Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួង​ប្រៃសណីយ៍ ជូនដំណឹង​ពី​មូលហេតុ​ដែល Youtube ផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា

    ក្រសួង​ប្រៃសណីយ៍ ជូនដំណឹង​ពី​មូលហេតុ​ដែល Youtube ផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា

    នា​ព្រឹក​ថ្ងៃទី18 ខែឧសភា ឆ្នាំ2021 នេះ ក្រសួង​ប្រៃសណីយ៍​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ទាក់ទង​នឹង​បញ្ហា​ដែល Youtube ផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា ។

    នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ក្រសួង​បាន​បញ្ជាក់ថា Youtube កំពុងតែ​កែសម្រួល​គោលការណ៍​ផ្សាយពាណិជ្ជកម្ម សម្រាប់​ដៃគូ​សហការ (អ្នក​ផលិត​វីដេអូ) របស់ខ្លួន។

    ទន្ទឹមនឹងនេះ ក្រសួង​ប្រៃសណីយ៍ កម្ពុជា ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុម​អ្នក​ផលិត​វីដេអូ ឱ្យ​បន្ត​ផលិត​មាតិការ​ល្អ ប្រកបដោយ​វិជ្ជាជីវៈ ច្នៃប្រឌិត និង​គោរព​ទៅតាម​គោលការណ៍​កម្មសិទ្ធិ​បញ្ហា។

    ក្រសួង​ប្រៃសណីយ៍​ក៏បាន​ឱ្យដឹងថា ក្រសួង​កំពុង​ដោះស្រាយ​បញ្ហា​នៃ​ការផ្អាក​មិនឱ្យ​មានការ​ផ្សាយពាណិជ្ជកម្ម នៅ​កម្ពុជា នេះ​ផងដែរ។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីប្រកាស​ខាងក្រោម។

    ប្រភព៖ ក្រសួង​ប្រៃសណីយ៍​
    ដកស្រង់​៖ បុត្រា

  • Inter Milan សម្រេចចិត្ត​លក់​ចេញ កីឡាករ​ល្អ 2រូប

    Inter Milan សម្រេចចិត្ត​លក់​ចេញ កីឡាករ​ល្អ 2រូប

    ក្លិប​បាល់ទាត់ Inter Milan ប្រហែលជា​ត្រូវ​លក់​កីឡាករ 2រូប​ចេញ ក្រោយ​បញ្ចប់​រដូវ​កាល​នេះ បើទោះបីជា​ក្លិប​ទទួលបាន​លទ្ធផល​ដ៏​ល្អ បាន​លើក​ពាន Italy Seria A នៅក្នុង​រដូវ​កាល​នេះ​ក្តី។

    កីឡាករ 2រូប ដែល Inter Milan ត្រៀម​លក់​ចេញ​នោះ​គឺ ខ្សែប្រយុទ្ធ​ទាំង 2រូប គឺ Romelo Lukaku និង Lautaro Martinez។ កីឡាករ​ទាំង 2រូបនេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា អាច​នឹង​លក់បាន​ប្រហែល 200លាន​ដុល្លារ។ ដោយ Lukaku មានតម្លៃ​ប្រហែល 110លាន​ដុល្លារ ចំណែកឯ Martinez មានតម្លៃ​ខ្លួន​ប្រហែល 90លាន​ដុល្លារ។

    គួរបញ្ជាក់​ផងដែរ​ថា Lukaku ត្រូវបាន​ក្លិបធំៗជាច្រើន​ចង់បាន សម្រាប់​រដូវ​កាល​ខាងមុខ ដែលមាន​ដូចជា​ក្លិប Barcelona ក្លិប Real Madrid និង​ក្លិប Chelsea រីឯ Martinez ត្រូវបាន​ក្លិប Barca ចង់បាន​ផងដែរ៕

  • កាតារ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ដ៏​ធំ 1ទៀត មុន​នឹងធ្វើ​ម្ចាស់ផ្ទះ World Cup

    កាតារ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ដ៏​ធំ 1ទៀត មុន​នឹងធ្វើ​ម្ចាស់ផ្ទះ World Cup

    ពានរង្វាន់​បាល់ទាត់​ដ៏​ធំ​បំផុត របស់​តំបន់​អារ៉ាប់ Arab Cup គ្រោង​នឹង​បើក​ការប្រកួត​នៅ​ថ្ងៃទី19 ខែមិថុនា ខាងមុខនេះ ហើយនឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី25 ខែ​ដដែល។ ខណៈដែល​ពាន FIFA World Cup នឹង​បន្ត​ចាប់ពី​ថ្ងៃទី1 ដល់ 18 ខែមិថុនា ឆ្នាំ2021 នេះដែរ។

