Category: សង្គម និងសេដ្ឋកិច្ច

  • Becelona កំពុងប្រញាប់ប្រញាល់ រៀបចំកុងត្រាថ្មីឱ្យ Messi

    Becelona កំពុងប្រញាប់ប្រញាល់ រៀបចំកុងត្រាថ្មីឱ្យ Messi

    Messi នឹងត្រូវចប់កុងត្រានៅឆ្នាំក្រោយ ប៉ុន្តែរូបគេមានលក្ខខណ្ឌមួយទៀតដែរលើកុងត្រាចាស់ គឺអាចដើរចេញដោយសេរី នៅរដូវក្ដៅខាងមុខនេះ។ ដោយសារតែលក្ខខណ្ឌមួយនេះហើយ ទើបបានជាក្រុម Barcelona ប្រញាប់ខ្លាំង ក្នុងការព្យាយាមបន្ដកុងត្រាឱ្យវីរបុរសរបស់ខ្លួនទៀត។ ព្រោះបើទុកដល់រដូវក្ដៅខាងមុខ ខ្លាចមានក្លិបណាអន្ទងចិត្ត Messi បានសម្រេច Messi អាចនឹងទៅលេងនៅទីនោះបាត់។

    គួរបញ្ជាក់ដែរថា ប្រសិនបើ Bacelona មិនបន្តកុងត្រាជាមួយនឹង Messi ទេ រូបគេអាចនឹងដើរចេញពីក្លិបមួយដែលខ្លួនបានលេងឱ្យអស់រយៈពេលជិត 20ឆ្នាំ ដោយគ្មានតម្លៃខ្លួនអ្វីទាំងអស់នៅឆ្នាំ2021៕

  • សង្ស័យ!! មាស សុខសោភា ចេញពីថោន ចូលហង្សមាសជាការពិតហើយ

    សង្ស័យ!! មាស សុខសោភា ចេញពីថោន ចូលហង្សមាសជាការពិតហើយ

    កន្លងមកតារាចម្រៀង មាស សុខសោភា ធ្លាប់មានតម្រុយចេញពីផលិតកម្មថោនម្ដងរួចមកហើយ តែអ្នកនាងអះអាងថា អ្នកនាងនឹងនៅធ្វើការក្នុងផលិតកម្មថោន ដោយទឹចិត្ត បើទោះជាបងប្រុសមិនមានតំណែងនៅក្នុងផលិតកម្មក៏ដោយ។ តែថ្មីៗនេះស្រាប់តែ មាស សុខសោភា បានបង្ហោះរៀបបង្វិចចេញពីថោនបានសម្រេច និងត្រៀមបញ្ចេញបទចម្រៀងក្នុងទ្រនំថ្មីយ៉ាងច្បាស់ៗ។

    ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។

    បើតាមប្រភពអ្នកសិល្បៈ អាចបង្ហាញតម្រុយបានថា មាស សុខសោភា សង្ស័យចូលជ្រកក្នុងទ្រនំហង្សមាស និងបានបង្ហាញខ្លួនជាគណៈកម្មការមួយរូបក្នុងកម្មវិធីលំដាប់ពិភពលោកផងដែរ។ តែយ៉ាងណាក៏ដោយ តារាចម្រៀងរូបនេះនៅតែជាតារាស្រីមួយដួងដែលមានសំឡេងផ្អែមមុតនៅក្នុងដួងចិត្តអ្នកស្ដាប់គ្រប់ស្រទាប់ បើទោះបីជាផ្លាស់ទ្រនំជ្រកក៏ពិតមែន ក៏ប៉ុន្ដែទីផ្សារសិល្បៈរបស់នាង ហាក់បីដូចជាមិនរង្គោះរង្គើឡើយ៕

  • អ្នកចម្រៀងស្រី បរ៉ាម៉ី ចេញបទ”កណ្ដៀវអូនស្រួយ” រងការរិះគន់ចាស់ដៃ

    អ្នកចម្រៀងស្រី បរ៉ាម៉ី ចេញបទ”កណ្ដៀវអូនស្រួយ” រងការរិះគន់ចាស់ដៃ

    ថ្មីៗនេះ មានផ្ទុះការរិះគន់ជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះបទចម្រៀងមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានចំណងជើងថា «កណ្ដៀវអូនស្រួយ» ច្រៀងដោយអ្នកចម្រៀងស្រី បរ៉ាមី ​​​​​​​​​​​​​​​​​​​​ដោយសារតែឃ្លាឃ្លោង នៃបទចម្រៀងមួយបទនេះ​​​​​​​​​​​​​​​ ហាក់បីបង្កប់អត្ថន័យអាសអាភាស មិនសមរម្យ ​​​​​​​​​​​​​​​​​ធ្វើ ឮឱ្យប៉ះពាល់ដល់វប្បធម៌​​​​​​​​​​​​ ប្រពៃណីខ្មែរ ​​​​​​​​​​​​ជាជាងអត្ថន័យអប់រំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    បើយើងអានចំណងជើងតែមួយភ្លៀត​​​​​​​​​​​​​​​​​​​​​ វាមិនមានជាបញ្ហាអ្វីនោះទេ​​​​​​​​​ ប៉ុន្តែក្រោយយើងគិតបន្តិច ​​​​​​​​​​​​​​​​​​​​ចំណងជើងបទនេះ ហាក់មានន័យមិនល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាពិតអសុរសមិនគួរគប្បី ​​​​​​​​​​​​​​​​​​​​​​​​​ប៉ះពាល់ដល់នារីខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ យ៉ាងណាមិញ បទចម្រៀងនេះ ប្រសិនបើមិនមានការគ្រលាស់ពាក្យថា សម្រាប់អត្ថន័យនៅក្នុងបទចម្រៀង ក៏ស្ដាប់ទៅបែបធម្មតាផងដែរ។ អ្នកចែកចាយបទចម្រៀងមួយនេះ បានបង្ហាញការរិះគន់ ចំពោះអត្ថន័យបទចម្រៀងទាំងមូល ដោយពាក្យគន្លាស់កាត់ដែលអ្នកនិពន្ធបានប្រើ ត្រូវបានគេកត់សម្គាល់ថា មានភាពអាសអាភាស ដោយការរិះគន់នេះ ក៏បានវាយប្រហារទៅដល់ម្ចាស់បទផង។

    នៅមិនទាន់មានប្រតិកម្មពីម្ចាស់បទ និង អ្នកចម្រៀងនៅឡើយទេ បន្ទាប់ពីមានការរិះគន់ពីអ្នកចែកចាយបទនេះ តាំងពីបានដាក់បង្ហោះ។ យ៉ាងណាមិញ បទចម្រៀងមួយនេះ ក៏ត្រូវគេឃើញថា មានអ្នកចូល Views ច្រើនតែក្នុងរយៈពេលប៉ុន្មានម៉ោងផងដែរ បើទោះជាអត្ថន័យត្រូវគេរិះគន់។ អ្នកខ្លះបានទាំងសរសើរថា អត្ថន័យបទនេះ ដ្បិតថា មានភាព មិនសមរម្យនៅក្នុងពាក្យគន្លាស់កាត់ ប៉ុន្តែក៏ចាត់ទុកថាអ្នកនិពន្ធមានសមត្ថភាពផងដែរក្នុងការប្រើប្រាស់ពាក្យចុងជួនគន្លាស់កាត់ ខណៈដែលខ្លឹមសារបែបនេះ បទចម្រៀងជំនាន់ដើមក៏មានខ្លះៗផងដែរ ដោយគ្រាន់ពាក្យគន្លាស់កាត់នៅក្នុងបទ”កណ្ដៀវអូនស្រួយ”។

    នៅមិនទាន់ដឹងថា តើបទនេះទទួលបានការព្រមានពីអ្នកជំនាញលើខ្លឹមសារ និងអត្ថន័យ ឬ យ៉ាងណាទេ មកទល់នឹងដាក់បង្ហោះ ហើយមានអ្នករិះគន់ផង និង សរសើរផងបែបនេះ។ ចង់ដឹងថា បទចម្រៀងនេះ មានខ្លឹមសារបែបគន្លាស់កាត់

    បែបណា សូមទស្សនា Clip ខាងក្រោម៖

    https://youtu.be/dtCsb3vnYfQ

  • “អ្នក​ស្នងមរតក” របស់​ Samsung រួច​ទុក្ខ​ភ័យ​បាន​មួយ​គ្រា​ទៀត​ហើយ

    “អ្នក​ស្នងមរតក” របស់​ Samsung រួច​ទុក្ខ​ភ័យ​បាន​មួយ​គ្រា​ទៀត​ហើយ

    តុលាការកូរ៉េ​ខាង​ត្បូង​​យល់​ថា ភ័ស្តុ​តាង​មិន​ទាន់​គ្រប់គ្រាន់​ ដូច្នេះ​ លោក​ Lee Jae-yong ក៏​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ​។

    អនុប្រធាន​​របស់​ក្រុម​ហ៊ុន​ Samsung Electronics លោក Lee Jae-yong បាន​រួច​ខ្លួន​ពី​បទ​បញ្ជា​ចាប់​ខ្លួន​ ក្រោយ​ពី​តុលាការ​ទីក្រុង​ Seoul បាន​ច្រាន​ចោល​ការ​ស្នើ​ឱ្យ​ចាប់​ខ្លួន​​​ពី​រដ្ឋ​អាជ្ញា​។ ក្រុម​រដ្ឋ​អាជ្ញា​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ដើម្បីធ្វើ​ការ​ចាប់​ខ្លួន​លោក Lee Jae-yong ក្នុង​បំណង​បម្រើ​ដល់​ការ​ស៊ើប​អង្កេត​លើ​សកម្ម​ភាព​បន្លំ​​ និង​ឧបាយកល​ក្នុង​ការ​រៀប​ចំ​ទី​ផ្សារ។ មុន​នោះ​ លោក Lee ក៏​ធ្លាប់​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ ព្រោះ​តែ​អំពើ​ពុក​រលួយ​។

    លោក Lee Jae-yong អនុប្រធាន​ក្រុម​ហ៊ុន Samsung Electronics ចាក​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​បន្ទាប់​ពី​ការ​រង់​ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​ដីកា​ចាប់​ខ្លួន

    យោង​តាម​របាយ​ការណ៍​របស់​ Nikkei តុលាការ​ទីក្រុង​ Seoul បាន​ឱ្យ​ដឹងថា ក្រុម​រដ្ឋ​អាជ្ញា​ប្រមូល​បាន​ភ័ស្តុ​តាង​ជា​ច្រើន​ ប៉ុន្តែ​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ឱ្យ​ធ្វើ​ការ​កាត់​ទោស​ និង​មិន​មាន​ហេតុ​ផល​សមស្រប​ដើម្បី​ឃាត់​ខ្លួន​លោក​ Lee បាន​នៅ​ឡើយ​។ ប្រការ​នេះ​មាន​ន័យ​ថា លោក​ Lee មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នោះ​ដែរ​។

    ក្រុម​រដ្ឋ​អាជ្ញា​នៅ​តែ​បន្ត​ធ្វើការ​ស៊ើប​អង្កេត​ ហើយ​នឹង​អាច​ស្នើ​ឱ្យចាប់​ខ្លួន​លោក​ Lee ម្ដងទៀត​ បន្ទាប់​ពី​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​។ Nikkei បាន​ឱ្យ​ដឹង​ថា ក្រុម​រដ្ឋ​អាជ្ញា​យល់​ថា ការ​សម្រេច​របស់​តុលាការ​គឺពិត​ជា​គួរ​ឱ្យ​សោក​ស្ដាយ​ ប៉ុន្តែ ការ​ចោទ​ប្រកាន់​មិន​ទាន់​បានបញ្ចប់​នៅ​ឡើយ​ ហើយ​ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ទៅ​មុខ​។

    ការ​ចោទ​ប្រកាន់​ខាងលើ​ ទាក់ទង​ទៅនឹង​​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុម​ហ៊ុន​ចំនួន​ពីរ​របស់​ Samsung Group នោះ​គឺ​ក្រុម​ហ៊ុន​ Cheil Industries និង​ Samsung C&T។ លោក​ Lee ត្រូវ​បាន​គេ​គិត​ថា​ បាន​ប្រើ​ប្រាស់​ករណី​ច្របាច់​បញ្ចូល​គ្នា​នេះ​ដើម្បី​មាន​អំណាច​ច្រើន​ជាង​មុន​ក្នុង​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Samsung។ ទន្ទឹម​នឹង​នេះ ករណី​ច្របាច់​បញ្ចូល​គ្នា​នោះ​ក៏​មាន​បញ្ហា​មិ​ន​ច្បាស់​លាស់​ ទាក់​ទិន​នឹង​កិច្ច​ការ​សវនកម្ម​ផងដែរ​៕

    ប្រភព៖ The Verge

  • កម្មវិធី Signal ដាក់មុខងារ Blur ផ្ទៃមុខ បំណងជួយការពារសុវត្ថិភាពអ្នកប្រើទាំង Android និង iOS

    កម្មវិធី Signal ដាក់មុខងារ Blur ផ្ទៃមុខ បំណងជួយការពារសុវត្ថិភាពអ្នកប្រើទាំង Android និង iOS

