Category: សង្គម និងសេដ្ឋកិច្ច

  • ស្ថានប័ន Miss Grand Cambodia ប្រគល់មកុដឱ្យកញ្ញា លីវ ជីលី បវរកញ្ញាជ័យលាភីរងទី២

    ស្ថានប័ន Miss Grand Cambodia ប្រគល់មកុដឱ្យកញ្ញា លីវ ជីលី បវរកញ្ញាជ័យលាភីរងទី២

    ពិធីផ្ទេរតំណែង Miss Grand Cambodia 2020 ត្រូវបានរៀបចំឡើង តាមការគ្រោងទុក យ៉ាងតក់ក្រហល់ពោលនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១។ មហាជន និង អ្នកគាំទ្រ បានទន្ទឹងរងចាំ និងអ៊ុតមើលថា តើ Miss Grand មួយណា ដែលត្រូវគ្រងតំណែង ជំនួស កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង កញ្ញា លឹម សុធាវី ជ័យលាភីរងទី១ បន្ទាប់ពីកញ្ញាទាំង២ ព្រមព្រៀង លាលែងពីតំណែង និង ត្រូវបាន បញ្ចប់កិច្ចសន្យាទាំងឡាយ ជាមួយ ស្ថាប័ន Miss Grand Cambodia កាលពីពេលថ្មីៗនេះ ខណៈការប្រកួតលើអន្តរជាតិខិតជិតមកដល់ នៅក្នុងខែ មិនា ខាងមុខនៅឯប្រទេសថៃ។

    ភាពចម្រូងចម្រាស់មួយនេះ គឺជាដែលក្តៅគគុកមួយដែលធ្វើអោយមហាជនទូទៅ ជាពិសេសអ្នក និយម គាំទ្រ និង តាមដាន Miss Grand តែម្តង។ ជាក់ស្តែងលទ្ធផលជាផ្លូវការនៃការជ្រើសរើសតំណែងជំនួសកញ្ញា សេង រដ្ឋា នោះ ហើយអ្នកដែលក្លាយជា ម្ខាស់ម្កុដ Miss Grand Cambodia 2020 គឺកញ្ញា លីវ ជីលី បវរកញ្ញាជ័យ លាភីរងទី២ មកពីខេត្តបន្ទាយមានជ័យ ខណៈជ័យលាភីលំដាប់រងទី៣ត្រូវឡើងមកលំដាប់រងទី១ និងលំដាប់រងទី៤ត្រូវឡើងមកលំដាប់រងទី២វិញ។នៅក្នុងពិធីផ្ទេរតំណែង និងគ្រងម្កុដសារជាថ្មី នេះ កញ្ញាលីវ ជីលី បានបញ្ជាក់ថា រយៈពេល១ខែគឺពិតជាខ្លី ហើយអ្វីដែលនាងប្រឹងប្រែងខ្លាំងគឺការហ្វឹកហាត់ដើរដើម្បីកាន់តែបន្ថែមទំនុកចិត្តដែលនាងមានស្រាប់ នាងស្នើឱ្យយមហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត បញ្ចេញមតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច និងបញ្ចប់ការគិតថាត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក ខណៈដែលពេលនេះនាងក៏ត្រូវការកម្លាំងចិត្តដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន។

    ចំណែកលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សវិញបានលើកឡើងថា ក្រុមហ៊ុនបានត្រៀមគ្រប់សព្វដើម្បីថែទាំ ហ្វឹកហាត់ទាំងការដើរបង្ហាញម៉ូដឆ្លើយសំណួរ និងសកម្មភាពផ្សេងៗដើម្បីប្រាកដថានឹងអាចក្លាយជាបេក្ខនារីតំណាងជាតិចេញទៅប្រកួតលើឆាកអន្តរជាតិបាន។ លោកថាបញ្ហាដែលកើតឡើងកន្លងមកនឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់ការផលិតកម្មវិធីលើកក្រោយ ហើយបើទោះបីជានៅសល់ពេលមិនច្រើនក្តីប៉ុន្តែស្ថាប័ននឹងខិតខំពង្រឹងសមត្ថភាពកញ្ញាឯកតំណាងជាតិតាមលទ្ធភាពនិងដើម្បីបញ្ចប់ការគិតថាត្រឹមតែជាបេក្ខនារីអមឆាក ដែលសូម្បីតែឈុតតំណាងជាតិ ឈុតរាត្រីសមោសរសម្រាប់កញ្ញាឯកគ្រងក៏បានត្រៀមរួចជាស្រេចដែរ៕

  • ​៤ កុម្ភៈ តារាចម្រៀង ករុណា ពេជ្រ អញ្ជើញលោកតាធាក់ស៊ីក្លូ៣០០ នាក់ ពិសាអាហារនៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន

    ​៤ កុម្ភៈ តារាចម្រៀង ករុណា ពេជ្រ អញ្ជើញលោកតាធាក់ស៊ីក្លូ៣០០ នាក់ ពិសាអាហារនៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន

    នៅពេលថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេប៊ុករបស់លោកឱ្យដឹងថា លោករួម​ជាមួយនឹង​សប្បុរជន​ក្នុង និង​ក្រៅប្រទេស បានរួម​គ្នារៀបចំ​ទិវា​នៃ​ក្តី​ស្រលាញ់ ចំពោះ​តា​ធាក់​ស៊ីក្លូ នៅ​ថ្ងៃទី​៤ កុម្ភៈ ខាង​នេះ ដោយ​អញ្ជើញ​ពួកគាត់​ជាង ៣០០ នាក់ មកពី​សមាគម​ស៊ីក្លូ​កម្ពុជា ដោយ​ទទួលទាន​អាហារ មួយពេល នៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន វេលាម៉ោង 5 ល្ងាច ក្នុងទីតាំង សាខា ឫស្សីកែវ ស្ពានបាឡេ។ ក្រោយពី​ការទទួល​ទាន​អាហារ​នោះ ក៏មាន​ថែម​អំណោយ ជា​សម្ភារៈ បន្ថែម​រួមជាមួយ​នឹង​ថវិកា​ផងដែរ​។​

    ករុណា ប្រាប់ពីគោលបំណងថា នៅ​ថ្ងៃ​៤ កុម្ភៈ ខាងមុខ នេះ លោកតាៗ​ធាក់​ស៊ីក្លូ និង​បាន​ពិសា​អាហារ​មួយពេល ដែលមាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ ដូច​ម្ហូប​តុ​ការ ដូចជា បង្គារ​ខ្ទិះ ឆា​ក្តាមថ្ម តុង​យាំ​បង្គារ ប្រហិត​ត្រី​ឆ្លាត​ចៀន មាន់​ដុត​ស្រែ​+​ប្រហុក​ឆៅ បង្អែម និង​ផ្លែឈើ រួម​ជាមួយនឹង​កញ្ចប់​ថវិកា និង​សម្ភារៈ​មួយចំនួនទៀត​។ ករុណា ពេជ្រ ប្រាប់ថា ខ្លួន​ពិតជា​ពិបាក​ច្រើនណាស់ ដែល​បាន​ជួប​រឿង​បែបនេះ ដូច្នេះហើយ ទើប​ចង់​ធ្វើបុណ្យ​ដាក់​ទាន ជាមួយនឹង​ឳ​ពុក​គេ (​តា​ធាក់​ស៊ីក្លូ​) លោក​បញ្ជាក់ថា ឃើញ​ឳ​ពុក​របស់គេ អាច​ហូបចុក​បាន ប៉ុន្តែ​បែ​ជា​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ហូប​ឆ្ងាញ់ៗ ចំណែក​ឳ​ពុក​របស់ខ្លួន មាន​ទ្រព្យធន អាច​ហូបចុក​បាន ប៉ុន្តែ​បែ​ជា​ហូប​មិនបាន ដូច្នេះ​លោក​ថា មាន​អារម្មណ៍​កក់ក្តៅ និង​សប្បាយចិត្ត ដែល​បាន​ចែករំលែក​ទាន បែបនេះ ចំពោះ​មនុស្ស​ចាស់ៗ ដូច​ជាតាៗ​ធាក់​ស៊ីក្លូ​។​​

    លោក ករុណា ពេជ្រ បានបញ្ជាក់ទៀតថា លោកពិតជាចង់ធ្វើបុណ្យ ចែកទានដល់ពួកគាត់ ដែលនៅមានកម្លាំង អាចទទួលទានអាហារបាន ខណៈដែលឪពុករបស់លោកកំពុងឈឺ និងមិនអាចពិសារអ្វីបាន ទើបលោកចេះតែនឹកឃើញឪពុករបស់គេ ដែលនៅទទួលទានអាហារបាន។ «ខ្ញុំឃើញពួកគាត់ពិសារអ្វីបាន ខ្ញុំនឹកឃើញដល់ប៉ារបស់ខ្ញុំ ដែលកំពុងឈឺមិនអាចហូបបាន ខ្ញុំចង់ឲ្យពួកគាត់ហូបឆ្ងាញ់..! ទោះបីជាការហូបមួយពេលជុំគ្នានេះ មានរយៈពេលខ្លីមែន ប៉ុន្តែបានបញ្ជាក់ពីក្ដីស្រឡាញ់ ចំពោះពួកគាត់ដែលមានវ័យចាស់ៗ ហើយនៅតែត្រដបញ្ចេញកម្លាំង ប្រកបរបរធាក់ស៊ីក្លូរកលុយចិញ្ចឹមជីវិត..!»។

     

  • ថ្មី​បំផុត! Xiaomi ផលិត​បាន​ឆ្នាំង​សាក Mi Air សាក​ថ្ម​ទូរស័ព្ទ ពី​ចម្ងាយ​ដោយ Remote Charging

    ថ្មី​បំផុត! Xiaomi ផលិត​បាន​ឆ្នាំង​សាក Mi Air សាក​ថ្ម​ទូរស័ព្ទ ពី​ចម្ងាយ​ដោយ Remote Charging

    កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លងទៅ ក្រុមហ៊ុន Xiaomi បានបង្ហាញ​ពិភពលោក ឱ្យ​ភ្ញាក់ផ្អើល​នឹង​ការរកឃើញ​ថ្មី​បំផុត​មួយ គឺ​ផលិតផល​ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន កម្រិត​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ពីមុន ដែលមាន​ឈ្មោះថា Mi Air Charge។

