Category: សង្គម និងសេដ្ឋកិច្ច

  • ជា​មធ្យម ប្រជាជន​វៀតណាម ម្នាក់ ត្រូវ​រែកពុន​បំណុល​សាធារណៈ​ជិត ៤០ លាន​ដុង

    ជា​មធ្យម ប្រជាជន​វៀតណាម ម្នាក់ ត្រូវ​រែកពុន​បំណុល​សាធារណៈ​ជិត ៤០ លាន​ដុង

    ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​គិត​ត្រឹម​ថ្ងៃទី ០១ មករា ២០២២ ដែលមាន​ប្រហែល ៩៨.៥ លាន​នាក់ ខ្ទង់​បំណុល/ចំនួន​ប្រជាជន​វៀតណាម គឺ​ប្រហែល ៣៧ លាន​ដុង។

    យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ដែល​ទើបតែ​ចេញផ្សាយ​នាពេលថ្មីៗនេះ  ខ្ទង់​ប្រាក់​បំណុល​សាធារណៈ​របស់ វៀតណាម ក្នុង​ឆ្នាំ ២០២១ ថយចុះ ៤៣.១% ធៀប​នឹង ៥៥.៩% របស់​ឆ្នាំ ២០២០។ យ៉ាងណាក៏ដោយ វៀតណាម បាន​ចាត់ទុកថា នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​សេដ្ឋកិច្ច។ ខ្ទង់​បំណុល​សាធារណៈ​របស់ វៀតណាម ក៏​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កម្រិត​ពិតាន ៦០%/GDP ដែល​សភា​បានកំណត់។

    ជាមួយនឹង​ទំហំ GDP ៣៦៨ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ ២០២១ តួលេខ​បំណុល​សាធារណៈ/GDP របស់ វៀតណាម មាន​ប្រមាណ ១៥៨.៦ ពាន់​លាន​ដុល្លារ។ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​គិត​ត្រឹម​ថ្ងៃទី ០១ មករា ២០២២ ដែលមាន​ប្រហែល ៩៨.៥ លាន​នាក់ ខ្ទង់​បំណុល/ចំនួន​ប្រជាជន​វៀតណាម គឺ​ប្រហែល ៣៧ លាន​ដុង។

    ប្រការ​សំខាន់​ជាង​គេ​ដែល វៀតណាម ត្រេកអរ នោះ​គឺថា អត្រា​បំណុល​របស់​រដ្ឋាភិបាល/GDP បាន​ថយចុះ​ច្រើន ពោល​គឺ​ពី ៥១.៧%/GDP ក្នុង​ឆ្នាំ ២០១៧ មក​នៅត្រឹម ៣៩.១%/GDP ក្នុង​ឆ្នាំ ២០២១។ ចំណែក​បំណុល​សាធារណៈផ្សេងៗទៀត​ក៏បាន​ថយចុះ​ផងដែរ៕

  • មហាសេដ្ឋី Warren Buffett ចំណេញ ៤ ពាន់​លាន​ដុល្លារពី Occidental​ ​ក្នុង​រយៈពេល​មិន​ដល់ក​ន្លះ​ឆ្នាំ

    មហាសេដ្ឋី Warren Buffett ចំណេញ ៤ ពាន់​លាន​ដុល្លារពី Occidental​ ​ក្នុង​រយៈពេល​មិន​ដល់ក​ន្លះ​ឆ្នាំ

    ក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett បាន​វិនិយោគ ១០ ពាន់​លាន​ដុល្លារ​ទៅក្នុង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Occidental Petroleum។

    ក្នុង​រយៈពេល​មិន​ដល់​កន្លះ​ឆ្នាំ ក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett រកបាន​ប្រាក់ចំណេញ ៤ ពាន់​លាន​ដុល្លារ​ពី​ការ​បោះទុន​ទៅក្នុង​ក្រុមហ៊ុន Occidental Petroleum ដោយសារតែ​ភាគហ៊ុន​ថាមពល​កើនឡើង​ខ្ពស់បំផុត​ក្នុង​រង្វង់​ជិត ៤ ឆ្នាំ​មកនេះ។

