Category: សង្គម និងសេដ្ឋកិច្ច

  • បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?

    បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?

    យោង​តាម​វិទ្យា​ស្ថាន​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ IIF (Institute of International Finance) បំណុល​សរុប​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​ខ្ពស់​ជាង​3​ដង​បើធៀប​នឹង​ GDP ក្នុង​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​2020។

    South China Morning Post (SCMP) បាន​ឱ្យ​ដឹង​ថា បំណុល​របស់​ចិន​ត្រូវ​បាន​ចែក​ជា​2ប្រភេទ​៖ បំណុល​ក្នុង​ប្រទេស​ និង​បំណុល​បរទេស​។ បំណុល​ក្នុង​ប្រទេស​​របស់​ចិន​ រួម​មាន​​ បំណុល​ក្រុម​ហ៊ុន​ បំណុល​គ្រួសារ​ និង​បំណុល​រដ្ឋាភិបាល​។

    បំណុល​បរទេស​របស់​ចិន​ រួម​មាន​ បណ្ដា​ក្រុម​ហ៊ុន​ឯកជន​ខ្ចី​លុយ​ពី​ធនាគារ​បរទេស​ ឥណទាន​ដែល​ទាក់​ទង​នឹង​ពាណិជ្ជ​កម្ម​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ពី​បណ្ដា​ដៃ​គូ​បរទេស​ និង​មូលបត្រ​បំណុល​ដែល​​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ និង​ឯក​ជន​របស់​ចិន​បាន​បោះ​ផ្សាយ​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​។

    ពិភពលោក​​ជំពាក់​បំណុល​ចិនចំនួន​​ប៉ុន្មាន​?

    SCMP​ ចុះ​ផ្សាយ​ថា ក្នុង​អំឡុង​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ប្រទេស​ចិន​បាន​បង្កើន​ការ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ដែល​ទើប​តែ​មាន​សេដ្ឋកិច្ច​លូត​លាស់ថ្មី​នៅ​អាហ្វ្រី​។ ខ្ទង់​ឥណទាន​នេះ​ ភាគ​ច្រើន​បាន​មកពី​រដ្ឋាភិបាល​ចិន​ ឬ​ក្រុម​ហ៊ុន​ដែល​រដ្ឋចិន​គ្រប់​គ្រង​។

    ក្រៅ​ពី​នេះ ប្រទេស​ចិន​ក៏​ជា​ម្ចាស់​បំណុល​ធំមួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ គិត​ដល់ដំណាច់​ខែ​មីនា​2020​ ប្រទេស​ចិន​បានក្លាយ​ជា​ម្ចាស់​​​បំណុល​​​ប្រមាណ​ជា​ 1.1​លាន​លាន​ (1,100,000,000,000.00) ដុល្លារ​អាមេរិក​​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

    បំណុល​របស់​ចិន​មាន​ទំហំ​ធំ​ដល់​កម្រិតណា​ ហើយ​អ្នក​ណា​ជា​ម្ចាស់​បំណុល?ជាង​នេះ​ ប្រទេស​ចិន​ក៏​កំពុង​ពង្រីងវិសាល​ភាព​នៃ​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅ​បរទេស​ ដោយ​ខ្ទង់​ឥណ​ទាន​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ទៅ​តាម​គំនិត​ “ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ​” ដែល​ជា​ផែន​ការ​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​ ដើម្បី​តភ្ជាប់​ផ្លូវ​នានា​ពី​ប្រទេស​ចិន​ទៅ​កាន់​អាស៊ី អាហ្វ្រិក​ និង​អឺរ៉ុប​។

    ដូច្នេះ បច្ចុប្បន្ន ប្រទេស​ចិន​គឺជា​ម្ចាស់​បំណុល​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​​របស់​បណ្ដា​​ប្រទេស​ក្រីក្រ​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ IIF ដែល​បាន​ប្រកាសផ្សាយ​​កាល​ពី​ខែ​ឧសភា​2020​។ បំណុល​ចាស់​ដែល​ប្រទេស​ចិន​បាន​ឱ្យ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ខ្ចី​ក្រៅ​ពី​ប្រទេស​ក្រីក្រ បាន​ឡើង​ដល់​5.5​លាន​លាន​ដុល្លារ​ មាន​ន័យ​ថា កើន​ជាង​ 875​ពាន់​លាន​ដុល្លារ​ក្នុង​ដំណាក់​កាល​ 2004-2019។ តួលេខ​នេះ​ ជិត​ស្មើ​នឹង​ 6% នៃ​ GDP ទូទាំង​ពិភពលោក​។

