Category: សង្គម និងសេដ្ឋកិច្ច

  • Zlatan របួស​ជង្គង់ ត្រូវការ​ពេល​សម្រាក យ៉ាងតិច 6សប្តាហ៍

    Zlatan របួស​ជង្គង់ ត្រូវការ​ពេល​សម្រាក យ៉ាងតិច 6សប្តាហ៍

    Zlatan Ibrahimović កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប AC Milan នៃ​លី​គ​កំពូល​អ៊ីតាលី Italy Seria A បាន​រងរបួស​ជង្គង់​ទៀតហើយ ក្នុងការ​ប្រកួត ទល់នឹង​ក្រុម Juventus កាលពី​សប្តាហ៍​មុននេះ ដោយបាន​យកឈ្នះ Juventus ក្នុង​លទ្ធផល 3-។

    របួស​នេះ Zlatan Ibrahimović នឹងត្រូវ​អវត្តមាន​សម្រាប់​ក្រុម​នេះ​រយៈពេល 6សប្ដាហ៍​យ៉ាងតិច។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​នឹង​បាត់ឈ្មោះ​ពី​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​ផងដែរ ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ Euro ដែល​គ្រោង​នឹង​ប្រមូលផ្តុំ នៅ​ដើមខែ​មិថុនា​ខាងមុខ។

    ព្រឹត្តិការណ៍ Euro 2020 ដែល​លើក​ពី​ឆ្នាំមុន មកលេង​ឆ្នាំ​នៅ​នេះ នឹងត្រូវ​បើក​ដំណើរការ នៅ​ខែក្រោយ​នេះហើយ ដែលមាន​ទាំងអស់ 24ក្រុម​ចូលរួម​លេង និង​ប្រើ​រូបមន្ដ​ដូច​រាល់ដង។ ដោយសារតែ​នៅសល់​ពេល​ខ្លី​នេះហើយ ទើប​ក្រុម​ជម្រើសជាតិ​ស៊ុយអែត នឹងត្រូវ​អវត្តមាន​ខ្សែប្រយុទ្ធ​សំខាន់​ម្នាក់​នេះហើយ៕

  • ក្រសួង​ព័ត៌មាន ប្រកាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពុំ​ទាន់​ស្រប​​ច្បាប់ រួសរាន់​មក​ចុះបញ្ជិកា​ ឱ្យបាន​មុន​ដំណាច់ឆ្នាំ2021

    ក្រសួង​ព័ត៌មាន ប្រកាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពុំ​ទាន់​ស្រប​​ច្បាប់ រួសរាន់​មក​ចុះបញ្ជិកា​ ឱ្យបាន​មុន​ដំណាច់ឆ្នាំ2021

    ភ្នំពេញ៖ ក្រសួង​ព័ត៌មាន ប្រកាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​មិនទាន់បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ចការពារ​ពាណិជ្ជ​នាម និង​ពាណិជ្ជសញ្ញា ឱ្យមក​ចុះបញ្ជី​ពាណិជ្ជកម្ម ឱ្យបាន​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់។

    សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បាន​សង្កេតឃើញថា នៅមាន​ក្រុមហ៊ុន អង្គភាព និង​ស្ថាប័ន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​តូច មិនទាន់​បានមក​ចុះបញ្ជី​ត្រឹមត្រូវ​នៅឡើយ។ ការចុះ​បញ្ជិកា​នេះ​គឺ ដើម្បី​ការពារ​ពាណិជ្ជ​នាម និង​ពាណិជ្ជសញ្ញា​របស់​ស្ថាប័ន អង្គភាព និង​ក្រុមហ៊ុន​របស់​អស់លោក លោកស្រី ព្រមទាំង​ដើម្បី​ចៀសវាង​ការរំលោភបំពាន​ពាណិជ្ជ​នាម និង​ពាណិជ្ជសញ្ញា ពី​ភាគី​ណាមួយ។

    ក្រសួង​ព័ត៌មាន ណែនាំ​ដល់​ម្ចាស់​ស្ថាប័ន អង្គភាព​សារព័ត៌មាន រួម​នឹង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ទាំងអស់ ដែល​មិនទាន់​បានមក​ចុះ​បញ្ជិកា អញ្ជើញ​មក​ចុះឈ្មោះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ដំណាច់​ឆ្នាំ​2021។

    ក្នុងករណី​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ ហើយ​នៅតែ​បន្ត​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជ​នាម​ស្ថាប័ន អង្គភាព និង​ក្រុមហ៊ុន​របស់ខ្លួន​ដោយ​បំពាន​ច្បាប់ ក្រសួង​ព័ត៌មាន នឹង​បញ្ឈប់​ការផ្តល់​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម ចាប់ពី​ឆ្នាំ​2022​ តទៅ៕
    ប្រភព៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

  • Real Madrid ទារ ManU 60លាន​ផោន ក្នុង​សំណើ​យក​ខ្សែការពារ​ម្នាក់

    Real Madrid ទារ ManU 60លាន​ផោន ក្នុង​សំណើ​យក​ខ្សែការពារ​ម្នាក់

    Ole Gunnar Solskjaer អ្នកចាត់ការ​ក្រុមបាល់ទាត់ ManU បានប្រកាសថា លោក​កំពុងតែ​ត្រូវការ​ខ្សែការពារ Raphaël Varane របស់ Real Madrid មក​ចូលរួម​ជាមួយនឹង​ក្លិប​របស់លោក។

    បើតាម​ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក បាន​ចុះផ្សាយ​ថា United បានដាក់​សំណើ​លើ​តម្លៃ​ខ្លួន​កីឡាករ​វ័យ 28ឆ្នាំ ចំនួន 40លាន​ផោន តែ​ពេលនេះ​ក្រុម​ដឹកនាំ​ដោយ​លោក Zinedine Zidane បាន​ឆ្លើយ​បដិសេធ ហើយ​ទាមទារ​សុំ​ពីលើ​ហ្នឹង 20លាន​ផោន​ទៀត ពោលគឺ ចង់បាន 60លាន​ផោន សម្រាប់​តម្លៃ​ផ្ទេរ Varane។

