Category: សង្គម និងសេដ្ឋកិច្ច

  • គន្លឹះល្អៗ ធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្ស

    គន្លឹះល្អៗ ធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្ស

    សេចក្តីស្រឡាញ់ជារឿងដែលល្អសម្រាប់មនុស្សគ្រប់រូប តែនៅពេលមានសេចក្តីស្រឡាញ់ហើយ តើយើងនឹងធ្វើយ៉ាងណាឱ្យសេចក្តីស្រឡាញ់នោះនៅគង់វង្សស្ថិតស្ថេរ និងយូរអង្វែង ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗមកជម្រាបជូនគូស្វាមី ភរិយាគ្រប់ៗគ្នាដូចខាងក្រោមនេះ ៈ

    1 . សម្លឹងរកមើលចំណុចមិនល្អរបស់ខ្លួនឯង

    នៅពេលរស់នៅជាមួយគ្នា ម្នាក់ៗនឹងមើលឃើញពីចំណុចមិនល្អរបស់គ្នាទៅវិញទៅមកមិនខាន តែចូរកុំយកចំណុចមិនល្អរបស់នាង(ឬគេ)មករារាំងការកែសម្រួលចំណុចមិនល្អរបស់ខ្លួនឯងឱ្យសោះ ព្រោះការដែលអ្នកបានកែសម្រួលខ្លួននោះ គូគ្រងរបស់អ្នកក៏នឹងបែរត្រឡប់មករកមើលចំណុចមិនល្អរបស់ខ្លួនឯងដូចគ្នា។

    2 . កុំសម្តែងភាពមិនត្រូវចិត្ត ឬភាពមិនពេញចិត្តគូគ្រងនៅចំពោះមុខអ្នកដទៃ

    ព្រោះមិនថាស្រី ឬប្រុសឡើយ បើជួបហេតុការណ៍បែបនេះ នឹងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាត្រូវបំបាក់មុខ ហើយលទ្ធផលដែលតាមមកនោះគឺ ការឈ្លោះប្រកែកនឹងកើតឡើង ដូច្នេះគួររក្សាទុកអារម្មណ៍មិនពេញចិត្តនៅពេលនោះទៅអង្គុយនិយាយគ្នានៅក្នុងផ្ទះវិញ ប្រសើរជាងធ្លាក់ខ្លួនក្លាយជាចំណុចស៊ីបរបស់ខ្សែភ្នែកអ្នកឯទៀតដោយសារតែការឈ្លោះប្រកែកគ្នា។

    3 . កុំលះបង់ពេលវេលាទៅលើការងារច្រើនជ្រុលពេក

    រហូតដល់គ្មានពេលវេលាសម្រាប់ក្រុមគ្រួសារឱ្យសោះ ព្រោះក្រុមគ្រួសារគឺជាអ្វីដែលសំខាន់បំផុតក្នុងការជួយរុញច្រាន និងគាំទ្រឱ្យការធ្វើការងាររបស់អ្នករីកចម្រើន និងឈានទៅមុខ។

    4 . ពេលមានបញ្ហាត្រូវបែរមុខរកគ្នា

    មិនមែនថាដល់ពេលកើតមានបញ្ហា ម្នាក់ៗបែរខ្នងដាក់គ្នា មិននិយាយ មិនអធិប្បាយអំពីបញ្ហាដែលកើតឡើង ព្រោះគិតថាមិនចាំបាច់ត្រូវអធិប្បាយអ្វីឡើយ បណ្តោយឱ្យវាទៅតាមដំណើរ បន្តិចទៅម្នាក់ៗគង់តែភ្លេចទៅវិញទេ តែអ្នកដឹងទេថា វាគឺជាស្នាមប្រេះបែកដែលកំពុងតែធ្វើឱ្យជីវិតគូរបស់លោកអ្នកមិនស្ថិតស្ថេរ ដូច្នេះគួរតែបែរមុខមកជជែកគ្នាទើបជារឿងប្រសើរបំផុត។

    5 . ឧស្សាហ៍បំពេញចិត្តគ្នាទៅវិញទៅមក

    នៅពេលអ្នកទាំងពីរមករួមរស់ជាមួយគ្នា ច្បាស់ជាត្រូវជួបនឹងសេចក្តីសុខ និងសេចក្តីទុក្ខផ្លាស់ប្តូរលាយឡំគ្នាមិនខាន ដូច្នេះសុំត្រឹមតែកុំអាលអស់កម្លាំងចិត្តក្នុងការតស៊ូ ចូរនៅចាំធ្វើជាកម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងគ្រាដែលនាង(ឬគេ)មានទុក្ខ។

    6 . រកពេលវេលារំលឹកអនុស្សាវរីយ៍ចាស់ៗ

    មិនថាតែនៅតាមខេត្រ ឬទីកន្លែងដែលអ្នកទាំងពីពេញចិត្ត និងចូលចិត្តទៅលេងញឹកញាប់នោះទេ ប្រើពេលវេលានោះកើបប្រមូលក្តីចងចាំល្អៗដែលធ្វើឱ្យទាំងពីរនាក់មានថ្ងៃនេះ។ ការមានសេចក្តីស្នេហាមិនមែនជារឿងពិបាកនោះទេ តែការធ្វើឱ្យសេចក្តីស្នេហាគង់វង្សស្ថិតស្ថេរយូរអង្វែងទៅវិញទេដែលជារឿងពិបាកនោះ៕

  • ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​របស់​​បណ្ដាញ​សង្គម​ Facebook ធំកម្រិត​ណា?

    ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​របស់​​បណ្ដាញ​សង្គម​ Facebook ធំកម្រិត​ណា?

