Category: សង្គម និងសេដ្ឋកិច្ច

  • ជីវភាពកាន់តែលំបាក តាចេក ប្រកាសលក់ផ្ទះ

    ជីវភាពកាន់តែលំបាក តាចេក ប្រកាសលក់ផ្ទះ

    ដូចដែលប្រិយមិត្តបានជ្រាប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួចមកហើយពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្សែជីវិតដ៏កម្សត់របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាកំប្លែងប្រុសវ័យចំណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាយចេក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយត្រូវធ្លាក់ខ្លួនរកស៊ីលក់ដូរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមចិញ្ចើមផ្លូវដើម្បីយកថវិកាទៅផ្គត់ផ្គង់គ្រួសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    យ៉ាងណាមិញ​​​​​​​​​​​​​​​​​​​​​​​​​ មួយរយៈនេះតាចេក មិនសូវបានបង្ហាញមុខលើឆាកសម្ដែងនោះទេ ធ្វើឱ្យអ្នកគាំទ្រមានការនឹកនាដល់រូបលោកយ៉ាងខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​។ ទោះជាយ៉ាងណាក៏ដោយ នាយចេក ​​​​​​​​​​​​​​​​​នៅតែអាចរកប្រាក់ចំណូលបន្ថែមតាមរយៈការចេញទៅកាត់សក់ក្នុងមង្គលការបានដដែល។

    ប៉ុន្តែរដូវកាលកូវីដ19 នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការរកចំណូលដោយការកាត់សក់ក្នុងមង្គលការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏មិនបានដូចមុនដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចមកពីបញ្ហានេះហើយបានជាមុននេះបន្តិច តាចេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រកាសលក់ផ្ទះ ដោយសារជីវភាពខ្វះខាត​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយសភាពផ្ទះរបស់លោក ក៏មានដីធ្លីធំល្មមខាងលើស័ង្កសី ហើយខាងក្រោយថ្ម។ ​​​​​​​​​​​​​​​​​​​​​​​​​តែទោះបីជាយ៉ាងណា លោកក៏បានសម្រេចចិត្តលក់ផ្ទះ ដើម្បីតែជីវភាពរបស់ខ្លួនប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​។ ផ្ទះមួយនេះ​​​​​​​​​​​​​​​​​​​​​​​​ លោកតាចេក ​​​​​​​​​​​​​​​​​​ក៏មិនបានបញ្ជាក់ពីតម្លៃថាលក់ប៉ុន្មាននោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​

    បុគ្គលិក​​កម្មករ​ត្រូវ​ការ​បង្ហើយ​កំណាត់​ផ្លូវ​ប្រវែង​40​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​​នឹង​បាន​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​​នូវ​ផ្លូវ​ល្បឿន​លឿនមួយ​ខ្សែ​​ប្រវែង​330​គីឡូម៉ែត្រ​ដែល​​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ Taklimakan តភ្ជាប់​ស្រុក​ Qiemo ជាមួយ​នឹង​ស្រុក​ Yuli មាន​ទី​តាំង​នៅ​ក្នុង​​តំបន់​ស៊ីនជាំង​ (Xinjiang) ប្រទេស​ចិន​។

    បេសកកម្មសាងសង់ផ្លូវល្បឿនលឿនទី3 ឆ្លងកាត់សមុទ្រខ្សាច់ធំបំផុតនៅប្រទេសចិន Taklimakan បានឈានចូលដល់ដំណាក់កាលចុងក្រោយ។

    (វីដេអូ)​ ចិន​​កំពុង​បង្ហើយ​ផ្លូវល្បឿន​លឿន​ឆ្លង​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​ពីរ​ក្នុង​ពិភលោក​។

    នៅសល់ត្រឹមតែជាង40គីឡូម៉ែត្រទៀតប៉ុណ្ណោះនៅក្នុងប្រវែងសរុប330គីឡូម៉ែត្រនៃផ្លូវល្បឿនលឿន Yuli-Qiemo នឹងត្រូវបានសាងសង់រួចរាល់នាពេលដ៏ខ្លីខាងមុខ។

    កម្មករកំពុងតែញាប់ដៃញាប់ជើងក្នុងការឈូស​ឆាយ​ដំបូកខ្សាច់ធំបំផុតដែលមានកម្ពស់ដល់ទៅ70ម៉ែត្រនៅក្នុងគម្រោងសាងសង់ផ្លូវថ្នល់ Yuli-Qiemo នេះ។

    ពួកគេត្រូវធ្វើការឈូសឆាយខ្សាច់ចំនួន​1.2លានម៉ែត្រគីបទៀត​ចេញ​ពី​គម្រោង​ផ្លូវ​ថ្លល់​ និងត្រូវ​ចាក់វត្ថុធាតុសំណង់ចំនួន100,000ម៉ែត្រគីបទៀតផងដែរ​ ទើបរួចរាល់ជា​ស្ថាពរ។

    ផ្លូវល្បឿនលឿន Yuli-Qiemo ឆ្លងកាត់សមុទ្រខ្សាច់ហូរធំបំផុតលំដាប់ទី2ក្នុងពិភពលោក។ ផ្លូវនេះតភ្ជាប់ស្រុក Qiemo ដែលនៅភាគខាងត្បូងតំបន់ Taklimakan ទៅកាន់​​ស្រុក Yuli ដែលនៅភាគខាងជើង។

    Taklimakan ​គឺជា​សមុទ្រ​ខ្សាច់​ធំជាង​គេ​បង្អស់​លំដាប់​ទី​16​ក្នុង​ពិភពលោក​ និង​ជា​សមុទ្រ​ខ្សាច់​ហូរ​ធំជាង​គេ​លំដាប់​ទី​2​ បន្ទាប់​ពី​ Antarctica​។​ តាមគម្រោង ផ្លូវល្បឿនលឿនលើសមុទ្រខ្សាច់នេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ2021ខាងមុខ៕

    ប្រភព​៖ Xinhua

  • សន្ទស្សន៍​មូលបត្រ​អាកាស​ចរណ៍​ងើប​ឡើង​វិញ​! លោក​ Trump ថា Warren Buffett “គិតខុស” ​ពេល​លក់​អស់​ភាគ​ហ៊ុន​អាកាស​ចរណ៍

    សន្ទស្សន៍​មូលបត្រ​អាកាស​ចរណ៍​ងើប​ឡើង​វិញ​! លោក​ Trump ថា Warren Buffett “គិតខុស” ​ពេល​លក់​អស់​ភាគ​ហ៊ុន​អាកាស​ចរណ៍

    លោក​ Donald Trump បាន​ថ្លែង​ជា​សាធារណៈ​ថា​​ លោក Warren Buffett បាន​ “សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ពេញ​មួយ​ជីវិត​ ប៉ុន្តែ​ លោក​បាន​ធ្វើ​ឱ្យ​មាន​កំហុស​នៅ​ពេល​សម្រេច​ចិត្ត​លក់​អស់​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍​”។

    មុន​នេះ​មិន​យូរ​ប៉ុន្មាន​ មហា​សេដ្ឋី​ Warren Buffett ធ្លាប់​បាន​និយាយ​ថា បាន​លក់​ភាគ​ហ៊ុន​​របស់​លោក​ដែល​មាន​នៅក្នុង​វិស័យ​អាកាស​ចរណ៍។ កាល​ពីថ្ងៃទី​5​មិថុនា​ ក្នុង​សុន្ទរកថា​មួយ​នៅ​សេត​វិមាន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ដែល​ជា​អតីត​កំពូលអ្នក​ជំនួញ​ម្នាក់​ដែរ​នោះ​ បាន​ថ្លែង​ថា “គួរ​ណាស់​តែ​រក្សា​ទុក​ភាគ​ហ៊ុន​ក្នុង​វិស័យ​នេះ (អាកាស​ចរណ៍) ក្នុង​គ្រា​ដែល​វា​បាន​ងើប​ឡើង​វិញ​ក្នុង​ថ្ងៃ​នេះ​”។

