Category: សង្គម និងសេដ្ឋកិច្ច

  • ទំនេរ​ពេលយប់ និង​ចុង​សប្ដាហ៍ មេ​ម្នាក់​របស់ Johnson & Johnson បង្កើតបាន TipSnaps ហើយ​​​រកបាន​​​ជាង ២.៥៥ លាន​​​ដុល្លារ ជូន​អ្នកបង្កើត​ខ្លឹមសារ

    ទំនេរ​ពេលយប់ និង​ចុង​សប្ដាហ៍ មេ​ម្នាក់​របស់ Johnson & Johnson បង្កើតបាន TipSnaps ហើយ​​​រកបាន​​​ជាង ២.៥៥ លាន​​​ដុល្លារ ជូន​អ្នកបង្កើត​ខ្លឹមសារ

    Lyonel Doouge ប្រធាន​​​ផ្នែក​​​ផលិតផល​​​បច្ចេកវិទ្យា​​ វ័យ ៣៧ ឆ្នាំ ធ្វើការ​​​នៅក្នុង​​​ក្រុមហ៊ុន​​​ឱសថ​​​ខ្នាត​​​យក្ស Johnson & Johnson បាន​​​ចំណាយ​​​ពេលទំនេរ​​​រៀងរាល់​​​យប់ ដើម្បី​គ្រប់គ្រង​បណ្ដាញ​សង្គម​មួយ​ដែលមាន​ឈ្មោះថា TipSnaps។

    Lyonel បាន​​​បង្កើត TipSnaps នៅឯ​​​ស្រុកកំណើត​ណើ​​​ត West Orange រដ្ឋ New Jersey កាលពី​​​ឆ្នាំ ២០១៧។ នេះ​​​គឺជា​​​ការងារ​​​បន្ទាប់បន្សំ​​​ដែល​​​គាត់​​​នា​​​ត់​​​បា​ន និង​​​កំពុង​​​ធ្វើ ទន្ទឹមនឹង​ការងារ​ចម្បង​នៅ​ក្រុមហ៊ុន​ផលិត​ឱសថ Johnson & Johnson។

    TipSnaps គឺជា​​​ថ្នាល​​​បច្ចេកវិទ្យា​​​មួយ​​​ដែល​​​អនុញ្ញាត​ឱ្យ​តាម​ដាន​​​មើល​​​ខ្លឹមសារ​​​ជា​​​លក្ខណៈ​​​ឯកជ​ន ពី​​​អ្នក​​​ច្នៃប្រឌិត​​​នានា​​​ នៅលើ​​​បណ្ដាញ​​​សង្គម​​​ដែល​​​ពួកគេ​​​ចូលចិត្ត។ ក្នុង​​​រង្វង់​​​មិន​​​ដល់ ៥ ឆ្នាំ ថ្នាល​​​បច្ចេកវិទ្យា​​​នេះ​​​ទាក់ទាញ​​​អ្នកប្រើប្រាស់​​​បាន​​​ជាង ៤៥០,០០០ នាក់ និង​​​រកបាន​​​ប្រា​​​ក់ជាង ២.៥ លាន​​​ដុល្លារ ជូន​​​ដល់​​​អ្នកបង្កើត​​​ខ្លឹមសារ និងអ្នកមានឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម។

    TipSnaps គឺជា​​​ថ្នាល​​​បច្ចេកវិទ្យា​​​មួយ​​​ដែល​​​អនុ​ញ្តា​ម​ដាន​​​មើល​​​ខ្លឹមសារ​​​ជា​​​លក្ខណៈ​​​ល​​​ខ្លឹមសារ​​​ជា​​​លក្ខណៈ​​​ឯកជ​ពី​​​អ្នក​​​ច្នៃប្រឌិត​​​នានា​​​នៅ​​​នានា​​​នៅលើ​​​បណ្ដាញ​​​សង្គម​​​ដែល​​​ពួកគេ​​​ចូលចិត្ត។ ក្នុង​​​រង្វង់​​​មិន​​​ដល់ ៥ ឆ្នាំ ថ្នាល​​​បច្ចេកវិទ្យា​​​នេះ​​​ទាក់ទាញ​​​អ្នកប្រើប្រាស់​​​បាន​​​ជាង ៤៥០,០០០ នាក់ និង​​​រកបាន​​​ប្រា​​​ក់ជាង ២.៥ លាន​​​ដុល្លារ ជូន​​​ដល់​​​អ្នកបង្កើត​​​ខ្លឹមសារ និងអ្នកមានឥទ្ធិពលក្ននៃ​តម្លៃ​ទូទាត់នីមួយៗនាក់។ នាក់។

