Category: សង្គម និងសេដ្ឋកិច្ច

  • «មានឈ្មោះជាអ្នកសិល្បៈចៀសមិនផុតទេពីពាក្យទិតៀន» មាន សូនីតា ឆ្លើយបកទៅកាន់អ្នករិះគន់

    «មានឈ្មោះជាអ្នកសិល្បៈចៀសមិនផុតទេពីពាក្យទិតៀន» មាន សូនីតា ឆ្លើយបកទៅកាន់អ្នករិះគន់

    ថ្មីៗ​នេះ​​​​​​​​​​​​​ តារា​សម្ដែង ​កញ្ញា មាន សូ​នី​តា​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ទម្លាយ​នូវ​រូបភាព​​​សិច​ស៊ី​ស្រើបស្រាល​ចំនួនប៉ុន្មានប្លង់ ​​​​​​​​​​​​​​​​​​​​​បង្អួត​ភ្នែក​មហាជន ​​​​​​​​​​​​​​​​​​​។ ជាពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក​ ​​​​​​​​​​​​​​​បង្កឱ្យ​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ជាមួយនឹងភាព​​សិច​ស៊ី​​ជា​បន្តបន្ទាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើ​ឱ្យ​ប្រុសៗ​ជ្រួលជ្រើម​គ្រប់គ្នា​។ ​មិនតែប៉ុណ្ណោះ​ក៏​មានការ​លើក​ឡើង​ថា​​​​​​​​​​​​​​​​ សម្រស់​របស់ មាន សូ​នី​តា​​​​​​​​​​​​​​​​​​​​​​​​ ពិតជា​ស្រស់ស្អាត​ខ្លាំង​ពេល​ស្លៀកពាក់​សិច​ស៊ី​បែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​

    យ៉ាងណាមិញ​តាមរយៈ​ការ​បង្ហោះ​រូបភាព​សិច​ស៊ី​ពី​សំណាក់​តារា​ស្រី​​​​​​​​​​​​​​​​​ ​កញ្ញា មាន សូ​នី​តា​ នេះ​ ត្រូវ​បាន​ទស្សនិកជន​​​​​​​​​​​​​​​ និង​អ្នកគាំទ្រ​មួយ​ចំនួនបាន​យល់ឃើញនិងរិះគន់ថា​​​​​​​​​​​​​​​ ​នាង​កាន់តែ​ផ្លាស់ប្ដូរ​ឥរិយាបថ​ច្រើន​​​​​​​​​​​​​ ពោលគឺ​ផ្ទុយ​ការ​ពី​គ្រា​មុនៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​នាង​តែងតែ​ស្លៀកពាក់​បែប​សុភាពៗ​មិន​លេច​លើ​ខើច​ក្រោម។ ប៉ុន្តែ​ពេល​នេះ​នាង​បែរជា​មកលេង​ខ្លួន​ដោយ​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ ​​​​​​​​​​ឃើញ​ហើយ​ស្ទើរ​ឈាម​ច្រមុះ​ទៅវិញ​​​​​​​​​​​​​​​​។​​

    រូបភាព​ដែល​ត្រូវ​បាន​តារា​ស្រី​កញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​មាន សូ​នី​តា បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​នេះ​ភាគច្រើន​ថត​បញ្ចេញ​សាច់​គល់ភ្លៅ​ ​​​​​​​​​​​​​​​និង​ដើមទ្រូង​ជាដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ តបនឹងការរិះគន់ តារាស្រីរូបនេះ បានរៀបរាប់យ៉ាងវែងអន្លាយជាចំនុចៗដូចខាងក្រោមនេះ៖

