Category: សង្គម និងសេដ្ឋកិច្ច

  • ផ្សា​របឹង​កេងកង ស្នើឱ្យ​អាជីវករ​គ្រប់​តូប ដាក់​ស្លាក​តម្លៃ​លើ​ទំនិញ​គ្រប់មុខ

    ផ្សា​របឹង​កេងកង ស្នើឱ្យ​អាជីវករ​គ្រប់​តូប ដាក់​ស្លាក​តម្លៃ​លើ​ទំនិញ​គ្រប់មុខ

    «អាជីវករ​ក្នុង​ផ្សា​របឹង​កេងកង នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ស្នើឱ្យ​ដាក់​ស្លាក​តម្លៃ​លើ​មុខទំនិញ​របស់ខ្លួន ចៀសវាង​ជន​ឆ្លៀតឱកាស​កេង​យក​ផលចំណេញ» នេះ​បើតាម​សម្ដី​របស់​ប្រធាន​ផ្សារ។

    លោក ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី19 ខែមេសា ឆ្នាំ2021នេះ បានឱ្យដឹងថា តម្លៃ​ទំនិញ​ទាំងអស់ តម្រូវឱ្យ​បងប្អូន​អាជីវករ​គ្រប់​តូប និង​ស្តង់ ដាក់​ស្លាក​តម្លៃ​របស់ខ្លួន ក្នុង​បំណង​ចៀសវាង​ជន​ឆ្លៀតឱកាស អាច​កេង​យកចំណេញ​លើ​តម្លៃ​ទំនិញ​នៅក្នុង​ផ្សារ​នេះ។

    ជាង​នេះ គណៈកម្មការ​ផ្សារ​ខាងលើ ក៏បាន​ដាក់​កម្លាំង​សន្តិសុខ​នៅតាម​ច្រកទ្វារ​ចេញចូល​ផ្សារ ដើម្បី​សាកសួរ ឬ​ត្រួតពិនិត្យ​លើ​តម្លៃ​ទំនិញ ដែល​អតិថិជន​បានមក​ទិញ​ពី​ក្នុង​ផ្សារ​ផងដែរ។

    ទាក់ទង​នឹង​បញ្ហា Covid-19 ក្រុម​អ្នកគ្រប់គ្រង​ផ្សារ​ក៏​រឹតបន្តឹង​លើ​កិច្ចការ​បង្ការ​វីរុស​នេះ ក្នុងនោះ​មានដូចជា ការកំណត់​ឱ្យ​ពាក់​ម៉ាស​ការពារ ការ​ស្គែ​ន​កំដៅ ការបាញ់ទឹក​អាល់កុល និង​ការ​ស្គែ​ន QR code នៅតាម​ច្រកចេញចូល​ដើម្បី​តាមដាន​ដំណើរ​របស់​អតិថិជន។ សម្រាប់​ការទិញ​ទំនិញ​វិញ តូប​មួយ​អាច​ទទួល​អតិថិជន​ម្ដង​បានតែ​ពីរ​នាក់​ប៉ុណ្ណោះ លើសពីនេះ​គឺ​ត្រូវ​រក្សា​គម្លាត​ឱ្យ​ឆ្ងាយ​ពីគ្នា។ ចំណែក​បរិវេណ​ផ្សារ​នេះ​ក៏​នឹង​ត្រូវបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​រៀងរាល់​ល្ងាច បន្ទាប់ពី​អាជីវករ​បាន​ចាកចេញ​ទៅផ្ទះ៕

    ប្រភព៖ វិទ្យា​ជាតិ​កម្ពុជា
    ដកស្រង់៖ បុត្រា

     

  • សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា បន្ត​បញ្ចុះតម្លៃ​អង្ករ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​Covid-19

    សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា បន្ត​បញ្ចុះតម្លៃ​អង្ករ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​Covid-19

    សហព័ន្ធ​ស្រូវ អង្ករ កម្ពុជា ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Cambodian Rice Federation បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបញ្ចុះ​តម្លៃ​អង្ករ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​វាល​ដាល​នៃ​វីរុស​Covid-19។

    សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា អង្ករ​ក្នុង1បេ​ដែលមាន​ទម្ងន់ 50គីឡូក្រាម នឹងត្រូវ​បញ្ចុះតម្លៃ​ចាប់ពី 10,000រៀល រហូតដល់ 20,000រៀល ដោយយោង​ទៅតាម​ប្រភេទ និង​ស្ដង់ដា​បទដ្ឋាន​គុណភាព​របស់​អង្ករ​ដែលមាន​នៅក្នុង​ស្តុក។

    សហព័ន្ធ Cambodian Rice Federation បាន​បញ្ជាក់ថា ការបញ្ចុះ​តម្លៃ​ខាងលើនេះ​នឹង​ផ្ដើម​អនុវត្ត​ចាប់ពីពេលនេះ រហូតដល់​ស្ថានការណ៍ Covid-19 បាន​ធូរស្បើយ​ឡើងវិញ។

    ប្រភព៖ CRF
    ដកស្រង់៖ បុត្រា

  • ការជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម សម្រាប់នារីៗ ដែល​ចូលចិត្ត​តុបតែង​មុខ

    ការជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម សម្រាប់នារីៗ ដែល​ចូលចិត្ត​តុបតែង​មុខ

    ក្រៅពី​កែវភ្នែក​ជា​ចំណុច​សំខាន់​នៅលើ​ផ្ទៃមុខ ដែលនារីៗយើង ផ្តល់នូវ​ការយកចិត្តទុកដាក់​ជាពិសេស​ហើយ​នោះ ចិញ្ចើម​ក៏​ជា​ចំណុច​មួយ ដែល​ជួយ​កែសម្រួល​ឱ្យ​ផ្ទៃមុខ​របស់​អ្នក មើលទៅ​ស្រស់ស្អាត​ច្បាស់​ជាង​មុន​ដែរ  មិនថាតែ​ការតុបតែង​រូប​ទម្រង់​របស់​ចិញ្ចើម តាមរយ:ការដក ឬ​ការ​ទុក​ចិញ្ចើម​ឱ្យ​នៅមាន​រូបរាង​កោង​ស្អាត រួមទាំង​ការបន្ថែម​ពណ៌​ចិញ្ចើម​ដោយ​ខ្មៅ​ដៃ​គូស​ចិញ្ចើម ឱ្យ​ស្អាត​ស័ក្តិសម​នឹង​ផ្ទៃមុខ​ផងដែរ។  តែនារីៗមួយចំនួន បែរ​ជាមាន​បញ្ហា​នៅត្រង់ថា មិនដឹង​ជា​ត្រូវ​ជ្រើសរើស​ប្រើ​ខ្មៅ​ដៃ​គូស​ចិញ្ចើម​បែបណា ដើម្បីឱ្យ​ចិញ្ចើម​មើលទៅ​ឃើញ​ស្អាត​ខ្ញង់ និង​ជាប់​បានយូរ​នោះ…ថ្ងៃនេះ អ្នកជំនាញ​ខាង​តុបតែង​ចិញ្ចើម សុំ​ស្ម័គ្រចិត្ត ធ្វើជា​អ្នកបកស្រាយ​បញ្ហា​នេះ ជូន​មិត្ត​អ្នកអាន​ដែលជា​សុភាពនារី​ទាំងអស់ ដូចតទៅ។

    ជាទូទៅ លក្ខណ:របស់​ខ្មៅ​ដៃ​គូស​ចិញ្ចើម​ដែល​ល្អ​នោះ គឺ​ខ្មៅ​ដៃ​សាច់​ឃ្រី​ម ដែលមាន​សាច់​ទន់​ម៉ដ្ឋ​យ៉ាង​សមល្មម មិន​រឹង​ពេក ឬក៏​ទន់​ជ្រុល​ហួសហេតុ​ពេក​ដែរ។ អ្វីដែល​សំខាន់​គឺ គួរ​ជ្រើស​រើសយក​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ណា​ដែលមាន​ពណ៌​ស្រដៀង​នឹង​ពណ៌​សក់​របស់​អ្នកខ្លាំង​បំផុត។ ក្រៅពីនេះ​គួរ​ជ្រើសរើស​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​បែប​ការពារ​ទឹកបាន និង​មានគុណ​សម្បត្តិ ដិត​ជាប់​បានយូរ មិនឆាប់​ហៀរហូរ​រ​ឡេ​ករ​ឡាក់  ប្រតេកប្រតាក​ឡើយ។