    យោងតាម​ការ Markets Insider ក្រុមហ៊ុន​វិនិយោគ​ដ៏​ល្បីឈ្មោះ​របស់​មហាសេដ្ឋី​អាម៉េរិក ខាងលើ បាន​បណ្ដាក់​ទុន ១០ ពាន់​លាន​ដុល្លារ​ទៅក្នុង​ក្រុមហ៊ុន​រុករក និង​ទាញយក​រ៉ែ​ប្រេង Occidental Petroleum ចាប់ពី​ថ្ងៃទី ២៨ កុម្ភៈ ដល់​ថ្ងៃទី ០៨ សីហា។

    Berkshire មាន​ភាគហ៊ុន​ចំនួន ១៨៨ លាន​ហ៊ុន ស្មើនឹង​ជាង ២០% នៅក្នុង​ក្រុមហ៊ុន Occidental Petroleum ក្នុងនោះ ភាគហ៊ុន​នេះ​មានតម្លៃ​ចាប់ពី ៤១ ដល់ ៦០ ដុល្លារ/ហ៊ុន។

    ចាប់ពី​តាំងពី​មហាសេដ្ឋី Buffett បាន​វិនិយោគ​ ភាគហ៊ុន​របស់ Occidental Petroleum បាន​ឡើងថ្លៃ​ប្រហែល ៨៣%។ បច្ចុប្បន្ន ភាគហ៊ុន​នេះ​ត្រូវបាន​ជួញដូរ​ក្នុង​​​រង្វង់ ៧៥ ដុល្លារ​អាម៉េរិក/ហ៊ុន ដែលជា​តម្លៃ​ខ្ពស់បំផុត​រាប់​ចាប់ពី​ខែវិច្ឆិកា ២០១៨ នាំឱ្យ​តម្លៃ​វិនិយោគ​របស់ Berkshire នៅក្នុង​ក្រុមហ៊ុន Occidental Petroleum ឡើងដល់​ជាង ១៤ ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ក្រុមហ៊ុនស្វ៊ីស ផលិត​រថយន្ត​កីឡា​ដ៏​ទំនើប​ដំបូង​គេ​ក្នុង​លោក​ដែល​អាច​បរ​លើ​ផ្ទៃ​ទឹក​ និង​មុជ​ក្រោម​ទឹក

    ក្រុមហ៊ុនស្វ៊ីស ផលិត​រថយន្ត​កីឡា​ដ៏​ទំនើប​ដំបូង​គេ​ក្នុង​លោក​ដែល​អាច​បរ​លើ​ផ្ទៃ​ទឹក​ និង​មុជ​ក្រោម​ទឹក

    រថយន្ត sQuba ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​លើកដំបូង​នៅក្នុង​ពិព័រណ៍​រថយន្ត Geneva កាលពី​ថ្ងៃទី ១៦ មីនា ២០០៨។

    Rinspeed Inc. គឺជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​ដ៏​អស្ចារ្យ​របស់ ប្រទេស​ស្វ៊ី​ស នេះ។ Rinspeed Inc. ត្រូវបាន Frank M. Rinderknecht (កើត​ឆ្នាំ ១៩៥៥) បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៩ និង​បានធ្វើការ​ជាមួយ​អ្នកផ្គត់ផ្គង់​ជាច្រើន​ដូចជា Harman, Sosram, ZF, SAP, Borbet, Dekra, Harting។ល។

    រថយន្ត sQuba ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ស្វ៊ី​ស Rinspeed គឺជា​រថយន្ត​ដំបូង​ក្នុង​ពិភពលោក​ដែល​អាច​បើកបរ​ទាំង​នៅលើ​គោក ទាំង​នៅលើ​ទឹក​ និង​នៅ​ក្រោម​ដី។ រថយន្ត​នេះ​ត្រូវបាន​អភិវឌ្ឍ​ទៅតាម​ខ្សែភាពយន្ត James Bond ឆ្នាំ ១៩៧៧ ដែលមាន​ឈ្មោះថា The Spy Who Loved Me។