    TipSnaps រក្សាទុក ១០% នៃ​​​តម្លៃ​​​ទូទាត់នីមួយៗ ដូ​ច្នេះ​ TipSnaps រកបាន​​​ប្រាក់​​​ប្រហែល ២៧៥,០០០ ដុល្លារ​​​ ជា​​​រៀងរាល់ឆ្នាំ នេះ​​​បើតាម CNBC Make It។ Douge បាន​​​បដិសេធ​​​ការទទួលស្គាល់​​​នូវ​​​ទិន្នន័យ​​​ស្ដីពី​​​ប្រាក់ចំណូល​​​ជាក់លាក់​​​ណាមួយ​​​ទាំងអស់ ប៉ុន្តែ​ឱ្យដឹងថា​ គាត់​​​​​​ចង់​​​អភិវឌ្ឍ TipSnaps បន្តទៀត និង​ទាក់ទាញ​អ្នកប្រើប្រាស់​ឱ្យបាន​រាប់លាន​នាក់ និង​បង្កើតបាន​ការទូទាត់​ដែល​រកបាន​ចំណូល​រាប់ពាន់​លានដុល្លារ/ឆ្នាំ។

    ដំណើ​​​រវិ​​​វត្ត​​​នៃ​​​ការរក​​​ប្រាក់

    រូប​ភាព​នៃ​បណ្ដាញសង្គម TipSnaps

    ឆ្នាំ ២០១៦ Douge បាន​​​បង្កើត​​​គេហទំព័រ​​​ផ្សាយពាណិជ្ជកម្ម​​​នានា​​​សម្រាប់​​​បណ្ដា​​​ផលិតផល​​​របស់ Johnson & Johnson និង​បាន​រកឃើញ​ថា អ្នក​​​ដែលមាន​​​ឥទ្ធិពល​​​ក្នុងបណ្ដា​សង្គម និង​អ្នក​ដែលមាន​​​ឥទ្ធិពល​​​ អាច​​​​រកប្រាក់​​​ចំណេញ​​​បាន​​​ច្រើនជាង​​​មុ​​​​ន​​​ បើសិន​​​អ្នកគាំទ្រ​​​របស់​​​ពួក​គេ​បង់ប្រាក់​​​ដោយ​​​ផ្ទា​​​​​​ល់​​​ទៅឱ្យ​​​ពួកគេ ពិសេស​គឺ​ចំពោះ​ខ្លឹមសារ​លក្ខណៈ​ផ្ដាច់មុខ ឬ​ឯកជន​។ ​ពេលវេលា​​​ដែល​​​ម្ចាស់ TipSnaps ​ចាប់ផ្ដើម​​​កសាង​​​ថ្នាល​​​បច្ចេកវិទ្យា​​​នេះ​ ក៏​​​ជា​​​ពេលវេលា​ដែល​​​បណ្ដា​​​ថ្នាល​​​វីដេអូ ដូចជា Cameo និង OnlyFans ជា​ដើម ត្រូវបាន​​​បង្កើត​ឡើ​​​ង ហើយ​​​​​ឆាប់​​​​​ជាង ១ ឆ្នាំ ធៀប​​​នឹង​​​ពេលវេលា​​​ដែល Youtube ចាប់ផ្ដើមផ្ដល់សេវាចុះឈ្មោះដោយមានការបង់ថ្លៃសម្រាប់អ្នកបង្កើតខ្លឹមសារ។

    Douge បានឱ្យដឹងថា គាត់​បាន​ចំណាយពេល ៦ ខែ ធ្វើការ​រហូតដល់​ម៉ោង ៣ ទៀបភ្លឺ ដើម្បី​សរសេរ​កូដ ហើយ​ធ្វើការ​ទាំង​ថ្ងៃ​ចុង​សប្ដាហ៍ មុនពេល​បញ្ចេញ TipSnaps កាលពី​ខែមីនា ឆ្នាំ ២០១៧។ គាត់​បាន​ទាក់ទង​ផ្ទាល់​ទៅកាន់​អ្នក​ដែលមាន​ឥទ្ធិពល និង​មាន​អ្នកតាមដាន​ជាង ១០០,០០០ នាក់ នៅលើ Instagram ដោយនិយាយ​ប្រាប់​ពួកគេ​ថា ពួកគេ​អាច​រកប្រាក់​បាន​ច្រើនជាង​បច្ចុប្បន្ន ពី​ខ្លឹមសារ​របស់​ពួក​គេ​។ ​មួយ​​​សប្ដាហ៍​​​បន្ទាប់ពី​​​បាន​​​ទាក់ទង​​​ទៅកាន់​​​​​​​ក្រុម​​​អ្នកបង្កើត​ខ្លឹមសារ​ TipSnaps ​ក៏​​​រកបាន​​​ការទូទាត់​​​ជា​​​លើកដំបូង​​​របស់ខ្លួន។ ក្នុង​​​រយៈពេល ៦ ខែ គេហទំព័រ​​​នេះ​​​មាន​​​អ្នកប្រើប្រាស់​​​ជាង ៥០,០០០ នាក់។ ចុងឆ្នាំ​​​​​នោះ Douge ក៏​​​រកបាន​​​សហការី​​​ម្នាក់​ គឺ​លោក​ Vic Bodddie ដែល​​​ជា​ជីវ​វិទូ​នៅ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាម៉េរិក មក​ធ្វើ​ជា​​សហ​ស្ថាបនិក។

    លោក​ Lyonel Dougé អគ្គនាយកប្រតិបត្តិ និង​ជា​វិស្វករ​របស់ TipSnaps និង​ លោក Vic Boddie ជា​នាយកប្រតិបត្តិ

    បច្ចុប្បន្ន Douge គ្រប់គ្រង​គេហទំព័រ​របស់ខ្លួន​ពី​ការិយាល័យ​នៅឯ​ផ្ទះ ឬ​នៅឯ WeWork ដែល​គាត់​ទៅធ្វើ​ការ ១ថ្ងៃ/សប្ដាហ៍។ TipSnaps មាន​បុគ្គលិក​ក្រៅ​ម៉ោង ៤ នាក់ រួមមាន Douge, Boddie និង​បុគ្គលិក ២ នាក់​ទៀត​នៅ ហ្វ៊ី​លី​ពី​ន។

    គម្រោង​​​អនាគត​​​សម្រាប់ TipSnaps

    ស្ថាបនិករបស់ TipSnaps ឱ្យដឹងថា​ គាត់​​​នឹងធ្វើ​​​ការប្រមូល​​​ទុន​​​នៅលើ Republic នៅក្នុង​​​ខែ​​​នេះ។ គាត់​​​សង្ឃឹមថា នឹង​​​ប្រមូលបាន ៧៥០,០០០ ដុល្លារ​បន្ថែមទៀត។ គោលដៅ​​​របស់ Douge នឹង​​​ទាក់ទាញ​​​បាន​​​អ្នក​​​ចុះឈ្មោះ​​​ប្រើប្រាស់​​​ជា​ង ២០ លាន​​​នាក់​​​ក្នុង​​​រង្វង់ ៣ ឆ្នាំ​​​​​​ទៀត និង​​​រកបាន​​​ប្រា​​​ក់ ១ ពាន់​​​លាន​​​ដុល្លារ​​​ជា​​​រៀងរាល់​​​ឆ្នាំ​ សម្រាប់​​​ក្រុម​​​អ្នក​​​បង្កើ​​​ត​​​ខ្លឹមសារ​​​នៅលើ TipSnaps៕

  • Tesla គឺជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​តែមួយគត់​ដែល​លេចធ្លោ​ជាងគេ ក្នុង​គ្រា​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់

    Tesla គឺជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​តែមួយគត់​ដែល​លេចធ្លោ​ជាងគេ ក្នុង​គ្រា​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់

    ក្រុម​អ្នកវិនិយោគ​ដែល​ចង់​ប្រថុយ​ជាមួយនឹង​រថយន្ត​អគ្គិសនី​នៅពេលនេះ គឺមាន​ជម្រើស​តែមួយគត់ នោះ​គឺ Tesla របស់ Elon Musk។

    សារព័ត៌មាន Bloomberg បាន​អះអាងថា នៅពេល​តម្លៃ​ប្រេង​ឡើង​ខ្ពស់ តម្លៃ​ហ្គាស​ក៏​កើនឡើង​ទៅតាម​នោះ ធ្វើឱ្យ​អ្នកវិនិយោគ​ដែល​ចង់​បោះទុន​ច្រើន​ទៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី មាន​ជម្រើស​តែមួយគត់៖ Tesla ឬ​មិន​ជ្រើសរើស​ក្រុមហ៊ុន​ណា​ទាំងអស់។

    ការ «រត់ចោល» បណ្ដា​ភាគហ៊ុន​រថយន្ត​អគ្គិសនី​កាលពីពេលថ្មីៗនេះ បាន​ជួយ​ឱ្យ Tesla ហក់​ឡើង​កាន់តែ​ខ្ពស់ លើ​បណ្ដា​គូប្រជែង​ថ្មី​របស់ខ្លួន។ គម្លាត​ត្រូវបាន​បន្ថែម​កាន់តែ​ឆ្ងាយ​កាលពី​សប្ដាហ៍​មុន នៅពេល​ក្រុមហ៊ុន​រថយន្ត​អគ្គិសនីធំៗចំនួន ២ នៅ សហរដ្ឋ​អាម៉េរិក រួមមាន Rivian និង Lucid បាន​បង្ហើប​ឱ្យដឹង​អំពី​ឧបសគ្គ​ជាច្រើន​ដែល​កើតឡើង​ដោយសារ​បញ្ហា​រអាក់រអួល​នៃ​បណ្ដាញ​ផ្គត់ផ្គង់ នាំឱ្យមាន​និន្នាការ​លក់​ចោល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំងនេះ។

    រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ Rivian

    បញ្ហា​ជាច្រើន​កំពុង​កើតឡើង​នៅក្នុង​បណ្ដា​ក្រុមហ៊ុន​ក្នុង​វិស័យ​រថយន្ត ប៉ុន្តែ Tesla កំពុង​ទទួលបាន​ផលចំណេញ។ តម្លៃ​ប្រេង​កើនឡើង បាន​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​កាន់តែ​ទទួលបាន​ចំណាប់អារម្មណ៍​ជាង​ពេលណា​ទាំងអស់ ហើយ​សូម្បីតែ​លោក ចូ បៃ​ដិ​ន ក៏​អំពាវនាវ​ឱ្យ​ទទួលយក​រថយន្ត​អគ្គិសនី​ផងដែរ។