    មតិ​របស់​លោក​ Trump ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​​មាន​ទិន្នន័យ​បង្ហាញ​ថា តួលេខ​នៃ​កំណើន​ការ​ងារ​នៅ​​​សហរដ្ឋ​អាមេរិក​​ក្នុង​ខែ​ឧសភា​បាន​ឡើង​ខ្ពស់​បំផុត​​រាប់​ចាប់​ពី​ឆ្នាំ​1939​ ដោយ​មាន​ការ​ងារ​ថ្មី​ចំនួន​2.5​លាន​តំណែង​។ អត្រា​បាត់​បង់​ការ​ងារ​ក៏​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ 13.3​%។ ទិន្ន​ន័យ​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​សេដ្ឋ​វិទូ​ចាត់​តុក​ថា​ជា​ភ័ស្ដុ​តាង​បង្ហាញ​ថា​ សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​​បន្ទាប់​ពី​ស្ថាន​ភាព​ COVID-19 ត្រូវ​គ្រប់​គ្រង​​បាន​មួយ​ផ្នែក​។

    មហា​សេដ្ឋី​អាមេរិកាំង​ លោក Warren Buffett

    ក្រោយ​ពី​មាន​ដំណឹង​ល្អ​ខាង​លើ​ សន្ទុស្សន៍​នានា​ក្នុង​ផ្សារ​ហ៊ុន​​អាមេរិក​ បាន​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​៖ Dow Jones និង S&P កើន​ជា​បន្ត​បន្ទាប់​គឺ 3.1​% និង​ 2.6​%។ ជា​ពិសេស​ មូលបត្រ​​របស់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Delta Airlines, American Airlines និង​ United Airlines ដែល​មុន​នេះ​ត្រូវ​បាន​មហា​សេដ្ឋី Warren Buffett ​លក់​ចោល​ បាន​ងើប​ក្បាល​ឡើង​វិញ​ក្នុង​ការ​ជួញ​ដូរ​នៅ​ថ្ងៃទី​5​មិថុនា​ ដោយ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​ Delta Airlines កើន​​10​.4​% ខណៈ​ American Airlines កើន​21​% និង​ United Airlines កើន​16.8​%​។

    បើ​ទោះ​ជា​ងើប​ក្បាល​ឡើង​វិញ​ ប៉ុន្តែ​​មូលបត្រ​របស់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​តែ​មាន​តម្លៃ​ទាប​បើ​ធៀប​ជាមួយ​នឹង​តម្លៃ​កាល​ពី​ដើម​ឆ្នាំ​។ ជា​សរុប​ តម្លៃ​មូលបត្រ​របស់​ United Airlines បាន​ថយ​ចុះ​48​% បើ​ធៀប​នឹង​ដំណាក់​កាល​ចុង​ឆ្នាំ​2019​ ចំណែក​ Delta Airlines បាន​ថយ​ចុះ​38​% ខណៈ​ American Airlines ​ក៏​បាន​ថយ​ចុះ​29​%​ រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​នេះ​។

    ក្រុម​អ្នក​វិភាគ​យល់​ថា​ មតិ​របស់​លោក​ Trump មិន​ទាន់​ប្រាកដ​ថា​ជា​ការ​ត្រឹម​ត្រូវ​នៅ​ឡើយ។​ ​គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន​បន្ថែម​ទៀត​​ដើម្បី​អាច​ពិនិត្យ​ទៅ​លើ​ល្បឿន​នៃ​ការ​ងើប​ឡើង​វិញ​ក្នុងវិស័យ​ទេស​ចរណ៍​ និង​អាកាស​ចរណ៍​​ នៅ​ក្រោយ​ការ​គ្រប់​គ្រង​ COVID-19 បាន​ជោគ​ជ័យ ទើប​គេ​អាច​ដឹង​ច្បាស់​ថា ការ​សម្រេច​ចិត្ត​លក់​ភាគ​ហ៊ុន​ក្នុង​វិស័យ​អាកាស​ចរណ៍​របស់​លោក Buffett “ខុស​ឬ​ក៏​ខុស​”៕

    ប្រភព៖ CNBC

  • រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

    រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

    ទឹកដោះម្តាយគឺជាអាហារសម្រាប់ទារកដែលល្អបំផុតដែលអ្នកម្តាយដឹងច្បាស់ណាស់ តែក៏មានអ្នកម្តាយមិនតិចនាក់ទេដែលមិនអាចចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងបាន ឬបំបៅទឹកដោះកូនបានតែមិនប៉ុន្មានខែ បន្ទាប់ពីនោះក៏ងាកទៅពឹងលើទឹកដោះម្សៅវិញម្តង តែដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនតូចជាទីស្រឡាញ់ ឡារ៉ែនសូមលើកយកចំណេះដឹងក្នុងការជ្រើសរើសម្សៅទឹកដោះ វិធីឆុង និងទុកដាក់ថែរក្សាមកជម្រាបជូនដូចខាងក្រោម។

    ភាគច្រើនរបស់ម្សៅទឹកដោះគឺច្នៃប្រឌិតមកពីទឹកដោះគោដែលធ្វើឱ្យមានចំណែករបស់ប្រូតេអ៊ីន ខ្លាញ់ និងស្ករ ស័ក្តិសមសម្រាប់ក្មេងតូចៗដែលហៅថា “ម្សៅទឹកដោះគោកែច្នៃសម្រាប់ទារក” និងបន្ទាប់ពីទារកអាយុបាន 6 ខែឡើងទៅ អ្នកម្តាយក៏អាចនឹងប្តូរជាម្សៅទឹកដោះគោដែលមានប្រូតេអ៊ីនកាន់តែខ្ពស់ឡើង ដើម្បីឱ្យកូនតូចបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ ដែលនឹងនាំយកទៅសាងជាសាច់ដុំផ្សេងៗ ព្រោះក្មេងតូចក្នុងវ័យនេះរាងកាយនឹងចម្រើនធំធាត់លឿនណាស់។

    មុនគេបង្អស់ នៅពេលអ្នកម្តាយសម្រេចចិត្តចិញ្ចឹមកូនដោយម្សៅទឹកដោះគោហើយនោះ រឿងដំបូងគេដែលអ្នកម្តាយត្រូវនឹកដល់ពេលទៅទិញម្សៅទឹកដោះគោនោះគឺ ការពិនិត្យមើលម្សៅទឹកដោះដែលមានស្តង់ដារ ជ្រើសរើសប្រភេទរបស់ម្សៅទឹកដោះគោឱ្យកូនយ៉ាងត្រឹមត្រូវ ស័ក្តិសមនឹងវ័យរបស់កូន បន្ទាប់ពីនោះត្រូវពិនិត្យមើលថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់គ្រប់ពេល និងអ្វីដែលសំខាន់គឺកុំទិញមកស្តុកទុកច្រើនជ្រុលពេកដោយសារតែឃើញមានតម្លៃថោកឱ្យសោះ ព្រោះទុកយូរអាចនឹងខូចគុណភាព និងមុនពេលទិញរៀងរាល់លើកអ្នកម្តាយគួរតែពិនិត្យមើលសភាពរបស់កំប៉ុងកុំឱ្យមានស្នាមក្រពិត ឬទ្រុឌខុសទម្រង់ដើមឱ្យសោះ និងរឿងដែលសំខាន់មួយទៀតនោះគឺ នៅពេលទិញមកហើយគួរទុកដាក់នៅក្នុងកន្លែងដែលស្អាតមានអានាម័យ មិនត្រូវកម្តៅថ្ងៃ និងស្ងួត។

    រឿងដែលអ្នកម្តាយគួរដឹងមុននឹងឆុងទឹកដោះគោឱ្យកូនតូច ករណីដំបូង សម្រាប់អ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងរួមជាមួយម្សៅទឹកដោះគោនោះ ដើម្បីឱ្យកូនតូចបានទទួលគុណប្រយោជន៍ច្រើនបំផុត និងជាការសន្សំសំចៃផងនោះ អ្នកម្តាយគួរៈ

    – ឱ្យកូនតូចបៅទឹកដោះគោឆុងចំពោះតែពេលណាដែលចាំបាច់បានហើយ ដូចជា ពេលអ្នកម្តាយមានធុរៈត្រូវចេញទៅក្រៅ និងពេលត្រឡប់មកផ្ទះវិញគួរឱ្យកូនបាន​បៅទឹកដោះម្តាយតាមប្រក្រតី។

    – ឆុងទឹកដោះគោឱ្យត្រូវតាមក្បួន ដោយអានពាក្យណែនាំនៅលើកំប៉ុងម្សៅទឹកដោះគោ ព្រោះម្សៅទឹកដោះគោនីមួយៗមានចំណែកផ្សំមិនដូចគ្នាទេ។

    – ភាពស្អាតមានអនាម័យគឺជារឿងសំខាន់បំផុតសម្រាប់ទារក ឧបករណ៍ផ្សេងៗដែលប្រើសម្រាប់ឆុងទឹកដោះគោត្រូវលាងឱ្យបានស្អាតគ្រប់ពេល និងត្រូវដាក់ចំហុយ ឬស្ងោរសម្លាប់មេរោគគ្រប់ពេល។

    – ឆុងក្នុងបរិមាណដែលល្មមនឹងតម្រូវការរបស់កូនតូច មិនគួរឆុងទុកចោលយូរពេកទេ ទឹកដោះដែលសល់ពីការឱ្យទារកបៅហើយនោះ ចូរចាក់ចោល មិនគួរយកមកឱ្យកូនតូចបៅម្តងទៀតឡើយ។

    – ក្នុងអំឡុងពេលបៅទឹកដោះគ្រប់ពេល បើកូនតូចបៅឈប់ បៅឈប់នោះ ពេលអ្នកម្តាយទុកដបទឹ​កដោះគោ អ្នកម្តាយត្រូវតែបិទគម្របភ្លាម និងត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗនៅពេលឈប់ឱ្យកូនបៅហើ​យ ព្រោះបើទុលចោលវានឹងក្លាយជាកំណក ធ្វើឱ្យពិបាកលាងសម្អាត ងាយនឹងកើតមេរោគ និងនៅពេលលាងស្អាត និងស្ងោរសម្លាប់មេរោគរួ​ចហើយ គួររៀបចំទុក​ដាក់នៅក្នុងកន្លែងដែលស្ងួត និងស្អាត៕

  • ក្ដី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​ បាន​ងើប​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​តួលេខ​ការ​ងារ​បាន​ប្រសើរ​ឡើង​មិន​ធ្លាប់​មាន​​ពី​មុន​មក

    ក្ដី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​ បាន​ងើប​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​តួលេខ​ការ​ងារ​បាន​ប្រសើរ​ឡើង​មិន​ធ្លាប់​មាន​​ពី​មុន​មក

    តួលេខ​​ស្ដី​អំពី​ “ចំនួន​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្កើត​ឡើង​​ក្នុង​ខែ​ឧសភា”​ មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់​រាប់​ចាប់​ពី​ឆ្នាំ​1939​ ដែល​នេះ​​ជា​លើក​ទី2ហើយ​​ដែល​ចំនួន​មុខ​តំណែង​ការ​ងារ​បាន​កើន​ឡើង​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ​។

    ក្រសួង​ការ​ងារ​​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ម្សិល​មិញ​ (5មិថុនា) បាន​ប្រកាស​ថា​ ខឿន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​នេះ​បាន​បង្កើត​ការ​ងារ​ចំនួន​2.5​លាន​កន្លែង​នៅក្នុង​ខែ​ឧសភា​​កន្លង​ទៅ​។ អត្រា​នៃ​ការ​បាត់​បង់​ការ​ងារ​ក៏បាន​ថយ​ចុះ​មក​នៅ​ត្រឹម​13.3​%​។ ទិន្ន​ន័យ​ដែល​បាន​ឃ្លាត​យ៉ាង​ឆ្ងាយ​ពី​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋ​វិទូ​​នេះ​ បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​កំពុង​បោះជំហាន​ទៅ​ជិត​ដល់​ដំណាក់​កាល​សេដ្ឋកិច្ច​មានកំណើន​ល្អ​ប្រសើរ​ឡើង​វិញ​។

    មុន​នោះ ក្រុម​អ្នក​វិភាគ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ Dow Jones យល់​ថា ចំនួន​ការ​ងារ​ដែល​នឹង​ត្រូវ​បាត់​ក្នុង​ខែ​ឧសភា​នឹង​មាន​ប្រមាណ​ជា​ 8.33​លាន​កន្លែង​។ អត្រា​បាត់​បង់​ការ​ងារ​ក៏​នឹង​កើត​ដល់​19.5​%។ បើសិន​ជា​តួលេខ​នេះ​បាន​ក្លាយ​ជា​ការ​ពិត នោះ​វា​នឹង​ក្លាយ​ជា​ខែ​មួយដ៏​​អាក្រក់​បំផុត​រាប់​ចាប់​ពី​មហា​វិបត្តិសេដ្ឋ​កិច្ច​ក្នុង​ទសវត្សរ៍​​ឆ្នាំ​1930​។

    ប៉ុន្តែ ជាក់​ស្ដែង​ ចំនួន​ការ​ងារ​ដែល​ត្រូ​វ​បាន​បង្កើត​ឡើង​ក្នុង​ខែ​ឧសភា​ មាន​កំណើន​​ខ្ពស់​បំផុត​ គិត​ចាប់​ពី​ឆ្នាំ​1939​។ សហរដ្ឋ​អាមេរិក​​ធ្លាប់​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ការ​ងារ​ដល់​ទៅ​រាប់​លាន​​ជា​លើក​ចុង​ក្រោយ​បង្អស់​ គឺ​នៅក្នុង​ខែកញ្ញា​ ឆ្នាំ​1983​។

    លោក​ Trump បង្ហាញ​ហត្ថលេខា​របស់​លោក​នៅលើ​ ច្បាប់​សម្រាប់​កម្មវិធី​ការ​ពារ​ប្រាក់​ខែ​ឆ្នាំ​2020​ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​ស្ដី​អំពី​សេដ្ឋ​កិច្ច​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សេត​វិមាន​កាល​ពីថ្ងៃទី​5​មិថុនា​កន្លង​ទៅ​។ (រូប​ថត​៖ MANDEL NGAN / AFP)

    ទាក់​ទិន​នឹង​ការ​ព្យាករ​ខុស​អំពី​ការ​បាត់​បង់​ការ​ងារ​ CNN បាន​បក​ស្រាយ​ថា នេះ​គឺជា​វិបត្តិ​ដែលមិន​ធ្លាប់​មាន​ពីមុន​មក ធ្វើ​ឱ្យ​ក្រុម​សេដ្ឋ​វិទូ​ពិបាក​ក្នុង​ការ​ព្យាករ​ឱ្យ​បាន​ត្រឹម​ត្រូវ​​​ទៅ​តាម​ការ​ប្រែ​ប្រួល​ជាក់​ស្ដែង​។ ហើយ​បើ​ទោះ​ជា​តួលេខ​ក្នុង​ខែ​ឧសភា​គួរ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ក៏ដោយ​ ក៏​នៅ​មាន​កត្តា​មិន​ប្រាកដ​​ប្រជា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ការ​ព្យាករ​បន្ត​ជួប​ការ​លំបាក​។