    ពានរង្វាន់ធំៗទាំង 2នេះ នឹងធ្វើ​ឡើង​នៅ​ប្រទេស​កាតា​រទាំង2។ ក្នុង​នោះពាន Arab Cup នឹងមាន​ក្រុម​ចំនួន 23ក្រុម មកពី​តំបន់​អារ៉ាប់ ដោយ​ប្រទេស​ចំនួន9 មាន​ចំណាត់​ថ្នាក់ខ្ពស់ នឹងត្រូវ​ទទួលបាន​កៅអី​វគ្គ​ចែក​ពូ​ល ខណៈ​ក្រុម 14ផ្សេងទៀត នឹងត្រូវ​ប្រកួត​ជម្រុះ​ជាមុនសិន។

    គួរឱ្យ​ដឹង​ដែរ​ថា ពាន Arab Cup នេះ ត្រូវបាន​បង្កើតឡើង 9លើក​មកហើយ ដោយ​ក្រុម​ដែល​ជោគជ័យ​បំផុត​នោះ​គឺ អ៊ីរ៉ាក់ ដែល​ឈ្នះ​ជើងឯក 4លើក ខណៈដែល​ក្រុម​ដែលជា​ជើងឯក កាលពី​លើក​មុន គឺ​ប្រទេស​ម៉ា​រ៉ុ​ក៕

  • បេក្ខនារីមកពីម៉ិកស៊ិក ដណ្ដើមបានតំណែង «បវរកញ្ញាឯក» នៃ​ព្រឹត្តិ​ការណ៍​ប្រលង​ «បវរកញ្ញាចក្រវាល ឆ្នាំ2020»

    បេក្ខនារីមកពីម៉ិកស៊ិក ដណ្ដើមបានតំណែង «បវរកញ្ញាឯក» នៃ​ព្រឹត្តិ​ការណ៍​ប្រលង​ «បវរកញ្ញាចក្រវាល ឆ្នាំ2020»

    ព្រឹក​ថ្ងៃទី17 ខែឧសភា (ម៉ោង​នៅ​កម្ពុជា) វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រលង​ដណ្ដើម​ពានរង្វាន់​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ2020 (Miss Universe 2020) ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​លម្ហែកាយ Seminole Hard Rock ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក។

    បេ​ក្ខ​នារី Andrea Meza ដែលជា​ស្រី​ស្អាត​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ក្លាយជា បវរ​កញ្ញាឯក​ក្នុងការ​ប្រលង​ដណ្ដើម​ពានរង្វាន់​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ2020។

    ខណៈ​លេខ​ពីរ ឬ​បវរ​កញ្ញាឯក​រង​ទី1 (1st runner-up) បាន​ទៅលើ​ស្រី​ស្អាត Julia Gama មកពី​ប្រទេស​ប្រេ​ស៊ី​ល, បវរកញ្ញា​ឯក​រង​ទី2 (2nd Runner up) បាន​ទៅលើ​ស្រី​ស្អាត Janick Macieta មកពី​ប្រទេស​ប៉េ​រូ, បវរកញ្ញា​ឯក​រង​ទី3 (3rd Runner up) បាន​ទៅលើ​ស្រី​ស្អាត Adline Castelino មកពី​ប្រទេស​ឥណ្ឌា និង​បវរ​កញ្ញាឯក​រង​ទី4 (4th Runner up) បាន​ទៅលើ​ស្រី​ស្អាត Kimberly Jimenez មកពី​ប្រទេស​ដូ​មី​នី​ក។

    ប្រធានបទ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំនេះ មាន​ភាព​សម្បូរបែប នៅពេលដែល​បេ​ក្ខ​នារី ត្រូវ​លើកឡើង​នូវ​ការយល់ឃើញ​លក្ខណៈ​បុគ្គល ចំពោះ​បញ្ហាធំៗនៅ​ទូទាំង​សកលលោក នាបច្ចុប្បន្ន ក្នុងនោះ​មានដូចជា បញ្ហា Covid-19, បញ្ហា​ប្រែប្រួល​អាកាសធាតុ, ស្ត្រី​ក្នុងការ​ដឹកនាំ, បញ្ហា​រំលោភបំពាន​ផ្លូវភេទ និង​អំពើហិង្សា​លើ​ស្ត្រី។ល។

    នៅក្នុង​ការអធិប្បាយ​អំពី​ការយល់ឃើញ​របស់ខ្លួន បេ​ក្ខ​នារី Andrea Meza ឱ្យដឹងថា ពុំមាន​វិធានការ​ណាមួយ​ដែល​ល្អឥតខ្ចោះ ដើម្បី​យកឈ្នះ​លើ Covid-19 ឡើយ ប៉ុន្តែ នាង​ជឿថា ការប្រញាប់​ចេញ​បទបញ្ជា​បិទ​ខ្ទប់ រួម​នឹង​ការរក្សា​គ​ន្លាត​សង្គម នឹង​ជួយ​កាត់បន្ថយ​តួលេខ​នៃ​ការស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ​បាន៕

    ប្រភព៖​ CNN, Yahoo
    ប្រែសម្រួល​៖ បុត្រា

  • អ្នក​ម្ដាយ វ័យ40 មុខ​ក្មេង​អស្ចារ្យ ថតរូប​ជាមួយ​កូន​ពេលណា អ្នកណា​ក៏​ថា ជា​បងស្រី​ដែរ វ៉ា​វ!!

