Category: សង្គម និងសេដ្ឋកិច្ច

  • ណា​សា សាកល្បង​រ៉ុក្កែត​កម្ពស់ ៩៨ ម៉ែត្រ ដើម្បី​ត្រៀម​សម្រាប់​ការហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

    ណា​សា សាកល្បង​រ៉ុក្កែត​កម្ពស់ ៩៨ ម៉ែត្រ ដើម្បី​ត្រៀម​សម្រាប់​ការហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

    ណា​សា (NASA) ធ្វើការ​សាកល្បង​រ៉ុក្កែត​ខ្នាត​យក្ស ជា​ប្រព័ន្ធ​បាញ់​បង្ហោះ SLS ដែល​ប្រើប្រាស់​ដើម្បី​ដឹក​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ចាប់ពី​ថ្ងៃទី១ ដល់ទី ៣ ខែមេសា។

    រ៉ុក្កែត SLS ត្រូវបាន​ដឹក​ទៅកាន់​ប្រព័ន្ធ​ទម្រ​សម្រាប់​បាញ់​បង្ហោះ​របស់ ណា​សា នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy កាលពី ២ សប្ដាហ៍​មុន ក្រោយពី​ការចំណាយ​ពេល​អភិវឌ្ឍ​ច្រើន​ឆ្នាំ​មកនេះ។ រ៉ុក្កែត​នេះ​គឺជា​ចំណុច​ស្នូល​ក្នុង​គម្រោង​នាំ​អាកាសចរ​របស់ ណា​សា ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង បន្ទាប់ពី​បាន​ខកខាន​ច្រើន​ទសវត្សរ៍ និង​សម្រាប់​គោលដៅ​បន្ទាប់ពី​ទៅកាន់​ពិភព​អង្គារ។

    ជើងហោះហើរ​ដំបូង​របស់ SLS នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ចុងឆ្នាំ ២០២២ ក្នុង​បេសកកម្ម Artemis។ រ៉ុក្កែត​នេះ​នឹង​នាំ​យាន Orion គ្មាន​មនុស្ស​បើកបរ ទៅកាន់​ទី​អវកាស និង​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ។ តាម​ផែនការ ដំណើរ​នៃ​ការហោះហើរ​នឹង​អូសបន្លាយ​ពេល​ពី ៤ ទៅ ៦ សប្ដាហ៍។

    នៅមុន​ការហោះហើរ​ខាងលើ SLS នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាច្រើនលើក​ដើម្បី​ធានាថា ប្រព័ន្ធ​ទាំងឡាយ​របស់​វា​ដំណើរ​ការល្អ។ ការសាកល្បង​ដំបូង​មួយចំនួន​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣ មេសា។

  • រុស្ស៊ី បញ្ចុះតម្លៃ​ប្រេង​​សម្រាប់​លក់​ឱ្យ ឥណ្ឌា មក​នៅ​ទាប​បំផុត

    រុស្ស៊ី បញ្ចុះតម្លៃ​ប្រេង​​សម្រាប់​លក់​ឱ្យ ឥណ្ឌា មក​នៅ​ទាប​បំផុត

    អាជ្ញាធរ​រុស្ស៊ី កំពុង​ស្វែងរក​វិធី​ដើម្បី​អាច​លក់​ប្រេង​ឱ្យបាន​ច្រើនជាង​បច្ចុប្បន្ន នៅពេលដែល​ប្រេង Urals របស់​ប្រទេស​នេះ បាត់បង់​ភាព​ទាក់ទាញ បន្ទាប់ពី​កងទ័ព​បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