    Signal ជាក្រុមហ៊ុនល្បីឈ្មោះមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ Signal ជាប្រភេទកម្មវិធីឆាតផ្តាច់មុខ ដែលមានមុខងារច្រើន និងមានភាពងាយស្រួលប្រហាក់ប្រហែលគ្នា ស្រដៀងទៅនឹង messenger របស់ Facebook ដែរ។

    ថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសជាផ្លូវការ ពីមុខងារថ្មី (face-blurring tool) ដែលអាចបិទគ្រប់មុខមនុស្សដែលពាក់ព័ន្ធក្នុងរូបថត ក្នុងន័យការពារសុវត្ថិភាពអ្នកប្រើ ទាំង Android និង iOS។ ម្យ៉ាងទៀតវាក៏ជាមុខងារមួយថ្មីមុនគេ នៅឆ្នាំ2020 នេះដែលមិនទាន់មាននរណាអាចធ្វើបាននៅឡើយ៕

  • ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានប្រវែងជិត5គីឡូម៉ែត្រដែលត្រូវបានធ្វើឡើងពីបន្ទះ​ឫស្សីនេះ ស្ថិតនៅចំកណ្ដាលនៃតំបន់បឹង Poyang ក្នុងទីក្រុង Jiujiang ប្រទេសចិន។ តាមគម្រោង ស្ពាននេះនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែ​មិថុនា ឆ្នាំ​2020។

    ចំណុច​ក្រហម​គឺជា​តំបន់​របស់​ស្ពាន​ឫស្សី​នេះ​

    ក្រុមកម្មករបានសាងសង់ផ្លូវដើរជា​ស្ពាន​ដែលធ្វើអំពីឬស្សី វែង​ជាងគេបំផុតក្នុងពិភពលោក​រួច​រាល់​ហើយ​។ ស្ពាន​នេះ​មាន​ទីតាំង​​នៅក្នុងទីក្រុង Jiujiang ខេត្ត Jiangxi ដែលស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃ​ប្រទេសចិន។ ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់នៅចំកណ្ដាលតំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)។

    ផ្លូវ​ឆ្លង​កាត់​តំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីនេះមានប្រវែងជិត5គីឡូម៉ែត្រ និងទទឹង3ម៉ែត្រ។ ដើម្បីសាងសង់ស្ពាននេះ គេត្រូវប្រើប្រាស់បន្ទះឫស្សី​ចំនួនជាង 66,000បន្ទះ។ វត្ថុធាតុសម្រាប់សាងសង់ស្ពាន​នេះ សុទ្ធសឹងតែមានលក្ខណៈធម្មជាតិ ហើយធន់នឹងទឹកទៀតផង។

    ស្ពាននេះនឹងជួយឱ្យអ្នកទេសចរ និងជាងថតរូប ធ្វើដំណើរដោយថ្មើរជើងប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន ដើម្បីចូល​ទៅ​ទស្សនាទេសភាពដ៏ស្រស់ស្អាត រួមនឹងសត្វស្លាប និងសត្វព្រៃទាំង​ឡាយ​នៅជុំវិញបឹង Poyang នេះផងដែរ។

    តំបន់​ទេសចរណ៍​​នៅ​​​ចំ​កណ្ដាល​បឹង​អភិរក្សធម្មជាតិ​ Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីវែងជាងគេក្នុងពិភពលោកនេះ នឹងត្រូវបើកទ្វារទទួលអ្នកទេសចរចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ​2020​នេះតទៅ៕

    ប្រភព៖ CGTN

  • មកស្គាល់ស្មាតហ្វូនពិសេស មានដាក់ Sensor សម្រាប់វាស់កម្តៅក្នុងខ្លួនមនុស្សបាន

    មកស្គាល់ស្មាតហ្វូនពិសេស មានដាក់ Sensor សម្រាប់វាស់កម្តៅក្នុងខ្លួនមនុស្សបាន

    ស្មា​ត​ហ្វូ​ន Honor Play 4 Pro របស់​ក្រុមហ៊ុន Hornor ដែលជា​សាខា​របស់​ក្រុមហ៊ុន Huawei អាចជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដែល​អាច​វាស់​កម្តៅ​ក្នុង​ខ្លួន​មនុស្ស​បាន ដោយ​ដាក់​នៅ​ចំ​មុខ ឬ​កដៃ​របស់​មនុស្ស វា​នឹង​បង្ហាញ​តួលេខ​សីតុណ្ហភាព​នៅលើ​អេក្រង់។ Honor និយាយថា Sensor នេះ​អាច​វាស់​សីតុណ្ហភាព​បាន​ចាប់ពី -20អង្សា​សេ ដល់ 100អង្សា​សេ ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​វាស់​កម្ដៅ​ខ្លួន​របស់​មនុស្ស។