    សម្រាប់​វិធី​ជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម​វិញ  មាន​វិធីងាយៗបំផុត គឺ យក​ខ្មៅ​ដៃ​នោះមក​គូស​សាកល្បង ជា​រាងឆ្នូតៗនៅលើ​ខ្នងដៃ ដើម្បី​ជាការ​ធ្វើតេស្ត​មើលថា តើ​សាច់​របស់​វា​មាន​ភាព​ទន់ និង​អាច​កំណត់​ទិសដៅ​ក្នុងការ​គូស​បាន​ច្រើន ឬ​តិច​ប៉ុនណា និង​ថែមទាំង​ជាការ​ពិ​នឹ​ត្យ​មើល​ពណ៌​ថា តើ​វា​ស្រដៀង​គ្នា ឬ​ស័ក្តិសម​ជាមួយ​ពណ៌​សក់ និង​ផ្ទៃមុខ​របស់​យើង ឬក៏​អត់់់់់់់់់់់់់់់់់់់់​់ផង?។

    ឃើញ​ទេ?  ទោះ​យើង​ជានារីៗ ដែល​ទើបតែ​ហាត់រៀន​គូស​ចិញ្ចើមថ្មីៗក៏ដោយ ក៏​យើង​អាច​ជ្រើសរើស​ប្រើ

    ខ្មៅ​ដៃគូ​ស​ចិញ្ចើម​សម្រាប់​តុបតែង បន្ថែម​ភាពស្រស់ស្អាត​ដល់​ចិញ្ចើម បាន​យ៉ាង​ងាយស្រួល​ដែរ។ ដូច្នេះ​សូមកុំ​ភ្លេច​ធ្វើតាម​វិធី​ខាងលើ នៅពេលណា ចង់​ទិញ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ណា៎…៕

  • វិធីសាស្ត្រ​ស្លៀកពាក់ ឱ្យ​មើលទៅ​នៅតែ​ស្រស់ស្អាត ទោះជា​ថ្ងៃ​ណា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ

    វិធីសាស្ត្រ​ស្លៀកពាក់ ឱ្យ​មើលទៅ​នៅតែ​ស្រស់ស្អាត ទោះជា​ថ្ងៃ​ណា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ

    ដោយសារតែ​ធាតុអាកាស​នាពេល​បច្ចុប្បន្ន មិនសូវ​ជា​ទៀងទាត់ ជួន​បើក​ថ្ងៃ​ក្ដៅ​ខ្លាំង និង​ជួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​យូរ​ផង​នោះ នារីៗយើង​ជាច្រើន ប្រហែលជា​គេច​មិន​ផុតពី​ការចេញ​ទៅខាង​ក្រៅ​ផ្ទះ ហើយ​ប៉ះ​នឹង​ដំណក់ទឹកភ្លៀង​នោះឡើយ ហើយ​ទឹកភ្លៀង នឹង​ធ្វើឱ្យ​សម្លៀកបំពាក់ស្អាតៗរបស់​យើង សើម​ទទឹក និង​មើលទៅ​លែង​ស្រស់ស្អាត ដូច្នេះ ពេលនេះ​យើង​មាន​វិធីសាស្ត្រល្អៗ ក្នុងការ​តែងខ្លួន​សម្រាប់​ថ្ងៃ​ណា​ដែលមាន​ភ្លៀង​ធ្លាក់ ឬ​នៅ​រដូវភ្លៀង ។

    វិធី​តុបតែង​ខ្លួន​ឱ្យ​ស៊ីគ្នា​នឹង​រដូវភ្លៀង៖

    1. ដាក់​តាម​ខ្លួន​នូវ​ឆត្រ ដែលមាន​ពណ៌ស្អាតៗ ស្រស់ៗ ដែល​ស៊ីគ្នា​នឹង​ពណ៌​សម្លៀកបំពាក់។

    2. ពាក់​អាវធំ ដៃ​វែង ឬ​អាវ​ជេ​ក​ឃែតស្អាតៗ ពីលើ​សម្លៀកបំពាក់​ធម្ម​តា ដើម្បី​ការពារ​លម្អង​ទឹកភ្លៀង។

    3. មិនគួរ​ស្លៀកខោ​ជើងវែង​ទេ ព្រោះ​អាចធ្វើឱ្យ​ជើងខោ​សើម​បាន​ដោយ​ងាយ ពេល​ដើរកាត់​ទឹកភ្លៀង និង​ហាម​ស្លៀកខោ​ខូវប៊យ ព្រោះ​ពេល​សើម​ហើយ មិន​ងាយ​ស្ងួត និង​ធំក្លិន​ផ្អូម​ទៀតផង។

    4. ស្លៀក​សម្លៀកបំពាក់​ណា​ដែលមាន​ពណ៌ស្រស់ៗ ដើម្បី​កុំឱ្យ​វា​អាប់អួរ ទៅតាម​ធាតុអាកាស។ គួរ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ធ្វើ​ពី​ក្រណាត់​កប្បាស ព្រោះ​ក្រណាត់​កប្បាស ជា​ប្រភេទ​ក្រណាត់ ដែល​ស្ទាក់​សំណើម និង​មាន​កម្ដៅ។

    5. ពាក់​ស្បែកជើង ដែល​ធ្វើ​អំពី​ជ​រ័ទន់ៗ ពណ៌ស្អាតៗគួរឱ្យ​ស្រឡាញ់ ព្រោះ​ស្បែកជើង​ជ​រ័ ងាយស្រួល​លាង​សម្អាត និង​មិន​ធ្វើ​ឱ្យជើង​របស់​យើង​ធំក្លិន ឬក៏​ពាក់​ស្បែកជើង​ប៊ូ​តក​វែង​ក៏បាន។

    6. គួរប្រើ​កាបូបស្ពាយ ដែល​ធ្វើ​អំពី​ស្បែក ដើម្បី​កុំឱ្យ​ទទឹក​ពេល​ត្រូវ​ទឹកភ្លៀង។

    7. អ្នកណា ដែល​មិន​ចង់​តុបតែង​ខ្លួន​ដូច​ស្ទីល​ខាងលើ អា​ចរក​សម្លៀកបំពាក់​ឈុត​ការពារ​ទឹកភ្លៀង​ណា​ដែលស្អាតៗ ស្រួល​ពាក់ និង​ស្រួល​ដោះចេញ ដោយ​មិនចាំបាច់​កាន់ឆត្រ និង​អាច​ស្លៀកពាក់​ខោអាវ​ដែល​យើង​ស្រឡាញ់​ពី​ខាងក្នុង​បាន​ទៀតផង៕

  • អាថ៌កំបាំង 8យ៉ាង ធ្វើឱ្យ​ម្រាមដៃ​ស្រ​ឡូ​ន​ស្អាត

    អាថ៌កំបាំង 8យ៉ាង ធ្វើឱ្យ​ម្រាមដៃ​ស្រ​ឡូ​ន​ស្អាត

    ស្បែក​ម្រាមដៃ ក៏​អាច​បង្ហាញឱ្យឃើញ​ពី​ភាពស្រស់ស្អាត និង​ភាព​រុះ​រោយ(ចាស់​តាម​អាយុ)បាន​ច្បាស់ មិន​ចាញ់​ស្បែក​ផ្ទៃមុខ​ប៉ុន្មាន​ដែរ ដូច្នេះ ចូរ​កុំ​សង្កត់ធ្ងន់​តែ​លើ​ការថែរក្សា​ផ្ទៃ​មុខតែ​ម្យ៉ាង​ពេក  ហើយ​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រងាយៗ ដែល​អាចជួយ​ឱ្យនារីៗយើង មាន​ម្រាមដៃ​ស្រ​ឡូ​ន ស្អាត ស​ម៉ដ្ឋខៃ ទន់ល្មើយ​គួរឱ្យ​ចង់​ប៉ះ៖

    1.កុំ​លាងដៃ​ញឹកញាប់​ពេក…ពិតប្រាកដ​ណាស់​ថា អ្នក​ត្រូវតែ​លាងដៃ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​ជម្ងឺ​ផ្តាសាយធំ និង​ជាពិសេស​ជំងឺ​កូ​វីដ-19 តែ​កុំឱ្យ​ញឹកញាប់ ហួស​ពី​ភាពចាំបាច់​ពេក​អី  ព្រោះ​ទឹកនឹង​ធ្វើឱ្យ​បាតដៃ​របស់​អ្នក​ឡើង​ស្ងួត។

    2.កាត់បន្ថយ​ការប្រើ​សាប៊ូ…ព្រោះ​សាប៊ូ វា​នឹង​ធ្វើឱ្យ​ស្បែក​ឡើង​ស្ងួត កើត​អាការ​ផ្សា​ក្រហាយ និង​ធ្វើឱ្យ​ស្បែ​កដៃ ឆាប់​ចាស់​មុន​វ័យ។ ចូរ​ជ្រើសរើស​ប្រើ​ផលិតផល​លាងដៃ ប្រភេទ​ដែល​ផ្តល់នូវ​ភាព​ស្រស់បស់​ដល់​ស្បែក ទើប​ជាការ​ប្រសើរ។

    3.លាប​ឡេ​ឡូ​ស្សឹ​ន…រៀងរាល់​លើក ក្រោយពេល​លាងដៃ​រួច ដោយ​លាប​ខណៈដែល​ស្បែក​នៅសើមៗ ដើម្បី​ប្រមូល​ភាពស្រស់​បស់ ឱ្យ​ជាប់​មាន​នៅលើ​ស្បែក​ម្រាមដៃ​ជានិច្ច។

    4.ការពារ​ស្បែក​ម្រាមដៃ ពី​ពន្លឺ​ថ្ងៃ…នារីៗយើង គួរ​លាប​ឃ្រី​ម​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ ពេលដែល​ត្រូវ​ចេញទៅ​ក្រៅ​ផ្ទះ ហើយ​បើ​ចង់ឱ្យ​ល្អ​ជាងនេះទៀត​នោះ យើង​គួរតែ​ពាក់​ស្រោមដៃ​ធ្វើ​ពី​អំបោះ រៀងរាល់​ពេលដែល​អ្នក​ត្រូវ​បើកឡាន​ចេញទៅ​ខាងក្រៅ។

    5.មើលថែទាំ​ក្រចក…អ្នក​គួរ​លាបប្រេង នៅលើ​ស្បែក​ហ៊ុម​ក្រចក​រៀងរាល់​យប់ រួចហើយ​លាង​ចេញ បន្ទាប់ពី​ងូតទឹក​ពេលព្រឹក​រួច។ វិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នក មិនបាច់​កាត់​ស្បែក​ហ៊ុម​ក្រចក​ចេញ ព្រោះ​វា​ជា​រឿង​ដែលនារីៗយើង​មិនគួរ​ធ្វើ​ឡើយ។

    6.លាប ម៉​យ​ស៏​ជើ​រ៉ា​យ​ស៊ើ ប្រភេទ​ខាប់ នៅពេល​យប់ ដើម្បី​បង្កើន​ភាព​ស្អាត​ស្រស់ថ្លា​ជាពិសេស ដល់​ម្រាមដៃ។

    7.ខាត់​ស្បែ​កដៃ…ប្រើ​ស្ក្រា​ប់ ខាត់​ស្បែ​កដៃ​ជាប្រចាំ រៀងរាល់​សប្តាហ៍ ដើម្បី​កម្ចាត់​កោសិកា​ស្បែក ដែល​ងាប់​ហើយ ឱ្យ​វារ​បូត​ចេញ​អស់។

    8.លាង​ក្រចក…លាង​ថ្នាំ​ក្រចក​ចេញ បន្ទាប់ពី​លាប​រួចមកហើយ 7ថ្ងៃ រួចហើយ​ទុកចោល ឱ្យ​ក្រចក​ទំនេរ 2-3ថ្ងៃ ដើម្បី​ទុកជា​ការ​សម្រាក មុននឹង​លាបថ្នាំ​ឡើងវិញ

    ម្តងទៀត៕

    ដោយ អ្នកគ្រូ ឆវី

     

     

  • ទ្រព្យសម្បត្តិ​របស់​សហ​ស្ថាបនិក​ពីររូប​នៃ​ក្រុមហ៊ុន Google កើនឡើង​លើស 100ពាន់​លាន​ដុល្លារ

    ទ្រព្យសម្បត្តិ​របស់​សហ​ស្ថាបនិក​ពីររូប​នៃ​ក្រុមហ៊ុន Google កើនឡើង​លើស 100ពាន់​លាន​ដុល្លារ

    «មូល​ប​ត្រ​បច្ចេកវិទ្យា​បាន​ឡើងថ្លៃ ជួយ​ឱ្យ Larry Page និង Sergey Brin មានឈ្មោះ​នៅក្នុង​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​លើសពី 100ពាន់​លាន​ដុល្លារ​អាមេរិក» នេះ​បើតាម Bloomberg Billionaires Index។

    Larry Page បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 104ពាន់​លាន​ដុល្លារ ខណៈដែល Sergey Brin មាន 100ពាន់​លាន​ដុល្លារ។ ចាប់ពី​ដើមឆ្នាំ​មកនេះ ពួកគេម្នាក់ៗរកបាន​ជាង 20ពាន់​លាន​ដុល្លារ​ឯណោះ។

    មូល​ប​ត្រ​អាមេរិក នៅក្នុង​ការជួញដូរ​កា​ល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​បង្កើត​កំណត់ត្រា​ថ្មី ដោយសារតែ​ក្រុម​អ្នកវិនិយោគ​ជឿជាក់​លើ​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច។ ស​ន្ទ​ស្សន៍ Nasdaq 100 បាន​កើន​ជាង 7% ក្នុងឆ្នាំនេះ។ មូល​ប​ត្រ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google ក៏បាន​កើនឡើង​ពេញ​ពីរ​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ដណ្ដើមបាន​ជ័យជំនះ​ក្នុង​រឿងក្ដី​នៅ​តុលាការ ទាក់ទង​នឹង​បញ្ហា​កម្មសិទ្ធិ​បញ្ហា។

    Sergey Brin

    សមាជិក​នៃ​ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​សែន​លាន​ដុល្លារ​អាមេរិក​របស់​ពិភពលោក បច្ចុប្បន្ន​មាន​ចំនួន 8រូប ដែល​ស្ទើរតែ​ទាំងអស់​សុទ្ធតែជា​មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិក។ ក្រុម​នេះ​កាន់កាប់​ទ្រព្យ​ជាង 1លាន​លាន (1,000,000,000,000) ដុល្លារ​អាមេរិក និង​រកបាន 110ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ។

    ឆ្នាំ2017 Jeff Bezos ដែលជា​ស្ថាបនិក​របស់ Amazon គឺជា​បុគ្គល​ដំបូង​គេ​ដែលមាន​ទ្រព្យ​ចំនួន 100ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ពេលដែល​ទ្រព្យ​របស់ Bill Gates បាន​ឡើងដល់​ចំណុចកំពូល​នេះ​កាលពី​ឆ្នាំ1999។ ទ្រព្យសម្បត្តិ​របស់​ហស​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft នេះ បាន​ធ្លាក់ចុះ​បន្ទាប់ពី​យុគសម័យ dotcom ប៉ុន្តែ​ក៏បាន​ងើប​ឡើងដល់​ចំណុច 100ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2019។ លោក Elon Musk ដែលជា CEO របស់ Tesla និង​លោក Mark Zuckerberg ជា​សហ​ស្ថាបនិក​របស់ Facebook បាន​ក្លាយជា​សមាជិក​នៃ​ក្លឹប​មហាសេដ្ឋី​សែន​លាន​ដុល្លារ​នេះ​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ2020 នៅពេល​វិស័យ​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក្នុងសម័យ​Covid-19។

