Pfizer បានប្រកាសថា រកបានប្រាក់ចំណូល 3.5ពាន់លានដុល្លារ ពីវ៉ាក់សាំង Covid-19 នៅក្នុងរយៈពេល 3ខែដើមឆ្នាំ2021 ក្នុងនោះ ក្រុមហ៊ុនអាចចំណេញ 900លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ដែលត្រូវបានក្រុមហ៊ុនផលិតឱសថអាមេរិក ប្រកាសកាលពីម្សិលមិញ ខ្ទង់ចំណូលបានមកពីវ៉ាក់សាំង Covid-19 ក្នុងត្រីមាសទីមួយ ស្មើនឹង ¼ នៃចំណូលសរុបរបស់ Pfizer។ ក្រុមហ៊ុននេះ មិនបានបង្ហើបឱ្យដឹងអំពីខ្ទង់ចំណេញដែលបានមកពីវ៉ាក់សាំង Covid-19 ប៉ុន្តែ បានរំលឹកអំពីខ្ទង់ចំណេញមុននេះគឺ 20% នៃប្រាក់ចំណូល។
ដូច្នេះ ខ្ទង់ចំណេញមុនការបង់ពន្ធ ដែលបានមកពីវ៉ាក់សាំង Covid-19 ក្នុង 3ខែដំបូងនៃឆ្នាំ2021 របស់ Pfizer ត្រូវបានគេគណនាឃើញថា ឡើងដល់ 900លានដុល្លារ។
យ៉ាងនេះក្ដី ខ្ទង់ចំណេញជាក់ស្ដែងរបស់ Pfizer ត្រូវបានគេជឿថា ខ្ពស់ជាងនេះឆ្ងាយ ព្រោះក្រុមហ៊ុននេះ ក៏ទទួលបានការចែករំលែកប្រាក់ចំណូលពីដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ដែលក្រុមហ៊ុននេះ នឹងប្រកាសរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទីមួយ នៅសប្ដាហ៍ក្រោយ។ កាលពីខែមីនា BioNTech បានឱ្យដឹងថា ពួកគេរកបានចំណូលជិត 10ពាន់លានអឺរ៉ូ (11.8ពាន់លានដុល្លារអាមេរិក) ដោយយោងទៅតាមទិន្នន័យបញ្ជាទិញនៅអំឡុងពេលនោះ។
វ៉ាក់សាំង Covid-19 ត្រូវបានគេព្យាករថា នឹងបន្តរកចំណូលបានយ៉ាងច្រើនសន្ធឹកមកឱ្យ Pfizer និង BioNTech ពិសេសគឺនៅពេលដែលគ្រប់គ្នាត្រូវការចាក់រំលឹកជាទៀងទាត់។ Pfizer ព្យាករថា វ៉ាក់សាំង Covid-19 នឹងរកចំណូលឱ្យពួកគេបាន 26ពាន់លានដុល្លារក្នុងឆ្នាំនេះ ច្រើនជាងឆ្ងាយ បើធៀបនឹងការព្យាករ 15ពាន់លានដុល្លារនាពេលកន្លង។
ក្រុមហ៊ុន Pfizer ឱ្យដឹងថា ពួកគេបានបញ្ជូនវ៉ាក់សាំង 430លានដូសទៅឱ្យប្រទេស និងដែនដីចំនួន 91 រួចហើយ។ ប៉ុន្តែ Sharon Castillo ដែលជាអ្នកនាំពាក្យរបស់ Pfizer មិនបានបង្ហើបឱ្យដឹងអំពីតួលេខនៃវ៉ាក់សាំងដែលត្រូវបានបញ្ជូនទៅឱ្យប្រទេសក្រីក្រ ជាកន្លែងដែល Pfizer ធ្លាប់បានប្រកាសថា មិនយកចំណេញ។
ចំណែកទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា Pfizer ផ្ដល់ជំនួយតែ 40លានដូសប៉ុណ្ណោះ សម្រាប់កម្មវិធី Covax របស់ WHO ដែលផ្ដល់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រ ដែលនេះមិនទាន់ដល់ 2% នៃប្រាក់ចំណូលដែល Pfizer រួមនឹង BioNTech បានកំណត់គោលដៅក្នុងការផលិតនៅក្នុងឆ្នាំនេះ។
សារព័ត៌មានជាច្រើន បានឱ្យដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិកត្រូវទិញវ៉ាក់សាំង Pfizer ក្នុងតម្លៃ 19.50ដុល្លារ/ដូស ខណៈដែលអ៊ីស្រាអែល យល់ព្រមទិញក្នុងតម្លៃ 30ដុល្លារ។ ចំណែកសហភាពអឺរ៉ុបវិញ ថ្មីៗនេះ បានសម្រេចទិញ 1.8ពាន់លានដូស ប៉ុន្តែ Pfizer មិនបានបង្ហើបឱ្យដឹងអំពីតម្លៃនោះទេ៕
ប្រភព៖ NY Times
ប្រែសម្រួល៖ បុត្រា








