Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួង​សេដ្ឋកិច្ច ជ្រើសរើស​បុគ្គលិក​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ

    ក្រសួង​សេដ្ឋកិច្ច ជ្រើសរើស​បុគ្គលិក​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ

    បេក្ខភាព​ដែល​ត្រូវបាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជ្រើសរើស នឹង​បម្រើការ​ជា​អ្នកសម្របសម្រួល និង​គាំទ្រ​ដល់​កិច្ចដំណើរការ​នៅក្នុង​អគ្គលេខាធិការដ្ឋាន នៃ គណៈ​ក​ម្មា​ធី​ការ​សេដ្ឋកិច្ច​និង​ធុរកិច្ច​ឌីជីថល។

    ក្រសួង​បាន​បញ្ជាក់ថា និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ និង​ជា​ស្ត្រី ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ដាក់ពាក្យ។

     

  • (វីដេអូ)-រុក្ខជាតិ​ដែលមាន​គ្រាប់ពូជ​មាន​ជើង «ចេះ​ដើរ» និង «ចេះ​លាក់ខ្លួន» ក៏ដូចជា «ចេះ​បន្ត​ពូជ»

    (វីដេអូ)-រុក្ខជាតិ​ដែលមាន​គ្រាប់ពូជ​មាន​ជើង «ចេះ​ដើរ» និង «ចេះ​លាក់ខ្លួន» ក៏ដូចជា «ចេះ​បន្ត​ពូជ»

    គ្រាប់ពូជ​របស់​ស្រូវ​សាឡី​ព្រៃ​មួយ​ប្រភេទ​នៅ ប្រទេស​អ៊ីស្រាអែល មាន​រោម​រឹង​វែង​ចំនួន ២ ដែល​ដូច​ទៅនឹង​ជើង​ដែល​ជួយ​ឱ្យ​វា​ផ្លាស់​ទី​នៅលើ​ដី និង​ស្វែងរក​ទីតាំង​ល្អ​ដើម្បី​បន្ត​ពូជ។

    មាន​រុក្ខជាតិ «បុរាណ» ជាច្រើន​ដូចជា ស្រូវ​សាឡី​ព្រៃ នៅ អ៊ីស្រាអែល ជាដើម មាន​លក្ខណៈពិសេស​ដែល​ធានាថា គ្រាប់ពូជ​ត្រូវបាន​បណ្ដុះ​នៅ​ទីកន្លែង​ដ៏​សមស្រប។ គ្រាប់​របស់​រុក្ខជាតិ​នេះ​សុទ្ធ​តែមាន​រោម​រឹង វែង ចំនួន ២ ដែល​ហៅថា ស្នែង ឬ​ជើង។ ពេល​គ្រាប់ពូជ​ធ្លាក់​ទៅលើ​ដី ស្នែង​នេះ​បំពេញ​តួនាទី​ដ៏​អស្ចារ្យ​របស់​វា។

    ពួកវា​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត។ ជើង ឬ​ស្នែង​ទាំងនោះ បត់បែន​នៅពេល​វា​ស្ងួត​បន្តិចម្ដងៗ ហើយ​ពេល​ទទឹក វា​ក៏​លែង​បត់បែន ធ្វើឱ្យ​វា​ផ្លាស់​ទី​បាន​យ៉ាង​ប្រសើរ។ រោមតូចៗជាច្រើន​របស់​វា តោង​ជាប់​ទៅលើ​ផ្ទៃដី។

    ដោយ​វិធី​នេះ វា​ផ្លាស់​ទី​ឆ្លងកាត់​ផ្ទៃដី​រហូតដល់​បាន​រកឃើញ​ក្រហែងដី ឬ​ដុំថ្ម​ដើម្បី​ជ្រក ឬ​ជ្រែកចូល លាក់ខ្លួន​រង់ចាំ​ឱកាសល្អ​ដើម្បី​បន្ត​ពូជ។

  • (វីដេអូ)-នេះ​គឺជា​កំលោះ​មហាសេដ្ឋី​វ័យ ៣០ ឆ្នាំ ដែល​ប្រកបដោយ «ដៃ​ទូលាយ» បំផុត​ក្នុង​ពិភពលោក

    (វីដេអូ)-នេះ​គឺជា​កំលោះ​មហាសេដ្ឋី​វ័យ ៣០ ឆ្នាំ ដែល​ប្រកបដោយ «ដៃ​ទូលាយ» បំផុត​ក្នុង​ពិភពលោក

    កំលោះ​មហាសេដ្ឋី​រូបនេះ បាន​អះអាងថា គាត់​រកប្រាក់​គឺ​គ្រាន់តែ​ដើម្បី​ចែករំលែក​ដល់​អ្នកដទៃ​ប៉ុណ្ណោះ!

    Samuel Bankman-Fried (ហៅ​កាត់​ថា Sam) គឺជា​កំលោះ​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ដោយសារ​វិស័យ​រូបិយវត្ថុ​ឌីជីថល។ ដោយមាន​សំណាង​បន្តិច លាយឡំ​នឹង​បញ្ញា​បន្តិច បូករួម​នឹង​ការចេះ​ចាប់យក​ឱកាស​បន្តិច Sam អាច​រកបាន​ប្រាក់ចំណេញ​ខ្ទង់លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។

    ក៏ប៉ុន្តែ ទំនងជា​មិន​ដូច​ទៅនឹង​មហាសេដ្ឋីផ្សេងៗ គោលដៅ​រកប្រាក់​របស់ Samuel គឺ​ពិតជា​សាមញ្ញ។ គាត់​រកប្រាក់​គឺ​គ្រាន់តែ​ដើម្បី​ចែករំលែក​ដល់​អ្នកដទៃ។ រកបាន​ប្រាក់​កាន់​ច្រើន គាត់​ក៏​បរិច្ចាគ​ប្រាក់​កាន់តែច្រើន។

    មើល​ទៅលើ​ភាព​ស​ញ្ញរ​បស់ Sam តាំងពី​រថយន្ត Toyota ចាស់ ដែល​គាត់​កំពុង​ប្រើប្រាស់ និង​រូបរាង​ខាងក្រៅ​របស់គាត់ ក៏​យើង​អាច​វាយតម្លៃ​បាន​ថា មហាសេដ្ឋី​វ័យក្មេង​រូបនេះ ហាក់​មិន​យកចិត្តទុកដាក់​លើ​សភា​ពនៃ «សំបក​ខាងក្រៅ» របស់ខ្លួន។

