួយការងារផ្ទះដែលស្រ្តីមេផ្ទះគួរតែដឹង!

    ឡារ៉ែននឹងបង្ហើបប្រាប់ពីចំណុចល្អមួយផ្នែកទៀតរបស់ស្រាបៀរដែលអាចប្រើការជាមួយការងារផ្ទះបានយ៉ាងច្រើនបែបច្រើនយ៉ាង រហូតដល់បងៗស្រ្តីមេផ្ទះសឹងតែមិនជឿឡើយថា ភេសជ្ជះដែលធ្វើឱ្យស្រវឹងមួយនេះអាចធ្វើបានដល់ថ្នាក់ហ្នឹងផងឬ? ប្រហែល​ជានឹកឆ្ងល់ហើយមែនទេ ថាតើស្របៀរពិតជាប្រើការឱ្យកើតប្រយោជន៍បានមែនឬ? ដូច្នេះកុំឱ្យខាតពេល សូមអានជាបន្តទាំងអស់គ្នាតែម្តង។

    1 – បង្កើនសារធាតុអាហារនៅក្នុងដីដើម្បីឱ្យរុក្ខជាតិលូតលាស់ល្អស្រស់

    មិនថាតែដីនៅក្នុងសួនច្បារធំ ឬដីក្នុងផើងនោះទេ ត្រូវតែបានទទួលសារធាតុអាហារដែលសម្បូរគ្រប់គ្រាន់ទើបហុចផលល្អដល់រុក្ខជាតិ នឹងដំណាំគ្រប់ប្រភេទដែលដាំនោះ ចូរចាក់ស្រាបៀរចូលទៅក្នុងកំប៉ុងស្រ្បៃ៉យ៍ ហើយយកទៅបាញ់នៅលើដីទាំងនោះ មេរោគបាត់តេរីនៅក្នុងដីនឹងស៊ីជាតិស្ករ និងយីសត៍ដែលជាចំណែកផ្សំរបស់ស្រាបៀរជាអាហារធ្វើឱ្យសារធាតុអាហារនៅក្នុងដីសម្បូរ​ឡើង រុក្ខជាតិ ផ្កា ដំណាំក៏នឹងល្អទៅតាមនោះដែរ។

    2 – ធ្វើជាអន្ទាក់កំចាត់សត្វដង្កូវបាក់ខ្នង និងខ្យងហៀន

    បើក្នុងច្បារដំណាំរបស់អ្នកកំពុងជួបនឹងបញ្ហាដង្កូវបាក់ខ្នង និងខ្យងហៀនវាយលុកនោះ មិនចាំបាច់ទៅខំគិតរិះរកវិធីកែបញ្ហា ឬប្រើថ្នាំកំចាត់សត្វល្អិតនាំតែខូចដីនោះទេ ព្រោះភេសជ្ជះល្អៗដូចជាស្រាបៀរនេះក៏អាចកំចាត់បញ្ហាទាំងនេះបានដូចគ្នាដែរ ដោយការចាក់ស្រាបៀរឱ្យពេញមួយពែង ហើយយកទៅដាក់នៅក្នុងច្បារដំណាំដើម្បីបញ្ឆោតពួកវាឱ្យមកធ្លាក់ចូលអន្ទាក់មុននឹងកំចាត់វាចោល។

    3 – ជូតសម្អាតឧបករណ៍ផ្ទះបាយដែលធ្វើអពីស្ពាន់ និងទង់ដែងបានយ៉ាងស្អាត់ហ្មត់ចត់

    ឧបករណ៍ផ្ទះបាយដែលប្រើការយូរៗទៅនោះត្រូវតែល្អក់ស្អាប់លែងភ្លឺរលោងតាមពេលវេលាខ្លះជារឿងធម្មតា រឹតតែជាឧបករណ៍ដែលធ្វើអំពីស្ពាន់ និងទង់ដែងផងនោះ រឹតតែត្រូវមើលថែទាំជាពិសេសតែម្តង ដោយការនាំយកទៅដាក់ត្រាំនៅក្នុងស្រាបៀរជាមុនសិន រួចសឹមលាងសម្អាតដោយទឹកស្អាត និងជូតឱ្យស្ងួត ឧបករណ៍ផ្ទះបាយទាំងនោះនឹងត្រឡប់មកជាថ្មីភ្លឺរលោងឡើងវិញម្តងទៀតជាមិនខាន។