    Sensor វាស់​កម្ដៅ​អាចជា​មុខងារ​ចម្លែក​មួយ​លើ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​ក្នុង​សម័យកាល​ជំងឺ​រាតត្បាត​នេះ នៅពេលដែល​កម្ដៅ​ខ្លួន​ឡើង​ខ្ពស់ វា​អាចជា​សញ្ញា​នៃ​ការកើតមាន​ជំងឺ​កូ​វីដ-19នោះ វា​អាចជា​មុខងារ​ដែលមាន​ប្រយោជន៍​មួយ​ដែរ។

    តម្លៃ​របស់ Honor បាន​បើកទទួល​ការ​កុម្ម៉ង់​ទិញ Play 4 Pro ក្នុងតម្លៃ​ប្រមាណ 410ដុល្លារ បានធ្វើឱ្យ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ប្រើ​ឈី​ប Kirin 990 ដែលមាន​តម្លៃ​ធូរ​ជាងគេ។

    ខាងក្រោម​នេះ​លក្ខណ​ស​ម្ប​តិ្ត​របស់​ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន 2ម៉ូ​ដែល​របស់​ក្រុម Honor Play 4 Pro

    -មាន​បំពាក់​អេក្រង់ LCD ទំហំ 6.5អ៊ី​ញ

    -មាន​ចោះ​រន្ធ2 លើ​អេក្រង់​សម្រាប់​កាមេរ៉ា Selfie មេ​ទំហំ​32MP និង​កាមេរ៉ា Ultrawide ទំហំ 8MP

    -អាច​ថត​វីដេអូ​កម្រិត 4K/60fps ផងដែរ។

    -បន្ទះ​ឈី​ប Kirin 990 មាន​សេវា 5G

    -មាន RAM ទំហំ 8GB និង​អង្គ​ផ្ទុក​ទំហំ 128GB

    -ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ជាមួយ​ស្បែក Magic UI 3.1

    -ថ្ម​ទំហំ 4200mAh សាក​ល្បឿន 40វ៉ា​ត់ សាក​ត្រឹម 30នាទី​បាន​ថ្ម​ដល់ 70%។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=NBWH5DYLRR0

  • ស្វាយចាប់ផ្តើមមានពន្លឺឡើងវិញ ក្រោយចិនចុះហត្ថិលេខាទិញដោយផ្ទាល់ពីកម្ពុជា

    ស្វាយចាប់ផ្តើមមានពន្លឺឡើងវិញ ក្រោយចិនចុះហត្ថិលេខាទិញដោយផ្ទាល់ពីកម្ពុជា

    មួយរយៈ​ពេលថ្មីៗនេះ ទីផ្សារ​ស្វាយ​របស់​កម្ពុជា​ហាក់​មាន​បញ្ហា​ប្រឈម​ច្រើន​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​ធ្វើឱ្យ​មានការ​រឹតបន្តឹង​តាម​ច្រកព្រំដែន​ជុំវិញ​ប្រទេស ធ្វើឱ្យ​ទិន្នផល​របស់​យើង​មិនមាន​ទីផ្សារ និង​ធ្លាក់​ថ្លៃ​ខ្លាំង។

    នៅថ្ងៃនេះ ស្ថានភាព​ដំណាំ​ស្វាយ​អាច​នឹងមាន​ភាពប្រសើរ​ឡើង​ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ផ្លូវការ​ក្នុងការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​លើកឡើងថា ទិន្នផល​ផ្លែស្វាយ​នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាងខ្លាំង​ក្នុងដំណាក់កាល​នេះ ដែលជា​ដំណាក់កាល​ត្រូវ​គិតគូរ​កាន់តែខ្លាំង​ក្នុងការ​ស្វែងរក​ទីផ្សារ។ បើ​មើល​តាម​ស្ថិតិ​ជាក់ស្តែង​នៅ​ចុងឆ្នាំ 2019នេះ ផ្ទៃដី​ដាំ​ស្វាយ​មាន​ចំនួន 124,319ហិកតា ដោយ​ក្នុងនោះ​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​បាន​មាន​ចំនួន 91,398ហិកតា។ សម្រាប់​ទិន្នផល​វិញ គឺ​យើង​អាច​ផលិត​បានជា​មធ្យម​ចំនួន 15.85តោន​ក្នុង​មួយ​ហិកតា​សម្រាប់​រដូវ​ប្រមូល​ផល ដែល​គិត​ជារួម​យើង​ទទួលបាន​ផល​ប្រមាណ 1,448,677តោន​ក្នុង​មួយ​រដូវ។

