Category: សង្គម និងសេដ្ឋកិច្ច

  • 7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម (តចប់)

    7វិធីក្នុងការរចនាម៉ូដផ្ទះដោយខ្លួនឯងឱ្យស្អាតត្រូវចិត្ត ប្រើការបាន និងគោលការណ៍ដំបូងដែលគួរដឹង មុនចាប់ផ្ដើម (តចប់)

    សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធក្នុងការរចនាម៉ូដផ្ទះ និងគូសប្លង់ផ្ទះ អាចគិតថាជារឿងមួយដែលលំបាកខ្លាំងណាស់ ព្រោះក្រៅពីត្រូវនឹកដល់ភាពស្រស់ស្អាត និងហ្វាំងស្សិនការប្រើការហើយនោះ នៅត្រូវនឹកដល់តម្លៃការចាយវាយដែលគួរឱ្យឈឺក្បាលវិលមុខទៀតផង ដូច្នេះសម្រាប់អ្នកដែលកំពុងចង់រចនាម៉ូដផ្ទះដោយខ្លួនឯង និងកំពុងសម្លឹងរកមើលកម្លាំងជំរុញចិត្តនោះ លេខនេះឡារ៉ែនសូមរៀបរាប់ជាបន្តនូវគន្លឹះល្អៗពាក់ព័ន្ធនឹងការរចនាម៉ូដផ្ទះយ៉ាងមានប្រសិទ្ធភាពចាប់ពីចំណុចទី5 ដែលបន្តពីលេខមុន មកជម្រាបជូនជាបញ្ចប់ដូចខាងក្រោម៖

    5-កំណត់ថវិកាឱ្យច្បាស់លាស់

    បញ្ហាមួយទៀតរបស់ការតុបតែងផ្ទះដែលមនុស្សជាច្រើនតែងជួបនោះគឺ ទិញអីវ៉ាន់ចូលផ្ទះជក់ដៃ រហូតដល់លើសថវិកាកំណត់។ ដោយសារតែចង់បានសឹងតែទាំងអស់ រឹតតែដើររក រឹតតែជួបរបស់ដែលត្រូវចិត្ត ដូច្នេះគួរកំណត់ថវិកាដែលនឹងចំណាយឱ្យបានច្បាស់លាស់ និងព្យាយាមគ្រប់គ្រងឱ្យនៅក្នុងរង្វង់ទឹកប្រាក់ដែលបានកំណត់ទុកនោះ។ ការពារកុំឱ្យការចំណាយថវិការីកធំ

    ឬអាចចំណាយលើសបាន តែត្រឹមតែបន្តិចបន្តួច មិនច្រើនរហូតជ្រុលពេក។ អ្វីដែលសំខាន់ គឺកុំភ្លេចធ្វើបញ្ជីទុកផង ដើម្បីឱ្យបានដឹងថា បានចំណាយទៅលើអ្វីខ្លះ និងអាចកាត់បន្ថយត្រង់ណា ដើម្បីសន្សំសំចៃបានថែមទៀត។

    6-សួរយោបល់ពីអ្នកដឹង

    ទាំងអស់នេះ គឺដើម្បីកាត់បន្ថយបញ្ហាដែលនឹងកើតឡើងនៅពេលក្រោយ។ គួរប្រឹក្សា ឬសួរយោបល់ពីអ្នកដែលស្ថិតនៅក្នុងពិភពរចនាម៉ូដផ្ទះ អាចជាមនុស្សដែលធ្លាប់ស្គាល់ដែលមានបទពិសោធ ឬអ្នកជំនាញ ដូចជាស្ថាបត្យករ វិស្វករ ឬអ្នកជំនាញខាងតុបតែងខាងក្នុង ជាដើម ព្រោះពួកគេទាំងនោះ មានចំណេះដឹងបែបស៊ីជម្រៅ អាចផ្ដល់ការប្រឹក្សា និងការណែនាំបានគ្រប់ជ្រុងជ្រោយ រួមទាំងការកែសម្រួល និងកែខៃចំណុចមិនសមប្រកបផ្សេងៗ ដើម្បីឱ្យផ្ទះកាន់តែស័ក្តិសមនឹងក្រុមគ្រួសាររបស់យើង និងកាន់តែគួរឱ្យចង់ស្នាក់នៅទៀតផង។

    7-ជឿលើសញ្ជាតិញាណរបស់ខ្លួនឯងខ្លះផង

    ដោយសារតែការរចនាម៉ូដផ្ទះ គ្មានការខុស ហើយក៏គ្មានត្រូវដែរនោះ ដូច្នេះហើយទើបអ្វីដែលសំខាន់នោះគឺ ភាពស័ក្តិសម និងតម្រូវការ។ ក្រៅពីវិធីការរចនាម៉ូដដែលបានរៀបរាប់មកហើយនោះ យើងក៏មិនចាំបាច់ត្រូវតែធ្វើតាមឱ្យដូចប៉ាច់ៗគ្រប់ចំណុចនោះដែរ។ រឿងមួយចំនួនអាចនឹងមើលទៅក្រៅតម្រាខ្លះ តែបើបានសាកល្បងពិចារណាមើលហើយថា វាជាអ្វីដែលយើងស្រឡាញ់ចូលចិត្ត និងចូលគ្នានឹងលក្ខណៈការរស់នៅប្រចាំថ្ងៃរបស់ខ្លួននោះ ចូរជឿលើសញ្ជាតិញាណ និងធ្វើតាមតម្រូវការរបស់ខ្លួនឯងចុះ ឬអាចនិយាយបានយ៉ាងងាយស្ដាប់ថា បើមានអារម្មណ៍ថា ត្រូវ ក៏គឺត្រូវហើយ មិនចាំបាច់ត្រូវពឹងផ្អែកទៅតាមអ្នកណា ឬតាមក្បួនតម្រាសាងសង់ផ្ទះតាមចិត្តអ្នកណាម្នាក់ឡើយ។