    នៅលើ​បណ្ដាញ​សង្គម Youtube ឆា​នែ​ល Nas Daily បានធ្វើ​ការសម្ភាស​ជាមួយ Sam។ កិច្ច​សម្ភាស​នេះ​នឹង​ជួយ​ឱ្យ​មិត្ត​អ្នកអាន និង​ទស្សនិកជន​បានដឹង​ខ្លះ​អំពី​មហាសេដ្ឋី​រូបនេះ ក៏ដូចជា​កិច្ចការ​មាន​ប្រយោជន៍​ដល់​សង្គម​ដែល​បុរស​នេះ​កំពុង​ធ្វើ៖

    Sam ទុក​សក់វែង​ជាង​សក់​ធម្មតា​របស់​បុរស​ស្ទើរ​គ្រប់រូប។ គាត់​គឺជា​មនុស្ស​ចូលចិត្ត​បន្លែ​ផ្លែឈើ និង​គេង ៥ ម៉ោង/យប់។ Sam រស់នៅក្នុង​តំបន់​ប្រជុំ​កោះ Bahamas ជាមួយ​មិត្តភក្ដិ ១០ នាក់។ គាត់​ឆ្នាំនេះ (២០២២) មាន​អាយុ ៣០ឆ្នាំ។

    Samuel Bankman-Fried​​ (ឆ្វេង) និង Nas Daily

    បច្ចុប្បន្ន Sam មានទ្រព្យ​ចំនួន ២២ ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​គាត់​ចង់​បរិច្ចាគ​ប្រាក់​ទាំងនេះ​ក្នុង​គោលដៅ​មនុស្សធម៌។ ប៉ុន្តែ ហេតុអ្វី? Sam ប្រាប់ថា មាន​មូលហេតុ​ច្រើនណាស់…

    តាំងពីក្មេង គាត់​មានបំណង​ខ្លាយជា​អ្នកមាន​ទៅហើយ ពោលគឺ​អ្នកមាន​ខ្លាំង​តែម្ដង! «ខ្ញុំ​ចង់​ក្លាយជា​អ្នកមាន មិនមែន​ព្រោះតែ​ខ្ញុំ​ស្រលាញ់​ប្រាក់​នោះឡើយ តែ​ខ្ញុំ​ចង់​បរិច្ចាគ​ប្រាក់​ទាំងនោះ​សម្រាប់​គោលដៅ​មនុស្សធម៌» Sam ឱ្យដឹង​ដូច្នេះ។

    ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ MIT គាត់​ចាប់ផ្ដើម​ស្វែងរក​វិធី​ក្លាយជា​អ្នកមាន។ ថ្ងៃមួយ​គាត់​បាន​រកឃើញថា តម្លៃ​របស់​ប្រាក់​ឌីជីថល​វិមជ្ឈការ Bitcoin នៅ សហរដ្ឋ​អាម៉េរិក ខុសគ្នា​ឆ្ងាយ​ពី​តម្លៃ​របស់​វា​នៅ ជប៉ុន ហើយ​នោះ​គឺជា​ឱកាស​ដ៏​ធំ។

    អ្នកឃើញ​ហើយ​ថា តម្លៃ Bitcoin នៅ អាម៉េរិក គឺ ១០,០០០ ដុល្លារ (កាលពីពេល​ថត​វីដេអូ​នេះ) ប៉ុន្តែ មានតម្លៃ ១១,០០០ ដុល្លារ នៅ ជប៉ុន។ អ្នកវិនិយោគ ១០ លាន​ដុល្លារ ទិញ Bitcoin តម្លៃ ១០,០០០ ដុល្លារ/កាក់ (coin) ហើយ​លក់​ចេញ​តម្លៃ ១១,០០០ ដុល្លារ អ្នកនឹង​ចំណេញ​បាន ១ លាន​ដុល្លារភ្លាមៗ ហើយ​យើង​អាច​រកប្រាក់​ចំណេញ​បាន​បែបនេះ។

    តើ​គាត់​រកប្រាក់​ចំណេញ​បាន​ខ្ទង់លាន​ដុល្លារ​រាល់ថ្ងៃ មែន​ទេ?

    Sam និយាយថា៖ ត្រូវ​ហើយ!

    https://www.youtube.com/watch?v=pVlkFW43820

    ជាមួយនឹង​វិធីសាស្ត្រ​សាមញ្ញ​នេះ Sam អាច​រកបាន​សរុប ២០ លាន​ដុល្លារ ហើយ​ក៏បាន​ក្លាយជា​អ្នកជំនាញ​ផ្នែក​ដោះដូរ​ប្រាក់​ឌីជីថល ដែល​ធ្វើការ​ពេញ​ម៉ោង និង​បើក​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះថា FTX។

    FTX គឺជា​ថ្នាល​បច្ចេកវិទ្យា​ជួញដូរ​ប្រាក់​ឌីជីថល ជាទី​ដែល​អនុញ្ញាតឱ្យ​អ្នកទិញ លក់ Bitcoin រួម​នឹង​រូបិយវត្ថុ​ឌីជីថល​ជាច្រើន​ផ្សេងទៀត។ នេះ​ទើប​ជា​ចំណុច​ដែល​គួរឱ្យ​ចាប់អារម្មណ៍។

    ចំណាយពេល​តែ ២ ឆ្នាំ FTX បាន​ក្លាយជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក តម្លៃ​ជាង ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​គ្រា​ដែល Sam មាន​អាយុ​ទើបតែ ៣០ ឆ្នាំ​ប៉ុណ្ណោះ។

    ក៏ប៉ុន្តែ Sam មិនមែនជា​មហាសេដ្ឋី​បែប​បុរាណ​នោះទេ ព្រោះ​គាត់​ជឿថា «ប្រាក់​ដែល​រកបាន​គឺ​ដើម្បី​ចែករំលែក»។ មានន័យថា គោលដៅ​របស់គាត់​គឺ​រកប្រាក់​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន គឺ​ដើម្បី​ចែកជូន​អ្នកដទៃ​ប៉ុណ្ណោះ!

