Category: សង្គម និងសេដ្ឋកិច្ច

  • Xiaomi យកឈ្នះ​លើ Apple ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដោយ​យុទ្ធសាស្ត្រ​ចំនួន 4

    Xiaomi យកឈ្នះ​លើ Apple ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដោយ​យុទ្ធសាស្ត្រ​ចំនួន 4

    Xiaomi បាន​យោងទៅលើ​យុទ្ធសាស្ត្រ​សំខាន់​ចំនួន 4 ដើម្បី​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ដណ្ដើមបាន​តំណែង​លេខ 2 ពី​ដៃ​របស់ Apple នៅលើ​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​ពិភពលោក ក្នុង​ត្រីមាស​ទី​ពីរ ឆ្នាំ 2021។

    Xiaomi បាន​ឡើងមក​ជំនួស Apple ដោយ​ក្លាយជា​យីហោ​ទូរស័ព្ទ​ឆ្លាត​វៃ​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក នៅក្នុង​ត្រីមាស​ទី​ពីរ ឆ្នាំ 2021។ គេហទំព័រ Canalys បាន​វាយតម្លៃថា ក្រុមហ៊ុន​មួយ​នេះ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​សំខាន់​ចំនួន 4 ដើម្បី​យកឈ្នះ​លើ Apple។

    Canalys បញ្ជាក់ថា តួលេខ​ផលិតផល​ជា​ស្មា​ត​ហ្វូ​ន​ដែល​បាន​លក់​ចេញ​របស់ Xiaomi បាន​កើន 83% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ2020 ខណៈដែល Apple វិញ កើន​ត្រឹមតែ 1% ប៉ុណ្ណោះ។ ជា​លទ្ធផល ចំណែក​ទីផ្សារ​របស់ Xiaomi បាន​កើន​ដល់ 17% នៅ​ទូទាំង​សកលលោក ច្រើនជាង 14% របស់ Apple។ ចំណែក Samsung វិញ នៅតែ​ក្ដោប​ក្ដាប់​តំណែង​លេខ 1 ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​រហូតដល់ 19%។

    យោងតាម Canalys ក្រុមហ៊ុន​ចិន Xiaomi បាន​ប្រើ​យុទ្ធសាស្ត្រ​ចំនួន 4 ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ រួមមាន ៖

    ទីមួយ ៖ ការបង្កើន​ល្បឿន​ក្នុងការ​ពង្រីក​ទីផ្សារ​នៅ​បរទេស

    ទី​ពីរ ៖ ជំរុញ​ការផលិត និង​បញ្ចេញ​ផលិតផលថ្មីៗជាច្រើន និង​ជា​បន្តបន្ទាប់​ទៅក្នុង​ទីផ្សារ

    ទី​បី ៖ រក្សា​យុទ្ធសាស្ត្រ «ទូរស័ព្ទ​ឆ្លាត​វៃ តម្លៃ​ទាប»

    ទី​បួន ៖ Xiaomi ដោះស្រាយ​បានល្អ ចំពោះ​បញ្ហា​ខ្វះ​ប្រភព​ផ្គត់ផ្គង់​គ្រឿងបន្លាស់

    Xiaomi ជំរុញការផលិត និងបញ្ចេញផលិតផលថ្មីៗជាច្រើន និងជាបន្តបន្ទាប់ទៅក្នុងទីផ្សារទន្ទឹមនឹង​យុទ្ធសាស្ត្រ​ខាងលើ Xiaomi ក៏​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផងដែរ បន្ទាប់ពី Huawei ដកថយ​ពី​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ។ Xiaomi បាន​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន ពិសេស​គឺ​នៅ​តំបន់​អឺរ៉ុប។

    Canalys ព្យាករ​ថា នៅក្នុង​ឆ្នាំ 2021 នេះ 32% នៃ​ឧបករណ៍ 5G  សរុប​ដែល​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ នឹងមាន​តម្លៃ​ក្រោម 300 ដុល្លារ​អាមេរិក។ ដូច្នេះ វា​ក៏​ដល់ពេល​ដែល Xiaomi ត្រូវ​បង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន 5G តម្លៃ​ទាប​របស់ខ្លួន នៅក្នុង​ទីផ្សារ​ផងដែរ៕

