កាលពីថ្ងៃទី19 ឧសភា 2018 គឺជាថ្ងៃដែល Ronaldo ចងចាំ និងមិនអាចបំភ្លេចបាន នៅក្នុងអាជីពបាល់ទាត់របស់គេ។ ថ្ងៃនោះ គឺជាថ្ងៃដែលកីឡាករកំពូលលំដាប់ពិភពលោករូបនេះ រកគ្រាប់បាល់ចុងក្រោយបំផុតឱ្យ Real Madrid។
គ្រាប់បាល់ដែល Ronaldo រកបាន ក្នុងលទ្ធផលស្មើ 2ទល់នឹង2 ជាមួយ Villareal នៅពេលនោះបានធ្វើឱ្យ Real Madrid ឈ្នះ និងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ហើយដែលប្រកួតបន្ទាប់ Real Madrid បានលើកពានរង្វាន់នេះ ដោយបានឈ្នះ Liverpool ដោយលទ្ធផល 3ទល់នឹង1។
គួរឱ្យដឹងដែរថា Ronaldo បានបំបែកកំណត់ត្រាជាច្រើននៅក្លិប Real Madrid និង La Liga ដោយគេអាចរកគ្រាប់បាល់បានដល់ទៅ 311គ្រាប់ ពីការប្រកួតត្រឹមតែ 292ប្រកួតប៉ុណ្ណោះ។ ក្រោយមកគេបានផ្ទេរមកកាន់ Juventus ក្នងតម្លៃខ្លួន 90លានដុល្លារ។ នេះជាគ្រាប់បាល់ដែលធ្វើឱ្យ Ronaldo នឹកស្រណោះ Real Madrid ខ្លាំងបំផុត៕
Jesse Lingard ធ្វើបានល្អយ៉ាងខ្លាំង ក្រោយផ្ទេរមកចូលរួមនៅ West Ham United ដោយកាលពីពេលកន្លងទៅ គេទើបតែឈ្នះពានកីឡាករល្អបំផុតប្រចាំខែ និងជាអ្នករកបានគ្រាប់បាល់ល្អបំផុតប្រចាំខែផងដែរ។
កាលពីប៉ុន្មានថ្ងៃមុននេះ Dele Alli កីឡាករខ្សែប្រយុទ្ធរបស់ Tootenham Hotspur បានបង្កភាពភ្ញាក់ផ្អើលមួយ នៅក្រៅទីលានបាល់ទាត់ សាជាថ្មីទៀតហើយ នៅពេលដែលរូបគេ ត្រូវបានប្រទះឃើញអង្គុយឱបថើបនារីរូបស្រស់សោភាម្នាក់ នៅក្នុងក្លិបកម្សាន្តមួយ ដែលត្រូវបានគេស្គាល់ថា គឺជាកញ្ញា Maria Guardiola ដែលជាកូនស្រីរបស់អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola។
គួរឱ្យដឹងដែរថា Dele Alli បានសម្ងំឈឹង មិនបកស្រាយអ្វីទាំងអស់ ក្រោយពីលេចធ្លាយព័ត៌មានអាស្រូវបែបនេះ ខណៈដែលគេទើបតែបែកគ្នាពីសង្សារចាស់ គឺនាង Marie Rae កាលពីខែមីនាមុននេះបន្តិចតែប៉ុណ្ណោះ៕