Category: សង្គម និងសេដ្ឋកិច្ច

  • ភ្ញៀវទេសចរ​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ នាំគ្នា​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត នៅ សៀមរាប

    ភ្ញៀវទេសចរ​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ នាំគ្នា​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត នៅ សៀមរាប

    ភ្ញៀវ​ទេសចរណ៍​ជាតិ និង​បរទេស​យ៉ាងច្រើន​កុះករ បាននាំគ្នា​ទៅ​ទស្សនា «ព្រឹត្តិការណ៍​សម​រាត្រី» ដែលមាន​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត ដែល​បានចាប់ផ្តើម​រះ​ពី​ម៉ោង ៦ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២។

    «ព្រឹត្តិការណ៍​សម​រាត្រី» នេះ កើតឡើង​ពីរដង ក្នុង ១ ឆ្នាំ គឺ​នៅ​ថ្ងៃទី ២១ ខែមីនា និង​នៅ​ថ្ងៃទី ២២ ខែកញ្ញា។ ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​អង្គរ គឺជា​ពេលវេលា ដែល​ពេល​ថ្ងៃ​និង​ពេលយប់ មាន​រយៈពេល​ស្មើគ្នា ដោយ​ខុសពី​ខែ​ធម្មតា​ខ្លះ ដែល​យប់​មាន​រយៈពេល​វែង​ជាង​ពេល​ថ្ងៃ ឬ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ នេះ​បើតាម លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ​នៃ អាជ្ញាធរ​ជាតិ​អប្សរា។

    បុរាណ​វិទូ​រូបនេះ​បញ្ជាក់ថា ប្រទេស​កម្ពុជា មាន​ព្រឹត្តិការណ៍​សម​រាត្រី​កើតឡើង​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ ព្រោះ​វា​គឺជា​លក្ខណៈពិសេស​របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​របស់​ប្រាសាទ​ទុក​មុន ក្នុង​បំណង​តម្រូវ​តាម​បាតុភូតធម្មជាតិ។

  • មនុស្ស​ជាច្រើន​ចូលចិត្ត​បំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិន​អាច​គ្រប់គ្រង​វា​បាន

    មនុស្ស​ជាច្រើន​ចូលចិត្ត​បំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិន​អាច​គ្រប់គ្រង​វា​បាន

    (សហរដ្ឋ​អាម៉េរិក)-ជាង​ពាក់កណ្ដាល​នៃ​មនុស្ស​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ បានឱ្យដឹងថា នឹង​ពិចារណា​ចំពោះ​ការបំពាក់ ឈី​ប (chip) កុំព្យូទ័រ ទៅក្នុង​ខួរក្បាល បើសិនជា​ពួកគេ​អាច​បញ្ជា​លើ​វា​បាន។

    Pew Research បានធ្វើ​ការស្ទង់មតិ​លើ​មនុស្សពេញវ័យ​ចំនួន ១០,២៦០ នាក់ នៅ សហរដ្ឋ​អាម៉េរិក។ សំណួរ​ភាគច្រើន​គឺ​ទាក់ទង​នឹង​ការយល់ឃើញ​ចំពោះ​បច្ចេកវិទ្យា​ទំនើប​នានា ដូចជា កុំព្យូទ័រ​ខួរក្បាល (brain computing), បញ្ញា​សិប្បនិម្មិត (Artificial intelligence-AI) និង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត។

    ៧៨% នៃ​អ្នក​ដែល​ត្រូវបាន​សួរ បាន​បដិសេធ​ការប្រើ ឈី​ប​កុំព្យូទ័រ ដើម្បី​កែលម្អ​សមត្ថភាព​ខួរក្បាល​របស់​ពួកគេ។ ប៉ុន្តែ ៥៩% និយាយថា នឹង​ទទួលយក​បច្ចេកវិទ្យា​នេះ បើសិន​មាន​សិទ្ធិ​ម្ចាស់ការ ពោលគឺ​អាច​បើក-បិទ ឈី​ប​បញ្ជា​ដែល​ស្ថិតនៅក្នុង​ខួរក្បាល​តាមចិត្ត​ចង់ នេះ​បើតាម Alec Tyson ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Pew Research។

    សារព័ត៌មាន Fortune ផ្សាយ​ថា ក្នុង​វិស័យ brain computing ក្នុងនោះ​ក៏មាន​ការបំពាក់ ឈី​ប​កុំព្យូទ័រ ទៅក្នុង​ខួរក្បាល​ជាដើម កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សាធារណជន បន្ទាប់ពី​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk បានទទួល​ជោគជ័យ​មួយចំនួន​នៅក្នុង​បន្ទប់ពិសោធន៍។

    លោក Musk ធ្លាប់បាន​អះអាងថា បច្ចេកវិទ្យា​របស់ Neuralink ក្នុង​អនាគត​អាច​ប្រើប្រាស់​ដើម្បី​បង្កើន​សមត្ថភាព​របស់​មនុស្ស។ ក៏ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា មហិច្ឆតា​នេះ​នឹង​ស៊ីពេល​យ៉ាងយូរ​ទៀត ទើប​អាច​ក្លាយជា​ការពិត៕

  • រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ក្នុង​វេជ្ជសាស្ត្រ «ជិត​ដល់​វេន​សម្ដែងឫទ្ធិ» ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត

    រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ក្នុង​វេជ្ជសាស្ត្រ «ជិត​ដល់​វេន​សម្ដែងឫទ្ធិ» ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត

    រ៉ូ​បូត​មួយគ្រឿង​ដែល​អាច​ជំនួសមុខ​ឱ្យ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​លំដាប់​មធ្យម នឹង​ក្លាយជា​ឧបករណ៍​បច្ចេកវិទ្យា​ចាំបាច់​បំផុត​សម្រាប់​ដំណើរ​ហោះហើរ​ទៅកាន់​ពិភព​ព្រះ​អង្គារ ឬ​ពិភព​ដទៃ។

    គិត​មកដល់​បច្ចុប្បន្ន មាន​បច្ចេកវិទ្យា​ជាច្រើន​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បម្រើ​ដល់​បេសកកម្ម​អវកាស ត្រូវបាន​ពិភពលោក​និយម​ប្រើប្រាស់​នៅលើ​ពិភព​ផែនដី ក្នុងនោះ​មានដូចជា កាស​អត់​ខ្សែ, លេប​ថប, ភ្លើង LED, កូនកណ្ដុរ​កុំព្យូទ័រ, កាមេរ៉ា​ទូរស័ព្ទ រហូតដល់​បច្ចេកវិទ្យា​ចម្រាញ់​ទឹក, បន្សុទ្ធ​ខ្យល់, ផ្ទាំង​សូ​ឡា, ដៃជើង​សិប្បនិម្មិត។ល។

    បច្ចុប្បន្ន សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា បច្ចេកវិទ្យា​ទំនើប​បំផុត​មួយ​ប្រភេទ​ទៀត ជិត​ចាប់កំណើត​ក្នុង​បំណង​ប្រើប្រាស់​ក្នុង​បេសកកម្ម​ទៅកាន់​ទី​អវកាស នោះ​គឺ រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត​ទាំងស្រុង។

    យុគសម័យ​នេះ មនុស្ស​មាន​រ៉ូ​បូត​ដែល​អាចធ្វើ​ការវះកាត់​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន រួមមាន​ដូចជា វះកាត់​ត្រង់​ឆ្អឹង​អាង​ត្រគាក, វះកាត់​ឆ្អឹងខ្នង, វះកាត់​ភ្នែក, ចាក់​ថ្នាំ​ក្នុង​ស្រោមខួរ ជាដើម ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវការ​កម្រិត​សុក្រឹត​ខ្ពស់បំផុត។

    ក៏ប៉ុន្តែ ប្រភេទ​រ៉ូ​បូត​វះកាត់​បច្ចុប្បន្ន គ្រាន់តែ​ជា​ប្រភេទ​ពាក់កណ្ដាល​ស្វ័យប្រវត្ត​ប៉ុណ្ណោះ ពោលគឺ ពួកវា​ត្រូវបាន​រចនា​ឡើង​ដូច​ទៅនឹង​ម៉ាស៊ីន ដែល​ទទួល​ការបញ្ជា​ពី​អ្នកបច្ចេកទេស និង​ក្រុម​វេជ្ជបណ្ឌិត។

    ប្រភេទ​រ៉ូ​បូត​ស្វ័យប្រវត្ត ឬ​ម្ចាស់ការ ១០០% ដែល​ដូច​ទៅនឹង​រថយន្ត​បើកបរ​ស្វ័យប្រវត្ត​ទាំងស្រុង ពេលនេះ​នៅ​ជា​ក្ដី​ស្រមៃ​នៅឡើយ។ STAR ដែលជា​រ៉ូ​បូត​មួយ​ប្រភេទ​ត្រូវបាន​បំពាក់​កម្មវិធី​ឆ្លាត​វៃ ធ្លាប់បាន​ដេរ​ភ្ជាប់​ពោះវៀន​បាន​ដោយ​ជោគជ័យ ប៉ុន្តែ​មិន​ត្រូវបាន​ចាត់ទុកថា​ជា រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត ម្ចាស់ការ ១០០% នោះឡើយ ព្រោះ​ពោះវៀន​ដែល​វា​ដេរ​ភ្ជាប់​គឺជា​ពោះវៀន​សត្វ​ជ្រូក។

    បច្ចុប្បន្ន មនុស្ស​មាន​ រ៉ូបូត​វះកាត់​​ពាក់​កណ្ដាល​ស្វ័យប្រវត្ត

    តើ​ពេលណា​ទើប​មនុស្ស​អាច​សម្រេចបាន​គោលដៅ​ផលិត​រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត ម្ចាស់ការ ១០០%? បណ្ឌិត Tamir Wolf នាយក​ប្រតិបត្តិ​របស់ Theator ដែលជា​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​កម្មវិធី​វះកាត់​ស្វ័យប្រវត្តិ​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត បានឱ្យដឹងថា «ខ្ញុំ​គិតថា នឹង​ចំណាយពេល​រាប់​សតវត្សរ៍​ទៀត​ឯណោះ»។

    ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ Elon Musk ពិតណាស់ កំពុងតែ​ជួយ​គ្នា​ទៅវិញ ទៅមក យ៉ាង​ស៊ីចង្វាក់។ ពួកគេ​កំពុង​អភិវឌ្ឍ​រ៉ូ​បូត​វះកាត់​ស្វ័យប្រវត្ត និង​កំពុងមាន​ផែន​ការនាំ​មនុស្ស​ទៅកាន់​ពិភព​អង្គារ។

    បច្ចុប្បន្ន យើង​កំពុង​ត្រូវ​បើកបរ​រថយន្ត ដូច​ទៅនឹង​ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​បញ្ជា​ដៃ​រ៉ូ​បូត។ ប៉ុន្តែ វិស័យ​ទាំងនេះ​សុទ្ធតែ​កំពុង​ឆ្ពោះ​ទៅដល់​ចំណុច​ពាក់កណ្ដាល​ស្វ័យប្រវត្ត ដូច​ទៅនឹង​រថយន្ត Tesla ដែល​បើកបរ​ស្វ័យប្រវត្ត​ក្នុង​ផ្នែក​ណាមួយ។

    «ហើយ​ក្រោយមក នឹង​ដល់​វេន​ស្វ័យប្រវត្ត​ទាំងស្រុង​ទៅតាម​លក្ខខណ្ឌ នៅពេល​រថយន្ត​ចាប់ផ្ដើម​យល់​អំពី​បរិស្ថាន​របស់​វា។ បន្ទាប់មកទៀត គឺ​ស្វ័យប្រវត្ត​កម្រិត​ខ្ពស់ ដែល​រថយន្ត​ចូលរួម​ធ្វើការ​សម្រេចចិត្ត ហើយ​ចុងក្រោយ​គឺ​ស្វ័យប្រវត្ត​ទាំងស្រុង» លោក​បណ្ឌិត Wolf បកស្រាយ​អំពី​ដំណាក់កាល​នៃ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​នៅលើ​រថយន្ត។

    ចំពោះ រ៉ូ​បូត​វះកាត់​ផ្នែក​វេជ្ជសាស្ត្រ​វិញ លោក​បណ្ឌិត យល់ថា យើង​បាន និង​កំពុង​ឆ្ពោះ​ទៅដល់​ដំណាក់កាល​ស្វ័យប្រវត្ត​មួយផ្នែក។ រ៉ូ​បូត​វះកាត់​ដូចជា STAR របស់​សាកលវិទ្យាល័យ Johns Hopkins គឺជា​ឧទាហរណ៍​ស្រាប់៕

  • ធនាគារ​របស់ ស្វ៊ី​ស កំពុង​រក្សាទុក​ប្រាក់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ របស់ រុស្ស៊ី?

    ធនាគារ​របស់ ស្វ៊ី​ស កំពុង​រក្សាទុក​ប្រាក់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ របស់ រុស្ស៊ី?

    បណ្ដា​ធនាគារ​នៅ ប្រទេស​ស្វ៊ី​ស កម្រ​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ទឹកប្រាក់​ដែល​អតិថិជន​ផ្ញើ​នៅទីនេះ ប៉ុន្តែ ករណី​របស់ រុស្ស៊ី លើក​នេះ ធនាគារ​ស្វ៊ី​ស ត្រូវ​ធ្វើតាម​ការដាក់ទណ្ឌកម្ម​របស់ អឺរ៉ុប។

    យោងតាម​សារព័ត៌មាន Reuters សមាគម​ធនាគារ​ស្វ៊ី​ស (SBA) បាន​គណនា​ឃើញថា បណ្ដា​ធនាគារ​របស់​ប្រទេស​នេះ កំពុង​ទទួល​សិទ្ធិ​គ្រប់គ្រង​ប្រាក់​ពី ១៥០ ទៅ ២០០ ពាន់ ហ្វ្រ​ង់​ស្វ៊ី​ស (ប្រហែល ១៦១ ទៅ ២១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​អតិថិជន​រុស្ស៊ី បាន​ផ្ញើ​នៅក្នុង​គណនី​បរទេស។

    ការ​បង្ហើប​ឱ្យដឹង​នូវ​របាយការណ៍​ស្ដីពី​ទ្រព្យសម្បត្តិ​ពី SBA គឺជា​រឿង​កម្រ ពិសេស​គឺ​ចំពោះ ស្វ៊ី​ស ដែលជា​ប្រទេស​ល្បីឈ្មោះ​ខាង​ការរក្សា​ភាព​សម្ងាត់ និង​សុវត្ថិភាព​សម្រាប់​បណ្ដាគ​ណ​នី​បរទេស។

    សកម្មភាព​មិនធម្មតា​នេះ​ត្រូវបាន​គេ​ចាត់ទុកថា គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​នៃ​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ចំពោះ​បណ្ដា​ខ្ទង់​ប្រាក់​បញ្ញើ​របស់ រុស្ស៊ី ទាក់ទង​នឹង​ការចូល​ឈ្លានពាន​នៅ អ៊ុយ​ក្រែ​ន។

    ដើមឡើយ ស្វ៊ី​ស គឺជា​ប្រទេស​ដែលមាន​និន្នាការ​កណ្ដាល ប៉ុន្តែ បន្ទាប់ពី កងទ័ព​រុស្ស៊ី បាន​ចូលលុកលុយ អ៊ុយ​ក្រែ​ន កាលពី​ខែ​មុន ប្រធានាធិបតី​ស្វ៊ី​ស អ៊ិកណាហ្ស៊ីយ៉ូ កាស៊ិស (Ignazio Cassis) ប្រកាសថា ប្រទេស​នេះ​បង្កក​ទ្រព្យសម្បត្តិ​របស់ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន និង​ក្រុមមន្ត្រី​នយោបាយ និង​ក្រុម​អ្នកជំនួញ ៣៧០ នាក់ ដែល​ត្រូវ សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម ដើម្បី​ទប់ស្កាត់​ប្រភព​ជំនួយ​សម្រាប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

  • ឥណ្ឌា នាំចូល​ប្រេងរាប់លាន​ធុង ពី រុស្ស៊ី ខណៈ​តម្រូវការ​ប្រើប្រាស់​កើន​ដល់ជាង ៥​ លាន​ធុង​/​ថ្ងៃ

    ឥណ្ឌា នាំចូល​ប្រេងរាប់លាន​ធុង ពី រុស្ស៊ី ខណៈ​តម្រូវការ​ប្រើប្រាស់​កើន​ដល់ជាង ៥​ លាន​ធុង​/​ថ្ងៃ

    ក្រុមហ៊ុន​ប្រេង​ឥណ្ឌា បាន​ទិញ​ប្រេង ៣ លាន​ធុង​ពី រុស្ស៊ី ដើម្បី​ធានា​ដល់​តម្រូវការ​ផ្នែក​ថាមពល បើទោះជា​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​នៅ​បស្ចិម​លោក។

    មន្ត្រី​រដ្ឋាភិបាល​មួយរូប​របស់ ឥណ្ឌា សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី ១៨ មីនា បានទទួល​ស្គាល់​ព័ត៌មាន​ខាងលើ និង​ឱ្យដឹងថា ទីក្រុង​ញូវដែលី មិន​ដាក់ទណ្ឌកម្ម​លើ​សកម្មភាព​ទិញ​ប្រេង។ មន្ត្រី​រូបនេះ អះអាងថា ឥណ្ឌា នឹង​ទិញ​ប្រេង​ពី រុស្ស៊ី ថែមទៀត បើទោះជា​មានប្រតិកម្ម​ពី សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​នៅ​លោកខាងលិច។

    សហរដ្ឋ​អាម៉េរិក និង អង់គ្លេស រួម​នឹង​សម្ព័ន្ធមិត្ត កំពុង​ជំរុញ​ឱ្យ ឥណ្ឌា បដិសេធ​ការទិញ​ប្រេង និង​ឧស្ម័ន​របស់ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​របស់​ប្រទេស​នេះ​នៅ អ៊ុយ​ក្រែ​ន។ សារព័ត៌មាន​ឥណ្ឌា ចេញផ្សាយ​ថា រុស្ស៊ី កំពុង​បញ្ចុះតម្លៃ​ប្រេង​ទាប​ជាង ២០% ធៀប​នឹង​តម្លៃ​ស្ដង់ដា​នៅ​ទូទាំង​សកលលោក។

    ឥណ្ឌា ជា​ប្រទេស​ដែល​នាំចូល​ប្រេង ៨៥% ក្នុងចំណោម​បរិមាណ​ប្រេង​ដែល​ប្រើប្រាស់​ក្នុងស្រុក​សរុប។ តម្រូវការ​ប្រេង​របស់​ប្រទេស​នេះ គ្រោង​នឹង​កើន ៨.២% ក្នុង​ឆ្នាំ ២០២២ ឡើងដល់ ៥.១៥ លាន​ធុង/ថ្ងៃ នៅពេល​សេដ្ឋកិច្ច​ងើប​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ-១។

  • តួ​ក​គី សម្ពោធ​ស្ពាន​ត​ភ្ជាប់​ទ្វីបអាស៊ី-អឺរ៉ុប តម្លៃ​ជិត ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក (វីដេអូ)

    តួ​ក​គី សម្ពោធ​ស្ពាន​ត​ភ្ជាប់​ទ្វីបអាស៊ី-អឺរ៉ុប តម្លៃ​ជិត ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក (វីដេអូ)

    ប្រធានាធិបតី​តួ​ក​គី បាន​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន Canakkale ១៩១៥ ដែល​ប្រើប្រាស់​ទុនវិនិយោគ ២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles ដែល​ខណ្ឌ​ចែក ទ្វីបអាស៊ី និង ទ្វីបអឺរ៉ុប។

    ស្ពាន Canakkale ១៩១៥ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ១៨ មីនា ត្រូវបាន​សាងសង់​ដោយ​បណ្ដា​ក្រុមហ៊ុន​តួ​ក​គី និង កូរ៉េខាងត្បូង។ ការសម្ពោធ​ស្ពាន​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ខួប​ទិវា​ជ័យជំនះ​របស់​កងទ័ព​ជើង​ទឹក​ចក្រភព​អូ​តូ​ម៉​ង់ (Ottoman) លើ កងទ័ព​អង់គ្លេស និង បារាំង នៅ Dardanelles ក្នុង​សង្គ្រាមលោក​លើកទីមួយ។

    ស្ពាន​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​គម្រោង​សំខាន់​មួយ​ដែល​បង្ហាញ​អំពី​សមិទ្ធផល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ តួ​ក​គី ក្នុងអំឡុង ២ ទស្ស​វត្ត​ន៍​កន្លងមកនេះ។

    ទីតាំង​ស្ពាន

    ស្ពាន Canakkale ១៩១៥ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ខែមីនា ២០១៧ ដោយ​ប្រើប្រាស់​កម្មករ​ជាង ៥,០០០ នាក់។ នេះ​គឺជា​ស្ពាន​ទី ៤ ដែល​ភ្ជាប់​ឆ្នេរ​របស់ ទ្វីបអាស៊ី និង​ឆ្នេរ​របស់ ទ្វីបអឺរ៉ុប នៅ តួ​ក​គី។

    ស្ពាន Canakkale ១៩១៥ ដែលមាន​សសរទ្រូង​ក​ម្ព​ស់ ៣១៨ ម៉ែត្រ​នេះ មាន​បណ្ដោយ ៤.៦ គីឡូម៉ែត្រ។

    មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​នេះ មធ្យោបាយ​ទាំងឡាយ​ដែល​ធ្វើដំណើរ​រាង Anatolia និង ឧបទ្វីប Gallipoli ត្រូវ​ចំណាយពេល ១ ម៉ោង ដោយ​ជិះ​ស្រឡាង​ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles និង​ត្រូវ​រង់ចាំ​រយៈពេល​ប្រហែល ៥ ម៉ោង។ ប៉ុន្តែ ដោយមាន​ស្ពាន​ថ្មី​នេះ ការធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles បច្ចុប្បន្ន​ចំណាយពេល​តែ ប្រហែល ៦ នាទី​ប៉ុណ្ណោះ៕

  • ចំនួន​សេដ្ឋី​អាម៉េរិក កើន ១០% បើ​ទោះ​ស្ថិតក្នុង​សម័យ​កូ​វីដ-១៩

    ចំនួន​សេដ្ឋី​អាម៉េរិក កើន ១០% បើ​ទោះ​ស្ថិតក្នុង​សម័យ​កូ​វីដ-១៩

    ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ បាន​ជះឥទ្ធិពល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាម៉េរិក ប៉ុន្តែ ប្រការ​ដែល​គួរឱ្យភ្ញាក់ផ្អើល​គឺថា កាលពី​ឆ្នាំ​កន្លង អាម៉េរិក បែរ​ជាមាន​មនុស្ស ១ លាន​នាក់ បាន​ក្លាយជា​សេដ្ឋី។

    យោងតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ Spectrem Group ដែល​បានប្រកាស​កាលពី​ថ្ងៃទី ១៧ មីនា តួលេខ​ជនជាតិ​អាម៉េរិក ដែលមាន​ទ្រព្យ​អាច​វិនិយោគ​ចាប់ពី ១ លាន​ដុល្លារ​ឡើងទៅ បាន​កើនឡើង​ជាង ១០% ពោលគឺ​ពី ១៣.៣ លាន​នាក់​កាលពី​ឆ្នាំ ២០២០ ឡើងដល់ ១៤.៦ លាន​នាក់ កាលពី​ឆ្នាំ ២០២១។

    Spectrem Group ឱ្យដឹងថា ចំនួន​ប្រជាជន​អាម៉េរិក ដែលមាន​ប្រាក់ចំណូល​ពី ២៥ លាន​ដុល្លារ​ឡើងទៅ កើន ១៨% ពោលគឺ​ពី ២១៤,០០០ នាក់ កាលពី​ឆ្នាំ ២០២០ ឡើងដល់ ២៥២,០០០ នាក់ ក្នុង​ឆ្នាំ ២០២។ ចំណែក ចំនួន​មនុស្ស​ដែលមាន​ចំណូល​ពី ១០០,០០០ ដុល្លារ ដល់ ១ លាន​ដុល្លារ គឺ​កើនឡើង​តែ ២% ប៉ុណ្ណោះ។

    ក្រុមហ៊ុន​ខាងលើ​ក៏បាន​បញ្ជាក់ថា ទីផ្សារ​មូល​ប​ត្រ​គឺជា​កត្តា​សំខាន់​ដែល​បង្កើត​ទ្រព្យ​បាន​ច្រើនជាងគេបង្អស់​សម្រាប់​ក្រុម​អ្នកមាន​ក្នុង​ឆ្នាំ​កន្លង។ បើទោះជា​ប្រឈម​នឹង កូ​វីដ-១៩ សេដ្ឋកិច្ច​អាម៉េរិក បានចាប់ផ្ដើម​ឈានដល់​ដំណាក់កាល​ងើបឡើង​វិញ ក្រោយពី​បាន​រង​ឥទ្ធិពល​ពី​វិបត្តិ​សុខភាព​នេះ។

  • ទីក្រុង​ភ្នំពេញ​ទទួលបាន​ភាព​អស្ចារ្យ​ជាមួយនឹង H&M

    ទីក្រុង​ភ្នំពេញ​ទទួលបាន​ភាព​អស្ចារ្យ​ជាមួយនឹង H&M

    យីហោ​ម៉ូដ​សម្លៀកបំពាក់ ​H&M បាន​បើក​ដំណើរការ​ដោយ​ជោគជ័យ​របស់ខ្លួន ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ។ មនុស្សម្នា​ជាច្រើន​ដែល​បាន​តម្រង់​ជួរ​រង់ចាំ​ដោយ​ក្តីរំភើប នឹង​ការអបអរសាទរ​យ៉ាង​ខ្លាំង ដើម្បី​ចូលក្នុង​ហាង H&M ដំបូង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ។

    ដោយ​រង់ចាំ ហាង​បើក​លក់​នៅ​ម៉ោង 09:00ព្រឹក ថ្ងៃ​សុក្រ​ទី18 ខែមីនា, អតិថិជន​ពិតជា​រំភើបចិត្ត​យ៉ាងខ្លាំង​នៅ​មាត់ទ្វារ​នៃ​ហាង​តាំងពី​ម៉ោង 8:00ព្រឹក។ តារា​បង្ហាញ​ម៉ូត​ទាំងអស់​ក៏​រីករាយ​ផងដែរ​ក្នុង​ការទិញ​ទំនិញ​បណ្ដុំ​ទៅដោយ​ម៉ូដ​ជាច្រើន និង​ចុងក្រោយ​បំផុត ដែល​បង្ហាញ​ពី​ពណ៌​រស់​រវើក ឬ​ពណ៌​ស្រស់​ឆើតឆាយ ម៉ូតប្លែកៗ និង​សម្ភារៈ​និរន្ត​ន៍ភា​ពពី​ការប្រមូលផ្តុំ​ទៅដោយ​ម៉ូត​ប្រចាំ និ​ទាយ​រដូវ និង​រដូវក្ដៅ​ក្នុង​ឆ្នាំ 2022នេះ នៅ​ថ្ងៃ​បើកសម្ពោធ​ដំបូង​របស់ H&M AEON Mall Phnom Penh1 ។

    លោក Philippe Lassaux  នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​របស់ H&M បាន​និយាយថា “វា​ពិតជា​រីករាយ និង​រំភើបចិត្ត​ណាស់​ដែល​បានឃើញ​មនុស្ស​ជាច្រើន​ដែល​កំពុង​រង់ចាំ​ការបើក​ហាង​ដំបូង​របស់ H&M នៅ​ទីក្រុង​ភ្នំពេញ។ យើង​ខ្នះខ្នែង​ក្នុងការ​នាំយក​ម៉ូត និង​គុណភាព​ក្នុងតម្លៃ​ដ៏​ល្អ​បំផុត ក្នុង​មធ្យោបាយ​ប្រកបដោយ   និរន្ត​ន៍​ភាព ទៅកាន់​ទីក្រុង​ថ្មី​មួយ។ យើង​ពិតជា​កោតសរសើរ​ចំពោះ​ការស្វាគមន៍​ដ៏​ល្អ ដែល​យើង​មាននៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ យើង​ទន្ទឹងរង់ចាំ​ក្នុងការ​ផ្តល់ជូន​នូវ​ការប្រមូលផ្តុំ​ម៉ូត​សម្លៀកបំពាក់ H&M និង​ធ្វើឱ្យ​អតិថិជន​របស់​យើង​រំភើបចិត្ត​ដើម្បី​បង្កើត​ស្ទា​យ​ផ្ទាល់ខ្លួន និង​រូបរាង​ដែល​ពួកគេ​ចូលចិត្ត” ។

    អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ឱ្យមក​ចូលរួម​មានដូចជា ជា ស្រី​នា, ហុង ស្រី​ពេជ្រ, តារា មុនី​រ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅ​ហ្សូ​លីន​ដា, វី ឌី​ណែ​ត, គឹម ម៊ី​សៀង, តេង ហ៊​ត​ណា​រ៉ុង, អ៊ិន សេងហួ និង យឹម ណា​រ៉ ដើម្បី​ទទួលយក​បទពិសោធន៍​ក្នុង​ការបើក​ដំណើរការ​ហាង H&M ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ។

    របៀបវារៈ​សម្រាប់​កម្ម​វិធី​នៃ​ថ្ងៃ​បើក​ដំណើរ​ការលក់​ដំបូង​នា​ថ្ងៃ​សុក្រ ទី18 ខែមីនា មានការ​ប្រគល់​រង្វាន់​ដល់​អតិថិជន ក្រុម​ដំបូង​ដែល​បាន​តម្រង់​ជួរ, ចម្រៀង​ជួន​ពរ, និង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ជា​ផ្លូវការ​ដោយ លោក Philippe Lassaux: CEO & Country Manager នៃ H&M ប្រទេស​កម្ពុជា​និង ប្រទេស​ថៃ, Syed Hamza Ameer: អ្នកគ្រប់គ្រង​ប្រតិបត្តិការ, Pimmnapah Sithisuppaya: អ្នកគ្រប់គ្រង​ប្រចាំ​តំបន់, Amyna Chamrong: អ្នកគ្រប់គ្រង​ហាង Mr. Tsuboya Masayuki: Managing Director of Aeon Mall Cambodia, Mr. Yoshioka Satoru: General Manager of Aeon Mall Cambodia, Mr. Kakuhari Keiichiro: Leasing General Manager of Aeon Mall Cambodia and Ms. Kannitha Nuon, Leasing Manager of Aeon Mall Cambodia។

    ហាង H&M ភ្នំពេញ មាន​ទីតាំង G-ជាន់​ទី1 ក្នុង Sweet Zone ផ្សារ​ទំនើប AEON Mall Phnom Penh 1។ បើក​ចាប់ពី​ម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជា​រៀងរាល់ថ្ងៃ។

    ដើម្បី​អបអរសាទរ​នៃ​ការបើក​សម្ភោ​ធ​ដំណើរការ​របស់ខ្លួន H&M AEON Mall Phnom Penh 1 មានការ​បញ្ចុះតម្លៃ 25% គ្រប់មុខ​ម៉ូត​សម្លៀកបំពាក់ លើ​តម្លៃ​ធម្មតា​សម្រាប់​រយៈពេល​តែ 3ថ្ងៃ ក្នុងអំឡុង​ថ្ងៃទី 18 ដល់​ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕

  • អ្នកវិទ្យាសាស្ត្រ​រកឃើញ​ក្រណាត់​ប្រភេទ​ថ្មី អាច «ស្ដាប់ឮ» សំឡេង និង​តាមដាន​ស្នាម​ប្រេះ​លើ​អគារ

    អ្នកវិទ្យាសាស្ត្រ​រកឃើញ​ក្រណាត់​ប្រភេទ​ថ្មី អាច «ស្ដាប់ឮ» សំឡេង និង​តាមដាន​ស្នាម​ប្រេះ​លើ​អគារ

    (សិង្ហ​បុរី)-ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang បាន​រកឃើញ​វិធី​ផលិត​ក្រណាត់​មួយ​ប្រភេទ​ដែល​អាច​ស្ដាប់ឮ​សំឡេង និង​បង្កើត​សំឡេង។

    សម្លៀកបំពាក់​ដែល​ធ្វើ​អំពី​ក្រណាត់​ដែល​អាច​ស្ដាប់ឮ​សំឡេង អាច​ប្រើប្រាស់​ក្នុងការ​តាន​ចង្វាក់បេះដូង ឬ​ចង្វាក់​ដង្ហើម​ទៅតាម​ពេលវេលា​ជាក់ស្ដែង ដោយយោង​ទៅតាម​ភាព​ញាប់​ញ័រ​នៅលើ​ស្បែក។ ដូច្នេះ អ្នកប្រើប្រាស់​សម្លៀកបំពាក់​ដែលមាន​សាច់​ក្រណាត់​ប្រភេទ​នេះ អាច​ទទួល​ទូរស័ព្ទ និង​ទាក់ទង​គ្នា​បាន។

    ក្រៅពីនេះ ក្រណាត់​ថ្មី​ក៏​អាច​ដើរតួនាទី​ដូច​ទៅនឹង​ឧបករណ៍​ជំនួយ​ដល់​អ្នកខ្សោយ​ត្រចៀក នៅក្នុង​ការរក​ផ្លូវ​ក្នុង​បរិយាកាស​អ៊ូអរ។

    ជាង​នេះ បើ​យោងតាម Wei Yan ជំនួយការ​របស់​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Nanyang ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា សាច់​ក្រណាត់​របស់​ពួកគេ អាច​បំពាក់​លើ​សម្បក​របស់​យា​ន​អវកាស​ដើម្បី​តាមដាន​ការប្រមូលផ្ដុំ​របស់​ធូលី​អវកាស ឬ​ប្រើ​នៅលើ​អគារ​ដើម្បី​ស្វែងរក​ស្នាម​ប្រេះ ឬ​ប្រហោង​ដែល​កើតឡើង​ដោយសារ​សម្ពាធ។ វា​ក៏​អាច​ត្បាញ​ជា​សំណាញ់​ដើម្បី​តាមដាន​ត្រី​នៅឯ​សមុទ្រ។

  • តម្លៃ​ប្រេង​ធ្លាក់ចុះ​បន្តបន្ទាប់ ក្នុង​គ្រា​ពិភពលោក សង្ឃឹមលើ​ភាពប្រសើរឡើង​ក្នុង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន និង អ៊ីរ៉ង់

    តម្លៃ​ប្រេង​ធ្លាក់ចុះ​បន្តបន្ទាប់ ក្នុង​គ្រា​ពិភពលោក សង្ឃឹមលើ​ភាពប្រសើរឡើង​ក្នុង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន និង អ៊ីរ៉ង់

    ប្រេង​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​ក្នុងការ​ជួញដូរ ៥ លើក ក្នុងចំណោម ៦ លើកចុងក្រោយ​នេះ ដោយសារ​ទីផ្សារ​សង្ឃឹមលើ​ភាពប្រសើរឡើង​ក្នុង​កិច្ចចរចា​សន្តិភាពរ​វា​ង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បូករួម​នឹង​ការកើនឡើង​ខ្ពស់​នឹកស្មាន​មិន​ដល់​នៃ​ប្រេង​ក្នុង​ឃ្លាំង​អាម៉េរិក។ល។

    តម្លៃ​ប្រេង Brent ក្នុងការ​ជួញដូរ​លើក​នេះ មានការ​ប្រែប្រួល​ប្រហែល ៦ ដុល្លារ (៩៧.៥៥ ដុល្លារ ដល់ ១០៣.៧០ ដុល្លារ) មុនពេល​បញ្ចប់​ការជួញដូរ​ក្នុងតម្លៃ ៩៨.០២ ដុល្លារ ថយចុះ ១.៨៩ ដុល្លារ/ធុង​បារ៉ែល។ តម្លៃ​ប្រេង Texas ខាងលិច របស់ អាម៉េរិក (WTI) ក៏​ធ្លាក់​ថ្លៃ ១.៤០ ដុល្លារ ប្រហាក់ប្រហែល ១.៥% ហើយ​បញ្ចប់​ការជួញដូរ​ក្នុងតម្លៃ ៩៥.០៤ ដុល្លារ/ធុង។

    កត្តាចម្បងៗដែល​អូស​ប្រេង​ឱ្យ​ធ្លាក់​ថ្លៃ​រួមមាន ក្ដីសង្ឃឹម​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក៏ដូចជា​សញ្ញា​វិជ្ជមានខ្លះៗទាក់ទង​នឹង​ការស្ដារ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ រវាង អាម៉េរិក និង អ៊ីរ៉ង់ ដែល​អាច​ឈានទៅរក​ការអនុញ្ញាតឱ្យ សាធារណរដ្ឋ​អ៊ីស្លាម នេះ នាំចេញ​ប្រេង បើសិន​យល់ព្រម​កាត់បន្ថយ​មហិច្ឆតា​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយ​ក្លេ​អែរ។