    អ្នក​ម្ដាយ វ័យ40 មុខ​ក្មេង​អស្ចារ្យ ថតរូប​ជាមួយ​កូន​ពេលណា អ្នកណា​ក៏​ថា ជា​បងស្រី​ដែរ វ៉ា​វ!!

    អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្នាក់ មុខ​នៅ​ក្មេង​ល្ហក់ ទោះ​អាយុ​ឈានចូល​ដល់​លេខ 4នាំមុខ​ក្ដី តែ​មើលទៅ​នៅ​ក្មេង ថតរូប​ជាមួយ​កូនស្រី​ពេលណា ធ្វើឱ្យ​អ្នកឃើញ វិលវល់ ញែក​មិន​ដាច់ មិនដឹងថា ម្នាក់​ណា​ម្ដាយ ម្នាក់​ណា​កូន..។

    ក្លាយជា​រឿង​ល្បីល្បាញ​មួយ នៅពេលដែល​អ្នកស្រី “អា​យូ​មិ ខា​វ៉ា​បាតៈ” អ្នក​ម្ដាយ​នៅ​លីវ វ័យ 40ឆ្នាំ បាន​ផូ​ស្ត​រូបភាព​របស់ខ្លួន ដែល​ថត​ជាមួយ​កូនស្រី វ័យ 19ឆ្នាំ ធ្វើឱ្យ​កើតមាន​ការច្រឡំ​វិលវល់ ដល់​អ្នក​ដែល​បានឃើញ ក្នុង​បណ្ដាញ​សង្គម​យ៉ាងខ្លាំង ព្រោះ​ស្ទើរតែ​ញែក​មិន​ដាច់​ថា អ្នកណា​ជា​កូន អ្នកណា​ជា​ម្ដាយ។

    កាលពី​ឆ្នាំ2019 អា​យូ​មិ ធ្លាប់​ធ្វើឱ្យ​មនុស្សម្នា​ទាំងឡាយ ភ្ញាក់ផ្អើល​ក្នុង​រឿង​មុខ​ក្មេង​ជាង​វ័យ ម្ដង​រួចមកហើយ ក្រោយពី​បាន​ចូលរួម​ប្រកួត “National Beauty Witch Contest” ដែលជា​វេទិកា​ប្រកួត​ស្រី​ស្អាត​វ័យ​ចំណាស់ ប្រចាំ​ប្រទេស​ជប៉ុន និង​បានទទួល​រង្វាន់​លេខ2។

    ក្រៅពី​មាន​ផ្ទៃមុខ​នៅ​ក្មេង​ជាង​វ័យ​ហើយ​នោះ អា​យូ​មិ ថែមទាំង​ជា​អ្នក​ម្ដាយ ដែល​រឹងមាំ​ខ្លាំង​ទៀតផង ក្រោយពី​ការប្រកួត​ចប់ នាង​បានផ្ដល់​បទ​សម្ភាស​ថា នាង​មាន​ផ្ទៃពោះ ពេល​កំពុង​រៀន​មហាវិទ្យាល័យ ក៏​សម្រេចចិត្ត​ផ្អាក​ការរៀន និង​រៀបការ​ជាមួយ​ស្វាមី ក្លាយជា​អ្នក​ម្ដាយ Full time តែម្ដង​នៅពេលនោះ។

    ប៉ុន្តែ អា​យូ​មិ នៅតែ​ចង់​ត្រឡប់​ទៅ​បន្ត​ការសិក្សា​ជាថ្មី​ម្ដងទៀត នាង​ក៏​ចុះឈ្មោះ​រៀន​ក្រៅ​ម៉ោង និង​រក​ការងារ​ធ្វើ ដែល​អ្វី​ទាំងអស់នេះ វា​បាន​បង្កើតឱ្យមាន​បញ្ហា​ក្នុង​ជីវិត​គូ ព្រោះ​ស្វាមី​របស់​នាង មិនសូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ឡើយ។ អ្នក​ទាំង2 ចាប់ផ្ដើម​ឈ្លោះ​គ្នា កាន់តែខ្លាំង​ឡើងជារឿយៗ និង​នាំ​ឆ្ពោះទៅរក​ការ​លែងលះគ្នា​នៅ​ទីបំផុត តែ​ទោះជា​យ៉ាងណា អា​យូ​មិ នៅតែ​មិន​ចុះចាញ់​ជីវិត ព្រមទាំង​ប្រាប់ថា ក្រៅពី​បំពេញ​តួនាទី​ជា​ម្ដាយ​ហើយ នាង​នៅមាន​តួនាទី​ជា​ឪពុក និង​ជា​បងស្រី​របស់​កូន​ទៀតផង។

    ទោះជា​អា​យូ​មិ ក្លាយជា​អ្នក​ម្ដាយ​នៅ​លីវ (កូន​មួយ) ក្ដី តែដោយសារ​តែ ការដែល​នាង​មានមុខមាត់​ស្រស់ស្អាត មាន​មន្ត​ស្នេហ៍ ធ្វើឱ្យមានបុរសៗជាច្រើន វិលវល់​ទៅមក ចូលមក​លក់​នំ​ញ៉ែ ចំពោះ​នាងជារឿយៗ ដែល​ធ្វើឱ្យ​នាង​មិនបាន​ចាប់អារម្មណ៍​អ្វី​ឡើយ។ ពេលនេះ នាង​មិនទាន់មាន​ផែនការ​ក្នុង​ការរៀប​មង្គលការ​ម្ដងទៀត​នៅឡើយ ព្រោះ​ត្រូវការ​មើលថែទាំ​កូនស្រី​របស់​នាង ឱ្យបាន​ល្អប្រសើរ​បំផុត​សិន។

    ចំណែក​គន្លឹះ​សម្ងាត់ ក្នុងការ​មាន​រូបរាង​មុខមាត់​នៅ​ក្មេង​ជាង​វ័យ​នោះ អា​យូ​មិ ផ្ដល់​ភាព​សំខាន់​ទៅលើ​ការហាត់​ប្រាណ និង​ការគ្រប់គ្រង​អាហារ​ការហូបចុក។ នាង​ហាត់​យ៉ូ​ហ្គា ដើម្បីឱ្យ​រូបរាង​នៅតែ​ស្រ​ឡូ​ន​ស្អាត​ជាប្រចាំ គ្រប់គ្រង​ជាតិ​ស្ករ ទទួលទាន​សណ្ដែក និង​ផ្លែឈើ​ចំហុយ​ស្ងួត ជំនួស​ឱ្យ​ការទទួល​ទាន​អាហារ​ចម្អាប៕

    ប្រភព៖ chinatimes
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • ញី​ភ្នែក​មើល​ឱ្យច្បាស់!  ក្រមុំ​ចិន​រៀប​មង្គលការ មាន​អ្នក​កំដរស្អាតៗ តែ​មើល​មែនទែន បានដឹងថា…

    ញី​ភ្នែក​មើល​ឱ្យច្បាស់!  ក្រមុំ​ចិន​រៀប​មង្គលការ មាន​អ្នក​កំដរស្អាតៗ តែ​មើល​មែនទែន បានដឹងថា…

    ក្រមុំ​ចិន រៀបចំ​ពិធីមង្គលការ តែ​មិន​បបួល​ពួកម៉ាក​ស្រី មក​ធ្វើជា​អ្នក​កំដរ​ទេ បែរជា​បបួល​មិត្តភក្តិប្រុសៗមក​ធ្វើ​តួនាទី​នេះ​ទៅវិញ  ពេល​តុបតែង​មុខមាត់ ធ្វើ​សក់​រួចហើយ ស្អាតៗយ៉ាង​នឹកស្មាន​មិន​ដល់…

    កាលពីពេលថ្មីៗនេះ មាន​ឃ្លី​ប​វីដេអូ​មួយ ត្រូវបាន​គេ​ចាប់អារម្មណ៍ និង​និយាយ​ដល់​រឿងនេះ យ៉ាងច្រើន​សន្ធឹក​នៅក្នុង​បណ្ដាញ​សង្គម។ ជា​ឃ្លី​ប​វីដេអូ​របស់​ក្រុម​មិត្តភក្តិ អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់ ដែល​ស្លៀក​ឈុត​ទទួលភ្ញៀវ តុបតែង​មុខមាត់ និង​ធ្វើ​សក់​យ៉ាង​ស្អាត​ប្រិមប្រិយ៍ មាន​កាយវិការ​អៀនប្រៀន​បន្តិចបន្តួច តែ​ពេល​អ្នកទស្សនា​សម្លឹងមើល​ឱ្យ​ច្បាស់​មែនទែនទៅ ទើប​ជា​ដឹងថា ការពិត​អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់​នោះ សុទ្ធតែជា​មនុស្ស​ប្រុស​ទាំងអស់…អូ ម៉ា​យ​ហ្គ​ដ!!

    ពិធីមង្គលការ​នោះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី29 មេសា​កន្លងទៅ នៅឯ​ទីក្រុង​ភីង​ទីង​សាន មណ្ឌល​ហ៊ើ​ណាន ដោយ​កូនក្រមុំ​ម្នាក់នេះ មានគំនិត​ខុសប្លែក​ពី​អ្នកដទៃ គឺ ជំនួស​ឱ្យ​ការដែល​នាង​ទៅ​បបួល​មិត្តភក្តិ ដែលជា​ស្រី ឬ​បង​ប្អូនស្រី​ដូចគ្នា មក​ធ្វើជា​អ្នក​កំដរ តែ នាង​បែរជា​ទៅ​ជ្រើស​រើសយក​មិត្តភក្តិប្រុសៗ ដែល​ជិតដិត​គ្នា​តាំងពីក្មេង​មក ឱ្យមក​បំពេញ​តួនាទី​នេះ​ទៅវិញ។

    អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់ ស្លៀក​ឈុត​ដ្រេ​ស ពណ៌​ផ្កាឈូក​ស្រស់​ដ៏​ផ្អែមល្ហែម ពាក់​សក់​ក្លែងក្លាយ​វែង រួញតិចៗ ពាក់​ស្បែកជើងបាតា ជំនួស​ឱ្យ​ស្បែកជើងកែងចោត ព្រោះ​ខ្លាច​ស្អាត​លេចធ្លោ​ជាង​កូនក្រមុំ ឈរ​នៅក្បែរ​កូនក្រមុំ​ដោយ​ឫកពារ​អឹមអៀន ផ្ទុយគ្នា​ស្រឡះ​ពី​ស្នាម​សាក់​នៅលើ​ដៃ ដ៏​គួរឱ្យ​ញញើត។

    ភ្ញៀវ​ដែល​មក​ចូលរួម​ពិធី នាំគ្នា​នឹក​ចម្លែក​ចិត្ត ដែល​ឃើញ​អ្នក​កំដរ​កូនក្រមុំ​បែបនេះ ម្នាក់ៗនាំគ្នា​ទាញ​ទួ​រ​ស័ព្ទ ចេញមក​ថតរូបគ្រប់ៗគ្នា។

    ទោះជា​មិនមាន​ការបញ្ជាក់​ពី​មូលហេតុ​ពិត នៃ​ការយក​មនុស្ស​ប្រុស មក​ធ្វើជា​អ្នក​កំដរ​កូនក្រមុំ​ក៏ដោយ តែ​អ្នក​ដែល​បានឃើញ​ជាច្រើន​នាក់ យល់ឃើញថា ជួនកាល​កូនក្រមុំ​ម្នាក់នេះ អាច​មិនមាន​បងស្រី ឬ​ប្អូនស្រី ឬ​មិត្តភក្តិ ដែល​នឹង​មក​បំពេញ​តួនាទី​ត្រង់នេះ។ ចំណែក​អ្នកខ្លះ យល់ឃើញថា អាចជា​ការការពារ​ប​ញ្ហា​អ្វី​ម្យ៉ាង ដែល​អាច​នឹង​កើតឡើង​ចំពោះ​កូនក្រមុំ ព្រោះ​នៅក្នុង​ទំនៀមទម្លាប់​ការរៀប​មង្គលការ​នៅ​កន្លែង​ខ្លះ​របស់​អ្នកស្រុក​ចិន អ្នក​កំដរ​កូនក្រមុំ មាន​តួនាទី​ថែទាំ​ការពារ​កូនក្រមុំ ដែល​អាច​ហៅ​បាន​ថា មាន​ចំណែក​រួម ស្ទើរតែ​គ្រប់យ៉ាង​ក្នុង​ពិធី​នេះ ដូចជា ការផឹក​ស្រា​ជំនួស​កូនក្រមុំ លេង​ហ្គេមផ្សេងៗ ដែល​បង្កើតឡើង ដើម្បី​ចម្អន់​លេង​ជា​មួយគូ​ស្វាមីភរិយា​ថ្មោងថ្មី ដែល​ជួនកាល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​បាន។

    តែ​យ៉ាងណាក្ដី អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ជាច្រើន បាន​បញ្ចេញយោបល់ កោតសរសើរ​អ្នក​កំដរ​កូនក្រមុំ​ទាំង 3នាក់​នោះ ដែលមាន​មិត្តភាព​នឹង​គ្នា​ដ៏​សែន​ស្អិតរ​មួ​ត ដល់​ថ្នាក់​សុខចិត្ត​តែងខ្លួន​ជា​ស្រី ដើម្បី​ជួយ​មិត្តភក្តិ ព្រមទាំង​និយាយទៀតថា ប្រហែលជា​គ្មាន​អ្នកណា​ធ្វើ​ដូច​អ្នក​កំដរ​កូនក្រមុំ 1ក្រុម​នេះ​បានទេ មើលទៅ…៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • វិធី​ព្យាបាល​បន្ទាន់  ពេល​រលាក​ទឹក​ក្តៅ

    វិធី​ព្យាបាល​បន្ទាន់  ពេល​រលាក​ទឹក​ក្តៅ

    ស្ត្រី​មេផ្ទះ​ដែល​ចូល​ចង្ក្រាន​ដាំ​ស្ល អាច​នឹងមាន​ពេលខ្លះ​ភ្លាត់ភ្លាំង ឬ​ធ្វើ​ទឹក​ក្តៅ​កំពប់ បណ្តាលឱ្យ​រលា​កដៃ​ខ្លួនឯង ឬ​ច្រឡំ​លូកដៃ​ទៅ​ប៉ះ​នឹង​ឆ្នាំង ដែល​កំពុង​ក្តៅ​ខ្លាំង នាំឱ្យ​រលាក​ក្តៅក្រហាយ​ផ្សា…ខាងក្រោម​នេះ គឺជា​វិធី​ព្យាបាល​បន្ទាន់ភ្លាមៗ នៅពេល​លោកអ្នក ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​រលាក​ទឹក​ក្តៅ ឬ​ត្រូវ​រលាក​ដោយ​របស់​ដែល​ក្តៅ​ខ្លាំង។

    យក​ស៊ុត​មក​គោះ​បំបែក យកតែ​ស៊ុត-ស មក​លាប​នៅលើ​កន្លែង​ដែល​រលាក ហើយ​ទុកចោល​រហូត​ស្ងួត​ដោយ​ខ្លួនឯង និង​រង់ចាំ​មួយស្របក់​ធំ​ទៀត សឹម​លាង​ចេញ​ដោយ​ទឹកស្អាត កន្លែង​ដែល​រលាក​នោះ នឹង​មិនមាន​ស្លាកស្នាម​កន្ទួល​ក្រហម ឬ​ឡើង​ពងបែក​ឡើយ…តែ​ចំណុច​សំខាន់​គឺ មុនពេល​លាប​ស៊ុត-ស ចូរ​កុំឱ្យ​កន្លែង​រលាក ប៉ះ​ទឹក​ត្រជាក់ ឬ​របស់​អ្វី​មុន​ឱ្យសោះ និង​កុំ​កេះ ឬ​អេះ ពេលដែល​ស៊ុត-ស​ជិត​ស្ងួត ព្រោះ​អាចធ្វើឱ្យ​របកស្បែក​មក​ជាមួយ​បាន៕

  • មហា​សែនស្ដាយ! សន្លឹកឆ្នោត​ដែល​ត្រូវ 26លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​​ម៉ាស៊ីន​​បោកគក់ «ស៊ី​ខ្ទេច»!

    មហា​សែនស្ដាយ! សន្លឹកឆ្នោត​ដែល​ត្រូវ 26លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​​ម៉ាស៊ីន​​បោកគក់ «ស៊ី​ខ្ទេច»!

    សហរដ្ឋអាមេរិក៖ ស្ត្រី​ម្នាក់​នៅ​រដ្ឋ California សហរដ្ឋអាមេរិក បានឱ្យដឹងថា នាង​គឺជា​ម្ចាស់​រង្វាន់ 26លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ សន្លឹកឆ្នោត​របស់​នាង ត្រូវបាន​ខ្ទេចខ្ទី ដោយសារតែ​ត្រូវ​ច្រឡំ​ដៃ ដាក់ចូល​ក្នុង​ម៉ាស៊ីនបោកខោអាវ។

    ថ្ងៃទី13 ខែឧសភា គឺជា​ថ្ងៃទី​ចុងក្រោយ​សម្រាប់​ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​តម្លៃ 26លាន​ដុល្លារ​អាមេរិក មក​ទទួល​ប្រាក់ ក៏ប៉ុន្តែ ពុំមាន​ម្ចាស់​រង្វាន់​ណា​ម្នាក់​បង្ហាញខ្លួន​នោះទេ។ សន្លឹកឆ្នោត​នេះ មុន​នោះ​ត្រូវបាន​លក់​នៅឯ​ហាង​ទំនើប​មួយកន្លែង នៅ​ជាយក្រុង Los Angeles រដ្ឋ California។

    ប៉ុន្តែ Esperanza Hernandez ដែលជា​បុគ្គលិក​ប្រចាំ​ហាង​ខាងលើ បានឱ្យដឹងថា មួយថ្ងៃ​មុន​នោះ មាន​ស្ត្រី​ម្នាក់​មក​រាយការណ៍​ថា នាង​គឺជា​ម្ចាស់​រង្វាន់​ដែលមាន​តម្លៃ 26លាន​ដុល្លារ​នេះ តែ​នាង​បាន​ច្រឡំ​ដៃ ដាក់​សន្លឹកឆ្នោត​នេះ​ក្នុង​ខោ ហើយ​វា​ក៏បាន​ខ្ទេចខ្ទី​បន្ទាប់ពី​ត្រូវ​បោកគក់។

    ក្រុម​មន្ត្រី​នៃ​ក្រុម​ហ៊ុន​ឆ្នោត​របស់​រដ្ឋ​ California បាន​និយាយ​ថា​ ពួក​គេ​កំពុង​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្ដឹង​របស់​ម្ចាស់​សន្លឹក​ឆ្នោត​

    ស្ត្រី​រូបនេះ​កំពុង​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​ក្រុមមន្ត្រី​នៅ​ស្ថាប័ន​ចេញ​ឆ្លោ​តរបស់​រដ្ឋ California។ អ្នកគ្រប់គ្រង​ហាង បានឱ្យដឹងថា កាមេរ៉ា​សុវត្ថិភាព​របស់​ហាង ក៏​ថត​បាន​សកម្មភាព​ស្ត្រី​រូបនេះ ទិញ​សន្លឹកឆ្នោត​ដែល​ត្រូវ​នេះដែរ។

    យោងតាម​គោលការណ៍​ក្នុង​តំបន់ បើសិន​អ្នក​ត្រូវ​ឆ្នោត​បាន​បាត់​សន្លឹកឆ្នោត ពួកគេ​ត្រូវតែ​ផ្ដល់​ភ័ស្ដុតាង​ដែល​បញ្ជាក់ថា ខ្លួន​ជា​ម្ចាស់​សន្លឹកឆ្នោត​នេះ។ បើសិន​ពុំមាន​អ្នក​មក​ទទួល​រង្វាន់ នោះ​ប្រាក់រង្វាន់​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​សាលារៀន​សាធារណៈ​នានា​របស់​រដ្ឋ California ខណៈ​ហាង​ដែល​បាន​លក់​ឆ្នោត​នោះ​ក៏​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចំនួន 130,000ដុល្លារ​ផងដែរ។

    ក្រុមមន្ត្រី​នៅ​មូលដ្ឋាន បានឱ្យដឹងថា កម្រ​នឹងមាន​រង្វាន់​ពិសេសធំៗណាមួយ ដែល​រក​មិនឃើញ​ម្ចាស់។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ឆ្នោត Jorge De La Cruz ឱ្យដឹងថា រង្វាន់​ចំនួន 4 ដែលមាន​តម្លៃ​ចាប់ពី 20លាន​ដុល្លារ​ឡើងទៅ មិនទាន់មាន​អ្នក​ត្រូវ​នៅឡើយ រាប់​ចាប់ពី​ឆ្នាំ1997៕

    ប្រភព៖ Sky News
    ប្រែ​សម្រួល៖ បុត្រា

  • កំលោះអាមេរិកកើតទុក្ខព្រួយ ខំសន្សំ​លុយ​ច្រើនឆ្នាំ ទិញចិញ្ចៀនពេជ្រ តម្លៃខ្ទង់ $ម៉ឺន ឱ្យគូដណ្ដឹង ស្រាប់តែនាងមិនពេញចិត្ត

    កំលោះអាមេរិកកើតទុក្ខព្រួយ ខំសន្សំ​លុយ​ច្រើនឆ្នាំ ទិញចិញ្ចៀនពេជ្រ តម្លៃខ្ទង់ $ម៉ឺន ឱ្យគូដណ្ដឹង ស្រាប់តែនាងមិនពេញចិត្ត

    កំលោះ​វ័យ 30ឆ្នាំ មកពី​សហរដ្ឋអាមេរិក បាន​ផូ​ស្ត​នៅក្នុង​បណ្ដាញ​សង្គម Reddit ដើម្បី​សុំ​យោបល់​ពី​អ្នក​នៅក្នុង​បណ្ដាញ​សង្គម រឿង​ចិញ្ចៀន​ថា៖ លោក​បាន​យកប្រាក់ ដែល​ខំ​សន្សំ​មក​យូរ រាប់សិប​ឆ្នាំ​ហើយ ទៅ​ទិញ​ចិញ្ចៀនពេជ្រ 1គ្រាប់​ធំ (3.6កា​រ៉ាត់) ឱ្យទៅ​នារី​គូ​ដណ្ដឹង ប៉ុន្តែ ចិញ្ចៀន ១វង់​នេះ ស្រាប់តែ​ក្លាយជា​ដើមហេតុ​ធ្វើឱ្យ​ទាំង 2នាក់ ឈ្លោះ​គ្នា​យ៉ាងខ្លាំង​ទៅវិញ។

    អ្នក​កំលោះ​អភ័ព្វ បាន​រៀបរាប់ថា ដំបូងៗ មើលទៅ​នាង ហាក់ដូចជា​ស្រឡាញ់​ចិញ្ចៀន ១វង់​នោះ​ខ្លាំងណាស់ តែ​រឿងរ៉ាវ វា​ចាប់ផ្ដើម​អាក្រក់​ឡើង បន្ទាប់ពី​នាង​បាន​សាកសួរ​ពី​តម្លៃ​របស់​ចិញ្ចៀន ដែល​អ្នក​កំលោះ​យើង ក៏​ឆ្លើយ​ទៅវិញ​ថា ទិញ​មក​ក្នុងតម្លៃ 20,000ដុល្លារ។

    នៅពេល​បានឮ​ដូច្នោះ នាង​ក៏មាន​អាកប្បកិរិយា​ប្រែប្រួល នាង​ចាប់ផ្ដើម​សង្ស័យថា តើ​គេ​បាន​ចិញ្ចៀនពេជ្រ ១គ្រាប់​ធំ​នេះ ក្នុងតម្លៃ​នេះ​មក​យ៉ាងម៉េច​បាន? ទើប​សុំ​មើល​លិខិតធានា​គុណភាព​គ្រាប់ពេជ្រ។

    ពីដំបូង អ្នក​កំលោះ​យើង គិតថា ប្រហែលជា​នាង​បារម្ភ ខ្លាច បាន​ពេជ្រ​ក្លែងក្លាយ​ហើយ​មើលទៅ? តែមាន​ឯណា?! នាង​បែរជា​កើតក្ដី​កង្វល់ ព្រោះ​វា​ជា​គ្រាប់ពេជ្រ​កែច្នៃ​ទៅវិញ…។

    នាង​ត្រូវការ​តែ​គ្រាប់ពេជ្រ ដែល​ចេញ​មកពី​ធម្មជាតិ​ប៉ុណ្ណោះ មិនមែន​គ្រាប់​ពេញ​ដែល​បណ្ដុះ​ឡើង​នៅក្នុង​បន្ទប់ពិសោធន៍​ឡើយ។  តែ ពេជ្រ​ទាំង ២បែប​នោះ ស្ទើរតែ​មិន​ខុសគ្នា​ឡើយ គ្រាន់តែ ១ប្រភេទ កើតឡើង​តាម​ធម្មជាតិ និង ១ប្រភេទ​ទៀត កើតឡើង​នៅក្នុង​បន្ទប់ពិសោធន៍​តែប៉ុណ្ណោះ។ អ្វីដែល​សំខាន់ គឺ​ចាយលុយ​ក្នុងតម្លៃ​ដូចគ្នា តែ​បាន​គ្រាប់ពេជ្រ​ធំ​ជាង ដូច្នេះ​វា​មានតែ​ចំណេញ និង​ចំណេញ។

    កាលពីពេល​មុននឹង​ទិញ​ចិញ្ចៀន 1វង់​នេះ អ្នក​កំលោះ បាន​សាកសួរ​យោបល់​ពី​មនុស្ស​ជុំវិញខ្លួន ទាំង​ឪពុកម្ដាយ និង​មិត្តភក្តិ​របស់​ខាង​ស្រី​រួចហើយ។ ពួកគេ សុទ្ធតែ​ប្រាប់ថា បើ​ស្រឡាញ់គ្នា​ពិត ពេជ្រ​មកពីណា ប្រហែលជា​មិន​សំខាន់​ទេ…តែ វា​មិនមែន​ដូច​ពួកគេ​ទាំងអស់គ្នា គិត​នោះទេ…។

    នាង​នៅតែ​ប្រកាន់​គោលជំហរ​ថា ត្រូវតែ​ពាក់​ពេជ្រ​ធម្មជាតិ​ឱ្យបាន ថែមទាំង​សុំឱ្យ​គេ ទៅ​ប្ដូរ​យក​គ្រាប់ពេជ្រ ដែលមាន​តម្លៃ​ប៉ុនគ្នា​មកវិញ​ទៀតផង។ ទីបំផុត អ្នក​កំលោះ​យើង បាន​បដិសេធ​ក្នុងការ​ធ្វើតាម​ចិត្ត​រប​ស់​គូ​ដណ្ដឹង ព្រមទាំង​ប្រាប់ថា នាង​អាចឱ្យ​ចិញ្ចៀនពេជ្រ​នោះមក​គេ​វិញ និង​បញ្ចប់​សម្ព័ន្ធភាព​ស្នេហ៍​បាន…។

    ចំណែក​ខាង​គំនិត​យោបល់​របស់​អ្នក​ចូល​មើល​ប្រព័ន្ធ​បណ្ដាញ​សង្គម​វិញ ចែកចេញជា 2ក្រុម…ក្រុម​ដំបូង យល់ឃើញថា នារី​គូ​ដណ្ដឹង ជា​មនុស្ស​វត្ថុនិយម ព្រោះថា ចង់​ជា​ចិញ្ចៀន​ប្រភេទ​ណា ឬ​ទំហំ​ប៉ុនណា  វា​មិន​សំខាន់​ទេ វា​អាស្រ័យ​លើ​សេចក្ដីស្នេហា​របស់​អ្នក​ទាំង2 ខ្លាំង​ជាង។ បើសិន​ឈ្លោះ​គ្នា ព្រោះតែ​រឿងនេះ វា​អាច​បង្ហាញ​សញ្ញា ឱ្យឃើញ​ពី​ភាពបរាជ័យ​របស់​ជីវិត​គូ​មិន​ខាន។ ចំណែក​ក្រុម 1ទៀត យល់ឃើញថា ស្រី​ជា​គូ​ដណ្ដឹង​មិន​ខុស​ទេ…បុរស​គូ​ដណ្ដឹង គួរតែ​សួរ​យោបល់​របស់​នាង​សិន​ថា តើ​ចូលចិត្ត​ចិញ្ចៀន​បែបណា? ព្រោះ​អី នាង​នឹងត្រូវ​ពាក់ចិញ្ចៀន​នោះ​អស់​មួយជីវិត ដូច្នេះ វា​គួរតែ​ជា​អ្វី ដែល​នាង​ជា​អ្នក​ជ្រើសរើស​ខ្លួនឯង មែន​អត់?

    ប្រភព៖ worldofbuzz
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • ព្រះរាជ​ជីវប្រវត្តិ​សង្ខេប ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា

    ព្រះរាជ​ជីវប្រវត្តិ​សង្ខេប ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា

    ព្រះរាជ​ជីវប្រវត្តិ​សង្ខេប ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ ជាតិ សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯករាជ​រដ្ឋ បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី។

    https://www.youtube.com/watch?v=DmmVUma9dJc&t=256s

    ប្រភព​៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា