(បារាំង)-យន្តហោះដែលអាចហោះឡើង និងចុះចតត្រង់ ATEA អាចដឹកមនុស្សបាន ៥ នាក់ សមស្របសម្រាប់ប្រើជាតាក់ស៊ីហោះនៅក្នុងទីក្រុង និងជាយក្រុង។
Ascendance Flight Technologies (AFT) ជាក្រុមហ៊ុនមួយនៅតំបន់ Toulouse ប្រទេសបារាំង បានបង្ហើបឱ្យដឹងអំពីរចនារូបរាងដ៏ទាក់ទាញរបស់គំរូនៃយន្តហោះដែលមានឈ្មោះថា ATEA នេះបើតាមការចុះផ្សាយរបស់ទំព័រ Interesting Engineering កាលពីថ្ងៃទី ៣ ធ្នូ។ វាគឺជាយន្តហោះកូនកាត់សាំង-អគ្គិសនី ដែលមានកៅអីចំនួន ៥ ហើយកង្ហាររបស់វាត្រូវបានបំពាក់នៅខាងក្នុងស្លាប។

ATEA គឺជាលទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍរយៈពេល ៣ ឆ្នាំ របស់ក្រុមហ៊ុនខាងលើ។ វាត្រូវបានគេហៅថា យន្តហោះនៃអនាគត ដោយសារតែវាបង្ហាញអំពីគោលដៅនៃការកាត់បន្ថយឧស្ម័នពុលក្នុងវិស័យអាកាសចរណ៍របស់ Ascendance Flight Technologies។
ជាមួយនឹងរង្វង់ប្រតិបត្តិការ ៤០០ គីឡូម៉ែត្រ និងដឹកបាន ៥ នាក់ ATEA សមស្របដើម្បីប្រើប្រាស់នៅក្នុងតំបន់ជាយក្រុង និងទីក្រុង ឬយកធ្វើជាតាក់ស៊ីហោះ ដោយសារវាងាយស្រួលហោះឡើង ចុះចត ក៏ដូចជារហ័សជាងតាក់ស៊ីនៅលើដី។

ក្រៅពីជួយសន្សំសំចៃប្រេងសាំង និងការកាត់បន្ថយការបំភាយឧស្ម័ន យន្តហោះ ATEA ក៏បញ្ចេញសំឡេងទាបជាង ១/៤ ធៀបនឹងយន្តហោះធម្មតាផងដែរ។ យន្តហោះនេះមានកង្ហារលើកដែលបំពាក់នៅក្នុងស្លាបឆ្វេង-ស្ដាំ និងកង្ហាររុញច្រាននៅខាងមុខ និងខាងក្រោយ។
«ATEA នឹងមានគំរូយន្តហោះពិតពេញលេញ និងអាចចាប់ផ្ដើមហោះហើរសាកល្បងនៅក្នុងឆ្នាំ ២០២។ ដោយមានការគាំទ្រពីដៃគូហិរញ្ញវត្ថុ យើងកំពុងអភិវឌ្ឍវាយ៉ាងខ្លាំងក្លា…និងឆ្ពោះទៅរកការទទួលស្គាល់ដោយស្របច្បាប់នៅឆ្នាំ ២០២៥» Jean-Christophe Lambert សហស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន AFT បានបញ្ជាក់ដូច្នេះ៕







ប៉ុន្តែ CAAZ ឱ្យដឹងថា ថវិការបស់ពួកគេមានតែប្រហែល ១.៥ លានដុល្លារប៉ុណ្ណោះ ខណៈដែលប្រព័ន្ធរ៉ាដារថ្មី មានតម្លៃ ៣.៤ លានដុល្លារ។ គណៈកម្មការគ្រប់គ្រងថវិកាជាតិនៃសភាស៊ីមបាវ៉េ មិនបានបញ្ជាក់ច្បាស់នូវបញ្ហាដែលបានកើតឡើងជាមួយនឹងខ្ទង់ប្រាក់កម្ចីដែលនៅសល់ ឬប្រព័ន្ធរ៉ាដារចាស់របស់ព្រលានយន្តហោះបានខូចពេលណានោះដែរ។
គម្រោងស្ដារ និងពង្រីកព្រលានយន្តហោះអន្តរជាតិ Robert Gabriel Mugabe ត្រូវបានចាប់ផ្ដើមកាលពីខែកក្កដា ២០១៨ ដោយត្រូវចំណាយថវិកា ១៥៣ លានដុល្លារ។ តាមផែនការ គម្រោងកែលម្អនេះនឹងស៊ីពេលសរុប ៣ ឆ្នាំ ហើយវានឹងក្លាយជាព្រលានយន្តហោះធំមួយក្នុងតំបន់ ដែលអាចបម្រើដល់អ្នកដំណើរ ៦ លាននាក់/ឆ្នាំ ច្រើនជាង ២.៤ ដង ធៀបនឹងតួលេខអ្នកដំណើរមុននោះ៕
លោកបន្តថា «ពេលខ្លះ ខ្ញុំត្រូវហាត់រហូតដល់យប់។ ខ្ញុំចង់ក្លាយជាមនុស្សដំបូងដែលមានវត្តមាននៅលើទីលានហ្វឹកហាត់ និងជាមនុស្សចុងក្រោយដែលចាកចេញ»។





