Category: សង្គម និងសេដ្ឋកិច្ច

  • បើនៅតែស្ងាត់ទៀត សួស វីសា សង្ស័យអាចនឹងរបូតតំណែងពីសិល្បៈ

    បើនៅតែស្ងាត់ទៀត សួស វីសា សង្ស័យអាចនឹងរបូតតំណែងពីសិល្បៈ

    ជីវិតស្នេហាតារាចម្រៀងស្រីល្បីឈ្មោះនៅហង្សមាស សួស វីសា កាន់តែផ្អែមជាងទឹកឃ្មុំ បន្ទាប់ពីទទួលបានចំណងដៃកូនស្រីម្នាក់ដែលអ្នកនាង​កំពុងពពោះ។​ នាងបានបង្ហោះសារបង្ហើបថា «អាហារពេលរាត្រីយ៉ាងមានក្ដីសុខបំផុតសម្រាប់គ្រួសារតូចរបស់ខ្ញុំ​ បីនាក់​ប៉ា ម៉ាក់ និងកូនស្រី​ក្នុងផ្ទៃម៉ាក់ៗ រង់ចាំថ្ងៃកូនស្រី ប៉ាម៉ាក់ប្រសូតមកយើងនឹងមកមើលពន្លឺកាំជ្រួញឆ្លងឆ្នាំថ្មីរួមគ្នា​យ៉ាងមានក្ដីសុខ»។ សារនេះពិតជាអាចបញ្ជាក់បានថា អ្នកនាងនឹងគ្រប់ខែសម្រាលបុត្រនៅចុងខែធ្នូ។

    ដូចដែរបានដឹងហើយថា សួស វីសា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អតីតកាលជាតារាចម្រៀងផលិតកម្ម Rock​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឈរជើងនៅហង្សមាស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងចំណោមតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយមុនពពោះកូនដំបូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងធ្លាប់ប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ​​​​​​​​​​​​​​​​​​​​​​​​​​​​ចង់បានតំណែងលេខ2 នៅហង្សមាស ​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលឈរបន្ទាប់ពីឱក សុគន្ធកញ្ញា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្ដែយ៉ាងណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំណែងមួយនេះប្រហែលជាពិបាកបន្ដិចសម្រាប់វីសា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះថាការរៀបការមានប្ដី និងកូនមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឱ្យនាងអាចមានទីផ្សារចម្រៀងប្រែប្រួលខុសពីមុន​ដែលអាចប្រឈមចុះខ្សោយដូចតារាមួយចំនួនទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានកូនប្ដីដែរ ហើយរឿងនេះ វីសា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ធ្លាប់ទទួលស្គាល់ផងដែរថា គេមិនផុតពីការប៉ះពាល់នោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    មនុស្សជាច្រើនឆ្ងល់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអី វីសា-ថមមី មានទ្រព្យកើនឡើងយ៉ាងឆាប់រហ័សបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ វីសា ធ្លាប់បង្ហោះសារថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីវិតយើងថ្ងៃនេះ និងថ្ងៃស្អែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺមិនដូចគ្នានោះទេ ហើយនាងចង់ធ្វើអ្វីដើម្បីឱ្យមនុស្សទាំងឡាយដែលធ្លាប់មើលងាយនាងពីមុនមកនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឃើញនូវអ្វីដែលនាងមានសព្វថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្រោយចាប់ដៃគ្នាជាគូស្នេហ៍មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីសា បានប្រែប្រួលជីវភាពស្ទើរតែមិនគួរឱ្យជឿឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចជា នាងទិញបានផ្ទះវីឡាតម្លៃជាង20ម៉ឺនដុល្លារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅបុរីជីព ម៉ុង ផ្លូវជា សុផារ៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងទិញរថយន្ដទំនើបជាច្រើនគ្រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជិះឆ្លាស់គ្នា ដូចជា Lexus Lx570 Kuro2020,Lexus NX 200t ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង Mazda ។ យ៉ាងណាមិញ តារាស្រីរូបនេះ មិនពឹងលើអាជីពសិល្បៈទាំងស្រុងដូចមុនទៀតទេ ​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះនាងផ្ដោតលើការរកស៊ី3យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺទី1. ផ្នែកអចលនអទ្រព្យ ទី2. Cosmetic និងទី3. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើកហាងលក់សម្លៀកបំពាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាដើម៕

  • ​អ្នក​ទទួល​កេរ​​របស់​ Samsung កំពុង​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​កូរ៉េខាង​ត្បូង

    ​អ្នក​ទទួល​កេរ​​របស់​ Samsung កំពុង​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​កូរ៉េខាង​ត្បូង

    ដើម្បី​ស្រាវ​ជ្រាវ​ករណី​ច្របាច់​បញ្ចូល​គ្នា​មួយពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ Samsung និង​ការ​បន្លំ​ផ្នែក​គណនី​ ក្រុម​ចៅក្រម​របស់​តុលា​ការ​កូរ៉េខាង​ត្បូង​ បាន​ស្នើ​ឱ្យ​ចាប់​ខ្លួន​លោក Lee Jae-yong រួម​នឹង​អតីត​មេដឹក​នាំ​2​រូប​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​​ Samsung។