    សូម្បី​តែ​នៅ​ក្នុង​គ្រា​ត្រូវ​ប្រឈម​នឹង “​រលក​យក្ស” នៃ “ពហិការ” ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​​ Facebook នៅតែ​អាច​គេច​ផុត​ពី​ការ​ខាត​បង់​​ធំ​ដោយ​សារ​តែ​ចំនួន​អតិថិជន​ដ៏​ច្រើន​មហិមា​របស់​ក្រុម​ហ៊ុន​នេះ​។

    មក​ដល់​ពេល​នេះ មាន​ក្រុម​ហ៊ុន​ធំៗ​កាន់​តែ​ច្រើន​ឡើង​ នាំ​គ្នា​ដក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ចេញ​ពី​ Facebook ដើម្បី​ប្រឆាំង​ទៅ​នឹង​គោល​នយោបាយ​គ្រប់​គ្រង​ខ្លឹម​សារ​ប្រកប​ដោយ​ការ​បង្ក​ជម្លោះ​​របស់​បណ្ដាញ​សង្គម​នេះ​។ គិត​ដោយ​ឡែក​ត្រឹម​តែ​នៅ​ក្នុង​ថ្ងៃ​ចន្ទ​ដើមសប្ដាហ៍​នេះ មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន​3​ដែល​បាន​ដក​​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ខ្លួន​ចេញ​ពី​ទំព័រ​ Facebook រួមមាន​ក្រុម​ហ៊ុន Adidas, HP និង​ Ford។ មុន​នេះ បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា​ Unilever, The North Face, Coca Cola និង​ក្រុម​ហ៊ុន​ Honda ក៏​បាន​ចូល​រួម​យុទ្ធ​នាការ​ធ្វើ​ពហិការខាង​លើ​នេះ​ដែរ​។

    ប្រការ​ខាង​លើ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​តម្លៃ​មូលបត្រ​របស់​ Facebook ហើយ​វា​នឹង​បង្ខំ​ឱ្យ​ថ្នាក់​ដឹក​នាំរបស់​ក្រុម​ហ៊ុននេះ​ ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​។​ ក៏ប៉ុន្តែ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជ​កម្ម​អនឡាញ​យក្ស​របស់​ក្រុម​ហ៊ុន​ Facebook បណ្ដា​ក្រុម​ហ៊ុន​ធំៗ​​ផ្សេង​ទៀត​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ច្រើន​ជាង​នេះ​។

    កាល​ពី​ឆ្នាំ​ទៅ​ Facebook រក​បាន​ចំណូល​​ 69.7​ពាន់​លាន​ដុល្លារ​ពី​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​ ស្មើនឹង​98​%​នៃ​ចំណូល​សរុប​របស់​ក្រុម​ហ៊ុន​។ ភាគ​ច្រើន​នៃ​ខ្ទង់ប្រាក់​ចំណូល​ខាង​លើ​នេះ មិន​មែន​បាន​មក​ពី​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា Starbucks ឬ​ Coca Cola នោះ​ទេ​ តែ​វា​បាន​មក​ពី​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​មធ្យម​ និង​តូច​ ដែល​កំពុង​តែ​ពឹង​ផ្អែក​លើ​ Facebook ដើម្បី​ទាក់​ទាញ​អតិថិជន​។

    នៅ​ដើមឆ្នាំនេះ Facebook បាន​ឱ្យ​ដឹង​ថា ពួកគេមានអតិថិជន​ចំនួន​8​លាន​ដែល​បាន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​។ ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Pathmatics បាន​បញ្ចេញ​របាយ​ការណ៍​ថា Top 100 នៃ​បណ្ដា​ក្រុម​ហ៊ុន​ដែល​ចំណាយ​ច្រើន​ជាង​គេ​ បា​ននាំ​ចំណូល​ 4.2​ពាន់​លាន​ដុល្លារ​មក​ឱ្យ​ Facebook កាល​ពីឆ្នាំ​ទៅ​ ដែល​នេះ​គឺ​ស្មើ​នឹង​6%​នៃ​ចំណូល​សរុប​របស់​បណ្ដាញ​សង្គម​នេះ​។

    Nicole Perrin ដែល​ជា​អ្នកវិភាគ​ម្នាក់​មក​ពី​ក្រុម​ហ៊ុន eMarketer បញ្ចេញ​យោបល់​ថា “Facebook មាន​ដៃ​គូផ្សាយពាណិជ្ជកម្ម​ដ៏​ច្រើន​មហិមា​។ បណ្ដាញ​សង្គម​នេះ​ ពិត​ណាស់​ថា កំពុងពឹង​ផ្អែក​ច្រើន​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​តូច​”។

    បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​រលក​នៃ​ការ​ឈប់​ផ្សាយ​ពាណិជ្ជកម្ម​​ដ៏​ធំក្នុង​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​ចំនួន​អតិថិជន​ដ៏​ច្រើន​របស់​ Facebook បាន​ជួយឱ្យ​បណ្ដាញ​សង្គម​នេះ​គេច​ផុត​ពី​ការ​ខាត​បង់​ធំ​ផ្នែក​ហិរញ្ញវត្ថុ​។ ទន្ទឹម​នឹងនេះ​ សំណួរ​មួយ​ដែល​នៅ​មិន​ទាន់មាន​ចម្លើយ​នោះ​គឺ​ថា តើ​ក្រុម​ហ៊ុន​នានា​អាច​ចាក​ចោល​ “ថ្នាល” ផ្សាយ​ពាណិជ្ជកម្ម​នេះ​បាន​ដែរ​ឬ​អត់?។

    Facebook បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (Artificial intelligence) និងបច្ចេកវិទ្យា​ពិភព​និម្មិត VR (Virtual Reality)។ ការ​បោះ​ជំហាន​ដ៏ធំ​របស់​ពួកគេ​គឺ​មិនមែន​ដើម្បី​​តភ្ជាប់​រវាង​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​ទៀត​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​ការ​កំណត់​ទិសដៅ​ឱ្យ​បណ្ដាញ​សង្គម​នេះ​ក្លាយ​ជា​ឧបករណ៍​ចាំបាច់​បំផុត​សម្រាប់​​ក្រុម​ហ៊ុន​ទូទៅ​ក្នុងការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ចុច​លើ​ប៊ូតុង​មួយ​។ Facebook អាច​ផ្ដល់​ជម្រើស​ច្រើន​ដល់​អតិថិជន​ក្នុងការ​ជ្រើស​រើស​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​នៅ​គ្រប់​ទម្រង់​ និង​គ្រប់​កម្រិត​។

    ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Facebook ធំកម្រិត​ណា?ប្រាក់​ចំណូល​​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Facebook ក៏បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ទៅតាម​ចំនួននៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​។ ឆ្នាំ​2009​ ពួកគេ​រក​បាន​ 761​លាន​ដុល្លារ​ ដែល​ពេល​នោះ​ Facebook មាន​អ្នកប្រើ​ប្រាស់​ចំនួន​350​លាន​នាក់​ជា​រៀង​រាល់​ខែ​។ នេះ​បើ​តាម​ eMarketer។

    បច្ចុប្បន្ន​ បណ្ដាញ​សង្គម​នេះ​មាន​អ្នក​ប្រើប្រាស់​ចំនួន​2.6​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ​ ហើយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ Instagram (ជាបណ្ដាញ​សង្គម​មួយ​ដែល​ Facebook បាន​ទិញ​កាលពី​ឆ្នាំ​2012) នៅ​ឡើយ​។

    Facebook បាន​ក្លាយ​ជា​គូ​ប្រជែង​ដ៏ខ្លាំង​បំផុត​របស់​ Google។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​កំពុង​តែ​ទាញ​យក​ចំណូល​ជាង​ពាក់​កណ្ដាល​នៃ​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​អនឡាញ​ និង​ជិត​30​% បើ​ធៀប​នឹង​ប្រាក់​ចំណាយ​សរុប​សម្រាប់ការ​ផ្សាយ​ពាណីជ្ជកម្ម​នៅ​លើ​បណ្ដាញ​ទូរគមនាគមន៍​នៅ​សហរដ្ឋ​អាមេរិក​។

    ក៏ប៉ុន្តែ​ ទំនាក់​ទំនង​រវាង Facebook នឹង​បណ្ដា​ដៃគូ​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមក​នេះ ក៏​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ផងដែរ​។ កាល​ពីឆ្នាំ​​2016 Facebook ធ្លាប់​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​គណនា​ខុស​ទៅលើ​តួលេខ​​ទាក់​ទិន​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ដូច​ជា​ចំនួន​អ្នក​ចូល​ទស្សនា​វីដេអូ ឬ​ចំនួន​អ្នក​ចូល​អាន​ទំព័រ​ផ្សេង​​ៗ​ដែល​មាន​នៅ​លើ​បណ្ដាញ​សង្គមនេះ​។

    ឆ្នាំ​2018 Facebook រង​ការ​រិះ​គន់​ដោយ​សារ​តែ​វិធី​គ្រប់​គ្រង​ព័ត៌មាន​ឯកជន​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ Cambridge Analytica។ ថ្មី​ៗ​នេះ ពោល​គឺ​ក្នុង​ខែមករា មានក្រុម​ហ៊ុន​ជា​ច្រើន​ បាន​អំពាវ​នាវ​ឱ្យ​ Facebook និង​បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​ មិន​ឱ្យ​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ខ្លឺមសារ​អាក្រក់​។

    ទោះជា​យ៉ាង​ណា​ក៏ដោយ ការ​រិះ​គន់​គឺ​ងាយស្រួល​ជាង​ច្រើន​​បើ​ធៀប​នឹង​ការ​ចាក​ចេញ​ទាំង​ស្រុង​ពី​ Facebook។ បណ្ដា​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​ប្រាក់​ច្រើន​អាច​ពិចារណា​ក្នុង​ការ​ជ្រើស​យក​ថ្នាល​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ ដូច​ជា​ Google, Amazon ឬ TikTok និង Snapchat ជា​ច្រើន​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​ខ្នាត​មធ្យម និង​តូច​រាប់​លាន​ដែល​មាន​ប្រាក់​តិច​តួច​​នៅ​ពាស​ពេញ​ពិភពលោក​ គឺពិត​ជាពិបាក​ខ្លាំង​ណាស់​ក្នុងការ​បោះ​បង់​បណ្ដាញ​សង្គម​មួយ​នេះ​៕

    ប្រភព៖ CNN

  • កម្ពុជាលក់អង្ករចេញបានជិតកន្លះលានតោន នៅឆមាសទី1នេះ

    កម្ពុជាលក់អង្ករចេញបានជិតកន្លះលានតោន នៅឆមាសទី1នេះ

    វិស័យ​ស្រូវ​អង្ករ​ជា​ផ្នែក​យ៉ាងសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​ក្នុងចំណោម​កសិករ​ភាគច្រើន​នៅ​កម្ពុជា បាន​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ស្ទើរ​គ្រប់​តំបន់​ទូទាំងប្រទេស។

    នៅ​ឆមាស​ទី1 ឆ្នាំ2020នេះ ក្រសួងកសិកម្ម​បញ្ជាក់ថា កម្ពុជា​បាន​លក់​អង្ករ​ចេញទៅ​បរទេស​បាន​ចំនួន 397,660តោន។ ការលក់​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំនេះ​មាន​កំណើន​ប្រមាណ 41% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ 2019 ដែល​នាំចេញ​បានត្រឹមតែ 281,538តោន​ប៉ុណ្ណោះ។