    ការរក​ប្រាក់​គឺ​ដើម្បី​ចែករំលែក​ដល់​អ្នកដទៃ! នោះ​គឺជា​អ្វីដែល​គាត់​កំពុង​ធ្វើ។

    ឧទាហរណ៍​ថា អ្នកមាន​ប្រាក់ ១០០ ដុល្លារ និង​ចង់​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​ដល់​ពិភពលោក​នេះ នោះ «ការរក​ប្រាក់​ដើម្បី​បរិច្ចាគ» គឺជា​ការប្រឹងប្រែង​ស្វែងរក​គោលដៅ មូលនិធិ​មនុស្សធម៌​ណា​ដែល​នឹង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​បំផុត​ជាមួយនឹង​ប្រាក់ ដុល្លារ។ ដូច្នេះ ១០០ ដុល្លារ​នេះ​នឹងធ្វើ​កិច្ចការ​បាន​ច្រើន​ដើម្បី​ជួយ​ដល់​ពិភពលោក។

    កាលពី​ឆ្នាំមុន មហាសេដ្ឋី​រូបនេះ បាន​បរិច្ចាគ​សរុប ៥០ លាន​ដុល្លារ។ ឆ្នាំ​បន្ទាប់ គាត់​មាន​គម្រោង​បរិច្ចាគ ៥០០ លាន​ដុល្លារ ហើយ​ទសវត្សរ៍​ក្រោយ គាត់​ប្រហែលជា​នឹង​បរិច្ចាគ​រហូតដល់ ១០ ពាន់​លាន​ដុល្លារ…

  • ក្រុមហ៊ុន​ចំនួន ៧ របស់ អាស៊ាន មានឈ្មោះ​ក្នុង​បញ្ជី​ចំណាក់​ថ្នាក់​យីហោ​តម្លៃ​ខ្ពស់​ជាងគេ​ទាំង ៥០០ ក្នុង​ពិភពលោក

    ក្រុមហ៊ុន​ចំនួន ៧ របស់ អាស៊ាន មានឈ្មោះ​ក្នុង​បញ្ជី​ចំណាក់​ថ្នាក់​យីហោ​តម្លៃ​ខ្ពស់​ជាងគេ​ទាំង ៥០០ ក្នុង​ពិភពលោក

    Petronas របស់ ម៉ាឡេស៊ី ត្រូវបាន​ដាក់ចូល​ក្នុង​ចំណាត់ថ្នាក់​ជា​យីហោ​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លំដាប់​ទី ១ នៅ តំបន់​អាស៊ាន ស្រប​ពេលដែល Viettel របស់ កងទ័ព​វៀតណាម ជាប់​លេខ ។

    របាយការណ៍​របស់ Brand Finance ដែលជា​ក្រុមហ៊ុន​កំណត់​តម្លៃ​យីហោ​លំដាប់​កំពូល​ក្នុង​ពិភពលោក ឱ្យដឹងថា ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​យីហោ​ចំនួន ៥០០ ដែលមាន​តម្លៃ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ក៏មាន​ក្រុមហ៊ុន​ចំនួន ៧ របស់​បណ្ដា​ប្រទេស​ក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ផងដែរ។

    Petronas របស់ ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ដាក់ចូល​ក្នុង​ចំណាត់ថ្នាក់​ជា​យីហោ​ដែលមាន​តម្លៃ​ជាងគេ​លំដាប់​ទី ១ នៅ អាស៊ាន និង​លំដាប់​ទី ១៤៣ (ឆ្នាំ ២០២១ ជាប់​ចំណាត់ថ្នាក់ ១៥៣) ក្នុង​បញ្ជី​របស់ Brand Finance។ ក្នុង​ឆ្នាំ ២០២២ នេះ Petronas ត្រូវបាន Brand Finance កំណត់​តម្លៃ​រហូតដល់​ជាង ១៣.៥៩ ពាន់​លាន​ដុល្លារ (ឆ្នាំ ២០២១ មានតម្លៃ​ជាង ១២ ពាន់​លាន​ដុល្លារ)។

    ជាមួយនឹង​កំណើន​រហូតដល់ ៤៤% ស្ដីអំពី​តម្លៃ​នៃ​យីហោ ក្រុមហ៊ុន​របស់​កងទ័ព​វៀតណាម Viettel (នៅ កម្ពុជា គេ​ស្គាល់​ថា មិត្ត​ហ្វូ​ន) ជា​ក្រុមហ៊ុន​វៀតណាម តែមួយគត់ ដែល​បច្ចុប្បន្ន ត្រូវបាន​កំណត់​តម្លៃ​ឡើងដល់​ជាង ៨.៧៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ ក្រុមហ៊ុន​នេះ​ឈរ​លេខ ១ នៅ វៀតណាម, ឈរ​លេខ ២ នៅ​តំបន់​អាស៊ាន (ASEAN) និង​ឈរ​លំដាប់​លេខ ២២៧ នៅក្នុង​ពិភពលោក (ចំណាត់ថ្នាក់​របស់ Brand Finance)។ Viettel ស្ថិតនៅក្នុង​ចំណោម​កំពូល​យីហោ​ទាំង ១០ ដែលមាន​កំណើន​លឿន​បំផុត (ក្រៅពី​បណ្ដា​ក្រុមហ៊ុន​ដែល​ទើប​មានឈ្មោះ​ក្នុង​បញ្ជី) នៅក្នុង​តារាង​របស់ Brand Finance។

    ចំណែក ឥណ្ឌូណេស៊ី វិញ គឺមាន​ក្រុមហ៊ុន Telkom Indonesia ឈរ​លំដាប់​លេខ ៤៩០ និង​ទើបតែ​មានឈ្មោះ​ក្នុង​បញ្ជី​របស់ Brand Finance នៅ​ឆ្នាំ ២០២២ ដោយ​ត្រូវ​បានកំណត់​តម្លៃ​ជាង ៣.៨៥ ពាន់​លាន​ដុល្លារ (កើន ២២% ធៀប​នឹង​ឆ្នាំមុន) និង​ជាប់​ចំណាត់ថ្នាក់​ទី ៧ ក្នុង តំបន់​អាស៊ីអាគ្នេយ៍។