    បច្ចេកវិទ្យា​បំពាក់​លើ​ឆ្នាំង​សាក​ថ្មី​នេះ អាចឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​ថ្ម​ទូរស័ព្ទ​ពី​ចម្ងាយ បាន​រហូតដល់​ទៅ 4ម៉ែត្រ ហើយ​ទូរស័ព្ទនីមួយៗ នឹង​ទទួលបាន​កម្លាំង​សាក 5W។ កម្លាំង​សាក​មាន​ត្រឹមតែ 5W វា​មិនអាច​បញ្ចូល​ថ្ម​បាន​លឿន​នោះទេ បើ​យើង​ប្រៀបធៀប​ទៅនឹង​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​តាមរយៈ​ខ្សែ ប៉ុន្តែ​វា​ក៏​មិនយឺត​ពេក​ដែរ។

    ក្រុមហ៊ុន Xiaomi ក៏បាន​ប្រកាស​ដែរ​ថា នេះ គឺ​មិនមែនជា​ការស្រមើស្រមៃ​នោះទេ បច្ចេកវិទ្យា​នេះ​នឹងមាន​ដាក់ឱ្យ​ប្រើប្រាស់ នៅក្នុង​ពេលអនាគតឆាប់ៗនេះឯង។

    ជាងនេះទៅទៀត​ក្រុមហ៊ុន ក៏មាន​បំណង​ធ្វើឱ្យ​ឧបករណ៍​សាក​ថ្ម​នេះ អាច​ប្រើ​បាន​ជាមួយនឹង​នាឡិកា​វៃឆ្លាត និង Speaker បាន​ទៀតផង។

    សូម​ជម្រាបជូន​ផងដែរ​ថា Xiaomi តែងតែ​នាំយក​បច្ចេកវិទ្យា​សាក​ថ្ម​កម្រិតខ្ពស់ៗ ទៅ​បំពាក់​លើ​ទូរស័ព្ទ​ឆ្លាត​វៃកំពូលៗរបស់ខ្លួន មិន​ថា​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន ដោយ​ប្រើ​ខ្សែ និង​មិន​ប្រើ​ខ្សែ​នោះទេ។ ឧទាហរណ៍​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ចុងក្រោយបង្អស់ Mi 11 បំពាក់​មុខងារ​សាក​ថ្ម​ប្រើ​ខ្សែ​ដល់​ទៅ 55W និង​ឥត​ខ្សែ​ដល់​ទៅ 50W ទៀតផង៕

    ទស្សនា​វីដេអូ៖

  • Motorola អភិវឌ្ឍ​បាន​បច្ចេកវិទ្យា ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ ដំណាលគ្នា​នឹង Xiaomi ដែរ

    Motorola អភិវឌ្ឍ​បាន​បច្ចេកវិទ្យា ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ ដំណាលគ្នា​នឹង Xiaomi ដែរ

    កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយ ត្រូវបាន​ប្រកាស​ដាក់ចេញ ដំណាលគ្នា ដោយ​ក្រុមហ៊ុន2 គឺ Xiaomi និង Motorola នោះ​គឺ បច្ចេកវិទ្យា​ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ។

    បើ​យោងតាម​ប្រភព​វីដេអូ​ខ្លី​មួយ ដែល​បាន​បង្ហោះ​ដោយ​លោក Chen Jin ជា​អ្នកគ្រប់គ្រង​ទូទៅ​ផ្នែក​ជំនួញ​ស្មា​ត​ហ្វូ​ន​របស់ Lenovo និង Motorola ប្រចាំ​ប្រទេស​ចិន គឺជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ថ្មី​របស់ Motorola ដែលមាន​ឈ្មោះថា Motorola One Hyper។

    បច្ចេកវិទ្យា Motorola One Hyper នេះ មាន​សមត្ថភាព​អាច​សាក​ថ្ម​ទៅឱ្យ​ទូរស័ព្ទ​ឆ្លាត​វៃ ក្នុង​រយៈ​ចម្ងាយ 1ម៉ែត្រ​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ ឬ​ឆ្នាំង​សាក​ឥត​ខ្សែ​អ្វី​ទាំងអស់  តែ​គេ​មិនទាន់​ដឹងថា តើ​វា​មាន​កម្លាំង​សាក​ប៉ុន្មាន​វ៉ា​ត់ និង​មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ នៃ​ការដាក់ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា Motorola One Hyper នេះ​នៅឡើយ​ទេ។

    លើសពីនេះ​ទៀត Motorola បាន​សួរ​ទៅ​អ្នកគាំទ្រ របស់ខ្លួន​ថា តើ​ពួកគេ​ចង់ឃើញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​នេះ បង្ហាញខ្លួន​នៅលើ​ទូរស័ព្ទ​ឆ្លាត​វៃ Motorola Edge ជំនាន់​ក្រោយ​ដែរឬទេ?