    ការរចនាម៉ូដផ្ទះមានច្រើនបច្ច័យណាស់ដែលពាក់ព័ន្ធ ដូច្នេះក្រៅពីរឿងការតុបតែងដែលស្រស់ស្អាតតាមចំណូលចិត្តហើយនោះ ចូរកុំភ្លេចនឹកដល់ចំនួនសមាជិកក្នុងផ្ទះ លក្ខណៈការរស់នៅប្រចាំថ្ងៃរបស់ម្នាក់ៗ រួមទាំងភាពងាយស្រួលរស់នៅផ្សេងៗផង ដើម្បីឱ្យផ្ទះ ក្លាយជាផ្ទះដែលគួរឱ្យស្នាក់នៅយ៉ាងពិតប្រាកដ និងដើម្បីកុំឱ្យតាមកែកុននៅពេលក្រោយហ្នឹងឯង៕

  • ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ជាច្រើនរូប​បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស! ដោយឡែក Elon Musk រកបាន​ជាង 100ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ

    ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ជាច្រើនរូប​បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស! ដោយឡែក Elon Musk រកបាន​ជាង 100ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ

    សារព័ត៌មាន Bloomberg បាន​ស្រាវជ្រាវ​ឃើញថា ទ្រព្យ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី បាន​កើនឡើង​ជាង 140ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ម្ចាស់​ក្រុមហ៊ុន Tesla រកបាន​ចំណូល 111ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ 2020។

    2020 គឺជា​ឆ្នាំ​ដែល​មហាសេដ្ឋី Elon Musk ទទួលបាន​ដំណឹង​ល្អជា​បន្តបន្ទាប់។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បានក្លាយ​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប 139ពាន់​លាន​ដុល្លារ​អាម​រិ​ក លោក Musk ក៏បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែល​ស្ថិតក្នុង​ស​ន្ទ​ស្សន៍ S&P 500 (ស​ន្ទ​ស្សន៍​ដែល​ស្ដីអំពី​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ទុន​ច្រើនជាងគេ​ទាំង 500 នៅក្នុង​ពិភពលោក) នៅពេលដែល Tesla ត្រូវបាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​ស​ន្ទ​ស្សន៍​នេះ។

    ប៉ុន្តែ CEO របស់ Tesla មិនមែនជា​អ្នកជំនួញ​តែ​ម្នាក់​គត់​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​ឆ្នាំ 2020នេះ​ទេ។ យោងតាម​ស្ថិតិ​របស់ Bloomberg មាន​គូប្រជែង​មួយចំនួន​របស់ Tesla ថែមទាំង​រកបាន​ចំណូល​លឿន​ជាង​លោក Elon Musk ទៀតផង។

    William Li ស្ថាបនិក​របស់​ក្រុមហ៊ុន Nio

    William Li ស្ថាបនិក​របស់​ក្រុមហ៊ុន Nio រកបាន​ទ្រព្យ​ច្រើនជាង​មុន 12ដង ដោយសារ​តម្លៃ​មូល​ប​ត្រ​ដែល​លោក​កំពុង​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ (កំពុង​បោះផ្សាយ​មូល​ប​ត្រ​នៅ​សហរដ្ឋអាមេរិក) កំពុង​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស។ នេះ​គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​លឿន​ជាងគេ​បង្អស់​នៅក្នុង​ចំណោម​ក្រុម​អ្នកមាន​ជាងគេ​ទាំង 500នាក់​ក្នុង​ពិភពលោក។

    ទ្រព្យ​សុទ្ធ​របស់ He Xiaopeng ដែលជា​ប្រធាន​ក្រុមហ៊ុន Xpeng Inc ក៏​កើនឡើង​ជាង 600% ផងដែរ។ ទ្រព្យសម្បត្តិ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​ផ្នែក​ផលិត​រថយន្ត​អគ្គិសនី ត្រូវបាន Bloomberg រកឃើញថា បាន​កើនឡើង​ជាង 140ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បាន​កើនឡើង 111ពាន់​លាន​ដុល្លារ។

    General Motors គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​ផែនការ​បញ្ចេញ​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន 30ម៉ូ​ដែល នៅក្នុង​ឆ្នាំ 2025 ហើយ​ប្រការនេះ​ក៏បាន​ជួយ​ឱ្យ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ លោត​ឡើងដល់​ចំណុចកំពូល​បំផុត​ក្នុងអំឡុង 3ឆ្នាំ​កន្លងមកនេះ។