    PTT ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ​ថៃ រកស៊ី​ក្នុង​វិស័យ​ប្រេង ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ខាងលើ​របស់ Brand Finance ក្នុងនោះ ជាប់​ចំណាត់ថ្នាក់​លេខ ៤១០ (ឆ្នាំ ២០២១ លេខ ៣៩៩) ក្នុង​ពិភពលោក, លេខ ៤ ក្នុង​តំបន់​អាស៊ាន (ឆ្នាំ ២០២១ ជាប់​លេខ ៤)។

    សិង្ហ​បុរី មាន​ក្រុមហ៊ុន​ចំនួន ៣ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់ Brand Finance គឺ​ធនាគារ DBS (ចំណាត់ថ្នាក់​ទី ២៣៤), ធនាគារ UOB (លេខ ៤៦៨) និង ធនាគារ OCBC (លេខ ៤៨២) ក្នុងនោះ UOB ទើបតែ​មានឈ្មោះ​នៅក្នុង​ឆ្នាំ ២០២២ នេះ។ DBS ជាប់​លេខ ៣ នៅ តំបន់​អាស៊ាន (ឆ្នាំ ២០២១ ជាប់​លេខ ២)៕

  • (វីដេអូ)-រ៉ូបូត​ជើង​ ៦ ខ្នាតយក្ស កើតឡើង​ពីការ​បំផុស​គំនិត​ដោយខ្សែភាព​យន្ត​វិទ្យា​សាស្ត្រ​ប្រឌិត

    (វីដេអូ)-រ៉ូបូត​ជើង​ ៦ ខ្នាតយក្ស កើតឡើង​ពីការ​បំផុស​គំនិត​ដោយខ្សែភាព​យន្ត​វិទ្យា​សាស្ត្រ​ប្រឌិត

    វិស្វករ​អង់គ្លេស បាន​ច្នៃ​រ៉ូ​បូត​កម្ពស់ ២.៨ ម៉ែត្រ និង​ទម្ងន់ ២.២ តោន អាចធ្វើ​ដំណើរ​នៅលើ​សណ្ឋាន​ដីលំបាកៗក្នុង​ល្បឿន ១ គីឡូម៉ែត្រ/ម៉ោង។

    រ៉ូ​បូត​ខ្នាត​យក្ស​នេះ​ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម​ចំណាប់អារម្មណ៍​ពី​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​ប្រឌិត។ រ៉ូ​បូត​ដែលមាន​ឈ្មោះថា Mantis នេះ មាន​ជើង​ចំនួន ៦ និង​កំពុង​កាន់កាប់​អត្ត​ទគ្គ​កម្ម​ពិភពលោក Guinness ស្ដីអំពី​រ៉ូ​បូត​ជើង ៦ ធំ​បំផុត ដែល​អាច​បញ្ជា​បាន។

    Mantis មាន​កម្ពស់ ២.៨ ម៉ែត្រ និង​ទម្ងន់ ២.២ តោន។ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​អាច​ដើរ​នៅលើ​ភូមិសាស្ត្រលំបាក។ តើ​វា​បោះជំហាន​ដោយ​របៀប​ណា?

    Mantis ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ២.២ លីត្រ និង​ដើរ​ក្នុង​ល្បឿន​លឿន​បំផុត​គឺ ១ គីឡូម៉ែត្រ/ម៉ោង។ វា​មាន​ដង​បញ្ជា​ចំនួន ២ ដែលមាន​គ្រាប់​ចុច​ចំនួន ២៨ គ្រាប់ និង​អាច​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Wi-Fi ឬ​បញ្ជា​ពី​ខាងក្នុង​បន្ទប់​បញ្ជា​ក្នុង​រ៉ូ​បូត​នេះ។

    រ៉ូ​បូត Mantis ត្រូវបាន​ច្នៃ​ដោយ​វិស្វករ Matt Denton នៅ Hampshire ប្រទេស​អង់គ្លេស។ Denton ធ្លាប់​ច្នៃ​រ៉ូ​បូត​ដូចគ្នានេះ ប៉ុន្តែ​ជា​កំណែ​ខ្នាតតូច នៅឯ​ផ្ទះ​របស់គាត់។

    លោក Denton បាន​ចំណាយពេល​អស់ ៣ ឆ្នាំ ដើម្បី​បង្កើត Mantis។ រ៉ូ​បូត​នេះ​មិនមែន​ត្រូវបាន​បង្កើតឡើង​សម្រាប់​លក់​នោះទេ ប៉ុន្តែ ដំណើរការ​របស់​រ៉ូ​បូត​នេះ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍៕

  • ក្រុម​អ្នកជំនួញ​ដែល​ក្លាយជា​មហាសេដ្ឋី​តែ​ក្នុង​រយៈពេល​ដ៏​ខ្លី

    ក្រុម​អ្នកជំនួញ​ដែល​ក្លាយជា​មហាសេដ្ឋី​តែ​ក្នុង​រយៈពេល​ដ៏​ខ្លី

    ឆ្នាំ ២០២១ ការប្រែប្រួល​ខ្លាំង​នៅលើ​ទីផ្សារ​មូល​ប​ត្រ បានធ្វើឱ្យ​អ្នកជំនួញ​ជាច្រើនរូប មាន​វត្តមាន​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី បានត្រឹមតែ​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ ឬ​អ្នកខ្លះ​ក៏​បានតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

    ១-អាន​ថូ​នី តាន (Anthony Tan)

    -តំណែង៖ CEO និង​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Grab
    -សញ្ជាតិ៖ សិង្ហ​បុរី
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៦០០ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ Grab Holdings គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ អាស៊ីអាគ្នេយ៍ ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ -សិង្ហ​បុរី និង ឥណ្ឌូណេស៊ី។ ក្រៅពី​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​នេះ​ក៏មាន​សេវាកម្ម​ប្រគល់​អាហារ និង​ទូទាត់​ប្រាក់​បែប​ឌីជីថល តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ផងដែរ។

    ២-ធី​ម ជិន (Tim Chen)

    -តំណែង៖ ស្ថាបនិក និង​ជា CEO របស់ Nerdwallet
    -សញ្ជាតិ៖ អាម៉េរិក
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ ច្រើន​ម៉ោង
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៤៩៩ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ Nerdwallet ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល។

    ៣-ជាន ជី​ង លីវ (Jean Qing Liu)

