ការប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់អាស៊ី AFC Cup 2021 រវាងក្លិបវិសាខា ជាមួយក្លិប Lalenok United របស់ប្រទេសទីម័រខាងកើត ដែលគ្រោងប្រកួតនាពេលខាងមុខនេះ ត្រូវបានលុបចោលហើយ។ នេះបើតាមការកែសម្រួលកម្មវិធីប្រកួត របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីថ្មីៗ។
ក្រោយលុបចោលការប្រកួតនេះ ក្រុមទាំង2 គឺ វិសាខា និង Lalenok FC ត្រូវបានដំឡើងឱ្យទៅចូលរួមជាមួយនឹងពូល I តែម្តង ដើម្បីបង្គ្រប់ក្រុមដែលនៅសល់ 2ក្រុមក្នុងពូលនេះ។
ការដំឡើងនេះ ត្រូវបានគេដឹងថា ដោយសារតែក្រុមមកពីហ្វីលីពីនមួយក្នុងពូលនេះ បានឈ្នះវគ្គជម្រុះទៅលេងវគ្គចែកពូល AFC Champions League ម្យ៉ាងទៀត គឺដោយសារតែបញ្ហាកូវីដ-19 ដែលធ្វើឱ្យពាននេះពិបាកក្នុងការរៀបចំប្រកួតវគ្គជម្រុះ៕
Christiano Ronaldo កីឡាករខ្សែប្រយុទ្ធ របស់ក្លិបបាល់ទាត់ Juventus បានប្រកាសលាមិត្តរួមក្រុមរបស់ខ្លួន ក្រោយបញ្ចប់រដូវកាល2021 កាលពីពេលថ្មីៗនេះ ដោយមិនបានឈ្នះពាន Seria A ឡើយ ហើយថែមទាំងធ្លាក់ ត្រឹមវគ្គ 16ក្រុមចុងក្រោយនៃយុទ្ធនាការ Champions League ទៀតផង ដោយបានឈ្នះត្រឹមពានលំដាប់ទី3 មួយតែប៉ុណ្ណោះ។
ក្រោយពេលប្រកាសលា កីឡាកររូបនេះ ត្រូវបានគេគិតថា អាចនឹងទៅចូលរួមជាមួយនឹងក្លិប Manchester United ឬក៏ក្លិប Sporting នៅឯស្រុកកំណើតវិញ តែមកទល់ពេលនេះ រូបគេប្រហែលជាមិនអាចទៅណាបានឡើយ ដោយសារតែក្លិបទាំង2 គ្មានលទ្ធភាពនាំយករូបគេទៅ ក្នុងរដូវកាលដែលញាំញីដោយជំងឺកូវីដ-19 នេះ ឡើយ។
នៅពេលនេះ ភ្នាក់ងាររបស់ Ronaldo ត្រូវបានគេដឹងថា កំពុងតែចរចាជាមួយ Juventus ដដែល ដើម្បីបន្តកុងត្រានៅក្លិបមួយនេះមួយយរយៈទៀតសិន មុននឹងគិតបន្តនៅរដូវកាលក្រោយ៕
Philippe Coutinho ត្រូវបានក្លិបបាល់ទាត់ FC Barcelona ប្រកាសលក់ចេញភ្លាមៗ ស្របពេលដែលក្លិបត្រូវការលុយច្រើនភ្លាមៗ ដើម្បីស្វែងរកកីឡាករចំណូលថ្មីមកជួយក្រុមក្នុងរដូវកាលថ្មី។
ចំពោះតម្លៃនៃការលក់ចេញកីឡាកររូបនេះ ត្រូវបានក្លិប Barcelona ដាក់តម្លៃធូរថ្លៃខ្លាំងបំផុត ពោលគឺត្រឹមតែ 21លានដុល្លារប៉ុណ្ណោះ ខណៈដែលក្លិប Barcelona ទិញយកមកក្នុងតម្លៃដល់ទៅជាង 150លានដុល្លារឯណោះ។