    ក្រុម​ចៅក្រម​បាន​ឱ្យ​ដឹង​ថា ការ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​នេះ​ គឺយោង​ទៅ​លើ​មូលដ្ឋាន​​ដែល​សង្ស័យ​ថា ពួក​គេ​បាន​រៀប​ចំ​គ្រប់​គ្រង​តម្លៃ​មូលបត្រ​ រួម​នឹង​​បទ​ចោទ​មួយ​ចំនួន​ទៀត​។ ថ្មី​ៗ​នេះ តុលាការ​កំពុង​តែ​ស៊ើប​អង្កេត​លើ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​បន្លំ​ផ្នែក​គណនី​នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​ឱសថ​ Samsung Biologics ក្រោយ​ពី​ក្រុម​មន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​យល់​ថា តម្លៃ​របស់​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​បំប៉ោង​បន្ថែម​ 4.5​លាន​លាន​ (4,500,000,000,000) វ៉ុន (3,691,338,479 ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​2015​។

    កាល​ពី​ខែ​មុន លោក Lee Jae-yong ក៏ត្រូវ​បាន​​អញ្ជើញ​ឱ្យ​ចូល​បំភ្លឺ​​ទាក់​ទិន​នឹង​ការ​​​ចោទ​ប្រកាន់​​អំពី​ការ​បន្លំ​ផ្នែក​គណនី​ខាង​លើ​ ក៏​ដូច​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​មួយ​រវាង​ក្រុម​ហ៊ុន​2​ កាល​ពី​ឆ្នាំ​2015​ ដែល​ត្រូវ​បាន​គេ​​ជឿ​ថា បាន​ជួយ​ឱ្យ​លោក មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ទទួល​កាន់​កាប់​ “អាណាចក្រ” Samsung។ ក្រុម​ចៅ​ក្រម​​យល់​ថា មន្ត្រីជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​ Samsug មាន​ចេតនា​ក្នុង​ការ​ទម្លាក់​​តម្លៃ​មូលបត្រ​ Samsung C&T នៅមុន​ការ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ Cheil Industries។ លោក Lee Jae-yong គឺជា​ភាគ​ហ៊ុនិក​ធំជាង​គេ​របស់ Cheil Industries ដោយលោក​​កាន់កាប់ភាគ​ហ៊ុន​ដល់​ទៅ​​ 23.2%។ ក៏ប៉ុន្តែ​ សារ​ព័ត៌មាន​ Yonhap បាន​ឱ្យ​ដឹង​ថា លោក Lee បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

    លោក​ Lee Jae-yong ក៏​ធ្លាប់​មាន​រឿង​ក្ដី​ដ៏​ធំមួយ​កាល​ពី​ឆ្នាំ​2017​ផងដែរ​

    នេះ​គឺជា​បញ្ហា​ផ្លូវ​ច្បាប់​ថ្មី​បំផុត​របស់​លោក​ Lee។ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​2017 លោក​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​ដោយ​សារ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ផ្នែក​នយោបាយ​​ដ៏​ធំ​ដែល​បាន​ធ្វើ​ឱ្យ​កក្រើក​កូរ៉េខាង​ត្បូង​កាល​ណោះ​។

    លោក Lee ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចំណាយ​ប្រាក់​រាប់សិប​លាន​ដុល្លារ​អាមេរិក​​ទៅ​ឱ្យ​អង្គ​ការ​មិន​ស្វែង​រក​កម្រៃ​មួយ​របស់​ Choi Soon-sil ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Park Geun-hye ​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ក្នុងការ​ច្របាច់​បញ្ចូល​គ្នា​មួយ​រវាង​ក្រុម​ហ៊ុន​2​ ដែល​បង្ក​ឱ្យ​​​​រឿង​ចម្រូង​ចម្រាស​​ជា​ច្រើន​កើត​ឡើង។ ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​គេ​យល់​ថា បាន​ជួយ​​បង្កើន​អំណាច​របស់​លោក​ Lee នៅក្នុង​ “អាណា​ចក្រ”​ Samsung ដែល​ជា​ក្រុម​ហ៊ុន​ពហុវិស័យ​ធំបំផុត​របស់​កូរ៉េខាង​ត្បូង​។

    លោក Lee Jae-yong ត្រូវ​បាន​ឃុំ​ខ្លួនបណ្ដោះ​អាសន្ន​​រយៈ​ពេល​1ឆ្នាំ​ រហូត​ដល់​ការ​ស៊ើប​អង្កេត​លើ​រឿង​ក្ដី​ពុក​រលួយ​បាន​ចប់​សព្វ​គ្រប់​នៅឆ្នាំ​2018​។ ប៉ុន្តែ លោក Lee Jae-yong បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ការ​វិនិច្ឆ័យ​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​ជាងមុន​ ក្រោយ​ពី​តុលា​កំពូល​​​កាល​ពី​ឆ្នាំ​​2019 ​បាន​សម្រេច​ចិត្ត​សើរើ​សាល​ក្រម​​របស់​តុលាការ​ជាន់​ទាប​ឡើង​វិញ​ ដើម្បី​កាត់ក្ដី​សាជាថ្មី​៕

    ប្រភព​៖ សារ​ព័ត៌មានប​រទេស

  • Shanghai Shenhua យល់ព្រមឱ្យ Odion Ighalo នៅបន្តលេងនៅ Premier League

    Shanghai Shenhua យល់ព្រមឱ្យ Odion Ighalo នៅបន្តលេងនៅ Premier League

    លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្លិប Manchester United បានសម្រេចការចរចារជាមួយនឹងក្លិបលីគកំពូលចិន Shanghai Shenhua ហើយ ដែលជាលទ្ធផលទទួលបានផ្លែផ្កាយ៉ាងគាប់ប្រសើរ ដោយក្លិបចិនខាងលើបានអនុញ្ញាតឱ្យកីឡាករខ្សែប្រយុទ្ធ Odion Ighalo សញ្ជាតិអារ៉ាប់រួម បានបន្តលេងនៅ Manchester United រហូតដល់ឆ្នាំ2021។