    -តំណែង៖ ប្រធាន​ក្រុមហ៊ុន Didi Global
    -សញ្ជាតិ៖ ចិន
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ ជិត​មួយ​សប្ដាហ៍
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៤៦៦ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ DiDi Global ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហៅ​រថយន្ត បាន​ចុះ​បញ្ជិកា​ក្នុង​ផ្សា​រមូល​ប​ត្រ New York កាលពី​ខែមិថុនា ២០២១។

    ៤- ចូ​បែន បែ​វឺ​ត (JoeBen Bevirt)

    -តំណែង៖ ស្ថាបនិក និង CEO របស់ Joby Aviation
    -សញ្ជាតិ៖ អាម៉េរិក
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ ជិត ៣ ខែ
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៦៧០ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ តាក់ស៊ី​ហោះ​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ធ្វើ IPO ក្នុង​ផ្សារ​ហ៊ុន​កាលពី​ខែសីហា ២០២១។

    ៥- ខ​ល ដាយ​ក្លើ (Carl Daikeler)

    -តំណែង៖ ប្រធាន និង CEO របស់ BeachBody
    -សញ្ជាតិ៖ អាម៉េរិក
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ ជិត ៤ ខែ
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៣២០ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ BeachBody ផ្ដល់​សេវា​ជា​គ្រូបង្វឹក​លំ​ហាត់ប្រាណ​តាម​ផ្ទះ បានធ្វើ IPO នៅ​ផ្សារ​ហ៊ុន​កាលពី​ខែមិថុនា ២០២១។

    ៦- អេ​ន វ៉ូ​ជិ​ក​ស្គី (Anne Wojcicki) អតីត​ភរិយា​របស់ Sergey Brin សហ​ស្ថាបនិក​របស់ Google

    -តំណែង៖ សហ​ស្ថាបនិក​របស់ ២៣andMe
    -សញ្ជាតិ៖ អាម៉េរិក
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ ជិត ៦ ខែ
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៧៦៥ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ ២៣andMe ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហ្សេ​ន និង​បច្ចេកវិទ្យា​ជីវសាស្ត្រ​លក្ខណៈ​បុគ្គល

    ៧-អា​ថូ​នី ហ្សេ (Anthony Hsieh)

    -តំណែង៖ ស្ថាបនិក និង CEO របស់ LoanDepot
    -សញ្ជាតិ៖ អាម៉េរិក
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ ជិត ៨ ខែ
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៦៤៩ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ LoanDepot ផ្ដល់​សេវា​ប្រាក់កម្ចី​មិនមែន​ធនាគារ ធំ​លំដាប់​ទី ២ នៅ សហរដ្ឋ​អាម៉េរិក។

    ៨- វីត​នី វ៉ូ​ល ហឺត (Whitney Wolfe Herd)

    -តំណែង៖ សហ​ស្ថាបនិក និង CEO របស់ Bumble
    -សញ្ជាតិ៖ អាម៉េរិក
    -ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល៖ ជិត ១១ ខែ
    -ទ្រព្យសម្បត្តិ គិត​ត្រឹម​ថ្ងៃទី ១៥ ធ្នូ ២០២១៖ ៩៧០ លាន​ដុល្លារ​អាម៉េរិក
    -ក្រុមហ៊ុន៖ Bumble គឺជា​កម្មវិធី (App) សម្រាប់​អ្នក​ដែល​ត្រូវការ​ណាត់ជួប​មិត្តស្រី/ប្រុស​ថ្មី។

  • ទ្វីបអាស៊ី មាន​កំពូល​​អ្នក​មាន​​ថ្មី ចូល​មក​ជំនួស​មហា​សេដ្ឋីឥណ្ឌា​​ Mukesh Ambani 

    ទ្វីបអាស៊ី មាន​កំពូល​​អ្នក​មាន​​ថ្មី ចូល​មក​ជំនួស​មហា​សេដ្ឋីឥណ្ឌា​​ Mukesh Ambani 

    យោងតាម​បញ្ជី​ចំណាក់​ថ្នាក់​របស់ Forbes Real Time Billionaire កាលពី​ថ្ងៃទី ៣ កុម្ភៈ ២០២២ អ្នកជំនួញ​ឥណ្ឌា លោក Gautam Adani បាន​ក្លាយជា​អ្នកមាន​ជាងគេ​នៅ ទ្វីបអាស៊ី ដោយមាន​ទ្រព្យ ៩០.១ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី ១០ ក្នុង​ពិភពលោក។

    Forbes បានឱ្យដឹងថា មហាសេដ្ឋី Gautam Adani បាន​យកឈ្នះ​លើ​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani ក្លាយជា​អ្នកមាន​ជាងគេ​នៅ​តំបន់​អាស៊ី ដោយមាន​ទ្រព្យ​ច្រើនជាង ១០០ លាន​ដុល្លារ។ មុន​នោះ មហា​សេដ្ឋ Ambani គឺជា​អ្នកមាន​ជាងគេ​ប្រចាំ ទ្វីបអាស៊ី។

    នេះ​គឺជា​ជោគជ័យ​មួយទៀត​របស់​អ្នកជំនួញ Adani វ័យ ៥៩ ឆ្នាំ ដែល​បាន​បង្កើត​ក្រុមហ៊ុននាំចេញ​ផលិតផល​កាលពី​ឆ្នាំ ១៩៨។ ឆ្នាំ ២០០៨ លោក​មាន​វត្តមាន​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​របស់ Forbes ដោយមាន​ទ្រព្យ ៩.៣ ពាន់​លាន​ដុល្លារ។

    មហាសេដ្ឋី Gautam Adani

    ក្រុមហ៊ុន Adani Group របស់លោក Adani រកស៊ី​ក្នុង​វិស័យ​ជាច្រើន ចាប់ពី​ការផលិត និង​ផ្គត់ផ្គង់​អគ្គិសនី អណ្ដូងប្រេង អចលនទ្រព្យ និង​រ៉ែ​ធ្យូងថ្ម។ ក្រុមហ៊ុន​នេះ មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ៦ ដែលមាន​ឈ្មោះ​នៅក្នុង​ផ្សា​រមូល​ប​ត្រ នៅ ឥណ្ឌា។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង ៧៧% ក្នុង​ឆ្នាំ ២០២។