    ប្រភពព័ត៌មាន​របស់ Bloomberg បានឱ្យដឹងថា រុស្ស៊ី កំពុងតែ​ស្នើ​លក់​ប្រេង Urals ឱ្យ ឥណ្ឌា ជាមួយនឹង​តម្លៃ​ទាប​ជាង ៣៥ ដុល្លារ បើ​ធៀប​នឹង​តម្លៃ​ប្រេង​នៅមុន​ដំណាក់កាល​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ រុស្ស៊ី ចង់ឱ្យ ឥណ្ឌា ទិញ​ប្រេង ១៥ លាន​ធុង/ឆ្នាំ។ យ៉ាងនេះ​ក្ដី ការជជែក​គ្នា​ទើបតែ​កើតឡើង​នៅ​ថ្នាក់​រដ្ឋាភិបាល​តែប៉ុណ្ណោះ ការសម្រេច​ចុងក្រោយ​គឺ​អាស្រ័យ​លើ​ក្រុមហ៊ុន​នៅ ឥណ្ឌា។

    ឥណ្ឌា បច្ចុប្បន្ន​គឺជា​អ្នក​នាំចូល​ប្រេង​ច្រើនជាងគេ​លំដាប់​ទី​ពីរ​នៅ អាស៊ី ហើយក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតួច​ដែល​បង្កើន​ការបញ្ជាទិញ​ប្រេង​ពី រុស្ស៊ី។ ប្រេង​របស់ រុស្ស៊ី កំពុង​បង្កើន​វត្ត​មាននៅ ទ្វីបអាស៊ី នៅពេល​ត្រូវ​បណ្ដា​ប្រទេស​លោកខាងលិច និង សហរដ្ឋ​អាម៉េរិក បដិសេធ ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ អតិថិជន​សំខាន់​របស់ រុស្ស៊ី បច្ចុប្បន្ន​គឺ ឥណ្ឌា និង ចិន។

  • ក្រសួង​ពាណិជ្ជកម្ម ប្រកាស​អំពី​តម្លៃលក់រាយប្រេងឥន្ធនៈ​ ចាប់​ពី​ថ្ងៃទី ១ ដល់ទី ១០ ខែ​មេសា​ ២០២២

    ក្រសួង​ពាណិជ្ជកម្ម ប្រកាស​អំពី​តម្លៃលក់រាយប្រេងឥន្ធនៈ​ ចាប់​ពី​ថ្ងៃទី ១ ដល់ទី ១០ ខែ​មេសា​ ២០២២

    សម្រាប់​ប្រេងសាំងធម្មតា ក្រសួង​សម្រេច​ឱ្យ​លក់​ក្នុង​តម្លៃ​ ៥,២៥០ រៀល/លីត្រ ខណៈ​​ប្រេងម៉ាស៊ូត ត្រូវ​លក់​ក្នុង​តម្លៃ​ ៥.៣០០ រៀល/លីត្រ។

    ការ​សម្រេច​នេះ​ត្រូវ​បាន​អនុវត្ត​ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២។ ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ជូន​ដំណឹង​ខាងក្រោម​៖

  • កាស​របស់ Dyson បំពាក់​ឧបករណ៍​បន្សុទ្ធ​ខ្យល់​ និង​បំបាត់​សំឡេង​រំខាន

    កាស​របស់ Dyson បំពាក់​ឧបករណ៍​បន្សុទ្ធ​ខ្យល់​ និង​បំបាត់​សំឡេង​រំខាន

    កាស​ Dyson Zone មាន​រូប​រាង​ចម្លែក ដែល​ជា​ការ​រួម​ផ្សំ​រវាង​កាស​បំបាត់​សំឡេង​រំខាន និង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ខ្នាត​ល្អិត​។

    តាម​គម្រោង​ Dyson Zone នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុ​ងឆ្នាំ​នេះ​ ជាមួយ​នឹង​តម្លៃ​ ៥០០ ដុល្លារ​។ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ខ្នាត​ល្អិត​របស់ Dyson Zone ​នឹង​​ចម្រាញ់​ចោល​ធូលី​ ក៏​ដូចជា​សារធាតុ​អាក្រក់​ ហើយ​​បាញ់ខ្យល់​ដែល​បន្សុទ្ធ​រួច​ ចូល​ទៅ​ក្បែរ​ច្រមុះ​ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ដកដង្ហើមចូល​។