    4 – ធ្វើជាអន្ទាក់ចាប់សត្វកន្លាតដើម្បីកំចាត់ឱ្យអស់ពីផ្ទះ

    បងៗស្រ្តីមេផ្ទះណាដែលមិនត្រូវធាតុគ្នាជាមួយសត្វកន្លាតនោះ សូមស្តាប់ខាងណេះ ព្រោះបើបងៗយកនំប៉័ងទៅជ្រលក់ក្នុងស្រាបៀរឱ្យជោកហើយយកទៅដាក់ក្នុងកែវធំចំហរមាត់មួយ លាបពីត្រូលៀមជេលលីនៅខាងក្នុង និងជុំវិញមាត់កែវនោះបន្តិច តែប៉ុនហ្នឹងម្នាលសត្វកន្លាតដ៏គួរឱ្យស្អប់ទាំងឡាយនឹងត្រូវបានបញ្ឆោតឱ្យធ្លាក់ចូលទៅក្នុងកែវ និងមិនអាចតោងប្រវេប្រវាឡើងមកវិញបានឡើយ។

    5 – លាងសម្អាតស្នាមប្រឡាក់ទឹកតែ – កាហ្វេចេញពីកម្រាលព្រំគ្មាននៅសល់ស្នាមពណ៌លឿងៗឡើយ

    ការលាងជម្រះស្នាមទឹកតែ – កាហ្វេដែលកំពប់ប្រឡាក់លើកម្រាលព្រំនោះមិនមែនជារឿងងាយស្រួលឡើយ ទោះជាប្រើសាប៊ូម្សៅល្អលេខមួយយ៉ាងណា ក៏នៅតែមានបន្សល់នូវស្នាមលឿងៗឱ្យឃើញទុកជាអនុស្សាវរីយ៍ដដែល ដូច្នេះត្រូវតែកែបញ្ហានេះដោយការចាក់ស្រាបៀរពីលើស្នាមប្រឡាក់នោះ និងទុកចោលមួយស្របក់ រួចហើយសឹមយកក្រណាត់ស្អាតជ្រលក់ទឹកមកជូតប្តិតៗចេញម្តងទៀត (សម្រាប់តែកម្រាលព្រំណាដែលមិនស្លកពណ៌ ព្រោះទឹកស្រាបៀរអាចធ្វើឱ្យកម្រាលព្រំហើរពណ៌ត្រង់នោះបាន)។

    6 – ខាំកំទេចស្នាមច្រែសនៅលើលោហៈឱ្យរបេះបាត់អស់រលីង

    មើលទៅដូចជាបញ្ហារឿងស្នាមច្រែសក្លាយជារឿងដែលពិបាកកែខ្លាំងណាស់ តែបើសិនជានៅក្នុងផ្ទះរបស់បងៗមានស្រាបៀរនោះ មិនបាច់បារម្ភឡើយ ព្រោះគ្រាន់តែយកគ្រឿងដែកដែលមានច្រែសស៊ីនោះទៅដាក់ត្រាំនៅក្នុងស្រាបៀមួយសន្ទុះ អាស៊ីតនៅក្នុងស្រាបៀរក៏នឹងជួយខាំបំបែកស្នាមច្រែសទាំងនោះឱ្យរបេះចេញអស់រលីងមិនខាន។

    7 – រីហ្វ្រេស គ្រឿងសង្ហារិមធ្វើពីឈើឱ្យនៅតែមានភាពក្លាសស៊ិកជានិច្ច

    ការថែរក្សាគ្រឿងសង្ហារិមធ្វើអំពីឈើមិនមែនជារឿងពិបាក និងមិនចាំបាច់ប្រើទឹកថ្នាំល្អៗថ្លៃៗនាំតែអស់ប្រាក់ច្រើននោះទេ គ្រាន់តែប្រើក្រណាត់កន្សែងពោះគោសាច់ហ្មត់ល្អិតជ្រលក់ស្រាបៀរ និងជូតសម្អាតប៉ុណ្ណោះ គ្រឿងសង្ហារិមធ្វើពីឈើទាំងនោះនឹងត្រឡប់មកថ្មីស្អាត និងនៅតែមានភាពក្លាសស៊ិកយូរតទៅទៀតមិនខាន។