    ទ្រព្យ​សុទ្ធ​របស់លោក Adani បាន​កើនឡើង​ជិត​ទ្វេដង ធៀប​នឹង ៥០.៥ ពាន់​លាន​ដុល្លារ កាលពី​ខែមេសា ២០២។

    មហាសេដ្ឋី Adani កើត​នៅក្នុង​រដ្ឋ Gufarat ភាគ​ខាងលិច​នៃ ប្រទេស​ឥណ្ឌា។ លោក​បាន​បោះបង់​ការសិក្សា និង​បង្កើត​ក្រុមហ៊ុន Adani Enterprises ដែល​ចាប់​ផ្ដើមធ្វើ​ជំនួញ​កាលពី​ឆ្នាំ ១៩៨៨ ដោយ​ការនាំចេញ​ផលិតផល​ទៅ​បរទេស៕

  • ការ​រកប្រាក់​មិនមែនជា​រឿង​លំបាក៖ គ្រាន់តែ​ការងារ​បន្ទាប់បន្សំ​សោះ នារី​វ័យ ២៨ ឆ្នាំ រកបាន ១០០,០០០ ដុល្លារ/ថ្ងៃ និង​បង្កើតបាន​ក្រុមហ៊ុន​មួយ​តម្លៃ​រាប់លាន​ដុល្លារ នៅក្នុង​​យុគ​សម័យ​កូ​វីដ

    ការ​រកប្រាក់​មិនមែនជា​រឿង​លំបាក៖ គ្រាន់តែ​ការងារ​បន្ទាប់បន្សំ​សោះ នារី​វ័យ ២៨ ឆ្នាំ រកបាន ១០០,០០០ ដុល្លារ/ថ្ងៃ និង​បង្កើតបាន​ក្រុមហ៊ុន​មួយ​តម្លៃ​រាប់លាន​ដុល្លារ នៅក្នុង​​យុគ​សម័យ​កូ​វីដ

    Kat Norton បង្រៀន Excel ដល់​បុគ្គល ក្រុមហ៊ុន និង​ស្ថាប័ន​អប់រំ​នានា។ ចាប់តាំងពី​បាន​បញ្ចេញ Miss Excel កាលពី​ឆ្នាំ ២០២០ Kat រកបាន​អ្នកតាមដាន​គណនី TikTok និង Instagram របស់ខ្លួន ឡើងដល់​ជាង ១ លាន​នាក់។

    ដូច​ទៅនឹង​អ្នកដទៃ ដំណាក់កាលដំបូងៗនៃ​សម័យ​កូ​វីដ Kat នៅតែ​ផ្ទះ។ ប៉ុន្តែ ក្រោយ​រយៈពេល​ធ្វើការ​ពី​ផ្ទះ​បាន​ប៉ុន្មាន​ខែ នាង​ក៏​ចាប់ផ្ដើម​ធុញ។ ថ្ងៃមួយ បន្ទាប់ពី​បាន​និយាយ​គ្នា​ជាមួយ​មិត្តភក្ដិ Kat បានគិត​ដល់​ការចេញ​រកស៊ី ដោយ​ពឹង​លើ​បទពិសោធន៍ ៤ ឆ្នាំ ដែល​បានធ្វើ​ការឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់។ Kat ក៏​ចាប់ផ្ដើម​បង្រៀន Excel និង​បង្ហោះ​វា​នៅលើ TikTok។

    ចុងក្រោយ គំនិត​របស់​នាង​បានប្រែក្លាយ​ទៅជា Miss Excel ហើយ​ការងារ​នេះ​ក៏បាន​ក្លាយជា​មុខរបរ​ចម្បង​របស់​នា​ង។ Kat បង្កើតបាន​ក្រុមហ៊ុន​មួយ​ដែល​រកចំណូលបាន ១ លាន​ដុល្លារ ដោយមាន​អ្នកតាមដាន​ជាង ១ លាន​នាក់ នៅលើ TikTok និង Instagram។

    ដំណើរ​ដើមទង​នៃ​ការ​ប្រែក្លាយ​ការងារ​បន្ទាប់បន្សំ ឱ្យទៅជា​ក្រុមហ៊ុន​រកចំណូលបាន​ខ្ទង់លាន​ដុល្លារ

    Kat បង្ហោះ​វីដេអូ​ដំបូង​របស់ខ្លួន​លើ TikTok កាលពី​ខែមិថុនា ២០២០ ក្រោយមក នាង​ចាប់ផ្ដើម​បង្ហោះ ១ វីដេអូ/ថ្ងៃ។ ជោគជ័យ​ក៏បាន​មកដល់ បន្ទាប់ពី​បង្ហោះ​វីដេអូ​ទី ៤ ដែល​និយាយ​អំពី​មុខងារ XLOOKUP របស់ Excel។ វីដេអូ​នេះ មាន​អ្នក​ចូល​មើល​ជាង ១០០,០០០ នាក់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

    វីដេអូ​ទី ៦ របស់ Kat បានធ្វើឱ្យ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CNTT ចាប់អារម្មណ៍ និង​ផ្ញើ​សារ​មក​ប្រាប់ថា ចង់​ជួល Kat បង្កើត​វីដេអូ​បណ្ដុះបណ្ដាល​អំពី Excel ដល់​អតិថិជន​របស់​គាត់។ Kat បាន​យល់ព្រម និង​ចាប់ផ្ដើម​បំពាក់​ឧបករណ៍​បន្ថែម​ដើម្បី​ជួយ​ដល់​ការបង្រៀន។

    មិនយូរប៉ុន្មាន Kat បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន និង​បង្កើត​វីដេអូ​បានជា​ច្រើន​ឈុត។ ដល់​ខែតុលា ២០២០ ចំនួន​អ្នកតាមដាន​លើ TikTok និង Instagram របស់​នាង បាន​ឡើងដល់ ៣០០,០០០ នាក់។ នាង​ក៏​ក្លាយជា​អ្នក​ពិ​ពន្ធ​ខ្លឹមសារ​វីដេអូ «ពេញ​ម៉ោង»។ ក្រោយមក Kat ក៏បាន​គិតដល់​ការបង្កើត​វគ្គ​សិក្សា​អន​ឡាញ និង​លក់​ឱ្យ​អ្នកប្រើប្រាស់​តាមរយៈ​បណ្ដាញ​សង្គម។