    ក្រសួង​បញ្ជាក់ថា ទីផ្សារ​ធំជាងគេ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឆ្នាំនេះ​គឺ​ប្រទេស​ចិន ដែល​បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​ប្រមាណ 37% ដោយ​ចិន​បាន​ទិញ​អង្ករ​កម្ពុជា​ចំនួន 147,949តោន​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។ ទីផ្សារ​ធំ​ទី2 នៃ​អង្ករ​កម្ពុជា​គឺ​សគ​មន៍​អឺរ៉ុប​ដែល​បាន​គ្រប់គ្រង​ចំណែក​ទីផ្សា​ចំនួន 34% ដោយ​អឺរ៉ុប​បាន​ទិញ​ចំនួន 51,175តោន។

    ទីផ្សារ​ធំ​ទី3 របស់​យើង​គឺ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ទិញ​ពី​កម្ពុជា​ចំនួន 13%នៃ​ទីផ្សារ គិត​ជា​អង្ករ​ចំនួន 52,987តោន និង​ចំនួន 16% ផ្សេងទៀត​គិត​ជា​អង្ករ​ចំនួន 61,148តោន យើង​លក់​ទៅឱ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក៕

  • ផ្ទុះសម្ដីគ្នាមួយប៉្រាវ !! អាចារ្យអេ ទទួលស្គាល់ខុស ខណៈ ម៉ែរួយ ដាក់លិខិតឆ្លើយតប

    ផ្ទុះសម្ដីគ្នាមួយប៉្រាវ !! អាចារ្យអេ ទទួលស្គាល់ខុស ខណៈ ម៉ែរួយ ដាក់លិខិតឆ្លើយតប

    នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយការផ្ទុះសង្គ្រាមពាក្យសម្ដីគ្នារវាងបុគ្គលល្បីអ្នកលក់អនឡាញន៍ ម៉ែរួយ និងពិធីករវិទ្យុល្បីឈ្មោះ អាចារ្យអេ។ ម៉ែរួយ ស្នើឱ្យអាចារ្យអេ សម្រួលការវាយបកមកលើខ្លួន ស្របពេលការនិយាយចោទនោះ គ្មានមូលដ្ឋានច្បាស់ ព្រោះ មុខរបររាល់ថ្ងៃមានលិខិតស្នាមច្បាប់ត្រឹមត្រូវ មិនបំភ័នគេឡើយ។

    អាចារ្យ​អេ​ បាន​ Live vedio ក្នុង​ Facebook​ Page របស់​ខ្លួនកាលពីម្សិលម្ងៃ​ វាយប្រហារ​ និងបរិហារកេរ្តិ៍​លើ ម៉ែរួយ​ ចំៗ​យ៉ាងខ្លាំង​ ដោយមិនបានស៊ើបនិងមើលឱ្យបានច្បាស់ពីការពិតជាក់ស្តែង​ចំពោះម៉ែរួយថាជាមនុស្សបែបណានោះឡើយ។ អាចារ្យ​អេ ក៏បានលួចខ្សឹបប្រាប់ប្រិយមិត្តរបស់គាត់ថា លើកក្រោយកុំយកព័ត៌មានមិនច្បាស់មកប្រាប់លោក។​ អាចារ្យអេ​បន្តទៀត​ បើនិយាយ​ខុស​ប្រយ័ត្ន​គេប្តឹង​ ។

    ដោយបានសារតបជាលិខិតតាមច្បាប់និងដាស់តឿន​ជាមួយការបកស្រាយរបស់ម៉ែរួយ​ អាចារ្យ​អេ ក៏បាននិយាយថា​ ក្រុមហ៊ុន​មែរួយ​ជាក្រុម​ហ៊ុនស្របច្បាប់​ គាត់និងឈប់វាយប្រហារ​ បន្តទៀតចាប់ពីថ្ងៃម្សិលមិញតទៅ​ មិនត្រឹមតែប៉ុណ្ណោះ​ អាចារ្យ​អេបានសរសើថា​ ម៉ែរួយមានសុជីវធម៌ល្អ​ ចំពោះ​ការនិយាយស្តី​ គ្មានពាក្យតបទៅវិញដោយការជេរ​ រឺប្រើពាក្យមិនសមរម្យ​ ។ សរុបមករឿងដែលកើតឡើងទាំងអស់​ គឺដោយសារការយល់ច្រឡំ ដោយហេតុ​ថា​ ប្រិយមិត្ត​អាចារ្យ​អេ ពាំនាំព័ត៌មានមិនច្បាស់ប្រាប់អាចារ្យ​អេ។

    សូមជម្រាបដែរថា ការទទួលស្គាល់ខុសរបស់អាចារ្យអេរូបនេះ បន្ទាប់ពី ម៉ែរួយ ចេញលិខិតឆ្លើយតបទៅអាចារ្យអេថា​ ខ្លួននិងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រសិនបើ​ អាចារ្យអេ មិនឈប់វាយប្រហារ​និង​បរិហារកេរ្តិ៍​ឈ្មោះរបស់ម៉ែរួយ៕

  • Google Photos នឹងឈប់ Backup រូបភាពពីការផ្ញើសារ តាមបណ្ដាញសង្គមស្វ័យប្រវត្តិ

    Google Photos នឹងឈប់ Backup រូបភាពពីការផ្ញើសារ តាមបណ្ដាញសង្គមស្វ័យប្រវត្តិ

    រាល់​រូបភាព​ដែល​លោកអ្នក​បាន​ថត​តាមរយៈ​ទូរស័ព្ទ ឬ​ផ្ញើ​តាម​កម្មវិធី​ផ្ញើ​សារផ្សេងៗ ក៏ដូចជា​កម្មវិធី​បណ្ដា​ញ​សង្គម​ផងដែរ​នោះ វា​ត្រូវបាន​រក្សាទុក​នៅក្នុង Cloud របស់ Google ប៉ុន្តែ​មាន​អ្នកខ្លះ​មិនបាន​ដឹង​ពី​រឿងនេះ​ទេ។