    គួរបញ្ជាក់ដែរថា ក្លិប Shanghai Greenland Shenhua ធ្លាប់មានបំណងចង់យកកីឡាករ Odion Ighalo មកពី Manchester United វិញ ដើម្បីមកជួយក្រុមក្នុងលីកកំពូលចិន ដែលនឹងចាប់ផ្តើមនៅចុងខែមិថុនានេះ៕

  • កីឡាករ 5នាក់ និងគ្រូបង្វឹកឈុតធំ 2រូប របស់ Bacelona ឆ្លងកូវីដ-19

    កីឡាករ 5នាក់ និងគ្រូបង្វឹកឈុតធំ 2រូប របស់ Bacelona ឆ្លងកូវីដ-19

    បើតាមការចុះផ្សាយពីកាសែតក្នុងស្រុករបស់អេស្ប៉ាញ បានបញ្ជាក់ថា ក្លិប FC Bacelona ដែលជាក្លិបលីកកំពូលអេស្ប៉ាញ La Liga មានអ្នកឆ្លងកូវី-19 ចំនួន 7នាក់ ក្នុងនោះមានគ្រូបង្វឹក 2នាក់ និងកីឡាករ 5នាក់។

    មកទល់នឹងពេលនេះ ពួកគេត្រូវបានបញ្ជូនទៅព្យាបាលហើយ ឯការហ្វឹកហាត់នៅតែបន្តធ្វើជាធម្មតា ដើម្បីត្រៀមរៀបចំក្រុមសម្រាប់ការប្រកួត ដែលនឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ។

    ទោះបីជាបែបនេះក្តី ទាំងគ្រូបង្វឹក និងកីឡាករទាំងនោះ នៅតែមានសុខភាពល្អ និងមិនមានចេញរោគសញ្ញាអ្វីឡើយ។ គួរបញ្ជាក់ដែរថា កីឡាករទាំងអស់របស់ La Liga បានចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញហើយ៕

  • វេសឡាញបន្តផ្តល់ការសិក្សាពីចម្ងាយ និងបន្ថែមកម្មវិធីបច្ចេកវិទ្យាគាំទ្រ

    វេសឡាញបន្តផ្តល់ការសិក្សាពីចម្ងាយ និងបន្ថែមកម្មវិធីបច្ចេកវិទ្យាគាំទ្រ

    ដើម្បី​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ19បន្តទៀត​ជាមួយ​រាជរដ្ឋាភិបាល បណ្តាញ​គ្រឹះស្ថាន​អប់រំ ទាំង14សាខា ត្រូវ​បន្ត​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​ដល់​សិស្ស និង​បន្ថែម​កម្មវិធី​បច្ចេកវិទ្យា​គាំទ្រផ្សេងៗ ក្នុងការ​បង្កើន​គុណភាព​សិក្សា​ឱ្យ​កាន់តែ​ប្រសើរឡើង។ នេះ​ជា​លើកឡើង​របស់លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​គុណភាព​សិក្សា​ពី​ចម្ងាយ។

    លោក​អគ្គ​នាយ​បានឱ្យដឹង​ទៀតថា ឆ្លងតាម​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្នុង​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​កន្លងមក សិស្ស​អាច​ទទួល​ចំណេះ​បាន​ប្រសើរ ចេះ​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា និង​ស្វ័យ​សិក្សា។ លោក​បាន​បន្ថែមទៀតថា ការសិក្សា​ពី​ចម្ងាយ​ជាមួយ​គ្រូបង្រៀន​តែមួយ​ផ្នែក​មិនអាច អាច​គាំទ្រ​ការសិក្សា​ឱ្យ​ប្រសើរ​នោះទេ ដូចនេះ​សាលារៀន​បាននិងកំពុង​បង្កើត​កម្មវិធី វេទិកា​មួយចំនួន ដើម្បី​បំពេញបន្ថែម​ដូន​ដល់​សិស្ស និង​អ្នកអាណាព្យាបាល​ដូចជា៖ 1. ការបង្រៀន​ពី​ចម្ងាយ​តាម​កាលវិភាគ​ប្រចាំថ្ងៃ (Zoom, Facebook…) គ្រប់​កម្មវិធី 2. កញ្ចប់​សិក្សា និង​ឧបករណ៍​ល្បែង​សិក្សា​សម្រាប់​កុមារ​តូច 3. ការប្រឹក្សា​យោបល់​ចិត្តសាស្ត្រ​ជូន​សិស្ស និង​អ្នកអាណាព្យាបាល 4. វេទិកា​សិក្សា​បន្ថែម​តាមរយៈ Tesdopi App (វីដេអូ ការវាស់ស្ទង់​សមត្ថភាព…) សម្រាប់​សិស្ស​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ខ្មែរ សិស្ស​បឋមសិក្សា និង​សិស្ស​ភាសា​អង់គ្លេស​សម្រាប់​កុមារ (Young Learners Program) 5. ការសិក្សា​តាម App របស់​ក្រុមហ៊ុន​ដៃគូ Sangapac (សម្រាប់​ថ្នាក់បឋមសិក្សា) និង E-School (សម្រាប់​ថ្នាក់មធ្យមសិក្សា) 6. កម្មវិធី​ទូរទស្សន៍​អប់រំ​អន​ឡាញ WEG Education TV (កម្មវិធី​នាទី​កុមារ គេហកិច្ច ចំណេះដឹង​អភិវឌ្ឍ​បុគ្គល ការងារ និង​ជំនួញ) 7. WEG Education Youtube Channel 8. វេទិកា​ទំនាក់ទំនង​សាលារៀន និង​អ្នកអាណាព្យាបាល (Telegram & Facebook) 9. វេទិកា​ធុរៈកិច្ច​សម្រាប់​អ្នកអាណាព្យាបាល (Telegram Group) 10. មធ្យោបាយ​បង់ថ្លៃ​សិក្សា​តាម App របស់​ធនាគារ​ដៃគូ 11. App គ្រប់គ្រង​សាលារៀន និង​ទំនាក់ទំនង​សិស្ស-អ្នកអាណាព្យាបាល (កំពុង​ត្រូវបាន​បង្កើត និង​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ខែកក្កដា​តទៅ)។