    ផ្សារ​ហ៊ុន​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ខ្លាំង​ ក្រោយ​ពី​មាន​របាយ​ការណ៍​ស្ដីអំពី​ការ​ងារ​ខាង​លើ​។ អត្រា​ប្រាក់​ចំណេញ​ពី​មូលបត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ ប្រាក់​ចំណេញ​សម្រាប់​មូលបត្រ​ប្រភេទ​10​ឆ្នាំ បាន​កើន​ 0.91​%​ កាល​ពី​ម្សិល​មិញ​ (5មិថុនា)។

    ប្រធានាធិបតី​ Donald Trump ពេញ​ចិត្ត​នឹង​ដំណឹង​ខាង​លើ​នេះ​ណាស់​។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ Twitter ថា “នេះ​គឺជា​តួលេខ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ទី​​បផុត​។ ពិត​ជា​គួរ​ឱ្យ​សប្បាយ​ចិត្ត​។ ផ្សារ​ហ៊ុន​​ពិត​ជា​ល្អ​ប្រសើរ​​”។

    “វា​ហាក់​ដូច​ជា​ការ​ខួច​ខាត​​ពី​បម្រាម​គោចរ​ទូទាំង​ប្រទេស​​​ មិន​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ និង​មិន​អូស​បន្លាយ​យូរ​ដូច​យើង​រាល់​គ្នា​បានព្រួយបារម្ភ​កាល​ពី​មួយ​ខែ​មុន​” នេះ​បើ​តាម​ការ​អះអាង​របស់​ Scott Clemons អ្នក​យុទ្ធ​សាស្ត្រ​ផ្នែក​វិនិយោគ​​មក​ពី​​ Brown Brothers Harriman ដែល​ជា​ធនា​គារ​ឯក​ជន​ធំជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​។

    Brown Brothers Harriman ​ជា​ធនា​គារ​ឯក​ជន​ធំជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​

    ចំណែក​ Tony Bedikian នាយក​ទីផ្សារ​សកល​នៃ​ធនាគារ​ Citizens Bank បាន​ឱ្យ​ដឹង​ថា​ “នៅ​ពេល​ទប់​ស្កាត់​ការ​ផ្ទុះ​ឆ្លង​ជា​លើក​ទី2​របស់​ COVID-19 សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​ដល់​ពេល​ត្រូវ​ប្រែ​ប្រួល​ហើយ​។ ជា​ភ័ស្តុ​តាង​នោះ​គឺ​តួលេខ​នៃ​កំណើន​ការ​ងារ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​ទោះ​ជា​យើង​នៅ​តែ​ត្រូវ​រង់​ចាំ​មើល​ដំណាក់​កាល​ធម្មតា​”។

    ​វិស័យ​កម្សាន្ត​ និង​ភោជនីយដ្ឋាន​ សណ្ឋាគារ​ បាន​រួម​ចំណែក​ជិត​ពាក់​កណ្ដាល​នៃ​កំណើន​ការ​ងារ​ក្នុងខែ​ឧសភា​នៅ​សហរដ្ឋ​អាមេរិក​។ បុគ្គ​លិក​ចំនួន​ 1.2​លាន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រលប់​ចូល​ធ្វើ​ការ​វិញ​។ ការ​ងារ​នៅ​ក្នុង​បណ្ដា​ហាង​បារ និង​ភោជ​នីយដ្ឋាន​បាន​កើន​ឡើង​ខ្ពស់​​ បន្ទាប់​ពី​រដ្ឋ​នានា​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រក្សា​គម្លាត​សង្គម។

    វិស័យ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​លំដាប់​ទី​2​ គឺ​សំណង់​ ដោយ​បង្កើត​ការ​ងារ​ចំនួន​ 464,000​មុខ​តំណែង​​បន្ថែម​ទៀត​។ ចំណែក​វិស័យ​អប់រំ និង​សុខាភិបាល​ បាន​បង្កើត​ការ​ងារ​បន្ថែម​ចំនួន​ 424,000​មុខ​តំណែង​ផងដែរ​​ ខណៈ​ការ​ងារ​នៅ​ក្នុង​វិស័យ​លក់​រាយ​ក៏​កើន​ 368,000​មុខ​តំណែង​។

    “ក្រុម​ហ៊ុន​នានា​កំពុង​ចាប់​ផ្ដើម​ជ្រើស​រើស​បុគ្គលិក​ឱ្យ​ចូល​ធ្វើ​ការ​ឡើង​វិញ​ ជាមួយ​នឹង​ចំនួន​ច្រើន​ជាង​ការ​ព្យាករកន្លង​មក​​។ និន្នាការ​នេះ​នឹង​បន្ត​នៅ​ពេល​បម្រាម​គោចរ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ទូទាំង​ប្រទេស​។ បើ​និយាយ​ឱ្យ​ច្បាស់​ជាង​នេះ​​ គឺ​ថា​ អ្វី​ៗ​ទាំង​អស់​នៅ​តែ​ឃ្លាត​ឆ្ងាយ​ពី​ស្ថាន​ភាព​ធម្មតា​។ ប៉ុន្តែ បើ​សិន​ជា​អាច​រក្សា​បាន​​ល្បឿន​នៃ​ការ​កែ​លម្អ​នេះ​ នោះ​ក្ដី​សង្ឃឹម​នៅ​ក្នុង​ដំណាក់​កាល​​ពាក់​កណ្ដាល​ចុង​ឆ្នាំ​នេះ​នឹង​មាន​មូលដ្ឋាន​ច្បាស់​លាស់​ជាង​បច្ចុប្បន្ន​”៕

    ប្រភព​៖ CNBC

  • iPhone 13​ នឹង​មាន​ការ​ “ប្រែកាយ​” ​ដ៏​ធំ ខណៈ​វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល

    iPhone 13​ នឹង​មាន​ការ​ “ប្រែកាយ​” ​ដ៏​ធំ ខណៈ​វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល

    ទូរស័ព្ទ​ឆ្លាត​វៃ​ iPhone ថ្មី​ ដែល​នឹង​ចេញ​នៅ​ឆ្នាំ​2021​ នឹង​មាន​រូប​រាង​ថ្មី​​ស្ទើរ​ទាំង​ស្រុង ដោយ​សារ​ “ក្បាល​ឆក​” របស់​វា​ត្រូវ​បាន​បំបាត់​ ចំណែក​កាមេរ៉ា​ និង​សេន​សឺរ​ នឹង​ត្រូវ​ស្ថិត​ក្នុង​ស្រទាប់​អេក្រង់​។

    Mac Otakara ដែលជា​គេហទំព័រ​មួយ​ធ្លាប់​បាន​បញ្ចេញព័ត៌មាន​ព្យាករ​ត្រឹម​ត្រូវ​បំផុត​​អំពី​ឧបករណ៍​មិន​ទាន់​បង្ហាញ​ខ្លួន​របស់​ Apple បាន​ចែក​រំលែក​វីដេអូ​ដែល​បង្ហាញ​អំពី​រូប​រាង​របស់​ iPhone 13 ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំ​2021​។ ទំព័រ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​​រូប​រាង​ iPhone 13 ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម៉ាស៊ីន​បោះ​ពុម្ភ​ 3D​ ​យោង​ទៅ​តាម​ព័ត៌មាន​បែក​ធ្លាយ​​ពី​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ Apple។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា iPhone 13 នឹង​ “ប្រែកាយ​” ទាំង​ស្រុង​ ដោយ​មាន​​រចនា​រូប​រាង​ជ្រុង​​ដូច​ទៅ​នឹង​ iPhone 5 និង​ប្រើ​ប្រាស់​រន្ធ​ USB Type C ជំនួស​ឱ្យ​ Lightning នាបច្ចុប្បន្ន​។ រីឯ​ ទីតាំង​​របស់​គ្រាប់​ចុច​រឹង​ គ្រាប់​ចុច​បន្ថែម-​បន្ថយ​សម្លេង​ និង​ speaker ក្រៅ​ នឹង​​រក្សា​នៅ​កន្លែង​ដដែល​។