    នេះ​ជាការ​ចរចារ​ប្រកបដោយ​ភាពជោគជ័យ​ជា​លើក​ទី2 ក្នុងការ​នាំចេញ​ផ្លែឈើ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដោយ​កាល​ពីលើ​មុន យើង​បាន​ជោគជ័យ​លើ​ការនាំចេញ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។ ចំពោះ​ចំនួន​នៅក្នុង​កិច្ចព្រមព្រៀង​នេះ គឺ​ស្ថានទូត​ចិន​បញ្ជាក់ថា​នឹង​ទទួល​ទិញ​ស្វាយ​ដែលមាន​គុណភាព​ខ្ពស់​ពី​កម្ពុជា​ប្រមាណ 50ម៉ឺន​តោន​ជា​រៀងរាល់ឆ្នាំ៕

  • បន្ទាប់ពីវះកាត់ដុំគីស តារាសម្ដែងជើងចាស់ វណ្ណាឌី ដាច់ចិត្តដើរសុំអង្ករអ្នកសិល្បៈ

    បន្ទាប់ពីវះកាត់ដុំគីស តារាសម្ដែងជើងចាស់ វណ្ណាឌី ដាច់ចិត្តដើរសុំអង្ករអ្នកសិល្បៈ

    បន្ទាប់ពីវះកាត់ដុំគីស តារាសម្ដែងវ័យជ្រេ លោក វណ្ណាឌី បានធ្លាក់ខ្លួនដល់ថ្នាក់ដាច់បាយ ស្របពេលដែលលោកក៏គ្មានកូនចៅគិតគូរ និង គ្មានអ្នកណាហៅថតតាំងពីជម្ងឺកូវីត19 រងផលប៉ះពាល់។ អ្នកសិល្បៈមួយចំនួន បានសម្ដែងការអាណិតអាសូរ ក្រោយពីលោកដាច់ចិត្តដើរសុំអង្ករអ្នកសិល្បៈទាំងនោះដើម្បីបានរស់នៅបន្ត។

    តារាសម្ដែងភេទទីបី កញ្ញា មុត សុវណ្ណារិទ្ធិ បានថ្លែងប្រាប់មុននេះថា តារាសម្ដែងលោក វណ្ណាឌី កំពុងប្រឈមនឹងដាច់បាយទាំងរស់តែម្ដង ដោយលោកបានខលមកសុំអង្ករខ្លួន ក្រោយពីខលសុំអង្ករ និង លុយកាក់ពីអ្នកសិល្បៈមួយចំនួន ហើយភាគច្រើនត្រូវបានគេបដិសេធ។ កញ្ញាថា លោកកំពុងធ្លាក់ខ្លួនយ៉ាងខ្លាំង ដោយបានរើចេញពីផ្ទះជួលដែលជួលលក់ដូរចាប់ហួយកន្លងមក ទៅរស់នៅបន្ទប់ខាងក្នុងតូចចង្អៀត ព្រោះតែខ្វះលទ្ធភាពនោះផង។ កញ្ញាថា អាសូរណាស់បន្ទាប់ពីដឹងថាលោកធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំអង្ករ និង ប្រឈមនឹងកង្វះខាតគួរឱ្យសង្វេគនៅក្នុងពេលនេះ។