    សូម​ជម្រាបជូន​ដែរ​ថា បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ តាម​បៀ​ប​ថ្មី របស់ Motorola ខាងលើនេះ មាន​ទម្រង់​ដូចគ្នា​បេះបិទ ទៅនឹង Xiaomi ដែល​ប្រកាស​ចេញ Mi Air Charge ដែល​អាច​សាក​ថ្ម​បាន​ឆ្ងាយ​ជាង​ដល់ 4ម៉ែត្រ៕

    សូម​ទស្សនា​វីដេអូ៖

    https://www.youtube.com/watch?v=o63E0XjOH1A

  • អែន ជេឡា បញ្ជាក់មូលហេតុពិតដែលស្ងាត់ឈឺងពីសិល្បៈច្រើនឆ្នាំ និងប្រកាសជំហរថ្មីពេលវិលមកវិញ

    អែន ជេឡា បញ្ជាក់មូលហេតុពិតដែលស្ងាត់ឈឺងពីសិល្បៈច្រើនឆ្នាំ និងប្រកាសជំហរថ្មីពេលវិលមកវិញ

    ថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា អែន ជេឡា បានបង្ហាញវត្តមានត្រឡប់ចូលសិល្បៈវិញដែលធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំងមែនទែន។ កញ្ញាបានបញ្ចេញវីដេអូបទចម្រៀង«ពេលជួបពេលឃ្លាតពិបាកដូចគ្នា» នៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូប ជាការច្រៀងថ្មីឡើងវិញ ដើម្បីបើកទំព័រអាជីពតារាចម្រៀងថ្មីម្ដងទៀត។ ការវិលមកវិញរបស់កញ្ញា អែន ជេឡា នៅតែធ្វើឱ្យមហាជនអ្នកគាំទ្រសង្ស័យមូលហេតុពិត នៃការផ្អាកពីសិល្បៈរបស់កញ្ញា តើកញ្ញាមានមូលហេតុអ្វី បានជាស្ងាត់ឈឺងបែបនេះពីសិល្បៈ?

    នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១នេះ កញ្ញា អែន ជេឡា បានប្រាប់សារព័ត៌មានឡារ៉ែនថា « ខ្ញុំបានផ្អាកពីសិល្បៈរយៈពេលយូរខ្លាំងមែនទែន បើគិតទៅជិត១០ទៅហើយ។ មូលហេតុពិតនៃស្ងាត់ពីសិល្បៈបែបនេះ គឺខ្ញុំចង់ដកឃ្លាបន្ដការសិក្សាឱ្យចប់សព្វគ្រប់ និងទទួលបានការថ្មីដែលល្អប្រសើមួយសម្រាប់ខ្លួន។ ហេតុផលមួយទៀតនោះគឺ កាលដែលខ្ញុំចូលសិល្បៈ នៅពេលនោះខ្ញុំមានវ័យក្មេង ខាងក្រុមគ្រួសារខ្ញុំតែងតែណែនាំឱ្យបន្ដការសិក្សាឱ្យចប់ដើមចប់ចុងសិន ពួកគាត់មិនសូវចង់ឱ្យខ្ញុំភ្លើតភ្លើន ឬប្រឡូកសិល្បៈដោយបោះបង់ការសិក្សាររបស់ខ្លួននោះទេ»។

    ម្ចាស់បទ «ទោះវេលាមិនស័ក្ដសម» រូបនេះបានបន្ដទៀតថា «ការវិលត្រឡប់មកវិញនេះ គឺខ្ញុំនឹករលឹកដល់អ្នកគាំទ្រខ្លាំងមែន ព្រោះខ្ញុំបានបែកពីពួកគាត់យូរខ្លាំងដូចគ្នា។ ហេតុផលនៃការសម្រេចចិត្តបង្ហាញមុខក្នុងសិល្បៈវិញ គឺខ្ញុំគិតថា នៅពេលនេះខ្ញុំមានភាពចាស់ទុំជាងមុន មានការគិតច្រើន មានការងារធ្វើល្អមួយហើយ និងបានបញ្ចប់ការសិក្សាអស់ហើយ។ ខ្ញុំបានតាំងជំហរថ្មីសម្រាប់គោលដៅសិល្បៈនេះ ដោយបានបង្កើតឆាណែលយូធូបខ្លួនឯងមានឈ្មោះ Angella -Official និងមានហ្វេសប៊ុកផេក Angella-អែនជេឡា។ ចម្រៀងដំបូងនេះខ្ញុំបាននាំអារម្មណ៍របស់ហ្វេនឱ្យវិលទៅកាន់អតីតកាល កាលពី៨ឆ្នាំមុន ដែលអ្នកទាំងអស់ស្រឡាញ់នឹងគាំទ្ររូបនាងខ្ញុំ»។

    កញ្ញា អែន ជេឡា បានប្រាប់សារព័ត៌មានឡារ៉ែនទៀតថា « កន្លងមកមានផលិតកម្មជាច្រើនទាក់ទងឱ្យនាងខ្ញុំទៅច្រៀងវិញ តែនៅពេលនេះនាងខ្ញុំចេះតែស្ងាត់ ដោយសារតែផ្ដោតសំខាន់លើការសិក្សា។ ឥលូវនេះនាងខ្ញុំបានផលិតបទចម្រៀងដោយខ្លួនឯង ហើយនាងខ្ញុំនឹងរៀបចំគោលដៅថ្មីលើវិថីសិល្បៈ។ ខ្ញុំនឹងមានបទមនោសញ្ចេតនាច្រើនបទទៀត ត្រៀមបង្ហាញអ្នកគាំទ្ររបស់នាងខ្ញុំ។ នាងខ្ញុំសង្ឃឹមថា ហ្វេនគ្រប់គ្នានៅតែស្រឡាញ់និងចង់ស្ដាប់បទនាងខ្ញុំនៅក្នុងបេះដូងដដែរ។ ខ្ញុំក៏សូមអរគុណដល់សារព័ត៌មានឡារ៉ែន ដែលបានសម្ភាសន៍ការបកស្រាយរបស់នាងខ្ញុំ សង្ឃឹមថា អ្នកគាំទ្រទាំងអស់បានយល់ការពិត និងនៅតែស្រឡាញ់សំឡេងរបស់នាងខ្ញុំដូចមុន»៕

    ទស្សនាបទចម្រៀង ពេលជួប ពេលឃ្លាតពិបាកដូចគ្នា(cover) -​ អែនជេឡា៖

  • កម្មវិធី​របស់​ចិន ជិត60 ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​បិទ​លើក​មុន នឹង​បន្ត​បិទ​ជា​រៀង​ហូត

    កម្មវិធី​របស់​ចិន ជិត60 ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​បិទ​លើក​មុន នឹង​បន្ត​បិទ​ជា​រៀង​ហូត

    ដូចដែល​យើងទាំងអស់គ្នា ធ្លាប់​បានដឹងហើយថា កាលពី​ប៉ុន្មាន​ខែ​មុន កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​ចិន សរុប​ចំនួន 59កម្មវិធី ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​បិទ​បណ្ដោះអាសន្ន។ មកទល់ពេលនេះ ប្រទេស​ឥណ្ឌា បានប្រកាស​ម្ដងទៀត ដោយបាន​សម្រេច​ថា នឹង​បិទ​ចោល​ជា​រៀងរហូត​តែម្ដង។

    កម្មវិធី​ដែល​បិទ នាពេលថ្មីៗនេះ មានដូចជា TikTok, WeChat, Baidu, Alibaba, UC Browser, Xiaomi និង​សរុប​ទាំងអស់ ដែល​រដ្ឋាភិបាល​ឥណ្ឌា បារម្ភ​រឿង data security និង privacy នោះ ត្រូវបាន​បិទ​អស់ 250កម្មវិធី​មកហើយ។

    ការបិទ​នេះ មានន័យថា ក្រុមហ៊ុន​ចិន​ដែល​បង្កើត​កម្មវិធី​ទាំងអស់នោះ លែងមាន​សិទ្ធិ អាច​ចរចា ស្នើសុំ​ការអនុគ្រោះ ឬ​ផ្លាស់ប្ដូរ​ទៅប្រើ​វិធីសាស្ដ្រ​ផ្សេង ដើម្បី​ចៀសវាង​ការហាមឃាត់​នេះ ដូច​កាលពី​លើក​មុន​បាន​ទៀតឡើយ។

    គួរ​ជម្រាបជូន​ដែរ​ថា រដ្ឋាភិបាល​ឥណ្ឌា ក៏​ធ្លាប់បាន​ផ្ដល់ឱកាស ឱ្យ​កម្មវិធី​ចិន​ទាំងអស់នោះ មក​ចូលខ្លួន​ធ្វើការ​ពន្យល់​ដោយ​ខ្លួនឯង ពី​ហេតុផលផ្សេងៗពាក់ព័ន្ធ​នឹង​ឯកជន​ភាព ដើម្បី​បញ្ជាក់ថា ខ្លួន​ពិតជា​មិនបាន​លួច​ទិន្នន័យ​ទាំង​នោះទេ ប៉ុន្ដែ​ចម្លើយ​ហាក់ដូចជា​មិន​រលូន និង​មិន​ពេញចិត្ត​ចំពោះ​ការឆ្លើយតប ទើបបានជា​រដ្ឋាភិបាល​ឥណ្ឌា ធ្វើការ​សម្រេចចិត្ត ហាមឃាត់​ជា​អចិន្ត្រៃយ៍​តែម្ដង៕

  • វីដេអូ-ផ្ទះសម្រាប់រស់នៅលើផែនដីនា​ពេល​អនាគតកាល៖ សាងសង់​ក្នុង​រយៈ​ពេល​តែ 200ម៉ោង និងកម្មករ 4នាក់ ដោយប្រើម៉ាស៊ីនបោះពុម្ភ 3D

    វីដេអូ-ផ្ទះសម្រាប់រស់នៅលើផែនដីនា​ពេល​អនាគតកាល៖ សាងសង់​ក្នុង​រយៈ​ពេល​តែ 200ម៉ោង និងកម្មករ 4នាក់ ដោយប្រើម៉ាស៊ីនបោះពុម្ភ 3D

    ផ្ទះ​ដីឥដ្ឋ TECLA ដែល​សមស្រប​ជាមួយនឹង​ការថែរក្សា​បរិស្ថាន ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើពេល​ខ្លី និង​ត្រូវការ​កម្លាំង​ពលកម្ម​តែ 4 នាក់ រួម​នឹង​ម៉ាស៊ីន​បោះ​ពុ​ម្ភ​ចំនួន 2 គ្រឿង​ប៉ុណ្ណោះ។

    នេះ​មិនមែនជា​ការសាកល្បង​សាង​សង់ផ្ទះ​សម្រាប់​បរិស្ថាន​នៅលើ​ផ្កាយ​ព្រះ​អង្គារ​នោះឡើយ ប៉ុន្តែ​វា​អាចជា​ផ្ទះ​សម្រាប់​​មនុស្ស​រស់នៅ​នាពេល​អនាគត​នៅលើ​ផែនដី។

    វា​គឺ TECLA ដែលជា​ប្រភេទ​ផ្ទះ​ត្រូវបាន​សាងសង់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ដីឥដ្ឋ។ ម៉ាស៊ីន​បោះ​ពុ​ម្ភ 4D ធ្វើ​ការមិន​ឈប់ឈរ ដើម្បី​បោះ​ពុ​ម្ភ​ផ្ទះ​ដែលមាន​រាង​មូល​នេះ។ ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ចំនួន 2 គ្រឿង ធ្វើការ​ទន្ទឹមគ្នា ក្នុងពេល​តែមួយ និង​ចំណាយពេល​ត្រឹមតែ 200 ម៉ោង ដើម្បី​សាងសង់​ផ្ទះមួយ​ខ្នង។

    ផ្ទះ​ដីឥដ្ឋ TECLA នាពេល​អនាគត

    វិស្វករ Ailberto Chiusoli នៃ​ក្រុមហ៊ុន Crane Wasp ដែលជា​អ្នក​អភិវឌ្ឍ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D បានឱ្យដឹងថា «យោងតាម​គោលដៅ​អភិវឌ្ឍ​ចេរភាព​របស់​អង្គការសហប្រជាជាតិ (UN) វិធី​ប្រើប្រាស់​បច្ចេកទេស​បុរាណ​ត្រូវតែ​ប្ដូរ​ទៅជា​វិធីសាស្ត្រ​ចិ​រ​ភាព និង​មាន​ពណ៌​បៃតង​ជាង​មុន»។

    Ailberto Chiusoli បន្តថា៖ «យើង​ជឿជាក់ថា ការបោះ​ពុ​ម្ភ 3D គឺជា​ចម្លើយ​សម្រាប់​គោលដៅ​ខាងលើ។ នេះ​គឺ​ជា​​វិធីសាស្ត្រ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព និង​សន្សំសំច័យ​ធនធាន»។

    ផ្ទះ​ដីឥដ្ឋ TECLA នាពេល​អនាគត

    ដំណាក់កាល​នៃ​សាងសង់​ក៏​មិនសូវ​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​ប្រើប្រាស់​ប្រភព​ដី​នៅក្នុង​តំបន់ លាយ​ជា​មួយនឹង​សំណល់​ដែល​បានមកពី​ការដាំ​ស្រូវ និង​វត្ថុ​ធាតុ​រក្សា​លំនឹង​ដើម្បី​បង្កើន​ភាព​ធន់ និង​ប្រសិទ្ធភាព​ក្នុងការ​ទប់​ទល់​នឹង​ទឹក។

    តំណាង​ក្រុមហ៊ុន Crane Wasp ឱ្យដឹងថា ការគ្រប់គ្រង​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ទាំង 2 គ្រឿង​នេះ ត្រូវការ​មនុស្ស​តែ 4 នាក់​ប៉ុ​ណ្នោះ៕

    ប្រភព៖ Amaze Lab

  • សម្រាលកូនស្រីហើយ ប្រាសាទ ដាវីន បោះជំហ៊ានចូលសិល្បៈវិញ

    សម្រាលកូនស្រីហើយ ប្រាសាទ ដាវីន បោះជំហ៊ានចូលសិល្បៈវិញ

    ប្រាសាទ ដាវីន បាន​សម្រាល​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​កាល​ពី​ថ្ងៃទី ១៨ ខែ ​សីហា ឆ្នាំ ២០២០ ​​ខណៈ​​នាង​ក៏​​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​​​ខ្លួន​ ជា​សាធារណៈ​​​​បាន​ឲ្យដឹង​ដែរ​​ថា កូនស្រី​ដ៏​​គួរឱ្យ​ក្នាញ់​របស់​ខ្លួន​នោះ​បាន​ចាប់​កំណើត​នៅ​ព្រឹក​​ម៉ោង ១០ និង ៣ នាទី ​​មាន​ទម្ងន់ ៤,២ គីឡូក្រាម​ និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​​ថា Kiami Grintal​។