    «មានឈ្មោះជាអ្នកសិល្បៈចៀសមិនផុតទេពីពាក្យទិតៀន

    – ធ្វើខ្លួនល្អពេកជួយសង្គមគេថា ” ជោរ ” ធ្វើឱ្យតែល្បី
    – អ្នកលិល្ប:ក៏មានតំលៃដូចគេដូចឯងដែរហេតុអីគាត់ជាមនុស្សសាធារណៈហើយអ្នកទាំងអស់គ្នាថា គ្នាឆ្កួត ថាឡប់ , មីនេះ , មីនោះ មិនក្រែងមាត់ផងចឹង
    – ការងារអ្វីក៏មានតំលៃដែរហេតុយើងមិនចេះឱ្យតំលៃគ្នាចឹង , សួរថាអ្នករស់អត់សិល្ប: បានអត់ ‼️
    – ពាក្យថាសិល្បៈមានច្រើនបែប ច្រើនទំរង់ ទៅតាមបែបបទនីមួយៗ ដែលអាចកំសាន្តបាន …
    – រម្យទមពេកគេថា ស្រែ អត់ទាន់សម័យ
    – ឡូយឆាយពេកគេថា ធ្វើខ្លួនទាក់ប្រុស
    – សំញែងពេក ភ្លេចខ្លួនហាយសូ គេថាមានគេចញ្ចឹម
    – បើយើងមិនប្ដូរស្តាយ គេថាយើងអត់ទាន់សម័យ មិនចេះអាប់ដេតដោយខ្លួនឯង មិនចេះមើលប្រទេសជិតខាងគេដើរដល់ណាហើយអញ្ចឹងបានសិល្បៈយើងមិនរីកចម្រើន…

    តើអត្ថន័យនៃភាពសិចស៊ីហ្នឹងមានន័យយ៉ាងម៉េចអោយពិតប្រាកដ? ហេតុអី្វបានជាការបង្ហាញភាព សិចស៊ីរបស់ស្ត្រីបានត្រឹមតែ ជារូបភាព និងអំពើនៃការលក់ខ្លួន រកប្រុស ។ល។ តែប៉ុណ្ណោះអ៉ីចឹង?

    បើទាំងអស់គ្នាឃើញតារាបរទេស រាំ ស្លៀកពាក់ sexy មួយៗសរសើរណាស់ គេធ្វើសមណាស់ គួរអោយស្រលាញ់ ហេតុអ្វីតារាគេមានសមត្ថភាពម៉េស ធ្វើអីក៏សមធ្វើអីក៏ល្អ… ហាហា ចុះទាំងអស់គ្នាមានដែរសរសើរតារាស្រុកយើងចឹងអត់ ឬក៏អ្វីក៏ដោយអោយតែតារាក្នុងស្រុកធ្វើ ត្រូវតែរងសំពាធ នៃការកំណត់ទាំងអស់នេះ? ពិតមែនឬ ដែលវប្បធម៌របស់យើងមិនមានភាព sexy? ពិតមែនឬ ដែលភាព sexy ជាអំពើទោស? ពិតមែនឬ? ខ្ញុំគិតថា រឿងនេះ មានទំរង់ និងបែបបទផ្សេងៗគ្នា គួរណាស់គិតអោយបានជ្រៅ ច្រើនជាងរិះគន់ តាមតែចិត្តឯង!»៕

  • តើមានរឿងអ្វីកើតឡើង ពេលលោក ត្រាំ សួរមេ Apple រឿងបង្កើតបច្ចេកវិទ្យា 5G ?

    តើមានរឿងអ្វីកើតឡើង ពេលលោក ត្រាំ សួរមេ Apple រឿងបង្កើតបច្ចេកវិទ្យា 5G ?

    ប្រធានាធិបតី​នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter ថា៖ “លោកបានសួរនាំលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ឱ្យបង្កើតបច្ចេកវិទ្យា 5G ឡើង ព្រោះសហរដ្ឋអាមេរិក មានស្ទើរតែទាំងអស់ទៅហើយ ដូចជា ថវិកា បច្ចេកវិទ្យា ទស្សនវិស័យ និងជាពិសេសមានមេ Apple ថែមទៀតផង” ដោយលោកបានសួរបែបនេះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅការិយាល័យកណ្ដាល របស់ Apple តម្លៃ ១ លានដុល្លារ នៅរដ្ឋតិចសាស់ កាលពីថ្ងៃ21 ខែវិឆ្ឆិកា ឆ្នាំ2019 កន្លងទៅ។