    ជួបជាមួយនឹងផ្ទះតារា លោក វណ្ណាឌី បានថ្លែងប្រាប់ថា លោកពិតជាស្ថិតក្នុងស្ថានភាពដូចស្លាប់ទាំងរស់ប្រាកដមែន ដោយគ្មានលុយសូម្បីតែបង់ថ្លៃផ្ទះ និងបង់ថ្លៃទឹក។ លោកថាតាំងពីកូវីតវាយលុយ លោកទទួលបានឱកាសថតកុនបានតិចតួចបំផុត ដោយថតម្ដងបានតែ15ដុល្លារប៉ុណ្ណោះ ខណៈដែលអ្នកហៅថតខ្លះក៏ក្រឱ្យលុយ ហើយនៅពេលខលសុំបើកញឹកក៏ឈប់ហៅថត។ លោកថាខ្លួនធ្លាក់ដល់លក់ទូរស័ព្ទបង់ថ្លៃផ្ទះ ទើបមួយរយៈចុងក្រោយសូម្បីតែព័ត៌មាននៅលើហ្វេសប៊ុកក៏មិនដែលបានដឹង ដោយរាល់ថ្ងៃប្រើតែទូរស័ព្ទ Nចុចពិល ទាក់ទងទៅអ្នកណាក៏ពិបាក ក្រោយពីគ្មានលទ្ធភាពហ្វេសប៊ុកទាក់ទងដូចមុន។ លោកថាខ្លួនដល់ថ្នាក់ធ្លាក់ខ្លួនប្រកាសលក់ឈាម តែមិនមានអ្នកទិញ ទើបជីវិតរបស់លោកកាន់តែលំបាក។ លោកក៌មានបញ្ហាធ្វើទុក្ខដោយជម្ងឺមួយចំនួន ក្នុងវ័យ៥៨ឆ្នាំដែលកាន់តែជ្រេនាពេលនេះផងដែរ។

  • ផ្សារ​ហ៊ុន​អាមេរិក​ងើប​ឡើង​ដល់​ចំណុច​កំពូល​ បើ​ទោះ​សេដ្ឋកិច្ច​ជួប​ឱន​ភាព​

    ផ្សារ​ហ៊ុន​អាមេរិក​ងើប​ឡើង​ដល់​ចំណុច​កំពូល​ បើ​ទោះ​សេដ្ឋកិច្ច​ជួប​ឱន​ភាព​

    បិទ​បញ្ជប់​ការ​ជួញ​ដូរ​ក្នុង​ថ្ងៃទី​8​មិថុនា​ម្សិល​មិញ ទន្ទស្សន៍​​ DJIA កើន​​1.7​%​បន្ថែម​ទៀត​ ជួយ​ឱ្យ​វា​ឡើង​ដល់​27,572​ពិន្ទុ ចំណែក​ S&P 500 យក​បាន​ពន្ទុ​ចាស់​ដែល​បាន​បាត់​បង់​ក្នុង​ឆ្នាំ​នេះ​ត្រលប់​មក​វិញ​បន្ទាប់​ពីសន្ទស្សន៍​របស់​វា​​បាន​កើន​1.2​%​ ខណៈ​ដែល​​សន្ទស្សន៍​ Nasdaq Composite កើន​1.1​%​ ជួយ​ឱ្យ​ពន្ទុ​របស់វា​ឡើង​ដល់​ចំណុច​ឯត​ទគ្គកម្ម​ 9,924​ពន្ទុ​។

    នេះ​គឺជាលើ​ដំបូង​ហើយ​ដែល​សន្ទស្សន៍​ខាងលើ​​បាន​ឡើង​ដល់​ចំណុច​កំពូល​ថ្មី​ រាប់​ចាប់​ពី​ខែកុម្ភៈ​។ ផ្សារ​មូលបត្រ​អាមេរិក​មាន​កំណើន​ល្អ​​​ខ្លាំង​នៅ​នាទី​ចុង​ក្រោយនៃ​ការ​ជួញ​ដូរ​ក្នុង​ថ្ងៃ​ទី​8​មិថុនា​ ក្រោយ​ពី​ប្រព័ន្ធបម្រុងសហព័ន្ធ (ធនាគារ​កណ្ដាល​របស់​អាមេរិក​/Federal Reserve System (Fed) បាន​ប្រកាស​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នៃ​ការទទួល​​​ប្រាក់​កម្ចី​​ចំពោះ​បណ្ដា​ក្រុម​ហ៊ុនខ្នាត​តូច​ និង​​មធ្យម​។

    Nasdaq​ បានកើន​ពន្ទុ​ក្នុង​ពេល​ថ្មី​ៗ​នេះក៏​ដោយ​សារ​តែ​ភាគ​ហ៊ុន​​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ និង​ទូរគមនាគមន៍​។ ទន្ទស្សន៍​នេះ​បាន​កើន​44%​ រាប់​ចាប់​ពីដំណាក់​​កាល​ដែល​វា​បាន​ធ្លាក់​ដល់​បាត​នៅក្នុង​ខែ​មីនា​។

