Category: សង្គម និងសេដ្ឋកិច្ច

  • La Liga និង Premier League ដាច់​ណាត់​មិន​ទទួលស្គាល់​ក្រុម​ដែល​លេង ESL ឡើយ

    La Liga និង Premier League ដាច់​ណាត់​មិន​ទទួលស្គាល់​ក្រុម​ដែល​លេង ESL ឡើយ

    ប៉ុន្មាន​ថ្ងៃនេះ ពិភព​បាល់ទាត់​កំពុងតែ​ជជែក​វែកញែក រឿង​បង្កើត​ក្របខ័ណ្ឌ​ថ្មី​របស់​ក្លិបអ្នកមានៗ 12ក្លិប ខណៈ​ខាង​ស្ថាប័ន​បាល់ទាត់​ដូចជា FIFA និង UEFA កំពុងតែ​រក​វិធី​ដាក់ទណ្ឌកម្ម​ក្លិប និង​កីឡាករ​នៃ​ក្លិប​ទាំងនោះ។

    រដ្ឋលេខាធិការ​កីឡា​របស់​អង់គ្លេស​លោក Oliver Dowden បាន​ព្រមាន​ថា ក្លិបធំៗ អាច​នឹងត្រូវ​ហាម​មិនឱ្យ​ទិញ​កីឡាករ​បរទេស​ចូល សម្រាប់​គម្រោង​ពាន European Super League របស់​ពួកគេ ។

    ចំណែកឯ La Liga វិញ ក៏​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​មិន​គាំទ្រ​ដល់​ការបង្កើត​ពានរង្វាន់​ថ្មី European Super League ឡើយ ហើយនឹង​ពិន័យ​ធ្ងន់ធ្ងរ​ដល់​ក្លិប​ដែល​ចូលរួមពាន​នេះ​ទៀតផង៕

  • European Super League ធ្វើឱ្យ Real Madrid អស់សង្ឃឹម​ខ្លាំង

    European Super League ធ្វើឱ្យ Real Madrid អស់សង្ឃឹម​ខ្លាំង

    លោក Florentino Pérez ប្រធាន​ក្លិប Real Madrid បានប្រកាសថា ក្លិប ប្រាកដ​ណាស់​ថា នឹងមិន​មាន​លុយ​គ្រប់​សម្រាប់​ធ្វើការ​ទិញយក​កីឡាករថ្មីៗ ក្មេងៗ ល្អៗ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឡើយ ដោយសារតែ​ក្លិប​មិនមាន​ចំណូល​ធំ​ឡើយ នៅក្នុង​ឆ្នាំនេះ។

    ការពិតទៅ ក្លិប Real Madrid សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅក្នុង​ឆ្នាំនេះ គេ​អាច​នឹង​រកបាន​ប្រហែលជា​កន្លះ​ពាន់​លាន​ដុល្លារ​ពី​ពាន European Super League ដែល​នឹង​ធ្វើឱ្យ​ក្លិប​អាច​នឹង​យកលុយ​ចំនួន​ដ៏​ច្រើន​មហាសាល​នេះ ទៅ​ទិញ​កីឡាករល្អៗ ក្មេងៗ លំដាប់​ពិភពលោក​ចូលមក នា​រដូវ​កាល​ថ្មី​ខាងមុខនេះ ។

    គួរឱ្យ​ដឹង​ដែរ​ថា លោក Florentino Pérez គឺជា​ស្ថាបនិក​ពានរង្វាន់ European Super League ដោយបាន​បបួល​ក្លិប​លំដាប់​ពិភពលោក​ចំនួន២០ ចូលរួមពាន​នេះ និង​បាន​ទាក់ទង​ម្ចាស់​ឧបត្ថម្ភធំៗ ដែល​ធានា​ផ្តល់ប្រាក់​រាប់ពាន់​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ដើម្បី​ទ្រទ្រង់​ពានរង្វាន់​ខាងលើ​ទៀតផង៕

  • ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង​ក្នុង​ឆ្នាំ2021 និង2022

    ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង​ក្នុង​ឆ្នាំ2021 និង2022

    សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង 4% នៅ​ឆ្នាំ​ក្នុង​ឆ្នាំ2021 ហើយនឹង​កើន 5.5% ក្នុង​ឆ្នាំ2022។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី28 ខែមេសា ឆ្នាំ2021។

    ទន្ទឹម​នឹង​របាយ​ការណ៍​ខាង​លើ​ នាយិកា​ប្រចាំ​កម្ពុជា​នៃ​ធនាគារ ADB លោកស្រី Sunniya Durrani-Jamal ថ្លែងថា៖ “ក្នុង​ឆ្នាំ2020 ដោយសារ​ការ​រាតត្បាត​ជាស​កល នៃ​វីរុស​Covid-19 សេដ្ឋកិច្ចកម្ពុជា​ក៏បាន​ធ្លាក់ចុះ 3.1%។ យើង​រំពឹងថា សេដ្ឋកិច្ច (កម្ពុជា) នឹង​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ2021 ដោយសារ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល។

    កំណើន​សេដ្ឋកិច្ចកម្ពុជា​ ក្នុង​ឆ្នាំ​ 2019-2020 និង​ការ​ព្យាករ​សម្រាប់​ឆ្នាំ​2021 និង​ឆ្នាំ​2022

    ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ជារួម​របស់​កម្ពុជា នឹងមាន​ការយឺតយ៉ាវ ដោយសារ​ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើបឡើង​វិញ​របស់​វិស័យ​នានា​នៅ​កម្ពុជា ដែល​បាន​រងគ្រោះ​ព្រោះតែ​វិបត្តិ Covid-19។ រាជរដ្ឋាភិបាល ចាំបាច់ ត្រូវ​រក្សា​ជំហរ​គោលនយោបាយ​សារពើពន្ធ​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ2021 និង​ឆ្នាំ2022។ នេះ​បើតាម លោកស្រី Sunniya Durrani-Jamal។

    នៅ​ឆ្នាំ2020 ធនាគារ ADB បានអនុម័ត​ផ្តល់ប្រាក់​កម្ចី និង​ជំនួយ ឥត​សំណង​ចំនួន 477លាន​ដុល្លារ និង​កៀរគរ​បាន​ថវិកា​បន្ថែមចំនួន 281.3លាន​ដុល្លារ តាមរយៈ​សហ​ហិរញ្ញប្បទាន សម្រាប់​កម្ពុជា។ ថវិកា​របស់ ADB ដែល​ត្រៀម​សម្រាប់​ផ្ដល់​ដល់​កម្ពុជា​ក្នុង​ឆ្នាំ2022-2023 រួមមាន កម្ចីសម្បទាន ចំនួន 1.35 ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង​ចំនួន 32.4លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការស្តារ​សេដ្ឋកិច្ច​ដែល​រង​ឥទ្ធិពល​ពី​វិ​វ​ប​ត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​​ Covid-19។

    កម្ពុជា ស្ថិតនៅក្នុងលំដាប់ទី6 នៃតារាង​ប្រៀប​ធៀប​ការ​ព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់​​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ​ទាំងមូល​ដែលមាន 11ប្រទេស សេដ្ឋកិច្ច​របស់​វៀតណាម ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន 6.7% ខ្ពស់​ជាងគេ​បង្អស់​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ សម្រាប់​ឆ្នាំ2021។ ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី នឹងមាន​កំណើន 6% ស្មើគ្នា ខណៈ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី មាន​កំណើន 4%។ រីឯ កម្ពុជា​វិញ ស្ថិតនៅក្នុង​លំដាប់​ទី6 នៃ​តារាង​ព្យាករ​អំពី​កំណើនសេដ្ឋកិច្ច​នេះ៕