    បើ​ទោះ​ចិន​ជា​ម្ចាស់​បំណុល​ធំជាង​គេ​ក្នុង​ពិភពលោក​ ប៉ុន្តែ ប្រទេស​នេះ​ក៏​ជា​កូន​បំណុល​ “យក្ស” ផងដែរ​។ IIF បាន​រាយ​ការណ៍​ថា បំណុល​ក្នុង​ប្រទេស​របស់​ចិន​ ស្មើ​នឹង​ 317​% នៃ​ GDP ក្នុង​ត្រី​មាស​ទី​1​ ឆ្នាំ​2020​។ មុន​នោះ​ ក្នុង​ត្រី​មាស​ទី​4​នៃ​ឆ្នាំ​2019​ បំណុល​ក្នុង​ប្រទេស​របស់​ចិន​ មាន​ចំនួន​300​% ធៀប​នឹង​ត្រី​មាស​មុន​ ដែលនេះ​ជា​កំណើន​ប្រចាំ​ត្រី​មាស​ធំបំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​។

    បំណុល​ដែល​ចិន​ខ្ចី​ពី​បរទេស​បាន​កើន​ឡើ​ង​យ៉ាង​គំហុក

    បំណុល​ក្នុង​គ្រួ​សារ​ បាន​កើន​ឡើង​ 54,3​%​ ធៀប​នឹង​ GDP របស់​ចិន​ក្នុង​ត្រី​មាស​ចុង​ក្រោយ​នៃ​ឆ្នាំ​2019 ខណៈ​អំឡុង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​2018​ គឺ​ត្រឹម​ 51.4​%​។ បំណុល​​ដែល​ចិន​ខ្ចី​ពី​បរទេស​ រួម​មាន​ខ្ទង់​បំណុល​គិត​ជា​ប្រាក់​ដុល្លារ​ គឺ​ប្រមាណ​​ជា ​2.05លាន​​លាន​​​ (2,050,000,000,000.00 USD) ដុល្លារ​នៅ​ចុង​ឆ្នាំ​2019 ខណៈ​ត្រី​មាស​ទី​3​ នៃឆ្នាំ​2019 មាន​ត្រឹម​ 2.03​លាន​លាន​ដុល្លារ​។ នេះ​បើ​តាម​ស្ថិតិ​របស់​នាយកដ្ឋាន​គ្រប់​គ្រង​អត្រា​ប្ដូរ​ប្រាក់​​របស់​ប្រទេស​ចិន​។

    ខ្ទង់​បំណុល​របស់​រដ្ឋភិបាលមូលដ្ឋាន​​ចិន ត្រូវ​បាន​កាន់កាប់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ ឬ​គ្រប់​គ្រង​ដោយ​រដ្ឋ​។ ក្នុង​ចំណោម​នោះ មាន​ខ្ទង់​ប្រាក់​ឥណ​ទាន​ជា​ច្រើន​មិន​មាន​តម្លា​ភាព​​។ តាម​ការ​ប៉ាន់​ប្រមាណ​​ ខ្ទង់​បំណុល​អាថ៌​កំបាំង​ទាំង​នេះ​ អាច​មាន​ចន្លោះ​​​ពី​ 30​លាន​លាន​​ ទៅ​ 40​លាន​លាន​ (30,000,000,000,000-40,000,000,000,000)​ យន់​ (4.2​លាន​លាន​ ទៅ​ 5.6​លាន​លាន​ដុល្លារ​អាមេរិក)។ ប្រទេស​ចិន​ក៏បាន​បោះ​ពុម្ភ​ផ្សាយ​មូលបត្រ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ 2.36​លាន​លាន​យន់​ (614​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​2019​ ផងដែរ​។

    ជាង​នេះ​ ប្រទេស​ចិន​ក៏​កំពុង​ពង្រីងវិសាល​ភាព​នៃ​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅ​បរទេស​ ដោយ​ខ្ទង់​ឥណ​ទាន​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ទៅ​តាម​គំនិត​ "ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ​" ដែល​ជា​ផែន​ការ​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​ ដើម្បី​តភ្ជាប់​ផ្លូវ​នានា​ពី​ប្រទេស​ចិន​ទៅ​កាន់​អាស៊ី អាហ្វ្រិក​ និង​អឺរ៉ុប​។ម្ចាស់​នៃ​បំណុល​ទាំង​នេះ​ ភាគ​ច្រើន​ជា​អ្នកវិនិយោគ​ក្នុង​ប្រទេស​ ដូច​ជា​ ធនាគារ​ពាណិជ្ជកម្ម​ ឬ​ធនាគារ​គោល​នយោបាយ​​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​។