ជាមួយនឹងតម្លៃពិសេស $27,900 សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021 និងតម្លៃពិសេស $26,000 សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2020 ដែលមានជម្រើសរហូតដល់ទៅ 7 ពណ៍នោះគឺ៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។







«នៅលើដងផ្លូវទៅកាន់ចំណតរថយន្ត ខ្ញុំស្រាប់តែបានឃើញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ខ្ញុំក៏ប្រញាប់លោតចេញពីរថយន្ត ដើម្បីថតយករូបភាពនេះ ព្រោះថា វាអាចបាត់ទៅវិញមួយរំពេច ដោយសារអាកាសធាតុ និងពន្លឺ។ ពិតជាដូចទៅនឹងការស្មាន ពេលយើងទៅដល់ចំណតរថយន្ត និងដើរបានមួយភ្លែត រូបភាពនេះ ក៏បានបាត់ខ្លួន» Joss Mullinger រៀបរាប់ឡើងវិញ។
Fata Morgana អាចកើតឡើងនៅលើដីគោក ប៉ុន្តែ បាតុភូតនេះ ភាគច្រើនមាននៅលើផ្ទៃទឹកសមុទ្រ ព្រោះទឹកជួយបង្កើតបរិយាកាសត្រជាក់។ ឈ្មោះនៃបាតុភូតនេះ មានដើមកំណើតមកពីពាក្យ Morgan le Fay ជាធ្មប់ដែលប្រើប្រាស់មន្តអាគម ដើម្បីទាក់ទាញក្រុមនាវិកឱ្យចូលទៅក្នុងអន្ទាក់ នៅក្នុងរឿងព្រេងបុរាណ Arthur៕

មហាសេដ្ឋីលំដាប់លេខ2 របស់ពិភពលោក Bill Gates ស្ថាបនិក Microsoft ក៏ចេញមកក្នុងខន់សិប ដូចគ្នាដែរគឺ ទោះបីជាពួកគាត់អាចធ្វើជាម្ចាស់រថយន្តបែបណាក៏បាននៅលើពិភពលោកនេះក៏ដោយ តែរថយន្តដែលលោក និងភរិយា Melinda Gates ចូលចិត្តប្រើរៀងរាល់ថ្ងៃនោះគឺ រថយន្តម៉ាក Ford Focus ស៊េរីឆ្នាំ2008 ដែលនៅតែរក្សាទុកប្រើ នៅក្នុងផ្ទះរហូតមក។







Google មានឈ្មោះល្បីខ្លាំង ទាក់ទិននឹងការផ្ដល់អត្ថប្រយោជន៍ដល់បុគ្គលិក មានដូចជា តុសម្រាប់ធ្វើសរសៃ, សេវាហូបចុក និងសម្រាកកំសាន្តនៅក្នុងក្រុមហ៊ុន។ ប៉ុន្តែ បុគ្គលិកស្ទើរតែទាំងអស់នៃក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ត្រូវបានតម្រូវឱ្យធ្វើការពីផ្ទះ និងមិនបានទទួលអត្ថប្រយោជន៍ទាំងនេះ ចាប់តាំងពីខែមីនា ឆ្នាំ2020 មកម្ល៉េះ។
នៅក្នុងរយៈពេល 3ខែដើមឆ្នាំ Google រកចំណូលបាន 55.3ពាន់លានដុល្លារ កើន 34% បើធៀបនឹង 3ខែដើមឆ្នាំ2020។ ដូច្នេះ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2021 ក្រុមហ៊ុននេះចំណេញបាន 18ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងការព្យាកររបស់ក្រុមអ្នកវិភាគ៕