    ចំណុច​ពិសេស​របស់​ Dyson Zone នោះ​គឺ​ វា​មាន​បន្ទះ​បាំង​មុខ​ដែល​មិន​ប៉ះទៅ​នឹង​ផ្ទៃ​មុខ ឬ​មាត់​ មិន​​ដូចទៅ​នឹង​ម៉ាស​ ប៉ុន្តែ វា​ស្ថិត​នៅ​ខាង​មុខ ដោយ​ទុក​ចន្លោះ​មួយ​ដើម្បី​បង្កើត​បាន​ជា​បណ្ដុំ​ខ្យល់​បរិសុទ្ធ​សម្រាប់​អ្នក​ប្រើប្រាស់​។ Dyson Zone ក៏​ត្រូវ​បាន​បំពាក់​ឧបករណ៍​នានា​ដើម្បី​ប្រែក្លាយ​បន្ទះ​បាំង​មុខ​ ឱ្យ​ទៅ​ជា​ម៉ាស ក្នុង​ករណី​ចាំបាច់​។

    របាំង​មុខ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កាស​ដោយ​ប្រើប្រាស់​មេដែក អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ដោះ​ចេញ​នៅ​ពេល​ចង់​ប្រើ​តែ​កាស ឬ​ក្រឡាស់​ចុះ​ដើម្បី​និយាយ​គ្នា​។ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​នេះ​មាន​ល្បឿន​ចំនួន​ ៤ កម្រិត​សម្រាប់​ជ្រើស​រើស​ ដើម្បី​ឱ្យ​សម​ស្រប​នឹង​ចង្វាក់​ដង្ហើម​​ រួម​មាន​ កម្រិត​យឺត មធ្យម លឿន នឹង​ស្វ័យ​ប្រវត្ត។

    ឧបករណ៍​ខាងលើ​នេះ​ក៏​បំពាក់​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​​ចំនួន ២ សម្រាប់​កាស​ ដែល​អាច​បន្សុទ្ធ​ធូលី មេរោគ និង​កាបូន​ ប៉ុន្តែ ត្រូវ​ប្ដូរថ្មី​បន្ទាប់​ពី​ប្រើ​បាន​ ១ ឆ្នាំ​។

    កាស​ Dyson Zone ប្រើ​ប្រាស់​មុខ​ងារ​ភ្ជាប់​​រលក​សញ្ញា​ ប្ល៊ូធូស រួម​នឹង​មុខ​ងារ​បំបាត់​សំឡេង​រំខាន​ដែល​មាន​ ៣ ជម្រើស​ គឺ​ Isolation, Conversation និង Transparence។ Isolation អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បំបាត់​សំឡេង​រំខាន់​ពី​ជុំវិញ​ស្ទើរ​តែ​ទាំង​ស្រុង ខណៈ​ដែល Conversation បិទ​មុខងារ​បន្សុទ្ធ​ខ្យល់​ដើម្បី​សំច័យ​ថ្ម និង​ដើម្បី​និយាយ​គ្នា​បាន​ស្រួល​ ចំណែក​ Transparency អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្ដាប់​ឮ​សំឡេង​នៅ​ជុំវិញ​ខ្លួន​។

    ផលិត​ផល​នេះ​មាន​រន្ធ​ USB C និង​បញ្ជា​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ Dyson Link។ Dyson Link ក៏​ផ្ដល់​ព័ត៌មាន​ស្ដីពី​គុណ​ភាព​ខ្យល់​នៅ​ជុំ​វិញ​ឧបករណ៍​នេះ​ផងដែរ​៕