    លោក​អគ្គនាយក​បាន​សូម​សំណូមពរ​ដល់​អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ចូលរួម​សហការ​ជា​វិជ្ជមាន និង​យល់យោគ​បំផុត ដើម្បី​បន្ត​ធានា​និរន្ត​ភាព​សាលារៀន ការបន្ត​ការអប់រំ​ពី​ចម្ងាយ ជីវភាព និង​ទឹកចិត្ត​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់ ហើយ​សាលារៀន​ក៏​នឹងត្រូវ​បន្ត​តស៊ូ​ផ្តល់​ការសិក្សា​ពី​ចម្ងាយ​រហូតដល់​មានការ​ណែនាំ​ជាថ្មី​ពី​រាជរដ្ឋាភិបាល។

    សូមបញ្ជាក់ថា​បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន៖ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ 9សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍ 1សាខា សាលា​អន្តរជាតិ អេប​ផល​ទ្រី 1សាខា សាលា​អន្តរជាតិ ហ្វ​រ៉េ​ស​ហ៊ា​ល 1សាខា សាលា​ភាសា​អង់គ្លេស លី​ឌឺ​លែ​ន 1សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ 1សាខា៕

  • (វីដេអូ) កាំជ្រួចរុញ​ច្រាន​​​របស់​ SpaceX បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​ជើង​​ហោះ​ហើរ​ជា​ប្រវត្តិ​សាស្ត្រ

    (វីដេអូ) កាំជ្រួចរុញ​ច្រាន​​​របស់​ SpaceX បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​ជើង​​ហោះ​ហើរ​ជា​ប្រវត្តិ​សាស្ត្រ

    កាំជ្រួច​រុញ​ច្រាន​ Falcon 9 ត្រូវ​បាន​នាំ​ពី​មហាសមុទ្រ​អាត្លង់ទិក (Atlantic Ocean) ចូល​ទៅកាន់​កំពង់​ផែន Florida ដោយ​កប៉ាល់​គ្មាន​មនុស្ស​បើក​ “Of Course I Still Love You”​ របស់​ក្រុម​ហ៊ុន​អវកាស​ SpaceX ក្រោយ​ពី​បាន​រុញ​ច្រាន​យាន​អវកាស​​ទៅ​ដល់​គោល​ដៅ​។

    កាំជ្រួច​រុញ​ច្រាន​2​ជាន់​ Falcon 9 របស់​ SpaceX បាន​ហោះ​ឡើង​​ពី​​មជ្ឈមណ្ឌល​អវកាស​ Kennedy របស់ NASA ក្នុង​រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​30​ឧសភា​ នាំ​យាន​អវកាស​ Crew Dragon ដែល​មាន​ដឹក​អវកាស​យានិក​​2​នាក់​របស់​ NASA (លោក Bob Behnken និង​លោក Duog Hurley) ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​(ISS) ដោយជោគ​ជ័យ​។ ក្រោយ​រយៈ​ពេល​ប្រហែល​9​នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ​​ ក្បាល​រុញ​​​ជាន់​ទី​1​របស់កាំជ្រួច​ Falcon 9 បាន​ចុះ​ចត​នៅ​លើ​​កប៉ាល់​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ដែល​​មាន​​ឈ្មោះថា “Of Course I Still Love You” របស់ SpaceX ដែល​ស្ថិត​នៅ​លើ​លម្ហ​សមុទ្រ​​ចម្ងាយ​ពី​ Florida ជា​ច្រើន​រយ​គីឡូម៉ែត្រ​។ ក្រោយ​ពីបាន​ទទួល​ការ​ចុះ​ចត​របស់​កាំជ្រួច​ Falcon 9 កប៉ាល់​គ្មានមនុស្ស​បើក “Of Course I Still Love You” ​នេះ​ ក៏​បាន​ធ្វើ​ដំណើរ​សំដៅ​ចូល​កំពង់ផែ​​ Canaveral កាល​ពីថ្ងៃទី​2​មិថុនា​។