    8 – ធ្វើឱ្យមាសនៅថ្មីភ្លឺចាំងស្អាតរហូត

    ដោយសារតែសាច់របស់មាសមានភាពទន់ស្រួយ ប្រើច្រាស់ដុសសម្អាតក៏មិនប្រាកដក្នុងចិត្តថា នឹងគ្មានស្នាមឆ្កូតនោះទើប ឡារ៉ែន ណែនាំឱ្យយកគ្រឿងអល្លង្ការដែលធ្វើពីមាសទៅដាក់​ត្រាំក្នុងស្រាបៀរមួយស្របក់ រួចហើយសឹមស្រង់ឡើងមកយកទៅលាងជាមួយទឹកស្អាត និងយកកន្សែងជូតប្តិតៗរហូតឱ្យស្ងួត តែប៉ុនហ្នឹង មាសនឹងស្អាតភ្លឺរលោងគួរឱ្យចង់ពាក់ឡើងវិញមិនខាន។

    9 – ហៅមេអំបៅឱ្យមកលេងក្នុងសួនច្បារ

    ក្រៅពីទិចនិកការធ្វើសួនច្បារឱ្យស្អាតហើយនោះ សត្វមេអំបៅក៏អាចរាប់បានថាជាអង្គប្រកបមួយដែលធ្វើឱ្យសួនច្បារមើលទៅរមណីមានជីវិតរស់រវើកដែរ តែបើសួនច្បារនៅក្នុងភូមិគ្រឹះរបស់បងៗនៅមិនទាន់មានមេអំបៅហោះហើរចូលមកលេងកំសាន្តនោះ យើងសូមណែនាំឱ្យបងៗយកកំទេចក្រណាត់ចាស់ៗមកជ្រលក់ទឹកផ្លែឈើ និងស្រាបៀឱ្យជោក ហើយយកទៅដាក់នៅតាមចំណុចផ្សេងៗនៅក្នុងសួនច្បារ តែប៉ុនហ្នឹងមេអំបៅដ៏សែនស្រស់ស្អាតនឹងហើរចូលមកប្រឡែងលេងនៅក្នុងសួនច្បាររបស់អ្នកមិនខាន។

    ដល់ថ្នាក់នឹកភ្ញាក់ផ្អើលហើយមែនទេ នៅពេលបានដឹងថា ស្រាបៀរក៏មានប្រយោជន៍ល្អៗនឹងគេដែរនោះ ដូច្នេះសាកល្បងងាកមកប្រើប្រយោជន៍ពីស្រាបៀរដូចដែល ឡារ៉ែននាំយកមកជម្រាបជូនខាងលើនេះសាកលមើល៍ រួចហើយនឹងដឹងថា វាល្អអ៊ីចឹងតើ!៕

  • ព្រះនាងតូច នរោត្តម ជេនណា ទទួលការគាំទ្រខ្លាំង ខណៈរឿង«ធីតាផ្កាព្កុលមាស» ប្រកាសដាក់បញ្ចាំង

    ព្រះនាងតូច នរោត្តម ជេនណា ទទួលការគាំទ្រខ្លាំង ខណៈរឿង«ធីតាផ្កាព្កុលមាស» ប្រកាសដាក់បញ្ចាំង

    ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលមានដុងជាអ្នកសិល្បៈយ៉ាងខ្លាំងក្លា ព្រោះទ្រង់អាចច្រៀង និងរាំបានយ៉ាងប៉ិនប្រសប់។


    ជាក់ស្តែងនៅថ្ងៃទី21 ខែឧសភា ឆ្នាំ2020 នៅលើផេកផ្លូវការអ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលមានទេពកោសល្យដ៏ពូកែលើវិស័យសិល្បៈ ទាំងបុរាណសម័យ បានបង្ហោះវីដេអូបទចម្រៀងមួយបទដែលមានចំណងថា«វាសនា ធីតាផ្កាព្កុលមាស» ដែលធ្វើអ្នកគាំទ្របានទស្សនាហើយស្រក់ទឹកភ្នែកតាមតែម្តង។

    នៅក្នុងបទចម្រៀង «វាសនា ធីតាផ្កាព្កុលមាស» គឺពិតជាពីរោះ និងកំសត់ខ្លាំង ព្រោះតួអង្គ ផ្កាព្កុលមាស ត្រឹមជាក្មេងស្រីម្នាក់ គ្មានអាណាព្យាបាលនៅក្បែរ ប្រៀបបានទៅនឹង កូនចាបតូចមួយ ដែលគ្មាន មេបា ជីវិតត្រូវរស់នៅខ្វះភាពកក់ក្តៅ ខ្វះការថែទាំ គឺពិតជាកម្សត់ណាស់ទៅហើយ ចុះឡើយហេតុម្តេចទេវតាមិនប្រណីដល់វាសនាមួយនេះ ៕