    ប្រភព៖ CNET, Canalys
    ប្រែ​សម្រួល៖ បុត្រា

  • រលក​ការឆ្លង​លើក​ទី2 របស់​កូ​វីដ-19 ធ្វើឱ្យ​លី​គ​កំពូល​វៀតណាម ពន្យារពេល​រយៈពេល​យូរ

    រលក​ការឆ្លង​លើក​ទី2 របស់​កូ​វីដ-19 ធ្វើឱ្យ​លី​គ​កំពូល​វៀតណាម ពន្យារពេល​រយៈពេល​យូរ

    លី​គ​កំពូល​វៀតណាម ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ក្រោយពី​លេង​បាន​ត្រឹម​ពាក់កណ្តាល​ទី បន្ទាប់ពី​រលក​ទី2 នៃ​ការ​រាលដាល​របស់​ជំងឺ​កូ​វីដ-19 បាន​វាយប្រហារ​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយនេះ​យ៉ាងខ្លាំង​ក្លា ធ្វើឱ្យមាន​អ្នក​ឆ្លង​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ។

    ជុំវិញ​លទ្ធភាព​នៃ​វិលត្រឡប់​មកវិញ លី​គ​កំពូល​វៀតណាម ឬ V-League បានប្រកាស​អំពី​កាលបរិច្ឆេទ​ហើយ គឺ​នឹង​បន្តធ្វើ​ការប្រកួត​ជាថ្មី​ឡើងវិញ នៅ​ខែកុម្ភៈ ឆ្នាំ2022ឯណោះ។ ការពន្យារពេល​យូរ​បែបនេះ គឺ​ដើម្បីឱ្យ​រលក​នៃ​ការឆ្លង​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​ធូរស្បើយ​បន្តិច និង​ណាមួយ គឺ​ដើម្បីឱ្យ​សហព័ន្ធ​យក​ពេលនេះ ប្រមូលផ្តុំ​ផ្តោតទៅលើ​ក្រុម​ជម្រើសជាតិ និង​ឈុត​ស៊ី​ហ្គេម​ផង។

    គួរឱ្យ​ដឹង​ដែរ​ថា លី​គ​កំពូល​វៀតណាម មាន​ក្រុម​ចូលរួម​ទាំងអស់ 14ក្រុម ដោយ 2ក្រុម​កំពូល​តារាង នឹង​ទទួលបាន​កៅអី​ទៅ AFC Champions League និង AFC CUP តែ​យ៉ាងណាក្ដី រូបមន្ត​ប្រកួត រដូវ​កាល​នេះ វៀតណាម​បាន​បែងចែក​តារាង​ចំណាត់ថ្នាក់​ជា2 ដូច​រដូវ​កាល​មុន​ដែរ ដើម្បី​ចំណេញ​ពេលវេលា ដោយ​ប្រកួត​ចប់​ជើង​ទី1 ក្រុម​កំពូល​ទាំង6 នឹង​ប្រកួត​ដណ្តើម​ចំណាត់​កំពូល ចំណែកឯ 8ក្រុម ក្រោមៗមកទៀត នឹងត្រូវ​ប្រជែង​ឱ្យ​ផុតពី​តំបន់​កាត់ចេញ៕

  • ក្រុមហ៊ុន អង់គ្លេស អភិវឌ្ឍ​យន្តហោះ​អគ្គិសនី ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក

    ក្រុមហ៊ុន អង់គ្លេស អភិវឌ្ឍ​យន្តហោះ​អគ្គិសនី ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក

    យន្តហោះ​អគ្គិសនី Electric NXT អាចបង្កើត​បានកំណត់​ត្រា​ពិភពលោក នៅពេល​វា​ហោះហើរ​ក្នុង​ល្បឿន 480 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើប្រាស់​អាគុយ​ទម្ងន់ 300 គីឡូក្រាម។

