ក្រុមហ៊ុន Opennet គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន វៀតណាម FPT Group ដែលដើមឡើយមានឈ្មោះថា The Corporation for Financing and Promoting Technology (FPT)។ FPT Group មានទីស្នាក់ការកណ្ដាលនៅ រដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ក្រុមហ៊ុនសេវាកម្មទូទាត់ប្រាក់តាមអនឡាញ Stripe ត្រូវបានបង្កើតឡើងដោយបងប្អូន ២ នាក់ គឺ Patrick និង John Collison កាលពីឆ្នាំ ២០១០។ Patrick បច្ចុប្បន្នគឺជា នាយកប្រតិបត្តិ ខណៈដែល John កាន់តំណែងជាប្រធានក្រុមហ៊ុន។
ពួកគេបានចាប់កំណើត និងធំឡើងនៅតំបន់ជនបទក្នុងស្រុក Tipperary នៃ ប្រទេសអៀឡង់។ លោក Patrick ធ្លាប់សិក្សាផ្នែកគណិតនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts សហរដ្ឋអាម៉េរិក។ ២ ឆ្នាំក្រោយ John ក៏បានប្រឡងជាប់ចូលសាកលវិទ្យាល័យ Havard។
Fidji Simo ដែលជាអតីតប្រធានផ្នែកមួយរូបរបស់ Facebook បានចាកចេញពីក្រុមហ៊ុននេះកាលពីខែកក្កដា ២០២១ និងបានក្លាយជា CEO របស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញជាគ្រឿងទេស Instacart ចាប់ពីខែសីហា ឆ្នាំដដែល។ Simon គឺជាស្ត្រីអ្នកជំនួញជនជាតិបារាំង។
ត្បូងពេជ្រពណ៌ផ្ទៃមេឃធំជាងគេ និងថ្លៃជាងគេបំផុតក្នុងពិភពលោក De Beers Cullinan Blue គ្រោងនឹងរកបានប្រាក់ជាង ៤៨ លានដុល្លារ នៅក្នុងការលក់ដេញថ្លៃនៅខែមេសាខាងមុខ។
De Beers Cullinan Blue ត្រូវបានរកឃើញកាលពីឆ្នាំ ២០២១ នៅក្នុងអណ្ដូងរ៉ែ Cullinan របស់ អាហ្វ្រិកខាងត្បូង ជាប្រភពកម្រមួយក្នុងពិភពលោកដែលផ្គត់ផ្គង់ត្បូងប្រភេទនេះ។