    ប្រភព៖ ADB
    ប្រែសម្រួល​៖ បុត្រា

  • វិធី​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក ឡើង​ស​ស្អាត

    វិធី​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក ឡើង​ស​ស្អាត

    មាន​បញ្ហា​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ប្រឡោះ​ក្លៀក  តាំងពី​ស្បែក​ឡើង​ខ្មៅ  ធុំក្លិន​សា  ស្បែក​ក្លៀក​ឡើង​គ្រើម ដូច​ស្បែ​កមាន់​ជាដើម  ទាំងអស់នេះ គឺ​សុទ្ធតែជា​បញ្ហា​ក្រោម​ក្លៀក ដែល​ធ្វើនារីៗយើង​ទាំងឡាយ កើតក្តី​កង្វល់​ជាខ្លាំង  ព្រោះ​មិន​ថា ចង់​ឈោង​ដៃ​ទៅ​ចាប់យក​អ្វីមួយ ឬ​លើកដៃ​ឡើងលើ ក៏​មិនសូវ​ជា​ជឿជាក់​លើ​ខ្លួនឯង​ប៉ុន្មាន​សោះ  រហូតដល់​ត្រូវ​រក​សម្លៀកបំពាក់​ណា ដែល​បិទជិតៗ មក​ពាក់​បិទបាំង​កន្លែង​ដែល​មិនគួរ​ឱ្យ​ចង់​មើល​ទាំងនោះ។ តែ​ថ្ងៃនេះ យើង​មាន​វិធី​ជាច្រើន ដែល​នឹង​ជួយ​ធ្វើឱ្យ​ប្រឡោះ​ក្លៀក​ឡើង-ស​ស្អាត ម៉ដ្ឋខៃ​មក​ជម្រាបជូន។ តើ​មាន​វិធី​អ្វីខ្លះ​នោះ សូម​តាមដាន​ដូចតទៅ ៖

    -ចៀសវាង​ការដក និង​កោរ​រោមក្លៀក  ព្រោះ​វា​នឹង​រឹតតែ​ធ្វើឱ្យ​រោម​ដុះ ទល់​ឡើង​មកទៀត និង​រលាក​ស្បែក

    រហូត​ក្លាយជា​ស្បែកគ្រើមៗបាន។  វិធី​ដែល​ល្អ​បំផុត គួរប្រើ​ការ វ៉ែ​កស៍(Wax) ឬ​បក​កម្ចាត់​រោម​ជំនួស​វិញ។

    -ខ​ណះ​ពេល​ងូតទឹក ចូរ​ប្រើ​ហ្វ៉ូ​ម​លាងមុខ​ដែលមាន​ចំណែក​ផ្សំ​របស់ AHA និង BHA លាង​សម្អាត​ឱ្យ​សព្វ​ម្តុំ​ក្លៀក​រៀងរាល់​លើក ហើយ​ប្រើ​សរសៃ​ផ្លែ​ននោង​ទុំ ឬ​អេ​ប៉ុងទន់ៗ ជួយ​ដុស​សម្អាត​បន្ថែម  ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​ប្រឡោះ​ក្លៀក និង​ធ្វើឱ្យ​រាប​ម៉ដ្ឋខៃ​ឡើង​ផង។

    -ស្ក្រា​ប់(Scrub) ជម្រុះ​កោសិកា​ស្បែក​ជាប្រចាំ ដោយ​អំបិល​ខាត់​ស្បែក ឬ​ឱសថ​បុរាណ​អម្ពិល​ទុំ មើម​រមៀត  ទឹកក្រូច​ឆ្មារ ដុសខាត់ថ្នមៗ ខ​ណះ​ពេល​ងូតទឹក ហើយ​ទុកចោល​ប្រមាណ 3-5នាទី ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗ កម្អែល​ញើស  កម្អែល​រ៉ូ​លអន ដែល​នៅ​សេសសល់ ចេញ​ឱ្យអស់។ ចូរ​ធ្វើឱ្យបាន​ញឹកញាប់  1សប្តាហ៍ 3ដង នឹង​ជួយ​ឱ្យ​ប្រឡោះ​ក្លៀក​ឡើង-ស​ស្អាត​ជាមិនខាន ។

    -លាប​ឃ្រី​ម​ថែបំប៉ន​រង្វង់​ក្លៀក  ក្រោយពេល​ងូតទឹក ឬ​មុនពេល​គេង ចូរ​ប្រើ​ឃ្រី​ម​ថែបំប៉ន​ស្បែ​កមុខ ដែលមាន​ចំណែក​ផ្សំ​របស់ វ៉ៃ​ធេ​ន​នី​ង វិ​តា​មីន​B និង​វិ​តា​មីន​E។ លាប​ប្រឡោះ​ក្លៀក ដើម្បី​ជួយ​ស្តារ​សភាព​ស្បែក​ក្លៀក​ឱ្យ-ស​ម៉ដ្ឋ​ត់​ខៃ​ឡើង។

    -ប្រើ ឡា​ហ្ស៊ែ​រ៍ ព្យាបាល  ដោយ​វិធី Yag Laser ដែល​អាច​កម្ចាត់​រោម​បាន​ដល់​ឫសគល់ កាត់បន្ថយ​បញ្ហា​រោម

    ឡើង​រឹង  រោម​ដុះ​ទល់​ស្បែក និង​ថែមទាំង​ជួយ​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក-ស​ស្អាត​ឡើង​បាន ក្នុង​រយ:ពេល​តែ​ប៉ុន្មាន​សប្តាហ៍ ដែល​នេះ ជា​វិធី​ជួយ​កែប​ញ្ហា​ស្បែក​ក្លៀក​មិន​ស្អាត បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មើលឃើញ​លទ្ធផល​យ៉ាងច្បាស់។

    ដោយ​វិធីផ្សេងៗទាំងអស់នេះ  ជឿ​ចុះ​ថា ភាពជឿជាក់​ក្នុង​ចិត្ត រឿង​ស្បែក​ប្រឡោះ​ក្លៀក-ស​ស្អាត ម៉ដ្ឋខៃ នឹង​កើតឡើង​យ៉ាងឆាប់ៗមិន​ខាន៕

  • អាហារ​ដែល​ជួយ​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម

    អាហារ​ដែល​ជួយ​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម

    ស្បែក​របស់​យើង ក្រោយពី​ត្រូវបាន​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង​ធាតុអាកាស​មិនល្អ​ជុំវិញខ្លួន​ហើយ​នោះ វា​នឹង​ហុច​ផល​ធ្វើឱ្យ​កើតមាន​សារធាតុ​រ៉ាឌីកាល់​សេរី ដែល​ពិតប្រាកដ​ណាស់​ថា វា​គឺជា​បច្ច័យ​អាក្រក់​មួយ ដែល​ធ្វើឱ្យ​ស្បែក​របស់នារីៗយើង កើតមាន​ស្នាម​ជ្រីវជ្រួញ​មុន​អាយុ​បាន។  ដូច្នេះ​ថ្ងៃនេះ យើង​មាន​ចំណីអាហារល្អៗដែល​ជួយ​ព្យាបាល និង​ប្រឆាំងនឹង​ការកើត​ស្លាកស្នាម មិនឱ្យ​ឆាប់​ចាស់​មុន​អាយុ មក​ជម្រាបជូននារីៗយើង​ទាំងអស់​ដូចខាងក្រោម ៖

    -ផ្លែ​ល្ហុង​ទុំ

    នៅក្នុង​សាច់​ល្ហុង​ទុំ មាន​សារធាតុ ឃែ​រ៉ូ​ធី​ន  វិ​តា​មីន​C និង​សារធាតុ​រ៉ែ ដែល​ចាំបាច់​ចំពោះ​អង់​ហ្ស៊ី​ម របស់​រាងកាយ​មនុស្ស​យើង។ សាច់​ល្ហុង ជួយ​ក្នុង​រឿង​នៃ​ការផ្លាស់ប្តូរ​កោសិកា​ស្បែក និង​ផ្តល់នូវ​សំណើម នៅពេល​បានទទួល​ទាន ឬ​ប្រើប្រាស់​ធ្វើជា​គ្រឿង​ថែបំប៉ន​ស្បែក​ជាប់​ជាប្រចាំ​ហើយ​នោះ វា​អាចជួយ​ប្រឆាំងនឹង​ការកើត​ស្នាម​ជ្រីវជ្រួញ និង​ចាស់​មុន​អាយុ​បាន ហើយ​ផ្លែ​ល្ហុង​ទុំ​នៅបាន​ជួយ​ធ្វើឱ្យ​ស្បែក​របស់​យើង​ទន់ ភ្លឺ​ថ្លា និង​ល្អ​ចំពោះ​សុខភាព​ទៀតផង។

    -ផ្លែ​ប៊័រ ឬ​ផ្លែ​អា​វ៉ូ​កាដូ

    ផ្លែ​ប៊័រ គឺជា​ប្រភព​រួម​នៃ​សារធាតុ​អាហារ ដែល​ផ្ទុក​ទៅដោយ វិ​តា​មីន A , B , D  និង E ហើយ​ខ្លាំង​ជាង​នោះ​ទៅទៀត ផ្លែ​ប៊័រ​នៅមាន ប៉ូ​តា​ស្យូ​ម​ច្រើនជាង​ផ្លែ​ចេក និង​មាន​សារធាតុ​ខ្លាញ់ ដែល​ល្អ​សម្រាប់​សុខភាព​ទៀតផង។  យើង​តែង​សង្កេតឃើញថា បច្ចុប្បន្ននេះ ផ្លែ​ប៊័រ​ភាគច្រើន​ត្រូវបាន​គេ​យកមក​កែច្នៃ​ធ្វើជា​ឃ្រី​ម​ថែបំប៉ន​ស្បែក  ព្រោះ​វា​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ជួយ​រក្សា​ព្យាបាល​ស្នាម​ជាំ និង​ស្នាម​អុច​ខ្មៅ​បាន​ទៀតផង។

    -ទឹកឃ្មុំ

    ទឹកឃ្មុំ​ជួយ​ស្តារ និង​ថែទាំ​សភាព​ស្បែក​ឱ្យ​ស្អាត និង​មាន​សំណើម ព្រមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី នៅក្នុង​នោះ​ស្រាប់​ទៀតផង។ គុណសម្បត្តិ​របស់​ទឹកឃ្មុំ អាច​ការពារ​មេរោគ​បាក់តេរី​ដែល​ធ្វើឱ្យ​កើតមុន​បាន  ជាការ​ព្យាបាល​មុន បែបងាយៗ ដែលនារីៗទាំងឡាយ​អាចធ្វើ​ដោយ​ខ្លួនឯងបាន​នៅផ្ទះ។

    អាហារ​ទាំងអស់​ខាងលើនេះ អាច​រកបាន​ដោយ​ងាយ និងនៅក្បែរៗខ្លួន​យើង​ហ្នឹងឯង មែន​ទេ? ហើយ​អ្វីដែល​សំខាន់​នោះ​គឺ តម្លៃ​វា​មិន​ថ្លៃ​ទៀតផង។ សូម​សាកល្បង​ជ្រើសរើស​ទិញ មក​ទទួលទាន​ម្តង​មើល៍ ព្រោះ​វា​សុទ្ធតែជា​ចំណីអាហារ​ដែល​ល្អ​សម្រាប់​ស្បែក​របស់នារីៗយើង​ទាំងអស់៕

  • Zlatan យល់ព្រម​បន្ត​កុងត្រា 1រដូវ​កាល​ទៀត នៅ AC Milan

    Zlatan យល់ព្រម​បន្ត​កុងត្រា 1រដូវ​កាល​ទៀត នៅ AC Milan

    Zlatan Ibrahimovic បានប្រកាស​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា រូបគេ បាន​បន្ត​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប AC Milan របស់គេ រយៈពេល 1រដូវ​កាល​បន្តទៀត ខណៈដែល​កុងត្រា​ចាស់​របស់គេ​គ្រោង​នឹង​ផុត​នៅ​ចុងខែ​មិថុនា រដូវ​កាល​នេះឯង។

    ក្នុង​ការបន្ត​កុងត្រា​ថ្មី​នេះ គឺ​រូបគេ​នឹង​ពេញវ័យ 40ឆ្នាំ​គត់ នៅ​ខែមិថុនា​ខាងមុខ​នេះដែរ ដែល​មានន័យថា​គេ​បាន​បន្ត​កុងត្រា​ថ្មី ជាមួយ​ក្លិប​មួយ​នេះ ក្នុង​វ័យ 40ឆ្នាំ ដែលជា​វ័យ​មិនសូវមាន​កីឡាករ​ណា អាច​បន្ត​អាជីព​នេះ​បានឡើយ នៅក្នុង​ក្លិប​ដ៏​ល្បី​លំដាប់​ពិភពលោក​បែបនេះ។

    ទោះជា​វ័យ​រាង​ជ្រេ​បន្តិច​មែន តែ Ibrahimovic បានបង្ហាញ​ទម្រង់​លេង នៅតែ​ល្អ ដោយ​រកបាន 17គ្រាប់ ក្នុងការ​បង្ហាញខ្លួន 25ប្រកួត គិត​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។ គេ​ទើបតែ​សាង​កំណត់ត្រា​ខ្លួនឯង ដោយ​រកបាន 500គ្រាប់​ក្នុង​អាជីព កាលពី​ខែ កុម្ភៈ​កន្លងទៅ៕

  • Fernandes សុំឱ្យ ManU បន្ត​កុងត្រា​ឱ្យ Pogba

    Fernandes សុំឱ្យ ManU បន្ត​កុងត្រា​ឱ្យ Pogba

    កីឡាករ Bruno Fernandes បានទាមទារ​ឱ្យ​ក្លិប​បាល់ទាត់ Manchester United បន្ថែម​ប្រាក់ខែ​ដល់​រូបគេ ដើម្បី​ជា​ថ្នូរ ក្នុង​ការបន្ត​កុងត្រា​ជាមួយនឹង​ក្លិប​បន្ត​ទៅមុខទៀត ខណៈដែល​កុងត្រា​របស់គេ នៅមាន​សុពលភាព​រហូតដល់​ឆ្នាំ2025 ឯណោះ។

    ក្រោយពី​មានការ​ស្នើសុំ​នេះ ក្លិប​បាន​បន្ថែម​ប្រាក់ខែ​របស់​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ឱ្យ​កើន​ឡើងដល់ 27ម៉ី​ន​ដុល្លារ​ក្នុង 1សប្តាហ៍ ហើយ​សន្យាថា នឹង​ថែម​ឱ្យ​ជា​រៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ2025 មុននឹង​ចរចា​កុងត្រា​ថ្មី​ទៀត។

    យ៉ាងណាក្ដី Bruno បានទាមទារ​ឱ្យ​ខ្សែបម្រើ Paul Pogba នៅ​លេង​ក្នុង​ក្លិប​នេះ​បន្តទៀត ទើប​រូបគេ បន្ត​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​នេះដែរ ដោយសារតែ រូបគេ​លេង​ត្រូវ​ជើង​គ្នា​ជាមួយ Pogba ជាង​កីឡាករ​ដទៃទៀត៕

  • David Alaba លា Bayern Munich ទៅលេង​នៅ​អេ​ស្ប៉ា​ញ​វិញ​ម្តង

    David Alaba លា Bayern Munich ទៅលេង​នៅ​អេ​ស្ប៉ា​ញ​វិញ​ម្តង

    David Alaba កីឡាករ​ខ្សែបម្រើ-ការពារ របស់​ក្លិប Bayern Munich បានប្រកាសថា គេ​នឹង​ដើរ​ចេញពី​ក្លិប​ដែល​រូបគេ​ប្រកប​អាជីព​អស់​រយៈពេល 13ឆ្នាំ​មកនេះ នៅ​ចុង​រដូវក្តៅ​នេះ ក្រោយពី​កុងត្រា​ត្រូវបាន​បញ្ចប់ ។

    ចំពោះ​ការចាកចេញ​នេះ​ត្រូវបាន​គេ​ដឹងថា ដើម្បី​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អេ​ស្ប៉ា​ញ Real Madrid ដែល​បាន​ទាក់ទង​រូបគេ តាំងតែ​ពីមុន​ការចរចារ​បន្ត​កុងត្រា​នៅ​ក្លិប​នេះ​មកម្ល៉េះ ។ ហើយ​ការចាកចេញ​នេះ គឺ​កីឡាករ​សញ្ជាតិ​អូទ្រីស​រូបនេះ បាន​បដិសេធ​សំណើ​ក្នុង​ការបន្ត​កុងត្រា​នៅ Bayern ទោះបីជា​រូបគេ នឹង​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ 15លាន​ដុល្លារ​ក្នុង 1រដូវ​កាល​ក៏ដោយ។

    មាន​ពាក្យ​ចចាមអារ៉ាម​ថា កីឡាករ​វ័យ 27ឆ្នាំ​រូបនេះ នឹង​ចុះ​កុងត្រា​ជាមួយនឹង Real Madrid ដល់​ឆ្នាំ2026 ពោលគឺ មាន​កុងត្រា​រយៈពេល 5ឆ្នាំ​នៅ​ទីនោះ៕

  • បុរស​ជាតិ​កាតារ ឡើងជា​ប្រធាន UEFA ក្រោយ​ប្រធាន​ក្លិប Juventus លាលែង​ពី​តំណែង

    បុរស​ជាតិ​កាតារ ឡើងជា​ប្រធាន UEFA ក្រោយ​ប្រធាន​ក្លិប Juventus លាលែង​ពី​តំណែង

    កាលពីពេលថ្មីៗកន្លងទៅនេះ លោក Andrea Agnelli ប្រធាន​ក្លិប Juventus បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណៈកម្មការ នៃ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ដោយសារតែ​ប្រកាន់​ជំហរ ចង់ទៅ​បង្កើត​ពានរង្វាន់ European Super League ដែលមាន​លុយ​ធំ​ជាង​នេះ​ច្រើនដង។

    ក្រោយ​ពីនេះ UEFA បានប្រកាសភ្លាមៗ ដោយបាន​លើក​លោក Nasser Al-Khelaifi សញ្ជាតិ​កាតារ និង​ជា​ប្រធាន​ក្លិប Paris Saint Germain ឱ្យធ្វើជា​ប្រធាន​គណៈកម្មការ​បាល់ទាត់​អឺរ៉ុប​ជំនួស​វិញ។

    ក្រោយ​ទទួលបាន​តំណែង​ថ្មី​នេះ លោក Al-Khelaifi បានបញ្ជាក់​ពី​ជំហរ​របស់លោក​ថា នឹង​ខិតខំ​ដឹកនាំ និង​បង្រួបបង្រួម​ស្មារតី​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង៕

  • Microsoft ជា​អ្នក​ផលិត​វ៉ែនតា AR ផ្តាច់មុខ​ឱ្យ​កងទ័ព​អាមេរិក ក្នុងតម្លៃ​ជាង 21ប៊ី​លាន​ដុល្លារ

    Microsoft ជា​អ្នក​ផលិត​វ៉ែនតា AR ផ្តាច់មុខ​ឱ្យ​កងទ័ព​អាមេរិក ក្នុងតម្លៃ​ជាង 21ប៊ី​លាន​ដុល្លារ

    កាលពីពេលថ្មីៗនេះ Microsoft ត្រូវបាន​គេ​រាយការណ៍​ថា បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តាច់មុខ ដែល​នឹង​ផលិត​និង​ផ្គត់ផ្គង់​វ៉ែនតា AR ជាមួយ​បច្ចេកវិទ្យា HoloLens ផ្ទាល់​របស់ខ្លួន​ដល់​កងទ័ព​សហរដ្ឋអាមេរិក ក្នុង​ចំនួន​រហូតដល់​ទៅ 12ម៉ឺន​គ្រឿង​ឯណោះ។

    ក្នុង​កិច្ចព្រមព្រៀង​ទឹកប្រាក់​ដែល Microsoft ទទួលបាន​លើ​ការផ្គត់ផ្គង់​វ៉ែនតា AR ប្រមាណ​ជា 21ប៊ី​លាន​ដុល្លារ​រយៈពេល 10ឆ្នាំ។

    ក្រុមហ៊ុន Microsoft ដែលមាន​ជំនាញ​ខ្ពស់​ខាង​បង្កើត Software បាន​សម្ងំ​អភិវឌ្ឍ Hololends អស់​ជាច្រើន​ឆ្នាំ​មកហើយ។ វ៉ែនតា AR របស់ Microsoft នឹង​ក្លាយជា​ជំនួយការ​ដល់​កងទ័ព​អាមេរិក នៅក្នុង​សមរភូមិ ដោយ​ផ្នែក​ផ្ទៃ​កញ្ចក់​អេក្រង់ នៅលើ​ឧបករណ៍ HoloLens គឺមាន​ភ្ជាប់​មក​នូវ​ត្រីវិស័យ សម្រាប់​បង្ហាញ​ទិសដៅ ទៅកាន់​តំបន់​ណាមួយ និង​អាចធ្វើ​ការបង្ហាញ​ពី​ទីតាំង របស់​កងទ័ព​ណាមួយ ទៅឱ្យ​មិត្ត​កងទ័ពផ្សេងៗ បាន​ទៀតផង។

    វា​ក៏​អាច​បង្ហាញ​ជា​និមិត្តសញ្ញា សំដៅ​ទៅកាន់​ទីតាំង​ណាមួយ ដែល​កងទ័ព​បាន​តម្រង់​កាំភ្លើង​ទៅកាន់​ទីនោះ​បាន​ផងដែរ ដើម្បី​ជួយ​ឱ្យ​បាញ់​ចំ​គោលដៅ​ត្រឹមត្រូវ​ល្អ ឯ​កញ្ចក់​អេក្រង់​នោះ គឺជា​ប្រភេទ FLIR មើល​យប់​បាន​ទៀត។

    ដូច្នេះ វ៉ែនតា HoloLens អាចជួយ​ឱ្យ​កងទ័ព​អាមេរិក មើល​នៅពេល​ងងឹត ឬ​ក្នុង​ទី​ងងឹត​បាន (Night Vision) និង​អាច​មើលឃើញ​សត្រូវ​បាន នៅក្នុង​តំបន់​ព្រៃ និង​ពេល​មាន​ផ្សែង​ច្រើន ជាដើម​ទៀតផង៕