  • ធ្លាក់ខ្លួនដល់ម្លឹង អស់ពីលក់ភ្នួងឡៃឡុង អ្នកនាង ខាត់ សុឃីម ឥលូវប្រកាសលក់ផ្ទះ និងឡានទៀត

    ធ្លាក់ខ្លួនដល់ម្លឹង អស់ពីលក់ភ្នួងឡៃឡុង អ្នកនាង ខាត់ សុឃីម ឥលូវប្រកាសលក់ផ្ទះ និងឡានទៀត

    សឹងមិនគួរឲ្យជឿសោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល អ្នកនាង ខាត់ សុឃីម ទើបតែបានសេងសម្អាងការរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅឱ្យយគេហើយ ស្រាប់តែមុននេះបន្តិចអ្នកនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏បានប្រកាសលក់ផ្ទះរបស់ខ្លួនផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    នេះបើយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានសរសេរឱ្យយដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «តោះផ្ទះចំមុខកន្លែងរកសុី​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឡៃឡុងចោលហើយ នៅផ្សាដេប៉ូកំពុងជួលអោយគេលក់ឡាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលមុនកូវិតគេអោយ 55ម៉ឺន$ តែពេលនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 50ម៉ឺន$លក់ចោល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 012222221/015222221»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ក្រោយការប្រកាសបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ មហាជនមួយចំនួនធំ ​​​​​​​​​​​​​​​​​​​​ក៏បានផ្ដោតទៅលើ កូវីដ19 តែម្ដង ដោយសារតែវីរុសរាតត្បាតមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើឱ្យកម្មវិធីសិល្បៈជាច្រើនបានផ្អាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសគឺកម្មវិធីមង្គលការតែម្ដង ដែលគេដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាស្រីរូបនេះរកចំណូលពីផ្នែកមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • អ្នកនាង ពេជ្រ សូលីកា សម្រេចចិត្តចូលរោងការឆ្នាំក្រោយនេះហើយ

    អ្នកនាង ពេជ្រ សូលីកា សម្រេចចិត្តចូលរោងការឆ្នាំក្រោយនេះហើយ

    ចាប់តាំងពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា ​​​​​​​​​​​​​​​​​សម្រាលបានកូនប្រុសមុខមាត់គួរឱ្យក្នាញ់មក​​​​​​​​​​ ​​​​​​​​​​​​​​​​​​​បានធ្វើឱ្យមហាជនជាច្រើន​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​កាន់តែចាប់អារម្មណ៍កាន់តែខ្លាំង ​​​​​​​​​​​​​​​ពីជីវិតដ៏មានសុភមង្គល ​​​​​​​​​នៅក្នុងក្រុមគ្រួសារ ​​​​​​​​​​​​​​​​​​​​​របស់នាង ផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

    ក្រោយពីសម្រាលកូនហើយ​​​​​​​​​​​​​​​​​​​​​​​​​​​ តារាស្រីរូបនេះ ​​​​បានបង្ហោះរូបស្អាតៗជាច្រើនជាមួយកូន​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​និងស្វាមីជាមួយនឹងស្ទាយតុបតែងខ្លួនដ៏គួរឱ្យស្រលាញ់​​​​​​​​​​​​​​​​​​​​​​ ​​​​​ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងបង្ហាញកាយវិការឃ្យូតៗជាមួយនឹងកូនប្រុសរបស់ខ្លួន ​​​​​​​​​​​​​​​​​ដែលធ្វើឱ្យហ្វេនៗជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលមកសរសើរមិនដាច់ពីមាត់​​​​​​​​​​​​​​​​​​​​​ ពីអ្នកម៉ាក់សម័យថ្មីរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​។

    ដោយឡែកបើនិយាយពីរឿងមង្គលការវិញ​​​​​​​​​​​​​​​​​​ តារាស្រីរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបនាងនិងគូដណ្ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងរៀបការនៅឆ្នាំ2021 ពោលគឺឆ្នាំក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • វិវឌ្ឍនាការខុសប្រក្រតី 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ

    វិវឌ្ឍនាការខុសប្រក្រតី 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ

    ក្នុងអំឡុងពេលទារកទើបនឹងកើតរហូតដល់អាយុ 2 ឆ្នាំ វិវឌ្ឍនាការនឹងដំណើរការទៅមុខលឿន និងបន្តបន្ទាប់គ្នាយ៉ាងជាប់លាប់ អាចមានវិវឌ្ឍនាការខ្លះលោតរំលងដែរ អាស្រ័យលើការចិញ្ចឹមថែទាំ និងសុខភាពរបស់ក្មេងម្នាក់ៗ ចំណែកក្មេងខ្លះទៀតវិញបែរជាមានវិវឌ្ឍនាការយឺតជាងក្មេងដែលស្ថិតក្នុងវ័យដូចគ្នារហូតធ្វើឱ្យលោកឪពុកអ្នកម្តាយមានកង្វល់ជាខ្លាំង ដូច្នេះយើងនាំគ្នាមកមើលថា តើវិវឌ្ឍនាការរបស់កូនតូចវ័យ 2 – 18 ខែបែបណាដែលអាចហៅបានថាខុសប្រក្រតី ដែលត្រូវនាំទៅជួបលោកគ្រូពេទ្យ។

    វិវឌ្ឍនាការ 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ ដែលអាចហៅបានថាខុសប្រក្រតី ដែលត្រូវនាំទៅជួបលោកគ្រូពេទ្យ

    1 – កូនអាយុ 2 ខែជាងហើយ តែកនៅមិនទាន់រឹង

    បើកូនអាយុបាន 2 ខែនោះ ករបស់កូនត្រូវតែរឹង អាចងើយកបានហើយ តែបើកផ្អៀងទៅមកគ្មានទិសដៅ ត្រូវឱ្យអ្នកម្តាយ​នៅ​​ចាំជួយទប់កឱ្យរហូតបែបនេះ គឺជារឿងខុសប្រក្រតីហើយ ដែលអាចបណ្តាលមកពីសាច់ដុំខ្សោយគ្មានកម្លាំង បែបនេះអាចហៅបានថា ជាវិវឌ្ឍនាការយឺតយ៉ាវហើយ។

    2 – កូនអាយុ 3 – 4 ខែហើយ តែដៃនៅចាប់កាន់របស់លេងមិនបាន

    ជាប្រក្រតីទារកទើបកើតដំបូងអាចចាប់ម្រាមដៃរបស់អ្នកម្តាយបានភ្លាមតែម្តង និងនៅពេលអាយុបាន 3 – 4 ខែអាចចាប់កាន់របស់បានហើយ បន្ទាប់ពីនោះ ទារកនឹងប្រើប្រាស់ដៃកាន់តែចំ​ណានឡើងជារឿយៗ តែបើចាប់កាន់អ្វីហើយមើលទៅដូចជាគ្មានកម្លាំង ចាប់កាន់អ្វីក៏របូតជ្រុះនោះ បញ្ជាក់ថា សាច់ដុំដៃមិនរឹងមាំ អ្នកម្តាយគួរតែរកវិធីបង្វឹកសាច់ដុំដៃឱ្យកូន និងបើហ្វឹកហើយនៅតែប្រើការមិនបានទៀតនោះ ត្រូវតែនាំទៅជួបគ្រូពេទ្យជំនាញហើយ។

    3 – កូនអាយុ 9 ខែហើយ នៅអង្គុយដោយខ្លួនឯងមិនបាន

    រឿងនេះ វិវឌ្ឍនាការទូទៅអាចនឹងយឺតយ៉ាវ និងហុចផលប៉ះពាល់ទៅដល់វិវឌ្ឍនាការដំណាក់កាលបន្តទៅទៀត នោះក៏គឺ ការឈរ និងការដើរ បើកូនរបស់អ្នកនៅមិនអាចងើបអង្គុយដោយខ្លួនឯងបាននោះ គឺបណ្តាលមកពីបញ្ហាកម្រងសាច់ដុំមិនរឹងមាំ រឿងនេះក៏ត្រូវទៅប្រឹក្សាជាមួយលោកគ្រូពេទ្យដូចគ្នាដែរ។

    4 – កូនអាយុ 10 ខែហើយ នៅឈរមិនទាន់បាន

    ក្មេងដែលស្ថិតក្នុងអំឡុងអាយុ 10 ខែ ជាអំឡុងពេលដែលក្មេងអាចនឹងក្រោកឈរបានហើយ តែអាចនឹងមិនទាន់ដើរ មិនទាន់​ឈាន រឿងនេះមិនជាអ្វីទេ ព្រោះក្មេងក្នុងអំឡុងវ័យនេះអាចនឹងយឺត ឬឆាប់ខុសផ្លែកពីគ្នា តែគួរតែចេះងើបអង្គុយ ឬចាប់តោងអ្វីក្រោកឈរបានហើយ។

    5 – កូនអាយុ 18 ខែហើយនៅដើរមិនទាន់បាន

    បើកូនរបស់អ្នកមានអាយុ 18 ខែហើយនៅដើរមិនទាន់បាននោះ អាចនិយាយបានថា មានបញ្ហាធ្ងន់ធ្ងររឿងការប្រើកម្រងសាច់ដុំហើយ ដោយជាប្រក្រតីនោះវិវឌ្ឍនាការរបស់ក្មេងក្នុងអំឡុងអាយុ 1ខួបកន្លះនេះ ក្មេងត្រូវក្រោក និងដើរដោយខ្លួនឯងបានហើយ តែបើនៅតែដើរមិនទាន់បាននោះ ត្រូវតែទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជាបន្ទាន់ហើយ។

    វិវឌ្ឍនាការរបស់ក្មេងតូចម្នាក់ៗអាចនឹងយឺត ឬលឿនខុសផ្លែកពីគ្នាស្រាប់ទៅហើយ មិនចាំបាច់ត្រូវតែធ្វើបានដូចគ្នាគ្រប់គ្នានោះទេ តែយ៉ាងហោចណាស់ក៏គួរមានវិវឌ្ឍនាការឱ្យស្ថិតក្នុងកម្រឹតដែលស័ក្តិសមត្រឹមត្រូវនឹងអាយុដែរ ចំណែកមូលហេតុធំដែលធ្វើឱ្យក្មេងតូចមានវិវឌ្ឍនាការយឺត ឬលឿន មិនស្មើគ្នានោះ គឺអាស្រ័យលើការចិញ្ចឹមមើលថែទាំ និងសុខភាពរបស់ក្មេងខ្លួនឯងផងដែរ៕

  • ខែកក្កដា ខាងមុខ ចិន នឹងអនុវត្តគម្រោងបាញ់បង្ហោះយានអវកាស ទៅភពផ្កាយព្រះអង្គារ លើកដំបូង

    ខែកក្កដា ខាងមុខ ចិន នឹងអនុវត្តគម្រោងបាញ់បង្ហោះយានអវកាស ទៅភពផ្កាយព្រះអង្គារ លើកដំបូង

    ថ្មីៗ​នេះ​​ កាលពីថ្ងៃទី24 ខែឧសភា ឆ្នាំ​2020 ក្រុមហ៊ុន China Aerospace Science and Technology Corporation (CASC) ដែល​ទទួលខុសត្រូវលើ​គម្រោងនេះ ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ចិននឹង​បាញ់បង្ហោះ​យានអវកាស​ទៅភពផ្កាយព្រះ​អង្គារជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត នៅក្នុងខែកក្កដា ឆ្នាំ​2020នេះ។

    យាន​អវកាស Tian wen នឹងត្រូវដាក់បង្ហោះនៅលើគន្លងភពផ្កាយព្រះអង្គារ ហើយ​ទម្លាក់យាន rover ចុះចតលើភពនោះ ដើម្បីរុករក និង​វិភាគអំពី​ផ្ទៃដីនៅទីនោះ។ យាន​អវកាស​ដែលនឹងបញ្ជូនទៅភពផ្កាតព្រះអង្គារនេះ មានឈ្មោះថា Tian wen ដែលត្រូវចំណាយពេលរាប់ខែ ខណៈពីផែនដី ទៅភពផ្កាយព្រះអង្គារ មានចម្ងាយប្រហែល 55លានគីឡូម៉ែត្រ។

    បេសកកម្មភពផ្កាយព្រះអង្គារ ស្ថិតក្នុងចំណោមគម្រោង​អវកាស​ថ្មីៗរបស់​ចិន ដែលក្រៅពីនោះ ចិនក៏គ្រោងនឹងដឹកមនុស្ស​ទៅជាន់ដីស្ថានព្រះចន្ទ ព្រមទាំងនឹង​សាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនមួយឡើង ក្នុងឆ្នាំ​2022 ឱ្យ​ខាង​តែ​បាន​ទៀត​ផង។

    គួរ​ជម្រាប​ជូនថា ប្រទេស​ចិន​​ ក៏ទើប​នឹង​បាន​ទទួលជោគជ័យម្តងរួចមកហើយដែរ ក្នុងការក្លាយជាប្រទេសដំបូងគេ ​ដែលបាន​ដាក់យានចុះចតនៅផ្នែកខាងងងឹតនៃពិភពស្ថានព្រះចន្ទ កាលពីខែមករា ឆ្នាំ​2019 កន្លងទៅ៕