    Kat បាន​ឈប់​ធ្វើការ​ជា​អ្នក​ប្រឹក្សា​យោបល់ និង​ថត​វីដេអូ​បាន​ជាង ១០០ ឈុត រួច​ក៏​ច្របាច់​វា​បញ្ចូល​គ្នា​ទៅជា​កញ្ចប់​សិក្សា​ដែលមាន​ឈ្មោះថា The Excelerator Course។ វគ្គ​សិក្សា​នេះ​មានតម្លៃ ២៩៧ ដុល្លារ/វគ្គ។ ខែវិច្ឆិកា ២០២០ Kat បាន​លក់​វគ្គ​សិក្សា​ដំបូង​របស់ខ្លួន។ ដល់​ខែមករា ២០២១ នាង​រកបាន​ប្រាក់​អកម្ម ១៥,០០០ ដុល្លារ/ខែ ពី​វគ្គ​សិក្សា​នេះ។ Kat បាន​ឈប់​ធ្វើការ​ផ្សេង ហើយ​ងាក​មក​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន។

    អភិវឌ្ឍ​ Miss Excel

    ក្រោយពី​ចំណាយពេល​ទាំងស្រុង​លើ​ការងារ​បង្រៀន Excel កញ្ញា Kat ក៏​រកបាន ១ លាន​ដុល្លារ ពី Miss Excel។ ខែតុលា ២០២១ នាង​រកបាន​ជាង ១០០,០០០ ដុល្លារ​ក្នុង​រយៈពេល​តែ ១ ថ្ងៃ។

    ទន្ទឹមនឹង​វគ្គ Excelerator កញ្ញា Kat ក៏មាន ២ វគ្គ​ទៀត ទាក់ទង​នឹង Excel រួម​នឹង​វគ្គ​សម្រាប់ PowerPoint, Word, Teams, Outlook, OneNote និង Google Sheets។

    វគ្គ​សិក្សា​លក់រាយ មានតម្លៃ​ពី ៤៤ ដុល្លារ ដល់ ៣៩៧ ដុល្លារ/វគ្គ។ នាង​ក៏មាន​វគ្គ​ដែលមាន​តម្លៃ​ចាប់ពី ៣៩៧ ដុល្លារ ដល់ ៩៩៧ ដុល្លារ​ផងដែរ។

    គម្រោង​ថ្មី​បំផុត​របស់​នារី​វ័យ ២៨ ឆ្នាំ​រូបនេះ មាន​ឈ្មោះថា Workplace FUNdamentals Course ដែល​បង្រៀន​អំពី​ជំនាញសំខាន់ៗនៅ​ត្រូវការ​ចាំបាច់​នៅក្នុង​កន្លែងធ្វើការ ដូចជា Microsoft Office។ល។ ក្រៅពី​វគ្គ​សិក្សា​ដែល​លក់​ជា​កញ្ចប់ Kat ក៏មាន​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក Excel សម្រាប់​ក្រុមហ៊ុន និង​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​លើកទឹកចិត្តផ្សេងៗផងដែរ។

    Kat ក៏បាន​លើកឡើង​នូវ​អនុសាសន៍​មួយចំនួន​ដើម្បី​អាច​កសាង​ក្រុមហ៊ុន​មួយ ដែល​ឆ្ពោះទៅរក​ភាពជោគជ័យ៖

    ១-រកឱ្យឃើញ​នូវ​គោលដៅ​ពិតប្រាកដ​របស់ខ្លួន
    ២-ថែទាំ​សុខភាព​រាងកាយ និង​រូប​សម្ផស្ស​របស់ខ្លួន
    ៣-ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ដើម្បី​ប្រឈម និង​ដោះស្រាយ​បញ្ហា

  • ប្រទេស​ថៃ ដាក់​ការកំណត់​លើ​ការប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល

    ប្រទេស​ថៃ ដាក់​ការកំណត់​លើ​ការប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល

    រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ នៅ ប្រទេស​ថៃ នឹង​មិនមាន​សិទ្ធិ​ស្របច្បាប់​សម្រាប់​ការប្រើប្រាស់​ដើម្បី​ទូទាត់ ប៉ុន្តែ អាច​ជួញដូរ​ក្នុង​ទម្រង់​ជា​ទ្រព្យ​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​ការអនុញ្ញាត​ពីរ​ដ្ឋ។

    ធនាគារជាតិ​របស់ ប្រទេស​ថៃ (BoT) បានឱ្យដឹងថា កំពុង​ធ្វើ​សេចក្ដីព្រាង​ការកំណត់​ដើម្បី​ទប់ស្កាត់ Bitcoin និង​បណ្ដា​ប្រាក់​ឌីជីថល​ដទៃទៀត ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​ទូទាត់។ ស្ថាប័ន​នេះ​យល់ថា ការប្រែប្រួល​ខ្លាំង​របស់​ពួកវា នឹង​បង្កឱ្យមាន​ហានិភ័យ និង​ធ្វើឱ្យ​អ្នកលក់ និង​អ្នកទិញ​ត្រូវ​ខាតបង់។

    អ្នក​ដែល​ត្រូវបាន​រកឃើញថា បាន​បំពាន​ការកំណត់ បើទោះជា​អ្នកទិញ ឬ​អ្នកលក់​ក៏ដោយ នឹងត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៣០០,០០០ បាត (ប្រហែល ៩,០០០ ដុល្លារ​អាម៉េរិក) បូក​ជាមួយនឹង ១០,០០០ បាត​សម្រាប់ ១ ថ្ងៃ បើសិន​ពួកគេ​បន្ត​ល្មើ​សនឹង​ការកំណត់។

    តាម​គម្រោង ការកំណត់​ថ្មី​នេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់កណ្ដាល​ចុងខែ​កុម្ភៈ ២០២។ ឥរិយាបថ​របស់ ថៃ ត្រូវបាន​គេ​យល់ថា នឹង​រឹតត្បិត​ការផ្ទុះ​ឡើង​នៃ​និន្នាការ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​នៅ​ប្រទេស​នេះ ក្នុង​គ្រា​ដែល​តម្លៃ Bitcoin កំពុង​ធ្លាក់ចុះ។