    សារៈប្រយោជន៍​នៃ​ការរក្សា​ទុក​រូបថត​នៅលើ Cloud ដោយ​ស្វ័យប្រវត្តិ គឺ​វា​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ទាញយក​មកវិញ ផ្ទុយទៅវិញ វា​ក៏មាន​ផល​ពិបាក​ជាមួយគ្នា​ផងដែរ ពេលដែល​យើង​រក្សាទុក​ច្រើនពេក។ ថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការ​កែសម្រួល​នៅលើ​កម្មវិធី Google Photos ដោយ​បិទ​ការ Backup រូបភាព​ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ប្រអប់ (Folder) របស់​កម្មវិធី​ផ្ញើ​សារ និង​កម្មវិធី​បណ្ដាញ​សង្គមផ្សេងៗមួយចំនួនទៀត ហើយ​ជាមួយគ្នានេះដែរ Google ក៏បាន​បង្កើត​ប៊ូ​តុង​បិទ​សំឡេង​មួយ​សម្រាប់​វីដេអូ​ទៀតផង។

    មូល​ហេតុដែល​ធ្វើឱ្យ​ក្រុមហ៊ុន Google សម្រេច​ធ្វើបែបនេះ ក៏​ដោយសារតែ​មានការ​ចែករំលែក​រូបភាព និង​វីដេអូ​ជាច្រើន​លើសលុប​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​របស់​ជំងឺ​កូ​វីដ-19។ ការកែសម្រួល​នេះ មាន​ផលប៉ះពាល់​ដល់​កម្មវិធី​មួយចំនួន​ដូចជា: Facebook, Helo, Instagram, LINE, Messages, Messenger, Snapchat, Twitter, Viber និង WhatsApp។

    ទោះបី​ជាការ Backup រូបភាព​នៅក្នុង Cloud វា​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​រក្សាទុក និង​ទាញយក​មកវិញ​ក៏ពិតមែន ក៏ប៉ុន្តែ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើ​ការណែនាំ​លោកអ្នក​ថា បើសិនជា​គិតថា រូបថត វីដេអូ ឬ​ឯកសារ​ណាមួយ ជា​រឿង​សម្ងាត់​ដែលមាន​សារៈសំខាន់ និង​មិន​ចង់ឱ្យ​អ្នកដទៃ​ឃើញ​ទេនោះ សូមកុំ​ធ្វើការ Backup ទៅក្នុង Cloud អី។

    ប្រសិនបើ​លោកអ្នក​ចង់​បើក ឬ​បិទ​មុខងារ​នេះ ខាងក្រោម​នេះ គឺជា​របៀប​ដើម្បី​ធ្វើ​ការបើក-បិទ៖

    1. បើក​កម្មវិធី Google Photos
    2. វាយ​ឈ្មោះ និង​លេខ​សម្ងាត់​ដើម្បី​ចូលក្នុង​គណនី
    3. នៅ​ខាងលើ ផ្នែក​ខាងស្ដាំ ចុច​លើ​រូប ឬ​អក្សរ របស់​ប្រូ​ហ្វា​ល
    4. ចុច​លើ​រូប​សញ្ញា Settings ហើយ​ចុច​លើ​ពាក្យ “Back up & sync”
    5. ត្រង់ “Back up & sync” ចុច​យក បើក ឬ​បិទ៕

    ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

  • ស្ថានីយទូរទស្សន៍ CTN បង្ហាញកម្មវិធីថ្មី ប្រជុំតារាល្បីប្រកួតគ្នាចម្អិនម្ហូបអាហារ

    ស្ថានីយទូរទស្សន៍ CTN បង្ហាញកម្មវិធីថ្មី ប្រជុំតារាល្បីប្រកួតគ្នាចម្អិនម្ហូបអាហារ

    នៅថ្ងៃទី2 ខែកក្កដា ឆ្នាំ2020 នេះ ស្ថានីយទូរទស្សន៍ CTN ត្រៀមនឹងបង្ហាញកម្មវិធីថ្មីមួយមានឈ្មោះថា “សង្វៀនម្ហូប” មានផ្សាយនៅកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង 8យប់-9យប់។ កម្មវិធីនេះ បានអញ្ជើញតារាសិល្បៈល្បីៗមកប្រកួតគ្នាចម្អិនម្ហូប។ អ្នកក្លាយជាម្ចាស់ជ័យលាភីនឹងទទួលបានទឹកប្រាក់20លានរៀល ពីកម្មវិធី “សង្វៀនម្ហូប”។

    យ៉ាងណាមិញ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គូប្រកួតនីមួយៗ ពិតជាខិតខំប្រឹងប្រែង មិនបន្ធូរដៃដល់គូប្រកួតរបស់ខ្លួននោះឡើយ។ គោលដៅសំខាន់របស់ក្រុម ត្រូវធ្វើយ៉ាងណា ដើម្បីយកភាពជោគជ័យឱ្យបាន ឆ្ពោះទៅដណ្តើមទឹក20ប្រាក់លានរៀលពីកម្មវិធី “សង្វៀនម្ហូប”។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកខ្លះ រំភើបរហូតដល់ស្រក់ទឹកភ្នែក ពេលដែលដឹងថា ខ្លួនអាចធ្វើបាននៅក្នុងកម្មវិធីមួយនេះ ហើយខ្លះទៀត ចាញ់ដោយមិនអស់ចិត្ត ស្តាយអ្វីដែលខ្លួនធ្វើមិនបានល្អ។

    សូមជម្រាបថា ទស្សនិកជន ពិតជាបានឃើញពីស្នាដៃចុងភៅរបស់តារាសម្តែង តារាច្រៀងល្បីៗប្រចាំប្រទេសកម្ពុជា តើគាត់អាចចម្អិនម្ហូបបានប៉ុន្មានមុខ ហើយមានរសជាតិបែបណា ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ ថាតើក្រុមរបស់ខ្លួន អាចទទួលបានជ័យជម្នះពីគូរប្រកួតបានដែរ ឬទេ? ទាំងនេះ នាំមកជូនដោយកម្មវិធី “សង្វៀនម្ហូប” របស់ស្ថានីយទូរទស្សន៍ CTN៕

  • ការសិក្សាថ្មី បង្ហាញថា សាកថ្មទូរស័ព្ទទុកចោល 1យប់ មិនធ្វើឱ្យឆាប់ខូចទេ

    ការសិក្សាថ្មី បង្ហាញថា សាកថ្មទូរស័ព្ទទុកចោល 1យប់ មិនធ្វើឱ្យឆាប់ខូចទេ

    រៀងរាល់​យប់ មុនពេល​បិទ​ភ្នែក​គេង យុវវ័យ​ប​ច្ចប្ប​ន្ន និយម​ចុច​ទូរស័ព្ទ​បណ្តើរ សាក​ភ្លើង​បណ្តើរ មានពេលខ្លះ​គេង​លក់​ចោល​ទូរស័ព្ទ ហើយ​ឱ្យ​វា​សាក​ចោល​ពេញ 1យប់​ទល់​ភ្លឺ​ក៏មានដែរ រហូត​មាន​អ្នកខ្លះ​បានធ្វើ​សកម្មភាពដដែលៗនេះ ទៅជា​ទម្លាប់​ប្រចាំថ្ងៃ​ទៀតផង។

    នាពេល​បច្ចុប្បន្ននេះ ការ​សាក​ថ្ម​ទុកចោល​ពេញ 1យប់ មិន​ធ្វើឱ្យ​ខូច​ថ្ម​នោះទេ។ ហេតុនេះហើយ​ទើប​សកម្មភាព​នេះ ត្រូវបាន​គេ​លើក​យកមក​និយាយ និង​មានការ​បកស្រាយ​បែប​វិទ្យាសាស្ត្រ​ផងដែរ។

    ចំណេះដឹងទូទៅអំពីថ្មទូរស័ព្ទ៖ ជាទូទៅ ប្រភេទ​ថ្ម​ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន ទាំង iPhone ឬ Android Phone ភាគច្រើន ជា​ប្រភេទ​ថ្ម Lithium-ion (Li-ion)។ Li-ion ជា​ប្រភេទ​ថ្ម​ជំនាន់​ថ្មី​ដែលមាន​សមត្ថភាព​អាច​សាក​បាន​លឿន​ជាង​ជំនាន់​ចាស់(ជំនាន់​ចាស់​គេ​ប្រើ​ថ្ម rechargeable)។

    ថ្ម Li-ion រួមជាមួយ​នឹង​ការបំពាក់​បច្ចេកវិទ្យា​លើ​ខ្សែ​សាក​ដែល​បញ្ជូន​ថាមពល​បាន​លឿន​ដូចគ្នា​ផង​នោះ ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក ចំណាយពេល​តែ​កន្លះ​ម៉ោង អាច​សាក​បាន​ដល់ 50% ឬ 80% ផង​ក៏មានដែរ។ បើ​សាក​លឿន​យ៉ាង​នេះហើយ ចាំបាច់​អី​ទៅ​ដោត​ទុកចោល​ពេញ 1យប់​ទៀត?

    ពិត​ហើយ ទាំង​គេ ទាំង​យើង​កាន់​ទូរស័ព្ទម្ដងៗ ចុច​បើក​មុខងារ​ច្រើន​ក្នុងពេល​តែមួយ ដូចជា លេង​ឆាត ប្រើប្រាស់​កម្មវិធី លេង​ហ្គេម មើល​វីដេអូ ឬ​ស្ដាប់​ចម្រៀង​ជាដើម។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​ថ្ម​ទូរស័ព្ទ មិនអាច​ទ្រាំ​បាន​ដល់​ពេញ 1ថ្ងៃ ទាមទារ​ឱ្យ​អ្នក​ប្រើ​ត្រូវ​សាក​ភ្លើង​ច្រើនដង​ក្នុង 1ថ្ងៃ រហូត​ជ្រុល​ដល់​យប់ និង​ដល់​ភ្លឺ​ទៀតផង។

    **តើ​ការ​សាក​ទូរស័ព្ទ​ទុកចោល​ពេញ 1យប់ អាចធ្វើឱ្យ​ឆាប់​ខូច​ថ្ម ឬ​ធ្វើឱ្យ​ខ្ជះខ្ជាយ​ថាមពល ខណៈ​ថ្ម​សាក​ពេញ​រួចហើយ​ដែរឬទេ?

    លោក Kyle Wiens អ្នកជំនាញ​មកពី iFixit បាន​ច្រានចោល​ការលើកឡើង​នេះ​ដោយ​លោក​បញ្ជាក់ថា ការ​សាក​ថ្ម​ទុកចោល​ពេញ 1យប់ មិន​ធ្វើឱ្យ​ខូច​ថ្ម​នោះទេ។ គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង Cycle Count សំដៅលើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​របស់​ស្មា​ត​ហ្វូ​ន គិតពី 0 ដល់ 100% ស្មើ1ជុំ។

    ជាធម្មតា ថ្ម​ស្មា​ត​ហ្វូ​ន​ភាគច្រើន​មាន​អាយុកាល 400ជុំ ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល​ប្រហែល 1ឆ្នាំកន្លះ នៅ​កាន់​ថ្ម​បានល្អ។ ការ​សាក​ថ្ម​ទុកចោល​ពេលយប់ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ ដូច​ការប្រើ​ទូរស័ព្ទ​ធម្មតា​នោះឡើយ ដោយសារ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​មាន Chip អាច​ការពារ​ចរន្ត​បន្ថែម ពេល​ថាមពល​ថ្ម​ពេញ។

    ប៉ុន្តែ​មាន​ចំណុច​មួយ ដែល​អាចមាន​បញ្ហា​ពេល​សាក​ថ្ម​ទុកចោល​នោះ គឺ​សីតុណ្ហភាព។ ថ្ម​ប្រភេទ Lithium ភាគច្រើន អាច​ឆាប់​ខូចគុណភាព ដោយសារ​កម្ដៅ​ខ្លាំង៕

  • អាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ ហាមរកថ្នាំញ៉ាំខ្លួនឯង!

    អាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ ហាមរកថ្នាំញ៉ាំខ្លួនឯង!

    ស្រ្តីដែលកំពុងតាំងគភ៌មានឱកាសងាយនឹងឈឺថ្កាត់ខ្លាំងណាស់ បើមិនស្រួលខ្លួន ឬកើតរោគគ្រុនផ្តាសាយនោះ អាចនឹងមានក្តីកង្វល់ថា តើគួរតែត្រូវមើលថែទាំខ្លួនឯងយ៉ាងណា? ញ៉ាំថ្នាំអ្វីបានខ្លះ? តើវានឹងហុចផលប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?។ ថ្ងៃនេះ ឡារ៉ែន មានចម្លើយមកជម្រាបជូន។

    ស្រ្តីជាច្រើននាក់ដែលកំពុងស្ថិតក្នុងអំឡុងការតាំងគភ៌ អាចនឹងឈឺថ្កាត់ ឬកើតជំងឺគ្រុនផ្តាសាយដោយមិនបានដឹងខ្លួនមុនបាន ដោយសារតែខណៈពេលដែលស្រ្តីមានគភ៌មានប្រព័ន្ធប្រឆាំងជំងឺថយចុះនោះ នៅពេលកើតជំងឺហើយ ក៏ច្រើនតែក្រជាជាងប្រក្រតី។ ការកើតជំងឺគ្រុនផ្តាសាយបែបប្រក្រតី នឹងគ្មានផលប៉ះពាល់ដល់កូនក្នុងគភ៌ឡើយ ដោយស្រ្តីមានគភ៌អាចញ៉ាំថ្នាំបាន តែត្រូវតែជាថ្នាំដែលគ្រូពេទ្យរៀបចំឱ្យប៉ុណ្ណោះ មិនអាចរកទិញតាមឱសថស្ថានទូទៅយកមកញ៉ាំដោយខ្លួនឯងបានទេ ព្រោះថ្នាំបញ្ចុះកម្តៅប្រភេទខ្លះអាចនឹងហុចផលប៉ះពាល់ដល់ទាំងម្តាយ និងកូនក្នុងគភ៌បាន ដូច្នេះបើសិនជាត្រូវញ៉ាំថ្នាំ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។

    អាការនៃជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌

    – ហៀរសំបោរ

    – ឈឺក្បាល ក្តៅខ្លួន

    – តឹងច្រមុះ ក្អក កណ្តាស់

    – អ្នកខ្លះអាចនឹងមានអារម្មណ៍ថា ក្តៅរងា ក្តៅរងា

    បើមានអាការធ្ងន់ធ្ងរ ដូចជា ក្អកកាន់តែខ្លាំងឡើង ស្លេស្ម៍ឡើងពណ៌បៃតង ហត់ដង្ហក់ ឬមានគ្រុនក្តៅខ្លាំង ញ៉ាំថ្នាំហើយអាការនៅតែមិនធូស្រាលនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យ មិនគួរទិញថ្នាំថ្នាំមកញ៉ាំដោយខ្លួនឯងឡើយ។ បើមានអាការធ្ងន់ធ្ងរជ្រៀតជ្រែក ឬគ្រុនក្តៅខ្លួនលើស 1 សប្តាហ៍ ស្រ្តីមានគភ៌ប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យកុំបង្អង់យូរ។

    វិធីមើលទាំខ្លួន និងព្យាបាលអាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌

    – ពេលស្រ្តីមានគភ៌ចាប់ផ្តើមមានអាការគ្រុនផ្តាសាយ គួរមើលថែទាំរាងកាយដោយការស្លៀកសម្លៀកបំពាក់ឱ្យកក់ក្តៅជាប់ជានិច្ច។

    – បើមានគ្រុនក្តៅ គួរជូតខ្លួនដោយក្រណាត់សើម ឬងូតទឹកក្តៅឧណ្ហៗ នឹងជួយឱ្យបំភាយកម្តៅចេញពីរាងកាយបានល្អ។

    – គួរគេងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់ ញ៉ាំទឹកក្តៅឧណ្ហៗឱ្យបានច្រើន។

    – ពេលគេងគួរដាក់ក្បាលឱ្យខ្ពស់ឡើងបន្តិច ដើម្បីជួយឱ្យដកដង្ហើមបានស្រួល

    – គួរស្ថិតនៅក្នុងស្ថានភាពជុំវិញខ្លួនដែលមានខ្យល់អាកាសចេញចូលល្អ និងទីកន្លែងដែលទូលាយស្រឡះ។

    – ញ៉ាំអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងផ្លែឈើស្រស់ឱ្យបានច្រើន ព្រោះផ្លែឈើមានវីតាមីនប្រឆាំងនឹងអនុមូលឥស្សរៈ។

