តួសម្តែងរឿងក្តៅសាច់អាមេរិកាំងដ៏ល្បីឈ្មោះមួយរូប គឺនាង Mia Khalifa បានចូលនិវត្តន៍អំពីអាជីពដ៏គួរឱ្យព្រឺព្រួចនេះ តាំងតែពីឆ្នាំ2014 មកម្ល៉េះ ដោយនាងបានងាកមកចាប់អាជីពជាពិធីការិនីបាល់ទាត់វិញម្ដង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាបាល់ទាត់ដែលភាគច្រើនជាបុរស។ ថ្មីៗនេះ នាងបានបង្ហាញពីកីឡាករសំណព្វចិត្តដែលលេងនៅ Premier League ចំនួន 11នាក់ដែលនាងស្រឡាញ់ពេញចិត្ត ស្របពេលដែលលីកកំពូលរបស់អង់គ្លេសមួយនេះ នឹងត្រឡប់មកប្រកួតឡើងវិញនៅសប្ដាហ៍នេះ។
គួរឱ្យដឹងដែរថា ក្រោយពីចូលនិវត្តន៍ពីវិស័យភាពយន្តក្ដៅសាច់រួចមក នាងត្រូវបានគេដឹងថា ជាអ្នកគាំទ្របាល់ទាត់ដ៏សកម្មម្នាក់នៅក្នុងក្របខ័ណ្ឌ English Premier League ដែលមានក្រុម2 នៅក្នុងដួងចិត្តនាង គឺ Wolverhampton និង Westhamp United ដោយនាងតែងតែទៅគាំទ្រផ្ទាល់ដល់អង់គ្លេស និងបានចូលរួមការងារមួយចំនួនជាមួយនឹងក្លិបទាំង2 នេះទៀតផង៕
តម្លៃមូលបត្ររបស់ក្រុមហ៊ុន Jiumaojiu International Holdings កើនឡើងទ្វេដងដោយសារបណ្ដាញភោជនីយដ្ឋានដែលមានលក់ស៊ុបត្រីហឹរ ដែលនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុននេះកើនឡើងលើសពី1ពាន់លានដុល្លារអាមេរិក។
Jiumaojiu International Holdings មានបណ្ដាញភោជនីយដ្ឋាន Tai Er ដែលមានឈ្មោះល្បីល្បាញដោយសារមុខម្ហូបស៊ុបត្រីហឹរបែបបុរាណរបស់ចិន។ ក្រុមហ៊ុននេះបានចូលប្រលូកក្នុងផ្សារហ៊ុន (IPO) ចាប់ពីពាក់កណ្ដាលខែមករា2020 នៅមុនគ្រាដែលចិនដាក់បម្រាមគោចរដើម្បីទប់ស្កាត់COVID-19។
ក៏ប៉ុន្តែ បម្រាមគោចរមិនបានប៉ះពាល់ដល់តម្លៃមូលបត្ររបស់ Jiumaojiu International Holdings នោះទេ។ តម្លៃមូលបត្រ Jiumaojiu បានឡើងថ្លៃទ្វេដងរាប់ចាប់ពីដើមខែកុម្ភៈ2020 ដែលនេះគឺជាលទ្ធផលនៃការបើកដំណើរការភោជនីយដ្ឋានមួយចំនួនឡើងវិញនៅពាក់កណ្ដាលខែមីនា។ Bloomberg Billionaires Index បានឱ្យដឹងថា ប្រការខាងលើនេះហើយដែលបានជួយឱ្យភាគហ៊ុនចំនួន44%របស់លោកប្រធាន Guan Yihong មានតម្លៃឡើងដល់1.1ពាន់លានដុល្លារ នាំឱ្យលោកក្លាយជាមហាសេដ្ឋីមួយរូបនៅក្នុងបញ្ជីឈ្មោះរបស់ Bloomberg។
Walter Woo ដែលជាអ្នកវិភាគម្នាក់មកពីក្រុមហ៊ុន CMB International បានថ្លែងថា៖ “ការរកស៊ីរបស់ក្រុមហ៊ុននេះមានភាពល្អប្រសើរជាងធម្យមភាគនៃទីផ្សារ និងបានងើបក្បាលឡើងយ៉ាងលឿនក្រោយពីបើកដំណើរការឡើងវិញ”។ Woo បកស្រាយថា ភោជនីយដ្ឋាននេះល្បីឈ្មោះក៏ដោយសារតម្លៃអាហារសមរម្យ និងមានអនាម័យខ្ពស់។
ឆ្នាំ2015 លោក Guan បានបង្កើតក្រុមហ៊ុន Tai Er ហើយមិនយូរប៉ុន្មានក៏ទទួលបានជោគជ័យ។ អតិថិជននាំគ្នាចូលមកញ៉ាំអាហារស៊ុបត្រីហឹរបុរាណរបស់ចិន។ នៅក្នុងរបាយការណ៍ចក្ខុវិស័យ Jiumaojiu បានឱ្យដឹងថា ពួកគេគឺជាបណ្ដាញភោជនីយដ្ឋានដែលលក់អាហារប្រភេទនេះដាច់ជាងគេបំផុតនៅប្រទេសចិន។
ប្រាក់ចំណូលរបស់Jiumaojiu បានកើន42% ដែលស្មើនឹង2.7ពាន់លានយន់ (381ដុល្លារអាមេរិក) កាលពីឆ្នាំ2019។ ប្រាក់ចំណូលចំនួន98%គឺបានមកពី Tai Er និង Jiu Mao Jiu។ ដោយឡែក ប្រាក់ចំណូលរបស់ Tai Er បានកើន136%។ បណ្ដាញភោជនីយដ្ឋាននេះបានព្យាករថា ទីផ្សារសម្រាប់ហាងលក់ស៊ុបត្រីហឹរនៅប្រទេសចិននឹងកើនឡើងក្នុងល្បឿន25%ជារៀងរាល់ឆ្នាំសម្រាប់ដំណាក់កាលឆ្នាំ2018-2024។
នៅពេលCOVID-19បានមកដល់ បម្រាមគោចរក៏ត្រូវបានដាក់ចេញ អាហារដ្ឋាននានាក៏បានផ្អាកដំណើរការ ហើយមនុស្សក៏លែងចេញទៅទទួលទានអាហារនៅខាងក្រៅ ប៉ុន្តែ Jiumaojiu ក៏បានបន្ថយសកម្មភាព ហើយងាកមកផ្ដល់សេវាកម្មតាមអនឡាញរហូតដល់បើកទ្វារហាងឡើងវិញដូចធម្មតា ប៉ុន្តែគម្រោងពង្រីកអាជីវកម្មរបស់ Tai Er នៅតែមិនប្ដូរផ្លាស់។ Guan ឱ្យដឹងថា Jiumaojiu មានគម្រោងបើកភោជនីយដ្ឋាន Tai Er ថ្មីឱ្យបាន80នៅក្នុងឆ្នាំនេះ និង100កន្លែងផ្សេងទៀតនៅឆ្នាំក្រោយ។