    ក៏ប៉ុន្តែ មិនមែន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំងអស់​សុទ្ធតែ​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​តម្លៃ​ប្រេង​នោះឡើយ។ ក្រុម​អ្នកវិនិយោគ​កាន់តែ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​មុននឹង​ជ្រើសរើស។ ក្នុងនោះ មានតែ Tesla មួយគត់​ដែល​លេចធ្លោ​ជាងគេ​នៅពេល​ប្រៀបធៀប​ថា ក្រុមហ៊ុន​ណាខ្លះ​រកបាន​ប្រាក់ចំណេញ។

    ជា​សរុប Rivian និង Lucid បានប្រគល់​រថយន្ត​អគ្គិសនី​ចំនួន ១,០០០ គ្រឿង ដល់ដៃ​អតិថិជន ក្នុង​ឆ្នាំ ២០២១។ ចំណែក Tesla លក់បាន​ជិត ១ លាន​គ្រឿង ក្នុង​ឆ្នាំ​កន្លង។

    រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ Lucid

    កាលពី​សប្ដាហ៍​មុន គិត​ចាប់​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សុក្រ ភាគហ៊ុន Rivian បាន​ថយចុះ ៣០% ហើយ​បើ​រាប់​ចាប់ពី​ខែវិច្ឆិកា ២០២១ ភាគហ៊ុន​នេះ​ថយចុះ ៧០% ដែល​នេះ​បានធ្វើឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Rivian បាត់បង់​ជិត ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ចំណែក​ភាគហ៊ុន Lucid ក៏​ថយចុះ ១៤% កាលពី​ថ្ងៃ​អង្គារ ហើយ​បច្ចុប្បន្ន​បាន​ថយចុះ ៥៩% បើ​ធៀប​នឹង​កម្រិត​ខ្ពស់​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១៕

  • ធានា​គារ​រុស្ស៊ី គ្រោង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ​របស់ ចិន

    ធានា​គារ​រុស្ស៊ី គ្រោង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ​របស់ ចិន

    ធនាគារ​មួយចំនួន​របស់ រុស្ស៊ី កំពុង​រៀប​គម្រោង​ប្រើប្រាស់​កាត់​ឥណ​ពន្ធ​ដែល​ចេញ​ដោយ UnionPay ដើម្បី​ជំនួស​ឱ្យ Visa និង Mastercard ឬ PayPal។

    Sberbank ដែលជា​ធនាគារ​ធំជាងគេ​នៅ រុស្ស៊ី បានឱ្យដឹងថា កំពុង​ពិនិត្យ​លទ្ធភាព​ចេញ​កាត​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់ Mir របស់​ប្រទេស​រុស្ស៊ី និង​កាត UnionPay របស់ ចិន។ UnionPay គឺជា​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​ផ្គត់ផ្គង់​កាត់​ទូទាត់​ប្រាក់​ស្ទើរតែ​គ្រប់​ប្រភេទ​ទាំងអស់​នៅ ប្រទេស​ចិន។

    ដំណឹង​នេះ​បាន​លេចឡើង​បន្ទាប់ពី Visa និង Mastercard ប្រកាសថា នឹង​ផ្អាក​ដំណើរការ​នៅ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។ Visa និង Mastercard ឱ្យដឹងថា កាត​របស់​ពួកគេ​ដែល​ចេញ​នៅ រុស្ស៊ី នឹងមិន​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ក្រៅប្រទេស​នេះ ចាប់ពី​ថ្ងៃទី ១០ មីនា។ កាត់​របស់​ក្រុមហ៊ុន Visa និង Mastercard នៅ​បរទេស​ក៏​មិនអាច​ទូទាត់​នៅ រុស្ស៊ី។

    យោងតាម​របាយការណ៍​កាលពី​ថ្ងៃទី ១ មីនា ឆ្នាំ ២០២១ ប្រាក់ចំណូល​សុទ្ធ ៤% របស់ Mastercard មាន​ទំនាក់ទំនង​ជាមួយ រុស្ស៊ី ខណៈដែល​សកម្មភាព​ជំនួញ​ដែល​ទាក់ទង​នឹង អ៊ុយ​ក្រែ​ន មាន​ចំនួន ២%។ ចំណែក Visa វិញ ក្នុង​ឆ្នាំ ២០២១ ប្រាក់ចំណូល​សុទ្ធ​ពី រុស្ស៊ី មាន​ប្រហែល ៤%។

    ជាមួយនឹង UnionPay ជនជាតិ​រុស្ស៊ី នៅតែ​អាច​ទូទាត់​ប្រា​ក់នៅ​បរទេស។ UnionPay គឺជា​ស្ថាប័នហិរញ្ញវត្ថុ​របស់ ប្រទេស​ចិន ដែល​រកស៊ី​ក្នុងប្រទេស និង​ដែនដី​ចំនួន ១៨០ ក្នុង​ពិភពលោក។ Alfa-Bank ដែលជា​ធនាគារឯកជន​ធំ​បំផុត​នៅ រុស្ស៊ី ក៏​កំពុងធ្វើការ​ជាមួយ UnionPay។ Tinkoff Bank និង Raiffeisen Bank International ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​របស់ ចិន។

    មុន​នោះ ប្រព័ន្ធ​ទូទាត់​អន្តរជាតិ PayPal ក៏បាន​ប្រកាស​ផ្អាក​ផ្ដល់​សេវាកម្ម​នៅ ប្រទេស​រុស្ស៊ី ដោយ​មូលហេតុ​ដូច​ទៅនឹង Mastercard និង Visa៕