  • គម្រោង​គ្រប់គ្រង​ទឹក ១.១៧ ពាន់​លាន​ម៉ែត្រគូប នៅ តំបន់​ស៊ីន​ជាំ​ង

    គម្រោង​គ្រប់គ្រង​ទឹក ១.១៧ ពាន់​លាន​ម៉ែត្រគូប នៅ តំបន់​ស៊ីន​ជាំ​ង

    ប្រទេស​ចិន កំពុង​អនុវត្ត​គម្រោង​សាងសង់​ទីតាំង​គ្រប់គ្រង​ទឹក​ទ្រង់ទ្រាយ​ធំ​នៅលើ​ទន្លេ Kumarak ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចែកចាយ​ប្រភពទឹក​នៅ តំបន់​ស៊ីន​ជាំ​ង។

    គម្រោង​គ្រប់គ្រង​ទឹក​ពហុ​មុខងារ Dashixia លើ​ទន្លេ Kumarak នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន កំពុង​ឈានចូល​ដល់​ដំណាក់កាល​សំខាន់​នៃ​ការសាងសង់​ក្នុងឆ្នាំនេះ។ សំណង់​នេះ​ត្រូវបាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ ២០១៩ ហើយ​គ្រោង​នឹង​រួចរាល់​ជា​ស្ថាពរ​ដោយ​ចំណាយពេល ៨ ឆ្នាំកន្លះ។

    Dashixia នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការផ្គត់ផ្គង់​ទឹក ការស្រោចស្រប និង​គ្រប់គ្រង​ទឹកជំនន់​នៅលើ​ទន្លេ។ នេះ​គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​គ្រប់គ្រង និង​ផ្គត់ផ្គង់​ទឹក​ទ្រង់ទ្រាយ​ធំជាងគេ​ចំនួន ១៧២ របស់ ក្រុមប្រឹក្សារដ្ឋ​ចិន។

    បឹង​រក្សា​ទឹក​របស់​គម្រោង​នេះ អាច​ផ្ទុក​ទឹកបាន​រហូតដល់ ១.១៧ ពាន់​លាន​ម៉ែត្រគូប។ ការគ្រប់គ្រង​ទឹក​គឺ​មានន័យ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ​របស់ តំបន់​ស៊ីន​ជាំ​ង ជាទី​ដែល​ការបែងចែក​ប្រភពទឹក​កំពុង​បាត់បង់​តុល្យភាព។

    រូបភាព​កាលពី​ឆ្នាំ​ ២០២០
    រូបភាព​កាលពី​ឆ្នាំ​ ២០២០
  • ក្រុម​ហ៊ុន​អង់គ្លេស ​សាក​ល្បង​​បច្ចេក​វិទ្យា​​បើក​បរ​​ពី​​ចម្ងាយ ​សម្រាប់​​រថយន្ត​​ដឹក​​ភ្ញៀវ

    ក្រុម​ហ៊ុន​អង់គ្លេស ​សាក​ល្បង​​បច្ចេក​វិទ្យា​​បើក​បរ​​ពី​​ចម្ងាយ ​សម្រាប់​​រថយន្ត​​ដឹក​​ភ្ញៀវ

    គម្រោង​មួយ​របស់ រដ្ឋាភិបាល​អង់គ្លេស ធ្វើការ​សាកល្បង​ជា​លើកដំបូង​នូវ​បច្ចេកវិទ្យា​បើកបរ​រថយន្ត​ពី​ចម្ងាយ នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង អុក​ហ្វ​ដ (Oxford) និង ទីក្រុង​ឡុង​ដ៍។

    យានយន្ត​ដែល​ចូលរួម​នៅក្នុង​គម្រោង​នេះ ផ្ទេរសិទ្ធិ​បើកបរ​បន្តបន្ទាប់រ​វា​ង​អ្នកបើកបរ​ក្នុង​រថយន្ត, ប្រព័ន្ធ​ស្វ័យប្រវត្ត​លើ​រថយន្ត និង​អ្នកបើកបរ​ពី​ចម្ងាយ តាមរយៈ​តំណ​ភ្ជាប់​ប្រព័ន្ធ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត (cybersecurity)។

    យោងតាម Mike Potts នាយក​ប្រតិបត្តិ​របស់ StreetDrone ដែលជា​ស្ថាប័ន​ផ្គត់ផ្គង់ និង​គ្រប់គ្រង​ប្រព័ន្ធ​ស្វ័យប្រវត្ត និង​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ ការសាកល្បង​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅលើ​ដងផ្លូវ​ល្បឿន​លឿន​សាធារណៈ មិនមែន​នៅក្នុង​បរិស្ថាន​ដែលមាន​ការគ្រប់គ្រង​នោះទេ។ ជោគជ័យ​នៃ​ការសាកល្បង​នេះ បង្ហាញថា ការរួម​ផ្សំ​រវាង​បច្ចេកវិទ្យា ២ នឹង​នាំមក​នូវ​​ប្រសិទ្ធ​ភាព​​ទៅតាម​ការចង់បាន។

    នៅពេល​ភារកិច្ច​មួយ​ដែលមាន​ភាពស្មុគស្មាញ​ហួសខ្លាំង​ពេក​សម្រាប់​បច្ចេកវិទ្យា​ស្វ័យប្រវត្ត អ្នកបញ្ជា​ពី​ចម្ងាយ​អាច​ចូលធ្វើ​អន្តរាគមន៍ភ្លាម។ ស្ថានីយ​ធ្វើការ​របស់​អ្នកបើកបរ​ពី​ចម្ងាយ គឺ​ដូច​ទៅនឹង​វិញ្ញាសា​ប្រណាំង​ឡាន​ដែលមាន​ម៉ាស៊ីន​ចំនួន ៣ សម្រាប់​តាមដាន​អេក្រង់ ចង្កូត និង​ឈ្នាន់។ ពួកគេ​អាច​ដោះស្រាយ​ស្ថានការណ៍​បន្ទាន់​នៅលើ​ដងផ្លូវ ដែល​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI) ប្រតិកម្ម​មិនទាន់​ហេតុការណ៍។

  • ថ្ងៃនេះ តម្លៃ​ប្រេង​​ធ្លាក់​​ដាំក្បាល​ចុះ​ជ្រៅ​​ ព្រោះ​​តែ​ ​អាម៉េរិក​ គ្រោង​​បញ្ចេញ​​ប្រេង​​រាប់​រយ​​លាន​​​ធុង​​ពី​​ឃ្លាំង

    ថ្ងៃនេះ តម្លៃ​ប្រេង​​ធ្លាក់​​ដាំក្បាល​ចុះ​ជ្រៅ​​ ព្រោះ​​តែ​ ​អាម៉េរិក​ គ្រោង​​បញ្ចេញ​​ប្រេង​​រាប់​រយ​​លាន​​​ធុង​​ពី​​ឃ្លាំង

    តម្លៃ​ប្រេង WTI និង Brent ដាំ​ក្បាល​ចុះ​ត្រង់​នៅក្នុងពេល​ចាប់ផ្ដើម​ការជួញដូរ ដោយសារតែ សហរដ្ឋ​អាម៉េរិក ពិចារណា​អំពី​ការបញ្ចេញ​ប្រេង​ពី​ឃ្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​អតិផរណា និង​កង្វះ​ប្រភព​ផ្គត់ផ្គង់​ប្រេង។

    ប្រេង​ឆៅ​អាម៉េរិក WTI ព្រឹក​នេះ មានពេលខ្លះ​ធ្លាក់​ថ្លៃ ៥.៥% ចុះមក​នៅត្រឹម ១០២.២ ដុល្លារ/ធុង។ តម្លៃ​ប្រេង Brent ក៏​ដាំ​ក្បាល​ចុះ​ដូចគ្នានេះ មក​នៅត្រឹម ១០៨.៣ ដុល្លារ/ធុង។ បច្ចុប្បន្ន ប្រេង​ទាំងពី​ប្រភេទ​នេះ កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ​ពី ១០៣ ដល់ ១០៩ ដុល្លារ/ធុង។

    មូលហេតុ​ដែលនាំឱ្យ​តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ​នេះ​គឺ ព្រោះតែ​ព័ត៌មាន និង​សញ្ញា​នានា​បង្ហាញថា រដ្ឋាភិបាល​របស់ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កំពុង​ពិចារណា​អំពី​ការបញ្ចេញ​ប្រេង​យ៉ាងច្រើន ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​អតិផរណា និង​កង្វះ​ប្រភព​ផ្គត់ផ្គង់​ប្រេង​នៅ​ប្រទេស​នេះ ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    Bloomberg ដកស្រង់​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​អាម៉េរិក ឱ្យដឹងថា អាជ្ញាធរ​កំពុង​ពិចារណា​ក្នុងការ​បញ្ចេញ​ប្រេង​ប្រហែល ១ លាន​ធុង/ថ្ងៃ ក្នុង​រយៈពេល​ច្រើន​ខែ។ ប្រភពព័ត៌មាន​ខាងលើ​បញ្ជាក់ថា អាម៉េរិក អាច​បញ្ចេញ​ប្រេង​រហូតដល់ ១៨០ លាន​ធុង ពី​ឃ្លាំង​របស់ខ្លួន។

  • ប្រេង​ឡើងថ្លៃ ៣% ខណៈ​លោហធាតុ​មានតម្លៃ និង​កសិផល​ក៏​នាំគ្នា​ងើបឡើង កាលពី​ម្សិល​មិញ

    ប្រេង​ឡើងថ្លៃ ៣% ខណៈ​លោហធាតុ​មានតម្លៃ និង​កសិផល​ក៏​នាំគ្នា​ងើបឡើង កាលពី​ម្សិល​មិញ

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៣០ មីនា តម្លៃ​ប្រេង​បាន​ឡើងថ្លៃ ៣%, មាស​ឡើង ១% ចំណែក​លោហធាតុ​ឧស្សាហកម្ម និង​កសិផល​ក៏​ឡើងថ្លៃ ដោយសារតែ​មានការ​ប​ន្ទិ​ល​ទៅលើ​លទ្ធភាព​ស្ដី​ពីបទ​ឈប់​បាញ់​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    ប្រេង​ឡើងថ្លៃ​ប្រហែល ៣%

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៣០ មីនា ប្រេង Brent ឡើងថ្លៃ ៣.២២ ដុល្លារ ស្មើនឹង ២.៩% ឡើងដល់ ១១៣.៤៥ ដុល្លារ/ធុង ក្នុងពេលដែល​ប្រេង WTI ឡើងថ្លៃ ៣.៥៨ ដុល្លារ ស្មើនឹង ៣.៤% ឡើងដល់ ១០៧.៨២ ដុល្លារ/ធុង។

    មាស​ឡើងថ្លៃ​ប្រហែល ១%

    តម្លៃ​មាស​ប្រគល់​ភ្លាម កើន ០.៧% ឡើងដល់ ១,៩៣២.១៤ ដុល្លារ/អោន (១ អោន/ounce ជិត​ស្មើនឹង ៨.៣ ជី), មាស​ប្រគល់​ក្នុង​ខែមិថុនា ឡើងថ្លៃ ១.១% ឡើងដល់ ១,៩៣៩ ដុល្លារ/អោន។

    អាលុយមីញ៉ូម នៅលើ​ផ្សារ​ជួញដូរ LME កើន ៣.៣% ឡើងដល់ ៣,៥៤៩ ដុល្លារ/តោន។ រ៉ែ​ក​ដែកថែប​ប្រគល់​ក្នុង​ខែកញ្ញា​នៅលើ​ផ្សារ​ហ៊ុន Dakian របស់ ចិន ក៏​បន្ត​ឡើងថ្លៃ ៣% ឡើងដល់ ១៤.៩ ដុល្លារ/តោន ខណៈដែល​តម្លៃ​នៅ​ទីផ្សារ​ដូច សិង្ហ​បុរី ក៏​កើន ២.៤% ឡើងដល់ ១៥៨.៣ ដុល្លារ/តោន។

    ក្រៅពី​ផលិតផល​ខាងលើ នៅមាន​កសិផល​ជាច្រើន​មុខ​ទៀត​ដែល​ឡើងថ្លៃ​នៅមុន​ការបញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៣០ មីនា មានដូចជា កៅស៊ូ​ជប៉ុន, ស្ករ, កាហ្វេ, សណ្ដែកសៀង, ពោត និង ស្រូវ​សាលី៕

  • តម្លៃ​មាស​នៅ អាស៊ី ងើបឡើង​វិញ ក្នុងការ​ជួញដូរ​នា​ល្ងាច​ថ្ងៃទី ៣០ មីនា

    តម្លៃ​មាស​នៅ អាស៊ី ងើបឡើង​វិញ ក្នុងការ​ជួញដូរ​នា​ល្ងាច​ថ្ងៃទី ៣០ មីនា

    មាស​នៅ​ទីផ្សារ​ក្នុង ទ្វីបអាស៊ី ឡើងថ្លៃ​ក្នុងការ​ជួញដូរ​នា​ល្ងាច​ថ្ងៃទី ៣០ មីនា ២០២២ ដោយសារ​ប្រាក់​ដុល្លារ​អាម៉េរិក និង​ការប្រាក់​នៃ​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​អាម៉េរិក ត្រូវ​ថយចុះ។

    បើទោះជា​កិច្ច​ចរចរ​សន្តិភាព​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បង្ហាញ​អំពី​សញ្ញា​វិជ្ជមាន នាំឱ្យ​ភាព​ទាក់ទាញ​របស់​មាស​ត្រូវ​ថយចុះ ប៉ុន្តែ មាស​នៅតែ​អាច​ឡើងថ្លៃ​បាន។

    ល្ងាច​នេះ តម្លៃ​មាស​ប្រគល់​ភ្លាម កើន ០.៣% ឡើងដល់ ១,៩២៥.៧៥ ដុល្លារ/អោន (១ អោន/ounce ស្មើនឹង​ជិត ៨.៣ ជី) បន្ទាប់ពី​បាន​ធ្លាក់​ថ្លៃ​មក​ទាប​បំផុត​រាប់​ចាប់ពី​ថ្ងៃទី ២៨ កុម្ភៈ ដោយសារ​មាន​ក្ដី​សង្ឃឹមថា កិច្ច​ចរចរ​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នឹង​ជួយ​បញ្ចប់សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ។ ចំណែក​តម្លៃ​មាស​ប្រគល់​តាម​កាលកំណត់​ក៏បាន​ឡើងថ្លៃ ០.៦% ពោលគឺ ១,៩៣០.១០ ដុល្លារ/អោន។

    Matt Simpson ដែលជា​អ្នកជំនាញ​ជាន់ខ្ពស់​របស់ City Index ថ្លែងថា «ប្រាក់​ដុល្លារ​អាម៉េរិក ធ្លាក់​ថ្លៃ បាន​ជួយ​ដល់​តម្លៃ​របស់​មាស។ រីឯ​តម្លៃ​មូល​ប​ត្រ​បំណុល​កើនឡើង​កាលពី​ថ្ងៃទី ២៩ មីនា បាន​ទាញ​ការប្រាក់​នៃ​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​អាម៉េរិក ចុះមក​នៅ​ទាប។

    ស​ន្ទ​ស្សន៍​នៃ​ប្រាក់​ដុល្លារ​អាម៉េរិក ឈរ​នៅក្បែរ​កម្រិត​ទាប​បំផុត​ក្នុងអំឡុង​ជាង ១ សប្ដាហ៍ កាលពី​ថ្ងៃ​ជួញដូរ​មុននេះ ធ្វើឱ្យ​មាស​ធ្លាក់​ថ្លៃ​បន្តិច ចំពោះ​អ្នកទិញ​ដែល​ទូទាត់​ដោយ​រូបិយវត្ថុ​បរទេស។

    ការប្រាក់​លើ​មូល​ប​ត្រ​បំណុល​ដែលមាន​កាលកំណត់ ១០ ឆ្នាំ របស់ អាម៉េរិក ក៏​ធ្លាក់​ថ្លៃ​ពី​ចំណុច​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត ៣ ឆ្នាំ​មកនេះ នាំឱ្យ​ការចំណាយ​ទៅលើ​ឱកាស​នៃ​ការក្ដោបក្ដាប់​មាស​ដែលជា​ទ្រព្យ​មិនមាន​ការប្រាក់ ត្រូវ​ធ្លាក់​ថ្លៃ​ផងដែរ៕

  • ករណី​ចម្លែក! ទារក​ចាប់​កំណើត​មក​មាន​ក្បាល​ពីរ និង​ដៃ​ដល់​ទៅ​បី 

    ករណី​ចម្លែក! ទារក​ចាប់​កំណើត​មក​មាន​ក្បាល​ពីរ និង​ដៃ​ដល់​ទៅ​បី 

    នា​ថ្ងៃទី ៣០ មីនា ឥណ្ឌា មាន​ករណី​ដ៏​ចម្លែក​មួយ នោះ​គឺ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​នៅក្នុង​រដ្ឋ Madhya Pradesh បង្កើត​បានកូន​ម្នាក់​ដែលមាន​ក្បាល ២ និង​ដៃ​ចំនួន ។

    សារព័ត៌មាន​ឥណ្ឌា PT និង​ប៉ុស្តិ៍ Sputnik របស់ រុស្ស៊ី បាន​ផ្សាយ​ថា ស្ត្រី​ខាងលើ​មាន​ឈ្មោះថា Shaheen នៅ​ទីក្រុង Jaora ក្នុង​រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា បង្កើត​បានកូន​ម្នាក់​មាន​ក្បាល ២ និង​ដៃ​ចំនួន ។ ដៃ​ទី​បី​របស់​ទារក​នេះ ស្ថិតនៅ​ខាងក្រោយ ចន្លោះ​ក្បាល​ទាំង ។

    វេជ្ជបណ្ឌិត Naved Qureshi ឯកទេស​ផ្នែក​កុមារ និង​ទារក​ប្រចាំ​មន្ទីរពេទ្យ​មាតា​និង​ទារ​កនៅ Ratlam បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «របាយការណ៍​នៃ​ការឆ្លុះ​អេកូ​បង្ហាញថា នោះ​គឺជា​ទារក​ភ្លោះ បន្ទាប់ពី​បាន​បង្កើត​ទារក​នេះ​ដោយ​ការវះកាត់​កាលពី​ថ្ងៃទី ២៨ មីនា។ យើង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បានឃើញ​ទារក​នេះ មាន​ក្បាល ២ និង​ដៃ ។ ទារក​នេះ​មាន​ទម្ងន់ ៣ គីឡូក្រាម»។

    យោងតាម​វេជ្ជបណ្ឌិត​ឥណ្ឌា ទារក​ដែលមាន​ក្បាល និង​ដៃ​ច្រើន ប្រមាណ​ពី ៦០ ទៅ ៧០% តែងតែ​ស្លាប់​ទៅវិញ។ ទារក​ទាំងនោះ​នឹង​ស្លាប់​នៅក្នុង​ផ្ទៃ​ម្ដាយ ឬ​នៅក្នុង​អំឡុង ៤៨ ម៉ោង បន្ទាប់ពី​បានចាប់កំណើត។

    ក្រុម​វេជ្ជបណ្ឌិត ក្រោយមក​ក៏បាន​បញ្ជូន​ទារក​ខាងលើ​ទៅកាន់​មន្ទីរពេទ្យ M. Y ដើម្បី​ទទួលបាន​ការថែទាំ និង​តាមដាន​បានល្អ។