    Electric NXT (E-NXT) គឺជា​យន្តហោះ​កៅអី​មួយ ដែល​ត្រូវបាន​អភិវឌ្ឍ​រួមគ្នា​ដោយ​ក្រុមហ៊ុន Electroflight និង​ក្រុមហ៊ុន Rolls-Royce។ ពួកគេ​សង្ឃឹមថា យន្តហោះ​នេះ​នឹង​បំបែក​កំណត់ត្រា​ស្ដីពី​យន្តហោះ​អគ្គិសនី​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់ ជាមួយនឹង​ការហោះហើរ​បាន​ជាង 480 គីឡូម៉ែត្រ/ម៉ោង។ កំណត់ត្រា​បច្ចុប្បន្ន​គឺ 342 គីឡូម៉ែត្រ/ម៉ោង។

    Rolls-Royce បាន​សហការ​ជាមួយ Electroflight រយៈពេល 3 ឆ្នាំ​មកហើយ ដើម្បី​អភិវឌ្ឍ E-NXT ដោយ​វិនិយោគ​ជា​ទឹកប្រាក់ 8.3 លាន​ដុល្លារ។

    សមាជិក​ជាច្រើន​នៅក្នុង​ក្រុម​វិស្វករ​ទាំង 20 រូប ដែល​កំពុងធ្វើការ​នៅក្នុង​ឃ្លាំង​របស់ Electroflight សុទ្ធតែ​មានបទពិសោធន៍​ក្នុង​វិស័យ​ប្រណាំង​រថយន្ត ចំណែក​អ្នកគ្រប់គ្រង Stjohn Youngman វិញ មកពី​វិស័យ​ផលិត​រថយន្ត​កីឡា។

    លោក Stjohn Youngman

    ប៉ុន្តែ ការអភិវឌ្ឍ​យន្តហោះ​អគ្គិសនី មិនមែនជា​រឿង​ងាយស្រួល​ឡើយ បើ​ធៀប​នឹង​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី។ ដំបូង យន្តហោះ​ត្រូវការ​នាំយក​អាគុយ​ដែលមាន​ទម្ងន់​ដ៏​ធ្ងន់ ឡើង​ទៅលើ​អាកាស និង​ស្ថិតនៅក្នុង​រយៈពេល​យូរ។ ប្រព័ន្ធ​អាគុយ​សម្រាប់ E-NXT មាន​ទម្ងន់ 300 គីឡូក្រាម ធ្ងន់​ជាង​ពីរដង ធៀប​នឹង​ទម្ងន់​ម៉ាស៊ីន​របស់​យន្តហោះ។ ដូច្នេះ ការងារ​ភាគច្រើន​របស់ Electroflight គឺ​ការអភិវឌ្ឍ​ប្រព័ន្ធ​អាគុយ ការថ្លឹងថ្លែង​អំពី​ជម្រើស​រវាង​ទម្ងន់ និង​ថាមពល។

    គោលដៅ​សម្រេចបាន​ល្បឿន​កម្រិត​កំពូល នឹង​ធ្វើឱ្យ​ប្រព័ន្ធ​អាគុយ​ស្ថិតក្នុង​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ។ រថយន្ត​កីឡា​ជាច្រើន អាច​បង្កើន​កម្លាំង​ឡើងដល់​ជាង 500 សេះ ដោយ​ត្រូវការ​ថាមពល​បែបនេះ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ យន្តហោះ​របស់ Electroflight វិញ នឹងត្រូវ​រក្សា​កម្លាំង​ខ្លាំង​ដូច្នេះ​ជានិច្ច នៅក្នុង​ការហោះហើរ​បំបែក​កំណត់ត្រា​រយៈពេល 8 នាទី។ សូម្បីតែ​នៅក្នុង​ល្បឿន​នៃ​ការហោះហើរ​ធម្មតា អាគុយ​របស់​យន្តហោះ ក៏​នៅតែ​ត្រូវ​ដំណើរការ​ដល់​កម្រិត 60% នៃ​ថាមពល​អតិបរមា​រប​ស់វា។

    ដើម្បី​កាត់បន្ថយ​ទម្ងន់ ក្រុម​វិស្វករ ត្រូវដាក់​ប្រព័ន្ធ​អាគុយ​នៅក្នុង​ស្រទាប់​ជញ្ជាំង​យន្តហោះ​ដែល​ធ្វើ​អំពី​សរសៃ​កា​បោ​ន​រឹង។ ក្នុង​ស្រទាប់​ជញ្ជាំង មាន​ប្រព័ន្ធ​អាគុយ​ដាច់ដោយឡែក​ចំនួន 3 ដូច្នេះ បើទោះជា​ប្រព័ន្ធ​អាគុយ 1 ឬ 2 ក្នុងចំណោម​ប្រព័ន្ធ​អាគុយ​ដែល​នៅសល់ ត្រូវ​ខូច ក៏​យន្តហោះ​នៅតែ​អាច​ដំណើរការ​ទៅមុខ។

    ប្រព័ន្ធ​អាគុយ​ទាំងនេះ មាន​ផ្ទុក​អាគុយ​ចំនួន 6,400 គ្រាប់ ហើយ​ក្នុង 1 គ្រាប់ៗ មាន​ទំហំ​ធំ​ជាង​បន្តិច ធៀប​នឹង​ថ្ម​ប្រភេទ AA ដែល​គេ​ប្រើ​ក្នុង​គ្រួសារ ជា​ប្រភេទ​ដែល​គេ​ប្រើ​សម្រាប់​រថយន្ត​អគ្គិសនី​នាបច្ចុប្បន្ន។ ប្រព័ន្ធ​អាគុយ​ទាំងអស់ ត្រូវបាន​បញ្ចុះ​កំដៅ​ដោយ​ប្រព័ន្ធ​ទូ​យោ​ទឹក និង glycol ដ៏​ស្មុគស្មាញ ព័ទ្ធជុំវិញ​អាគុយ។

    Electroflight សង្ឃឹមថា បច្ចេកទេស​ដែល​ពួកគេ​មាន នឹង​ប្រែក្លាយ​ពួកគេ​ទៅជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ទីផ្សារ​អាគុយ​សម្រាប់​យន្តហោះ។ អាគុយ​ប្រភេទ​នេះ ត្រូវការ​ផ្លាស់ប្ដូរ​ជា​ញឹកញាប់ ដោយសារ​ត្រូវការ​បញ្ចូល​ថាមពល​ថ្មី ឬ​ដោយសារ​ចាស់ ប្រើ​លែង​បាន ដូច្នេះហើយ ការចំណាយ​ក៏​ក្លាយជា​រឿង​សំខាន់។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Electroflight ត្រូវ​បញ្ចុះតម្លៃ​យន្តហោះ និង​អាគុយ ដោយ​ការបង្កើត​រោងចក្រ​ផលិត​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅរួច៕

    ប្រភព៖ Yahoo
    ប្រែ​សម្រួល៖ បុត្រា

  • វិសាខា នាំយក​កីឡាករ កូរ៉េខាងត្បូង​ថ្មី សម្រាក់​ជើង​ទី 2 MCL

    វិសាខា នាំយក​កីឡាករ កូរ៉េខាងត្បូង​ថ្មី សម្រាក់​ជើង​ទី 2 MCL

    ក្លិប​បាល់ទាត់​វិសាខា បានបង្ហាញ​មុខ​កីឡាករ​ថ្មី​របស់ខ្លួន គឺ​ខ្សែប្រយុទ្ធ សញ្ជាតិ​កូរ៉េខាងត្បូង Lee Jae Gun សម្រាប់​ត្រៀម​ប្រកួតប្រជែង ក្នុង​លី​គ​កំពូល​កម្ពុជា ជើង​ទី 2 ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ដើមខែ​សីហា ឆ្នាំ 2021 ខាងមុខនេះ ។

    ចំពោះ​ប្រវត្តិ​វិញ Lee Jae Gun បានចាប់ផ្តើម​លេង​បាល់​អាជីព​នៅ​ឆ្នាំ 2015  នៅ​ក្លិប​បាល់ទាត់​សាកលវិទ្យាល័យ មុននឹង​ផ្ទេរ​ទៅលេង​នៅ ប៊ែ​ល​ហ្សិ​ក នៅ​ឆ្នាំ 2017 ហើយ​ផ្ទេរ​មក​កូរ៉េខាងត្បូង​វិញ​ក្នុង​ឆ្នាំ 2019 ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា និង លេង​បាល់​នៅក្នុង​ស្រុក​ផង មុននឹង​ផ្ទេរ​មក​វិសាខា ។