    Larry Page

    កំពូល​អ្នកវិនិយោគ Warren Buffett បច្ចុប្បន្ន​ក៏មាន​ទ្រព្យ​ចំនួន 101ពាន់​លាន​ដុល្លារ​អាមេរិក។ អ្នកជំនួញ​ក្នុង​វិស័យ​សម្លៀកបំពាក់ លោក Bernard Arnault ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LVMH ក៏មាន​ឈ្មោះ​នៅក្នុង​ក្លឹប​ខាងលើ ដោយមាន​ទ្រព្យ​សរុប 132ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • Zlatan និង AC Milan កំពុង​ចរចា​គ្នា លើ​រឿង​កុងត្រា​ថ្មី

    Zlatan និង AC Milan កំពុង​ចរចា​គ្នា លើ​រឿង​កុងត្រា​ថ្មី

    Zlatan បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្រោយពី​ការវិលត្រឡប់​មកកាន់​ក្លិប​ចាស់​របស់ខ្លួន AC Milan វិញ ជា​លើក​ទី2 ទោះជា​អាយុ​ឈានចូល​ដល់​វ័យ 39ឆ្នាំ​ទៅហើយ​ក្តី។

    ទម្រង់​លេង​ដែល​ល្អប្រសើរ មិនមាន​កីឡាករក្មេងៗណា​ធ្វើបាន បូករួម​នឹង​បទពិសោធ​នៅលើ​ទីលាន 30ឆ្នាំ​ជាង បានធ្វើឱ្យ​ក្លិប AC Milan ពេញចិត្ត​នឹង​រូបគេ​យ៉ាងខ្លាំង។ ដោយ​ក្លិប​ច្បាស់ 100% ហើយ​ថា នឹង​បន្ត​កុងត្រា​ថ្មី​ដល់​កីឡាករ​រូបនេះ ទោះបីជា​វ័យ លើស 40ក៏ដោយ។

    មកទល់នឹង​ពេលនេះ ក្លិប​មិនទាន់​ហ៊ាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ពីព្រោះ​ត្រូវ​រង់ចាំ​ការសម្រេចចិត្ត​ក្នុង​កុងត្រា​ថ្មី​ពី​សំណាក់​សាមី​កីឡាករ​ជាមុនសិន៕

  • ManCity ត​កុងត្រា​រយៈពេល​វែង ឱ្យ​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន

    ManCity ត​កុងត្រា​រយៈពេល​វែង ឱ្យ​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន

    Kevin De Bruyne កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ 29ឆ្នាំ របស់​ក្លិប Manchester City ត្រូវបាន​ក្លិប​របស់ខ្លួន បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ឱ្យ​រួចរាល់​ហើយ។

    តាមពិតទៅ បើតាម​កុងត្រា​ចាស់ De Bruyne នឹងត្រូវ​បាន​ចប់​កុងត្រា​ជាមួយ​ក្លិប​នៅក្នុង​ថ្ងៃទី7 ខែមេសា ឆ្នាំ2021 តែដោយសារ​តែ​ខាង Man City បាន​មើលឃើញ​ពី​សមត្ថភាព និង​មិន​ចង់ឱ្យ​កីឡាករ​នេះ ទៅលេង​នៅ​ក្លិប​ណា​ផ្សេង ក្លិប​នេះ​បានសម្រេច​បន្ត​កុងត្រា​ថ្មី រយៈពេល​វែង​បែបនេះ​តែម្ដង។

    កីឡាករ​រូបនេះ ត្រូវបាន​គេ​ដឹងថា បាន​ចូលរួម​ជាមួយនឹង​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester នេះ​ចាប់តាំងពី​ឆ្នាំ2015 មក ដោយ​បង្ហាញខ្លួន​បាន 177ប្រកួត និង​រកបាន​ចំនួន 42គ្រាប់​ដោយ​ជួយ​ឱ្យ Manchester City លើក​ពាន Premier League 2លើក និង​ពាន​ជាច្រើន​ផ្សេងទៀត ៕

  • ManU ដាច់ចិត្ត​លក់ Lingard ឱ្យ West Ham ហើយ

    ManU ដាច់ចិត្ត​លក់ Lingard ឱ្យ West Ham ហើយ

    Lingard បានមក​លេង​ឱ្យ West Ham តាំងពី​ថ្ងៃទី29 ខែមករា ឆ្នាំ2021 មកម្ល៉េះ ដោយ​ចូលរួម​លេង​បាន 8ប្រកួត រក​គ្រាប់​បាល់​បាន 6គ្រាប់ និង​ចប់​កុងត្រា​ទៅវិញ​នៅ​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2021។

    ដោយសារតែ​ខាង West Ham ចង់បាន​កីឡាករ​ខ្ចី​ជើង Lingard នេះ​ខ្លាំងពេក និង​ក្រោយពី​ខ្សែបម្រើ​រូបនេះ ឡើង​ទម្រង់​លេង​យ៉ាងខ្លាំង ពេល​មកលេង​ឱ្យ​ក្លិប​មួយ​នេះ មកទល់ពេលនេះ ManU បានសម្រេច​ចិត្ត​លក់​កីឡាករ​វ័យ 28ឆ្នាំនេះ​ចេញ​ហើយ ដោយ​គ្រោង​នឹងដាក់​លក់​ឱ្យ West Ham ក្នុងតម្លៃ ជាង 40លាន​ដុល្លារ ។

    Jesse Lingard កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស ត្រូវបាន​គ្រូបង្វឹក​ធ្វើការ​កោះហៅ ចូលក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស សាជាថ្មី ក្រោយពី​ខកខាន​អស់​រយៈពេល ជាង 3ឆ្នាំ បន្ទាប់ពី​គេ​បង្ហាញ​ទម្រង់​លេង​គួរ​ដ៏​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ៕

  • Real Madrid ៖ បើ​គ្មាន Messi នៅ Barcelona ប្រហែលជា​ល្អ​ខ្លាំង

    Real Madrid ៖ បើ​គ្មាន Messi នៅ Barcelona ប្រហែលជា​ល្អ​ខ្លាំង

    Sergio Ramos កីឡាករ​ខ្សែការពារ​កណ្តាល ដ៏​រឿង​មាំ​របស់​ក្លិប Real Madrid បាន​ចូលរួម​ជាមួយនឹង​ក្លិប​មួយ​នេះ អស់​រយៈពេល 16ឆ្នាំ​ហើយ ដោយ​មកទល់នឹង​ពេលនេះ រូបគេ​បានបង្ហាញ​ខ្លួន​ជិត 500ប្រកួត​ហើយ និង​រកបាន​ជាង 100គ្រាប់។

    ជាមួយនឹង​ប្រវត្តិសាស្ត្រ ដែល​គេ​បាន​សាង​នៅ​ក្លិប​មួយ​នេះ រូបគេ​បាន​ជួយ​ឱ្យ​ក្លិប​លើក​ពាន La Liga ចំនួន 5លើក និង UEFA Champions League ចំនួន 4លើក រួម​ជាមួយនឹង​ពានរង្វាន់ធំៗជាច្រើន​ទៀត​សរុប​ជិត 30ពាន នៅទីនេះ។

    ខ្សែការពារ​ឆ្នើម Sergio Ramos បាន​គិតថា Real Madrid អាច​នឹង​ឈ្នះ​បាន​ច្រើនជាង​បច្ចុប្បន្ន ប្រសិនបើ Lionel Messi មិនមែនជា​កីឡាករ​របស់ Barcelona៕