    កាលពី​ចុងឆ្នាំ ២០២១ BoT និង គណៈកម្មការ​មូល​ប​ត្រ (SEC) បានអនុញ្ញាត​ឱ្យ​ទិញ លក់ និង​ដោះដូរ​ប្រាក់​ឌីជីថល នៅលើ​ថ្នាល​បច្ចេកវិទ្យា​ហិ​រញ្ញា​វត្ថុ​ទាំងឡាយណា​ដែល SEC បានផ្ដល់​ការយល់ព្រម។

    នៅ ប្រទេស​ថៃ មាន​ថ្នាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដោះដូរ​ប្រាក់​ឌីជីថល ចំនួន ៨ មាន​លិខិតអនុញ្ញាត​របស់ SEC រួមមាន​ទាំង Bitkub ដែល​គ្រប់គ្រង​ដោយ​ធនាគារពាណិជ្ជ Siam (SCB) ផងដែរ។

    Nares Laopannarai អគ្គលេខា​សមាគម​ទ្រព្យ​ឌីជីថល​ថៃ យល់ថា ការប្រកាស​ថ្មី​បំផុត​នេះ​របស់ BoT បាន​បណ្ដាលឱ្យ​ក្រុមហ៊ុនធំៗត្រូវ​រង​សម្ពាធ ក្នុងនោះ​មាន​ទាំង​បណ្ដា​ក្រុមហ៊ុន​ដែល​បានប្រកាស​វិនិយោគ​ធំ​ទៅលើ​វិស័យ​រូបិយវត្ថុ​ឌីជីថល ពិសេស​គឺ​នៅពេលដែល​តម្លៃ​របស់ Bitcoin កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង។ នេះ​បើតាម​សារព័ត៌មាន​ជប៉ុន Nikkei។

    ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) រួមមាន ព្រុយ​ណេ ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ក៏បាន​ប្រកាស​អនុវត្ត​ការកំណត់​លើ​ការគ្រប់គ្រង​ប្រាក់​ឌីជីថល នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ សូម្បីតែ​ប្រទេស​ដែលមាន​ការនិយម​ប្រើប្រាស់ Bitcoin ដូចជា សិង្ហ​បុរី និង វៀតណាម ក៏​មិន​អនុញ្ញាតឱ្យ​ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ (decentralized digital currency) នេះដែរ៕

  • ឥណ្ឌា ​ចាត់ទុក​ការជួញដូរ​​រូបិយ​វត្ថុ​​ឌីជីថល​ ដូច​ទៅ​នឹង​​​ការលេង​ល្បែងស៊ីសង​ស្របច្បាប់

    ឥណ្ឌា ​ចាត់ទុក​ការជួញដូរ​​រូបិយ​វត្ថុ​​ឌីជីថល​ ដូច​ទៅ​នឹង​​​ការលេង​ល្បែងស៊ីសង​ស្របច្បាប់

    រដ្ឋាភិបាល​ឥណ្ឌា បានឱ្យដឹងថា ពួកគេ​មិន​ចាត់ទុក​ការជួញដូរ​ប្រាក់​ឌីជីថល​ជា​រៀង​ខុសច្បាប់​នោះទេ ប៉ុន្តែ​បញ្ជាក់ថា នឹង​យកពន្ធ​ដូច​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​ចំពោះ​អ្នកឈ្នះ​ល្បែងស៊ីសង។

    «វា​កំពុង​ស្ថិតក្នុង​តំបន់​ប្រផេះ។ ការទិញ និង​លក់​ប្រាក់​ជី​ឌី​ជល មិនមែនជា​រឿង​ខុសច្បាប់។ បច្ចុប្បន្ន យើង​បានលើកឡើង​នូវ​ប្រភេទ​ពន្ធ​លើ​ការជួញដូរ​ប្រាក់​ឌីជីថល ដូច​ទៅនឹង​វិធី​ដែល​យើង​អនុវត្ត​ចំពោះ​អ្នក​ដែល​បានឈ្នះ​ល្បែងភ្នាល់​ប្រណាំងសេះ ឬ​រូបភាព​នៃ​ល្បែងស៊ីសង​ដទៃ» លោក T.V. Somanathan រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា ឱ្យដឹង​ដូច្នេះ។

    ក្រោយ​ការតាមដាន និង​ពិចារណា​អស់​ច្រើន​ឆ្នាំ រដ្ឋាភិបាល​ឥណ្ឌា បានដាក់​សំណើ​យកពន្ធ ៣០% លើ​ប្រាក់ចំណូល​ចំពោះ​ការជួញដូរ​ប្រាក់​ឌីជីថល។ ការសម្រេច​នេះ បានធ្វើឱ្យ​រូបិយវត្ថុ​ឌីជីថល​វិមជ្ឈការ មាន Bitcoin ជាដើម ក្លាយជា​ប្រាក់​ស្របច្បាប់។

    ក៏ប៉ុន្តែ កម្រិត​នៃ​ការយកពន្ធ ៣០% ខាងលើនេះ​នឹង​ក្លាយជា​ឧបសគ្គ​ធំ​ចំពោះ​ការជួញដូរ​ប្រាក់​ឌីជីថល​វិមជ្ឈការ ដែល​កំពុងតែ​មានការ​កើនឡើង​នៅ ឥណ្ឌា។ រដ្ឋាភិបាល​ក៏​កំពុង​ប្រឹងប្រែង​ក្នុង​ការធ្វើ​សេចក្ដីព្រាងច្បាប់​ទាក់ទង​នឹង​ប្រាក់​ឌីជីថល​នេះដែរ តែ​វា​ត្រូវការ​ការអនុម័ត​ពី​គណៈរដ្ឋមន្ត្រី មុននឹង​ត្រូវបាន​បញ្ជូន​ទៅដល់​សភា។

    បច្ចុប្បន្ន ធនាគារជាតិ​របស់ ឥណ្ឌា ក៏​កំពុងតែ​រៀប​ផែនការ​ដើម្បី​អាចដាក់​ឱ្យប្រើ​ប្រាស់​រូបិយវត្ថុ​ឌី​ជី​ល​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី ១ មេសា​ខាងមុខ។ ឥរិយាបថ​នេះ​ត្រូវបាន​គេ​ជឿថា នឹង​បើកផ្លូវ​ឱ្យមាន​យុគសម័យ​គ្រប់គ្រង​រូបិយវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចំណាយ​ទាប៕