    Wang Chuan-Fu ដែលជាស្ថាបនិករបស់ BYD

    បណ្ដា​គូប្រជែង​របស់លោក Musk រកបាន​ប្រាក់ចំណេញ​កើនឡើង​លឿន​ជាង ប៉ុន្តែ លោក Musk នៅតែ​ជា​អ្នក​ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់​ក្នុងឆ្នាំនេះ ដោយសារ​អត្រា​កើនឡើង 580% នៃ​មូល​ប​ត្រ Tesla រាប់​ចាប់ពី​ដើមឆ្នាំ​រហូតមកដល់​ប​ច្ចុ​ប្បន្ន។ តាម​ពីក្រោយ Elon Musk គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី នោះ​គឺ Wang ​Chuan​-​Fu ដែលជា​ស្ថាបនិក​របស់ BYD។ ទ្រព្យ​របស់លោក Wang បាន​កើនឡើង​ច្រើនជាង​មុន​បី​ដង ដែលនាំឱ្យ​ទ្រព្យ​សរុប​របស់លោក បាន​ឡើងដល់ 14ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg

  • ថោន ចាប់ដៃគូ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ ពង្រីកវិសាលភាពចម្រៀង និងភាពយន្ដខ្មែរ

    ថោន ចាប់ដៃគូ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ ពង្រីកវិសាលភាពចម្រៀង និងភាពយន្ដខ្មែរ

    ថ្មីៗនេះយោងតាម​​​​​​​​​​​​​​​​​​​​​​​ Facebook​​​​​​​​​​​​​​​​​​​​​​​ Page​​​​​​​​​​​​​​​​​​​​​​​ ផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត​​​​​​​​​​​​​​​​​​​​​​​ (Town​​​​​​​​​​​​​​​​​​​​​​​ Production)​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យថា  ផលិតកម្មទីក្រុងភាពយន្ត(Town​​​​​​​​​​​​​​​​​​​​​​​ Production)​​​​​​​​​​​​​​​​​​​​​​​ និងផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ របស់ប្រទេសថៃពិតជាបានចាប់ដៃ(កិច្ចសហរប្រតិបត្តិការ)ជាមួយគ្នាពិតប្រាកដមែន។

    មិនត្រឹមតែប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមសម្តីរបស់នាយកប្រតិបត្តិរបស់ផលិតកម្មទីក្រុងភាពយន្ត​​​​​​​​​​​​​​​​​​​​​​​ (Town​​​​​​​​​​​​​​​​​​​​​​​ Production) លោក​​​​​​​​​​​​​​​​​​​​​​​ អ៊ិន​​​​​​​​​​​​​​​​​​​​​​​ រិទ្ធីចិត្រ បាននិយាយក្នុងថ្ងៃសន្និសីទសារព័ត៌មានថា​​​​​​​​​​​​​​​​​​​​​​​ នាពេលខាងមុខនេះផលិតកម្មទីក្រុងភាពយន្ត​​​​​​​​​​​​​​​​​​​​​​​ បានចាប់ដៃគូជាមួយផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ របស់ប្រទេសថៃ​​​​​​​​​​​​​​​​​​​​​​​ ក្នុងការផលិតបទចម្រៀង ភាពយន្ដ និងការប្រគំតន្ត្រីរួមគ្នា។ នេះក៏ជាឱកាសធំមួយ ដើម្បីជំរុញទីផ្សារឧស្សាហកម្មចម្រៀងខ្មែរ ទៅកាន់អន្ដរជាតិ។

    អ៊ិន​​​​​​​​​​​​​​​​​​​​​​​ រិទ្ធីចិត្រ បានអះអាងទៀតថា ក្រៅពីនេះ ថោន ក៏បានត្រៀមខ្លួនបង្កើតកម្មវិធីទូរទស្សន៍ប្លែកៗសម្រាប់ដើមឆ្នាំ២០២១ និងមានការផលិតកម្មកម្មវិធីរួមគ្នារវាងពីរផលិតកម្មធំៗនេះ។ ក្រៅពីការនោះ រាល់កម្មសិទ្ធបញ្ញា ត្រូវបានរក្សាទាំងផលិតកម្មថោន និងផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ Grammyផងដែរ។

  • Cavani អាចនឹងត្រូវសហព័ន្ធបាល់ទាត់អង់គ្លេស ព្យួរជើងច្រើនប្រកួត ព្រោះការរើសអើងជាតិសាសន៍

    Cavani អាចនឹងត្រូវសហព័ន្ធបាល់ទាត់អង់គ្លេស ព្យួរជើងច្រើនប្រកួត ព្រោះការរើសអើងជាតិសាសន៍

    កាលពី​ថ្ងៃអាទិត្យ ទី29 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅនេះ កីឡាករ​ខ្សែប្រយុទ្ធ Edinson Cavani របស់​ក្លិប Manchester United បាន​បង្ហោះ Story នៅក្នុង​បណ្តាញ​សង្គម IG របស់ខ្លួន​ដោយបាន​ប្រើពាក្យ​ថា «Gracias negrito» ដែល​មានន័យថា «អរគុណ ម៉ៅ» ក្នុងន័យ​លេងសើច​តែប៉ុណ្ណោះ។

    Cavani នឹងត្រូវ​បាន FA ដាក់ពិន័យ​មិនឱ្យ​ចូលរួម​ចំនួន 3ប្រកួត បើសិន​រកឃើញថា កីឡាករ​រូបនេះ បាន​ប្រព្រឹត្ត​បែបនេះ​ដោយ​ខ្លួនឯង​មែន​នោះ។

    យ៉ាងណាមិញ ទាក់ទិន​នឹង​រឿង​ខាងលើនេះ មិនទាន់មាន​ខាង​ណាមួយ​ថា ដាក់​កំហុស​លើ​ខ្សែប្រយុទ្ធ​ខាងលើ​នៅឡើយ​ទេ ដោយ​ខាង FA កំពុងតែបន្ត​ស៊ើបអង្កេត​លើ​រឿងនេះ៕

  • ឈិន ឈឿន ប្រកាសបា៎យបា៎យ ព្រះខ័នរាជស្វាយរៀង ដោយសារមិនសូវបានបង្ហាញខ្លួន

    ឈិន ឈឿន ប្រកាសបា៎យបា៎យ ព្រះខ័នរាជស្វាយរៀង ដោយសារមិនសូវបានបង្ហាញខ្លួន

    កីឡាករ​ខ្សែបម្រើ​ការពា រ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ឈិន ឈឿន បានប្រកាស​អរគុណ​ទៅដល់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជាទី​ដែល​គេ​បំពេញ​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល 1រដូវ​កាល2020 បុគ្គលិក និង​មិត្ត​រួម​ក្រុម​ទាំងអស់ ក្នុងន័យ​លាគ្នា បន្ទាប់ពី​កីឡាករ​រូបនេះ សម្រេចចិត្ត​ចាកចេញ​ពី​ក្រុម​នេះ។

    កីឡាករ​មាឌ​ល្អិត​មាំ​រូបនេះ ទំនងជា​នឹង​ត្រឡប់​ទៅ​ចូលរួម ជាមួយនឹង​ក្លិប​ក្រសួងការពារជាតិ ជាទី​ដែល​ធ្វើឱ្យ​កីឡាករ​រូបនេះ​ល្បី​ខ្លាំង​វិញ ដោយនៅ​ទីនោះ គេ​អាច​នឹង​បង្ហាញខ្លួន​បាន​ច្រើនជាង នៅ​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង។

    គួរឱ្យ​ដឹង​ដែរ​ថា កីឡាករ ឈិន ឈឿន អាច​ចាត់ទុកថា ជា​កីឡាករ​ខ្សែបម្រើ​ការពារ​មួយរូប ដែលមាន​ល្បឿន​លឿន និង កាយសម្បទា​ល្អ ជាងគេ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បើទោះបីជា​គេ​មាន​វ័យ​រាង​ជ្រេ​បន្តិច​ក៏ដោយ៕

  • មានរឿងមួយ ណុប បាយ៉ារិទ្ធ ទម្លាយឱ្យមហាជនបានដឹង ក្រោយលាក់ទុកជាយូរ

    មានរឿងមួយ ណុប បាយ៉ារិទ្ធ ទម្លាយឱ្យមហាជនបានដឹង ក្រោយលាក់ទុកជាយូរ

    ណុប បាយ៉ារិទ្ធ ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ ឈរ​ជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មាន​រឿងរ៉ាវ​ជាច្រើន ដែល​អ្នក​គាំទ្រ​ មិនធ្លាប់​បាន​ដឹង​ពី​តារា​ចម្រៀង​រូប​នេះ​នោះ​ឡើយ។ ដើម្បី​បង្ហាញ​ជុំវិញ​រឿង​នេះ ​កាលពី​យប់​ថ្ងៃ​ទី​១ ខែ​ធ្នូ ​ណុប បាយ៉ារិទ្ធ បាន​បង្ហោះ​រូបថត​ ជាច្រើន​សន្លឹក ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​អន្លាយ​ថា ​៖ ​ក្តី​ស្រមៃ​១​របស់ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​designer និង​ចង់​ក្លាយជា​ម្ចាស់​brand​សម្លៀក​បំពាក់​ដែល​design​ចេញមក​ដោយ​គំនិត​របស់ខ្ញុំ​ផ្ទាល់​។ ៩០%​នៃ​សម្លៀកបំពាក់​របស់ខ្ញុំ​ក្រោយពី​កាត់ដេរ​ដោយ​ជាងដេរ​រួច​គឺ​ខ្ញុំ​តែងតែ​យក​វា​មក​design​ដោយ​ផ្ទាល់ដៃ ធ្វើ​ដោយ​ដៃ បើទោះជា​សម្លៀកបំពាក់​នោះ​ទិញ​ស្រាប់ក៏​ត្រូវតែ​យក​វា​មក​ច្នេះ​អោយទៅ​ជាថ្មី​មួយ​ផ្សេង​ដែល​ចេញពី​គំនិត​ខ្លួនឯង។