    មិនបានប៉ុន្មាននាទីផង បណ្ដាញសារព័ត៌មានបរទេសធំៗបានចុះផ្សាយព្រោងព្រាត។ ជាក់ស្ដែងគេហទំព័របច្ចេកវិទ្យាឈានមុខ The Verge បានសរសេរចំណងជើងធំៗថា៖ ត្រាំ ពឹងឱ្យមេ Apple បង្កើត 5G ទាំងដែលក្រុមហ៊ុន Apple មិនមែនជាអ្នកផ្គត់ផ្គង់សេវាណិតវើកសោះឡើយ។ ប្រភពដដែលបានលើកជាចម្ងល់ថា ហេតុអ្វីបានលោក ត្រាំ មិន Mentions ឬពឹងក្រុមហ៊ុនជំនាញដូចជា Verizon, AT&T, T-Mobile និង Sprint ផង? ពួកគេសុទ្ធតែជាជើងខ្លាំងខាងផ្គត់ផ្គង់សេវាណិតវើក ទូទាំងសហរដ្ឋអាមេរិកដែរតើ?!។

    The Verge បកស្រាយថា ជាការពិត បើនិយាយអំពីបច្ចេកវិទ្យា 5G ទោះជា Apple អាចបង្កើត iPhone 5G ចេញលក់នៅខែក្រោយបានក៏ពិតមែន តែវាក៏មិនអាចទទួលបានដែនសេវា 5G ពេញលេញដែរ។ ប្រការនេះ គឺហាក់ដូចជា ប្រើមនុស្សធ្វើការ មិនចំជំនាញអ៊ីចឹងដែរ។

    ម្យ៉ាងទៀត ក្រុមហ៊ុន Apple មិនមែនជាអ្នកផលិតម៉ូឌឹម 5G និងផ្នែករឹងជាច្រើនទៀត(Hardware) ស្ទើរទាំងស្រុងលើ iPhone និង iPad នោះដែរ ព្រោះមានការសហការបង្កើតដោយ Intel ជាពិសេសក្រោយមានរឿងរ៉ាវប្ដឹងផ្តល់គ្នាកាលពីពេលមុនរួចមក ឆាប់ៗនេះ Apple កំពុងតែចង់ចាប់ដៃ Qualcomm ជំនួសវិញ។

    ត្រឡប់ទៅកាលពីឆ្នាំ2016 នាយកប្រតិបត្តិ Apple ក៏ធ្លាប់បានផ្តល់បទសម្ភាសមួយដែរត្រង់ចំណុចនេះថា៖ “អ្នកជំនាញរបស់យើង ពុំមានឯកទេសផ្នែកផ្គត់ផ្គង់សេវាណិតវើកទេ យើងប្រឹងប្រែងបង្កើតបច្ចេកវិទ្យា e-SIMs ប៉ុន្តែការងារនេះ វាពាក់ព័ន្ធនឹងផ្នែកខាងសេវាណិតវើកឯណោះទេ”

    ប្រភព៖ https://www.theverge.com/2019/11/21/20975733/trump-tim-cook-build-5g-network-united-states-carrier?fbclid=IwAR3WUJMAXFeoBaXrfK-V2DBqVqmpP3B6JFTI2FlgVodpFfxSttCYF3qMAeo

  • Sarach បដិសេធក្លិបជប៉ុន ស៊ូលេងនៅលីកកំពូលថៃ

    Sarach បដិសេធក្លិបជប៉ុន ស៊ូលេងនៅលីកកំពូលថៃ

    កាលពីសប្តាហ៍មុន បើតាមការបញ្ជាក់ពីនាយកគ្រប់គ្រងក្លិប SCG Muang Thong United លោក Ronan Ritsuwaja បានបញ្ជាក់ថា អតីតខ្សែបម្រើ​ក្រុមជម្រើស​ជាតិថៃ Sarach Yooyen របស់​ក្លិប Muangthong United កំពុងស្ថិតក្នុងការពិចារណាជាមួយក្លិបលីកកំពូលរបស់ជប៉ុនចំនួន 3ក្លិប។

    អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលពីថ្ងៃទី28 ខែឧសភា​ កន្លងទៅនេះ កីឡាកររូបនេះ ត្រូវបានក្លិប BG Pathum ប្រកាសថា បានផ្លាស់មកលេងនៅក្លិបមួយនេះហើយ កាលពីយប់ថ្ងៃទី27 ឧសភា ឆ្នាំ2020 កន្លងទៅនេះ។

    គួរបញ្ជាក់ដែរថា កីឡាកររូបនេះ បានជាប់ជាជម្រើសជាតិថៃ ចាប់តាំងពីឈុត U17, U19, U23 និង ឈុតធំផងដែរ ចាប់តាំងពីឆ្នាំ2007 រហូតមកដល់បច្ចុប្បន្ន ដោយរកគ្រាប់បាល់បានដល់ទៅ 9គ្រាប់ក្នុងនាមជាខ្សែការពារ ដោយធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិថៃបានចំនួន 93ប្រកួត៕

  • Sancho រកបានហ៊ែតទ្រីកហើយ ប្រកាសស្វែងរកយុត្តិធម៌ឱ្យជនជាតិស្បែកខ្មៅ

    Sancho រកបានហ៊ែតទ្រីកហើយ ប្រកាសស្វែងរកយុត្តិធម៌ឱ្យជនជាតិស្បែកខ្មៅ

    ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស​​ កីឡាករ Jadon Sancho ស្ថិត​ក្នុង​ចំណោម​​តារាបាល់ទាត់ដែលបានបញ្ចេញសារ​​ទៅ​កាន់​ពិភពលោក ​ប្រឆាំង​តវ៉ា​នឹង​ការ​រើសអើង​ពូជសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅនេះ។

    កីឡាករ Achraf Hakimi និង Jadon Sancho បានបង្ហាញពាក្យថា ‘Justice For George Floyd’ នៅលើអាវយឺតក្នុងរបស់ខ្លួន ក្រោយពេលដែលជួយឱ្យក្រុម ​BVB ខ្លួនទទួលជ័យជម្នះ ដោយលទ្ធផល 6ទល់នឹង1 លើក្រុមបាតតារាង Paderborn។

    កីឡាករទាំង​​ 2រូបនេះ ត្រូវបានគេដឹងថា ក៏មានជីដូន-ជីតាជាជនជាតិស្បែកខ្មៅដែរ ហើយពាក្យខាងលើនេះ កំពុងតែត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លានៅសហរដ្ឋអាមេរិក ដើម្បីរើបម្រះពីការរើសអើងជាតិសាសន៍ទៅលើជនជាតិស្បែកខ្មៅ ក្រោយពេលមានករណីជនជាតិស្បែកខ្មៅម្នាក់​​ បានស្លាប់ ក្រោយពីការបង្ក្រាបពីសំណាក់មន្ត្រីប៉ូលិសស្បែកស ទាំងដែលបុរសនោះមិនមានកំហុសអ្វីសោះឡើយ៕

  • Facebook នឹងធ្វើតេស្ត មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ របស់បុគ្គល ដោយនឹងចាប់ផ្តើមមុនគេ នៅសហរដ្ឋអាមេរិក

    Facebook នឹងធ្វើតេស្ត មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ របស់បុគ្គល ដោយនឹងចាប់ផ្តើមមុនគេ នៅសហរដ្ឋអាមេរិក

    បន្តិចទៀត ប្រសិនបើការបង្ហោះរបស់លោកអ្នក ទទួលបានប្រជាប្រិយភាពខ្លាំង នោះ អ្នកគួរតែត្រៀមបង្ហាញអត្តសញ្ញាណប័ណ្ណឱ្យហើយទៅ។

    នាពេលបច្ចុប្បន្ននេះមានមនុស្សដ៏ច្រើនរាប់លាននាក់ បាននិងកំពុងប្រើប្រាស់កម្មវិធីបណ្តាញសង្គមជាច្រើន ស្របពេលជាមួយគ្នានេះដែរ មានអ្នកខ្លះក៏បានប្រើប្រាស់ព័ត៌មានពិតប្រាកដរបស់ខ្លួន ក្នុងការបង្កើត និងប្រើប្រាស់កម្មវិធីទាំងអស់នោះ ដូចជា ឈ្មោះ រូបថត អាសយដ្ឋាន ជាដើម។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់ព័ត៌មានមិនពិតរបស់ខ្លួនផងដែរ។

    ​ដើម្បីកាត់បន្ថយការប្រើប្រាស់ព័ត៌មានមិនពិតនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះតាំងពីឆ្នាំ2018 មកម្ល៉េះ សម្រាប់អ្នកគ្រប់គ្រងផេច ហើយឥឡូវនេះ បាននិងកំពុងពង្រីកការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់មួយចំនួនទៀត ដែលមានអ្នកតាមដានច្រើននៅសហរដ្ឋអាមេរិកផងដែរ។

    ក្រុមហ៊ុនក៏បានផ្សព្វផ្សាយផងដេរថា តទៅមុខទៀត នឹងមានការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលដែលធ្លាប់មានអាកប្បកិរិយាឆបោក នៅលើបណ្តាញសង្គមហ្វេសប៊ុក និងការបង្ហោះរបស់ពួកគេត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សទៀតផងនោះ ព្រោះក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់មានជំនឿទុកចិត្តថា បុគ្គលដែលគេបានឃើញនៅលើហ្វេសប៊ុកនោះ ពិតជាមានបំណងចង់ផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវប្រាកដមែន។

    ប្រសិនបើនរណាម្នាក់ជ្រើសរើសមិនបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ ឬមានអត្តសញ្ញាណប័ណ្ណមិនត្រូវគ្នានឹងគណនីហ្វេសប៊ុក ដែលបានភ្ជាប់មកជាមួយនោះ ការបង្ហោះចែកចាយរបស់ពួកគេនឹងត្រូវបានកំណត់ ដូច្នេះមានតែមនុស្សចំនួនតិចតួចប៉ុណ្ណោះដែលនឹងបានឃើញ ប៉ុន្តែប្រសិនបើវាជាផេចវិញនោះ អ្នកគ្រប់គ្រងនឹងពុំអាចផ្សព្វផ្សាយបានទៀតឡើយ។

    ដំណើរការនៃការផ្ទៀងផ្ទាត់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបង្កើតគណនេយ្យភាពកាន់តែច្រើននៅលើហ្វេសប៊ុក និងកែលម្អបទពិសោធក្នុងការប្រើប្រាស់របស់មនុស្ស នៅលើកម្មវិធីរបស់ហ្វេសប៊ុក។

    ការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះត្រូវបានអនុវត្តនៅ សហ​រដ្ឋ​អា​មេរិកមុនគេ ហើយអាចនឹងបន្តធ្វើនៅតាមបណ្តាប្រទេសផ្សេងៗទៀត ក្នុងពេលអនាគត៕

    ​ប្រភព៖ https://www.engadget.com/facebook-to-verify-id-for-viral-accounts-182559625.html

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន ថ្មីសន្លាងមួយទៀត នឹងលេចមុខឡើង នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

    ពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន ថ្មីសន្លាងមួយទៀត នឹងលេចមុខឡើង នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

    គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

    ពហុកីឡដ្ឋានថ្មីនេះ គ្រោងនឹងសាងសង់ឡើងនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ 25ហិកតា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡា និងដើម្បីជំរុញការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា នៅឆ្នាំ2023 ខាងមុខនេះ។

    គួរបញ្ជាក់ដែរថា គម្រោងពហុកីឡដ្ឋាននេះ អាចនឹងសាងសង់នៅលើផ្ទៃដីដែលមានទំហំប្រមាណជា 25ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (វាលសម្តេចយស)។ ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (8ទៅ 10ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត។ល៕