    ទាំងអស់នេះ បើស្រ្តីមានគភ៌ញ៉ាំអាហារមិនចូល ឬគ្មានអារម្មណ៍ចង់ញ៉ាំអាហារនោះ សាកល្បងជ្រើសរើសញ៉ាំអាហារទន់ៗ ដូចជា បបរសាមចូក បបរត្រី ទឹកផ្លែឈើ ឬទឹកដោះពពែបន្ថែមក៏បាន ដើម្បីឱ្យបានសារធាតុអាហារគ្រប់ចំនួនក្នុងអំឡុងពេលមានគភ៌នេះ ព្រោះរាងកាយអ្នកម្តាយត្រូវការសារធាតុអាហារទៅចិញ្ចឹមកូនតូចនៅក្នុងគភ៌៕

  • គ្រួសារ ខ្ញុង បារម្ភខ្លាំង ព្រោះទើបសម្រាលកូនមិនទាន់បានប៉ុន្មានថ្ងៃផង ប្រឹងមក Live លក់ទាំងសរសៃខ្ចី

    គ្រួសារ ខ្ញុង បារម្ភខ្លាំង ព្រោះទើបសម្រាលកូនមិនទាន់បានប៉ុន្មានថ្ងៃផង ប្រឹងមក Live លក់ទាំងសរសៃខ្ចី

    តារាកំប្លែងស្រី អ្នកនាង​ខ្ញុង បាន​សម្រាលកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ជោគជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​មាន​សុខភាព​ល្អធម្មតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពី​ថ្ងៃទី20 ខែមិថុនា ឆ្នាំ2020​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។​ ក៏ប៉ុន្ដែកូន​ទី2នេះ អ្នកនាងពរពោះបានត្រឹមតែ8ខែ​ប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ដូច​ស្ត្រី​ផ្សេងទៀតពពោះ9​ខែ​10​ថ្ងៃ​ឡើយ​។

    ទោះជាយ៉ាងណា​ក៍ដោយ នាង​បាន​សម្រាលកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសុវត្ថិភាព ហើយ​កូន​របស់​នាងមានមុខមាត់​ស្អាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្បែ​កស កាត់​ទៅរក​លោក កៃ​ដ ដែលជាឪពុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង បានធ្វើការឡាយវីដេអូលក់ផ្អក ទាំងកូនខ្ចី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាហេតុធ្វើឱ្យយពុកម៉ែ បងប្អូនគាត់មានការបារម្ភពីសុខភាពរបស់អ្នកនាង ជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    បើគិតមកដល់ពេលនេះ អ្នកនាងខ្ញុង ​​​​​​​​​​​​​​​​​​​​​​​​​សម្រាលកូនមិនទាន់បាន10ថ្ងៃផង ស្រាប់តែឃើញឡាយលក់ផ្អក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងខោអាវ ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកនាងបាន​​​​​​​​​​​​​​​​​​​​​​​​។

    ជាមួយគ្នានោះផងដែរ​​​​​​​​​​​​​​​​​​​​​​​​ ក៏មានបងប្អូនជាច្រើន ថា ខ្ញុងគួរតែសម្រាកទៅ​​​​​​​​​​​​​​​​​​​​ ព្រោះយើងកូនខ្ចី អ៊ីចឹងអាចទាស់ឬ ប៉ះពាល់ដល់សុខភាពបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុំអង្គុយលក់ចឹងអត់ល្អទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • ប្រធានក្លិប Bacelona កំពុងផ្សះផ្សារឿងមិនត្រូវរ៉ូវគ្នា រវាងគ្រូ និងសិស្ស

    ប្រធានក្លិប Bacelona កំពុងផ្សះផ្សារឿងមិនត្រូវរ៉ូវគ្នា រវាងគ្រូ និងសិស្ស

    លោក Josep Maria Bartomeu ប្រធាន​ក្លិប FC Barcelona បានធ្វើ​ដំណើរ​ទៅផ្ទះ​របស់លោក Setien ដើម្បី​លើកទឹកចិត្ត នៅពេល​ដឹងថា មានការ​ប៉ះ​សម្ដី​គ្នា ជាមួយ​កីឡាករ នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់។

    ក្នុង​វីដេអូ​មួយ​ក្នុងអំឡុងពេល​ប្រកួត​ចុងក្រោយ​របស់​ក្លិប លោក​ត្រូវបាន​កូនក្រុម​ទាំងអស់​មិន​ស្តាប់បង្គាប់ ដោយហេតុ​ផល​មិន​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​គ្រូបង្វឹក ដែល​ធ្វើឱ្យ​កីឡាករ​ទាំងអស់​ជាពិសេស Messi មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​គ្រូបង្វឹក និង​បានធ្វើឱ្យ Bacelona ធ្លាក់​ចេញពី​កំពូល​តារាង ក្រោយ​ស្មើគ្នា​ជាមួយនឹង​ក្រុម Athletico Madrid។

    ក្នុងជំនួប​ក្រៅផ្លូវការ​នោះ បើតាម RAC1លោក Bartomeu ប្រកាន់​ជំហរ​គាំទ្រ​វត្តមាន​របស់លោក Setien ឱ្យ​បន្ត​នៅ​ក្លិប​កាតា​ឡាន់​នេះ តែ​អ្វីដែល​សំខាន់​នោះ​គឺ ប្រធាន​ក្លិប Barca ចង់ដឹង​ពី​រឿង​ប្រជុំ បែប​តឹងសរសៃក រវាង​គ្រូ​បង្គោល និង​ក្រុម​កីឡាករ​ឈុត​ធំ កាលពី​ថ្ងៃអាទិត្យ​ក្រោយពី​ក្លិប​លេង​បាន​ពិន្ទុ 2ស្មើនឹង Celta Vigo កាលពី​ថ្ងៃ​សៅរ៍៕