    សម្រាប់​អាវ​មួយ​ចំណាយពេល​ហោចណាស់​៣​ថ្ងៃ។ ឃើញ​រូបនេះ អាវ​ដែល​ខ្ញុំ​ពាក់​ក្នុង​កម្មវិធី​the mask singer cambodia​រដូវ​កាល​ទី​១ គិត​មកដល់ពេលនេះ​១​ឆ្នាំ​ជាង​ហើយ តែ​ខ្ញុំ​ចាំបាន​ថា​អាវ​មួយ​នេះ​ខ្ញុំ​បាន​ចំណាយ​ពេលធ្វើ​រយៈពេល​៥​ថ្ងៃ​គត់​ ទើប​រួចរាល់​ទាំងស្រុង រីឯ​ពេលវេលា​គឺ​ធ្វើ​ដល់​ម៉ោង​១​យប់​ទើប​ឈប់។
    ធ្វើ​ដោយ​ការ​ដេរ​ផង បិទ​ផង ពិតជា​មិន​ងាយស្រួល​នោះទេ គ្រាប់​គ្រី​ស្តា​ល់​និង​ត្បូង​មិន​ថា​គ្រាប់​ធំ គ្រាប់​តូច គ្រាប់​ខ្លះ​តូច​បំផុត​ត្រឹម​ទំហំ​៣​លី ត្រូវ​បិទ ត្រូវ​ដេរ​ម្តង​១​គ្រាប់ៗ ទម្រាំ​ចេញ​ជា​រាង​ក្បាច់​ដែល​ខ្លួនឯង​ចង់បាន បើ​គិត​ជា​ចំនួន​គ្រាប់ សរុប​ទាំង​តូច​ទាំង​ធំ​គឺ​ចូលដល់​ខ្ទង់ពាន់​គ្រាប់​ឯណោះ។ និយាយ​រួម​ហត់ ចុក​ចង្កេះ រួយដៃ​រួយជើង តែ​សប្បាយចិត្ត​ព្រោះ​វា​ចេញពី​ការព្យាយាម​របស់ខ្លួន​ឯង​និង​ការអត់ធ្មត់​ក្នុង​ការងារ។ គ្រប់យ៉ាង​គឺ​កើតចេញពី​ការព្យាយាម ព្យាយាម​ខ្វះ​ការតស៊ូ អត់ធ្មត់​ក៏​មិនអាច​សម្រេច​គោលដៅ​បានដែរ។

    ដៃ​ខ្ញុំ​មុត​មុខ​ម្ជុល​​ហូរឈាម​សឹង​គ្រប់​ម្រាម ជួន​ចាក់​លេច​ដល់​សាច់​ក៏​មាន ស្នាម​សុស​តែម្តង ពេលខ្លះ​កាវ​ស្រក់​លើ​សាច់​ទាំង​ដៃ​ទៅ​ជាង បន្សល់​នៅ​ស្នាម​ច្រើន​កន្លែង តែ​ខ្ញុំ​នៅតែ​រីករាយ​នៅ​អ្វីដែល​កើត​ពី​ការខិតខំ​របស់ខ្ញុំ មាន​មនុស្ស​មួយផ្នែក​តូច​សើចចម្អក​អោយ​ខ្ញុំ​ថា​ខ្ញុំ​ពាក់​ខោអាវ​ដូច​ល្ខោន តែ​ខ្ញុំ​ញញឹម​ទុក​ក្នុង​ចិត្ត​ថា អ្នក​គ្មាន​ថ្ងៃ​យល់ អ្នក​សម្លឹង​ឃើញ​ពិភពលោក​តូចចង្អៀត​ហើយ​ងងឹត​ណាស់​សម្រាប់​អ្នក ហើយក៏​គ្មាន​ថ្ងៃ​ដែល​អ្នក​ធ្វើបាន​ដូច​ខ្ញុំ ព្រោះ​អ្នក​មិន​ស្គា​ល់ពី​តម្លៃពិត​នៃ​ការ​ច្នៃ​ប្រ​ឌិត​និង​ការព្យាយាម បើ​អ្នក​គ្មាន​ទេពកោសល្យ​កុំថាឡើយ​ត្រឹម​ដេរ​ត្បូង​មួយ​គ្រាប់ សូម្បីតែ​ដោត​អំបោះ​ចូល​ម្ជុល​អ្នកធ្វើ​មិនបាន​ផង៕

     

     

     

     

     

  • រ៉ូហ្សា បង្ហាញមុខជាតួ «រាម» ក្នុងរឿង ស្នាមស្នេហ៍សមុទ្ររាម២

    រ៉ូហ្សា បង្ហាញមុខជាតួ «រាម» ក្នុងរឿង ស្នាមស្នេហ៍សមុទ្ររាម២

    តារាសម្ដែង កញ្ញា អឿន រូហ្សា ដែលទស្សនិកជនភាគច្រើនស្គាល់ថាជាតួអង្គទេពធីតាព្កុលមាសនោះ បច្ចុប្បន្ននេះហាក់មានប្រជាប្រិយភាពជាខ្លាំង តាមរយៈបង្ហាញវត្តមានជាលើកដំបូងក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN សម្តែងជាតួឯកស្រី «ទេពធីតាព្កុលមាស»។ តារាសម្តែងពន្លកថ្មីដួងនេះ មានទេពកោសល្យសិល្បៈមិនធម្មតានោះទេ ព្រោះនាងធ្វើឱ្យទស្សនិកជនកោតសរសើរគ្រប់គ្នា តាមរយៈសម្តែងក្នុងរឿងភាគខ្មែរបែបបុរាណខាងលើ ត្បិតនេះជាបទពិសោធន៍លើកទី១ ក្នុងវិស័យភាពយន្តក្តី។

    បន្ទាប់ពីក្តោបបានប្រជាប្រិយភាពពីតំណែងតួឯកស្រីហើយនោះ តារាសម្តែងរូបនេះ កំពុងមានរាសី ដោយបន្តក្តោបបានតំណែងតួឯកស្រីក្នុងភាពយន្តភាគខ្នាតធំថ្មីមួយទៀតរបស់អ្នកនិពន្ធ និងដឹកនាំជើងចាស់ អ្នកស្រី ពាន់ ភួងបុផ្ផា។ អឿន រ៉ូហ្សា ទទួលតំណែងតួឯកស្រី «រាម» ដែលជាភាពយន្តល្បីល្បាញខ្លាំងកាលពីជាង១០ឆ្នាំ។ រឿងនេះ ពន្លកថ្មីដូច រ៉ហ្សា នឹងត្រូវប៉ះជាមួយតារាសម្តែង និងជាពិធីករម្នាក់កំពុងមានប្រជាប្រិយភាព ពៅ ពិសិដ្ឋ។ ដោយជឿជាក់លើសាច់រឿង និងស្នាដៃផលិតភាពយន្តរបស់អ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា រួមទាំងសម្តែងប៉ះសិល្បកររៀមច្បងដូចកម្លោះសង្ហា ពៅ ពិសិដ្ឋ ធ្វើឱ្យតារាសម្តែងពន្លកថ្មីរូបនេះ រំពឹង និងជឿជាក់ថារឿងនេះនឹងធ្វើឲ្យប្រជាប្រិយភាពកញ្ញាមានការកើនឡើងនៅពេលចាក់បញ្ចាំងនាពេលខាងមុខ។

    កញ្ញា អឿន រ៉ូហ្សា ជាតារាសម្តែងចំនូលថ្មីម្នាក់ដ៏មានទេពកោសល្យ។ ប្រឡូកសិល្បៈប្រមាណ២ឆ្នាំ រ៉ូហ្សា សម្តែងបានភាពយន្តភាគទូរទស្សន៍១ប៉ុណ្ណោះ ទើបរឿងនេះជាស្នាដៃទី២របស់កញ្ញាក្នុងវិស័យភាពយន្ត។ ក្រៅពីភាពយន្តភាគខ្នាតធំនេះ តារាសម្តែងរូបស្រស់នេះ ក៏កំពុងមមាញឹកការងារផ្សេងៗទៀតដែរ មានទាំងភាពយន្តដែលកំពុងចចារ និងការថតស្ពត ជាដើម។ ដោយឡែក ទីផ្សារថតវីដេអូចម្រៀង MV វិញនោះ រ៉ូហ្សា មិនមានច្រើនឡើយ ហើយទៅថ្ងៃមុខ តួឯកស្រីរូបនេះ ចង់ចាប់អាជីពពិធីការនី និងតារាចម្រៀងបន្ថែមពីលើអាជីពតារាសម្តែងដែលកំពុងមានស្រាប់នៅពេលនេះ។

  • សិង្ហ​បុរី​អនុញ្ញាតឱ្យ​លក់​ «សាច់​សិប្បនិម្មិត​ដែល​ចិញ្ចឹម​ក្នុង​បន្ទប់ពិសោធន៍»

    សិង្ហ​បុរី​អនុញ្ញាតឱ្យ​លក់​ «សាច់​សិប្បនិម្មិត​ដែល​ចិញ្ចឹម​ក្នុង​បន្ទប់ពិសោធន៍»

    ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ក្លាយជា​ទឹកដី​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​អនុញ្ញាតឱ្យ​ដាក់លក់​សាច់​សិប្បនិម្មិត​ដែល​គេច​ញ្ចឹ​ម​ក្នុង​បន្ទប់ពិសោធន៍ ដែល​សាច់​ប្រភេទ​នេះ ត្រូវបាន​គេ​ចិញ្ចឹម​តាំងតែ​ពី​នៅ​ជា​កោសិកាតូចៗ និង​មិនចាំបាច់​សម្លាប់សត្វ។

    ក្រុមហ៊ុន​ផលិត​សាច់ និង​ស៊ុត​សិប្បនិម្មិត​របស់​អាមេរិក Eat Just Inc. ទើបតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ដាក់លក់​សាច់មាន់ “ចិញ្ចឹម​ក្នុង​បន្ទប់ពិសោធន៍” នៅ​សិង្ហ​បុរី។ តាមរយៈ​នេះ សិង្ហ​បុរី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​អនុញ្ញាតឱ្យ​លក់​សាច់​សិប្បនិម្មិត។

    ដោយ​ត្រូវបាន​បង្កើតឡើង​ពី​កោសិកា​សត្វ សាច់មាន់​សិប្បនិម្មិត​របស់​ក្រុមហ៊ុន Eat Just Inc. នឹងត្រូវ​បានដាក់​លក់​ក្នុង​ទីផ្សារ​សិង្ហ​បុរី ក្រោម​យីហោ GOOD Meat ជាមួយនឹង​មុខម្ហូប «សាច់មាន់​បំពង​ម្សៅ» នៅក្នុង​ភោជនីយដ្ឋាន​តែមួយគត់។

    ដំណាក់កាល​ដំបូង Eat Just Inc. នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រភពធនធាន​និង​កែប្រែ​អាហារ​របស់​សិង្ហ​បុរី​ដើម្បី​ផលិត​សាច់មាន់​សិប្បនិម្មិត។ ក្រោយមក ក្រុមហ៊ុន​ក៏​នឹង​ទិញ​សម្ភារ​បន្ថែម​ដើម្បី​ពង្រីក​សេវាកម្ម​ផ្គត់ផ្គង់​សាច់​ដល់​បណ្ដា​ភោជនីយដ្ឋាន​នានា ហើយ​បន្ទាប់មកទៀត​គឺ​ផ្គត់ផ្គង់​សាច់​នេះ​ទៅឱ្យ​ផ្សារ​ទំនើប។

    Josh Tetrick ដែលជា CEO របស់​ក្រុមហ៊ុន បានឱ្យដឹងថា៖ «យើង​ចង់​ជួយ​ឱ្យ​សិង្ហ​បុរី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់​ក្រុមហ៊ុន Eat Just សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក។ សិង្ហ​បុរី​ពិតជា​មានការ​យល់ឃើញ​ទាន់សម័យ​នៅក្នុង​ការកសាង និង​បង្កលក្ខណ​ងាយស្រួល​ដល់​សកម្មភាព​ប្រភេទ​នេះ»។

    Josh Tetrick ក៏បាន​បញ្ជាក់ថា រសជាតិ​របស់​សាច់មាន់​សិប្បនិម្មិត គឺ​ដូច​ទៅនឹង​សាច់មាន់​ពិត​យ៉ាង​ដូច្នោះ​ដែរ។

    ការអនុញ្ញាតឱ្យ​លក់​សាច់​សិប្បនិម្មិត​នេះ គឺ​ស្ថិតក្នុង​ផែនការ​កែសម្រួល​បញ្ហា​សន្តិសុខ​ស្បៀង​របស់​ប្រទេស​សិង្ហ​បុរី ព្រោះថា ប្រទេស​នេះ​កំពុង​ពឹងផ្អែក​ភាគច្រើន​ទៅលើ​អាហារ​នាំចូល​ពី​បរទេស។ សន្តិសុខ​ស្បៀង​កំពុង​ក្លាយជា​រឿង​ចាំបាច់​ជាង​មុន ពិសេស​គឺ​នៅក្នុង​គ្រា​ដែល Covid-19 កំពុង​វាយប្រហារ​ពិភពលោក។

    Josh Tetrick ដែលជា CEO របស់​ក្រុមហ៊ុន បានឱ្យដឹងថា៖ «យើង​ចង់​ជួយ​ឱ្យ​សិង្ហ​បុរី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់​ក្រុមហ៊ុន Eat Just សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក។ សិង្ហ​បុរី​ពិតជា​មានការ​យល់ឃើញ​ទាន់សម័យ​នៅក្នុង​ការកសាង និង​បង្កលក្ខណ​ងាយស្រួល​ដល់​សកម្មភាព​ប្រភេទ​នេះ»។ Josh Tetrick ក៏បាន​បញ្ជាក់ថា រសជាតិ​របស់​សាច់មាន់​សិប្បនិម្មិត គឺ​ដូច​ទៅនឹង​សាច់មាន់​ពិត​យ៉ាង​ដូច្នោះ​ដែរ។
    សាច់ដែល​គេ​ចញ្ចឹម​ក្នុង​បន្ទប់​ពិសោធន៍

    ផលិតផល​សាច់មាន់​សិប្បនិម្មិត​របស់ Eat Just នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែល​នឹង​សាច់មាន់​ធម្មតា​ប្រភេទ​គុណភាព​ខ្ពស់​នៅក្នុង​រយៈពេល 6 ខែ​ដំបូង។ Tetrick ឱ្យដឹងថា តម្លៃ​នេះ​នឹង​ថយចុះ​ជា​បន្តបន្ទាប់ នៅពេល​ក្រុមហ៊ុន​ឈានដល់​ការផ្គត់ផ្គង់​ទូទាំង​ពិភពលោក និង​ឆ្ពោះទៅរក​តម្លៃ​មួយ​ដែល​ធូរ​ថ្លៃ​ជាង​សាច់មាន់​ចិញ្ចឹម​នៅក្នុង​កសិដ្ឋាន។

    ក្រៅពី​សាច់មាន់​សិប្បនិម្មិត ក្រុមហ៊ុន Eat Just ក៏មាន​គម្រោង​សុំច្បាប់​លក់​សាច់គោ​សិប្បនិម្មិត​នៅ​សិង្ហ​បុរី​នៅ​ដើមឆ្នាំ 2021 ផងដែរ ខណៈដែល​ដំណើរការ​នេះ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ត្រូវបាន​ធ្វើឡើង​យឺត​ជាង​នេះ។

    Josh Tetrick ដែលជា CEO របស់​ក្រុមហ៊ុន បានឱ្យដឹងថា៖ «យើង​ចង់​ជួយ​ឱ្យ​សិង្ហ​បុរី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់​ក្រុមហ៊ុន Eat Just សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក។ សិង្ហ​បុរី​ពិតជា​មានការ​យល់ឃើញ​ទាន់សម័យ​នៅក្នុង​ការកសាង និង​បង្កលក្ខណ​ងាយស្រួល​ដល់​សកម្មភាព​ប្រភេទ​នេះ»។ Josh Tetrick ក៏បាន​បញ្ជាក់ថា រសជាតិ​របស់​សាច់មាន់​សិប្បនិម្មិត គឺ​ដូច​ទៅនឹង​សាច់មាន់​ពិត​យ៉ាង​ដូច្នោះ​ដែរ។
    សាច់ដែល​គេ​ចញ្ចឹម​ក្នុង​បន្ទប់​ពិសោធន៍