  • ទីបំផុត Rey Mysterio បញ្ចប់អាជីពកីឡាកាសត្រឹមវ័យ 45ឆ្នាំ

    ទីបំផុត Rey Mysterio បញ្ចប់អាជីពកីឡាកាសត្រឹមវ័យ 45ឆ្នាំ

    អ្នកកីឡាកាស WWE ពាក់ស្រោមមុខដ៏ល្បីល្បាញ Rey Mysterio របស់ស្ថាប័ន RAW បានប្រកាសចូលនិវត្តន៍ពីអាជីពជាអ្នកកីឡាកាសហើយ ក្នុងវ័យ 45ឆ្នាំ ក្រោយពីប្រឡូកក្នុងអាជីពនេះ អស់រយៈពេល 31ឆ្នាំ។

    គួរបញ្ជាក់ដែរថា ការប្រកាសចូលនិវត្តន៍នេះ គឺដោយសារតែកុងត្រារបស់គេនៅ WWE នឹងផុតនៅខែក្រោយនេះ ហើយស្ថាប័ននេះមិនបន្តកុងត្រាជាមួយរូបគេទៀតឡើយ។ ការចូលនិវត្ដន៍នេះ​ ប្រហែលមិនមែនជាការបញ្ចប់អាជីពជាកីឡាករចំបាប់ឡើយ ព្រោះអ្នកកីឡាកាសរូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង និងមានសង្វៀនប្រកួតជាច្រើននៅរង់ចាំស្វាគមន់៍រូបគេ៕

  • ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការចាញ់កូន

    ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការចាញ់កូន

    ពេលមានផ្ទៃពោះថ្មីៗអំឡុង 3 ខែដំបូង ស្រ្តីមានគភ៌ត្រូវប្រឈមនឹងអាការចាញ់កូន ដែលបើសិនជាមានផ្ទៃពោះកូនដំបូងផងនោះ ស្រ្តីជាច្រើននាក់ប្រហែលជាតាំងខ្លួនដើម្បីទប់ទល់នឹងអាការចាញ់កូននេះមិនត្រូវឡើយមើលទៅ។ ក្នុងអត្តបទនេះ ឡារ៉ែនសូមនាំយកវិធីងាយៗដើម្បីត្រៀមខ្លួនទប់ទល់ជាមួយអាការចាញ់កូននេះមកជម្រាបជូន តើជាវិធីបែបណាខ្លះនោះ សូមតាមដានជាបន្ត។

    បែងពេលញ៉ាំអាហារជាពេលតូចៗ(ញ៉ាំច្រើនដង ម្តងបន្តិច)

    ហេតុអីចាំបាច់បែងពេលញ៉ាំអាហារចម្បងៗជាពេលតូចៗ? នោះក៏ព្រោះថា ក្នុងខណៈមានគភ៌ ក្រពះអាហាររបស់យើងអាចនឹងរំលាយអាហារយឺតជាងប្រក្រតី ពេលទទួលទានអាហារម្តងៗច្រើនៗនោះ ក្រពះនឹងរំលាយមិនទាន់ និងជំរុញឱ្យកើតអាការក្អួតចង្អោរឡើងហ្នឹងឯង ដូច្នេះការបែងពេលញ៉ាំអាហារជាពេលតូចៗគឺជាវិធីដែលជួយបានល្អបំផុត និងដែលសំខាន់គួរជ្រើសរើសទទួលទានអាហារណាដែលទន់ៗ ងាយស្រួលរំលាយផង។

    ញ៉ាំផ្លែឈើ ឬអាហារដែលមានរសជាតិជូរៗ

    ផ្លែឈើ ឬអាហារដែលមានរសជាតិជូរនឹងជួយសម្រាលអាការចាញ់កូនបានល្អ ជាពិសេសអាការក្អួតចង្អោរ ហើយផ្លែឈើដែលស័ក្តិសមបំផុតនោះមានដូចជា ក្រូច ស្វាយខ្ចី ម្នាស់ ឬអំពឹល ធានាថាញ៉ាំហើយជូរយ៉ាងឆ្ងាញ់មាត់ និងថែមទាំងអាការចាញ់កូនក៏ធូរស្រាលចុះទៀតផង តែក៏កុំទទួលទានច្រើនជ្រុលពេក ព្រោះអាចធ្វើឱ្យរាករូសបាន។

