Category: សង្គម និងសេដ្ឋកិច្ច

  • Microsoft អាប់ឌែតកម្មវិធីដោយស្ងាត់ៗ ការពារភាពងាយរងគ្រោះដល់អ្នកប្រើ Windows 10

    Microsoft អាប់ឌែតកម្មវិធីដោយស្ងាត់ៗ ការពារភាពងាយរងគ្រោះដល់អ្នកប្រើ Windows 10

    ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​ការធ្វើ​បច្ចុប្បន្នភាព​មុន​កាលកំណត់ ដើម្បី​ការពារ​លើ​ផ្នែក​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់ Windows 10។ កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន Microsoft បានចេញ​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដោយស្ងាត់ៗ ដើម្បី​ការពារ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុវត្ថិភាព​ដែល​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 និង Server editions រាប់រយ​លាន​នាក់​ទូទាំង​ពិភពលោក។

    ការធ្វើ​បច្ចុប្បន្នភាព​នេះ ត្រូវបាន​បញ្ចេញ 2សប្តាហ៍​មុន​កាលកំណត់​ដែល​ក្រុមហ៊ុន​គ្រោង​នឹងធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​អង្គារ ទី14 ខែកក្កដា ខាងមុខនេះ។

    ភាព​ងាយ​រងគ្រោះ​ខាង​ផ្នែក​សន្តិសុខ​នេះ គឺ​វា​ទាក់ទង​ទៅនឹង Windows Codecs Library របស់ Windows និង​ឯកសារ​វីដេអូ​ដែល​ជនខិលខូច​អាច​បោក​បញ្ឆោត​អ្នកប្រើប្រាស់ ឱ្យ​ទាញយក​ពី​អ៊ី​ន​ធើ​ណិ​ត​ដោយ​បង្កប់​មកជា​មួយ​នូវ​មេរោគ ដែល​អាចធ្វើឱ្យ​ពួកគេ​គ្រប់គ្រង​កុំព្យូទ័រ​បាន​ទាំងស្រុង។ សម្រាប់​លោកអ្នក​ដែល​ពុំទាន់​បានដឹងថា អ្វី​ទៅ​ដែល​ហៅថា Codecs នោះ យើង​ចង់​ជម្រាបជូន​ដូចតទៅ Codecs គឺជា​បណ្តុំ​ប្រព័ន្ធ​ស្តង់ដា​សម្រាប់​ជួយ​ឱ្យ​ប្រព័ន្ធ​ដំណើរការ Windows អាច​បើក​ឯកសារ​ជា​សំឡេង និង​វីដេអូ​បាន។

    ដោយសារតែ​ក្រុមហ៊ុន Microsoft ពុំមាន​វិធី​អ្វី​ផ្សេង​ក្រៅពី​ដាក់ចេញ​ការធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​នោះ ដូច្នេះហើយ​ទើប​អាច​បញ្ជាក់បាន​ថា រឿងនេះ​ក៏​ជា​បញ្ហា​ធំ​គួរសម​មួយ​ដែរ។

    នាយកដ្ឋាន សូមឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​នេះ​តាមរយៈ Microsoft Store ឱ្យបាន​ឆាប់រហ័ស ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ បើទោះបីជា​គេ​ពុំទាន់​រកឃើញ​ការវាយប្រហារ​នាពេល​បច្ចុប្បន្ន​នេះ​នៅឡើយ​ក្ដី៕

    ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

  • សាលារៀនអាចនឹងចាប់ផ្តើមបើកទ្វានៅខែសីហានេះ

    សាលារៀនអាចនឹងចាប់ផ្តើមបើកទ្វានៅខែសីហានេះ

    ពេលវេលា​បើក​សាលារៀន​ឡើងវិញ​គឺជា​រឿង​ដែល​អាណាព្យាបាល និង​ភាគី​ពាក់ព័ន្ធ​នានា​ចាប់អារម្មណ៍​បំផុត​ព្រោះ​គ្រប់គ្នា​សុទ្ធតែ​បារម្ភ​ពី​ការអប់រំ របស់ក្មេងៗដែល​កំពុង​សិក្សា​តាមរយៈ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ។

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​លើកឡើងថា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ បាន​ឯកភាពគ្នា​ឱ្យ​បើក​សាលារៀន​ជាបណ្តើរៗចាប់ពី​ខែសីហា​ខាងមុខនេះ​តទៅ។ ជា​ដំណាក់កាល​ដំបូង ក្រសួង​នឹង​អនុញ្ញាតឱ្យ​សាលា​អន្តរជាតិ​ចំនួន 15ដែលមាន​ស្តង់ដា​ខ្ពស់​បើក​សាកល្បង​សិន ហើយ​ជំហាន​បន្ទាប់​ទើប​សម្រេច​បន្ថែមទៀត។ តែ​ទោះជា​យ៉ាងនេះ​ក្តី​សាលានីមួយៗត្រូវដាក់​ពាក្យស្នើសុំ​បើក​សា​លាមក​ក្រសួង​ជាមុនសិន ដើម្បីឱ្យ​ក្រសួង​បាន​វាយតម្លៃ និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុននឹង​អនុញ្ញាតឱ្យ​បើក​ដំណើរការ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ការបើក​ដំណើរការ​សាលា​ឡើងវិញ​នេះ ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល ឯកភាពគ្នា​ឱ្យធ្វើ​ឡើងជា3ដំណាក់កាល។ ដំណាក់កាល​ទី1 គឺ​ចាប់ផ្តើម​ពី​សាលា​ដែលមាន​ស្តង់ដា​ខ្ពស់​មុនគេ បន្ទាប់មក​ដំណាក់កាល​ទី2 អនុញ្ញាតឱ្យ​បើក​សាលា​មាន​ស្តង់ដា​មធ្យម និង​ដំណាក់កាល​ទី3 អនុញ្ញាតឱ្យ​បើក​សាលា​ដែលមាន​ស្តង់ដា​អប្បបរមា៕

  • មូលនិធិវិនិយោគសោធននិវត្តន៍ធំបំផុតក្នុងពិភពលោក ​ខាត​បង់​165​ពាន់​លាន​ដុល្លារអាមេរិក

    មូលនិធិវិនិយោគសោធននិវត្តន៍ធំបំផុតក្នុងពិភពលោក ​ខាត​បង់​165​ពាន់​លាន​ដុល្លារអាមេរិក

    មូលនិធិវិនិយោគសោធននិវត្តន៍ធំជាងគេក្នុងពិភពលោក GPIF (Government Pension Investment Fund) របស់រាជរដ្ឋាភិបាលជប៉ុន រងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងត្រីមាសទី1 ដោយសារតែមូលបត្រក្នុងទីផ្សារពិភពលោកត្រូវបានគេនាំគ្នាលក់ចេញ ព្រោះតែ COVID-19។

    កាលពីថ្ងៃទី3កក្កដាកន្លងទៅ GPIF បានបញ្ចេញរបាយការណ៍មួយដែលបានឱ្យដឹងថា ក្នុងរយៈពេល3ខែដើមឆ្នាំ2020នេះ មូលនិធិវិនិយោគសោធននិវត្តន៍ដែលជាអង្គការគ្រប់គ្រងការបើកប្រាក់ខែជូនបុគ្គលិកចូលនិវត្សន៍ បានខាតអស់11% គឺប្រហាក់ប្រហែលនឹង17.7លានលានយ៉េន (164.7ពាន់លានដុល្លារអាមេរិក)។ នេះគឺជាការខាតបង់ធំបំផុតរបស់ពួកគេគិតចាប់ពីខែមេសា2008។ បច្ចុប្បន្ន តម្លៃទ្រព្យសម្បត្តិដែលមូលនិធិនេះកំពុងកាន់កាប់ នៅសល់ត្រឹមតែ150.63ពាន់លានយ៉េនប៉ុណ្ណោះ។ មូលបត្រនៅបរទេសរបស់មូលនិធិ GPIF គឺជាក្រុមដែលត្រូវខាតបង់ច្រើនជាងគេ។

    លទ្ធផលខាងលើត្រូវបានប្រកាស ក្រោយពីមូលនិធិនេះបានធ្វើការកែទម្រង់រចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំ និងរៀបចំឡើងវិញនូវប្រភេទវិនិយោគរបស់ខ្លួន។ ការខាតបង់នេះក៏បានបំបាត់កំណើនទាំងស្រុងក្នុងឆ្នាំ​2019​ផងដែរ។ ប្រការនេះអាចធ្វើឱ្យមានចំណាប់អារម្មណ៍ពីក្រុមអ្នកនយោបាយនៅប្រទេសជប៉ុន ដោយសារតែរបបសន្តិសុខសង្គមគឺជាការយកចិត្តទុកដាក់ជាចម្បងរបស់ពលរដ្ឋចូលនិវត្សន៍រាប់សិបលាននាក់នៅប្រទេសនេះ។

    “ការថយចុះនៃក្រុមមូលបត្រក្នុងប្រទេសនិងក្រៅប្រទេស បានបណ្ដាលឱ្យកំណើនរបស់មូលនិធិនេះត្រូវដាំក្បាលចុះនៅដំណាច់ឆ្នាំ2019” នេះបើតាម Masataka Miyazono ដែលជាមេដឹកនាំរបស់ GPIF។ លោក Masataka Miyazono បានបន្តថា “ទីផ្សារទាំងពីរនេះសុទ្ធតែមានកំណើនខ្ពស់ក្នុងឆ្នាំ2019 បើទោះរងសម្ពាធពីការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនក៏ដោយ។ ប៉ុន្តែ មហាអាសន្នរោគនៅដើមឆ្នាំនេះ បានធ្វើឱ្យអ្នកវិនិយោគដកខ្លួនចេញពីទ្រព្យហានិភ័យ”។

    មូលនិធិវិនិយោគសោធននិវត្តន៍ធំបំផុតក្នុងពិភពលោក ខាតបង់165ពាន់លានដុល្លារអាមេរិក
    លោក​ Masataka Miyazono មេដឹកនាំរបស់ GPIF

    មូលបត្របំណុលក្រៅប្រទេសគឺជាក្រុមទ្រព្យខ្នាតធំបំផុតតែមួយគត់ដែលរកបានចំណេញនៅក្នុងត្រីមាសទី1 ដោយមានកំណើន0.5%។ មូលបត្របំណុលក្នុងប្រទេសបានធ្លាក់ថ្លៃ 0.5% ខណៈភាគហ៊ុនក្នុងប្រទេសបានបាត់បង់18% និងភាគហ៊ុនបរទេសបានថយចុះ22%។

    យ៉ាងណាក៏ដោយ ភាគីខាងមូលនិធិ GPIF បានអះអាងថា លទ្ធផលនៃជំនួញមួយឆ្នាំ មិនប៉ះពាល់ដល់ការបើកប្រាក់ខែសោធននិវត្តន៍នោះឡើយ។

    GPIF វិនិយោគទៅលើសន្ទស្សន៍ជាច្រើនដូចជា FTSE Blossom Japan, MSCI Japan ESG Select Leaders និង MSCI Japan Empowering Women ជាដើម។ ក្នុងត្រីមាសដំបូងនៃឆ្នាំនេះ សន្ទស្សន៍ MSCI All-Country World បានថយចុះ22% ចំណែកភាគលាភនៃមូលបត្របំណុលរបស់រតនាគារសហរដ្ឋអាមេរិករយៈពេល10 ក៏បានថយចុះ1.25% ដែលនេះជាការដាំក្បាលចុះ “ជ្រៅ” បំផុត ដោយសារតែវិធានការរំញោចមិនធ្លាប់មានពីមុនមករបស់ Fed៕

    ប្រភព៖ Bloomberg

  • ចិន៖ សំឡេង​ចម្លែកដ៏គួរ​ឱ្យ​ខ្លាច​ លាន់​ឮចេញ​ពី​តំបន់​ភ្នំ​ ទាក់​ទាញ​អ្នក​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ (វីដេអូ)

    ចិន៖ សំឡេង​ចម្លែកដ៏គួរ​ឱ្យ​ខ្លាច​ លាន់​ឮចេញ​ពី​តំបន់​ភ្នំ​ ទាក់​ទាញ​អ្នក​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ (វីដេអូ)

    នៅក្នុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​នេះ សំឡេង​​ដ៏ចម្លែក​បាន​និង​កំពុង​បន្លឺ​ឡើង​​​​ពី​ជ្រលង​ភ្នំ​ក្បែរ​ទីរួម​ស្រុក​ Xiushui ក្នុង​តំបន់ Guizhou ប្រទេស​ចិន។ សំឡេង​​ដ៏គួរ​ឱ្យ​ព្រឺ​ក្បាល​នេះ​ បាន​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង​​នៅក្នុង​តំបន់ និង​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​អ្នក​ទេសចរ​ ក្នុង​និង​ក្រៅ​ប្រទេសផងដែរ​​។

    កាល​ពី​ថ្ងៃទី​2កក្កដា​កន្លង​ទៅ​ ពលរដ្ឋ​ក្នុង​តំបន់​ខាង​លើ​បាន​និយាយ​ប្រាប់​សារ​ព័ត៌មាន​ Epoch Times ថា ពួក​គេ​ពិត​ជា​បាន​ឮសូរ​សំឡេង​ស្រែក​ជា​ច្រើន​ប្រភេទ​ វា​ដូច​ទៅ​នឹង​សម្រែក​​​របស់​សត្វគោ ស្រែក​ចេញពី​ក្នុង​ល្អាង​ភ្នំ​ ហើយ​សំឡេង​នេះ​​​លាន់​ឮគួរ​ភ័យ​ខ្លាច​។

    ពលរដ្ឋ​ក្នុងតំបន់​កើត​ហេតុ​បាន​បញ្ជាក់ថា សំឡេង​ចម្លែក​នេះ​បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​ពី​ថ្ងៃទី​26​មិថុនា​មក​ម្ល៉េះ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គេ​ឃើញ​មាន​មនុស្ស​រាប់​ពាន់​នាក់​ រួម​មាន​ទាំង​ក្រុម​អ្នក​ជំនាញ​ការ​ ក្រុម​អ្នក​យក​ព័ត៌មាន​ ព្រម​ទាំង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចិន​ជា​ច្រើន​ ក៏បាន​នាំ​គ្នា​ឡើង​ភ្នំ​ដើម្បី​ស្វែង​យល់​។

    ពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា សម្រែក​ដ៏ចម្លែក​នេះ​ ភាគ​ច្រើន​កើត​មាន​ឡើង​នៅវេលា​​ថ្ងៃ​ត្រង់​ “វា​ស្រែក​ឡើង​តាំង​ពី​ថ្ងៃ​ត្រង់​ រហូត​ដល់​ថ្ងៃ​រសៀល​ ហើយ​ថ្ងៃ​ណា​ក៏មាន​ឮសូរសម្រែក​​ចម្លែក​នេះ​ដែរ​”។

    ពលរដ្ឋ​ម្នាក់​ផ្សេង​ទៀត​ថ្លែង​ថា “សំឡេង​ចម្លែក​នេះ​ពិត​ជា​គួរ​ឱ្យ​ខ្លាច​ណាស់​។ ក្នុង​ភូមិ​កំពុង​តែ​មាន​ភាព​ច្របូកច្របល់​ គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​កាត់​តំបន់​នេះ​ទេ​បើ​សិនជា​មាន​គ្នាតិច​។ ប្រជា​ជន​លែង​ហ៊ាន​រស់​នៅ​ក្នុង​តំបន់​នេះ​ទៀត​ហើយ។ សម្រែក​នេះ​ លាន់​ឮ​ខ្លាំង​ ហើយជូន​កាល​វា​បន្លឺ​ឡើង​ដូច​សំឡេង​របស់​សត្វ​គោ​ស្រែក​យ៉ាង​ដូច្នោះ​ដែរ​”។

    ពលរដ្ឋ​ក្នុង​តំបន់​ខាង​លើ​បាន​រាយការណ៍​អំពី​សំឡេង​​ចម្លែក​នេះ​ជូន​អាជ្ញាធរ​ចិន​។​ ក្នុង​ចំណោម​ពល​រដ្ឋ​ទាំង​នោះ​ មាន​អ្នក​ខ្លះ​និយាយ​ថា វា​​គឺជា​ “សំឡេង​ស្រែក​​របស់​សត្វ​គោ” អ្នកខ្លះ​ថា​ជា​ “សំឡេង​​គ្រហឹម​របស់ខ្លា” ឯអ្នក​ខ្លះ​ទៀត​ក៏​យល់​ថាជា​ “សម្រែក​របស់​សត្វនាគ” ឬ​ “សំឡេង​​កញ្ជ្រៀវ​​របស់​បក្សី​” ។ល។

    អាជ្ញាធរ​ចិន​ សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ខាង​គ្រោះ​ធម្មជាតិ​កំពុង​តែធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ប្រភព​នៃ​សំឡេង​​​ចម្លែកខាងលើ។ នេះ​បើ​តាម​សារ​ព័ត៌មាន China News Service។

    ប៉ុន្តែ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ពិនិត្យ​ត្រួស​ៗ ភាគី​អាជ្ញា​ធរ​បាន​ឱ្យ​ដឹង​ថា “មិនមាន​សកម្ម​ភាព​រញ្ជួយ​ដី​ណា​មួយ​ត្រូវ​បាន​រកឃើញ​ក្នុង​តំបន់​ដែល​មាន​សម្រែក​ចម្លែក​នេះ​ទេ​។ “មិន​ទាន់​បាន​រកឃើញ​មូលហេតុ​ និង​ប្រភព​របស់​សំឡេង​នេះ​នៅ​ឡើយ​”។ អាជ្ញាធរ​បាន​ស្នើ​ឱ្យ​ពល​រដ្ឋ​ កុំ​យកចិត្ត​ទុក​ដាក់​ស្ដាប់​សំឡេង​នេះ និង​មិន​ត្រូវ​និយាយ​តគ្នា​អំពី​”ដំណឹង​ចចាម​អារ៉ាម​”​ នេះ​ដែរ​។

    កាល​ពី​ល្ងាច​ថ្ងៃទី​2​កក្កដា sina.cs បាន​រាយការណ៍​ថា ថ្មី​នេះ​ ទីរួម​ស្រុក​ Xiushui បាន​ក្លាយ​ជា​តំបន់​ល្បី​ឈ្មោះ​ព្រោះ​តែ​សំឡេង​​ចម្លែក​នេះ​។ Sina.cs បន្ត​ថា សំឡេង​នេះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជាច្រើន​។ អ្នក​ក្រុង​ Kunming ក៏បាន​ប្រារព្ធ​ពិធី​ “ដំណើរពិសេស​” មួយ ដើម្បី​មក​មើល​ “នាគ” នៅ​ទី​នេះ​។

    សារ​ព័ត៌មាន​ចិន​បាន​ចេញ​ផ្សាយ​ថា សំឡេង​​ចម្លែក​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ជា​រៀង​រាល់​ថ្ងៃ មាន​មនុស្ស​រាប់​ពាន់​​នាក់​បាន​មក​តាម​ដាន​និង​ស្វែង​យល់​។ ក្រៅ​ពី​ប្រជា​ជន​ក្នុង​តំបន់​កើត​ហេតុ ក៏​មាន​ក្រុម​អ្នក​ទេសចរ​មក​ពី​តំបន់​ផ្សេង​ៗ​ផងដែរ​។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ក្រុមអ្នក​ជំនាញ​ និង​ក្រុម​អ្នកវិទ្យា​សាស្ត្រ​មិន​ទាន់​បក​ស្រាយ​ច្បាស់​ប្រកប​ដោយ​វិទ្យា​សាស្ត្រ​នៅ​ឡើយ​អំពី​បាតុភូត​នេះ​៕

    ប្រភព៖ Epoch Times

  • ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ

    ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ

    Jeff Bezos រកបានប្រាក់ចំនួន 56.7ពាន់លានដុល្លាររាប់ចាប់ពីដើមឆ្នាំ2020នេះ បើទោះជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងពិភពលោក កំពុងធ្លាក់ “ជ្រោះជ្រៅ” ជាទីបំផុត គិតចាប់ពីមហាវិបត្តិសេដ្ឋកិច្ច។

    បញ្ចប់ការជួញដូរនៅក្នុងថ្ងៃទី1កក្កដា តម្លៃមូលបត្រ Amazon បានកើន4.4% ដែលនាំឱ្យវាមានតម្លៃ 2,878ដុល្លារ/ហ៊ុន។ ប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jeff Bezos កើនឡើងដល់ 171.6ពាន់លានដុល្លារ។ នេះបើតាម Bloomberg Billionaires Index។

    កន្លងមក ពោលគឺនៅថ្ងៃទី4កញ្ញា2018 ទ្រព្យសម្បត្តិរបស់ម្ចាស់ Amazon លោក Jeff Bezos មានចំនួន 167.7ពាន់លានដុល្លារ។ ក្រោយមក លោកបានបែកបាក់គ្រួសារ និងបានចែកភាគហ៊ុន25% នៃចំនួនមូលបត្រសរុបដែលពួកគេកាន់កាប់រួម ទៅឱ្យភរិយាដែលលោកបានលែងលះ។ ភាគហ៊ុន 25% នេះ មានតម្លៃប្រមាណជា 35.6ពាន់លានដុល្លារអាមេរិក។

    ចាប់ផ្ដើមដើមឆ្នាំ បើទោះជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកជួបការលំបាកខ្លាំងបំផុតរាប់ពីមហាវិបត្តិសេដ្ឋកិច្ច ទ្រព្យរបស់លោក Bezos ក៏នៅតែកើន56.7ពាន់លានដុល្លារ។ ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនរបស់លោក ថែមទាំងបានផ្ដល់រង្វាន់លើកទឹកចិត្តចំនួន500លានដុល្លារទៅឱ្យបុគ្គលិកធ្វើការនៅក្នុងវិបត្តិសុខភាពដែលបង្កឡើងដោយ COVID-19 ទៀតផង។ ការរកស៊ីរបស់ Amazon មានដំណើរការល្អនៅពេលដែល COVID-19 បានធ្វើឱ្យអតិថិជនងាកមកទិញទំនិញតាមផ្សារអនឡាញ។

    ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ
    លោក Elon Musk ក៏រកប្រាក់បាន​25.8ពាន់លានដុល្លារបន្ថែមទៀតដែរ

    នៅក្នុងឆ្នាំនេះ អ្នកដែលមានទ្រព្យកើនឡើងខ្ពស់បំផុត សុទ្ធសឹងតែជាអ្នកជំនួញក្នុងវិស័យបច្ចេកវិទ្យា។ ក្រៅពី Bezos លោក Elon Musk ក៏រកប្រាក់បាន25.8ពាន់លានដុល្លារបន្ថែមទៀតដែរ ខណៈដែល Eric Yuan ដែលជាស្ថាបនិករបស់កម្មវិធី Zoom រកបាន 13.1ពាន់លានដុល្លារបន្ថែមទៀត។

    ផ្ទុយទៅវិញ លោក Amancio Ortega ដែលជាម្ចាស់ក្រុមហ៊ុន Zara បានបាត់បង់ទ្រព្យប្រមាណជា 19.2ពាន់លានដុល្លារ។ នេះគឺជាមហាសេដ្ឋីដែលបានបាត់បង់ទ្រព្យច្រើនជាងគេបង្អស់នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Bloomberg។ រីឯទ្រព្យសរុបរបស់លោក Warren Buffett ដែលជាអតីតកំពូលអ្នកវិនិយោគផ្នែកអចលនទ្រព្យ ក៏បានបាត់បង់ 19ពាន់លានដុល្លារ ចំណែកមហាសេដ្ឋីផលិតផលប្រណិត លោក Bernard Arnault ក៏បានបាត់បង់ 17.6ពាន់លានដុល្លារផងដែរ។

    ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ
    លោក Amancio Ortega ដែលជាម្ចាស់ក្រុមហ៊ុន Zara

    បច្ចុប្បន្ន ទ្រព្យសរុបរបស់កំពូលអ្នកមានចំនួន500នាក់នៅទូទាំងពិភពលោក មានប្រមាណជា 5.93លានលានដុល្លារអាមេរិក កើនឡើងបន្តិចបើធៀបជាមួយនឹងចំនួន 5.91លានលានដុល្លារកាលពីដើមឆ្នាំ2020៕

    ប្រភព៖ Bloomberg

  • ការត្រៀមខ្លួនរបស់ សៀង ចន្ធា ក្នុងពានរង្វាន់ AFC U19 Championship

    ការត្រៀមខ្លួនរបស់ សៀង ចន្ធា ក្នុងពានរង្វាន់ AFC U19 Championship

    ការចាប់​ឆ្នោត​ក្នុង​ពានរង្វាន់ AFC U19 Championship បានធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល A ជាមួយនឹង​ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន ឥណ្ឌូនេស៊ី និង​អ៊ីរ៉ង់។

    ក្រោយ​ដឹង​ពី​លទ្ធផល​នៃ​ការចាប់​ពូ​ល និង​ដឹង​ពី​សមាសភាព​គូប្រកួត​ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​ខ្លាំង​ទាំង3 ខាងលើ កីឡាករ​សៀង ច​ន្ធា បាន​សម្ដែង​អារម្មណ៍​រីករាយ និង​មានការ​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព បើទោះបីជា​ខ្លួន​ព្រួយបារម្ភ​ទៅនឹង​បញ្ហា​កាយសម្បទា​ខ្លះ​ក៏ដោយ។