    SQuba គឺជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង ដោយមាន​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន ៣ គ្រឿង ក្នុងនោះ ២ គ្រឿង​សម្រាប់​ដំណើរការ​ក្រោម​ទឹក និង ១ គ្រឿង​សម្រាប់​បរ​លើក​គោក។ រថយន្ត​នេះ​អាច​ស្ថិតនៅក្រោម​ទឹក​ជម្រៅ ១០ ម៉ែត្រ ហើយ​ពេល​នៅលើ​ទឹក វា​ផ្លាស់​ទី​ដូច​ទៅនឹង​នាវាមុជទឹក។

    រថយន្ត​អគ្គិសនី sQuba ដែល​ប្រើប្រាស់​ថ្ម​ប្រភេទ lithium-ion នេះ អាច​បើក​បរបាន​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង​ពេល​នៅលើ​គោក និង ៦ គីឡូម៉ែត្រ/ម៉ោង​ពេល​នៅលើ​ទឹក និង ៣ គីឡូម៉ែត្រ/ម៉ោង​ពេល​នៅក្រោម​ទឹក។

    រថយន្ត​ទំនើប​ sQuba អាច​ដឹក​មនុ​ស្សបាន ២ នាក់។ ពេល​នៅក្រោម​ទឹក អ្នក​នៅក្នុង​រថយន្ត​នឹង​ដកដង្ហើម​ដោយ​ប្រព័ន្ធ​បញ្ជា​តាមបែប​អ្នក​មុជទឹក។ ពេល​មិនមាន​អ្នកបើកបរ sQuba នឹង​ងើប​ឡើងលើ​ផ្ទៃ​ទឹក​ដោយ​ស្វ័យប្រវត្ត៕

  • ក្រុម​ហ៊ុន​ Honda កាត់បន្ថយ ៤០% នៃ​បរិមាណ​រថយន្ត​ដែល​ផលិត​នៅក្នុង ​ប្រទេស​ជប៉ុន

    ក្រុម​ហ៊ុន​ Honda កាត់បន្ថយ ៤០% នៃ​បរិមាណ​រថយន្ត​ដែល​ផលិត​នៅក្នុង ​ប្រទេស​ជប៉ុន

    ក្រុមហ៊ុន​ផលិត​រថយន្ត Honda យល់ថា ការកាត់បន្ថយ​បរិមាណ​រថយន្ត​ដែល​ផលិត​នៅ ជប៉ុន នេះ គឺ​ដោយសារ​ភាពយឺតយ៉ាវ​ក្នុង​ផ្នែក​ផ្គត់ផ្គង់​គ្រឿងបន្លាស់ និង​បញ្ហា​ដឹកជញ្ជូន។ល។

    ក្រុមហ៊ុន​ផលិត​រថយន្ត Honda Motor របស់ ជប៉ុន កាលពី​ថ្ងៃទី ២៥ សីហា ប្រកាសថា នឹង​កាត់បន្ថយ​គម្រោង​ផលិត​នៅ ប្រទេស​ជប៉ុន រហូតដល់ ៤០% នៅ​ដើមខែ​កញ្ញា ព្រោះតែ​ការរអាក់រអួល​នៃ​បណ្ដាញ​ផ្គត់ផ្គង់ និង​បញ្ហា​ដែល​ទាក់ទិន​នឹង​ការដឹកជញ្ជូន ដោយសារតែ កូ​វីដ-១៩។

    ដំណឹង​នេះ​បាន​លេចឡើង​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ​នៅ ជប៉ុន មាន​ភាពជឿជាក់​ប្រកបដោយ​ការប្រុងប្រយ័ត្ន ដោយ​យល់ថា ស្ថានភាព​ខ្វះ​ឈី​ប Semiconductor កំពុង​ថយចុះ។

    ការកាត់បន្ថយ​បរិមាណ​រថយន្ត​ខាងលើនេះ​នឹងត្រូវ​បាន​អនុវត្ត​ចំពោះ​រោងចក្រ Saitama (១០%) និង​រោងចក្រ Suzuka (៣០%) នៅ​ដើមខែ​កញ្ញា​ខាងមុខ។

    ពេលដែល Honda កំពុងមាន​ផែនការ​កាត់បន្ថយ​បរិមាណ​រថយន្ត ក្រុមហ៊ុន Toyota ឯណោះ​វិញ​បែរជា​រក​វិធី​បង្កើន​បរិមាណ​រហូត​ដល់​ដំណាច់ខែ​វិច្ឆិកា។ Toyota ឱ្យដឹងថា ពួកគេ​គ្រោង​នឹង​ផលិត​រថយន្ត ៨៥០,០០០ គ្រឿង នៅ​ទូទាំង​សកលលោក​នៅ​ខែកញ្ញា៕

  • វិស័យ​ផ្លូវដែក​នៃ​បណ្ដា​ប្រទេស​អាស៊ាន ប្រឹងប្រែង​ដើម្បី​ចូលរួម​​អភិវឌ្ឍ​បណ្ដាញ​ដឹកជញ្ជូន​ឱ្យ​កាន់​តែ​ប្រសើរ​

    វិស័យ​ផ្លូវដែក​នៃ​បណ្ដា​ប្រទេស​អាស៊ាន ប្រឹងប្រែង​ដើម្បី​ចូលរួម​​អភិវឌ្ឍ​បណ្ដាញ​ដឹកជញ្ជូន​ឱ្យ​កាន់​តែ​ប្រសើរ​

    ក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​ក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ កំពុង​ងើបឡើង ផ្លូវដែក​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ត្រូវការ​កំណត់​គោលដៅ ភារកិច្ច​ជាក់ស្ដែង​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​នៅក្នុង​ប្រទេសនីមួយៗ ក៏ដូចជា​តំបន់​ទាំងមូល។

    ល្ងាច​ថ្ងៃទី ២៥ សីហា នៅ ប្រទេស​វៀតណាម ក្រុមហ៊ុន​ផ្លូវដែក​វៀតណាម បានចាប់ផ្ដើម​បើក​សន្និសីទ​សម្រាប់​អគ្គនាយក​ក្រុមហ៊ុន​ផ្លូវដែក ASEAN លើក​ទី ៤។

    ក្នុង​រយៈពេល ៣ ថ្ងៃ ក្រុម​បេសកកម្ម ដែល​រួមមាន អគ្គនាយក ប្រធាន​បច្ចេកទេស ប្រធាន​ផ្នែក​គ្រប់គ្រង និង​ប្រធាន​ផ្នែក​ទីផ្សារ បាន​ពិនិត្យ ពិភាក្សា​ទៅលើ​របាយការណ៍​ស្ដីពី​ការ​ងើបឡើង ក៏ដូចជា​វឌ្ឍនភាព​នៃ​វិស័យ​ផ្លូវដែក។

    ក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​ក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ កំពុង​ងើបឡើង ផ្លូវដែក​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ត្រូវការ​កំណត់​គោលដៅ ភារកិច្ច​ជាក់ស្ដែង​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​នៅក្នុង​ប្រទេសនីមួយៗ ក៏ដូចជា​តំបន់​ទាំងមូល។

    ដើម្បី​អនុវត្ត​ផែនការ​ឆ្ពោះទៅកាន់​គោលដៅ​ខាងលើ អង្គ​សន្និសីទ​បាន​ឯកភាព​ថា ផ្លូវដែកនីមួយៗនៅក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ប្រឹងប្រែង ម្ចាស់ការ​ជាង​មុន ដើម្បីឱ្យ​ផ្លូវដែក​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព និង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់ ក៏ដូចជា​នៅ​ទូទាំង​សកលលោក។

    អង្គសន្និបាតខាងលើ​ ​បានសម្រេច​ថា​ នឹង​រៀបចំ​សន្និបាត​អគ្គនាយក​ផ្លូវដែក​អាស៊ាន លើក​ទី ៤៣ នៅ ហ្វ៊ី​លី​ពី​ន នៅ​ឆ្នាំ ២០២៣៕