    សម្រាកឱ្យបានគ្រប់គ្រាន់

    នៅពេលកើតអាការចាញ់កូន ស្រ្តីមានផ្ទៃពោះនឹងមានអារម្មណ៍នឿយល្វើយ និងចង់សម្រាកខ្លាំងបំផុត ក្នុងអំឡុងពេលនេះស្រ្តីមានផ្ទៃពោះមិនគួរបង្ខំខ្លួនឯងឡើយ ទោះជាមានការងារច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែរកពេលវេលាគេងសម្រាកឱ្យបានច្រើនដែរ។ ទាំងអស់នេះគឺដើម្បីសម្រាលអាការចាញ់កូន និងមើលថែទាំកូនតូចក្នុងគភ៌ឱ្យមានសុខភាពល្អសមនឹងវ័យហ្នឹងឯង។

    ថែទាំផ្លូវចិត្តឱ្យរីករាយស្រស់ស្រាយជាប់ជានិច្ច

    ស្រ្តីមានគភ៌មិនគួរបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍ធុញថប់តានតឹងច្រើនជ្រុលពេកនោះទេ ព្រោះភាពធុញថប់តានតឹង ឬអារម្មណ៍ដែលមិននឹងនរនឹងធ្វើឱ្យអាការចាញ់កូនរឹតតែខ្លាំងក្លាជាងមុន និងនៅហុចផលអាក្រក់ដល់កូនតូចក្នុងផ្ទៃទៀតផង ដូច្នេះស្រ្តីមានគភ៌គួរធ្វើចិត្តឱ្យធូរស្រាលដោយអាចបបួលក្រុមគ្រួសារទៅដើរលេងកំសាន្តតាមទីកន្លែងដែលចង់ទៅក៏បាន។

    ព្យួរសេរ៉ូម

    សម្រាប់ស្រ្តីមានគភ៌ដែលមានអាការចាញ់កូនយ៉ាងខ្លាំងក្លា រហូតរាងកាយគ្មានកម្លាំងកំហែងនឿយល្វើយយ៉ាងធ្ងន់ធ្ងរនោះ នឹងត្រូវបញ្ចូលសេរ៉ូមដែលមានលាយជាមួយវីតាមីន ឬថ្នាំសម្រាលអាការចាញ់កូន ដើម្បីឱ្យរាងកាយរឹងប៉ឹងឡើងវិញ និងអាការចាញ់កូនធូរស្រាលចុះហ្នឹងឯង តែទាំងអស់នេះគួរទុកឱ្យវិធីនេះជាជម្រើសចុងក្រោយបំផុតរបស់អ្នកប្រសើរជាង ព្រោះទឹកសេរ៉ូមអាចធ្វើឱ្យកើតសភាវហើមខ្លួនបាន។

    នៅពេលចាប់ផ្តើមតាំងគភ៌ ស្រ្តីទាំងឡាយកុំភ្លេចត្រៀមខ្លួនទប់ទល់នឹងអាការចាញ់កូនផង ដោយសម្រាប់ស្រ្តីមួយចំនួនអាចនឹងចាញ់កូនមិនសូវជាខ្លាំង ក៏មិនអីដែរ តែចំពោះអ្នកម្តាយដែលមានអាការចាញ់កូនធ្ងន់ធ្ងរវិញនោះ ត្រូវតែបានទទួលការមើលថែទាំយ៉ាងដិតដល់ និងទប់ទល់ជាមួយអាការចាញ់កូននេះឱ្យបានល្អ ដែលវិធីទាំងអស់ខាងលើនេះនឹងជួយស្រ្តីមានគភ៌បានមិនតិចឡើយ៕

  • 5ខែដើមឆ្នាំនេះ ភ្ញៀវទស្សនាតំបន់អង្គរធ្លាក់ចុះជាង 60% ធ្វើឱ្យកម្ពុជាទទួលបានចំណូលត្រឹមជាង 18លានដុល្លារ