    Lee Jae Gun គឺជា​កីឡា​ករទី 2 ហើយ ដែល​វិសាខា នាំយកមក​ក្នុង​ជើង​ទី 2 នេះ បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល Cristian Alex ដែល​ទើប​ប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ៕

    ប្រភព ៖ vsk

  • FIFA ចេញ​ច្បាប់​បាល់ទាត់​ថ្មី គ្រាន់តែ​ស្តាប់​ក៏​ឈឺក្បាល​ដែរ

    FIFA ចេញ​ច្បាប់​បាល់ទាត់​ថ្មី គ្រាន់តែ​ស្តាប់​ក៏​ឈឺក្បាល​ដែរ

    កាលពី​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បានប្រកាស​អំពី​លទ្ធភាព ក្នុងការ​ផ្លាស់ប្តូរ​ច្បាប់​បាល់ទាត់សំខាន់ធំៗ ៥ ដែល​ធ្វើឱ្យ​បាល់ទាត់​ប្លែក​ខ្លាំង ។

    ច្បាប់​ទាំង ៥ នោះ​រួមមាន ៖

    លេង​តែ​រយៈពេល ៣០ នាទី ក្នុង ១ វគ្គ ។
    ម៉ោង​នឹងត្រូវ​បញ្ឈប់​នៅពេល​បាល់​គ្មាន​សកម្មភាព ។
    មិនមាន​កំណត់​ចំនួន​កីឡាករ​ប្តូរ ។
    បាល់​ចេញ​ត្រូវ​ទាត់​ដោយ​ជើង មិនមែន​បោះ​ដោយ​ដៃ​ដូច​មុន​ទេ ។
    កីឡាករ​ទទួលបាន​កា​ត​លឿង និង ត្រូវ​បណ្តេញ​ចេញពី​ទីលាន រយៈពេល ៥ នាទី ។

    ច្បាប់​ទាំង ៥ នេះ ត្រូវបាន​គេ​ដឹងថា គឺជា​ច្បាប់​គោល ក្នុង​ការលេង​បាល់ ដែល​ច្បាប់​នេះ ត្រូវបាន​អនុវត្ត​រាប់​សតវត្ស​មកហើយ ។ ដូចនេះ ប្រសិនបើ​ការកែប្រែ​នេះ ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​មែន​នោះ អាច​នឹង​ធ្វើឱ្យ​កីឡាករ និង អ​ជ្ញា​រ​កណ្តាល មានការ​ភ័ន្តច្រឡំ​ច្រើន​ជាក់​ជាមិនខាន ៕

  • Mbappe ទទូច​ចង់​ចាកចេញ ក្រោយ​កុងត្រា​ចាស់​ជិត​ផុត ហើយ​កុងត្រា​ថ្មី ក៏​មិនទាន់​បន្ត

    Mbappe ទទូច​ចង់​ចាកចេញ ក្រោយ​កុងត្រា​ចាស់​ជិត​ផុត ហើយ​កុងត្រា​ថ្មី ក៏​មិនទាន់​បន្ត

    Kylian Mbappe ខ្សែប្រយុទ្ធ​របស់​ក្លិប​យក្ស​បារាំង Paris Saint Germain ត្រូវបាន​គេ​ដឹងថា កំពុងតែ​ទទូច​ចង់​ចាក​ចេញពី​ក្លិប​របស់ខ្លួន​កាន់តែខ្លាំង​ឡើង​ហើយ នាពេលនេះ។ មូលហេតុ​ដែល​គេ​ប្រញាប់​ខ្លាំង​បែបនេះ គឺ​ដោយសារតែ​គេ​នៅសល់​កុង​ត្រាតែ 1រដូវ​កាល​ទៀត​ប៉ុណ្ណោះ នៅ PSG នេះ។

    កុងត្រា​ក៏​ជិត​ផុត ហើយ​ក្លិប​ក៏​មិនទាន់​ចរចា​កុងត្រា​ថ្មី ថែមទាំង​មាន​វិបត្តិ​កូ​វីដ-19 ទៀត។ បញ្ហា​ទាំងនេះ បានធ្វើឱ្យ​អនាគត​របស់ Mbappe កាន់តែ​ស្រពេចស្រពិល។ Mbappe អាច​នឹងមាន​ក្តីសង្ឃឹម​វិញ ប្រសិនបើ​ក្លិប​ណាមួយ​ហ៊ាន​ទិញយក​រូបគេ​ក្នុង​រដូវ​កាល​នេះ ដែល​អាច​នឹងមាន​កុងត្រា​យូរ និង​តម្លៃ​ខ្លួន​ខ្ពស់​ទៀតផង។

    តែ​ប្រសិនបើ​មិនមាន​ក្លិប​ណាមួយ​ហ៊ាន​ទេនោះ គេ​នឹង​ក្លាយជា​ស្ពៃ ដែល PSG ត្រៀម​នឹង​កាត់​ប្រាក់ខែ ក្រោយ​ចប់​កុងត្រា ឬក៏​លក់​ទៅឱ្យ​ក្លិបតូចៗ ក្នុងតម្លៃធូរ។ មកទល់នឹង​ពេលនេះ អាច​នឹង​មានតែ Real Madrid ប៉ុណ្ណោះ ជា​ក្លិប​ដែល​សក្តិសម និង​មានលទ្ធភាព​ក្នុងការ​ទិញយក​កីឡា​ករលេខ1 របស់​បារាំង​រូបនេះ៕

  • Vinícius Júnior ត្រូវ Real Madrid ដាក់​ឱ្យគេ​ខ្ចី​ជើង រដូវ​កាល​ថ្មី

    Vinícius Júnior ត្រូវ Real Madrid ដាក់​ឱ្យគេ​ខ្ចី​ជើង រដូវ​កាល​ថ្មី

    ក្លិប​បាល់ទាត់ Real Madrid បានប្រកាស​ដាក់​កីឡាករ​ខ្សែប្រយុទ្ធ សញ្ជាតិ​ប្រេ​ស៊ី​ល របស់ខ្លួន Vinícius Júnior ឱ្យ​ក្លិប​ផ្សេង​ខ្ចី​ជើង សម្រាប់​រដូវ​កាល​ថ្មី ២០២២ ខាងមុខនេះ ។ ដោយសារតែ​ខ្សែប្រយុទ្ធ​រូបនេះ មិនទាន់​ដល់​កម្រិត​ដែល​ក្លិប​យកមកប្រើ​ការ​បាន ។

    ក្រោយ​ការប្រកាស​នេះ ក្លិប​បាល់ទាត់ Manchester United ដាក់​ចំណាប់អារម្មណ៍ ដោយ​គ្រោង​នឹង​ចរចារ​យកមក ហើយក៏​ប្រកាស​ដែរ​ថា អាច​នឹង​ទិញ​ផ្តាច់​ក្រោយ​បញ្ចប់​ការខ្ចី​ជើង​នា​ចុងរដូវ​កាល ២០២០ ខាងមុខនេះ​ទៀតផង ។

    គួរឱ្យ​ដឹង​ដែរ​ថា Vinícius Júnior ជា​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដោយបាន​បង្ហាញខ្លួន បាន ៥ ប្រកួត ។ រូបគេ​នេះហើយ គឺជា​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​យុវជន​ប្រេ​ស៊ី​ល ដោយ​ធ្លាប់​លើក​ពាន យុវជន​លំដាប់​ពិភពលោក​ជាច្រើន​ជាមួយនឹង​ជម្រើសជាតិ​ប្រេ​ស៊ី​ល ៕

  • Jeong Yeon (Twice) មិនទាន់មាន​រូបរាង​ដូចដើម ប៉ុន្តែ ទម្រង់​មុខ នៅតែ​ស្រស់ស្អាត​លំដាប់​កំពូល

    Jeong Yeon (Twice) មិនទាន់មាន​រូបរាង​ដូចដើម ប៉ុន្តែ ទម្រង់​មុខ នៅតែ​ស្រស់ស្អាត​លំដាប់​កំពូល