    បច្ចុប្បន្ន​កីឡាករ​បារាំង​ខាងលើ នៅសល់​កុងត្រា​រយៈពេល​តែ 1ឆ្នាំ​ទៀត​ប៉ុណ្ណោះ ជាមួយ​ក្លិប​ម្ចាស់​ទឹកដី Bernabeu ពោលគឺ​ត្រូវផុត​នៅ​ចុងខែ​មិថុនា ឆ្នាំ2022។ ហេតុនេះហើយ ទើប​ក្លិប Madrid ត្រូវ​ប្រញាប់​លក់ Varane ចេញ​ឱ្យបាន​ត្រឹម​រដូវក្តៅ​ខាងមុខ មិន​ដូច្នោះ​ទេ គេ​អាច​នឹង​ក្លាយជា​កីឡាករ​ឥត​តម្លៃ​ខ្លួន៕

  • មិនដឹង​មូលហេតុ​អី បាន Dele Alli ទៅ​អោបថើប​កូនស្រី លោក Pep Guardiola

    មិនដឹង​មូលហេតុ​អី បាន Dele Alli ទៅ​អោបថើប​កូនស្រី លោក Pep Guardiola

    Dele Alli កីឡាករ​ខ្សែប្រយុទ្ធ​របស់ Tootenham Hotspur បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ​នៅក្រៅ​ទីលាន​បាល់ទាត់​សាជាថ្មី​ម្ដង​ទៀតហើយ ក្រោយ​ពេលដែល​កីឡាករ​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ អង្គុយ​អោបថើប​នារី​ស្រស់​សោភា 1រូប​នៅក្នុង​ក្លិប​កម្សាន្ត​មួយ។

    វា​ហាក់ដូចជា​មិនសូវ​ប្លែក​ឡើយ ដែល​កីឡាករ​បាល់ទាត់​មាន​លុយ​រាប់លាន​ទៅ​អង្គុយ​អោប​ស្រី​ក្នុង​ក្លិប តែ​លើក​នេះ​កាន់តែខ្លាំង នារី​ដែល​អង្គុយ​អោបរឹត​ជាមួយនឹង Dele Alli នោះ​គឺជា​កញ្ញា Maria Guardiola ដែលជា​កូនស្រី​របស់​អ្នកចាត់ការ​ក្រុម Manchester City។

    ទោះជា​យ៉ាងណាក្តី គេ​មិនទាន់​បានទទួល​នូវ​ការបកស្រាយ អំពី​សា​ម៉ី​ខ្លួន​ទាំង2 នៅឡើយ ក្រោយពី​បែកធ្លាយ​រូបភាព 1សន្លឹក​នេះ។ គួរឱ្យ​ដឹង​ដែរ​ថា Dele Alli ទើបតែ​បែក​គ្នា​ពី​អតីត​មិត្តស្រី​របស់គេ គឺ​នាង Ruby Mae ប្រហែលជា ៣ខែ​តែប៉ុណ្ណោះ៕

  • កំពូល​អ្នកបោក​ប្រាស់​ក្នុង​វិស័យ​ប្រាក់​អេឡិចត្រូនិក៖ កាន់កាប់ Bitcoin តម្លៃ 1ម៉ឺន​លាន​ដុល្លារ ដោយសារ​បោក​អ្នកវិនិយោគ​នៅ OneCoin រួច​គេចខ្លួន​បាត់ស្រមោល ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ធំ​សម្បើម!

    កំពូល​អ្នកបោក​ប្រាស់​ក្នុង​វិស័យ​ប្រាក់​អេឡិចត្រូនិក៖ កាន់កាប់ Bitcoin តម្លៃ 1ម៉ឺន​លាន​ដុល្លារ ដោយសារ​បោក​អ្នកវិនិយោគ​នៅ OneCoin រួច​គេចខ្លួន​បាត់ស្រមោល ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ធំ​សម្បើម!

    ដំបូង​ឡើយ Ruja Ignatova បាន​អះអាងថា OneCoin នឹង​ក្លាយជា​រូបិយវត្ថុ​អេឡិចត្រូនិក​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ ក្រោយ​រយៈពេល​តែមួយ​ឆ្នាំ​សោះ អ្នកស្រី​បាន​បាត់​ខ្លួន​សូន្យឈឹង ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ច្រើន​សម្បើម ដែល​បោក​បាន​ពី​ក្រុម​អ្នកវិនិយោគ។

    នៅក្នុង​ពាក្យបណ្ដឹង នាពេលថ្មីៗនេះ របស់​ក្រុម​អ្នកវិនិយោគ OneCoin (គម្រោង​ប្រាក់​អេឡិចត្រូនិក ដែល​ដំណើរការ​តាម​ទម្រង់ «បណ្ដាញ​ទីផ្សារ» (Multi-level marketing (MLM)/ Network marketing / Pyramid selling) បានឱ្យដឹងថា ស្ថាបនិក​របស់ OneCoin គឺ​អ្នកស្រី Ruja Ignatova កំពុង​កាន់កាប់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin ចំនួន 230,000 bitcoin ដែល​បច្ចុប្បន្ន មានតម្លៃ​ជាង 1ម៉ឺន​លាន​ដុល្លារ​អាមេរិក។

    ជាក់ស្ដែង កាលពី​ឆ្នាំ2015 Ruja Ignatova គឺជា​តួអង្គ​សំខាន់​ជាងគេ​នៃ​ការជួញដូរ Bitcoin ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នៅក្នុង​ការជួញដូរ​មួយ អ្នកស្រី Ruja Ignatova ត្រូវបាន Sheikh Al Qassimi (សមាជិក​ម្នាក់​របស់​រា​ជ​វង្ស Dubai) ប្រគល់ Bitcoin ចំនួន 230,000 ដែលមាន​តម្លៃ​ប្រហែល 50លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន (18 ខែឧសភា ឆ្នាំ2021) Bitcoin នេះ មានតម្លៃ​សរុប​ជាង 1ម៉ឺន​លាន​ដុល្លារ។