    ការ​ផ្លាស់​ប្ដូរ​ធំបំផុត​​នៅ​លើ​ iPhone 13 ឆ្នាំ​2021​ នោះ​គឺ​អេក្រង់​ពេញ​គែម​តែ​ម្ដង​ ដោយ​សារ​អេក្រង់​ឆក​នឹង​ត្រូវ​បាន​បំបាត់​។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បណ្ដុំ​កាមេរ៉ាខាង​មុខ និង​សេនសឺរ TrueDepth ប្រើ​ប្រាស់សម្រាប់​​ Face ID នឹង​ត្រូវ​បាន​លាក់​នៅ​ក្រោម​អេក្រង់​។ ដើម្បី​ធ្វើបាន​ដូច្នេះ Apple នឹង​ប្រើ​បច្ចេក​វិទ្យា​អេក្រង់​របស់​ក្រុម​ហ៊ុន Samsung។

    ប៉ុន្តែ ប្រភព​ព័ត៌មាន​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា Apple ក៏​​នឹង​អាចងាក​ទៅ​ប្រើ​សេន​សឺរ​ស្កេន​ក្រយៅដៃ​ផងដែរ​។ Touch ID នៅ​ក្រោម​ស្រទាប​​អេក្រង់​ ជំនួស​ឱ្យ​ Face ID ព្រោះ​ថា​បច្ចុប្បន្ន​ បច្ចេក​វិទ្យា​បង្កប់​សេន​សឺរ​ក្រោម​អេក្រង់គឺ​មាន​រួច​ហើយ​។ ការ​យក​ Touch ID ទៅដាក់​​ក្នុងអេក្រង់​ មាន​ភាព​ងាយ​ស្រួល​ជាង​ធៀប​នឹង​ការ​យក​សេនសឺរ​ស្កេន​ផ្ទៃ​មុខ​ និង​កាមេរ៉ា​ទៅ​បង្កប់​ក្រោម​អេក្រង់​។

    Mac Otakara ក៏​បាន​ឱ្យ​ដឹង​ថា​ កំណែ​តូច​បំផុត​របស់​ iPhone 13 នឹង​មាន​អេក្រង់​ 5.5​ inch មិន​មែន​ 5,8 inch ដូច​ទៅ​នឹង​ iPhone 11 Pro ឬ 5,4 inch ដូច iPhone 12 ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​នោះ​ទេ។

    នៅ​ខ្នង​ទូរស័ព្ទ​ iPhone 13 ក៏​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​​ទាក់​ទិន​នឹ​ង​កាមេរ៉ា​។ ​​ដំណឹង​បែក​ធ្លាយ​បាន​បង្ហាញ​ថា iPhone 13 នឹង​មានគ្រាប់​ចំនួន​​5ចំណុច​នៅ​ខាង​ក្រោយ​ ដោយ​តម្រៀប​ជា​រាង​ជើង​ក្អែក។ Phonearena ឱ្យ​ដឹង​ថា​ iPhone 13 អាច​នឹង​មាន​កាមេរ៉ា​ចំនួន​4​នៅ​ជ្រុង​ទាំង​4ក្នុង​បណ្ដុំ​កាមេរ៉ា ហើយ​នៅ​កណ្ដាល​គឺជា​សេន​សឺរ LIDAR ប្រើ​សម្រាប់​វាស់​ជម្រៅ​​រូប​ភាព​ និង​សម្រាប់​ការ​ងារ​ទាក់​ទង​នឹង​ AR រួម​និង​​អំពូល​ភ្លើង​ flash ផងដែរ​​។

    បច្ចុប្បន្ន ព័ត៌មាន​ស្ដីអំពី​ iPhone 13 នៅ​មាន​កំណត់​នៅ​ឡើយ​។ យោង​តាម​កាល​​បរិច្ឆេទ​នៃ​ការ​បង្ហាញខ្លួន​ជា​ប្រចាំ​ឆ្នាំ របស់​ Apple ស្មាតហ្វូន​នេះ​អាច​​ត្រូវ​បាន​ឧទ្ទេស​នាម​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​2021​។

    វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល​

    និយាយ​អំពី​ស្មាតហ្វូន​ថ្មី​របស់​ Apple សម្រាប់​ឆ្នាំ​នេះ​វិញ ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​បញ្ចេញ​ iPhone 12​ ចំនួន​4​កំណែ រួម​មាន​ iPhone 12 ដែល​មាន​​រូប​រាង​តូច​បំផុត​ត្រឹម​5.4​ inch និង​ iPhone 12, iPhone 12 Pro ដែល​មាន​អេក្រង់ 6.1​ inch រួម​ជាមួយ​នឹង​ iPhone 12 Pro Max មាន​អេក្រង់​ 67 inch ដែល​ជា​កំណែ​លំដាប់​ខ្ពស់បំផុត​។ ប៉ុ​ន្តែ​ iPhone 12 ត្រូវ​បាន​ពន្យា​រ​ពេលដល់​ត្រី​មាស​ទី​4​​ ព្រោះ​តែ​ COVID-19។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​ 9to5mac ដែល​បាន​ដក​ស្រង់​សម្ដី​ CEO របស់​​ Broadcom ដែល​ជា​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​ហាត​វ៉ែរ​សម្រាប់​​ Apple៕

  • មហា​សេដ្ឋី​ទី​1​​ របស់​វៀតណាម​៖ VinFast និង VinSmart​ នឹង​ផ្ដោត​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​តែ​ប៉ុណ្ណោះ​

    មហា​សេដ្ឋី​ទី​1​​ របស់​វៀតណាម​៖ VinFast និង VinSmart​ នឹង​ផ្ដោត​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​តែ​ប៉ុណ្ណោះ​

    លោក Pham Nhat Vuong ដែល​ជា​មហា​សេដ្ឋី​វៀត​ណាម​ និង​​​ជា​ស្ថានិក​របស់​ក្រុម​ហ៊ុន​ Vingroup ថ្លែង​​ថា នេះ​គឺជា​ការ​សាកល្បង​សម្រាប់​ប្រព័ន្ធ​ទាំង​មូល​ ព្រោះ​បើ​សិន​ផលិត​ផល​មិន​មាន​គុណ​ភាព រី​ឯ​តម្លៃ​ក៏​មិន​អាច​ប្រកួត​ប្រជែង​បាន​ នោះ​នឹង​មិន​មាន​មូល​ហេតុ​អ្វី​ដើម្បី​អាច​រក្សា​វត្តមាន​បាន​ឡើយ​។

    កាលពី​ថ្ងៃទី​28​ឧសភា ក្រុម​ហ៊ុន​ Vingroup បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​ភាគ​ហ៊ុនិក​​ប្រចាំ​ឆ្នាំ​2020។ ក្នុង​កិច្ច​ប្រជុំ​នេះ​ មហា​សេដ្ឋី​ Phan Nhat Vuong អគ្គនាយក​​ក្រុម​ហ៊ុន​ Vingroup បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ VinFast កំពុង​សិក្សា​ស្រាវ​ជ្រាវ​ទី​ផ្សារ​នាំ​ចេញ​ ខណៈ​ដែល​ Vinsmart បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​រួច​ហើយ​។

    រថយន្ត​ VinFast​ របស់​ក្រុម​ហ៊ុន​វៀត​ណាម Vingroup

    ប៉ុន្តែ អំឡុង​ពេល​បច្ចុប្បន្ន យុទ្ធ​សាស្ត្រ​របស់​ក្រុម​ហ៊ុន​ Vingroup សម្រាប់​ VinFast និង​ Vinsmart នោះ​គឺ​ផ្ដោត​ទៅ​លើ​ទី​ផ្សារ​តែ​មួយ​គត់​ គឺ​​សហរដ្ឋ​អាមេរិក​។ Vingroup ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​សំខាន់​បំផុត​ និង​ជា​ទីផ្សារ​ដែល​ពិបាក​ប្រកួត​ប្រជែងបំផុត ព្រោះ​ថា​ បើ​សិន​ជា​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ទី​ផ្សារ​​បែប​នេះ នោះ​ការ​វាយ​លុក​ទី​ផ្សារ​ផ្សេង​ទៀត​នឹង​ជា​រឿង​ងាយ​ស្រួល។

    មហា​សេដ្ឋី​វៀត​ណាម​ដែល​មាន​ទ្រព្យ​ 6​ពាន់​លាន​ដុល្លារ​ លោក Pham Nhat Vuong ថ្លែង​ថា “​សម្រាប់​ក្រុម​ហ៊ុន​ថ្មី​ដែល​មាន​លក្ខណៈ​ជា​ startup ដូច​ VinFast និង Vinsmart យើង​​ដាក់​គោល​ដៅ​យ៉ាង​ខ្ពស់​​ និង​​យ៉ាង​ម៉ត់​ចត់​”។

    ក្រុម​ហ៊ុន​ Vinsmart ផលិត​ស្មាតហ្វូន​ និង​ឧបករណ៍​បច្ចេក​វិទ្យា​

    មហា​សេដ្ឋី​លំដាប់​ទី​មួយ​នៅ​វៀត​ណាម​រូប​នេះ បន្ត​ថា Vingroup នឹង​សុខ​ចិត្តខាត​ក្នុង​រយៈ​ពេល​ពី​3-5​ឆ្នាំ​សម្រាប់​វិស័យ​​ឧស្សាហ​កម្ម ហើយ​​អាច​ស្រង់​ដើម​ទុន​បាន​មក​វិញបាន​បន្ទាប់​ពី​ដំណាក់​កាល​នោះ​។ ក៏ប៉ុន្តែ​ពេល​នោះ Vingroup បាន​កាន់​កាប់​ទី​ផ្សារ​វៀត​ណាម​បានយ៉ាង​​ល្អ​ទៅ​ហើយ​ ចំណែក​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ យើង​ក៏​​មាន​កន្លែង​មួយ​សម្រាប់​ឈរ​ជើង​ទៅ​ហើយ​។ គោល​ដៅ​នា​បច្ចុប្បន្ន​របស់​ Vingroup គឺ​ចំណែក​ទីផ្សារ​ មិន​មែន​ប្រាក់​ចំណេញ​នោះ​ឡើយ​។ Vingroup បាន​ដំណើរ​ការ​សាក​ល្បង​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​ ហើយ​វិស័យ​ Smartphone ក៏​បាន​លក់​ចេញ​ 1.2​លាន​គ្រឿង​ហើយ​ដែរ​។

    ផែន​ការ​ពាណិជ្ជកម្ម​របស់​ Vingroup សម្រាប់​ឆ្នាំ​2020​នេះ គឺ​ត្រូវ​រក​ចំណូល​ឱ្យ​បាន​ 145​លាន​លាន​ដុង​ (6,303,000,000​ដុល្លារ​អាមេរិក) (កើន​11%​ ធៀប​នឹង​ឆ្នាំ​2019) និង​ចំណេញ​ក្រោយ​ការ​បង់​ពន្ធ​​​ ត្រូវ​ឱ្យ​បាន​5លាន​លាន​ដុង​ (217,000,000​​ដុល្លារ​អាមេរិក​)​ (ថយ​ចុះ​35​%​)។

    A Vinhomes apartment complex in District 1, Ho Chi Minh City. Photo by Shutterstock/Evan_Unit01.

    ក្រុម​ហ៊ុន​ Vingroup ឱ្យ​ដឹង​ថា ក្នុង​វិស័យអចលន​ទ្រព្យ​ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ Vinhomes នឹង​បន្ត​បើក​ទ្វារ​លក់​គម្រោង​ថ្មី​ៗ​ដែល​ស្ថិត​ក្នុង​មហា​គម្រោង​ Vinhomes Ocean Park, Vinhomes Smart City និង​ Vinhomes Grand Park។ ចំណែក​គម្រោង Vinhomes Wonder Park នៅ​រដ្ឋធានី​ហាណូយ​ ដែល​ជា​គម្រោង​​តូច​ជាង​​ខាង​លើ​ ក៏​ត្រូវ​បាន​ដាក់​លក់​ផងដែរ​ ខណៈ​ដែល​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ Vincom Retail ជំរុញ​ការ​លក់​រាយ​ និង​ការ​កម្សាន្ត​លំដាប់​អន្តរ​ជាតិ​ជាមួយ​នឹង​រូប​មន្ត​ប្លែក​ថ្មី​ ស្រប​ពេល​ដែល​ Vinpearl ផ្ដោត​ទៅ​លើ​ការ​ជំរុញវិស័យ​ពាណិជ្ជកម្ម​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • (វីដេអូ)-SpaceX បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធើណិត​​60​គ្រឿងបន្ថែម​ទៀត​​ដោយ​ជោគ​ជ័យ! គម្រោង​អ៊ីន​ធើ​ណិត​នេះ​នឹង​រក​ចំណូល​បាន​30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​

    (វីដេអូ)-SpaceX បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធើណិត​​60​គ្រឿងបន្ថែម​ទៀត​​ដោយ​ជោគ​ជ័យ! គម្រោង​អ៊ីន​ធើ​ណិត​នេះ​នឹង​រក​ចំណូល​បាន​30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​

    ការ​បាញ់​បង្ហោះ​យាន​អវកាស​ដែល​មានដឹក​អវកាស​​ចរ​​ជា​ប្រវត្តិ​សាស្ដ្រ​ឡើង​ទៅ​លើ “មេឃ” មិន​ទាន់​បាន​5​ថ្ងៃ​ផង SpaceX ក៏​បន្ត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​បាញ់​បង្ហោះ​​បណ្ដុំ​ផ្កាយ​​រណប​​ Starlink ទី​8 ឡើង​ទៅ​កាន់​កន្លង​គោចរ​។

    បណ្ដុំ​ផ្កាយ​រណប​ត្រូវ​បាន​ភ្ជាប់​នៅ​ផ្នែក​ខាង​មុខ​នៃ​កាំជ្រួច​រុញ​ច្រាន​ Falcon 9។ កាំជ្រួច​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ពី​ស្ថានីយ​​​នៃ​ទ័ព​អាកាស​ Cape Canaveral នៅ​ក្នុង​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​4​មិថុនា​ នៅ​វេលា​ម៉ោង​21​និង​25​នាទី​(ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​)។ ការ​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យនេះ​ បាន​បញ្ជាក់​បន្ថែម​អំពី​សមត្ថ​ភាព​របស់​កាំជ្រួច​ប្រើ​ឡើង​វិញ​ Falcon 9 ហើយ​ក៏​បាន​ជួយ​ឱ្យ​ចំនួន​ឧបករណ៍​នៅក្នុង​ប្រព័ន្ធ​​ផ្កាយ​រណប​​​ Starlink កើន​ឡើង​ដល់ 480គ្រឿង​។

    ប្រហែល​2នាទី​និង​45​វិនាទី​ក្រោយ​ពីបាន​បាញ់​បង្ហោះ​ ក្បាល​រុញ​ច្រាន​ជាន់​ទី​1​របស់​កាំជ្រួច​ បាន​ផ្ដាច់​ខ្លួន​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅ​លើ​កប៉ាល់​​គ្មាន​មនុស្ស​បើក​​ដែលមាន​ឈ្មោះថា “Just Read the Instructions” នៅ​លើ​លម្ហ​មហា​សមុទ្រ​អាត្លង់​ទិក ខណៈ​ដែល​ក្បាល​រុញ​ជាន់​ទី​2​ បន្ត​នាំ​ផ្កាយ​រណប​ចំនួន​60​​ ចូល​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែន​ដី​​ និង​បាន​ពង្រាយ​ទៅក្នុង​ប្រព័ន្ធ​ដែល​បាន​គ្រោង​ទុក​ដោយ​ជោគ​ជ័យ​​ ក្រោយ​រយៈ​ពេល​15​នាទី​។

    ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ឡើង​វិញ​ជា​លើក​ទី​5​នេះ Falcon 9 បាន​បង្កើត​ឯត​ទគ្គ​កម្ម​ថ្មី​មួយ​ទៀត​ អំពី​អាយុ​កាល​របស់​កាំជ្រួច​រុញ​ច្រាន​។ ដំបូង​ឡើង​ គម្រោង​​​បាញ់​បង្ហោះ​ខាងលើ​នេះ​ត្រូវ​បាន​កំណត់​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ប៉ុន្តែ វា​ត្រូវ​បាន​ពន្យារ​ពេល​​កន្លះ​ខែ​ដោយ​សារ​តែ​ឥទ្ធិ​ពល​របស់​ព្យុះ​ Arthur។

    ​ប្រព័ន្ធផ្កាយ​រណប​​ Starlink ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់​ផ្គង់​សេវាអ៊ីនធើណិត​ល្បឿន​លឿន​​ និង​មាន​វិសាល​ភាព​គ្រង​ដណ្ដប់​ទូទាំង​ពិភពលោក​។ ផ្កាយ​រណប​ទាំង​នោះ​នឹង​ហោះ​ជុំ​វិញ​ផែន​ដី​​នៅលើ​កម្ពស់​ប្រមាណជា​550​គីឡូម៉ែត្រ​។ គោល​ដៅ​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន SpaceX គឺ​ការ​បង្កើន​ចំនួន​​ផ្កាយ​រណប​នៅក្នុង​បណ្ដាញ​អ៊ីន​ធើណិត​នេះ​ ឱ្យ​បាន​40,000​គ្រឿង​។

    ​​មហា​សេដ្ឋី​ Elon Musk ដែល​ជា​ CEO របស់​ SpaceX

    “បើ​សិន​ជា​ជោគ​ជ័យ គម្រោង​ខាង​លើ​នេះ​នឹង​ប្រមូល​បាន​ប្រាក់​ចំណូល​ 30​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​សម្រាប់​ SpaceX” នេះ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​​មហា​សេដ្ឋី​ Elon Musk ដែល​ជា​ CEO របស់​ SpaceX។ ក្រុម​ហ៊ុន​នេះ មាន​គម្រោង​ផ្គត់​ផ្គង់​អ៊ីនធើ​ណិត​ដំបូង​គេ​ពី​បណ្ដាញ​​ Starlink ទៅ​ឱ្យ​អតិថិ​ជន​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កាដាណា​​នៅក្នុង​ឆ្នាំ​នេះ​៕

    ប្រភព៖ AFP/Cnet

  • នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

    នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

    អ្នកម្តាយដែលមានកូនខ្ចី ឬទារកទើបនឹងកើតរហូតដល់ជាងមួយឆ្នាំ ប្រហែលជាធ្លាប់ជួបអាការភ្ញាក់កន្រ្ទាក់របស់កូនតូចជា​ញឹកញាប់ក្នុងខណៈដែលកូនតូចកំពុងគេងលក់ខ្លះមិនខាន បើធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្វើជាអ្នកម្តាយរួចមកហើយនោះ ក៏ប្រហែលជាមានវិធីកែខៃខ្លះហើយ តែបើសម្រាប់អ្នកម្តាយថ្មោងថ្មីវិញ អាចនឹងកើតក្តីវិតក្កកង្វល់ថា តើមានរឿងអ្វីកើតឡើងចំពោះកូនតូច និងតើអាចបង្កជាគ្រោះថ្នាក់ដល់កូនសម្លាញ់ដែរឬទេ?។

    អាការភ្ញាក់កន្រ្ទាក់ៗ គឺជាប្រតិកម្មតបស្នងមកវិញដោយស្វ័យប្រវត្តិ ( Reflex ) របស់ទារក ជារឿងប្រក្រតីធម្មតាទេ ហើយអាការនេះនឹងបាត់ទៅវិញនៅពេលក្មេងធំឡើងជារឿយៗ ចំណែកមូលហេតុខាងក្រៅផ្សេងទៀតដែលធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យនោះមានបច្ច័យ 2 យ៉ាងគឺ ៈ

    1 – ភាពរហ័សចំពោះសំឡេង

    ដោយសារតែទារកមានរន្ធត្រចៀកតូចជាងមនុស្សធំនោះ ធ្វើឱ្យរហ័សចំពោះសំឡេងខ្លាំងជាង ដោយសំឡេងដែលទារកបានឮនោះគឺ -10 ទៅដល់ 140 ដេស៊ីបេល ដែលខុសផ្លែកពីមនុស្សទូទៅដែលបានឮសំឡេងក្នុងចន្លោះ 0 – 120 ដេស៊ីបេល ធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់បានយ៉ាងងាយទោះជាមានសំឡេងត្រឹមតែស្រាលៗក៏ដោយ។

    វិធីកែបញ្ហានេះ គឺ បើកបទភ្លេងឱ្យឮរហ៊ឹមៗតិចៗ ជាពិសេសបទភ្លេងដែលធ្លាប់បានឮខណៈនៅក្នុងគភ៌ ឬបង្ហើបទ្វាបន្ទប់បន្តិចដើម្បីឱ្យបានឮសំឡេងឪពុកម្តាយជជែកគ្នា សំឡេងធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ និងសំឡេងបរិស្ថានជុំវិញផ្ទះ តែមិនគួរឮខ្លាំងពេកទេ ព្រោះនឹងមានគ្រោះថ្នាក់ដល់ប្រព័ន្ធការចម្រើនធំធាត់របស់ត្រចៀក និងខួរក្បាលរបស់កូនតូច។

    2 – ភ្ញាក់កន្រ្ទាក់ដោយសារការយល់សប្តិ

    អ្នកម្តាយនឹងសង្កេតឃើញថា ត្របកភ្នែករបស់ទារកនឹងញ័រខណៈពេលគេងលក់ នោះក៏ព្រោះតែទារកកំពុងតបស្នងនឹងអ្វីដែលកំពុងយល់សប្តិ តែក្មេងតូចនឹងគ្នានការយល់សប្តិអាក្រក់នោះទេ នឹងមានត្រឹមតែឃើញរូបភាពគាំងៗប៉ុណ្ណោះ ដោយនឹងយល់សប្តិច្រើនបំផុតក្នុង 2 សប្តាហ៍ដំបូង ហើយនឹងថយចុះជាបណ្តើរៗនៅពេលធំឡើងរហូតក្រោយអាយុ 3 ឆ្នាំទើបយល់សប្តិដូចមនុស្សធំ។ ខណៈពេលដែលទារកយល់សប្តិខួរក្បាលរបស់គេនឹងធ្វើការ កោសិកាខួរក្បាលមានការតភ្ជាប់គ្នាជាប់ជានិច្ច និងមានចំណែកសំខាន់ណាស់សម្រាប់វិវឌ្ឍនាការផ្នែកការគិត។

    វិធីកែខៃនៅពេលទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យ

    – យកក្រណាត់រុំខ្លួន ព្រោះនឹងធ្វើឱ្យទារកមានអារម្មណ៍ថាកក់ក្តៅដូចនៅក្នុងគភ៌ម្តាយ តែគួរជ្រើសរើសក្រណាត់ឱ្យស័ក្តិសម​នឹងសភាពធាតុអាកាសដែលជាប្រទេសក្តៅរបស់ស្រុកយើងផង បើនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ចូរប្រើក្រណាត់រុំខ្លួនបែបធម្មតាទូទៅ ឬកន្សែងពោះគោក៏បាន។