  • TikTok ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី​នៅ រុស្ស៊ី ដើម្បី​គោរព​តាមច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

    TikTok ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី​នៅ រុស្ស៊ី ដើម្បី​គោរព​តាមច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

    កាលពី​ថ្ងៃទី ៦ មីនា បណ្ដាញ​សង្គម TikTok បានប្រកាស​ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី និង​គ្រប់​ប្រភេទ​ពី ប្រទេស​រុស្ស៊ី ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​បុគ្គលិក និង​ក្រុមហ៊ុន ក៏ដូចជា​គោរព​តាម​បទបញ្ជា​ថ្មី​របស់ ក្រុង​មូ​ស្គូ ស្ដីពី​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។

    បណ្ដាញ​សង្គម Tiktok បាន​បន្ថែមថា សេវាកម្ម​ផ្ញើ​សារ​ក្នុង​បណ្ដាញ​សង្គម​នេះ​នឹងមិន​រង​ផលប៉ះពាល់​ពី​ការផ្អាក​ខាងលើនេះ​ទេ។ ក្រុមហ៊ុន​នេះ​ក៏​នឹង​បន្ត​វាយតម្លៃ​ស្ថានការណ៍​នៅ រុស្ស៊ី ដើម្បី​ធ្វើការ​ភ្ជាប់​សេវាកម្ម​ទាំងស្រុង​ឡើងវិញ​ឱ្យបាន​សមស្រប​តាម​ពេលវេលា និង​ការជាក់ស្ដែង។

    កាលពី​ថ្ងៃទី ៤ មីនា ប្រ​ធនា​ធិបតី​រុស្ស៊ី លោក ពូ​ទីន​បាន​ចុះហត្ថលេខា​អនុវត្ត​ច្បាប់​ពិន័យ​ដាក់ពន្ធនាគារ​ឡើងដល់ ១៥ ឆ្នាំ ចំពោះ​បុគ្គល​ដែល​ត្រូវបាន​ចោទ​ពីបទ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី កងទ័ព​រុស្ស៊ី ក្នុង​គ្រា​ដែល ក្រុង​មូ​ស្គូ កំពុង​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ច្បាប់​ថ្មី​ខាងលើ​នឹងដាក់​ពិន័យ​ជា​ប្រាក់​ចាប់ពី ៧០០,០០០ ដល់ ១.៥ លា​នរូ​ប្ល​រុស្ស៊ី ឬ​ពិន័យ​ដាក់ពន្ធនាគារ ៣ ឆ្នាំ។ បើសិន​ប្រើប្រាស់​មុខតំណែង​ដើម្បី​បង្ហោះ​សារ​ក្លែងក្លាយ ឬ​បង្ហោះ​សារ​ក្លែងក្លាយ​ដើម្បី​រកប្រាក់ នឹងត្រូវ​បាន​ពិន័យ ៥ លា​នរូ​ប្ល ឬ​ជាប់ពន្ធនាគារ​ពី ៥ ដល់ ១០ ឆ្នាំ។ បុគ្គល​ល្មើស​នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី ១០ ទៅ ១៥ ឆ្នាំ បើសិន​ព័ត៌មាន​ក្លែងក្លាយ​របស់​ពួកគេ​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ។

  • មាស និង​ប្រេង​ឡើងថ្លៃ​ខ្ពស់ ព្រោះ​ខ្លាច អាម៉េរិក ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី

    មាស និង​ប្រេង​ឡើងថ្លៃ​ខ្ពស់ ព្រោះ​ខ្លាច អាម៉េរិក ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី

    ប្រេង Brent ១ ធុង បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន​រាប់សិប​ដុល្លារ និង​មានពេលខ្លះ​ វា​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១៣៩ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល ខណៈ​មាស​ក៏​ឡើងថ្លៃ​លើសពី ២,០០០ ដុល្លារ/អោន។

    បន្ទាប់ពី​បើកទ្វារ​ជួញដូរ​បាន​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ មាស​ពិភពលោក​ប្រគល់​ភ្លាម មានតម្លៃ ១,៩៩៣ ដុល្លារ/អោន កើន  ២០ ដុល្លារ ធៀប​នឹង​មុនពេល​បើក​ការជួញដូរ។ ក្រោយមក តម្លៃ​មាស​ក៏​បន្ត​កើនឡើង រហូតដល់​លើសពី ២,០០០ ដុល្លារ/អោន។

    ចំណែក​តម្លៃ​ប្រេង​ឆៅ​ក៏​កើនឡើង​ខ្ពស់។ ប្រេង Brent ព្រឹក​នេះ​មានពេលខ្លះ​កើន ១៨% ឡើងដល់ ១៣៩ ដុល្លារ/ធុង​បារ៉ែល។ បច្ចុប្បន្ន អត្រា​កើនឡើង​នៃ​តម្លៃ​ប្រេង​នេះ ស្ថិតនៅ​ត្រឹម ៩%។ មូលហេតុ​នៃ​ការឡើង​ថ្លៃ​នេះ​គឺ​បណ្ដាលមកពី រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន និង​សម្ព័ន្ធមិត្ត កំពុង​ពិភាក្សា​អំពី​ការដាក់ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី នៅ​ចំពោះមុខ​សម្ពាធ​ពី​មជ្ឈដ្ឋាន​នានា​ដែល​ស្នើឱ្យ​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​កំពុង​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

  • រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ប្រភេទ Molten Salt កម្លាំង ១០០ MW នៅលើ​សមុទ្រ​ខ្សាច់ Gobi

    រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ប្រភេទ Molten Salt កម្លាំង ១០០ MW នៅលើ​សមុទ្រ​ខ្សាច់ Gobi

    ដោយ​បំពាក់​កញ្ចក់​ប្រមូល​កំដៅ​នៃ​ពន្លឺព្រះអាទិត្យ រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​នៅ Gansu អាច​ផលិត​អគ្គិសនី​បាន ៣៩០ លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ។

    នេះ​គឺជា​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​អគ្គិសនី​ថាមពលព្រះអាទិត្យ​ដែល​ប្រើ​បច្ចេកវិទ្យា Molten Salt ធំ​បំផុត​នៅ ប្រទេស​ចិន។ Cheng nan ដែលជា​អ្នកយកព័ត៌មាន​របស់ Xinhua បាន​និយាយថា រាល់ថ្ងៃ ចាប់ពី​ពេល​ព្រះអាទិត្យ​រះ រហូតដល់​លិច កញ្ចក់ ១២,០០០ ផ្ទាំង នឹង​បែរ​ទៅរក​ព្រះអាទិត្យ ដើម្បី​ប្រមូលផ្ដុំ​ពន្លឺ ជះ​ទៅកាន់​ប៉ម Molten Salt ដែលមាន​កម្ពស់ ២៦០ ម៉ែត្រ សម្រាប់​បំប្លែង​ទៅជា​អគ្គិសនី។

    រោងចក្រ​អគ្គិសនី​ថាមពលព្រះអាទិត្យ​ប្រភេទ Molten Salt នេះ មាន​កម្លាំង ១០០ MW និង​មាន​ទីតាំងនៅ​ក្នុងស្រុក Donhuang នៃ​ខេត្ត Gansu ភាគ​ពាយព្យ​នៃ ប្រទេស​ចិន។ វា​ដំណើរការ​ដោយ​ប្រើប្រាស់​កញ្ចក់​ចំនួន ១២,០០០ ផ្ទាំង ដើម្បី​ប្រមូល​ពន្លឺព្រះអាទិត្យ បាញ់​ឆ្ពោះទៅកាន់​ប្រព័ន្ធ​ទទួល​ពន្លឺ​នៅលើ​ប៉ម​ថាមពល។

    វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាចបង្កើត​អគ្គិសនី​បាន ៣៩០ លាន​គីឡូវ៉ាត់/ឆ្នាំ។ តាមរយៈ​យន្តការ​នេះ រោងចក្រ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ពុល​កាបូនឌីអុកស៊ីត បាន ៣៥០,០០០ តោន ក្នុង ១ ឆ្នាំ។

    ពេល​ដំណើរការ​អស់ពី​សមត្ថភាព រោងចក្រ​នេះ​អាច​ផលិត​អគ្គិសនី​បាន ១០០,០០០ គីឡូវ៉ាត់ ជា​រៀងរាល់​ម៉ោង គ្រប់គ្រាន់​សម្រាប់​អំបូល​ភ្លើង​ចំនួន ១ លាន​អំពូល ក្នុង ១ ម៉ោង។

  • កម្មវិធី​ AI (បញ្ញា​សិប្បនិម្មិត) ដែល​មាន​ជំនាញ​ក្នុង​ការ​ «បកប្រែ​សំឡេង​យំ» ​របស់​ទារក​

    កម្មវិធី​ AI (បញ្ញា​សិប្បនិម្មិត) ដែល​មាន​ជំនាញ​ក្នុង​ការ​ «បកប្រែ​សំឡេង​យំ» ​របស់​ទារក​

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Zoundream នៅ​ ប្រទេស​ស្វ៊ីស​ និង​ អេស្ប៉ាញ​ អភិវឌ្ឍ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ចម្លែក​មួយ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) មាន​ជំនាញ​ក្នុង​ការ​បកប្រែ​ភាសា​របស់​ទារក​ទើប​កើត​។

    យោង​តាម​នាយកប្រតិបត្តិ​របស់ Zoundream លោក​ Roberto Iannone នៅ​ពេល​យំ ក្មេង​តូច​​កំពុង​ទាររក​អ្វី​មួយ​។ គំនិត​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ចាប់​ផ្ដើម​ពី​ការ​កំណត់​ដឹង​អំពី​សំឡេង​យំ​របស់​ទារក​ ដើម្បី​បង្ហាញ​នូវ​តម្រូវ​ការ​របស់​ពួក​គេ​។ ឧបករណ៍​ថ្មី​នេះ​ មាន​តួនាទី​ជា​ជំនួយ​ការ​ ជួយ​ឱ្យ​អាណាព្យាបាល​យល់​ច្បាស់​អំពី​កូនៗ​។ ដូច​នេះ ពួកគេ​នឹង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​របៀប​ដែល​ទារក​យំ​ និង​តម្រូវ​ការ​របស់​ពួកគេ​។

    Zoundream ប្រើប្រាស់​កម្មវិធី​ AI ដើម្បី​វិភាគ​លើ​សំឡេង​យំ​របស់​ក្មេង​នៅ​ពាស​ពេញ​ពិភពលោក​ក្នុង​រយៈ​ពេល​រាប់​ពាន់​ម៉ោង​។ ក្រោយ​មក​​ ពួក​គេ​បាន​បែង​ចែក​សំឡេង​យំ​ជា​ ៤ ប្រភេទ​៖ ឃ្លាន, ឈឺ, ទល់​ពោះ​ (ដើរខ្យល់) និង​ចង់​ឱប។

    ដំបូង​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​ Zoundream បាន​ស្នើ​ឱ្យ​អាណាព្យាបាល​ដាក់​ឧបករណ៍​ថត​សំឡេង​​ក្បែរ​កូន​របស់​ពួក​គេ​។ ក្រោយ​មក ពួក​គេ​ចម្រាញ់​យក​តែ​សំឡេង​យំ​របស់​ក្មេង​។ នៅ​ពេល​មាន​ទិន្នន័យ​ពេញ​លេញ​ ពួក​គេ​ចាប់​ផ្ដើមបង្កើត​កម្មវិធី​កុំព្យូទ័រ​។ ជំហាន​បន្ទាប់ Zoundream សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ ដើម្បី​ដាក់​លក់កម្មវិធី​នេះ​នៅ​ក្នុង​ទីផ្សារ​។

    ឧបករណ៍​ Zoundream

    «ក្នុង​ ៣​ ឆ្នាំ​កន្លង​ យើង​បាន​ផ្ដល់​ជូន​ឧបករណ៍​ដែល​មាន​ឈ្មោះ​ថា BabyT ដែល​មាន​ជំនាញ​ក្នុង​ការ​ស្វែង​រក​ និង​បក​ប្រែ​សំឡេង​យំ​​ដល់​គ្រប់​គ្នា​ដែល​ត្រូវ​ការ​​ដោយ​មិន​គិត​ថ្លៃ។ ពួក​គេ​អាច​រក្សា​ទុក​ដល់​ពេល​ណា​ក៏​បាន​ ហើយ​យើង​រក្សា​ទិន្នន័យ​សម្រាប់​គោល​ដៅ​ស្រាវជ្រាវ​» លោក Iannone ឱ្យ​ដឹង​ដូច្នេះ​។

  • ក្រុម​ហ៊ុន​ Microsoft ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​នៅ​ រុស្ស៊ី​

    ក្រុម​ហ៊ុន​ Microsoft ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​នៅ​ រុស្ស៊ី​

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Microsoft Corp កាល​ពី​ថ្ងៃតី ៤ មីនា បាន​ឱ្យ​ដឹង​ថា នឹង​ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​ថ្មី​នៅ​ ប្រទេស​រុស្ស៊ី ក្លាយ​ជា​ក្រុម​ហ៊ុន​លោក​ខាងលិច​ថ្មី​មួយ​ទៀត​ដែល​កាត់​ផ្ដាច់​សកម្ម​ភាព​ជំនួញ​ជាមួយ​ រុស្ស៊ី ក្រោយ​ពី​ប្រទេស​នេះ​បាន​បើក​ការ​ឈ្លាន​ពាន​នៅ​ អ៊ុយក្រែន​។

    ក្រុម​ហ៊ុន​បស្ចិម​លោក​ជា​ច្រើន​ រួម​មាន​ Apple Inc, Nike និង Dell Technologies ជា​ដើម បាន​ផ្អាក​ការ​រកស៊ី​ជាមួយ​​ រុស្ស៊ី ក្នុង​គ្រាដែល​បណ្ដា​ប្រទេសលោក​ខាង​លិច​ ដាក់​ទណ្ឌកម្ម​។ កាលពី​ថ្ងៃទី ១ មីនា ក្រុម​ហ៊ុន​ Apple បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​បាន​ផ្អាក​រាល់​សកម្មភាព​លក់​ផលិត​ផល​របស់​ខ្លួន​នៅ រុស្ស៊ី​។

    ចំពោះ​​ក្រុម​ហ៊ុន​ Microsoft លោក​ប្រធាន Brad Smith ប្រាប់​ថា ក្រៅ​ពី​ការ​ផ្អាក​ការ​លក់​ផលិត​ផល​ថ្មី ក្រុម​ហ៊ុន​ Microsoft ក៏ផ្អាក​មុខ​ជំនួញ​ដទៃ​ផ្សេង​ទៀត​របស់​ខ្លួន​នៅ​ រុស្ស៊ី ដោយ​យោង​ទៅ​តាម​បទបញ្ជា​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ ប្រឆាំង​នឹង​ រុស្ស៊ី ដែល​បាន​លើក​ទ័ព​ចូល​លុកលុយ​ ប្រទេស​អ៊ុយក្រែន​។

  • ចំណុច​ខ្មៅ​ (Umbra) ប៉ុន​ផែនដី បង្ហាញខ្លួន​នៅលើ​ផ្ទៃ​របស់​ព្រះអាទិត្យ

    ចំណុច​ខ្មៅ​ (Umbra) ប៉ុន​ផែនដី បង្ហាញខ្លួន​នៅលើ​ផ្ទៃ​របស់​ព្រះអាទិត្យ

    តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក ថត​បាន​ចំណុច​ខ្មៅ​ដ៏​មហិមា​ដែល​បង្ហាញខ្លួន​នៅលើ​ព្រះអាទិត្យ​កាលពី​ចុងខែ​កុម្ភៈ។

    កែវយឹត​ព្រះអាទិត្យ Daniel K. Inouye នៅ Hawaii អាច​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ​ដ៏​មានតម្លៃ​ស្ដីពី​ព្រះអាទិត្យ ដោយ​មិនបាច់​ហោះ​ទៅកាន់​ទី​អវកាស។

    ស្ថានីយ​ជាតិ​សង្កេត​ព្រះអាទិត្យ (NSO) កាលពី​ថ្ងៃទី ១ មីនា បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​នូវ​រូបថត​ស្ដីពី​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដែល​ថត​បាន​ដោយ​កែវយឹត Daniel K. Inouye។ អង្កត់ផ្ចិត​នៃ​តំបន់​ងងឹត​របស់​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ (humbra) ជិត​ស្មើនឹង​អង្កត់ផ្ចិត​របស់​ផែនដី នេះ​បើតាម​ការឱ្យ​ដឹង​របស់ NSO។

    ចំណុច​ខ្មៅលើព្រះអាទិត្យ​ (Umbra) ដែល​ កែវយឹតសង្កេត​ព្រះអាទិត្យ Daniel K. Inouye ថត​បាន​ និង​ត្រូវ​ស្ថានីយជាតិសង្កេតព្រះអាទិត្យ (NSO) ចែក​រំលែក​កាលពីថ្ងៃទី ១ មីនា

    Daniel K. Inouye ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​ទុន​ពី​មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ​អាម៉េរិក (USNSF)។ ឧបករណ៍​នេះ បានចាប់ផ្ដើម​ដំណើរការ​ដំបូង​កាលពី​ខែកុម្ភៈ ២០២២។ នេះ​គឺជា​តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក។ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ថត​បាន​រូបភាព​ច្បា​ស់ក​ម្រិ​ត​ខ្ពស់​អំពី​ព្រះអាទិត្យ ជាមួយនឹង​ភាព​លម្អិត​មិន​ធ្លាប់មាន​ពីមុនមក។

    កែវយឹត Daniel K. Inouye អាច​ថតរូប​ភាព​ដែលមាន​អង្កត់ផ្ចិត​ត្រឹមតែ ២០ គីឡូម៉ែត្រ។ វា​នឹង​ជួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង​ព្យាករ​អំពី​បាតុភូត​នានា​របស់​ព្រះអាទិត្យ​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​ផែនដី។

  • ភាគហ៊ុន​ធនាគារ Sberbank របស់​ រុស្ស៊ី​ ថយចុះ​ ៩៥%​ នៅ​លើ​​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍

    ភាគហ៊ុន​ធនាគារ Sberbank របស់​ រុស្ស៊ី​ ថយចុះ​ ៩៥%​ នៅ​លើ​​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍

    (អង់គ្លេស)-ភាគហ៊ុន​របស់ ធានា​គារ​រុស្ស៊ី Sberbank បាន​ថយចុះ ៩៥% នៅលើ​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍ (London) នៅក្នុង​ថ្ងៃ​ពុធ (ថ្ងៃ​ព្រហស្បតិ៍ នៅ កម្ពុជា) និង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ទាប​បំផុត បន្ទាប់ពី​ធនាគារ​នេះ​ប្រកាស​ដកខ្លួន​ពី ទីផ្សារ​អឺរ៉ុប។

    ក្រុមហ៊ុន​ផ្ដល់ប្រាក់​កម្ចី​ធំ​បំផុត​របស់ រុស្ស៊ី ឱ្យដឹងថា ពួកគេ​មានការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​បុគ្គលិក និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅ អឺរ៉ុប។

    ធនាគារកណ្ដាល​របស់ អឺរ៉ុប បានចេញ​បញ្ជា​ឱ្យ​បិទទ្វារ​បណ្ដា​សាខា​នៅ អឺរ៉ុប របស់ Sberbank នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់ អូទ្រីស។ ប្រការនេះ​បង្ហាញថា Sberbank ដួលរលំ ឬ​មាន​ហានិភ័យ​ដួលរលំ ក្រោយពី​ការឈ្លានពាន​របស់ រុស្ស៊ី លើ អ៊ុយ​ក្រែ​ន បាន​បង្កឱ្យមាន​វិបត្តិ​ធ្ងន់ធ្ងរ។

    ភាគហ៊ុន​របស់​ធនាគា​រ Sberbank បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃ​ពុធ មានតម្លៃ​ទាប​ជាង ៧៨% នៅ​ផ្សារ​ហ៊ុន​ក្រុង​ឡុង​ដ៍។ ធនាគារ​នេះ​បាន​បាត់បង់​តម្លៃ ៩៩.៩% ចាប់ពី​ដើមឆ្នាំ​រហូតដល់​បច្ចុប្បន្ន។