    បច្ចុប្បន្ន ក្រុមហ៊ុន Eat Just ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក មិនទាន់​រកបាន​ចំណេញ​នៅឡើយ ហើយ​បើតាម​ផែនការ ក្រុមហ៊ុន​នេះ​នឹងធ្វើ IPO ជា​សាធារណៈ​នៅពេល​ដ៏​ខ្លី​ខាងមុខ៕

    ប្រភព៖ CNBC

  • ខ្សែប្រយុទ្ធ​សញ្ជាតិ ន័​រវេ​ស ឡើង​តម្លៃ​ខ្លួន 100លាន​ដុល្លារ​ហើយ

    ខ្សែប្រយុទ្ធ​សញ្ជាតិ ន័​រវេ​ស ឡើង​តម្លៃ​ខ្លួន 100លាន​ដុល្លារ​ហើយ

    កីឡាករ Erling Haaland វ័យ 19ឆ្នាំ សញ្ជាតិ​ន័​រវេ​ស បច្ចុប្បន្ន កំពុងតែ​ក្លាយជា​កីឡាករ ដែល​ឡើង​ជើង​ខ្លាំង​បំផុត នៅក្នុង​ពិភព​បាល់ទាត់​ពិភពលោក ដោយ​គិត​មកទល់នឹង​ពេលនេះ រូបគេ​លេង​បាន 23ប្រកួត រក​គ្រាប់​បាល់​បាន 23គ្រាប់​ដែរ។

    កាលពីដើមឆ្នាំ2020 កន្លងទៅនេះ Dortmund បាន​ទិញយក​កីឡាករ​រូបនេះ ពី RB Salzburg ក្នុងតម្លៃ​តែ​ជាង 23លាន​ដុល្លារ​ប៉ុណ្ណោះ។ លុះ​បាន​មកលេង​នៅ​ក្លិប​ខាងលើ ជាង 1ឆ្នាំនេះ តម្លៃ​ខ្លួន​ខ្សែប្រយុទ្ធ​រូបនេះ ក៏បាន​ហក់​ឡើង​គួរឱ្យកត់សម្គាល់ ដែល​បច្ចុប្បន្ន ឡើងទៅ​ដល់ 100លាន​ដុល្លារ​ហើយ។

    គួរឱ្យ​ដឹង​ដែរ​ថា កីឡាករ​រូបនេះ បាន​កើន​តម្លៃ​ខ្លួន​ខ្លាំង ដោយសារតែ​រូបគេ បាន​លេង​ក្នុង​ពានរង្វាន់ UEFA Champions League ដោយ​ស៊ុត​បាន 6គ្រាប់ ត្រឹម 4ប្រកួត​តែប៉ុណ្ណោះ ហើយ​ថែមទាំង​មាន​ឈ្មោះថា ជា​កីឡាករ ស៊ុត​បាន​ច្រើនជាងគេ លើស Ronaldo ទៅទៀត ក្នុង​ពានរង្វាន់​មួយ​នេះ៕

  • Honda ប្រកាសចាកចេញពីក្លិប ដោយសារគ្រូបង្វឹក មិនអើពើ ខណៈក្រុមស្ថិតក្នុងតំបន់កាត់ចោល

    Honda ប្រកាសចាកចេញពីក្លិប ដោយសារគ្រូបង្វឹក មិនអើពើ ខណៈក្រុមស្ថិតក្នុងតំបន់កាត់ចោល

    កាលពី​ថ្ងៃអាទិត្យ ទី29 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅនេះ នៅក្នុង​គណនី twitter របស់​កីឡាករ​សញ្ជាតិ​ជប៉ុន Keisuke Honda បាន​សរសេរ​សារ​មួយ ដែល​បង្ហាញ​ពី​ការចង់​ចាកចេញ​ពី​ក្លិប Botafugo របស់ខ្លួន ក្រោយពេល​មាន​បញ្ហា​មួយចំនួន​នៅក្នុង​ក្រុម ដោយ​គ្រូបង្វឹក មិន​បានមក​ដឹកនាំ​ផ្ទាល់ និង​មិន​បានផ្តល់​កម្លាំងចិត្ត​ដល់​កូនក្រុម​ទាល់តែសោះ។

    ក្លិប​នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល​មួយ​នេះ បាន​ចាញ់ 3ប្រកួត​ចុងក្រោយ ដោយសារតែ​មិនមាន​គ្រូបង្វឹក មក​ដឹកនាំ​ផ្ទាល់។ ហើយ​រាល់​ការហ្វឹកហាត់ និង​ផ្តល់​ដំបូន្មានផ្សេងៗ ត្រូវបាន​គ្រូបង្វឹក​រូបនោះ ធ្វើឡើង​តាមរយៈ​ឃ្លី​ប​វីដេអូ ដោយសារតែ​លោក​មាន​បញ្ហា​សុខភាព ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ។

    គួរឱ្យ​ដឹង​ដែរ​ថា ក្លិប​លី​គ​កំពូល​ប្រ​ស៊ី​ល Botafogo ដែល​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុង​ប្រកប​អាជីព​ជាមួយនេះ កំពុងតែ​ស្ថិតនៅ​លេខ​រៀង​ទី19 ក្នុងចំណោម​ក្រុម​ទាំង20 ជា​ចំណាត់ថ្នាក់ ត្រូវ​កាត់​ទៅលេង​នៅ​លី​គ​ទី ២៕