    អតីត Freshie Girl ចំណាត់​ថ្នាក់​លេខ ៣ កាល​ពី​ឆ្នាំ ២០០៥ មាន​រាង​ខ្ពស់​​ស្រឡះ សម្បុរ​ខ្មៅ​ស្រអែមរូបនេះ បាន​​វិល​​ត្រឡប់​មក​ប្រឡូក​សិល្បៈ​វិញ​ហើយ ដោយថ្មីៗនេះគេឃើញនាងចេញថតផលិតផល និងថតសម្អាងការជាញឹកញាប់។ កាលពីពេលកន្លងទៅ ប្រាសាទ ដាវីន ធ្លាប់​បញ្ជាក់​ប្រាប់​អ្នកសារពត៌មានក្នុងស្រុក​​ថា ការមក​ស្រុក​ខ្មែរ​លើក​នេះ ក៏​មាន​ក្រុមហ៊ុន និង​ផលិតកម្ម​នានា មក​សួរ​នាំ​ចង់​ហៅ​​ទៅ​​ថត​កុន​ដែរ តែ​នាង​​មិន​អាច​ទទួល​បាន​ឡើយ សម្រាប់​​ការ​ថត​កុន ដោយសារ​ខ្លាច​ប៉ះពាល់​ពេល ការ​ត្រូវឡើងចុះទៅ​ក្រៅ​ប្រទេស​វិញ​ ទើប​មិន​ហ៊ាន​ទទួល​ថត​​។ ដូច្នេះ​​ទើបនាង​ទទួលតែ​​ការងារ​​សិល្បៈ​​បែប​​មាន​រយៈពេល​ខ្លីៗ​ដូចជា​ថត​សម្អាងការ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​តែប៉ុណ្ណោះ។

    អ្នកនាង ​ប្រាសាទ ដាវីន ត្រូវគេកត់សម្កាល់ថា មាន​វត្តមាន​​ក្នុង​ប្រទេស​កម្ពុជាយូរជាងមុនៗ ដោយការត្រឡប់មកលើកនេះត្រូវគេ​សម្គាល់ថា​នាងបានចូលរួម​ថត​​​ស្ប៉ត​​ពាណិជ្ជកម្ម​ និង​ថត​​សម្អាង​ការ​​​ជា​រឿយៗ​​ មិន​សូវ​​ដាច់ឡើយ ហើយ​​ទំនងជា​មាន​​គម្រោង​​ការ​ច្បាស់​លាស់ ​មក​ប្រឡូក​សិល្បៈ​​វិញ​ ក្រោយ​ពី​មាន​​ម្ចាស់​​ចិត្ត​ជា​​ជន​​បរទេស​នៅ​​លើ​​​ទឹកដី​​កំណើត​ខ្លួន​ និង​​មាន​ចំណង​ស្នេហ៍​កូន​ស្រី​គួរ​ឱ្យ​ស្រឡាញ់​​​។

     

  • ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ជា​ដៃគូ​សាក​សម​បំផុត​សម្រាប់​បទ​ចូល​ឆ្នាំ​ខ្មែរ

    ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ជា​ដៃគូ​សាក​សម​បំផុត​សម្រាប់​បទ​ចូល​ឆ្នាំ​ខ្មែរ

    ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​សម្រុក​​បញ្ចេញ​​អាល់ប៊ុម​សម្រាប់​ការកម្សាន្ត​រដូវ​ចូល​ឆ្នាំ​ថ្មី​ហើយ ដោយ​នៅ​ក្នុង​​នោះ​​គេ​ឃើញ​មាន​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា មាន​បទ​ច្រើន​ជាង​គេ ហើយ​​សុទ្ធតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង។

     

    បទ​ចម្រៀង​ដែល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ខាង​​លើ​បាន​ចេញ​មាន​ដល់​ទៅ​៥បទ​​ហើយ សុទ្ធតែ​សឹង​ជា​បទ​ចម្រៀង​ឆ្លងឆ្លើយ បែប​រាំ​សប្បាយ។ បទ”កាត់ឆុង” ជា​បទ​ដែល​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ច្រៀង​​រួម​គ្នា​ជា​លើក​ដំបូង បន្តបន្ទាប់​មាន​បទ”​​ប្រហុក”,បទ”រកស៊ី​ជា​មួយ​យក្ស” ,​បទ” អរគុណ​កាមេរ៉ា” នឹង​បទ”មាន់កម្សត់”ហើយ​បទ​នីមួយៗ​គ្រាន់​តែ​ចេញ​ភ្លាម​អ្នកទស្សនា​រាប់​លាន​ដង។ តាម​ការ​បញ្ជាក់​ពី លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra ខាង​ផលិតកម្ម​កំពុង​តែ​សម្រុក​ធ្វើ​បទ​ចូល​ឆ្នាំ​ថ្មី ឲ្យ​គ្រប់​តារា​ចម្រៀង​ទាំង​អស់​នៅ​ក្នុង​ផលិតកម្ម ហើយ​យើង​នឹង​បញ្ចេញ​ជា​រៀង​រាល់​ថ្ងៃ។

    អ្នក​ដឹក​នាំ​ផលិតកម្ម​រូប​នេះ​ថ្លែង​ថា បន្ទាប់​ពី​បាន​ប្រលែង បទចូល​ឆ្នាំ ប៉ុន្មាន​បទ​មក​នេះ​ឃើញ​ថា កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា គឺ​ពិត​ជា​ដៃគូ​សាក​សម​បំផុត​​សម្រាប់​បទចូល​ឆ្នាំ ក្នុង​នោះ​ដែរ Galaxy មិន​មែន​មាន​តែ៥បទ​នោះ​ទេ ពោល​​តាម​ផែន​ការ​គឺ​យើង​មាន​បទ​ជា​ច្រើន​ទៀត​សម្រាប់​ឲ្យ​កំពូល​​តារា​ចម្រៀង​ទាំង​ពីរ​នេះ​ច្រៀង។

