Category: សង្គម និងសេដ្ឋកិច្ច

  • ទៅលេងសមុទ្រ តើគួរថែទាំ ការពារសរសៃសក់ និងធ្វើសក់ម៉ូដបែបណា?

    ទៅលេងសមុទ្រ តើគួរថែទាំ ការពារសរសៃសក់ និងធ្វើសក់ម៉ូដបែបណា?

    ដំបូងគេបំផុត បើចង់ទៅលេងសមុទ្រ ឬទៅកន្លែងណា ដែលអាចប៉ះនឹងពន្លឺថ្ងៃខ្លាំងៗនោះ ត្រូវប្រយ័ត្នរឿងសក់ខូចដោយ​សារកម្ដៅថ្ងៃ ឬកាំរស្មី UVមុនគេ ហើយបើត្រូវហែលទឹកផង ទោះជាហែលក្នុងទឹកអាង ឬក្នុងទឹកសមុទ្រក៏ដោយ សុទ្ធតែធ្វើឱ្យសក់ខូចបានទាំងអស់ ដូច្នេះអ្នកជំនាញផ្នែកសក់ សូមណែនាំឱ្យទៅធ្វើ Treatment ស្រោបសរសៃសក់ ដើម្បី​ជាការបិទស្រកាសរសៃសក់ មុន​ពេល​ទៅសមុទ្រ ទើបជាការល្អ។

    ពេលទៅដល់សមុទ្រហើយ មុននឹងចេញទៅត្រូវពន្លឺថ្ងៃ ចូរបាញ់ស្រ្បៃយ៍ការពារកាំរស្មី UV ជាមុនសិន ឬវិធីងាយៗជាងនេះ គឺអាចប្រើឃ្រីមការពារកម្តៅថ្ងៃ (មិនថាប្រភេទឃ្រីម ឬប្រភេទប្រេងនោះទេ)លាបលើសក់ ក៏បានដូចគ្នា។

    ចំណែកវិធីធម្មជាតិ ដែលជួយអប់សក់ផងដែរនោះ គឺប្រើប្រេងដូង ឬប្រេងម្កាក់ លាបលើសក់ទុកចោល ព្រោះកម្តៅពីពន្លឺថ្ងៃ នឹងជួយបើកស្រកាសរសៃសក់ ធ្វើឱ្យជាតិប្រេង ចូលទៅបំប៉នបានយ៉ាងជ្រៅ និងជួយស្រោបសក់ មិនឱ្យសារធាតុគីមីនៅក្នុងទឹកអាង ឬទឹក​សមុទ្រនោះ ចូលទៅបំផ្លាញបណ្តូលសរសៃសក់បានទៀតផង។

    ម៉ូដសក់

    ការពិតទៅ ការធ្វើម៉ូដសក់ ពេលទៅលេងសមុទ្រ គ្មានបែបបទតម្រូវឱ្យត្រូវតែធ្វើម៉ូដនេះ ឬម៉ូដនោះឡើយ ចំណុចសំខាន់ដែលត្រូវចងចាំនោះគឺ កុំធ្វើម៉ូដណា ដែលមើលទៅដូចអ៊ំស្រី ឬលោកយាយ ទៅបានហើយ។

    សូមណែនាំថា មុននឹងទៅលេងសមុទ្រ គួរតែទៅតម្រឹមសក់ ឱ្យចេញជាម៉ូដបន្តិច តែហាមកាត់ ព្រោះក្នុងអំឡុងពេលដើរ​លេង យើងប្រហែលជាគ្មានពេលមើលថែទាំទេ ហើយទឹកសមុទ្រ អាចធ្វើឱ្យម៉ូដសក់ខូចបានយ៉ាងងាយទៀតផង។ គួរជ្រើសរើសម៉ូដណាដែលងាយស្រួលមើលថែទាំ និងងាយរៀបចំជារូបរាង ឬចងសក់បែបរលុងៗមកក្រោយក៏បានដែរ។

    តិចនិក ១បែបទៀត ដែលឡា រ៉ែនចង់ណែនាំ ពេលទៅលេងសមុទ្រដែរនោះគឺ ការយកកន្សែងជូតមុខមករុំក្បាល ឬក៏យក​កន្សែងបង់កវែងៗ ស្តើងៗ ពណ៌ស្រស់ៗ មកឃ្លុំលើក្បាលបែបរលុងៗ ហើយពាក់វ៉ែនតាខ្មៅការពារពន្លឺថ្ងៃបន្ថែមពីលើ ១ទៀតក៏មើល​ទៅ​​​ស្រស់ស្អាត ​មិន​ធម្មតា​ដែរ៕

  • តំបន់​បឹង​កប់ស្រូវ​​នឹងមាន​អនុក្រឹត្យ​ថ្មី កែប្រែ​អនុក្រឹត្យ​ចាស់ ខណៈ​ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹង​រើ​ទៅ​ទីនោះ

    តំបន់​បឹង​កប់ស្រូវ​​នឹងមាន​អនុក្រឹត្យ​ថ្មី កែប្រែ​អនុក្រឹត្យ​ចាស់ ខណៈ​ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹង​រើ​ទៅ​ទីនោះ

    កាលពី​ព្រឹក​មិញ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក ក្នុងនោះ​ក៏មាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ផងដែរ។

    នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ថ្មី នា​ព្រឹក​ថ្ងៃទី 22 ខែមករា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា អនុក្រឹត្យ​ដែល​ត្រូវ​បានចេញ​កាលពី​លើក​មុន​គឺ​ខុសពី​ស្ថានភាព​ជាក់ស្តែង​នៃ​បឹង​លិច​ទឹក​នៅ​ខាងជើង​ទីក្រុង​ភ្នំពេញ ដូច្នេះ សម្តេច​នឹង​ចេញ​អនុក្រឹត្យ​ថ្មី​ដើម្បី​កែប្រែ​អនុក្រឹត្យ​ចាស់ ទាក់ទង​នឹង​ទំហំ​ផ្ទៃ​បឹង​តា​មោក។

    ទាក់ទង​នឹង​តំបន់​បឹង​តា​មោក​នេះដែរ សម្ដេច មាន​បន្ថែមថា ការ​លុប​បឹង ឬ​ប្រឡាយ ដែល​បិទមុខ​ទឹក​នៅ​តំបន់​បឹង​តា​មោក​នេះ សម្តេច​មិន​យល់ស្រប​នោះទេ។ យ៉ាងនេះ​ក្ដី ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា សម្ដេច​គាំទ្រ​ដល់​ការ​លុប​បឹង ប្រឡាយ ក្នុង​បំណង​អភិវឌ្ឍ និង​ពង្រីក​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ។

    នៅ​តំបន់​បឹង​តា​មោក បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​កំពុង​តែមាន​គម្រោង​អភិវឌ្ឍន៍ រួម​នឹង​សំណង់​នានា​​គួរ​ឱ្យ​កត់​សម្គាល់​ បន្ទាប់ពី​រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​នេះ។ ប្រមុខ​រាជរដ្ឋាភិបាល​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក រួមមាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​មន្ទីរពេទ្យ​ចំនួន 2។

    បឹងតាមោក ឬបឹង​កប់ស្រូវដែល​មាន​ចម្ងាយ​​ពី​អាកាស​យានដ្ឋានអន្តរ​ជាតិ​​ភ្នំ​ពេញ​ប្រមាណ​ 12 គីឡូម៉ែត្រ​ គឺ​ជា​បឹង​ធម្មជាតិធំជាង​គេ​នៅ​រាជធានី​ភ្នំពេញនាបច្ចុប្បន្ន និង​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​ឈៀង​ខាង​ជើង​តាម​បណ្តោយ​មហាវិថីឈ្នះឈ្នះ លាត​សន្ធឹង​លើ​ខណ្ឌ​ចំនួន 2 សង្កាត់ចំនួន 6 និងភូមិចំនួន 25៕

  • កញ្ញាៗណា មានស្បែកមុខស្ងួត ចូរថែបំប៉នដោយផ្លែឈើ ៥មុខ ខាងក្រោមនេះ

    កញ្ញាៗណា មានស្បែកមុខស្ងួត ចូរថែបំប៉នដោយផ្លែឈើ ៥មុខ ខាងក្រោមនេះ

    ស្បែកមុខស្ងួត របកឡើងហុយ បើកញ្ញាៗយើងណា ធ្លាប់ជួបបញ្ហានេះ អាចបណ្តាលមកពីច្រើនមូលហេតុ ជាពិសេសកញ្ញាៗ​ ដែលត្រូវអង្គុយធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ជាប់រហូត រយៈពេលយូរ នឹងធ្វើឱ្យស្បែកមុខរបស់យើងស្ងួត ខ្វះសំណើម និងភាពស្រស់បស់។ ថ្ងៃនេះ យើងមានផ្លែឈើ ៥ប្រភេទមកណែនាំ ក្នុងការជួយថែបំប៉នស្បែកមុខរបស់កញ្ញាៗយើងឱ្យ​ត្រឡប់មកមានសំណើមស្រស់បស់កាន់តែខ្លាំងឡើងវិញ តើមានអ្វីខ្លះនោះ សូមតាមដានជាបន្ត។

    ១.ប្រទាលកន្ទុយក្រពើ

    ធាងប្រទាលកន្ទុយក្រពើ មានគុណសម្បត្តិ ជួយកាពារស្បែកមិនឱ្យស្ងួត បន្ថែមសំណើម ប្រឆាំងការរលាក ធ្វើឱ្យស្បែករាបរលោង និងការពារពន្លឺ UV។ ធាងប្រទាលកន្ទុយក្រពើ មានជ័រខាប់ៗ និងសាច់ថ្លាៗ ដែលអាចជួយរក្សាសំណើមនៅលើស្រទាប់​ស្បែកខាងក្រៅបាន ក្រៅពីនេះនៅមានសារធាតុ Carboxypeptidase ដែលជួយភ្ជិតស្បែក ជួយបកស្រទាប់ស្បែកដែលក្រៀមស្ងួត ចេញ និងបង្កើតស្រទាប់ស្បែកថ្មីដែលរាបរលោងឡើងមកជំនួសវិញ។

    ២.ផ្លែត្រសក់

    ផ្លែត្រសក់មានសារធាតុ Cystin និង Methionin និងនៅមានសារធាតុ ផូលីស៊ែកខារ៉ាយ ដែលជួយធ្វើឱ្យស្បែកមុខស្រស់ថ្លាមានសំណើម ប្រឆាំងនឹងការឡើងស្នាមកន្ទួលក្រហម ល្អសម្រាប់អ្នកដែលមានស្បែកមុខស្ងួត និងអ្នកមានមុខឡើងខ្លាញ់ បង្កើនភាព​តឹង​ណែនរបស់ស្បែករក្សាភាពក្មេងជាងវ័យ និងថែមទាំងមានសារធាតុរ៉ែផ្សេងទៀត ដែលជួយធ្វើឱ្យកើតមានសំណើមតាមធម្មជាតិនៅលើស្រទាប់ស្បែកទៀតផង។

    ៣.ផ្លែម្នាស់

    ផ្លែម្នាស់ ជួយការពារស្បែកពីសារធាតុរ៉ាឌីកាល់សេរី កាត់បន្ថយការរលាកក្លាយ។ មានអង់ហ្ស៊ីម Papain ជួយរំលាយកោសិកាដែលស្លាប់ហើយរបស់ស្រទាប់ស្បែក ឱ្យរបូតចេញ។ មានប្រយោជន៍សម្រាប់អ្នក ដែលមានមុនក្បាលខ្មៅ នៅលើផ្ទៃមុខ ធ្វើឱ្យស្បែកកាន់តែ​ស្រស់​ថ្លាឡើង។

    ៤.ផ្លែប៉េងប៉ោះទុំ

     

    ផ្លែប៉េងប៉ោះទុំ ជួយបង្កើនសំណើម ធ្វើឱ្យស្បែកមុខស្រស់ថ្លា ការពារស្បែកពីរ៉ាឌីកាល់សេរី ធ្វើឱ្យផ្ទៃមុខ សឡើង។ ទឹកចម្រាញ់ពីផ្លែប៉េងប៉ោះ មានវីតាមីនច្រើនប្រភេទ និងមានសារធាតុ គ្លុយខូអាល់ខាឡយដ៍ ឈ្មោះ ថូម៉ាធីន ជាសារធាតុដែលមានឥទ្ធិពល​ភ្ជិតសន្លាកស្នាម ក្រៅពីនោះទឹកផ្លែប៉េងប៉ោះ ថែមទាំងជួយលាងផ្ទៃមុខឱ្យស្អាតទន់ភ្លន់ សម្រួលសភាពស្បែកមុខដែលស្ងួតក្រៀម ឱ្យមានសំណើមស្រស់ថ្លាឡើងវិញបានយ៉ាងល្អ។

    ៥.ផ្លែចេក

    ផ្លែចេក មានសារធាតុរំអិល បង្កើនភាពស្រស់ស្រាយ និងថែមទាំងមានវិតាមីន សារធាតុរ៉ែ ប្រូតេអុីនច្រើនប្រភេទ ដែលមានប្រយោជន៍ដល់ស្បែក ក្នុងការបង្កើនសំណើម លុបស្នាមជ្រីវជ្រួញ ព្យាបាលសន្លាកស្នាម ធ្វើឱ្យស្បែកមុខស្រស់ថ្លា និងការពារស្បែកពីសារធាតុរ៉ាឌីកាល់សេរីទៀតផង។

    អានរួចហើយ មិនគួរឱ្យជឿសោះថា បន្លែផ្លែឈើទាំងអស់នេះ មានគុណប្រយោជន៍ចំពោះស្បែកមុខរបស់យើងបានច្រើនដល់ថ្នាក់នេះ និងថែមទាំងមិនពិបាករកទៀតផង។ ចង់ឱ្យនារីៗយើងសាកល្បង យកមកថែបំប៉នស្បែកមុខ លមើល។ ចង់យកមកចិត ជាបន្ទះស្តើងៗ បិទលើផ្ទៃមុខ ឬយកមកកិនឱ្យម៉ដ្ឋ ហើយបំពោកលើផ្ទៃមុខ ទុកចោល ៣ – ៥នាទី ហើយលាងសម្អាតចេញដោយទឹកស្អាត ក៏​បាន​។ ក្រៅពីថែបំប៉នស្បែកមុខហើយ សូមកុំភ្លេចទទួលទានអាហារឱ្យគ្រប់ ៥ប្រភេទក្រុម គេងសម្រាក និងញ៉ាំទឹកឱ្យបានគ្រប់គាន់…តែ​ប៉ុណ្ណឹងស្បែកមុខរបស់នារីៗយើង នឹងសស្អាត ភ្លឺរលោង តឹង លែងខ្មៅជ្រីញជ្រួញ តទៅទៀតមិនខាន៕

  • ស្ដាយ​ណាស់់! ទោះបី LG ទើប​ចេញលក់​ផលិតផល​ថ្មី​ក្ដី តែ​មេ​ប្រាប់ថា នឹង​ដកខ្លួន​ចេញពី​វិស័យ​ស្មា​ត​ហ្វូ​ន

    ស្ដាយ​ណាស់់! ទោះបី LG ទើប​ចេញលក់​ផលិតផល​ថ្មី​ក្ដី តែ​មេ​ប្រាប់ថា នឹង​ដកខ្លួន​ចេញពី​វិស័យ​ស្មា​ត​ហ្វូ​ន

    ដំណឹង​ដ៏​គួរឱ្យ​សោកស្ដាយ ដែលថ្មីៗនេះ លោក Kwon Bong-seok ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LG បាន​ផ្ញើ​សារ ជា​តម្រុយ​ប្រាប់​ទៅ​បុគ្គលិក​របស់ខ្លួន ឱ្យបាន​ដឹង​មុន​ថា នាពេល​ខាងមុខនេះ វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន អាច​នឹងមាន​ការផ្លាស់​ប្តូរ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្តង។

    ដោយ​នៅក្នុង​សារ​នោះ បាន​សរសេរ​បញ្ជាក់ថា មិន​ថា​មានការ​ផ្លាស់ប្តូរ​អ្វី​កើតឡើង ចំពោះ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​នោះទេ ការងារ​ដែល​បុគ្គលិក​ធ្លាប់ធ្វើ​ពីមុនមក គឺ​នៅតែ​រក្សា​ដូចដើម ដដែល​ហើយ​មិនបាច់​មានការ​ព្រួយបារម្ភ​នោះទេ។

    តាមរយៈ​គេហទំព័រ​ក្នុងប្រទេស​កូរ៉េខាងត្បូង បាន​រាយការណ៍​មក​ថា 5ឆ្នាំ​មកនេះ LG ខាតបង់ សរុប​ជា​ទឹកប្រាក់​ដល់​ទៅ​ខ្ទង់ 4.5ពាន់​លាន​ដុល្លារ ឯណោះ ទៅលើ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន ហេតុដូច្នេះ ពួកគេ​អាច​នឹង​ដកខ្លួន​ចេញពី​វិស័យ​មួយ​នេះ។ ចំណែក​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត របស់​ក្រុមហ៊ុន LG បាន​ធ្លាក់ចុះ​កាន់តែខ្លាំងទៅៗ បើទោះបីជា​ពួកគេ ខំព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ក៏ដូចជា​ផ្លាស់ប្តូរ​នាយក​ប្រតិបត្តិ​ថ្មី​ក៏ដោយ។ កាលពី​ឆ្នាំ ២០២០ កន្លងទៅ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាន​រាយការណ៍​ថា LG បានធ្វើការ​កាត់បន្ថយ​ចំនួន​បុគ្គលិក លើ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​ថែម​ទៀតផង។

    លោក Kwon Bong-seok បាន​បន្ថែមទៀតថា ចាប់តាំងពី​មានការ​ប្រកួតប្រជែង​ខាង​ផ្នែក​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត មាន​សម្ទុះ​កាន់តែខ្លាំងឡើងៗមក  វា​ដល់​ពេលដែល LG ត្រូវធ្វើ​ការវិនិច្ឆ័យ និង​សម្រេចចិត្ត​សាជាថ្មី​ម្តងទៀត លើ​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន  ដោយ​ក្រុមហ៊ុន​កំពុង​ពិចារណ លើ​រាល់​វិធានការ​ទាំងអស់ ដោយ​ក្នុងនោះ រាប់បញ្ចូល​ទាំង​ការលក់ ការដកខ្លួន​ចេញ ក៏ដូចជា​កាត់បន្ថយ​ផលិក​ម្ម​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​ផងដែរ។

    សូម​ជម្រាបជូន​ដែរ​ថា កាលពី​លោក Kwon Bong-seok ឡើងកាន់តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LG កាលពី​ខែមករា ដើមឆ្នាំ2020  លោក​បាន​ប្តេជ្ញា​ថា នឹងធ្វើ​ឱ្យ​មុខ​ជំនួញ​ទូរស័ព្ទ​វៃឆ្លាត​របស់ LG ងើប​ឡើងវិញ​ជាថ្មី​ម្តងទៀត តែដោយសារ​វិបត្តិ​កូ​វីដ-19  វាយលុក​ពេក  ពេលនេះ LG ក៏​ដូច​ទៅនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យាឯទៀតៗដែរ គឺ​សុទ្ធ​រង​ផលប៉ះពាល់​ដូចគ្នា​ទាំងអស់៕

  • សេរ៉ូម(Serum)សំខាន់សម្រាប់ស្បែកមែនឬ?

    សេរ៉ូម(Serum)សំខាន់សម្រាប់ស្បែកមែនឬ?

    បញ្ហាមួយដែលត្រូវបាននារីៗយើង តែងសួរគ្នាជាច្រើនដងច្រើនគ្រាមកនោះគឺ រឿងសេរ៉ូម(Serum)សម្រាប់ស្បែកមុខ… តើវាជាការ​ពិបាក ក្នុងការសម្រេចចិត្តមែនទេថា តើទិញតែ Moisturizer តែ ១មុខ ឬក៏ប្រើតែសេរ៉ូម បានដែរឬទេ? ឬចាំបាច់ត្រូវប្រើ​ទាំង​ ២យ៉ាងហ្នឹងតែម្តង?

    ចម្លើយក៏គឺ

    សេរ៉ូមច្រើនតែមានចំណែកផ្សំ របស់សារធាតុអាហារ ដែលជួយក្នុងការមើលថែទាំស្បែកបានច្រើន ហើយសេរ៉ូមនៅអាចជ្រាបចូលទៅ​ក្នុង​ស្រទាប់​ស្បែក បានជ្រៅជាង Moisturizer ទូទៅដែលច្រើនតែថែបំប៉ន ចំពោះតែស្រទាប់ស្បែកខាងលើប៉ុណ្ណោះ។ សេរ៉ូម មានច្រើនប្រភេទ តាំងពី សេរ៉ូមសម្រាប់ប្រឆាំងនឹងស្នាមជ្រីវជ្រួញ សេរ៉ូមដើម្បីស្បែកភ្លឺថ្លា ឬសូម្បីតែសេរ៉ូម ដែលជួយការពារមុន ក៏មាន​ដែរ​។

    ការប្រើសេរ៉ូមនេះ ចូរប្រើបន្ទាប់ពីយើងជូតសម្អាតមុខដោយ Tonner រួច និងប្រើមុនពេលលាប Moisturizer។

    Moisturizer (ម៉យស៍ជើរ៉ាយហ្ស៊ើរ៍) ច្រើនតែមានម៉ូលេគុល ធំជាងសេរ៉ូម ទើបវាជាមូលហេតុដែលថា ហេតុអីបានសេរ៉ូមជ្រាបចូលជ្រៅទៅក្នុង​ស្រទាប់​ស្បែកបានច្រើនជាងហ្នឹងឯង។ ក្នុងន័យមួយទៀត សេរ៉ូមជួយបន្ថែមសារធាតុអាហារដល់ស្បែក ខណៈដែលម៉យស៍ជើរ៉ាយហ្ស៊ើរ៍ ផ្តល់​សំណើមដល់ស្បែកបានល្អជាង។

    ឥលូវសំនួរដែលសំខាន់នោះគឺ តើយើងចាំបាច់ត្រូវទិញទាំង ២យ៉ាងដែរទេ?

    អ្នកជំនាញខាងថែសម្អាតផ្ទៃមុខ ប្រាប់ថា តាមពិតទៅ មិនចាំបាច់ទេ តែក៏ត្រូវមើលទៅតាមករណីនីមួយៗដែរ ដូចជា បើយើងមានបញ្ហារឿងស្បែក ដូចជាបញ្ហា​ស្នាមអុចៗខ្មៅ ឬមានស្នាមជ្រីវជ្រួញ មុនអាយុនោះ សេរ៉ូមអាចជួយយើងបានខ្លាំងជាង Moisturizer ហើយបើយើងមានស្បែកឡើងខ្លាញ់ស្រាប់​ហើយ យើងអាចប្រើតែសេរ៉ូមមួយ ក៏គ្រប់គ្រាន់ហើយសម្រាប់ការថែបំប៉នស្បែកនោះ តែបើពេលនេះយើងប្រើ Moisturizer ស្រេចហើយ យើងមានអារម្មណ៍ថា ស្បែកយើងគ្មានបញ្ហាអ្វីទេនោះ ប្រើតែប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។

    ដូច្នេះ អ្វីដែលគួរគិតដល់ខ្លាំងជាងគេបំផុត ក្នុងការជ្រើសរើសទិញគ្រឿងសម្អាងថែបំប៉នស្បែករបស់យើងនោះគឺ សភាពស្បែក និងតម្រូវការរបស់យើង តែអ្វីដែលមិនអាចខ្វះបាននោះគឺ ឃ្រីមការពារកម្ដៅថ្ងៃ តែបើយើងមានអារម្មណ៍កង្វល់ពីស្បែកនោះ ការប្រើទាំង​សេរ៉ូម និង Moisturizer ក៏មិនខុសអ្វីដែរ៕

  • ខេត្តស្ទឹងត្រែង​កំពុង​សិក្សា​​អំពី​ទីតាំង​​​សម្រាប់​សាងសង់​អាកាសយានដ្ឋាន​ថ្មី

    ខេត្តស្ទឹងត្រែង​កំពុង​សិក្សា​​អំពី​ទីតាំង​​​សម្រាប់​សាងសង់​អាកាសយានដ្ឋាន​ថ្មី

    អាជ្ញាធរខេត្ត​ស្ទឹងត្រែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បានឱ្យដឹងថា ក្នុងករណី​ដែល​ព្រលានយន្តហោះ​ចាស់​មាន​ទំហំ​តូច ពិបាក​ក្នុងការ​ពង្រីក​បន្ថែម និង​មិន​អំណោយផល​ដល់​ការ​ចុះចត​របស់​យន្តហោះ​ធុន​ធំ នោះ​អាកាសយានដ្ឋាន​ថ្មី​មួយ​អាច​នឹងត្រូវ​បង្កើតឡើង។

    កាលពី​ថ្ងៃទី 21 ខែមករា​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោម​ប្រធានបទ «វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ ​និង​​ទិស​ដៅ​​ការ​ងារ​បន្ដ​ខេត្ដ​ស្ទឹងត្រែង» លោក ដួង ពៅ អភិបាលរង​នៃ​គណៈ​ឣ​ភិ​បាល​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា ព្រលាន​យន្ត​ហោះ​​នៅ​ក្នុង​​ខេត្តស្ទឹងត្រែង អាច​នឹងត្រូវ​សាងសង់​ឡើង​នាពេល​អនាគត ដោយ​ពង្រីក​ពី​ព្រលានយន្តហោះ​ចាស់។ លោក​បាន​​ថ្លែងថា អនាគត​អាកាសយានដ្ឋាន​នេះ​នឹងមាន​ទំហំ​ផ្ទៃដី​ប្រមាណ 500 ហិកតា និង​​បន្ថែមថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ធ្វើការ​សិក្សា និង​រៀបចំ​ផែនទី​គោល​សម្រាប់​ការសាងសង់​ដើម្បី​ពង្រីក​ព្រលានយន្តហោះ​ចាស់​ក្នុង​ខេត្ត​នេះ។

    ខេត្តស្ទឹងត្រែងកំពុងសិក្សាទីតាំងសម្រាប់សាងសង់អាកាសយានដ្ឋានថ្មី
    អគារ​មួយ​នៃ​អាកាស​យានដ្ឋាន​ចាស់​របស់​ខេត្ត​ស្ទឹង​ត្រែង

    ទាក់ទង​នឹង​គម្រោង​សាងសង់​ខាងលើ អភិបាលរង​ខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា គោលដៅ​រយៈពេល 5 ឆ្នាំ​ខាងមុខ​ទៀត អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល និង​ក្រសួងទេសចរណ៍​កម្ពុជា កំពុងតែ​សិក្សា​លម្អិត​ជាមួយ​ភាគី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយ​អាជ្ញាធរ​ក៏​កំពុងតែ​សិក្សា​អំពី​ទីតាំង​ដទៃទៀត​ដែល​អាច​សាងសង់​ជា​អាកាសយានដ្ឋាន​ថ្មី​បាន ក្នុង​ករណី​​ព្រលាន​យន្ត​ហោះ​​ចាស់​​មិន​​អំណោយផល​ដល់​ការ​ចុះចត​របស់​យន្តហោះ​ប្រភេទធំ។

    លោក​អភិបាលរង​ខេត្តស្ទឹងត្រែង បានបញ្ជាក់​យ៉ាងច្បាស់​ថា អនាគត​អាចមាន​ព្រលានយន្តហោះ​នៅ​ខេត្ត​នេះ ដោយ​ការស្ដារ ពង្រីក និង​អភិវឌ្ឍ​នៅពេល​ណាមួយ។ ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា មិនទាន់​ដឹង​ច្បាស់​ថា នឹង​អាចមាន​នៅពេលណា​ឱ្យ​ប្រាកដ​នៅឡើយ៕

  • ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ស្ថាបនា​រួចរាល់​បាន 36% ហើយ

    ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ស្ថាបនា​រួចរាល់​បាន 36% ហើយ

    យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​មន្ទីរ សាធារណការ រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី 20 ខែមករា ឆ្នាំ 2021 ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ត្រូវបាន​សាងសង់​រួច​ប្រមាណ 36%។

    ស្ពាន​នេះ​មាន​ប្រវែង 922 ម៉ែត្រ និង​ទទឹង 20.5 ម៉ែត្រ។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង 1.25 ម៉ែត្រ​សងខាង សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន មាន​កម្ពស់ 34 ម៉ែត្រ។

    ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប​នេះ មាន​តួនាទី​សំខាន់ ក្នុង​ការរួម​ម​ចំណែក ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ 6 និង​ផ្លូវជាតិ​លេខ 5 រួម​នឹង ច្រកចេញចូល​រាជធានី​ភ្នំពេញ​ផងដែរ៕

    ប្រភព៖ មន្ទីរសាធារណការរាជធានី​ភ្នំពេញ

  • ចង់ញញឹមស្អាត កុំភ្លេចញ៉ាំរបស់ខាងក្រោមនេះ…

    ចង់ញញឹមស្អាត កុំភ្លេចញ៉ាំរបស់ខាងក្រោមនេះ…

    ប្រាកដណាស់ថា ស្នាមញញឹមរបស់នារីៗ គឺជាមន្តស្នេហ៍មួយ សម្រាប់អ្នកដែលបានឃើញ ដូច្នេះហើយ ទើបយើងត្រូវតែមានវិធីមើលថែ​ទាំធ្មេញរបស់យើងឱ្យស្អាត ស និងរឹងមាំ ដើម្បីត្រៀមជានិច្ចសម្រាប់ការញញឹមយ៉ាងស្រស់ស្រាយ ឱ្យអ្នកដែលនៅជុំវិញខ្លួន ឈ្លក់វង្វេង តែសួរថា តើត្រូវញ៉ាំអ្វីខ្លះដើម្បីឱ្យធ្មេញ ស ស្អាត និងរឹងមាំនោះ សូមតាមដានជាបន្ត…។

    . អាហារពពួក ខាបូហាយដ្រេត

    អាហារពពួកខាបូហាយដ្រេត ដែលមានដូចជា ម្សៅ បាយ នំប៉័ងនោះ ច្រើនតែជាប់នៅតាមប្រឡោះជើងធ្មេញ ឬបរិវេណអញ្ចាញ បន្ទាប់ពីនោះម្សៅនឹងបំបែកខ្លួន ក្លាយជាស្ករ មានមេរោគបាក់តេរី ធ្វើឱ្យកើតស្នាមកំណក និងអាចកើតជំងឺអញ្ចាញធ្មេញបានដែលអាចធ្វើឱ្យធ្មេញពុកបាន។ ដូច្នេះសម្រាប់អាហារប្រភេទខាបូហាយដ្រេតនេះ យើងគួរញ៉ាំចំពោះតែពេលអាហារចម្បងៗ ដូចជា ពេលព្រឹក ថ្ងៃ និងល្ងាចបានហើយ ចៀសវាងញ៉ាំលេង នៅចន្លោះពេលអាហារទាំងនោះ ព្រោះថា នៅក្នុងពេលអាហារចម្បងៗទាំងនោះ យើងនឹងបញ្ចេញទឹកមាត់មកច្រើនណាស់ ទើបកម្ទេចកំណកអាហារទាំងនោះ ត្រូវបានលាងសម្អាតចេញអស់យ៉ាងងាយ។

    . គួរញ៉ាំទឹកតែជាប្រចាំ

    មិនថាតែ តែខ្មៅ ឬតែបៃតងនោះទេ សុទ្ធតែមានសារធាតុ ផូលីហ្វើណូល ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរីពីរុក្ខជាតិដែលការពារមិនឱ្យមានកំណកកខ្វក់លឿងៗ មកតោងជាប់នៅលើធ្មេញ ជួយកាត់បន្ថយឱកាសក្នុងការកើតរោគធ្មេញពុក ឬរោគអញ្ចាញឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វានៅអាចកាត់បន្ថយក្លិនមាត់ ដោយមានគុណសម្បត្តិទប់ស្កាត់ការរីកធំធាត់របស់មេរោគបាក់តេរីដែលជាមូល​ហេតុរបស់ក្លិនមាត់ទៀតផង ហើយទឹកតែ ភាគច្រើននៅមាន ភ្លូអូរ៉ាយដ៍ ដែលបានមកពីស្លឹកតែទៀតផង។

    . ញ៉ាំវិតាមីនC ឱ្យបានគ្រប់គ្រាន់

    វីតាមីនC ប្រៀបដូចជាស៊ីម៉ង់ត៍ដែលភ្ជាប់កោសិកាផ្សេងៗ ឱ្យចូលមកជាប់ជាមួយគ្នាវិញ វាចាំបាច់ចំពោះស្បែកដូចគ្នានឹងសាច់​ភ្នាសរបស់អញ្ចាញធ្មេញដែរ។ អ្នកដែលញ៉ាំវីតាមីនC តិចជាង ៦០មីល្លីក្រាមក្នុង ១ថ្ងៃ នឹងមានឱកាសកើតរោគអញ្ចាញធ្មេញខ្ពស់ជាងអ្នកដែលញ៉ាំ ១៨០មីល្លីក្រាម ឬច្រើនជាង ២៥% ដូច្នេះហើយទើបវីតាមីនC ជាចំណែក១សំខាន់ ដែលជួយមើលថែទាំធ្មេញឱ្យ​រឹង​មាំឡើង។

    ត្រឹមតែវិធី ៣យ៉ាងងាយៗនេះ ធានាថា ធ្មេញរបស់អ្នកនឹងស្រស់ស្អាត ស និងរឹងមាំ ត្រៀមជាស្រេចសម្រាប់ការញញឹមដ៍​ស្រស់ស្រាយ និងមានមន្តស្នេហ៍យ៉ាងពិតប្រាកដ៕

  • Real Madrid ទិញខ្សែការពារម្នាក់បន្ថែមទៀត មកពី Bayern Munich

    Real Madrid ទិញខ្សែការពារម្នាក់បន្ថែមទៀត មកពី Bayern Munich

    កីឡាករ​ខ្សែបម្រើ​ការពារ David Alaba បាន​ឈានដល់​ការចុះ​កុងត្រា ដើម្បី​ចូលរួម​ជាមួយនឹង​ក្លិប Real Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន ក្នុងការ​ដោះដូរ​កីឡាករ ពាក់កណ្តាល​រដូវ​កាល2020-2021 នេះ ក្នុង​កុងត្រា​រយៈពេល 4ឆ្នាំ នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga។ ទោះជា​មិនមាន​តម្លៃ​ខ្លួន​ក៏ពិតមែន ប៉ុន្តែ​រូបគេ​នឹង​ទទួលបាន​ថ្លៃឈ្នួល 14លាន​ដុល្លា ក្នុង 1ឆ្នាំ។

    Alaba នឹងត្រូវ​លេង​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់ រហូតដល់​កុងត្រា​របស់គេ​ចប់ នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ។ បន្ទាប់មកទៀត ទើប​អាច​ផ្ទេរ​មកលេង​នៅ​ក្រុម​អធិរាជ​សបាន។ ខ្សែការពារ​រូបនេះ បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយ Real Madrid រយៈពេល 4ឆ្នាំ និង​ទទួលបាន​តម្លៃ​ពលកម្ម 11លាន​អឺរ៉ូ ក្នុង 1ឆ្នាំ​ផងដែរ៕

  • ឡូយ​ណាស់! ព្រះខ័ន​រាជ ចុះ​កុងត្រា យក​អតីត​ខ្សែប្រយុទ្ធ​ក្លិប Huesca

    ឡូយ​ណាស់! ព្រះខ័ន​រាជ ចុះ​កុងត្រា យក​អតីត​ខ្សែប្រយុទ្ធ​ក្លិប Huesca

    ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​កីឡាករ Miguel Ángel Junco Martínez ដោយ​ចុះ​កុងត្រា នាំមក​លេង​ឱ្យ​ក្លិប​លី​គ​កំពូល​កម្ពុ​ជាមួយនេះ នា​រដូវ​កាល2021 នេះ។

    កីឡាករ Miguel Ángel Junco Martínez ត្រូវបាន​គេ​ស្គាល់​ក្នុង​ឈ្មោះថា Mika នោះ បាន​ចាប់​អាជីព​បាល់ទាត់​តាំងពី​ឆ្នាំ2012 រហូតមក ដោយ​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​ជាច្រើន​នៅ​អ៊ឺរ៉ុប ដូចជា​នៅ​ស្វ៊ី​ស អេ​ស្ប៉ា​ញ និង​ហ្វាំ​ង​ឡង់ ជាដើម។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ គេ​ធ្លាប់​លេង​ឱ្យ​ក្លិប Huesca ដែលជា​ក្លិប​លី​គ​កំពូល​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ2016 ទៀតផង។

    សូម​រំឭកថា Miguel Ángel Junco Martínez ឬ Mika ជា​អតីត​កីឡាករ​របស់​ក្លិប Huesca ធ្លាប់​លេង​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ កាល​ឆ្នាំ2015-2016 បើ​គិត​សរុប​ចំនួន​ប្រកួត ឱ្យ​ក្លិប​ទាំងអស់ 6ក្លិប​របស់គេ​នោះ គឺ​ចំនួន 102លើក និង​រកបាន 43គ្រាប់។ ខ្សែប្រយុទ្ធ​រូបនេះ មាន​សញ្ជាតិ​អេ​ស្ប៉ា​ញ មាន​កម្ពស់ ១,៧៥ និង​អាយុ ២៧ឆ្នាំ៕