    5ខែដើមឆ្នាំនេះ ភ្ញៀវទស្សនាតំបន់អង្គរធ្លាក់ចុះជាង 60% ធ្វើឱ្យកម្ពុជាទទួលបានចំណូលត្រឹមជាង 18លានដុល្លារ

    គ្រឹះស្ថានអង្គរបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ក្នុងរយៈពេល 5ខែដើមឆ្នាំ 2020 នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរធ្លាក់ចុះយ៉ាងកំហុក​បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    គ្រឹះស្ថានខាងលើបានបញ្ជាក់ថា ភ្ញៀវបរទេសដែលបានទិញសំបុត្រ​ចូលទស្សនារមនីយដ្ឋានអង្គរមានចំនួន 386,093នាក់ ធ្លាក់ចុះ 65.46% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2019 ដោយក្នុងនោះយើងទទួលបានចំណូលសរុបប្រម៉ាណ 18,021,336ដុល្លារ ធ្លាក់ចុះ 64.18%។ ចំពោះការចាត់ចែងថវិកាវិញ ក្នុងចំណោមចំណួលជាង 18លានដុល្លារអាមេរិកនេះ គ្រឹះស្ថានអង្គរបានចំណាយសម្រាប់ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន 77ម៉ឺនដុល្លារ។

    ជាដំណោះស្រាយដើម្បីបន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចបន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយ​សម្រាប់សំបុត្ររយៈពេល1ថ្ងៃអាចចូលទស្សនាបាន 2ថ្ងៃ ហើយសំបុត្រសម្រាប់រយៈពេល3ថ្ងៃអាចទស្សនាបានរយៈពេល5ថ្ងៃ។ បន្ថែមពីលើនេះសម្រាប់សំបុត្ររយៈពេល7ថ្ងៃ ភ្ញៀវទេសចរអាច​ទស្សនាបានរយៈពេល10ថ្ងៃ៕

  • អាណាព្យាបាល 57% ថាការអប់រំកូនមានភាពលំបាកជាងមុនក្នុងដំណាក់កាលប្រយុទ្ធនឹង Covid-19 នេះ

    អាណាព្យាបាល 57% ថាការអប់រំកូនមានភាពលំបាកជាងមុនក្នុងដំណាក់កាលប្រយុទ្ធនឹង Covid-19 នេះ

    ស្ថិតក្នុងបរិបទពិភពលោកដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ការអប់រំកូន និងផលប៉ះពាល់ផ្នែកអារម្មណ៍ចំពោះកុមារគឺជាចំណុចយ៉ាងសំខាន់ដែលអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងចាប់អារម្មណ៍។

    មួយរយៈពេលនេះ ដោយសារតែការបិទសាលារៀន និងគ្រឹះស្ថានសិក្សានានា កុមារជាច្រើនត្រូវបានគេមើលឃើញថា​កំពុងស្ថិតក្នុងស្ថានភាពលំបាក និងអាចទទួលរងគ្រោះទាំងបញ្ហាអំពើហិង្សា ក៏ដូចជាវិបត្តិផ្លូវចិត្តជាដើម។ លើសពីនេះទៅទៀត ការអប់រំកុមារទាំងក្នុងប្រព័ន្ធ និងអប់រំនៅក្នុងគ្រួសារក៏មានលក្ខណៈលំបាកផងដែរសម្រាប់កុមារនៅកម្ពុជា។

    ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការទស្សនៈពិភពលោកបានបញ្ជាក់ថា 57% នៃអាណាព្យាបាលបានរាយការណ៍ថា​ការចិញ្ចឹមថែរក្សាកូនពួកគាត់ បានក្លាយជាបញ្ហាស្មុគស្មាញ ឬលំបាកជាងមុន ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19។ មានតែអាណាព្យាបាល 27%ប៉ុណ្ណោះដែលបានរាយការណ៍ថាពួកគាត់អាចគ្រប់គ្រងអាកប្បកិរិយា​របស់កូនៗបានត្រឹមត្រូវ។ នេះបើយោងតាមស្ថិតិមួយដែលអង្គការខាងលើបានធ្វើការស្ទង់មតិលើគ្រួសារចំនួន 222នៅកម្ពុជា៕