  • តម្លៃ​របស់ Grab បច្ចុប្បន្ន ស្មើនឹង​ពាក់កណ្ដាល​ក្រុមហ៊ុនមេ GoTo

    តម្លៃ​របស់ Grab បច្ចុប្បន្ន ស្មើនឹង​ពាក់កណ្ដាល​ក្រុមហ៊ុនមេ GoTo

    Grab ធ្លាប់ជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ អាស៊ីអាគ្នេយ៍ ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ នៅត្រឹមតែ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​នៃ​តម្លៃ​របស់​ក្រុមហ៊ុនមេ GoTo (PT GoTo Gojek Tokopedia Tbk)។

    ច្រើន​ឆ្នាំ​កន្លងមកនេះ Grab និង GoTo ត្រូវ​ប្រឈមមុខ​នឹង «សង្គ្រាម» ដែល​ត្រូវ​ចំណាយ​ច្រើន​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​ក្នុង​តំបន់។ ក៏ប៉ុន្តែ ក្រុមហ៊ុន​នេះ​កំពុងតែ​ខាត​ចង់​ច្រើន និង​ត្រូវ​បញ្ចុះបញ្ចូល​ក្រុម​អ្នកវិនិយោគ ដោយ​ការពន្យល់​អំពី​សក្ដានុពល​របស់​ពួកគេ​ក្រោយពី​ការធ្វើ IPO។

    ដោយសារតែ​តម្លៃ​ភាគហ៊ុន​ថយចុះ​ក្នុង​កម្រិត​ទាប តម្លៃ​មូលធន​ទីផ្សារ​របស់ GoTo បច្ចុប្បន្ន​ប្រហែល​នៅសល់​ប្រហែល ២៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងពេលដែល Grab នៅសល់ ១៣ ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​ទាំងពីរ​នេះ​នឹង​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

    Grab បច្ចុប្បន្ន​នៅតែ​ចាត់ទុក សិង្ហ​បុរី ជាទី​ផ្សារ​ធំ​បំផុត​របស់ខ្លួន សូម្បីតែ​បាន​ពង្រីក​ខ្លួន​ទៅក្នុង​ទីផ្សារ​ឥណ្ឌូណេស៊ី ដែលជា​ខឿនសេដ្ឋកិច្ច​ធំ​បំផុត​នៅ អាស៊ីអាគ្នេយ៍។ ចំណែក GoTo វិញ កំពុង​គ្រង​តំណែង​លេខ ១ នៅក្នុង​ទីផ្សារ​ស្រុកកំណើត។

    Grab កាន់កាប់​ចំណែក​ទីផ្សារ​ប្រមាណ ៤៩% នៅក្នុង​ទីផ្សារ​ប្រគល់​អាហារ​នៅ ឥណ្ឌូណេស៊ី ខណៈដែល ToTo 45% នេះ​បើតាម Bloomberg ស្រង់​ប្រភពព័ត៌មាន​ពី Momentum Works៕

  • អាជ្ញាធរ​ថៃ អនុញ្ញាតឱ្យ​ដំឡើងថ្លៃ​មី​កញ្ចប់​ចាប់ពី​ថ្ងៃទី ២៥ សីហា ២០២២

    អាជ្ញាធរ​ថៃ អនុញ្ញាតឱ្យ​ដំឡើងថ្លៃ​មី​កញ្ចប់​ចាប់ពី​ថ្ងៃទី ២៥ សីហា ២០២២

    ក្រុម​អ្នក​ផលិត​មី​កញ្ចប់​នៅ ប្រទេស​ថៃ បាន​ស្នើសុំ​អាជ្ញាធរ​ថៃ ដើម្បី​ដំឡើងថ្លៃ​មី​កញ្ចប់ ២ បាត (២២៩.១៩ រៀល) ចាប់ពី​ឆ្នាំ ២០២១ ប៉ុន្តែ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក​បានស្នើ​ឱ្យ​រក្សា​តម្លៃ​ចាស រហូត​ដល់​ថ្ងៃទី ២៤ សីហា ២០២២​។

    ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ Wattanasak Sur-iam កាលពី​ថ្ងៃទី ២៤ សីហា ២០២២ បានឱ្យដឹងថា សហគ្រាស​ចំនួន ៣ ដែល​ផលិត​មី​កញ្ចប់​របស់​ប្រទេស​នេះ គឺ Thai President Foods (Mama), Thai Preserved Food (Wai Wai) និង Wan Thai Foods Industry (Yum Yum) ទទួលបាន​ការអនុញ្ញាត​ឱ្យ​ដំឡើងថ្លៃ​មី​កញ្ចប់​ថែម ១ បាត ដោយ​លក់​ក្នុងតម្លៃ ៧ បាត (៨០២ រៀល) /កញ្ចប់ ចាប់ពី​ថ្ងៃទី ២៥ សីហា ២០២២។

    ក៏ប៉ុន្តែ បើសិន​ជាមាន​ករណី​លក់​ក្នុងតម្លៃ​ខ្ពស់ជាង​តម្លៃ​ខាងលើ អ្នកលក់​អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ ៧ ឆ្នាំ ឬ​ពិន័យ​ជា​​​ប្រាក់ ១៤០,០០០ បាត (ជាង​ ១៦ រៀល)។

    ដើម្បី​ឈានដល់​ការសម្រេចចិត្ត​ខាងលើ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ បាន​ពិនិត្យ​លើ​ការចំណាយ​ក្នុង​ការផលិត និង​ឃើញថា​មានការ​កើនឡើង។ ប៉ុន្តែ ការសម្រេច​នេះ​បាន​កំណត់ថា បើសិនជា​ការចំណាយ​លើ​ការផលិត​ថយចុះ តម្លៃ​មី​កញ្ចប់​ក៏​នឹងត្រូវ​បញ្ចុះតម្លៃ​ទៅតាម​នោះ។

    នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក នៃ ក្រសួងពាណិជ្ជកម្ម​ថៃ ក៏បាន​តម្រូវឱ្យ​ក្រុម​អ្នក​ផលិត​មី​រាយការណ៍​អំពី​ការចំណាយ​ទៅលើ​វត្ថុធាតុដើម​ក្នុង​ការផលិត​ផងដែរ។

    ក្រុម​អ្នក​ផលិត​មី​កញ្ចប់​នៅ ប្រទេស​ថៃ បាន​ស្នើ​អាជ្ញាធរ​ថៃ អនុញ្ញាត​ឱ្យ​​ដំឡើងថ្លៃ​មី​កញ្ចប់ ២ បាតទៀត​ ចាប់ពី​ឆ្នាំ ២០២១ ប៉ុន្តែ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក​ បានតម្រូវ​​ឱ្យ​រក្សា​តម្លៃ​ចាស។ ក៏​ប៉ុន្តែ ចាប់ពី​ថ្ងៃទី ២៥ សីហា ២០២២ ក្រុម​អ្នក​ផលិត​មី​កញ្ចប់​នៅ​ ប្រទេស​ថៃ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​​ដំឡើងថ្លៃថែម​ ១ បាត/កញ្ចប់៕

  • គម្រោង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ហ្សា​ការ​តា ត្រូវ​ដំឡើង​ទុន​ដល់​ជាង ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក

    គម្រោង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ហ្សា​ការ​តា ត្រូវ​ដំឡើង​ទុន​ដល់​ជាង ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ការចំណាយ​កើនឡើង​ដោយសារតែ​ការស្ថាបនា​ផ្លូវដែក​ក្រោម​ដី​មកដល់​ដំណាក់​កាល​ដែល​​មាន​ភាពស្មុគស្មាញ​ជាង​ធៀប​នឹង​ដំណាក់កាល​ទីមួយ ដោយ​សារ​បញ្ហា​ជា​ច្រើន​ ក្នុង​នោះ​មាន​​​បញ្ហា​​ទាក់ទង​នឹង​ដីធ្លីជា​ដើម។

    រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឥណ្ឌា​ណេ​ស៊ី Airlangga Hartarto បានឱ្យដឹងថា ថវិកា​សម្រាប់​ដំណាក់កាល​ទី​ពីរ​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ហ្សា​ការ​តា ពី​រង្វង់​មូល HI នៅ​តំបន់​កណ្ដាល​របស់ ហ្សា​ការ​តា ដល់ Ancol នៅ​ភាគ​ខាងជើង​រដ្ឋធានី​នេះ បាន​កើនឡើងដល់​ ២៦ ទ្រី​​លាន​រូពី (ជាង ១.៧៥ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Antara កាលពី​ថ្ងៃទី ២៤ សីហា នៅ​ឯ​ការិយាល័យ​ប្រធានាធិបតី រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បាន​ថ្លែងថា ថវិកា​ដំបូង​របស់​គ​ម្រោ​ង​យុទ្ធសាស្ត្រ​មួយ​នេះ​គឺ​ត្រឹមតែ ២២.៥ ទ្រី​លាន (២២,៥០០,០០០,០០០,០០០) រូប​ពី​ប៉ុណ្ណោះ។

    ការចំណាយ​កើនឡើង​ដោយសារតែ​ការស្ថាបនា​ផ្លូវដែក​ក្រោម​ដី​មកដល់ពេលនេះ​មាន​ភាពស្មុគស្មាញ​ជាង​ធៀប​នឹង​ដំណាក់កាល​ទីមួយ ដោយ​ភ្ជាប់​ពី​រង្វង់​មូល HI និង Lebak Bulus នៅ ហ្សា​ការ​តា​ខាងត្បូង ក៏ដូចជា​បញ្ជា​ទាក់ទង​នឹង​ដីធ្លី ពិសេស​គឺ​នៅ​តំបន់​ក្រុង​បុរាណ Kota Tua។

    ជាក់ស្ដែង ក្នុង ១៥.៧ គីឡូម៉ែត្រ​របស់​ដំណាក់កាល​ទីមួយ កំណត់​ផ្លូវ​ដែក​ក្រោម​ដី​មាន​ប្រវែង​តែ ៥.៧ គូ​ឡូ​ម៉ែត្រ និង ១០ គូ​ឡូ​ម៉ែត្រ​គឺជា​ផ្លូវ​នៅលើ​ទី​ខ្ពស់។ ចំណែក​ដំណាក់កាល​ទី​ពីរ​នៃ​គម្រោង​ផ្លូវដែក​ក្រោម​ដី​នេះ​មាន​ប្រវែង ១២.៣ គីឡូម៉ែត្រ ប៉ុន្តែ វា​ស្ថិតក្រោម​ដី​ទាំងស្រុង។

    ដំណាក់កាល​ទី​ពីរ​របស់​គម្រោង​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ហ្សា​ការ​តា នេះ នឹង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​របៀង​ឧ​ត្ត​រ-ទក្សិណ​របស់​ដំណាក់កាល​ទីមួយ​ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ ២០១៩។

    បន្ទាប់ពី​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ ពេលវេលា​ធ្វើដំណើរ​ពី​ស្ថានីយ​រថភ្លើង Lebak Bulus ទៅដល់​ស្ថានីយ​ចុងក្រោយ Kota នឹង​ចំណាយពេល​ប្រហែល​តែ ៤៥ នាទី​ប៉ុណ្ណោះ៕

  • ធនាគារ​ជាតិ​កម្ពុជា សេចក្តីប្រកាសព័ត៌មាន ស្តីពី «ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់»

    ធនាគារ​ជាតិ​កម្ពុជា សេចក្តីប្រកាសព័ត៌មាន ស្តីពី «ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់»

    ធនាគារជាតិកម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី «ការផ្សព្វផ្សាយ និងផ្តល់ឥណទានដោយខុសច្បាប់» នៅ​ថ្ងៃនេះ ក្នុងនោះ មាន​ការ​បញ្ជាក់​ថា នឹងចាត់វិធានផ្លូវច្បាប់ ចំពោះ «កម្ចីខុសច្បាប់» តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម និង​ខិតប័ណ្ណតាមទីសាធារណៈជា​ដើម​។

    សេចក្ដីសម្រេច​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដោយយោង​តាមច្បាប់​ស្ដីពី គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ទាប់ពី​ស្ថាប័ន ឬ​បុគ្គលិក​មួយចំនួន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការផ្ដល់​ប្រាក់កម្ចី​ក្រៅច្បាប់ នេះ​បើតាម​ប្រកាស​របស់ ធនាគារជាតិ​កម្ពុជា។