    ក្រុម​ហ៊ុន​ SpaceX តែង​ធ្វើ​ការ​កែ​ច្នៃ​ និង​ប្រើ​ប្រាស់​កាំជ្រួច​​រុញ​ច្រាន​ Falcon 9 និង​កាំជ្រួច​ Falcon Heavy របស់​ខ្លួន​ឡើង​វិញ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​។ ក៏ប៉ុន្តែ កាំជ្រួច​រុញ​ច្រាន​ដែល​បាន​ប្រើ​នៅក្នុង​ជើង​ហោះ​ហើរ​ Demo-2 ប្រហែល​ជា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ទៀត​នោះ​ទេ​។ SpaceX មិន​ទាន់​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់​ កាំជ្រួច​នេះ​នោះ​ដែរ តែ​បើ​តាម​ការ​ស្មាន​ ក្រុម​ហ៊ុន​នេះ​អាច​នឹង​រក្សា​វា​ទុក​​​ជា​ភ័ស្តុតាង​ប្រវត្តិ​សាស្ត្រ​។ កន្លង​មក ក្បាល​រុញ​ច្រាន​ដំបូង​របស់​កាំជ្រួច​ Falcon 9 ដែល​ធ្លាប់​បាន​ចុះ​ចត​ដោយ​ជោគជ័យ​ កំពុង​ត្រូវ​បាន​រក្សា​ទុក​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​កណ្ដាល​របស់​ SpaceX ក្នុង​តំបន់ Hawthorne នៃ​រដ្ឋ​ California សហរដ្ឋ​អាមេរិក​។ ក្បាល​រុញ​ច្រាន​ដែល​ត្រូវ​បាន​ប្រើ​កាល​ពីថ្ងៃទី​30​ឧសភា មាន​លក្ខណៈ​ពិសេស​ ដោយ​មាន​​ឡូហ្គូ​របស់​ NASA។

    Demo-2 គឺជា​ជើង​ហោះ​ហើរ​​ដំបូង​បង្អស់​ដែល​បាន​នាំ​​មនុស្ស​​ចេញ​ពី​ទឹក​ដី​អាមេរិកាំង​​ទៅកាន់​អវកាស​ តាំង​ពី​ NASA ផ្អាក​ប្រើប្រាស់​យាន​អវកាស​ Space shuttle ចាប់​ពី​ឆ្នាំ​2011​។ នេះ​គឺជា​ជើង​ហោះ​ហើរ​មួយ​ដែល​ជា​លទ្ធ​ផល​នៃ​កិច្ច​សហការ​រវាង​ SpaceX ជាមួយ​នឹង​ NASA។

    SpaceX ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​ 2.6​ពាន់​លាន​ដុល្លារ​​ក្នុង​កម្មវិធី​ Commercial Crew ដើម្បី​ធ្វើ​ការ​បញ្ជូន​យាន​អវកាស​មាន​មនុស្ស​បើក​​ចំនួន​6ជើង​​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS)។ Demo-2 ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ស្ដង់​ដា​សុវត្ថិ​ភាព​ និង​ភាព​គួរ​ទុក​ចិត្ត​របស់​យាន​អវកាស​ Crew Dragon និង​កាំជ្រួច​ Falcon 9 សម្រាប់​ការ​ហោះ​ហើរ​នោះ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រដ្ឋបាលលោក ត្រាំ បិទជើងហោះហើររបស់ចិនទាំងអស់ ដើម្បីកៀបសង្កត់ក្រុងប៉េកាំង ឱ្យបើកផ្លូវអាកាសចរណ៍អាមេរិក ចូលប្រទេសចិនឡើងវិញ

    រដ្ឋបាលលោក ត្រាំ បិទជើងហោះហើររបស់ចិនទាំងអស់ ដើម្បីកៀបសង្កត់ក្រុងប៉េកាំង ឱ្យបើកផ្លូវអាកាសចរណ៍អាមេរិក ចូលប្រទេសចិនឡើងវិញ

    រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃពុធ(ទី3មិថុនា) បានហាមឃាត់យន្តហោះដឹកអ្នកដំណើរគ្រប់ជើងហោះហើររបស់ចិន មិនឱ្យហោះចូលសហរដ្ឋអាមេរិក ដោយនឹងចាប់ផ្ដើមពីថ្ងៃទី16 មិថុនាខាងមុខតទៅ ដើម្បីកៀបសង្កត់ឱ្យក្រុងប៉េកាំងយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយរបស់អាមេរិក បានហោះដឹកអ្នកដំណើរឆ្ពោះទៅប្រទេសចិនបានឡើងវិញ ក្រោមភាពតានតឹងដែលកំពុងតែកើនកម្ដៅឡើងជារឿយៗ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

    សកម្មភាពនានាដែលថ្លែងដោយក្រសួងគមនាគមន៍សហរដ្ឋអាមេរិក ជាការដាក់ទោសចិនចំពោះករណី មិនប្រតិបត្តិតាមកិច្ចព្រមព្រៀងក្នុងពេលបច្ចុប្បន្នលើវិស័យហោះហើររវាងប្រទេសទាំង2 ដោយទាំងអស់នេះ បទបញ្ជាទាំងនោះ ត្រូវបានផ្សព្វផ្សាយចេញមកក្នុងខណៈដែលសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក នឹងចិនកំពុងតែក្ដៅគគុកឡើងជារឿយៗក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ ក្រោមស្ថានការណ៍នៃភាពតានតឹងពាក់ព័ន្ធនឹងរោគរាតត្បាតដ៏ធំរបស់វីរុសកូរ៉ូណាប្រភេទថ្មី និងសកម្មភាពរបស់ចិនដែលបានបញ្ចេញច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង។