    ចង់​ដឹង​ថា ទាំង​៥បទ​សម្រាប់​អបអរ​ចូល​ឆ្នាំ របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ​ពីរោះ​រណ្ដំ​យ៉ាង​ណា​នោះស្ដាប់​ទាំង​អស់​គ្នា៖

    ទី១៖បទ”កាត់ឆុង”

    ទី២៖បទ”​​ប្រហុក”

    ទី៣៖បទ”រកស៊ី​ជា​មួយ​យក្ស”

    ទី៤៖បទ” អរគុណ​កាមេរ៉ា”

    ទី៥/បទ”មាន់កម្សត់”

     

  • ក្រោយការបដិសេធ!! លីម សុធាវី Miss Grand Cambodia លេខ2 ត្រូវសម្រេចដកហូតតំណែង

    ក្រោយការបដិសេធ!! លីម សុធាវី Miss Grand Cambodia លេខ2 ត្រូវសម្រេចដកហូតតំណែង

    មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីបវរកញ្ញា លីម សុធាវី ប្រកាសមិនទទួលចេញទៅប្រកួតជំនួស សេង រដ្ឋា Miss Grand Cambodia ដោយហេតុផលថា មិនបានត្រៀមខ្លួន។ មានការទម្លាយថា គឺបណ្ដាលមកពីនាងរវល់ការងារសិល្បៈច្រើនពេក ហើយមិនចង់បន្តជាប់កុងត្រាជាមួយនឹងកម្មវិធីមួយនេះ ទើបបណ្ដាលឱ្យនាងបដិសេធចេញប្រកួត ហើយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកយកមកុដ និង ឆៀង ហើយលុបឈ្មោះចេញពីបញ្ជីជាបវរកញ្ញា។

    យោងតាមការបង្ហោះនៅលើផេក Miss Grand Cambodia កាលពីល្ងាចថ្ងៃទី២៩ មករា ឆ្នាំ២០២១ បានសរសេរថា “ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនឹងភាគីខាង កញ្ញា លឹម សុធាវី រួចមក គឺកញ្ញាបានបដិសេដ មិនព្រមទទួលតំណែងបន្តជាកញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ គឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមិនា ឆ្នាំ២០២១ខាងមុខនោះទេ។ ដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយ កញ្ញាលឹម សុធាវី និង កំណត់សម្រេចដកហូតតំណែងលំដាប់រងទី១កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។ #MGC #MissGrandCambodia2020
    #កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2020″។

    ជាមួយនឹងការដកហូតតំណែងយ៉ាងអាម៉ាសនេះ បានធ្វើឱ្យកញ្ញាបានក្លាយជា បេក្ខភាពបវរកញ្ញា មួយរូបទៀតហើយ បន្ទាប់ពីកញ្ញា សេង រដ្ឋា មិនទទួលខុសត្រូវលើតួនាទី បង្កការលំបាកដល់អ្នកគ្រប់គ្រង ខណៈដែលហេតុផលដែលនាងមិនទៅប្រកួតគឺត្រូវគេដឹងថា ដោយសារតែនាងមមាញឹកនឹងការទទួលសិល្បៈ ដែលទំនងមិនចង់បន្តកុងត្រានាំអោយមានសម្ពាធ។ ការបោះបង់របស់នាង ត្រូវគេមើលឃើញថា នឹងធ្វើឱ្យនាងបាត់បង់ឱកាសក្លាយជាសិល្បការិនីដែលមានប្រវត្តិល្អ ហើយអាចនឹងធ្វើឱ្យក្រុមហ៊ុនដែលកំពុងធ្វើការជាមួយនាង មានការខ្លាចរអារ។ បើទោះជានាងឆ្លើយថាមិនអាចទៅប្រកួតព្រោះបញ្ហាសុខភាព និង គ្មានការត្រៀមខ្លួន តែប្រភពដែលស្និទ្ធិនឹងតារាស្រីរូបនេះ បានព្រលយថា គឺដោយសារតែក្រោយជាប់ជាបវរកញ្ញា ផលិតកម្មមហាហង្ស បានបើកដៃអោយនាងថតរឿង និង MV ដោយសេរី ខណៈដែលការថតម៉ូដ និង ស្ពតក៏កាត់តែ៣០ភាគរយ ហើយគឺកត់សម្គាល់ថា នាងទទួលបានការងារដល់ថ្នាក់ទទួលលែងចង់រួច។

    លីម សុធាវី ត្រូវបានគេទម្លាយថា បើនាងទទួលប្រកួតនោះ ការងារដែលនាងទទួល និង ខូចបង់ ទើបធ្វើឱ្យសុខចិត្តមិនទទួលពាក្យរបស់ក្រុមហ៊ុន ហើយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកមកុដ និង ឆៀង។ មានការលើកឡើងថា ការសម្រេចចិត្តរបស់នាង នឹងធ្វើអោយនាងរងការរិះគន់ ហើយឱកាសការងារដែលនាងកំពុងក្ដោបរាល់ថ្ងៃក៏នឹងរបូតផងដែរ ក្រោយពេលដំណឹងឆេះឆួលរឿងត្រូវគេដកមកុដ ស្ងប់ស្ងាត់៕