    សម្រស់​ពោរពេញ​ដោយ​ភាពជា​អ្នក​សំដែង​របស់ Jeong Yeon នៅក្នុង​វីដេអូ behind the scenes នៃ​សកម្មភាព​ថតរូប​ដាក់​ទស្សនាវដ្ដី កាលពីពេលថ្មីៗនេះ បានទទួល​ការលើកសរសើរ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ។

    Jeong Yeon កាល​ពី​ពេល​មិន​ទាន់​ឈឺ

    កាលពី​ថ្ងៃទី 19 កក្កដា Twice បាន​បង្ហោះ​វីដេអូ behind the scenes នៃ​ការថតរូប​ដាក់​ទស្សនា​វ​ដ្ដី Esquire Korea របស់ Jeong Yeon។ នេះ​គឺជា​កម្រង​រូបថត​ទស្សនាវដ្ដី ដែល​បញ្ជាក់​អំពី​ការវិល​ត្រលប់​របស់ Jeong Yeon បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ផ្លូវចិត្ត​មួយរយៈ​ពេល។ ដូច្នេះ វា​មានន័យ​ខ្លាំងណាស់​សម្រាប់​តារា​សិល្បៈ​រូបនេះ ក៏ដូចជា​សម្រាប់​អ្នកគាំទ្រ​របស់​នាង។

    នៅក្នុង​ក​ម្រង​រូបថត​នេះ Jeong Yeon ទុក​សក់​ខ្លី​ប៉ប្រះ​ស្មា លាប​ពណ៌​យ៉ាង​ភ្លឺ​ចាំង​ភ្នែក ស្លៀកពាក់​ឈុត​ខោអាវ​​ប្រកប​ដោយ​​ភាព​​ថ្នៃ​ថ្នូរ និង​ទាន់សម័យ បង្អួត​សម្រស់​បែប​នារី​ពេញវ័យ ដែល​បញ្ជាក់បាន​អំពី​សុខភាព​មាំមួន​ឡើងវិញ ក្រោយ​បាន​​ផ្អាក​សកម្មភាព​សិល្បៈ​អស់​មួយរយៈ​ពេល ដើម្បី​ព្យាបាល​ជំងឺ។

    បើទោះជា​ទម្រង់​រាងកាយ​មិនទាន់​ត្រលប់​មកជា​ស្ដើង​ដូច​មុន​ក៏ដោយ ប៉ុន្តែ Jeong Yeon នៅតែ​អាចធ្វើឱ្យ​សាធារណជន​ចាប់អារម្មណ៍ ខ្លាំង ព្រោះតែ​កាយវិការ​ដូច​ទៅនឹង​កំពូល​តារា​សំដែង ចំណែក​ផ្ទៃមុខ​ក៏​ស្រស់ត្រកាល មាន​មន្ត​ស្នេហ៍។

    Jeong Yeon ត្រូវបាន​វាយតម្លៃថា ជា តារាចម្រៀង​មួយរូប​នៅក្នុង​ចំណោម​សមាជិក​នៃ​ក្រុម​ចម្រៀង​ស្រី Twice ដែល​ស័ក្ដិសម​នឹង​ការថតរូប​ដាក់​ទស្សនា​វ​ដ្ដី​បំផុត។

    កាលពីដើមឆ្នាំ 2021 Jeong Yeon បានចាប់ផ្ដើម​បង្ហាញ​វត្តមាន​ឡើងវិញ​ជាមួយនឹង​ក្រុម Twice បន្ទាប់ពី​បាន​ព្យាបាល​ជំងឺ​អស់​មួយរយៈ​ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត។ រូបរាង​របស់​នាង​ពេលនោះ «នៅមាន​សាច់​ច្រើន» នៅឡើយ។

  • ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស 1រូប ត្រូវ ManU ទាក់ទង ក្រោយ​ធ្វើ​បានល្អ​នៅ Euro

    ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស 1រូប ត្រូវ ManU ទាក់ទង ក្រោយ​ធ្វើ​បានល្អ​នៅ Euro

    មកទល់នឹង​ពេលនេះ ក្លិប Manchester United ត្រូវបាន​គេ​ដឹងថា កំពុងតែ​ស្វះ​ស្វែងរក​ខ្សែការពារល្អៗ មក​បន្ថែម​កម្លាំង​ក្នុង​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី។ ដោយ​ក្លិប​ល្បី​បំផុត​របស់​អង់គ្លេស​មួយ​នេះ កំពុងតែ​ទាក់ទង​យក Varane ពី Real Madrid ក្នុងតម្លៃ 50លាន​ដុល្លារ។

