Category: សង្គម និងសេដ្ឋកិច្ច

  • AFC CUP 2021 ក្រុម1 នឹងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទាំងអស់ក្នុងពូលរបស់ខ្លួន

    AFC CUP 2021 ក្រុម1 នឹងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទាំងអស់ក្នុងពូលរបស់ខ្លួន

    កាលពី​ថ្ងៃទី​អាទិត្យ ទី22 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ ផេ​ច​ផ្លូវការ aseanfootball បាន​បញ្ចេញ​នូវ​ព័​ត៏​មាន​មួយ អំពី​ការផ្លាស់ប្តូរ រូបមន្ត​ប្រកួត​ពានរង្វាន់ AFC CUP 2021 ដោយយោង​ទៅលើ​ការរង​ផលវិបាក​ពី​មេរោគ​កូ​វីដ-19។

    ការផ្លាស់ប្តូរ​រូបមន្ត​ថ្មី ដែល​ខុសពី​ឆ្នាំ2020 កន្លងទៅនេះ គឺ​ការប្តូរ ពី​ការប្រកួត​ចំនួន 2ជើង ទៅជា​ប្រកួត​តែ 1ជើង​វិញ  ហើយ​ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ គឺ​តម្រូវឱ្យ​ប្រទេស1 ក្នុងចំណោម 4ប្រទេស ដែល​ស្ថិតនៅក្នុង​ពូ​ល​ជាមួយគ្នា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ តំណាង​ពូ​ល​របស់ខ្លួន។

    គួរឱ្យ​ដឹង​ដែរ​ថា កម្ពុ​ជាមាន​បេក្ខភាព 2ក្លិប ដែល​នឹងត្រូវ​ចូលរួម​ក្នុង​ពានរង្វាន់​នេះ គឺ​បឹងកេត ជាប់​ទៅ​វគ្គ​ចែក​ពូ​ល​ស្វ័យប្រវត្តិ និង​វិសាខា ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាមុនសិន៕

  • Elon Musk រកបានជិត 8ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈ​ពេល​តែ​មួយ​យប់​

    Elon Musk រកបានជិត 8ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈ​ពេល​តែ​មួយ​យប់​

    ទ្រព្យសម្បត្តិរបស់ CEO នៃក្រុមហ៊ុន Tesla បច្ចុប្បន្នបានឡើងដល់136ពាន់លានដុល្លារអាមេរិក ដែលនេះបានជួយអះអាងបន្ថែមអំពីចំណាត់ថ្នាក់អ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោករបស់មហាសេដ្ឋីនេះ។

    បញ្ចប់ការជួញដូរក្នុងថ្ងៃទី24វិច្ឆិកា មូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនថែម 6.43%។ ប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់លោក Elon Musk កើនឡើង7.7ពាន់លានដុល្លារបន្ថែមទៀត នាំឱ្យទ្រព្យសរុបរបស់មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ ឡើងដល់136ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។

    តួលេខនៃទ្រព្យថ្មីរបស់់លោក កំពុងតែគាំទ្រ និងការពារតំណែងជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោកដែលទើបតែដណ្ដើមបានពីមហាសេដ្ឋី Bill Gates កាលពីថ្ងៃទី23វិច្ឆិកា។ បច្ចុប្បន្ន សហស្ថាបនិករបស់ក្រុមហ៊ុន Microsoft មានទ្រព្យសរុប 129ពាន់លានដុល្លារអាមេរិក កើន1.26ពាន់លានដុល្លារបន្ទាប់ពីបញ្ចប់ការជួញដូរមូលបត្រកាលពីម្សិលមិញ។

    រាប់ចាប់ពីដើមឆ្នាំ2020 លោក Musk រកបានប្រាក់108ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងជាបន្តបន្ទាប់។ មូលបត្រនេះបានកើន550% នៅក្នុងឆ្នាំនេះ។

    Elon Musk រកបានជិត 8ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេលតែមួយយប់តម្លៃទុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla កាលពីថ្ងៃទី24វិច្ឆិកាក៏បានកើនលើសពី500ពាន់លានដុល្លារជាលើកដំបូងផងដែរ។ តម្លៃទុនរបស់ក្រុមហ៊ុននេះ បច្ចុប្បន្ន ធំជាងទុនសរុបរបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តធំៗក្នុងពិភពលោកបូកចូលគ្នាទៀតផង ក្នុងនោះរួមមាន Toyota, Volkswagen, GM, Ford, Fiat Chrysler និង PSA Group។

    កាលពីខែមុន Tesla បានចេញរបាយការណ៍អំពីប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទីបី ក្នុងនោះ ប្រាក់ចំណេញមានចំនួន874លានដុល្លារ កើន156% បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំទៅ (2019)។ Tesla ត្រូវបានគេរំពឹងថា នឹងលក់រថយន្តបានកន្លះលានគ្រឿងនៅក្នុងឆ្នាំនេះ។

    កាលពីសប្ដាហ៍មុន S&P Global ក៏បានប្រកាសថា នឹងបញ្ចូលក្រុមហ៊ុន Tesla ទៅក្នុងសន្ទស្សន៍ S&P 500 ចាប់ពីចុងខែធ្នូនេះ។ ក្រុមអ្នកវិនិយោគចាត់ទុកថា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ក្ដីសង្ឃឹមនាពេលអនាគតរបស់ក្រុមហ៊ុន Tesla៕

    Bloomberg, CNN

  • វិធី ៦ យ៉ាងចាប់យកធម្មជាតិមកតុបតែងផ្ទះយ៉ាងងាយៗ

    វិធី ៦ យ៉ាងចាប់យកធម្មជាតិមកតុបតែងផ្ទះយ៉ាងងាយៗ

    បើយើងបានរស់នៅក្នុងផ្ទះដែលផ្តល់នូវអារម្មណ៍ដូចរស់នៅជាមួយនឹងធម្មជាតិគ្រប់ពេលវេលា មានផ្ទៃ​មេឃ ដើមឈើ ឬផ្ទៃទឹកហ៊ុំព័ទ្ធជុំវិញនោះ ប្រហែលជាល្អមិនស្ទើរមើលទៅ ព្រោះវានឹងធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ត្រជាក់ត្រជុំ តែ…តើយើងលើកយកធម្មជាតិមកដាក់ចូលក្នុងផ្ទះយ៉ាងម៉េចនឹងបានទៅ? ដូច្នេះសូមសាកល្បងមើល វិធីល្អៗ ៦ យ៉ាងដែល​នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា មានធម្មជាតិបង្កប់ខ្លួននៅគ្រប់ចំណុចក្នុងផ្ទះ ខាងក្រោមនេះដូចតទៅ ។

    ១​ .​​ តុបតែងដោយវត្ថុពីធម្មជាតិ

    ដូចជាគ្រឿងតុ កៅអីដែលធ្វើពីផ្តៅ និងរបស់របរដែលធ្វើពីដើមឬស្សី – ល – សូមសាកល្បងជ្រើសយកឧប​ករណ៍ប្រើប្រាស់​ដែលធ្វើពីវត្ថុធាតុដើមទាំងអស់នេះមកតុបតែងផ្ទះម្តងមើល៍ ព្រោះវាអាចនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍​ធូរស្រាល ពេលបានឃើញរបស់របរពីធម្មជាតិទាំងនោះយ៉ាងមិនគួរឲ្យជឿ ។

    ២​ . ប្រើពណ៌ដែលជាធម្មជាតិ

    ពណ៌បៃតងធ្វើឲ្យនឹកឃើញដើមឈើ វាលស្មៅ ពណ៌ពងក្រសា គឺផ្ទៃមេឃ និងទឹកសមុទ្ទ ពណ៌លឿងផ្តល់នូវអារម្មណ៍ស្រស់ថ្លាដូចព្រះអាទឹត្យដែលកំពុងបញ្ចេញពន្លឺ និងបុប្ផាដែលរីកស្រស់ស្រាយ ដូច្នេះចូរសាកល្បងប្រើពណ៌​ទាំងនោះតុបតែងនៅលើជញ្ជាំង វាំងនន មាត់បង្អួច និងគ្រែរបស់លោកអ្នក វាអាចនឹងធ្វើឲ្យមានអារម្មណ៍ដូចបាននៅជាមួយធម្មជាតិគ្រប់ពេលវេលា ។

    ៣​ . កំរាលក្តារឈើធម្មជាតិ

    មិនថាតែក្តារឈើស្រល់ ឬបន្ទះឬស្សីឡើយ ទាំងអស់នេះគេនិយមយកមកក្រាលផ្ទះ ព្រោះធ្វើឲ្យមាន​អារម្មណ៍ថាកក់ក្តៅ និងមានអារម្មណ៍ដូចដើរនៅលើធម្មជាតិយ៉់ាងពិតៗ ។

    ៤ . ប្តូរបរិយាកាសក្នុងផ្ទះឲ្យទៅជាមណ្ឌលស្ប៉ាយ៉ាងល្អ

    ក្លឹនឈើក្រអូប និងក្លឹនផ្កា គឺជាក្លឹនក្លាសស៊ិក ២​យ៉ាង​​​ដែលជួយឲ្យមានអារម្មណ៍ធូរស្រាល ស្រួលខ្លួនឡើង​បាន ។ សម្លេងខ្យល់ ភ្លៀង និងរលកសមុទ្រ ក៏ជាស្ប៉ាពីធម្មជាតិដ៏ល្អបំផុតដែលនឹងធ្វើឲ្យរាងកាយ អារម្មណ៍ និងផ្លូវចិត្តរបស់យើងបានធូរស្រាលដែរ ។ បច្ចុប្បន្ន យើងអាចលើកយកអ្វីទាំងអស់នោះមកដាក់នៅក្នុងផ្ទះបានហើយ គ្រាន់តែរកពួកធូប ឬទៀនក្រអូបមកអុជបញ្ចេញក្លឹនក្រអូប ឬបើកសម្លេងទឹករលកសមុទ្រ សម្លេងភ្លៀងធ្លាក់ចេញពីបន្ទះស៊ីឌីក៏ធ្វើឲ្យមានអារម្មណ៍ដូចនៅជាមួយធម្មជាតិដូច្នោះដែរ ។

    ៥​ . បើកបង្អួចទទួលយកខ្យល់អាកាសបរិសុទ្ធ

     

    ខ្យល់អាកាសជាបច្ច័យសំខាន់បំផុតរបស់ជីវិតមនុស្ស ហើយខ្យល់អាកាសបរិសុទ្ធពីធម្មជាតិក៏ជាអ្វីដែលល្អបំផុតដូចគ្នាដែរ ។ សាកល្បងកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចដើម្បីឲ្យខ្យល់អាកាសបរិសុទ្ធពីធម្មជាតិចូលមកក្នុងបន្ទប់ម្តង អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងថែមទាំងមានផលល្អចំពោះសុខភាពទៀតផង ។

    ៦ . បន្លែ ផ្លែឈើល្អៗ ពីធម្មជាតិ

    ការតុបតែងផ្ទះមួយទៀតដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការតុបតែងដោយរបស់ហូបចុក បើអ្នកប្រើប្រាស់ផ្លែឈើដែលមានពណ៌ស្រស់ៗ ដូចជា ក្រូចថ្លុង ចេកណាំវ៉ា ផ្លែប៉ោម ល្ហុង – ល​ – នៅក្នុងកញ្ច្រែងយ៉ាងស្អាតដាក់នៅលើតុលម្អ បូកជាមួយក្លឹនក្រអូបៗរបស់ផ្លែឈើទាំងនោះផង វានឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ភ្លឺថ្លា រាងកាយស្រស់ស្រាយជាក់ជាមិនខាន ៕

  • TikTok បរិច្ចាគប្រាក់ $ 30ម៉ឺន ជួយរំលែកទុក្ខប្រជាជនហ្វីលីពីន រងគ្រោះដោយឥទ្ធិពលព្យុះ

    TikTok បរិច្ចាគប្រាក់ $ 30ម៉ឺន ជួយរំលែកទុក្ខប្រជាជនហ្វីលីពីន រងគ្រោះដោយឥទ្ធិពលព្យុះ

    TikTok ប្រចាំ​ប្រទេស​ហ្វីលីពីន បានធ្វើការ​បង្ហោះ​សេចក្តីជូនដំណឹង​មួយ ដោយ​ភ្ជាប់​នឹង​អត្ថន័យ​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជន​ហ្វីលីពីន ដែល​បាន​រងគ្រោះ​ដោយ​ឥទ្ធិពល​ព្យុះធំផ្ទួនៗគ្នា។

    ក្រុមហ៊ុន TikTok បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ចំនួន 30ម៉ឺន​ដុល្លារ ស្មើនឹង​ប្រាក់​ហ្វីលីពីន 15លាន​ហ្វ៊ី​លី​ពី​ន ប៉េ​សូ ក្នុងនោះ​ផងដែរ ជំនួយ​ជា​ទឹកប្រាក់​ពាក់កណ្ដាល​ចំនួន 15ម៉ឺន​ដុល្លារ ត្រូវបាន​ប្រគល់​ជូនទៅ កាកបាទក្រហម​ហ្វីលីពីន ជា​អាហារ និង​សម្លៀកបំពាក់​សង្គ្រោះបន្ទាន់ និង​ពាក់កណ្ដាល​ទៀត ត្រូវ​បរិច្ចាគ​ជូន​ដោយផ្ទាល់។

    កាលពី​សប្ដាហ៍​មុន ឥទ្ធិពល​ព្យុះធំជាប់ៗគ្នា បាន​បក់បោក​ប៉ះ​តំបន់​ជាច្រើន​នៅ​ប្រទេស​ហ្វីលីពីន រួមទាំង​ប្រជុំជន​ក្នុង​ទីក្រុង​ម៉ានីល និង​កោះ Luzon ដែល​ធ្វើឱ្យប៉ះពាល់​ដល់​មនុ​ស្សចា​ស់-ក្មេង​ច្រើនជាង 2លាន​នាក់។

    លោក Richard Gordon អ្នកនយោបាយ និង​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង កាកបាទក្រហម​ហ្វីលីពីន បាន​មានប្រសាសន៍ថា៖ “កាកបាទក្រហម​ហ្វីលីពីន តែងតែ​យកចិត្តទុកដាក់ និង​ស្ម័គ្រចិត្ត​ក្នុងការ​បម្រើ​ជូន​ប្រជាជន​ទូទៅ​ដែល​រងគ្រោះ។ ជាមួយនឹង​ការបរិច្ចាគ​ពី​ក្រុមហ៊ុន TikTok យើង​មាន​សេចក្តីសោមនស្ស​រីករាយ​បំផុត ដើម្បី​បន្តសកម្មភាព​មនុស្សធម៌​ឥត​ព្រំដែន​របស់​យើង​បន្តទៀត៕

  • រថយន្តក្នុងស្រុក Vinfast ត្រូវបានក្រសួងសន្តិសុខសាធារណៈ នៃប្រទេសវៀតណាម ប្រើសម្រាប់ដឹកមេដឹកនាំ និងមេបញ្ជាការធំៗ

    រថយន្តក្នុងស្រុក Vinfast ត្រូវបានក្រសួងសន្តិសុខសាធារណៈ នៃប្រទេសវៀតណាម ប្រើសម្រាប់ដឹកមេដឹកនាំ និងមេបញ្ជាការធំៗ

    ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេស​វៀតណាម បានសម្រេច​ជ្រើស​រើសយក ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​Vinfast ដើម្បី​ផ្គត់ផ្គង់​រថយន្ត​SUV សម្រាប់​ប្រើ​ជា​យានជំនិះ ក្នុង​ព្រឹត្តិការណ៍សំខាន់ៗ សម្រាប់​មេដឹកនាំ និង​មេបញ្ជាការ​ប៉ូលីស។

    ការផ្លាស់ប្តូរ​មកប្រើប្រាស់​រថយន្ត​ផលិត​ក្នុងស្រុក គឺជា​ការប៉ុនប៉ង​លើកកម្ពស់​ឧស្សាហកម្ម ក្នុងស្រុក​ក៏ដូចជា​ការផ្លាស់ប្តូរ​ទៅជា​រថយន្ត “ផលិត​នៅ​វៀតណាម” សម្រាប់​ការអនុវត្ត​ច្បាប់។

    វា​ក៏​ជា​បំណង​មួយ ដើម្បី​បំផុសគំនិត​ប្រជាជន​វៀតណាម​ក្នុងការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ហើយ​វា ក៏​ជា​គំរូ​មួយ​ដែល​បាន​អនុវត្ត​ដោយ​សហរដ្ឋអាមេរិក និង​របៀប​នៃ​ការអនុវត្ត​ច្បាប់ របស់​សហរដ្ឋអាមេរិក ដែល​បាន​ប្រើប្រាស់​ផលិតផល​ម៉ាក​ក្នុងស្រុក របស់​ពួកគេ​ដូចជា Dodge, Ford, Chevrolet ជាដើម​ដែរ៕

    ប្រភព៖ Re-IDEA

  • ប្រទះឃើញ​បង្គោល​លោហ​ធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! ​អាជ្ញា​ធរ​ថា ​“ទោះ​​អ្នក​ដាំ​មក​ពី​ពិភព​ផ្កាយ​ក៏​ដោយ​ វា​ជា​រឿង​ខុស​ច្បាប់ បើ​សិន​ជា​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ”

    ប្រទះឃើញ​បង្គោល​លោហ​ធាតុ​ចម្លែក​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់! ​អាជ្ញា​ធរ​ថា ​“ទោះ​​អ្នក​ដាំ​មក​ពី​ពិភព​ផ្កាយ​ក៏​ដោយ​ វា​ជា​រឿង​ខុស​ច្បាប់ បើ​សិន​ជា​ធ្វើ​ឡើង​នៅ​ទី​សាធារណៈ”

    ក្រុមអ្នកបើកបរឧទ្ធម្ភាគចក្រ បានប្រទះឃើញបង្គោលលោហធាតុដ៏អាថ៌កំបាំងមួយដែលត្រូវបានដាំនៅកណ្ដាលសមុទ្រខ្សាច់ Utah ហើយបញ្ហានេះនៅមិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយនៅឡើយពីអាជ្ញាធរដែនដី។

    ក្រុមបុគ្គលិកនៅអង្គភាពសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពីថ្ងៃទី18វិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រជួយដល់នាយកដ្ឋានការពារធនធានសត្វព្រៃ ដើម្បីរាប់សត្វចៀមស្នែងធំនៅលើសមុទ្រខ្សាច់​​ភាគអាគ្នេយ៍របស់រដ្ឋនេះ។ ពួកគេស្រាប់តែបានប្រទះឃើញវត្ថុមួយដែលដូចទៅនឹងដុំថ្មអាថ៌កំបាំងដែលមាន​នៅ​ក្នុងខ្សែភាពយន្តរឿង “2001: A Space Odyssey” ដែលផលិតឆ្នាំ1968។

    អ្នកបើកបរឧទ្ធម្ភាគចក្រ Bret Hutchings បានរៀបរាប់ថា៖ “អ្នកជំនាញខាងជីវសាស្ត្រម្នាក់នៅក្នុងក្រុម​ហោះ​ហើរ​បានប្រទះឃើញវា នៅពេលយើងហោះពីលើវត្ថុនោះ។ គាត់បានស្រែកឡើង “អូ! អូ! ត្រលប់ក្រោយៗ!។ ខ្ញុំក៏សួរ​ថា “ថីហ្នឹង?”។ ហើយគាត់ក៏ប្រាប់ថា “ត្រលប់ក្រោយសិនៗ មានអ្វីនៅខាងក្រោយ យើងត្រូវតែទៅមើល!”។ វានៅទីនោះ! នៅកណ្ដាលដុំថ្មធំៗពណ៌ក្រហម គឺជាបង្គោលលោហធាតុពណ៌ប្រាក់ រលោកផ្លេកដែលផុសឡើងផុតពីដី”។

    ប្រទះឃើញបង្គោលលោហធាតុចម្លែកនៅកណ្ដាលសមុទ្រខ្សាច់! អាជ្ញាធរថា “ទោះជាអ្នកដាំមកពីពិភពផ្កាយក៏ជារឿងខុសច្បាប់ បើសិនជាធ្វើឡើងនៅទីសាធារណៈ”Hutchings ប៉ាន់ប្រមាណដឹងថា បង្គោលលោហធាតុនោះមានកម្ពស់ប្រហែលពី3-3.6ម៉ែត្រ ហើយវាមិនដូចទៅនឹងករណីធ្លាក់ពីលើអាកាសនោះទេ វាទំនងជាមានអ្នកយកមកដាំ។

    Hutchings និយាយថា៖ “យើងបាននិយាយលេងនឹងគ្នាថា បើសិនជាមានម្នាក់ក្នុងចំណោមពួកគេ ស្រាប់តែបាន​បាត់ខ្លួនភ្លាមៗ នោះអ្នកនៅសល់ប្រាកដជារត់បះសក់មិនខាន”។

    អ្នកបើកបរឧទ្ធម្ភាគចក្រនេះយល់ថា វាអាចមានសិល្បករណាម្នាក់យកកំណាត់លោហធាតុនេះទៅដាំទីនោះ ដោយចាត់ទុកជាស្នាដៃសិល្បៈដែលមានការរៀបចំ ពោលគឺវាមិនដូចទៅនឹងសកម្មភាពរបស់មនុស្សពិភពផ្កាយឡើយ។ Hutchings បន្តថា “ខ្ញុំយល់ថា នោះគឺជាការនិយមថ្មីក្នុងពិភពសិល្បៈ ឬប្រហាក់ប្រហែលនេះ ដូចជាអ្នកគាំទ្រខ្សែភាពយន្ត “2001: A Space Odyssey” ជាដើម។

    ប្រទះឃើញបង្គោលលោហធាតុចម្លែកនៅកណ្ដាលសមុទ្រខ្សាច់! អាជ្ញាធរថា “ទោះជាអ្នកដាំមកពីពិភពផ្កាយក៏ជារឿងខុសច្បាប់ បើសិនជាធ្វើឡើងនៅទីសាធារណៈ”ក្រុមមន្ត្រីនៃរដ្ឋ Utah មិនទាន់រកឃើញប្រភពរបស់បង្គោលលោហធាតុនេះនៅឡើយ។ ប៉ុន្តែ ការដាំបង្គោលដែលមានរចនាសម្ព័ន្ធ ឬស្នាដៃសិល្បៈអ្វីមួយនៅទីសាធារណៈតាមតែការនឹកឃើញ គឺជាអំពើខុសច្បាប់ “បើទោះជាអ្នកមកពីពិភពផ្កាយណាមួយក៏ដោយ” នេះបើតាមការប្រកាសកាលពីថ្ងៃទី23វិច្ឆិការបស់ DPS។

    ទីតាំងរបស់បង្គោលលោហធាតុនោះក៏មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ហើយនៅតែមិនទាន់ដឹងច្បាស់ថា អ្នកណា ឬអ្វីមួយបានដាំវានៅទីនោះ។ នាយកដ្ឋានគ្រប់គ្រងដីធ្លីនឹងសម្រេចថា គួរតែស្រាវជ្រាវបន្ថែមលើបញ្ហានេះដែរ ឬយ៉ាងណា៕

    ប្រភព៖ CNN

  • ប្រធានក្លិប Juventus ចេញមុខប្រកាស លែងលក់ Ronaldo

    ប្រធានក្លិប Juventus ចេញមុខប្រកាស លែងលក់ Ronaldo

    កន្លងទៅ ធ្លាប់មាន​ព័ត៌មាន​ថា Juventus ចង់​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ដោយសារតែ​កីឡាករ​រូបនេះ មាន​ថ្លៃ​ពលកម្ម​ខ្ពស់ ស្រប​ពេលដែល​ក្លិប កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ព្រោះតែ​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា។

    ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​ប្រធាន​ក្លិប Juventus បានចេញ​មុខមក​បក​ស្រាយ​ដោយផ្ទាល់​ថា ក្លិប​របស់លោក​មិនទាន់មាន​ផែនការ​ចង់​លក់​កីឡាករ​រូបនេះ​ចេញ​នៅឡើយ​ទេ ដូច្នេះ អ្វីៗនៅ​រក្សាទុក​ដដែល ដោយ​កីឡាករ​រូបនេះ នឹង​នៅតែ​បន្ត​លេង​ឱ្យ​ក្លិប រហូតដល់​ផុត​កុងត្រា​នៅ​ឆ្នាំ2022 ខាងមុខ តែ​ទោះបីជា​បាន​អះអាង​យ៉ាងនេះ​ក្តី ក៏​លោក​មិនបាន​បញ្ជាក់​ទេ​ថា ក្លិប​នឹងមាន​លទ្ធភាព​បន្ត​កុងត្រា​ជាមួយនឹង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ​ទៀត ឬក៏​អត់​នោះទេ។

    គួរឱ្យ​ដឹង​ដែរ​ថា Ronaldo គឺជា​កីឡាករ​ដែលមាន​តម្លៃ​ពលកម្ម ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ក្លិប Juventus ដូចនេះ​ប្រសិនបើ​ក្លិប​លក់​រូបគេ​ចេញ​មែន​នោះ ក្លិប​នឹង​អាច​រកលុយ​បាន​ជាង 200លាន​ដុល្លារ ភ្លាម​មួយ​រំពេច បើ​គិត​ទាំង​តម្លៃ​ខ្លួន និង​ដក​ការចំណាយ​របស់​ក្លិប​មកលើ​រូបគេ​ចេញ​ផង​នោះ៕

  • Elon Musk យកឈ្នះលើ Bill Gates ក្លាយជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក

    Elon Musk យកឈ្នះលើ Bill Gates ក្លាយជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក

    មហាសេដ្ឋីដែលមានវ័យទើបតែ49ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យជិត128ពាន់លានដុល្លារអាមេរិក ដោយសារមូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កើនឡើងយ៉ាងឆាប់រហ័សកាលពីម្សិលមិញ (23វិច្ឆិកា)។

    យោងតាម Bloomberg Billionaires Index ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk រកប្រាក់​បាន​7.2​ពាន់​លាន​ដុល្លារបន្ថែមទៀតកាលពីថ្ងៃទី23វិច្ឆិកា បន្ទាប់ពីមូលបត្ររបស់ Tesla បានកើនឡើង​6.6%។ បច្ចុប្បន្ន មហាសេដ្ឋី Elon Musk មានទ្រព្យ127.9ពាន់លានដុល្លារ ច្រើនជាងបន្តិចបើធៀបនឹង 127.7​ពាន់លានដុល្លាររបស់សហស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក Bill Gates។ ដូច្នេះ លោក Musk បានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក ដោយនៅពីក្រោយម្ចាស់ផ្សារអនឡាញ Amazon លោក Jeff Bezos ដែលបច្ចុប្បន្ន មានទ្រព្យសរុប 182ពាន់លានដុល្លារអាមេរិក។

    ឆ្នាំនេះ ដោយសារតែមូលបត្រ Tesla កើនឡើងខ្លាំង លោក Musk ក៏រកបានជាង100ពាន់លានដុល្លារបន្ថែមទៀត។ នេះគឺជាការកើនឡើងខ្ពស់បំផុតនៅក្នុងតារាងចំណាត់ថ្នាក់ Bloomberg Billionaires Index។ កាលពីខែមករា2020 លោក Musk ទើបតែជាប់ចំណាត់ថ្នាក់ទី35ប៉ុណ្ណោះ។

    3ភាគ4នៃទ្រព្យរបស់លោក Musk បានមកពីមូលបត្រ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលបច្ចុប្បន្នមានតម្លៃទុនឡើងដល់500ពាន់លានដុល្លារអាមេរិក។ មូលបត្ររបស់លោក Musk នៅក្នុងក្រុមហ៊ុន Tesla មានតម្លៃខ្ពស់ជាងមូលបត្រនៅក្នុងក្រុមហ៊ុនអវកាស SpaceX ដល់ទៅ4ដងឯណោះ។

    ដោយឡែក បើនិយាយអំពីទ្រព្យដែលលោក Bill Gates មាន នោះលោកនឹងនៅតែជាប់ចំណាត់ថ្នាក់លេខពីរក្នុងពិភពលោក បើសិនលោកមិនបានចំណាយរាប់សិបពាន់លានដុល្លារដើម្បីធ្វើសកម្មភាពមនុស្សធម៌។ គិតចាប់ពីឆ្នាំ2006 លោក Gates បានបរិចាគប្រាក់ជាង27ពាន់លានដុល្លារអាមេរិក តាមរយៈមូលនិធិមនុស្សធម៌ដែលមានដាក់ឈ្មោះលោក និងភរិយា៕

    ប្រភព៖ Bloomberg

  • អង្គ​ការ​ NASA សាក​ល្បង​ប្រព័ន្ធ​រុញ​ច្រាន​អន្តរ​តារា ​ដែល​អាច​នាំ​​​យាន​ហោះ​ចេញ​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដោយ​ប្រើ​ពេល​ខ្លី​ជាង​មុន

    អង្គ​ការ​ NASA សាក​ល្បង​ប្រព័ន្ធ​រុញ​ច្រាន​អន្តរ​តារា ​ដែល​អាច​នាំ​​​យាន​ហោះ​ចេញ​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដោយ​ប្រើ​ពេល​ខ្លី​ជាង​មុន

    ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins កំពុងតែពិនិត្យទៅលើបច្ចេកវិទ្យាដែលប្រើប្រាស់កម្ដៅព្រះអាទិត្យដើម្បីរុញច្រានយានអវកាសឱ្យទៅដល់ជាយប្រព័ន្ធព្រះអាទិត្យ និងចូលទៅដល់ទីអវកាសអន្តរតារា (Interstellar medium) ដែលនៅចន្លោះពីព្រះអាទិត្យមួយទៅព្រះអាទិត្យមួយ​ នៅ​ក្នុង​កាឡាក់ស៊ី។

    ក្រុមអ្នកអភិវឌ្ឍបច្ចេកវិទ្យានេះបានឱ្យដឹងថា កម្លាំងរុញច្រានដែលប្រើថាមពលព្រះអាទិត្យមិនមែនជាទិដ្ឋភាពចម្លែកហួសនិស្ស័យនោះទេ។ ឧបករណ៍ពិសោធន៍(កុងតឺរន័រមួយដែលផ្ទុកពេញដោយអំពូលភ្លើង LED) របស់សាកលវិទ្យាល័យនេះ អាចបញ្ជាក់បានថា បច្ចេកវិទ្យានេះពិតជាមានលទ្ធភាព នេះបើតាម Jason Benjoski មកពីមន្ទីរពិសោធន៍រូបវិទ្យាអនុវត្តនៃ​សាកល​វិទ្យា​ល័យ​ John Hopkins នៅ Maryland សហរដ្ឋអាមេរិក។

    ការសិក្សាស្រាវជ្រាវនូវអ្វីដែលស្ថិតនៅខាងក្រៅតំបន់ heliosphere ជាលម្ហអវកាសដែលលែងមានឥទ្ធិពលរបស់ព្រះអាទិត្យ គឺជាការលំបាក ដោយសារតែមានរយៈចម្ងាយឆ្ងាយ។ យានអវកាសចំនួន2គ្រឿងគត់​ដែល​ធ្លាប់បាន​ហោះ​ចេញក្រៅតំបន់ heliosphere នៃប្រព័ន្ធព្រះអាទិត្យ នោះគឺ Voyager 1 និង Voyager 2 ដែលពួកវាត្រូវហោះហើរក្នុងរយៈពេលជិតកន្លះសតវត្សរ៍ដើម្បីប្រមូលទិន្នន័យអំពីលម្ហអវកាសអន្តរតារាជាលើកដំបូង។ នេះគឺជាមូលហេតុដែលធ្វើឱ្យ NASA ត្រូវធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍រូបវិទ្យាអនុវត្តដើម្បីស្វែងរកបច្ចេកវិទ្យាដែលអាចរុញច្រានយាន​អវកាស​ឱ្យ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​ជាង​បច្ចុប្បន្នច្រើនដង។

    NASA សាកល្បងប្រព័ន្ធរុញច្រានអន្តរតារា ដែលអាចជួយឱ្យយានហោះចេញក្រៅប្រព័ន្ធព្រះអាទិត្យ ដោយប្រើពេលខ្លីជាងមុន
    យានអវកាសចំនួន2គ្រឿងធ្លាប់បានហោះចេញក្រៅតំបន់ heliosphere នៃប្រព័ន្ធព្រះអាទិត្យ នោះគឺ Voyager 1 និង Voyager 2

    NASA បានប្រកាសឱ្យដឹងអំពីគម្រោងសហការខាងលើកាលពីខែតុលា2019 និងបានបន្ថែមថា ភារកិច្ចនៃការអនុវត្តបច្ចេកវិទ្យាថ្មីនេះ នឹងអាចត្រូវបានធ្វើឡើងចាប់ពីឆ្នាំ2030។

    ជំនួសឱ្យការដុតប្រេងឥន្ធនៈ យានអវកាសថ្មីរបស់ NASA នឹងដំណើរការដោយកម្ដៅព្រះអាទិត្យ ដោយការប្រើប្រាស់អ៊ីដ្រូសែនពីព្រះអាទិត្យ បង្កើតជាកម្ដៅ និងបាញ់ថាមពលចេញពីបំពង់របស់ម៉ាស៊ីនដើម្បីបង្កើតជាកម្លាំងរុញច្រាន។