    Sheikh Al Qassimi ប្រគល់ Bitcoin ទាំងនេះ​ទៅឱ្យ Ignatova គឺ​ដើម្បី​ទទួលបាន​គណនី​ធនាគារ OneCoin (បច្ចុប្បន្ន ត្រូវបាន​បង្កក), អចលនទ្រព្យ​នៅ UAE និង​ទ្រព្យ​មួយចំនួនទៀត។ នេះ​បើតាម Finance Feeds។

    ក្នុង​ពាក្យបណ្ដឹង​ប្រឆាំងនឹង OneCoin ជនរងគ្រោះ​បាន​បង្ហើប​ឱ្យដឹងថា ក្រៅពី​ចំនួន Bitcoin ដ៏​ច្រើន​ខាងលើ Ignatova ក៏​កំពុង​កាន់កាប់​ប្រាក់​ប្រហែល 500លាន​ដុល្លារ នៅក្នុង​គណនី​ធនាគារ​មួយ​នៅ Dubai រួម​ជាមួយនឹង​ទ្រព្យ​ជាច្រើន​ផ្សេងទៀត​ដែលមាន​តម្លៃ 1ពាន់​លាន​ដុល្លារ​អាមេរិក។ ទ្រព្យ​ទាំងនោះ ត្រូវបាន Sebastian Greenwood និង​សហការី​មួយចំនួន​ផ្សេងទៀត​របស់ Ignatova នៅក្នុង​ក្រុមហ៊ុន OneCoin ឈរឈ្មោះ។

    OneCoin គឺជា​កម្មវិធី​ទីផ្សារ​បណ្ដាញ (Network Marketing) ដែល​ត្រូវបាន​គេ​ឃោសនា​ក្រោមរូបភាព​រូបិយវត្ថុ​អេឡិច​ត្រូនិក ដោយ​ក្រុមហ៊ុន OneCoin (ចុះឈ្មោះ​នៅ Dubai) និង OneLife Network (ចុះឈ្មោះ​នៅ Belize)។ ក្រុមហ៊ុន​ទាំងពីរ​នេះ សុទ្ធតែ​ត្រូវបាន​បង្កើត និង​អភិវឌ្ឍ​ឡើង​ដោយ Ruja Ignatova និង Sebastian Greenwood។

    នៅពេល OneCoin បង្ហាញខ្លួន អ្នកស្រី Ignatova បាន​អះអាងថា នេះ​នឹង​ក្លាយជា​រូបិយវត្ថុ​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក និង​ថែមទាំង​អាច​ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី Bitcoin។ ក៏ប៉ុន្តែ មួយឆ្នាំ​ក្រោយមក (2017) Ignatova ក៏បាន​បាត់​ខ្លួន​សូន្យឈឹង ជាមួយនឹង​ខ្ទង់​ដ៏​ច្រើន​សម្បើម​ដែល​បានមកពី​ក្រុម​អ្នកវិនិយោគ។ មកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​រកឃើញ​ដំណឹង​អំពី​កំពូល​អ្នកបោក​ប្រាស់​នេះ​នៅឡើយ។

    ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក បាន​គណនា​ឃើញថា ខ្ទង់​ប្រាក់​វិនិយោគ​សរុប ទៅលើ OneCoin គឺ​ប្រហែល 4ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង OneCoin រកបាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅឱ្យ​ធនាគារ​នានា និង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​នៅ Dubai ជា​កន្លែង​ដែល​ត្រូវបាន​គេ​ជឿថា មានការ​គាំទ្រ​ដោយ Sheikh Al Qassimi ដែលជា​កូនប្រុស​របស់​បុរស​អ្នកមាន​ជាងគេ​មួយរូប​នៅ អារ៉ាប់​រួម (UAE) និង​អតីត​បុគ្គលិក​ផ្នែក​អចលនទ្រព្យ​ម្នាក់។

    ជនសង្ស័យ​ឈ្មោះ Ignatova ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​អ្នកបោក​ប្រាស់​ធំជាងគេ​មួយរូប​ក្នុង​ពិភពលោក នៅក្នុង​វិស័យ​រូបិយវត្ថុ​អេឡិចត្រូនិក។ ក្រៅពីនេះ អ្នកស្រី Ignatova ក៏​ជាប់​ទាក់ទិន​នឹង​ករណី​បោកប្រាស់ BigCoin និង​ត្រូវ​ទទួលទោស​រយៈពេល 14ខែ ដោយ​នៅក្រៅ​ឃុំ ក្នុងប្រទេស​អាល្លឺម៉ង់​ផងដែរ។

    មកដល់​បច្ចុប្បន្ន គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា Ignatova បាន​លក់ Bitcoin ចំនួន 230,000 នេះហើយ ឬ​នៅ ​ដោយ​សារ​តែ​​គោល​ការណ៍​​មិន​បញ្ចេញ​អត្តសញ្ញាណ​ក្នុងពេល​ជួញដូរ របស់​រូបិយវត្ថុ​អេឡិចត្រូនិក​មួយ​នេះ៕

    ប្រភព៖ Finance Feeds
    ប្រែ​សម្រួល៖ បុត្រា

  • សក់រួញ​សំពោង ក៏​ស្អាត​បានដែរ

    សក់រួញ​សំពោង ក៏​ស្អាត​បានដែរ

    នារីម្នាក់ៗ មាន​សភាព​សក់​មិន​ដូចគ្នា​ទេ នារី​ខ្លះ​មាន​សក់​រាបស្មើ ត្រង់​រំសាយ ស្អាត​ពី​ធម្មជាតិ គួរឱ្យ​នឹក​ច្រណែន​ខ្លាំងណាស់ តែ​សម្រាប់នារីៗដែលមាន​សក់រួញ​ទឹករលក ធំ​សំពោង ដែល​តែងតែ​ខំព្យាយាម ផ្លុំ​ពន្លា​សក់​ឱ្យ​ត្រង់​រំសាយ មុននឹង​ចេញពីផ្ទះ​ជា​រៀងរាល់ថ្ងៃ វា​នឹងធ្វើ​ឱ្យមាន​ផល​មិនល្អ​ចំពោះ​សុខភាព​សរសៃសក់​ខ្លាំងណាស់ បើ​ប៉ះ​នឹង​សារ​ធាតុគីមី ឬ​កម្តៅ​ក្តៅ​ខ្លាំងពេក​នោះ។

    ដូច្នេះហើយ ទើប​ថ្ងៃនេះ យើង​មាន​គន្លឹះល្អៗ មក​ជម្រាបជូនកញ្ញាៗ ដែលមាន​សក់រួញ​សំពោង ឱ្យ​ស្គា​ល់ពី​ផលិតផល និង​វិធី​ការប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ ចាប់ផ្តើម​តាំងពី​ការ​កក់សក់ រហូត​ទៅដល់​ការតុបតែង​ទ្រង់ទ្រាយ​សក់​នៅពេល​សក់​ស្ងួត​ហើយ ដែល​កញ្ញា​សក់រួញ ចាំបាច់​ត្រូវ​ដឹង​ពី​វិធី និង​ដំណាក់កាល​របស់​ការមើល​ថែទាំ​សក់។

    1.មិនគួរ​កក់សក់ រាល់ថ្ងៃ​នោះទេ  ព្រោះ​ភាគច្រើន សក់​ដែល​រួញ​សំពោង មាន​ទម្ងន់​ស្រាល​នោះ ច្រើនតែ​ស្ងួត ហើយ​មើលទៅ​គ្មាន​ទន់​រំសាយ​ស្រាប់​ទៅហើយ ដូច្នេះ​គួរ​កក់សក់ 2 – 3ថ្ងៃ​ម្តង ដើម្បីឱ្យ​ជាតិ​ប្រេង​ដែល​ចិញ្ចឹម​សរសៃសក់​នោះ មិន​មើលទៅ​ស្ងួត​ខ្លាំង​ជ្រុល​ពេក និង​អាចធ្វើឱ្យ​សក់​ខូច​បាន​យ៉ាង​ងាយ​ទៀតផង។

    2.ប្រើ​ផលិតផល Conditionner រូបមន្ត​បង្កើន​សំណើម​ដល់​សរសៃសក់  ព្រោះ​នឹង​ជួយ​ឱ្យ​សក់ មើលទៅ​មាន​ទម្ងន់​ឡើង តែ​គួរ​លាង Conditionner ចាប់ពី 2នាទី​ឡើងទៅ ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា លាង​បាន​ស្អាត​ហ្មត់ចត់​ហើយ ព្រោះ​បើ​លាង Conditionner មិន​ស្អាត អាចធ្វើឱ្យ​សក់​ស្ងួត និង​កើតមាន​អង្គែ​បាន។

    3.ផលិតផល​ថែទាំ​សរសៃសក់  ដូចជា​សេរ៉ូម(Serum) ឬ ខន់​ឌិ​សឹ​ន​នើ​រ៍ (Conditionner)ផលិតផល​ថែបំប៉ន​សក់ គួរប្រើ​នៅក្នុង​អំឡុងពេល​ដែល​ស​ក់​កំពុង​ជិត​ស្ងួត ឬក៏​អំឡុង​ពេលដែល​សក់​នៅ​សើមតិចៗ មុននឹង​ផ្លុំ​ដោយ​ខ្យល់​ត្រជាក់ រហូតដល់​ស្ងួត។

    4.បន្ទាប់ពី​សក់​ស្ងួត​ហើយ  ប្រើ​ផលិតផល​ទឹក​មូ​ច ដែល​ធ្វើឱ្យ​សរសៃសក់​មាន​ទម្ងន់ និង​ងាយស្រួល​រៀបចំ​ទ្រង់ទ្រាយ ហើយ​ដែល​សំខាន់​នោះ​គឺ គួរ​ជ្រើសរើស​ប្រើ​ផលិតផល​ទឹក​មូ​ច ដែល​លាប​ហើយ​មិន​រលោង​ជ្រុល​ពេក។

    5.រៀបចំ​តុបតែង​ម៉ូដ​សក់ តាម​ប្រក្រតី  និង​កុំ​ភ្លេច​ប្រើ​ផលិតផល​ការពារ​សរសៃសក់​ពី​ខ្យល់អាកាស​កខ្វក់ផ្សេងៗផង ព្រោះ​សក់រួញ​សំពោង គឺជា​ប្រភព​ប្រមូល​សន្សំ​របស់​ល្អងធូលី​ហ្នឹងឯង។

    ក្រៅពី​ការមើល​ថែទាំ និង​ការរៀបចំ​តុបតែង​សក់ តាម​ស្ទីល​កញ្ញា​សក់រួញ ដែល​បាន​ណែនាំ​ហើយ​នោះ រឿង​មួយទៀត ដែល​មិនគួរ​ធ្វើ​ញឹកញាប់​នោះ​គឺ ការប្រើ​កម្តៅ​គ្រប់​ប្រភេទ​ជាមួយ​សរសៃសក់ មិនថាតែ​ការ​ផ្លុំ​ស​ម្ងួ​ត​សក់ គាប​សក់ ឬ​មូរ​សក់​ក៏ដោយ ព្រោះ​សក់រួញ​នេះ វា​ស្តើង ផុយស្រួយ និង​ងាយ​ឆាប់​ខូច​ណាស់  ដូច្នេះកញ្ញាៗយើង កុំ​ភ្លេច​ផ្តល់​ភាព​សំខាន់​ចំពោះ​រឿងនេះ​ផង៕

  • សេរ៉ូម (Serum) សំខាន់​សម្រាប់​ស្បែក​មែនឬ?

    សេរ៉ូម (Serum) សំខាន់​សម្រាប់​ស្បែក​មែនឬ?