    – ដាក់ក្មេងឱ្យគេងផ្កាប់ វិធីនេះប្រើបានផលល្អស្ទើរតែ 100% តែស័ក្តិសមជាមួយទារកដែលកចាប់ផ្តើមរឹង ឬមានទម្ងន់ខ្លួនប្រមាណ 3,500 – 4,000 ក្រាមប៉ុណ្ណោះ ដែលអាយុម្នាក់ៗអាចនឹងខុសផ្លែកពីគ្នា ហើយពូកគេងគួរតែរាបស្មើ តែទន់ល្មម មិនគួរជាពូកដែលទន់ខ្លាំងរហូតលេចខ្លួនដែលអាចធ្វើឱ្យក្មេងពិបាកដកដង្ហើមនោះទេ។

    – យកក្រណាត់រាងក្រាស់បន្តិចមកបត់ច្រើនជាន់ឱ្យប៉ុនបាតជើងមនុស្សធំ រួចយកទៅដាក់លើដើមទ្រូងរបស់ទារកខណៈពេលគេងលក់ អាចនឹងជួយកាត់បន្ថយអាការភ្ញាក់កន្រ្ទាក់បាន។

    – ដាក់ឱ្យគេងផ្អៀង ស័ក្តិសមជាមួយទារកទើបនឹងកើត ឬទារកដែលមានទម្ងន់ខ្លួនតិចជាង 3,500 ក្រាម អាស្រ័យលើភាពរឹងប៉ឹងមាំមួនរបស់ទារកម្នាក់ៗ និងគួរដាក់ខ្នើយទប់ខ្នងរបស់ក្មេងផង។

    លោកឪពុកអ្នកម្តាយទាំងឡាយសាកល្បងពិចារណាមើលទៅថា តើវិធីណាស័ក្តិសម និងមានសុវត្ថិភាពបំផុតសម្រាប់កូនតូចរបស់លោកអ្នក៕

  • ម៉េង កែវពេជ្ជតា ស្រែករកយុត្តិធម៌ពេលត្រូវស្ត្រីម្នាក់ព្រមានប្ដឹង ​​​​​​​​​​​​​​​​​​​​​​​​​​ពីបទ​​​​​​​​​​​​​​​​​​​​​បរិហារកេរ្តិ៍ជាសាធារណៈ

    ម៉េង កែវពេជ្ជតា ស្រែករកយុត្តិធម៌ពេលត្រូវស្ត្រីម្នាក់ព្រមានប្ដឹង ​​​​​​​​​​​​​​​​​​​​​​​​​​ពីបទ​​​​​​​​​​​​​​​​​​​​​បរិហារកេរ្តិ៍ជាសាធារណៈ

    ម្ដងនេះមែនទែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ ខណៈដែលតារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា​​​​​​​​​​​​​​​​​​​​​​​​​​ បានឡាយវីដេអូហែកហួនលើបណ្ដាញសង្គមហ្វេសប៊ុក ឥលូវនេះត្រូវបានស្ត្រីម្នាក់​​​​​​​​​​​​​​ ឈ្មោះ រស់ សោភ័ណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​ពីបទ ​​​​​​​​​​​​​​​​​​​​​បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឱ្យដាក់ពាក្យបណ្តឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមបណ្តាញសង្គមហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    បើតាមក្នុងពាក្យបណ្តឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដាក់ចូលតុលាការកាលពីថ្ងៃទី28 ខែឧសភា ឆ្នាំ2020នេះ ស្ត្រី ​​​​​​​​​​​​​​​​​​​​​​​ដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួង ឃីម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្តឹងទាមទារសំណងជំងឺចិត្ត 100រៀល ​​​​​​​​​​​​​​​​​​​​​​​​និងសុំឱ្យចោទប្រកាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្តន្ទាទោសតាមច្បាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសុំឱ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ទាក់ទិនទៅនឹងបណ្ដឹងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉េង ​​​​​​​​​​​​​​កែវពេជ្ជតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហោះសារអំពាវនាវយ៉ាងវែងអន្លាយថា ៖

    ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំ​ក្នុងខ្សែរអាត់​ និងពាក្យមួលបង្កាច់​មួយចំនួន​ដែលជនថោកទាបបានធ្វើដើម្បីឱ្យគេស្អប់ខ្ញុំ ពេលនេះខ្ញុំ​ និងកូន​បានទទួលយុត្តិធម៌អំពីមហាជនរាប់​លាននាក់ហើយ​ គឺលែងមានការយល់ច្រលំ​ និងបានទទួលនូវការអាណិត​ ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ​ ។ ម្តាយកូនយើងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់​

    …ប៉ុន្តែអតីត​ ស្វាមីបោះត្រារបស់ខ្ញុំ​ ដែលពាក់ផ្កាយលើស្មាដោយសារខ្ញុំ​ បានដឹកដៃប្រពន្ធចុងក្មេងជាង30ឆ្នាំមកប្តឹងខ្ញុំឱ្យឡើងតុលាការទៅវិញ ! ផ្កាយលើស្មានេះបានធ្វើបាបខ្ញុំ​ និងកូនកាលពី១០ឆ្នាំមុន​ម្តងហើយ។ ពិតជាសក្តិសមនិងកិត្តិយស​ឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន​ ក្លាហាន​ណាស់​ ក្លាហានបានតែជាមួយ​មនុស្សស្រី​ និងកូនក្មេង​ ។ ដើម្បីផ្គាប់ចិត្តស្រី​ចុង​ ហ៊ានលើកដៃធ្វើបាបកូនខ្លួនឯង​ !

    បងប្អូនណាអាចឆ្លើយនឹងខ្ញុំបាន​ ?

    ក្នុងលោកនេះ​ តើមានស្ត្រីប៉ុន្មាននាក់ដែលត្រូវប្តីថោកទាបផិតក្បត់ដេញប្រពន្ធកូនចេញពីផ្ទះ​ ហើយដឹកដៃប្រពន្ធចុងមកប្តឹងប្រពន្ធដើម​ ? ?

    ក្នុងលោកនេះ​ តើមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ​ ព្រោះតែឪស្រីស្រាល្បែង​ ?

    ក្នុងលោកនេះ​ តើមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរិច្ឆាន​ តាមយាយីសូម្បីសល់ម្តាយតែមួយហើយនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅរៀនសូត្រ​ និងអារម្មណ៍​កូន ឥតល្ហែរ​បែបនេះ​ ?

    តើឯណាទៅកត្តិយសជានាយនគរបាលជាតិ​ ? ឯណាទៅកិត្តិយសជាមនុស្ស ? ឯណាទៅកិត្តិយសជាឪពុក​ ?

    គិតទៅ​ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌​ និងកិត្តិយសដែលបាត់បង់អស់រយៈ10ឆ្នាំដោយសារពួកគេសោះ​ ក៏ពួកគេមិនព្រមដែរ ពួកគេចង់អោយខ្ញុំរស់ក្នុងឈ្មោះថោកទាប​ និងយល់ច្រលំ​ជារៀងរហូត ទើបពួកគេសុខចិត្ត​ពួកគេពិតជាមិនចង់ឱ្យខ្ញុំទទួលបាន​យុត្តិធម៌ទេ​ ។ ពេលនេះ​ជុំវិញខ្ញុំសុតតែបីសាច​ និងខ្មោចព្រាយ​ចូល​មករារាំង​ ..ប៉ុន្តែខ្ញុំមិនខ្លាច​ឡើយ​ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ​ !

    ទោះជាពិបាកយ៉ាងណា​ ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន​ ក្បត់ប្រពៃណីយ​ទាំងពីរ​នាក់ឯងជាដាច់ខាត​ !​ ! !