    NASA សាកល្បងប្រព័ន្ធរុញច្រានអន្តរតារា ដែលអាចជួយឱ្យយានហោះចេញក្រៅប្រព័ន្ធព្រះអាទិត្យ ដោយប្រើពេលខ្លីជាងមុន
    តំបន់ heliosphere ជាលម្ហអវកាសដែលលែងមានឥទ្ធិពលរបស់ព្រះអាទិត្យ

    ក្រៅពីឧបសគ្គទាក់ទងនឹងការរចនាម៉ាស៊ីន កាំជ្រួចដែលប្រើថាមពលព្រះអាទិត្យនេះក៏ត្រូវតែជាឧបករណ៍ដែលមិន​រលាយ​នៅ​ពេល​​ទៅក្បែរព្រះអាទិត្យបំផុត ដើម្បីទទួលបានថាមពលគ្រប់គ្រាន់សម្រាប់ការហោះហើរដែលមានល្បឿនចាប់ពី 48,280ដល់ 321,868គម/ម៉ោង។ បច្ចុប្បន្ន មានវត្ថុធាតុតិចតួចណាស់ដែលអាចស៊ូ​ទ្រាំ​បាន​​ជា​មួយ​នឹង​កម្ដៅខ្ពស់ពេលទៅក្បែរព្រះអាទិត្យ ដោយនៅតែអាចនាំឧស្ម័នអ៊ីដ្រូសែនបាន។ ក៏ប៉ុន្តែ Benkoski សង្ឃឹមថា លោហធាតុដែលបង្កើតឡើងដោយម៉ាស៊ីនបោះពុម្ភ 3D នឹងជាគន្លឹះដែលអាចបង្កើតបានបន្ទះការពារកម្ដៅដ៏ខ្លាំងក្លាពីព្រះអាទិត្យ៕

    ប្រភព៖ Futurism

  • Miss Grand សេង រដ្ឋា ប្រាប់ហេតុផលមិនអាចចូលប្រឡូកវិស័យសិល្បៈ

    Miss Grand សេង រដ្ឋា ប្រាប់ហេតុផលមិនអាចចូលប្រឡូកវិស័យសិល្បៈ

    បវរកញ្ញា សេង រដ្ឋា ត្រូវបានមហាជនដឹងថា កញ្ញាបានជាប់ការប្រកួតបវរកញ្ញា Miss Grand Cambodia 2020 និងត្រៀមខ្លួនចេញទៅបន្ដការប្រកួតនៅលើឆាកអន្ដរជាតិនាពេលខាងមុខ។ បច្ចុប្បន្ននាងនៅទាន់ប្រឡូកសិល្បៈពេញលេញនោះទេ ទោះបីមានគេទាក់ទងការងារជាច្រើនជាហូរហែរ។ ក្នុងចំណោមការងារទាំងនោះ នាងបានទទួលមួយចំនួនដែលដូចជា ថតស្ពត និងថតMVចម្រៀង ជាដើម។

    យ៉ាងណា សម្រាប់ការថតភាពយន្តវិញនោះ នាងនៅមិនទាន់ទទួលនៅឡើយទេ ទោះបីមានផលិតករជាច្រើនបានទាក់ទងមកជារឿយៗបន្ទាប់ពីជាប់ការប្រកួត ហេតុផលនោះគឺ ព្រោះថតភាពយន្តត្រូវចំណាយពេលច្រើន ហើយនាងត្រូវត្រៀមខ្លួនសម្រាប់កម្មវិធីប្រកួត Miss Grand International 2020 ដែលនឹងមកដល់នាពេលខាងមុខ ហើយនេះក៏ជាហេតុផលចម្បងដែលនាងមិនទាន់អាចប្រឡូកសិល្បៈពេញលេញ។

    បវរកញ្ញា សេង រដ្ឋា ឱ្យដឹងបន្តថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការប្រកួត Miss Grand International 2020 គឺមានទាំងការដើរ និងផ្នែកសំនួរចម្លើយចំណេះដឹងទូទៅ។ សម្រាប់ការដើរ គឺធ្វើមិចយ៉ាងណាឲ្យខ្លាំង ដើម្បីឲ្យទាក់ទាញ ចំណែកផ្នែកសំនួរចម្លើយចំណេះដឹងទូទៅវិញនោះ គឺកញ្ញាខំប្រឹងជានិច្ច ទោះបីពេលខ្លះមិនដឹងថាអាចចូលដល់វគ្គសំនួរចម្លើយ តែក៏នៅតែខំប្រឹង ហើយត្រៀមខ្លួនជាស្រេចទោះបីជាប់ ឬមិនជាប់៕