    មិនទាន់​ទាក់ទង​យក Varane មក​បានសម្រេច​ផង ក្លិប​បិសាច​ក្រហម​នេះ បាន​បន្ត​ផែន​ការយក​ខ្សែការពារ​ម្នាក់ទៀត គឺ Kieran Trippier ពី​ក្លិប​មកពី​អេ​ស្ប៉ា​ញ AT Madrid ដែល​តម្លៃ​ត្រូវប៉ាន់ គឺ​ប្រមាណ​ជាង 40លាន​ដុល្លារ​ផងដែរ។

    Kieran Trippier គឺជា​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស 1រូប ដែល​ធ្វើ​បានល្អ​មែនទែន នៅ Euro ដោយបាន​ជួយ​ឱ្យ​អង់គ្លេស បាន​ជើងឯក​រង។ ក្នុង​នោះគេ​បានបង្ហាញ​ខ្លួន​ឱ្យ​ជម្រើសជាតិ​អង់គ្លេស​បាន 33ប្រកួត និង ធ្លាប់​រកបាន 1គ្រាប់៕

  • AC Milan ទិញ​បាន​ខ្សែប្រយុទ្ធ​ជួរមុខ​ជម្រើសជាតិ​បារាំង ក្នុងតម្លៃ​ត្រឹមតែ 1 លាន​ផោន

    AC Milan ទិញ​បាន​ខ្សែប្រយុទ្ធ​ជួរមុខ​ជម្រើសជាតិ​បារាំង ក្នុងតម្លៃ​ត្រឹមតែ 1 លាន​ផោន

    កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង ខ្សែប្រយុទ្ធ Oliver Giroud វ័យ 34 ឆ្នាំ បាន​ផ្ទេរ​ពី Chelsea ទៅកាន់​ក្លិប AC Milan ក្នុងតម្លៃ​ត្រឹម 1 លាន​ផោន​ប៉ុណ្ណោះ ក្រោយពី​ចំណាយពេល​ចំនួន 3 រដូវ​ជាមួយ​ក្រុម​តោ​ខៀវ និង​ឈ្នះ​ពាន​មួយចំនួន​ដូចជា Europa League និង Champions League ជាដើម ។ ដោយពេល​នេះ គេ​បានមក​ដល់ទី​ក្រុង Milan ប្រទេស​អ៊ីតាលី​ហើយ ដើម្បី​ពិនិត្យ​សុខភាព និង​ត្រៀម​ចុះ​កុងត្រា​ជា​ផ្លូវការ ។

    ចំពោះ​រយៈពេល​នៃ​កុងត្រា​ថ្មី​នេះ គឺមាន​សុពលភាព 2 ឆ្នាំ រហូតដល់ ខែមិថុនា ឆ្នាំ 2023 តែ​តម្លៃ​ពលកម្ម​ត្រូវ​ក្លិប​បិទ​ជិត មិន​បង្ហាញ​ជា​ផ្លូ​រការ​ឡើយ ។ ជាទូទៅ កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​ទាប ហើយ​ល្អ​ខ្លាំង​បែបនេះ ត្រូវបាន​គេ​ដឹងថា នឹង​ទទួលបាន​តម្លៃ​ពលកម្ម​កប់​ពពក ។

    គួរឱ្យ​ដឹង​ដែរ​ថា Oliver Giroud ជា​កីឡាករ​ជម្រើសជាតិ​បារាំង ដ៏​ល្បី​មួយរូប ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ជម្រើសជាតិ​ដល់​ទៅ 110 ប្រកួត រកបាន 46 គ្រាប់ ។ ទោះបីជា​បច្ចុប្បន្ន​មាន​វ័យ​ដល់​ទៅ 34 ឆ្នាំ​ក្តី តែ​គេ​នៅតែ​ជា​ជម្រើស​ដំបូង ក្នុង​ជម្រើសជាតិ​បារាំង ៕