    បញ្ហា​មួយ​ដែល​ត្រូវបាននារីៗយើង តែង​សួរ​គ្នា​ជា​ច្រើនដង​ច្រើនគ្រា​មក​នោះ​គឺ រឿង​សេរ៉ូម (Serum) សម្រាប់​ស្បែ​កមុខ… តើ​វា​ជាការ​ពិបាក ក្នុងការ​សម្រេចចិត្ត​មែន​ទេ​ថា តើ​ទិញ​តែ Moisturizer តែ 1មុខ ឬក៏​ប្រើតែ​សេរ៉ូម បានដែរ​ឬទេ? ឬ​ចាំបាច់​ត្រូវ​ប្រើ​ទាំង 2យ៉ាងហ្នឹង​តែម្តង?

    ចម្លើយ​ក៏​គឺ

    សេរ៉ូម​ច្រើន​តែមាន​ចំណែក​ផ្សំ របស់​សារធាតុ​អាហារ ដែល​ជួយ​ក្នុងការ​មើលថែទាំ​ស្បែក​បាន​ច្រើន  ហើយ​សេរ៉ូម​នៅ​អាច​ជ្រាបចូល​ទៅក្នុង​ស្រទាប់​ស្បែក បាន​ជ្រៅ​ជាង Moisturizer ទូទៅ​ដែល​ច្រើនតែ​ថែបំប៉ន ចំពោះតែ​ស្រទាប់​ស្បែក​ខាងលើ​ប៉ុណ្ណោះ។ សេរ៉ូម មាន​ច្រើន​ប្រភេទ តាំងពី សេរ៉ូម​សម្រាប់​ប្រឆាំងនឹង​ស្នាម​ជ្រីវជ្រួញ សេរ៉ូម​ដើម្បី​ស្បែក​ភ្លឺ​ថ្លា ឬ​សូម្បីតែ​សេរ៉ូម ដែល​ជួយ​ការពារ​មុន ក៏មានដែរ។

    ការប្រើ​សេរ៉ូម​នេះ ចូរ​ប្រើ​បន្ទាប់ពី​យើង​ជូត​សម្អាត​មុខ​ដោយ Tonner រួច និង​ប្រើ​មុនពេល​លាប Moisturizer។

    Moisturizer (ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍) ច្រើន​តែមាន​ម៉ូលេគុល ធំ​ជាង​សេរ៉ូម ទើប​វា​ជា​មូលហេតុ​ដែលថា ហេតុ​អី​បាន​សេរ៉ូម​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្រទាប់​ស្បែក​បាន​ច្រើនជាង​ហ្នឹងឯង។ ក្នុងន័យ​មួយទៀត សេរ៉ូម​ជួយ​បន្ថែម​សារធាតុ​អាហារ​ដល់​ស្បែក ខណៈដែល​ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ផ្តល់​សំណើម​ដល់​ស្បែក​បានល្អ​ជាង។

    ឥលូវ​សំណួរ​ដែល​សំខាន់​នោះ​គឺ តើ​យើង​ចាំបាច់​ត្រូវ​ទិញ​ទាំង 2យ៉ាង​ដែរ​ទេ?

    អ្នកជំនាញ​ខាង​ថែ​សម្អាត​ផ្ទៃមុខ ប្រាប់ថា តាមពិតទៅ មិនចាំបាច់​ទេ  តែ​ក៏ត្រូវ​មើលទៅ​តាម​ករណីនីមួយៗដែរ ដូចជា បើ​យើង​មាន​បញ្ហា​រឿង​ស្បែក ដូចជា​បញ្ហា​ស្នាមអុចៗខ្មៅ ឬ​មាន​ស្នាម​ជ្រីវជ្រួញ មុន​អាយុ​នោះ សេរ៉ូម​អាចជួយ​យើង​បាន​ខ្លាំង​ជាង Moisturizer ហើយ​បើ​យើង​មាន​ស្បែក​ឡើង​ខ្លាញ់​ស្រាប់​ហើយ យើង​អាច​ប្រើតែ​សេរ៉ូម​មួយ ក៏​គ្រប់គ្រាន់​ហើយ​សម្រាប់​ការថែបំប៉ន​ស្បែក​នោះ  តែបើ​ពេលនេះ​យើង​ប្រើ Moisturizer ស្រេច​ហើយ យើង​មាន​អារម្មណ៍​ថា ស្បែក​យើង​គ្មាន​បញ្ហា​អ្វី​ទេនោះ ប្រើតែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ហើយ។

    ដូច្នេះ អ្វីដែល​គួរ​គិតដល់​ខ្លាំងជាងគេ​បំផុត ក្នុងការ​ជ្រើសរើស​ទិញ​គ្រឿងសម្អាង​ថែបំប៉ន​ស្បែក​របស់​យើង​នោះ​គឺ សភាព​ស្បែក និង​តម្រូវការ​របស់​យើង តែ​អ្វីដែល​មិនអាច​ខ្វះ​បាន​នោះ​គឺ ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ  តែបើ​យើង​មាន​អារម្មណ៍​កង្វល់​ពី​ស្បែក​នោះ ការប្រើ​ទាំង​សេរ៉ូម និង Moisturizer ក៏​មិន​ខុស​អ្វី​ដែរ៕

  • កុំ​ខ្ជិល​កោរ​រោមក្លៀក បើ​មិន​ចង់​ជួប​រឿងយ៉ាប់ៗបែបនេះ…

    កុំ​ខ្ជិល​កោរ​រោមក្លៀក បើ​មិន​ចង់​ជួប​រឿងយ៉ាប់ៗបែបនេះ…

    ទោះ​មិនមែនជា​មនុស្ស​ប្រុស ក៏​មនុស្ស​ស្រី​យើង មាន​ដុះ​រោមក្លៀក​ដែរ ហើយ​អ្នកខ្លះ ថែមទាំង​ខ្ជិល​កោរ​ចេញ​ទៀតផង ខាងក្រោម​នេះ​គឺ​រឿងយ៉ាប់ៗមួយចំនួន ដែលនារីៗណា ខ្ជិល​កោរ​រោមក្លៀក ច្បាស់​ជា​ត្រូវ​ជួប​មិន​ខាន។

    .អ្នកណាៗ ក៏​សម្លឹងមើល​មក​អ្នក​ដែរ

    ប្រាកដ​ហើយ…ព្រោះ​មានស្រីៗឯណា គេ​ទុក​រោមក្លៀក​ឱ្យ​វែង ដល់​ថ្នាក់​ហ្នឹង​នោះ?!។ បើ​អ្នក​ចេញទៅ​ខាងក្រៅ បែប​មាន​រោមក្លៀកវែងៗបែប​នោះ  វា​មិនមែនជា​រឿង​ប្លែក​ទេ ដែលអ្នកណាៗ ក៏​បែរមក​សម្លក់​សម្លឹងមើល​អ្នក​ដែរនោះ  ព្រោះ​អ្នកដទៃ​គេ​នឹង​គិតថា អ្នកជា​មនុស្ស​កខ្វក់ មិនចេះ​មើលថែទាំ​ខ្លួន ហើយ​បើ​នៅ​ជិត​ផង អាច​នឹងមាន​ធំក្លិន​មិនល្អ នាំឱ្យ​ចង់​វិលមុខ​ខ្យល់គ​ទៀតផង។

    .ជួបនឹង​ក្លិនខាៗ មិន​ស្រស់ស្រាយ

    រោមក្លៀក​ដែល​វែង នឹង​ធ្វើឱ្យ​ការថែទាំ​សម្អាត​កាន់តែ​ពិបាក​ឡើង  ដល់ពេល​នោះ នឹងមាន​ក្លិន​មិនល្អ​កើតឡើង​យ៉ាងពិត​ប្រាកដ  ហើយ​អាច​នឹង​គ្មាន​នរណា​ចង់​ចូលមក​ក្បែរ​ឡើយ ក៏​អាច​ថា​បានដែរ។

    .ត្រូវ​គិត​ច្រើន មុននឹង​រើស​ខោអាវ​មក​ស្លៀក

    បើ​ខ្ជិល មិន​ព្រម​កោរ​រោមក្លៀក​ចេញ​សោះ​នោះ ប្រហែលជា​លែង​បាន​ពាក់អាវ​ដៃខ្លី អាវ​វៀល​ក្លៀក ឬក៏​អាវ​អត់​ដៃស្អាតៗទៀតហើយ​មើលទៅ  ព្រោះ​ប្រហែលជា​គ្មាន​អ្នកណា​គេ​ចង់ឃើញ អ្នក​ដែល​ស្លៀកពាក់ស្អាតៗហើយ តែ​ពេល​លើកដៃ​ឡើង មាន​សុទ្ធតែ​រោមក្លៀកវែងៗនោះទេ។  វិធី​ដែល​ល្អ​បំផុត គឺ​ទុក​សម្លៀកបំពាក់​ទាំងនោះ​ស្លៀក ពេល​កោរ​រោមក្លៀក​ចេញរួច​ហើយ​វិញ​ប្រសើរ​ជាង។

    ខ្លួន​ជា​ស្រី យ៉ាងណាៗក៏​មិនគួរ​ទុក​រោមក្លៀក​ដែរ  បើ​អ្នកណា​ស្រឡាញ់​ចូលចិត្ត​ការ​ទុក​រោមក្លៀកវែងៗ បែប​នារី​បរទេស​នោះ ក៏​សូមឱ្យ​គិតថា វា​មិន​ស័ក្តិសម​នឹង​មនុស្ស​ស្រី​ស្រុក​យើង​ទេ  ព្រោះ​ធាតុអាកាស​ក្តៅ វា​នឹងធ្វើ​ឱ្យមាន​ក្លិន​មិនល្អ និង​សូម​ជឿ​ចុះ​ថា គ្មាន​បុរស​ណា គេ​ចូលចិត្ត​បែប​ហ្នឹង​ទេ៕

  • ហុងស៊ុយ​បន្ទប់ផ្សេងៗក្នុងផ្ទះ  បើ​រៀបចំ​ត្រូវ នឹងមានហេង!

    ហុងស៊ុយ​បន្ទប់ផ្សេងៗក្នុងផ្ទះ  បើ​រៀបចំ​ត្រូវ នឹងមានហេង!

    មនុស្ស​ជាច្រើន​គិតថា ការរៀបចំ​ផ្ទះ​ឱ្យមាន​ហុងស៊ុយ គឺជា​រឿង​មួយ ដែល​ហាក់ដូចជា​ស្មុគស្មាញ និង​ច្របូកច្របល់​ណាស់ ទើបបាន​ត្រឹមតែ​ស្តាប់ ហើយក៏​បណ្តោយឱ្យ​រំលង​ចោល​ទៅ ទាំង​នៅក្នុង​ចិត្ត​វិញ ក៏​នឹក​ចង់​សាកល្បង​ផ្លាស់ប្តូរ​ស្ទីល​ការរៀបចំ​ផ្ទះ ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​នឹង​គេ​ដូចគ្នា​ដែរ ។ ការពិត​ការរៀបចំ​ហុងស៊ុយ​ផ្ទះ មិនមែន​សុទ្ធតែ​ពិបាក​ទាំងអស់​នោះទេ ថ្ងៃនេះ​យើង​មាន​វិធីងាយៗក្នុងការ​រៀបចំ​បន្ទប់ផ្សេងៗនៅក្នុង​ផ្ទះ ឱ្យ​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ មក​ជម្រាបជូន​មិត្ត​អ្នកអាន​ដូចតទៅ៖