    បទបញ្ជាទាំងនោះ ត្រូវបានដាក់ឱ្យប្រើទៅលើក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ឆាយណា, ឆៃណា អ៊ីស្ទើន អ៊ែរឡាញ ខប, ឆៃណា សៅធើន អ៊ែរឡាញ, ហៃណាន អ៊ែរឡាញ ហូលឌីង ខូ, សេឈួន អ៊ែរឡាញ និងសៀកមឹន អ៊ែរឡាញ។
    សកម្មភាពរបស់សហរដ្ឋអាមេរិកនេះ បានកើតឡើង បន្ទាប់ពីកាលអំឡុងដើមសប្ដាហ៍នេះ ដេលតា អ៊ែរឡាញ និងយូណៃធេត អ៊ែរឡាញ របស់អាមេរិក បាននាំគ្នាទាមទារឱ្យចិន បើកផ្លូវហោះហើរឡើងវិញនៅក្នុងខែនេះ ខុសពីក្រុមហ៊ុនអាកាសចរណ៍របស់ចិន ដែលនៅតែអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ក្នុងអំឡុងពេលដែលកើតការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណាប្រភេទថ្មី។

    ចំណែកក្រសួងគមនាគមន៍ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ 1ផ្សេងទៀតថា “យើងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ចិន ប្រតិបត្តិការហោះហើរជាប្រចាំ ក្នុងចំនួនដូចគ្នានឹងរដ្ឋបាលចិនអនុញ្ញាតឱ្យយើងដែរ”

    រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃទី22 ឧសភា បានចោទប្រកាន់រដ្ឋបាលចិនថា បាន​ធ្វើ​ឱ្យ​ការ​វិល​ត្រឡប់​មក​បើកសេវាកម្មជើងហោះហើរឆ្ពោះទៅប្រទេសចិនរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់អាមេរិក ក្លាយជារឿងដែលមិនអាចទៅរួច និងបានចេញបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន4 ត្រូវដាក់កាលវិភាគការហោះហើរជាមួយរដ្ឋបាលសហរដ្ឋអាមេរិកជាថ្មី។

    ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់ចិន បានទទួលការអនុញ្ញាតឱ្យដំណើរការជើងហោះហើរប្រចាំ ទៅ-មកសហរដ្ឋអាមេរិក មិនលើស 1ជើង ក្នុង 1សប្ដាហ៍ តែពួកគេអាចប្រើយន្តហោះជួលម៉ៅដាច់ ហោះហើរមកសហរដ្ឋអាមេរិកបន្ថែមបានច្រើនជើង ដោយជាញឹកញាប់ យន្តហោះជួលម៉ៅដាច់ទាំងនោះ ត្រូវបានប្រើប្រាស់ សម្រាប់ជួយដឹកពួកនិស្សិតចិនត្រឡប់ទៅប្រទេសវិញ។

    ដោយហេតុនេះហើយ ទើបរដ្ឋបាលរបស់លោក ត្រាំ កំពុងគ្រប់គ្រងជើងហោះហើរជួលម៉ៅដាច់ របស់ក្រុមហ៊ុនអាកាស​ចរណ៍​ចិនដូចគ្នា ដោយនៅក្នុងបទបញ្ជារបស់ក្រសួងគមនាគមន៍ បានបញ្ជាក់ថា រដ្ឋបាលជឿថា ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ បានឆ្លៀតឱកាសប្រើជើងហោះហើរបែបជួលយន្តហោះម៉ៅដាច់ទាំងនោះ ក្នុងការគេចចេញពីវិធានការកំណត់ជើងហោះហើររបស់ចិន ចូលមកសហរដ្ឋអាមេរិក មិនលើស 1ជើងក្នុង 1សប្ដាហ៍ និងបន្ថែមការយកប្រៀបពីលើក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់សេវាកម្មដល់ពួកអ្នកដំណើរដែលហោះទៅ-មករវាងសហរដ្ឋអាមេរិកនឹងចិន។

    កាលពីថ្ងៃទី31 មករា រដ្ឋបាលសហរដ្ឋអាមេរិក បានហាមអ្នកដំណើរគ្រប់រូប ដែលមិនមែនជាពលរដ្ឋអាមេរិក និងធ្លាប់ស្នាក់នៅប្រទេសចិនក្នុងអំឡុង 14ថ្ងៃមុនពេលនោះ មិនឱ្យធ្វើដំណើរចូលប្រទេសរបស់ខ្លួន ដោយសារតែវិបត្តិនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី តែកាលនោះ មិនបានចេញច្បាប់កំណត់អ្វីមួយ ទៅលើក្រុមហ៊ុនអាកាសចរណ៍របស់ចិនឡើយ ចំណែកក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានសម្រេចផ្អាកគ្រប់ជើងហោះហើរឆ្ពោះទៅប្រទេសចិនដោយស្ម័គ្រចិត្តក្នុងខែកុម្ភៈ៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • យល់​ថា​ចិន​ស៊ី​ខ្សែ​លើ ទីក្រុង​វ៉ាស៊ីង​តោន​ ហាម​មិន​ឱ្យ​អាកាស​ចរណ៍​ចិន​ដឹក​ភ្ញៀវ​​ទៅកាន់​​ទឹក​ដី​អាមេរិក

    យល់​ថា​ចិន​ស៊ី​ខ្សែ​លើ ទីក្រុង​វ៉ាស៊ីង​តោន​ ហាម​មិន​ឱ្យ​អាកាស​ចរណ៍​ចិន​ដឹក​ភ្ញៀវ​​ទៅកាន់​​ទឹក​ដី​អាមេរិក

    ទីក្រុង​វ៉ាស៊ីង​តោន​ហាម​យន្ត​ហោះ​ដឹក​ភ្ញៀវ​ពី​ប្រទេស​ចិន​ចូល​មក​ទឹក​ដី​អាមេរិក​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ក្រោយ​ពី​ទីក្រុង​ប៉េកាំង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទៅ​ប្រទេស​ចិន​ឡើង​វិញ​។

    “បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​បាន​ស្នើ​ឱ្យ​មាន​ការ​តភ្ជាប់​សេវា​ដឹក​អ្នក​ដំណើរ​ជាមួយ​ប្រទេស​ចិន​ឡើង​វិញ​ ចាប់​ពី​ថ្ងៃទី​1មិថុនា​។ ការ​ដែល​រដ្ឋាភិបាល​ចិន​មិន​យល់​ព្រម​តាម​សំណើរនេះ គឺជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ផ្នែក​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​”។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាមេរិក​​ ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​3​មិថុនា​​។

    ការ​ហាម​របស់​សហរដ្ឋ​អាមេរិក​ខាងលើ​នេះ តាម​គម្រោង​នឹង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃទី​16​មិថុនា​ខាង​មុខ​ ប៉ុន្តែ​អាច​ត្រូវ​បាន​ជំរុញ​​ឱ្យ​បាន​ឆាប់​ជា​ង​នេះ​។ បណ្ដា​ក្រុម​ហ៊ុន​អាកាស​ដែល​ទទួល​រង​ផល​វិបាក​​​ពី​បម្រាម​នេះ​ មាន​ដូច​ជា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air China, China Eastern Airlines Corp, China Southern Airlines Co និង Hainan Airlines Holding Co។

    បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​មាន​ដូចជា Delta Air Lines និង​ United Airlines នៅ​ដើម​ខែ​នេះ​បាន​ស្នើ​ឱ្យ​ចិន​​បើក​ផ្លូវ​ឱ្យ​ពួក​គេ​អាច​ហោះ​ទៅកាន់​ប្រទេស​ចិន​ ប៉ុន្ត ទីក្រុង​ប៉េកាំង​មិន​យល់​ព្រម​ បើ​ទោះជា​បណ្ដា​ក្រុមហ៊ុន​អាកាស​ចរណ៍​ចិននៅ​តែ​អាច​​បន្ត​ធ្វើ​ការ​ហោះ​ហើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ក៏​ដោយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ទម្លាប់ញ៉ាំបន្លែ សាងបានតាំងពីកូននៅក្នុងផ្ទៃ

    ទម្លាប់ញ៉ាំបន្លែ សាងបានតាំងពីកូននៅក្នុងផ្ទៃ

    “កៀរបន្លែទៅដាក់កៀនចានទៀតហើយ!” នេះប្រហែលជាបញ្ហាដែលសាងក្តីលំបាកចិត្តដល់អ្នកម្តាយជាច្រើននាក់មិនខានឱ្យតែដល់ពេលត្រូវញ៉ាំអាហាររបស់កូនតូច ព្រោះធម្មជាតិរបស់ក្មេងតូច ច្រើនតែជាប់ចិត្តនឹងរសជាតិរបស់អាហារដែលមានចំណែកផ្សំពីស្ករ និងអំបឹលបានយ៉ាងងាយ ទើបច្រើនតែបដិសេធការញ៉ាំអាហារដែលមានរសជាតិល្វីង ជាពិសេសបន្លែស្លឹកបៃតងដែលមានប្រយោជន៍ចំពោះសុខភាព។

    តែលទ្ធផលនៃការស្រាវជ្រាវដែលបានបញ្ជាក់ថា ទារកភាគច្រើនៗតែមានសញ្ញាថាចូលចិត្តរសជាតិអាហារដែលម្តាយបរិភោគក្នុងអំឡុងពេលដែលនៅក្នុងគភ៌ និងពេលបៅទឹកដោះម្តាយ ទើបអាចរាប់បានថាជាឱកាសដ៏ល្អមួយបើសិនជាអ្នកម្តាយចង់សាងទម្លាប់ចូលចិត្តញ៉ាំបន្លែដល់កូនតូចនោះ ដោយជ្រើសរើសទទួលទានអាហារដែលត្រឹមត្រូវ និងស័ក្តិសម មិនមែនជាអាហារដែលមានរសជាតិខ្លាំង(ប្រៃខ្លាំង ផ្អែមខ្លាំង) និងបរិភោគបន្លែផ្លែឈើឱ្យបានច្រើនមុខ ច្រើនប្រភេទក្នុងបរិមាណច្រើនក្នុងអំឡុងពេលមានគភ៌ និងពេលបំបៅទឹកដោះកូន ដើម្បីឱ្យកូនតូចបើកទទួលយកការបរិភោគបន្លែ និងផ្លែឈើច្រើនឡើងបន្ទាប់ពីលែងបៅទឹកដោះហើយនោះ ព្រោះពួកគេនឹងស៊ាំធ្លាប់ជាមួយរសជាតិរបស់អាហារទាំងនោះ។

    ការស្រាវជ្រាវនេះគឺជាលទ្ធផលដែលបានមកពីការពិនិត្យមើលលើទារកដែលមានអាយុចាប់ពី 6 ខែរហូតដល់ 1 ឆ្នាំដែលរកឃើញថា ក្មេងដែលអ្នកម្តាយញ៉ាំទឹកការ៉ុតក្នុងអំឡុងពេលតាំងគភ៌ជាប្រចាំ ឬមួយសប្តាហ៍ច្រើនដងនោះ នឹងចូលចិត្តញ៉ាំអាហារស៊ីរៀល​រសជាតិការ៉ុតខ្លាំងជាងក្មេងក្នុងក្រុមដទៃទៀត ទើបអាចអះអាងបានថា រសជាតិរបស់អាហារដែលមាតាបរិភោគចូលទៅនោះអាចបញ្ជូនទៅដល់កូនតូចតាមរយៈទឹកភ្លោះ និងទឹកដោះរបស់មាតាបាន ទើបសរុបបានថា រូបបែបការបរិភោគអាហាររបស់មាតាហុចផលដល់លក្ខណៈនិស្ស័យការញ៉ាំរបស់កូនតូច ដូច្នេះ រឹតតែអ្នកម្តាយបរិភោគអាហារសម្បូរបែបច្រើនប៉ុនណា កូនដែលកើតមកក៏នឹងមិនរឿងច្រើនក្នុងការញ៉ាំអាហារតាមនោះដែរ។

    តែរឿងនោះក៏មិនទាន់ហួសពេលដែរសម្រាប់អ្នកម្តាយដែលកំពុងនឹកស្តាយថា “បើដឹងថាអ៊ីចឹង ញ៉ាំបន្លែឱ្យបានច្រើនៗតាំងពីពេលមានផ្ទៃពោះទៅហើយ” នោះ ព្រោះយើងនៅអាចបង្រៀនឱ្យក្មេងសម្របខ្លួនទទួលយក និងចូលចិត្តញ៉ាំបន្លែយ៉ាងឆាប់រហ័សបានតាំងពីពេលចាប់ផ្តើមផ្លាស់ប្តូរពីការញ៉ាំទឹកដោះមកជាអាហាររឹងបាន។ បទសរុបរបស់ការស្រាវជ្រាវនេះ កើតពីការសាកល្បងឱ្យក្មេងញ៉ាំសណ្តែកហោឡាន់តៅជាប់ៗគ្នារយៈពេល 8 ថ្ងៃ ក្រោយពេលចាប់ផ្តើមប្តូរពីទឹកដោះមកជាអាហារ ហើយរកឃើញថា ក្មេងនឹងញ៉ាំសណ្តែកគិតជាមធ្យមច្រើនឡើងនៅពេលពេលវេលាកន្លងទៅ។ ដូច្នេះ មិនមែនចំពោះតែក្មេងដែលបៅទឹកដោះម្តាយប៉ុណ្ណោះទេ ក្មេងដែលបៅទឹកដោះគោម្សៅក៏អាចសម្របខ្លួន និងមានទម្លាប់ចូលចិត្តការញ៉ាំបន្លែបានដែរ បើពួកគេបានរៀនយល់ដឹងពីរឿងការញ៉ាំបន្លែ និងផ្លែឈើតាំងពីពេលឈប់បៅទឹកដោះភ្លាមនោះ។

    ចូរចាំទុកថា ការលួចដាក់បន្លែល្វីងៗនៅក្នុងអាហារដែលក្មេងៗចូលចិត្តញ៉ាំនោះ មិនមែនជាវិធីដែលល្អក្នុងការបង្រៀនពួកគេឱ្យស្គាល់ការញ៉ាំបន្លែនោះទេ ព្រោះក្មេងៗចាំបាច់ត្រូវរៀនយល់ដឹងក្នុងការចូលចិត្តរសជាតិរបស់វាដោយប្រាសចាករសជាតិដទៃទៀតដែលនឹងធ្វើឱ្យពិបាកក្នុងការសាងទម្លាប់ចូលចិត្តការញ៉ាំបន្លែ៕

  • កូនប្រុស ឌុច លីដា កាន់តែធំ កាន់តែគួរឱ្យក្នាញ់

    កូនប្រុស ឌុច លីដា កាន់តែធំ កាន់តែគួរឱ្យក្នាញ់

    ក្រោយបាត់មុខពីការងារសិល្បៈជាច្រើនខែ តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា ឌុច លីដា ហាក់បីដូចជាស្ងប់ស្ងាត់បាត់ពីវិថីសិល្បៈ មិនឃើញនាងចេញមុខថតខ្សែភាពយន្តថ្មី ឬក៏បង្ហោះរូបថតថ្មីៗអ្វីឡើយនៅលើបណ្តាញទំនាក់ទំនងសង្គម។

    ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ស្រាប់តែនាង បង្ហាញនៅរូបទារកដ៏គួរឱ្យស្រលាញ់ម្នាក់ ដែលធ្វើឱ្យមាហាជន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំង ដែលនាងបាត់មុខមួយរយៈធំ ស្រាប់តែពេលនេះត្រលប់មកវិញ បែរជាបង្ហាញទារកប្រុសគួរឱ្យក្នាញ់បែបនេះ។

    មិនបានប៉ុន្មានផង តារាស្រីរូបនេះកាន់តែបង្ហាញ នូវមុខមាត់កូនប្រុសរបស់ខ្លួនដែលទើបនឹងកើតជាបន្តបន្ទាប់ មិនត្រឹមតែប៉ុណ្ណោះហ្វេនជាច្រើនបានចាប់អារម្មណ៍មុខមាត់កូនរបស់នាង ពិតជាស្រស់ស្អាត គួរឱ្យស្រលាញ់ខ្លាំងតែម្តង។ ទោះបីជា ឌុច លីដា មិនបានបញ្ជាក់ចំៗថា ក្មេងប្រុសរូបនេះ ជាកូនប្រុសរបស់នាងក៏ពីតមែន តែនាងហាក់ដូចជាមិនទទួលរងការរិះគន់ទេ បើទោះបីទស្សនិកជនមិនធ្លាប់បានដឹងពីព័ត៌មានរៀបការរបស់ស្រីស្អាតរូបនេះក្ដី៕

    សូមទស្សនារូបភាពខាងក្រោម៖