    ​ក្នុង​រយៈ​ពេល​កន្លង​ មូលបត្រ​នៅ​សហរដ្ឋ​អាមេរិក​បាន​ងើប​ក្បាល​ឡើង​ខ្ពស់​ ព្រោះ​តែ​ព័ត៌មាន​ល្អ​ពី​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ឱសថ​ និង​វ៉ាក់​សាំង​ប្រឆាំង​COVID-19។ ចំណែកការ​ដែល​​សេដ្ឋ​កិច្ច​​​ត្រូវ​បាន​និង​កំពុង​បើក​ដំណើរការ​ឡើង​វិញ​​បន្តិច​ម្ដងៗ ក៏​ជា​កត្តា​មួយ​ផ្សេង​ទៀត​ជំរុញ​ឱ្យ​មូលបត្រ​នៃ​ក្រុម​ហ៊ុន​នានា​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាង​មុន​ ដោយ​សារ​ក្រុម​អ្នក​វិនិយោគ​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​។

    ក៏ប៉ុន្តែ កាល​ពី​ម្សិល​មិញ​ (8មិថុនា) ខឿន​សេដ្ឋ​កិច្ច​អាមេរិក​​​ត្រូវ​បាន​ប្រកាស​ថា​ បាន​ធ្លាក់​ចូល​ក្នុងវិបត្តិ​។​ ដោយ​មិន​រង់ចាំ​លទ្ធ​ផល​ស្ដី​អំពី​ GDP នៃ​ត្រី​មាស​ទី​2​ឆ្នាំ​នេះ មន្ទីរ​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ជាតិ​​សហរដ្ឋ​អាមេរិក​ NBER (National Bureau of Economic Research) បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចូល​ក្នុងវិបត្តិ​សេដ្ឋ​កិច្ច​តាំង​ពី​ខែ​កុម្ភៈ​មក​ម្លេះ​​ ដែល​ប្រការ​នេះ​បាន​បញ្ចប់​សម្ទុះ​នៃ​កំណើន​សេដ្ឋ​កិច្ច​ដ៏​យូរ​អង្វែង​ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​នេះ​។ សញ្ញា​ទាំង​2​នេះ​បាន​បង្ហាញ​អំពី​ភាព​ផ្ទុយ​គ្នា​នៅក្នុង​បម្រែ​បម្រួល​​របស់​ទី​ផ្សារ​មូលបត្រ​ និង​ភាព​ជាក់ស្ដែង​នៃ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​​ក្នុង​អំឡុង​11​សប្ដាហ៍​កន្លង​មក​នេះ​។

    សន្ទស្សន៍​ S&P 500 បច្ចុប្បន្ន​នៅ​តែ​ទាប​ជាង​5%​ បើ​ធៀប​ជាមួយ​នឹង​ការ​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​ខែ​កុម្ភៈ​​2020​ ដែល​នេះ​មាន​ន័យ​ថា អស្ថិរ​ភាព​នៃ​ការ​ងើប​ឡើង​វិញ​របស់​សេដ្ឋ​កិច្ច​នៅ​តែ​​មាន​ហានិភ័យ​ខ្ពស់​​នៅ​ឡើយ​។ ការ​កើន​ឡើង​នៃ​សន្ទស្សន៍​​ Nasdaq គ្រាន់​តែ​អាច​បញ្ជាក់​ថា ក្រុម​វិនិយោគិន​​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្សង​ព្រេង​រកស៊ី​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​តែ​ប៉ុណ្ណោះ ដោយ​ពួកគេ​សង្ឃឹម​ថា វិស័យ​នេះ​នឹង​ឆាប់​ងើប​ឡើង​វិញ​នៅ​ក្រោយ​ “យុគ​សម័យ​” របស់​ COVID-19។

    មូល​បត្រ​របស់​ Microsoft, Apple និង​ Alphabet បានកើន​ឡើង​ខ្ពស់​ជាង​គេ​ បើ​ធៀប​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដែល​ស្ថិត​ក្នុងសន្ទស្សន៍​ផ្សារ​ហ៊ុន​​ Nasdaq។​ មូលបត្រ​របស់​ក្រុម​ហ៊ុន​ Amazon និង​ Facebook ក៏​ធ្លាប់​បាន​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​អំឡុង​ប៉ុន្មានសប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ​ផងដែរ​។

    ចាប់​តាំង​ពី​ថ្ងៃទី​19​កុម្ភៈ​ ទុន​សរុប​របស់​ Amazon បាន​កើន​​ជាង​170​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ ដោយ​សារ​​អ្នក​វិនិយោគ​ជឿ​ថា អតិថិ​ជន​នឹង​ងាក​​មក​ទិញ​ទំនិញ​អនឡាញ​។ Microsoft និង Apple នៅ​តែ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖ Reuters