He Xiaopeng ធ្លាប់បានប្រកាសថា ខ្លួនគឺជា «អ្នកគាំទ្រដ៏ខ្លាំងក្លា» របស់ Tesla ហើយ Xpeng ក៏ត្រូវបានបង្កើតឡើងដោយយោងទៅតាមអារម្មណ៍ទាក់ទាញរបស់ Tesla។
ឆ្នាំ ២០១៤ Elon Musk បានប្រកាសជាសាធារណៈនូវប័ណ្ណប៉ាតង់ជាង ២០០ របស់ Tesla ដើម្បីឱ្យគ្រប់គ្នាបានមើល។ «មូលហេតុមួយដែលនាំឱ្យ Xpeng ត្រូវបានបង្កើតឡើងគឺដោយសារ CEO របស់ Tesla ប្រកាសបង្ហាញប័ណ្ណប៉ាតង់។ Tesla បានជះឥទ្ធិពលដ៏ខ្លាំងក្លាដល់ខ្ញុំ» He Xiaopeng និយាយដូច្នេះ។
មិនត្រឹមតែការស្រាវជ្រាវលើប័ណ្ណប៉ាតង់របស់ Tesla នោះទេ Xiaopeng ថែមទាំងឱ្យបុគ្គលិករបស់ខ្លួន «ពុះបំបែក» រថយន្ត Tesla ជាច្រើនគ្រឿងទៀតផងដើម្បីជួយដល់ការអភិវឌ្ឍរថយន្តអគ្គិសនីដោយឡែករបស់ខ្លួន។
អាជ្ញាធរក្នុងតំបន់ កាលពីចុងខែកន្លង បានប្រារព្ធពិធីជួបជុំរវាង Liu និង Ding។ កាលពី ១ សប្ដាហ៍កន្លងទៅ Liu ក៏បានជួបម្ដាយបង្កើតរបស់ខ្លួននៅតំបន់ ម៉ុងហ្គោលីខាងក្នុង (Inner Mongolia)។ ប៉ុន្តែ បន្ទាប់ពីពិធីជួបជុំឪពុកម្ដាយ Liu ក៏ត្រូវបានឪពុកម្ដាយបង្កើតបោះបង់ម្ដងទៀត។
Liu បានរៀបរាប់ថា ឪពុកម្ដាយបង្កើតសុទ្ធតែមិនទទួលយករូបខ្លួន ព្រោះពួកគេបានលែងលះ និងសុទ្ធតែមានគ្រួសារថ្មីរៀងៗខ្លួន។ ទាំងម្ដាយ ទាំងឪពុក សុទ្ធតែបានស្នើឱ្យ Liu នៅឱ្យឆ្ងាយពីពួកគេ ដោយសារតែយល់ថា វត្តមានរបស់ Liu ធ្វើឱ្យជីវភាពរបស់ពួកគេត្រូវច្របូកច្របល់។ ពុំមានអ្នកណាម្នាក់ព្រមជួយផ្គត់ផ្គង់ប្រាក់កាសដល់ Liu ព្រោះតែក្មេងជំទង់នេះជិតពេញវ័យ។
Liu Xuezhou ឱ្យដឹងថា ឪពុកម្ដាយបង្កើតគ្រាន់តែយល់ព្រមជួបមុខកូន ក៏ដោយសារតែសម្ពាធពីសាធារណមតិ ហើយក្រោយមកក៏បានផ្ដាច់ទំនាក់ទំនង។ ម្ដាយបង្កើតបានប្លុក Liu នៅលើកម្មវិធី WeChat ចំណែកឪពុកបង្កើតហាក់ដូចមានការព្រួយបារម្ភ ខ្លាចប្រពន្ធថ្មីរបស់គាត់ប្ដឹងលែងលះ បើសិនគាត់ទទួលយក Liu ឱ្យចូលរស់នៅក្នុងគ្រួសារ។
«ខ្ញុំមិនយល់សោះថា ហេតុអ្វីបែរជានិយាយថា ខ្ញុំជាអ្នកអុកឡុកជីវភាពរបស់គាត់ទៅវិញ។ គឺគាត់ហ្នឹងហើយដែលជាអ្នក បានធ្វើឱ្យជីវិតរបស់ខ្ញុំច្របូកច្របល់» Liu សរសេរផ្ញើជូនឪពុកបង្កើតរបស់ខ្លួនដូច្នេះ នៅលើបណ្ដាញសង្គម៕