    ទោះជា​បែបនេះ​ក្តី សៀង ច​ន្ធា បាន​ប្តេជ្ញាចិត្ត​ថា ខ្លួនគេ​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រទេស​កម្ពុជា និង​បង្ហាញ​ពី​ភាពខុសប្លែក​កាលពីមុន នៅក្នុង​ពានរង្វាន់​នេះ៕

  • ប៉ាអ៊ើយ ម៉ាក់អ៊ើយ…កូនមានរឿងចង់ប្រាប់

    ប៉ាអ៊ើយ ម៉ាក់អ៊ើយ…កូនមានរឿងចង់ប្រាប់

    “ចូរទទួលស្តាប់ដោយបេះដូង ក្នុងរឿងដែលកូនចង់ប្រាប់អ្នក មិនថាជារឿងអ្វីក៏ដោយ បើអ្នកមិនស្តាប់កូនពេលគេនៅតូច ព្រោះគិតថា រឿងដែលកូននិយាយឱ្យស្តាប់នោះជារឿងតូចតាច ឬគ្មានភាពសំខាន់នោះ ពេលគេធំឡើង គេនឹងលែងនិយាយរឿងធំៗឱ្យអ្នកស្តាប់ហើយ ព្រោះសម្រាប់កូន គ្រប់រឿងគឺជារឿងសំខាន់ជានិច្ច”។

    មនុស្សដែលក្មេងៗចង់និយាយរឿងផ្សេងៗ ទាំងរឿងសុខ និងទុក្ខឱ្យស្តាប់នោះគឺ អ្នកមើលថែទាំរូបគេ មិនថាតែជាឪពុកម្តាយ ឬបងប្អូនជិតស្និទ្ធ និងអ្នកនៅជិតនឹងគេខ្លាំងបំផុត តែជាច្រើនដងណាស់ដែលមនុស្សចាស់មិនបានទទួលស្តាប់ក្មេងៗឡើយ។

    ធ្លាប់មានទេដែលមនុស្សចាស់ដូចជារូបយើង មានអារម្មណ៍ថា រឿងដែលក្មេងៗនិយាយឱ្យស្តាប់នោះ វាចំជាគ្មានសារៈខ្លឹមសារ ឬមិនឃើញមានអ្វីសោះ ឬពេលខ្លះក្មេងនិយាយមិនទាន់ចប់ផង ក៏និយាយកាត់ ប្រាប់ក្មេងថា ម៉េចមិនធ្វើអ៊ីចេះ ម៉េចមិនធ្វើអ៊ីចុះពេលខ្លះដល់យើងនិយាយច្រើនពេក ក៏ក្លាយទៅជាក្មេងអង្គុយស្តាប់យើងនិយាយទៅវិញ។

    សាកល្បងគិតពីយើងខ្លួនឯងវិញទៅមើលថា បើយើងនិយាយរឿងអ្វីមួយឱ្យគេស្តាប់ ហើយគេរវល់តែធ្វើអ្វីផ្សេង ដូចជា ចុចទូរស័ព្ទ វាយកុំព្តូទ័រ ជាដើមនោះ ធ្វើឱ្យយើងមានអារម្មណ៍ថា ដូចកំពុងនិយាយជាមួយអាកាសធាតុ ឬបើកំពុងនិយាយហើយ អ្នកស្តាប់នោះមកវិភាគថា អ្វីដែលយើងធ្វើនោះវាមិនល្អ មិនត្រឹមត្រូវ ធ្វើឱ្យយើងមានអារម្មណ៍ថា គេមិនយល់អំពីយើង គ្រាន់តែចង់ទម្លាយឱ្យស្តាប់ប៉ុណ្ណោះ កុំអាលមកប្រដៅបានទេ! បើយើងគិត និងមានអារម្មណ៍បែបហ្នឹង ក្មេងៗក៏ប្រហែលជាមានអារម្មណ៍ដូចគ្នាហ្នឹងដែរ។

    បើក្មេងមានអារម្មណ៍ថា ពេលចង់និយាយប្រាប់ តែគ្មានអ្នកណាចាប់អារម្មណ៍ ឬគ្មានអ្នកយល់ចិត្តនោះ ថ្ងៃមួយក្មេងអាចនឹងឈប់និយាយ ឈប់ប្រាប់ ព្រោះមានអារម្មណ៍ថា និយាយទៅ ឬប្រាប់ទៅក៏គ្មានប្រយោជន៍ ខាតទឹកមាត់ ហត់ឥតប្រយោជន៍ ថែមទាំងនាំឱ្យតូចចិត្តទៀត។

    ផ្តល់ពេលវេលាក្នុងការជជែកនិយាយជាមួយក្មេងៗ ស្តាប់ដោយក្តីតាំងចិត្ត និងយកចិត្តទុកដាក់ ធ្វើតាំងពីគេនៅតូចៗ ពេលគេធំក្លាយជាក្មេងជំទង់ស្ទាវ ទោះជាគេមានមិត្តភ័ក្តិដែលជជែកគ្នាសប្បាយរីករាយហើយក៏ដោយ តែពេលមានបញ្ហា ឬត្រូវការការប្រឹក្សា ឬការណែនាំណាមួយនោះ គេនឹងបែរមករកប៉ាម៉ាក់ ឬមនុស្សចាស់ដែលជិតស្និទ្ធដែលគេមានអារម្មណ៍ថា ព្រមក្នុងការទទួលស្តាប់គេជានិច្ចមិនខាន។

    មានពាក្យដែលគេនិយាយថា “ការមានពេលវេលាក្នុងការស្តាប់យ៉ាងតាំងចិត្តចំពោះអ្វីដែលក្មេងៗត្រូវការចង់ប្រាប់នោះ ជារឿងដែលឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ មិនថាជារឿងអ្វីក៏ដោយ ទោះវាជារឿងតូចតាចនៅក្នុងខ្សែភ្នែកឪពុកម្តាយមែន តែសម្រាប់ក្មេងៗវិញ បើគេចង់និយាយឱ្យប៉ាម៉ាក់ស្តាប់ហើយនោះ វាគឺជារឿងដែលអស្ចារ្យធំធេងសម្រាប់គេជានិច្ច”

    ការទទួលស្តាប់យ៉ាងតាំងចិត្ត នឹងធ្វើឱ្យក្មេងមានអារម្មណ៍ថា មនុស្សធំដូចពួកយើងត្រៀមរួចជាស្រេចនឹងនៅក្បែរគេជានិច្ច តែបើសិនយើងមិនយកចិត្តទុកដាក់ស្តាប់នូវរឿងដែលគិតថាតូចតាចក្នុងថ្ងៃនេះទេនោះ នៅថ្ងៃមុខ ពេលក្មេងមានរឿងដែលយើងគិតថាជារឿងធំនោះ ក្មេងនឹងលែងមានអារម្មណ៍ចង់ប្រាប់ ព្រោះគិតថាមនុស្សចាស់មិនយល់ចិត្ត និងមិនចង់ស្តាប់រឿងរ៉ាវនោះឡើយ។ ក្មេងៗទាំងនេះជួនកាលនឹងក្លាយជាក្មេងដែលលែងមាត់លែងក មានអ្វីលាក់ទុកតែក្នុងចិត្ត ហើយទៅសេពគប់មិត្តក្រៅផ្ទះដែលគេគិតថា យល់ចិត្តគេខ្លាំងជាងជំនួសវិញ។

    សាកល្បងបើកចិត្តទទួលស្តាប់កូនៗរបស់យើងក្នុងគ្រប់រឿងរ៉ាវ ពេលដែលយើងទទួលស្តាប់ពីអារម្មណ៍របស់ក្មេងនោះ វានឹងមានតម្លៃសម្រាប់ក្មេង និងខ្លួនយើងខ្លាំងណាស់៕

  • មានរឿងអីចេះ! ទើបតែចាប់ដៃគូរកស៊ីនៅក្រៅប្រទេស ស្រាប់តែ ពេជ្រ សោភា បង្ហោះសារដាស់អារម្មណ៍ប៉ុន្មានឃ្លា

    មានរឿងអីចេះ! ទើបតែចាប់ដៃគូរកស៊ីនៅក្រៅប្រទេស ស្រាប់តែ ពេជ្រ សោភា បង្ហោះសារដាស់អារម្មណ៍ប៉ុន្មានឃ្លា

    នៅលើវិថីសិល្បៈ ពេជ្រ សោភា ជាតារាចម្រៀងស្រីម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជោគជ័យខ្លាំងក្នុងវិស័យកម្សាន្ដនេះ ដែលមានសមត្ថភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចឈរលើវិថីមួយនេះបានយ៉ាយូរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយការគាំទ្រយ៉ាងកើនឡើងជាលំដាប់ពីគ្រប់ស្រទាប់យុវវ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ជាក់ស្ដែងថ្មីៗនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យមហាជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាការស្ងប់ស្ងែងយ៉ាងខ្លាំង ព្រោះថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជីពជាអ្នកលក់តាមអនឡាញន៍របស់អ្នកនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើបតែចាប់ផ្តើមពង្រីកវិសាលភាពមុខជំនួញហើយ រហូតដល់មានការចាប់ដៃគូរកស៊ីជាមួយខាងបរទេសទៀតផង ក្នុងការនាំយកផលិតផលគុណភាពខ្ពស់មកចែកចាយលក់ក្នុងស្រុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាន់តែតែទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិតផលរបស់អ្នកនាងលក់ដាច់ខ្លាំងនៅលើទីផ្សារ ព្រោះទំនុកចិត្តគុណភាពនៃផលិតផលល្អ ទើបធ្វើឱ្យអ្នកគាំទ្រមានភាពជឿជាក់និងគាំទ្រច្រើនកុះករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ដោយឡែកកាលប៉ុន្មានថ្ងៃមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាងបានបង្ហោះសារប៉ុន្មានឃ្លាដាស់អារម្មណ៍មហាជនថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​ «មិនបាច់ចង់ឈ្នះអ្នកណាម្នាក់នោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រឹមដឹងថាយើងជាអ្នកណា​​ហើយក៏ស្គាល់ខ្លួនឯងច្បាស់គឺចប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុំស្តាប់សម្តីគេ ជឿលើខ្លួនឯង»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • សុគន្ធ ថេរ៉ាយុ ត្រឡប់មកវិញ កាន់តែចាក់ដោត

    សុគន្ធ ថេរ៉ាយុ ត្រឡប់មកវិញ កាន់តែចាក់ដោត

    បន្ទាប់ពីទទួលដំណឹងមរណភាពឪពុកតារាចម្រៀង សុគន្ធ ថេរ៉ាយុ និងដោយសារបញ្ហាកូវីដ19ផងនោះ ទើបធ្វើឱ្យតារាចម្រៀងប្រុសរូបនេះ ហាក់បីដូចជាស្ងប់ស្ងាត់ពីសិល្បៈមួយរយៈពេល។ ប្រមាណជិតកន្លះឆ្នាំមកនេះ លោកមិនសូវបង្ហាញមុខតាមកម្មវិធីសិល្បៈដូចពីមុននោះឡើយ ហើយតែងបង្ហាញអារម្មណ៍សោកសៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមជារឿយៗរហូតធ្វើឱ្យអ្នកគាំទ្រលោកបង្ហាញក្តីបារម្ភជាខ្លាំងចំពោះលោក។

    តែយ៉ាងណា កាលពីល្ងាចម្សិលមិញ តារាចម្រៀងមានជីវិតឯកជនហាយសូរនេះ បានវិលត្រឡប់មកវិញជាមួយស្នាដៃចម្រៀងថ្មីចំណងជើង «គេចង់និយាយអីឱ្យគេនិយាយទៅ» ដែលអត្ថន័យចាក់ចំបេះដូងយុវវ័យសម័យទំនើបតែម្តង។ ទោះស្ងាត់បាត់មុខមួយរយៈ ប៉ុន្តែសំនៀងរបស់តារាប្រុសរូបនេះនៅតែពីរោះរណ្តំចិត្តអ្នកគាំទ្រដដែរ។

    ដ្បិតមិនសូវបង្ហាញខ្លួនញឹកញាប់ដូចពីមុន ប៉ុន្តែតារាចម្រៀងរូបនេះនៅតែសកម្មជាមួយជាមួយបណ្តាញទំនាក់ទំនងរបស់លោកទាំងហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម ដោយជារឿយៗលោកតែបង្ហោះរូបថត និងបញ្ចេញអារម្មណ៍ដែលមានទៅលើបណ្តាញទំនាក់ទំនងទាំងអស់នេះ៕

  • កូនកាត់ខ្មែរ-ហូឡង់ Jero Chin តែងតែបានទទួលដំបូន្មានល្អៗ ពីកីឡាករខ្លាំងៗលើពិភពលោក

    កូនកាត់ខ្មែរ-ហូឡង់ Jero Chin តែងតែបានទទួលដំបូន្មានល្អៗ ពីកីឡាករខ្លាំងៗលើពិភពលោក

    Jero Chin Fo Sieeuw វ័យ 12ឆ្នាំ ដែលជា​កូនកាត់​ខ្មែរ-ហូ​ឡង់ បាន​និយាយថា កាលពីមុន ខ្លួន​តែងតែ​បានទទួល​ការ​បង្វឹក​ផ្ទា​ល់ពី​លោកពូ​របស់គេ (កីឡាករ Virgil van Dijk) តែ​ពេលនេះ​គាត់​មិនសូវមាន​ពេល​ច្រើន​ឡើយ និង​លើកចុងក្រោយ​ដែល​ពួកគេ​ទាំង 2នាក់​បាន​ជួបគ្នា គឺ​កាលពី​ថ្ងៃ​ខួបកំណើត​របស់ Jero ដែល​រូបគេ​បាន​ឆ្លងឆ្លើយ​ជាមួយនឹង​លោកពូ​របស់គេ តាមរយៈ​កា​រខ​ល​តាម​វីដេអូ។ តែ​អ្វីដែល​គេ​នៅចាំ​បានជា​ប់​ជានិច្ច​នោះ​គឺ Van Dijk តែងតែ​ប្រាប់​គេ​ថា ឱ្យ​ខិតខំ​ហ្វឹកហាត់។

    យ៉ាងណាមិញ មាន​ហេតុផល​នៅ​ពីក្រោយ​រឿងរ៉ាវ​ទាំងអស់ ដែលនាំឱ្យ​កុមារា​វ័យ 12ឆ្នាំ​រូបនេះ ដាក់ចិត្ត​ដាក់​កាយ​លើ​វិស័យ​មួយ​នេះ គឺ​កើតចេញពី​ការលើកទឹកចិត្ត​ពី​ឪពុក​របស់គេ​ផ្ទាល់ និង​មនុស្ស​ពិសេស​ម្នាក់ទៀត នោះ​គឺ​បងប្រុស​ជីដូនមួយ​រប​ស់​ឪពុក​គេ គឺ​កីឡាករ​ខ្សែការពារ​លំដាប់​កំពូល Virgil van Dijk ដែលជា​សមាជិក​របស់​ក្លិប​ហង្ស​ក្រហម Liverpool ហ្នឹងឯង៕