    ហុងស៊ុយ​បន្ទប់​គេង

    ក្នុង​បន្ទប់​គេង គួររៀបចំ​ដាក់​គ្រែ​ឱ្យ​ឆ្ងាយ​ពី​ជញ្ជាំង​ទាំងសងខាង និង​មិនគួរ​ដាក់​គ្រែ​នៅ​កន្លែង​ដែល​ជិត​មាត់​បង្អួច និង​ថែមទាំង​មិនគួរ​ដាក់​គ្រែ​ឱ្យចំ​ទ្វារ​ចូល​ដែរ មិនគួរ​ព្យួរ​រូបភាពធំៗ ឬ​របស់ធ្ងន់ៗនៅលើ​ក្បាល​ដំណេក​ឡើយ។ រៀងរាល់​លើក មុនពេល​គេង ត្រូវ​បិទទ្វារ​ទូ​ដាក់​សម្លៀកបំពាក់ និង​ទ្វារ​បន្ទប់ទឹក​ឱ្យ​ជិត និង​ដែល​សំខាន់​នោះ គួរ​រក​ដើមឈើផ្សេងៗ ដូច​ជាដើម​ប្រទាល​សេដ្ឋី ដើម​អណ្តាត​នាគ ឬ​កូនដើម​ដូង​លឿង មក​ដាក់​ក្នុង​បន្ទប់​គេង​ផង  ដើម្បីឱ្យ​បន្ទប់​គេង​មើលទៅ​មានជីវិត​ជីវ៉ា ហើយ​ដើមឈើ​ទាំងនេះ ថែមទាំង​ជួយ​បឺត​យក​សារធាតុពុល និង​សម្រួល​ធាតុអាកាស​ក្នុង​បន្ទប់​គេង ឱ្យបាន​កាន់តែ​ស្អាត​បរិសុទ្ធ​ឡើង​ទៀតផង។

    ហុងស៊ុយ​បន្ទប់ធ្វើការ​ក្នុងផ្ទះ

    បើ​នៅ​ក្នុងផ្ទះ មាន​បន្ទប់ធ្វើការ ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ប្រើប្រាស់​វា​ញឹកញាប់​ផងដែរ​នោះ ក៏​គួរតែរៀបចំ​បន្ទប់ធ្វើកា​រ តាម​ក្បួន​ហុងស៊ុយ​ផង ដោយ​ព្យាយាម​កុំ​ដាក់​តុ​ធ្វើការ​ឱ្យចំ​ទ្វារ ផ្លូវចេញចូលចំៗពេក។ រៀបចំ​សណ្តាប់ធ្នាប់​តុ​ធ្វើការ​ឱ្យបាន​ស្អាត​ជានិច្ច និង​តុបតែង​តុ​ធ្វើការ ដោយ​ពណ៌​ស្វាយ ឬ​ខ្មៅ  ដើម្បី​ឱ្យជួយ​ជំរុញ​កម្លាំងចិត្ត និង​ភាពស្វាហាប់ និង​ដែល​សំខាន់​នោះ សូមកុំ​ភ្លេច​រក​ថូផ្កា​មក​ដាក់​លម្អ​ផង ដើម្បី​សម្រួល​តុល្យភាព​ថាមពល​ការងារ មិនឱ្យ​តានតឹង ធុញថប់​ជ្រុល​ពេក និង​ជួយ​ឱ្យ​លោក​អ្នកមាន​ថាមពល​ក្នុងការ​ធ្វើការ បាន​ច្រើនឡើង​ទៀតផង។

    ហុងស៊ុយ​បន្ទប់ទទួលភ្ញៀវ

    បន្ទប់ទទួលភ្ញៀវ គួររៀបចំ​តុបតែង​ឱ្យមាន​បរិយាកាស​កក់ក្តៅ លោកអ្នក​អាច​តុបតែង​តាម​ស្ទីល​របស់ខ្លួន​អ្នក​ក៏បាន តែ​គួរ​យក​ផ្ទាំង​រូបថត​ក្រុមគ្រួសារ រូបថត​ពេល​រៀបការ ឬ​រូប​ណា​ដែល​មើលឃើញ​ហើយ ផ្តល់នូវ​អារម្មណ៍​កក់ក្តៅ មក​តុបតែង​លម្អ​ផង។ ក្រៅពីនេះ គួរ​បើក​វាំងនន​ឱ្យ​ពន្លឺ​ពី​ធម្មជាតិ​បាន​ចាំង​ចូលមកក្នុង​បន្ទប់ទទួលភ្ញៀវ​ឱ្យបាន​ច្រើន​បំផុត ចៀសវាង​ការបើក​ភ្លើងអគ្គិសនី​គ្រប់ពេល​រហូត ព្រោះ​វា​នឹង​រឹតតែ​ធ្វើឱ្យ​ថាមពល “ស៊ី” មាន​ភាពស្មុគស្មាញ អាច​នឹង​នាំ​ជីវិត​ឱ្យ​រញ៉េរញ៉ៃ​ទៅ​ដែរ។

    ហុងស៊ុយ​បន្ទប់​ចង្ក្រាន​បាយ

    គ្រប់​ចំណែក​នៅក្នុង​ផ្ទះ គួរតែ​ស្អាតបាត​រៀបរយ​ជានិច្ច សូម្បីតែ​ចង្ក្រាន​បាយ​ក៏ដោយ ជាពិសេស​ថតតុ ថតទូ​ដែល​ទុកដាក់​អីវ៉ាន់ និង​របស់​ប្រើប្រាស់​ក្នុង​ចង្ក្រាន​គ្រប់​ប្រភេទ ចំណែក​តុ​ត្រៀម​រៀបចំ​អាហារ ក៏​ត្រូវតែ​ស្អាត​រៀបរយ​ដូចគ្នា​ដែរ។ ក្រៅពីនេះ គួរ​តុបតែង​បន្ទប់​ចង្ក្រាន​បាយ​ដោយ​ពណ៌​បៃតង ជា​ពណ៌​គោល ឬក៏​ចង់យក​ដើមឈើ​ពណ៌​បៃតងខ្ចី​មក​ដាក់​លម្អ​ក្នុង​បន្ទប់​ចង្ក្រាន​បាយ ក៏​រឹតតែ​ល្អ​ដែរ។ តុ​រៀបចំ​ធ្វើ​ម្ហូប គួរ​បែរមុខ​ទៅរក​មាត់ទ្វារ ដើម្បី​ទទួលយក​ថាមពល “ស៊ី” បាន​យ៉ាង​ពេញទំហឹង តែ​បើសិនជា​មិនអាច​បែរមុខ ទៅរក​មាត់ទ្វារ​បានទេ​នោះ ក៏​គួរ​រក​កញ្ចក់​មក​ដាក់​ជាប់​ជញ្ជាំង​មួយ​ផ្ទាំង ឱ្យ​ឆ្លុះ​ទៅ​មើលឃើញ​មាត់ទ្វារ​ចេញចូល​បន្ទប់​ចង្ក្រាន​បាយ​បាន ក៏បាន​ដែរ។

    ហុងស៊ុយ​បន្ទប់ទឹក

    យើង​ប្រើប្រាស់​បន្ទប់ទឹក​ក្នុងការ​សម្អាត​ខ្លួនប្រាណ និង​បន្ធូរ​អារម្មណ៍​ក្នុងពេល​ជាមួយគ្នា ដូច្នេះ​នៅក្នុង​ចំណែក​នេះ គួរតែ​ត្រូវបាន​សម្អាត​ឱ្យបាន​ស្អាត​រៀបរយ​ជានិច្ច និង​គួរ​តុបតែង​ដោយ​ពណ៌​ផ្ទៃមេឃ​ជា​ពណ៌​គោល ដើម្បីឱ្យ​ពេល​យើង​ចូលទៅ​ប្រើការ ឬ​នៅក្នុង​បន្ទប់ទឹក នឹងមាន​អារម្មណ៍​ធូរស្រាល និង​ត្រជាក់​ស្រួល​ទាំង​កាយ និង​ចិត្ត។

    ហុងស៊ុយ​ទូ​ដាក់​សម្លៀកបំពាក់

    បើ​លោក​អ្នកមាន​អារម្មណ៍​ថា សម្រាន្ត​មិនសូវ​លក់ ឬ​ដូចជា​មិន​ចង់​នៅក្នុង​បន្ទប់​គេង​ប៉ុន្មាន​នោះ ចូរ​សាកល្បង​បើក​ទូ​ដាក់​ខោអាវ ហើយ​រក​ពេលវេលា​រៀបចំ​សម្អាត​ទូ​សម្លៀកបំពាក់ ឱ្យមាន​របៀបរៀបរយ​ម្តង​មើល៍ ដូចជា សម្លៀកបំពាក់​ណា​លែង​ពាក់​ហើយ ក៏​គួរតែ​យក​ចេញពី​ក្នុង​ទូ ទុក​យកទៅ​បរិច្ចាគ​ក៏បាន និង​ព្យាយាម​រៀបចំ​ឱ្យ​ក្នុង​ទូ​ដាក់​សម្លៀកបំពាក់ មាន​ទីកន្លែង​ទំនេរ​ខ្លះ​ផង ដើម្បីឱ្យ​ថាមពល “ស៊ី” ហូរ​វិល​ចូលមក​បាន​ស្រួល​ឡើង។

    ឃើញ​ទេ ថា ការរៀបចំ​ផ្ទះ តាម​ក្បួន​ហុងស៊ុយ មិនមាន​លំបាកលំបិន​ត្រង់ណា​ឡើយ គ្រាន់តែ​រំកិល​ឧបករណ៍ប្រើប្រាស់ ទៅ​ដាក់​ឱ្យចំ​កន្លែង​ដែល​ត្រឹមត្រូវ និង​តុបតែង​លម្អ​ដោយ​ពណ៌​ដែល​សក្តិសម រួមទាំង​បន្ថែម​របស់​លម្អផ្សេងៗបន្តិចបន្តួច​ប៉ុណ្ណោះឯង និង​ដែល​សំខាន់​នោះ គឺ​គួរ​មើលថែទាំ​ផ្ទះសំបែង​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ព្រោះ​ភាព​ស្អាត មាន​អនាម័យ គឺជា​សិរី​មង្គល​ខ្លាំងណាស់ សម្រាប់​ផ្ទះ​របស់​យើង៕

  • កម្ពុជា ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ក្រុម​ឧ​កញ៉ា

    កម្ពុជា ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ក្រុម​ឧ​កញ៉ា

    រាជរដ្ឋាភិបាល កម្ពុជា បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ការគ្រប់គ្រង​ក្រុម​ឧកញ៉ា ឱ្យមាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន។

    ក្រុមការងារ​អន្តរក្រសួង​នេះ មាន​សមាសភាព​ចំនួន 12រូប ដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន និង​មាន​អនុប្រធាន និង​សមាជិក 11រូប​ផ្សេងទៀត មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធផ្សេង។ នេះ​បើតាម​សេចក្ដីសម្រេច​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។

    ក្រុមការងារ​ខាងលើនេះ មាន​ភារកិច្ច សិក្សា​ស្រាវជ្រាវ ផ្តួចផ្តើម​ក្នុងការ​បង្កើត​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​បម្រើ​ដល់​ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា។ ក្រុមការងារ​អន្តរក្រសួង​នេះ ក៏ត្រូវ​សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា ក្នុងការ​ចូលរួម​កិច្ចការ​សង្គម ធ្វើការ​ពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើឱ្យ​ការរៀបចំ។

    ក្រុម​ការ​ងារ​ថ្មី​នេះ​ ក៏​នឹង​ត្រូវ​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព នៃ​ការងារ​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ រួម​នឹង​ការ​​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ជូន​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ សម្រេច និង បំពេញភារកិច្ចផ្សេងៗទៀត តាម​ការចាំបាច់។

    អនុប្រធាន និង​សមាជិក​ក្រុមការងារ​អន្តរក្រសួង​នេះ ត្រូវ​ចូលរួម​ប្រជុំ​តាម ការកោះអញ្ជើញ និង​ទទួល​ភារកិច្ច​តាម​ការចាត់ចែង របស់​ប្រធាន​ក្រុមការងារ។ ក្រុមការងារ​នេះ មាន​សិទ្ធិ ប្រើប្រាស់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដើម្បី​ជួយ​ការងារ​តាម​តម្រូវការ​ចាំបាច់ និង​អាច​ប្រើប្រាស់​ត្រា របស់​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ចែង​ការងារ​របស់ខ្លួន។ នេះ​បើតាម​សេចក្តីសម្រេច​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា៕

    ប្រភព៖ ក្រសួង​ព័ត៌មាន
    ដកស្រង់​៖ បុត្រា