    ផ្សារ​មូលបត្រ​ចិន​ រួម​មាន​ មូល​បត្រ​រដ្ឋាភិបាល​ មូលបត្រ​នៅ​មូលដ្ឋាន​ មូលបត្រ​​របស់​ក្រុម​ហ៊ុន​ឯក​ជន​ រួម​នឹង​បណ្ដា​ភាគ​ហ៊ុន​ផ្សេង​ៗ​ទៀត​។ ផ្សារ​មូលបត្រ​ចិន ជាប់​ចំណាត់​ថ្នាក់​ទី​3​ ក្នុង​ចំណោម​​ផ្សារ​មូល​បត្រ​ធំ​ៗ​របស់​ពិភពលោក​ ដោយ​មាន​កំណើន​ជា​ប្រចាំ​ ជាង​ 13​លាន​លាន​ដុល្លារ​។

    ក្រុម​អ្នក​វិនិយោគ​បរទេស​ រួម​មាន​មូលនិធិ​វិនិយោគ​ ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ មូលនិធិការ​ពារ​ហានិភ័យ​ជា​ដើម​ កាន់​កាប់​​ភាគ​ហ៊ុន​នៅ​ប្រទេស​ចិន​ចំនួន​ 2.19​លាន​លាន​យន់​ (308​ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំ​2019​ ពោល​គឺ​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ 457.8​ពាន់​លាន​យន់​ (64.4​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​2018​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • 5ខែនេះ កម្ពុជានាំចេញម្រេច ដំឡូងមី ចេក ពោត ស្វាយ និងស្វាយចន្ទី បានជាង1លានតោន

    5ខែនេះ កម្ពុជានាំចេញម្រេច ដំឡូងមី ចេក ពោត ស្វាយ និងស្វាយចន្ទី បានជាង1លានតោន

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន កាលពីពេលថ្មីៗនេះ​បានបង្ហាញ​របាយការណ៍​ថា ដាំំ​ម្រេច ដំឡូង​មី ចេក ពោត ស្វាយ និង​ស្វាយចន្ទី​របស់​យើង​ត្រូវបាន​នាំ​ចេញទៅ​ក្រៅប្រទេស​ចំនួន 1.4លាន​តោន គិត​ត្រឹម​រយៈពេល 5ខែ​ដើមឆ្នាំ2020នេះ។

    លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន ក្រៅពី​អង្ករ/ស្រូវ ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ2020 (ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​សកល​នៃ​មេរោគ​Covid-19) សម្រេចបាន​ដូចខាងក្រោម៖
    1) ចំណិត​ដំឡូង​មី​ក្រៀម​នាំចេញ​បាន 996,290តោន កើនឡើង​ប្រមាណ 88,290 តោន ស្មើនឹង 9.72% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 908,000តោន​ប៉ុណ្ណោះ។

    2) ម្សៅដំឡូង​មី​នាំចេញ​បាន 10,272តោន ថយចុះ​ប្រមាណ 371,428តោន ស្មើនឹង -97.30% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន 381,700តោន។

    3) គ្រប់​ស្វាយចន្ទី​នាំចេញ​បាន 190,141តោន កើនឡើង​ប្រមាណ 38,581តោន កើនឡើង 25.46% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 151,550តោន​ប៉ុណ្ណោះ។

    4) គ្រាប់ពោត​នាំចេញ​បាន 35,636តោន ថយចុះ​ប្រមាណ 15,043តោន ស្មើនឹង -29.68% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន 50,679តោន។

    5) ផ្លែ​ចេក​ស្រស់​នាំចេញ​បាន 121,415តោន កើនឡើង​ប្រមាណ 76,897តោន ស្មើនឹង 172.73% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 44,518តោន​ប៉ុណ្ណោះ។

    6) ផ្លែស្វាយ​ស្រស់​នាំចេញ​បាន 44,099តោន កើនឡើង​ប្រមាណ 14,885តោន ស្មើនឹង 50.95% ដែល​ធៀប​ទៅនឹង​រយៈ5ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 29,214តោន​ប៉ុណ្ណោះ។

    7) ម្រេច​នាំចេញ​បាន 2,527តោន កើនឡើង​ប្រមាណ 466តោន ស្មើនឹង 22.61% ដែល​ធៀប​ទៅនឹង​រយៈ៥ខែ​ដើមឆ្នាំ2019 មាន​ចំនួន​តែ 20,061តោន​ប៉ុណ្ណោះ៕

  • តេឡេស្កូបយក្សឈ្មោះ FAST របស់ចិន នឹងចាប់ផ្ដើមធ្វើការរុករក ចាប់ពីខែកញ្ញា 2020 ទៅ

    តេឡេស្កូបយក្សឈ្មោះ FAST របស់ចិន នឹងចាប់ផ្ដើមធ្វើការរុករក ចាប់ពីខែកញ្ញា 2020 ទៅ

    ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ Science and Technology Daily បាន​ឱ្យដឹង​ថា តេឡេស្កូប​យក្ស​ឈ្មោះ FAST នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​រុករក​ចាប់​ពី​ខែ​ កញ្ញា ​ឆ្នាំ2020 ខាងមុខ​នេះតទៅ។

    លោក Zhang Tongjie ជា​​អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​ដែល​ដឹក​នាំ​ផែនការ​ស្វែង​រក​ជីវិត​ក្រៅ​ភពផែនដី​របស់​ចិន (ហៅ​កាត់ SETI) បាន​និយាយ​ថា ការ​ផលិត​តេឡេស្កូប​យក្ស​ FAST នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ2011 ហើយ​​បាន​សម្រេច​រួច​រាល់​ក្នុង​ឆ្នាំ2016។ គេ​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​តេឡេស្កូប​នេះ​កាលពី​ខែ​មករា ដោយ​មាន​បើក​ឱ្យ​អ្នក​តារា​សាស្ត្រ​ជុំវិញ​ពិភពលោក​ចូល​រួម​ប្រើ​ប្រាស់​វាផងដែរ។

    កាល​ពី​ខែ​មីនា ពួកគេ​​បាន​ចេញ​ផ្សាយ​ឯកសារ​ស្រាវជ្រាវ​អំពី​លទ្ធផល​នៃ​ការ​រុករក​ដំបូងៗ​ជា​មួយ​តេឡេស្កូប​ FAST នេះ។ ក្នុង​នោះ​មាន​​និយាយ​អំពី​ការ​ស្រាវជ្រាវ​បន្ថែម ​ដើម្បី​ពង្រឹង​សមត្ថភាព​​របស់​តេឡេស្កូប​ក្នុង​ការ​លុប​បំបាត់​រលក​ហ្វ្រេកង់​ដែល​​មាន​ប្រភព​ចេញ​ពី​ផែនដី និង​អាច​​វិភាគ​ដឹងពី​​សញ្ញា​ដែល​អាច​មាន​ប្រភព​ចេញ​ពី​ក្រៅ​ភព​ផែនដី​បានយ៉ាង​ច្បាស់។

    បច្ចុប្បន្ន​នេះ​តេឡេស្កូប​ FAST កំពុង​ស្ថិត​ក្រោម​ការ​កែ​សម្រួល​លើ​ចំណុច​នេះ។ ភារកិច្ច​របស់​ FAST គឺ​​ការ​រុករក​​ផ្កាយ និង​រលក​សញ្ញា​​ក្រៅ​ភពផែនដី ​ដែល​អាច​ឱ្យ​គេ​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​ចក្រវាល​៕

    ប្រភព https://www.abacusnews.com/china-tech-city/china-officially-start-searching-aliens-september/article/3086962?utm_content=article&utm_medium=Social&utm_source=Facebook&fbclid=IwAR323iXMrPMTU3iEhIdhNDjNP2UjeQRksHgE4g9bhnzUbnoEtDX7QR_VDJ0#Echobox=1591006532 ​​​​

  • Chanathip Songkrasin កំពុងចរចាទៅលេងនៅ Premier League

    Chanathip Songkrasin កំពុងចរចាទៅលេងនៅ Premier League

    កីឡាករខ្សែបម្រើប្រយុទ្ធមាឌល្អិត Chanathip Songkrasin របស់ក្លិប Hokkaido Consadole Sapporo នៃលីកកំពូលជប៉ុន កំពុងតែទាក់ភ្នែកក្លិបមួយនៅក្នុងលីកកំពូលអង់គ្លេស Leicester City ក្រោយពេលបង្ហាញខ្លួនបានយ៉ាងល្អឱ្យក្លិបក្នុងលីកកំពូលជប៉ុនមួយនេះ។

    កីឡាករសញ្ជាតិថៃរូបនេះ កំពុងតែពិចារណាលើសំណើរបស់ក្លិបនេះ ដោយសារតែក្លិបនេះ ក៏ដូចជាក្លិបនៅ Premier League ទាំងអស់ដែរ ដែលតែងតែដាក់កំហិតថា កីឡាករដែលមកពីប្រទេសដែលមានចំណាត់ថ្នាក់បាល់ទាត់ខ្ពស់ ទើបអាចចូលលេងជម្រើសដំបូងបាន ខណៈដែលថៃកំពុងឈរនៅលេខរៀងទី104 ក្នុងចំណាត់ថ្នាក់ពិភពលោក។

    Chanathip Songkrasin ត្រូវបានគេចាត់ទុកថាជា Messi អាស៊ាន ដែលទោះជាមានរូបរាង និងមាឌតូចល្អិតក៏ពិតមែន ក៏ប៉ុន្តែល្បឿន បច្ចេកទេស និងភាពវៃឆ្លាត បានធ្វើឱ្យគេលេងបានយ៉ាងល្អ នៅលើទីលានបាល់ទាត់៕

  • Rivaldinho បដិសេធវៀតណាម តែចង់មកលេងនៅថៃ

    Rivaldinho បដិសេធវៀតណាម តែចង់មកលេងនៅថៃ

    Rivaldinho ដែលជាកូនប្រុសរបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីល Rivaldo បានបង្ហើបឱ្យដឹងថា ខ្លួនចង់មកលេងនៅលីកកំពូលរបស់ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាថៃ កូរ៉េខាងត្បូង ឬជប៉ុនជាដើម។

    Rivaldinho បានចាប់យកអាជីពបាល់ទាត់តាំងពីឆ្នាំ2014 នៅលីកទី3 របស់ប្រទេសប្រេស៊ីល មុននឹងឡើងមកលេងនៅលីកទី2 ហើយផ្លាស់ទៅលេងនៅតំបន់អឺរ៉ុប ដោយបច្ចុប្បន្នកំពុងលេងឱ្យក្លិប FC Viitorul Constanța ក្នុងលីកកំពូលរបស់ប្រទេសរ៉ូម៉ានី។

    ទោះបីជា រូបគេជាកូនរបស់អតីតកីឡាកររបស់ក្លិប Becelona ក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះហាក់មិនសូវជាលេចធ្លោដូចឪពុករបស់គេឡើយ ដោយភាគច្រើនបានត្រឹមជាប់ជាកីឡាករបម្រុងតែប៉ុណ្ណោះ៕

  • វិស្វករ Software ម្នាក់ធ្វើការនៅ Facebook មានអារម្មណ៍ខ្មាស់ ពេល Mark Zuckerberg មិនលុបសាររបស់ Trump

    វិស្វករ Software ម្នាក់ធ្វើការនៅ Facebook មានអារម្មណ៍ខ្មាស់ ពេល Mark Zuckerberg មិនលុបសាររបស់ Trump

    លោក Lauren Tan ជា​វិស្វករ Software ម្នាក់​នៅ Facebook បាន​សរសេរ​ថា៖ “ការ​ដែល Facebook មិន​បញ្ចេញ​សកម្មភាពអ្វីសោះ ​ក្នុង​ការ​លុប​ចេញ​នូវ​ការ​បង្ហោះសំណេរ​របស់​លោក ត្រាំ ដែល​ញុះញង់​​ឱ្យ​មាន​ហិង្សា វាធ្វើ​ឱ្យ​ខ្ញុំនឹក​អាម៉ាស់​មុខខ្លាំងណាស់ ​ដែល​ធ្វើ​ការ​នៅ​ទី​នេះ​” ចំណែក​បុគ្គលិក​ដទៃ​ទៀត ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដូចៗគ្នា​ជា​ច្រើន​នាក់​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ។

    ជា​ការ​​​ឆ្លើយ​តប​នឹង​​រឿង​នេះ លោក Mark Zuckerberg បាន​បង្ហោះ​សារ​លើ​គណនី​ Facebook ផ្លូវ​ការ​បក​ស្រាយ​ថា ៖ “ខ្ញុំ​ពិត​ជា​មិន​ឯកភាព​នឹង​ការ​និយាយ​របស់​លោក​ប្រធានាធិបតី​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​អ្នក​គ្រប់​គ្នា​គួរ​តែ​អាច​មើល​ឃើញ​រឿង​នេះ​​ដោយ​ខ្លួន​ឯង​ ព្រោះ​​​អ្នក​មាន​អំណាច​​ត្រូវ​ទទួល​ខុស​ត្រូវ ​ពេល​មតិ​របស់​​គេ​ត្រូវ​គេ​មើល​ឃើញ​ជា​សាធារណៈ​បែប​នេះ”

    រឿង​រ៉ាវ​នេះ​កើត​ឡើង​ក្រោយ​ពេល លោក​ ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ទាំង​លើ​ Twitter និង Facebook ទាក់ទង​នឹង​បាតុកម្ម​ដែល​កើត​មាន​នៅ​ទីក្រុង Minneapolis ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ George Floyd ដែល​បាន​ស្លាប់​យ៉ាង​វេទនា ព្រោះ​ប៉ូលិស​ក្រុង Minneapolis។

    ការ​បង្ហោះ​សាររបស់​លោក​​ប្រធានាធិបតី​អាមេរិក​ បាន​ព្រមាន​ថា “ពេល​ចាប់​ផ្ដើម​មាន​ការ​លួច​របស់​របរ ការ​បាញ់​បោះ​ក៏​នឹង​ចាប់​ផ្ដើម​ដែរ”។ ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​ Facebook បាន​ធ្វើ​ឱ្យ​បុគ្គលិក​ Facebook ជា​ច្រើន​បង្ហាញ​ចេញ​នូវ​ការ​ខក​ចិត្ត​លើ​បណ្ដាញ​សង្គម។

    ក្រៅ​ពី Facebook ​​នៅ​មាន Twitter ដែល​បាន​ដាក់​ការ​ព្រមាន​លើ​ការ​បង្ហោះ​សាររបស់​លោក ត្រាំ ដោយ​និយាយ​ថា ​​ជា​ការ​លើក​តម្កើង​អំពើហិង្សា ហើយ​ក៏​បានលុប​ចោល​រួច​ហើយ​ដែរ​ កាល​ពី​ពេល​ថ្មី​ៗនេះ៕

    ប្រភព៖ https://sea.mashable.com/tech/10826/silence-is-complicity-facebook-workers-speak-out-after-zuckerberg-refuses-to-take-action-against-tru

    https://www.nytimes.com/2020/06/01/technology/facebook-employee-protest-trump.html ​​

  • Premier League និងចាក់សំឡេងអ្នកគាំទ្រក្នុងហ្គេម FIFA 2020 នៅក្នុងការប្រកួតផ្ទាល់

    Premier League និងចាក់សំឡេងអ្នកគាំទ្រក្នុងហ្គេម FIFA 2020 នៅក្នុងការប្រកួតផ្ទាល់

    ការប្រកួត Premier League គ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះហើយ។ ក្នុងនោះដែរ EFL បានដាក់គម្រោងចាក់សំឡេងអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ដើម្បីបង្កើនភាពរស់រវើកក្នុងការប្រកួតឱ្យកីឡាករ ហើយការ​ស្នើ​សុំ​នេះក៏ធ្វើ​ទៅ​តាម​ស្ថាប័ន​ទូរទស្សន៍​ភាគ​ច្រើន​ ដែល​ចង់​បន្ថែម​ទស្សនីយភាព​ពិត​ៗ​ទៅ​ដល់​អ្នក​ទស្សនា​ការ​ប្រកួត​ផ្សាយ​ផ្ទាល់​ទាំង​អស់ផងដែរ​។

    គម្រោងនេះត្រូវបាន Premier League កំពុងតែរៀបចំដាក់ចូលទៅក្នុងការប្រជុំនាចុងសប្តាហ៍នេះ ដោយសំឡេងនេះអាចនឹងត្រូវបានស្នើសុំក្នុងការប្រើប្រាស់ពី Game FIFA 2020 ជាមុនសិន៕

  • ការពិត ពីមុន Ronaldo ព្រមទៅ AC Milan តែដោយសារក្លិបមួយនេះមានបញ្ហាហិរញ្ញវត្ថុ ទើបត្រូវប្តូរទៅ Juventus វិញ

    ការពិត ពីមុន Ronaldo ព្រមទៅ AC Milan តែដោយសារក្លិបមួយនេះមានបញ្ហាហិរញ្ញវត្ថុ ទើបត្រូវប្តូរទៅ Juventus វិញ

    បើតាមការបញ្ជាក់ពីអនុប្រធានក្លិប AC Milan លោក Massimiliano Mirabelli បានបញ្ជាក់ថា ពិភពលោកប្រហែលជានឹងភ្ញាក់ផ្អើលខ្លាំងជាងកាលនោះទៅទៀត ព្រោះតែកីឡាកររូបនេះ ហៀបនឹងបានមកកាន់ទឹកដី AC Milan ទៅហើយ ព្រោះកីឡាករ ហើយនិងក្លិប ​Real Madrid បានយល់ព្រមនឹងគ្នាហើយ តែទាស់ត្រង់ថា ប្រធានក្លិបមួយនេះជាជនជាតិចិន មិនព្រមចំណាយលុយទិញកីឡាកររូបនេះ ដោយសារតែគិតថា ក្លិបអាចនឹងជួបវិបត្តិហិរញ្ញវត្ថុ ប្រសិនបើទិញកីឡាករូបនេះចូល។

    ដោយ​សារ​តែ​រឿង​នេះ វា​បាន​ក្លាយ​ជា​ឱកាស​ល្អ​សម្រាប់ Juventus ក្នុងការឆក់​យក Ronaldo បាន​ សម្រេច បើមិនដូច្នោះទេ ពេលនេះ​ Ronaldo អាច​នឹង​ពាក់​អាវ​​ក្រហម​ឆ្នូត​ខ្មៅបាត់ទៅហើយ ប្រសិន​បើ​ប្រធាន​ក្លិប AC Milan ជា​អ្នក​ផ្សេងវិញនោះ៕

  • អ្នកម្តាយថ្មោងថ្មីត្រូវដឹងអ្វីខ្លះ មុននឹងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីត្រូវដឹងអ្វីខ្លះ មុននឹងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទឹកដោះម្តាយគឺជាសារធាតុអាហារដ៏សំខាន់ និងមានភាពចាំបាច់ចំពោះរាងកាយរបស់កូនខ្លាំងណាស់ ព្រោះសារធាតុអាហារដែលមាននៅក្នុងទឹកដោះម្តាយគឺសារធាតុអាហារពិសេសដែលហៅថា “ព្រីបៃអូទិក” ជាសារធាតុអាហារដែលជួយឱ្យការចម្រើនធំធាត់របស់កូនតូចកាន់តែមានប្រសិទ្ធភាពឡើង។

    ថ្ងៃនេះទំព័រសុខភាពមាតា និងទារក របស់ទស្សនាវដ្តី ឡារ៉ែនសូមលើកយកចំណេះដឹងរឿងទឹកដោះម្តាយមកជម្រាបជូនមិត្តអ្នកអាន រួមទាំងវិធីជំរុញឱ្យមានទឹកដោះច្រើនផងដែរ។

    1 – ត្រៀមកាយ ត្រៀមចិត្តឱ្យរួចជាស្រេច

    សម្រាប់អ្នកម្តាយដែលតាំងចិត្តចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងពិតៗនោះ ប្រាកដណាស់ថានឹងមានការព្យាយាមយ៉ាងខ្លាំងចំពោះការបំបៅដោះកូនតូច និងដែលសំខាន់នោះ ការចិញ្ចឹមកូនដោយទឹកដោះម្តាយគឺជាចំណុចចាប់ផ្តើមដែលល្អក្នុងការត្រៀមរួចជាស្រេចទាំងចិត្ត – កាយ និងក្នុងរឿងផ្សេងទៀតផង។

    2 – ស្វែងរកព័ត៌មាន និងចំណេះដឹងបន្ថែម

    ប្រាកដណាស់ថា ការស្វែងរកចំណេះដឹងនឹងជួយឱ្យអ្នកម្តាយកាន់តែមានភាពជឿជាក់ខ្លាំងឡើងថា ខ្លួនឯងនេះគឺជាអ្នកម្តាយដែលល្អបំផុតសម្រាប់កូនសម្លាញ់ពិតមែន ព្រោះព័ត៌មានផ្សេងៗនោះនឹងអាចធ្វើឱ្យយើងដឹងពីវិធីការបំបៅទឹកដោះកូនតូចយ៉ាងត្រឹមត្រូវ និងពេលជួបនឹងបញ្ហាផ្សេងៗនោះ ក៏អ្នកម្តាយអាចទប់ទល់បានទាន់ពេលដែរ។

    3 – ជំរុញទឹកដោះ 3 ថ្ងៃដំបូងក្រោយប្រសូត

    ក្នុងអំឡុងពេលបីថ្ងៃដំបូងដែលកូនប្រសូតចេញមកនោះ អាចនឹងនិយាយបានថា ជាអំឡុងពេលដែលមិនបានសង្កត់ធ្ងន់លើការបំបៅទឹកដោះកូនតូចបែបច្បាស់លាស់ប៉ុន្មាននោះទេ ដោយសារតែក្រពះអាហាររបស់កូននៅតូច ដូច្នេះទើបគេត្រូវការទឹកដោះមិនច្រើនប៉ុន្មានទេ តែរឿងដែលសំខាន់នោះគឺ ភាពជិតដិតស្និទ្ធស្នាលរវាងអ្នកម្តាយ ជាមួយកូនតូចដែលនឹងត្រូវតែស្អិតល្មួត និងស្ថិតស្ថេរកាន់តែខ្លាំងឡើង។

    4 – អ្នកជំនួយការដ៏សំខាន់ក្នុងការជំរុញទឹកដោះនោះ គឺកូន

    បន្ទាប់ពីប្រសូតរួចរាល់ហើយ អ្នកគ្រូពេទ្យច្រើនតែបីកូនមកឱ្យបៅទឹកដោះម្តាយ ដោយសារតែកូនទើបនឹងកើតភ្លាមនោះមានសមត្ថភាពក្នុងការបៅជញ្ជក់ទឹកដោះបានជាស្រេចហើយហ្នឹងឯង រឹតតែលើកយកមកដាក់នៅលើដើមទ្រូងរបស់អ្នកម្តាយ ឬយកមកដាក់នៅលើពោះរបស់អ្នកម្តាយក៏ដោយ កូនសម្លាញ់នឹងព្យាយាមរើប្រវេប្រវាទៅឱ្យជិតដោះអ្នកម្តាយ ហើយកម្រើកមាត់ដើម្បីត្របាក់ក្បាលដោះអ្នកម្តាយ ហើយការប៉ះពាល់នេះក៏នឹងបញ្ជូនសញ្ញានេះទៅឯខួរក្បាលរបស់អ្នកម្តាយថា កូនមកបៅដោះហើយ បន្ទាប់ពីនោះក៏នឹងមានកម្មវិធីបញ្ជាការផលិតទឹកដោះឡើង ទើបការបំបៅទឹកដោះម្តាយដំណើរការទៅតាមធម្មជាតិ នេះគឺដោយសារតែកូនស៊ាំធ្លាប់នឹងការបៅដោះម្តាយតាំងពីដំបូងហ្នឹងឯង។

    5 – កុំអាលទិញដបទឹកដោះគោឱ្យកូន

    សម្រាប់អ្នកម្តាយដែលត្រូវការបំបៅទឹកដោះម្តាយដល់កូនឱ្យបានជោគជ័យនោះ ក្នុងអំឡុងពេលដំបូងៗនោះ កុំទិញដបទឹកដោះគោមកប្រើជាដាច់ខាត ព្រោះនៅពេលមានដបទឹកដោះគោនៅជិតដៃ ក៏នឹងមានសញ្ញាថា អ្នកម្តាយនឹងស្រវាយកមកឱ្យកូនបៅមិនខាន។ រឿងនេះអាចនឹងក្លាយជាចំណុចតូចមួយដែលអ្នកម្តាយមើលរំលង រហូតធ្វើឱ្យការបំបៅទឹកដោះកូនដោយទឹកដោះម្តាយមិនបានទទួលជោគជ័យហ្នឹងឯង។

    អ្នកម្តាយម្នាក់ណាដែលចង់ចិញ្ចឹមកូនដោយទឹកដោះដែលចេញមកពីដោះរបស់ខ្លួនឯងឱ្យបានជោគជ័យនោះ កុំភ្លេចយកចិត្តទុកដាក់លើរឿងតូចៗដែលឡារ៉ែនបានយកមកជម្រាបជូននេះ ព្រោះការបំបៅទឹកដោះកូន គឺជារឿងសំខាន់ និងគួរឱ្យមានមោទនភាពណាស់សម្រាប់ស្រ្តីជាម្តាយគ្រប់រូប៕

  • ជុំ លីណូ បង្ហើបគម្រោងយកកូនមុនរៀបការ

    ជុំ លីណូ បង្ហើបគម្រោងយកកូនមុនរៀបការ

    អតីតតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពម្ចាស់បទ« អ្នកប៉ះកង់ចង់មានស្នេហ៍»គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ជុំ លីណូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីរូបលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដាច់ចិត្តបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយបានភ្ជាប់ពាក្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគូដណ្ដឹងរួចមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ អ្វីដែលពិសេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកមើលរូបសម្ផស្ស ​​​​​​​​​​​​​​​​​​​​​​​​​​​អនាគតភរិយារបស់ ជុំ លីណូ ឯណោះវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិតជាមានទម្រង់មុខស្រស់ស្អាត ​​​​​​​​​​​​​​​​​ហើយសាច់សខ្ចី អមដោយស្ទាយ៍លេងខ្លួន​​​​​​​​​​​​​​​​​​​​​​ មិនចាញ់តារាស្រីប៉ុន្មានទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ដោយឡែកនាពេលថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​​​​​ អតីតតារាចម្រៀងល្បីឈ្មោះលោក​​​​​​​​​​​​​​​​​​​​​​​​​ ជុំ លីណូ បានផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា លោកគ្រាន់តែចង់បង្ហាញពីចេតនារបស់ខ្លួនគ្រោងយកកូនមុនរៀបការ ដោយសម្អាងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «បើអាចលោកយកកូនមុនរៀប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ ព្រោះគ្មានអ្វីខុសប្រពៃណីនោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះប្រពៃណីគ្រាន់តែជាទម្លាប់ មិនមែនជាកាតព្វដែលចាំបាច់ត្រូវតែធ្វើទេ»​​​​​​​​​​​​​​​​​​​​​​​​​​​​។ ជាមួយការលើកឡើងបែបនេះ លោកក៏បានបញ្ជាក់ថា សម្រាប់លោក ​​​​​​​​​​​​​​​​​​​និងគូដណ្ដឹង ក៏មានគម្រោងយកកូនមុនរៀបការផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះបច្ចុប្បន្នអ្នកទាំងពីរ ក៏កំពុងរស់នៅក្រោមដំបូលផ្ទះតែមួយហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