ក្រោយពីខកខានក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Ousamane Dembela របស់ FC Barcelona មកកាន់ទឹកដីអង់គ្លេស កាលពីមុនចាប់ផ្តើមរដូវកាលថ្មី2021 ក្លិប Manchester United បានប្រកាសអំពីគម្រោងរបស់ខ្លួន ក្នុងការនាំយកកីឡាកររូបនេះ មកកាន់ក្លិបរបស់ខ្លួន ឱ្យបានក្នុងពេលឆាប់ៗខាងមុខនេះ។
Manchester United កំពុងចរចាចង់នាំយកខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Ousmane Dembele មកកាន់ក្លិបរបស់ខ្លួន ទោះក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ នៅអំឡុងពេលទិញដូរកីឡាករ នៅពេលខាងមុខនេះ។
ក្លិបល្បីឈ្មោះរបស់អ៊ីតាលី Napoli កំពុងតែពិចារណាក្នុងការ ផ្លាស់ប្ដូរឈ្មោះកីឡដ្ឋានរបស់ខ្លួន ដោយចង់ដាក់ឈ្មោះអតីតខ្សែប្រយុទ្ធអាហ្សង់ទីនដ៏ល្បីល្បាញ Diego Maradona ដែលទើបតែស្លាប់ដោយសារអាការគាំងបេះដូងកាលពីប៉ុន្មានថ្ងៃមុន ដើម្បីទុកជាអនិស្សាវរីយ៍ ដល់អតីតកីឡាករដ៏អមតៈរូបនោះ។
ឈ្មោះកីឡដ្ឋានថ្មីនេះ អាចទំនងជាត្រូវដាក់ថា San Paolo-Diego Armando Maradona ខណៈដែលឈ្មោះបច្ចុប្បន្នគឺ San Paolo តែទោះជាយ៉ាងណាក្ដី ប្រធានក្លិបកំពុងតែដំណើរការនីតិវិធី ក្នុងការផ្លាស់ប្តូរឈ្មោះនេះ ដោយទំនងជាអាចចេញជាផ្លែផ្កា ក្នុងពេលឆាប់ៗខាងមុខនេះ។
គួររំឭកដែរថា Napoli ជាក្លិបនៅប្រទេសអ៊ីតាលី ក៏ប៉ុន្តែជាទីកន្លែងដែលលោក Diego Maradona ទទួលបានជោគជ័យខ្លាំងនៅទីនោះ ដោយលោកធ្លាប់បានបង្ហាញខ្លួន 188ប្រកួត រកបាន 81គ្រាប់ និងជួយឱ្យក្រុមលើកពានរង្វាន់ជាច្រើន ហើយវាក៏ជាសម័យកាលដ៏រុងរឿងបំផុតរបស់ក្លិបមួយនេះផងដែរ៕