    ស្ថាប័ន​នេះ​ក៏បាន​ព្រមាន​ថា កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័ន និង​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ផ្ដល់​ «កម្ចីខុសច្បាប់» តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម​ និង​​ខិតប័ណ្ណ​​នៅ​តាម​ទី​សាធារណៈ​ជា​ដើម​​ផងដែរ​។

    ព័ត៌មានលម្អិត សូម​អាន​សេចក្ដី​ប្រកាស​របស់ ធនាគារ​ជាតិ​កម្ពុជា ខាងក្រោម​ ៖

  • ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ហៅ​រថយន្ត​តាក់ស៊ីនៅប្រទេស​ឡាវ ពន្លឿន​​ការ​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​រហ័ស​

    ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ហៅ​រថយន្ត​តាក់ស៊ីនៅប្រទេស​ឡាវ ពន្លឿន​​ការ​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​រហ័ស​

    ថ្មី​ៗ​នេះ Loca បាន​ចាប់​ផ្ដើម​ការ​ស្ថាបនា​ និង​ដំឡើង​ស្ថានីយ​បញ្ចូលថាមពល​អគ្គិសនី​រហ័ស​នៅទីតាំង​មួយ​ចំនួន​ ក្នុង​ រដ្ឋធានី​វៀងចន្ទ នៃ​ ប្រទេស​ឡាវ​។

    បច្ចុប្បន្ន ក្រុម​ហ៊ុន​ Loca ​ដែល​រកស៊ី​ក្នុង​វិស័យ​​​សេវា​កម្ម​ហៅ​រថយន្ត​តាក់ស៊ីនៅ ប្រទេស​ឡាវ ​កំពុង​ពន្លឿន​ដំណើរ​ការ​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នៅ ប្រទេស​ឡាវ ដោយ​ចាប់​ផ្ដើម​ពី​ រដ្ឋធានី​វៀង​ចន្ទន៍​ ឆ្ពោះ​ទៅ​កាន់តំបន់ Pakse នៃ​ ​ខេត្តចំប៉ាស័ក្ដិ នៅ​លើ​ផ្លូវ​ជាតិ​លេខ ៣ ដើម្បី​បង្ក​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​រថ​យន្ត​អគ្គិសនី​ ទៅតាម​ការ​គ្រោង​ទុក​។

    ទូបញ្ចូលថាមពល​អគ្គិសនី​នីមួយៗ មាន​កម្លាំង​ឡើង​ដល់ ១២០ គីឡូវ៉ាត អនុញ្ញាត​ឱ្យ​​​​បញ្ចូល​ថាមពល​អគ្គិសនី​តែ​ ១០ នាទី ប៉ុន្តែ​អាច​ឱ្យ​​​រថយន្ត​អគ្គិសនី​​ធ្វើ​ដំណើរបាន​​ ១២០ គីឡូម៉ែត្រ​។ បច្ចុប្បន្ន ទូបញ្ចូល​ថាមពល​អគ្គិសនី​នានា​របស់ Loca មាន​ទាំង​ឆ្នាំង​សាក​ GB/T សម្រាប់​ប្រភេទ​រថយន្ត​អគ្គិសនី​ផលិត​នៅ ប្រទេស​ចិន និង​ទាំង CCS Type 2 សម្រាប់​​រថយន្ត​អគ្គិសនី​របស់​ អឺរ៉ុប​​ និង​ អាស៊ាន​ ផងដែរ​។

    មក​ដល់​ពេល​នេះ ក្រុមហ៊ុន Loca មាន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន ៣ រួច​ហើយ រួមាន​ នៅ​សណ្ឋាគារ Vientiane Plaza, ភោជនីយដ្ឋាន The Kao និង​សណ្ឋាគារ​ Inthara នៅក្នុង ​រដ្ឋធានី​វៀងចន្ទ ប្រទេស​ឡាវ។

    ក្រុម​ហ៊ុន​ខាងលើ​ក៏​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ Loca EV ដើម្បី​ឱ្យ​អតិថិជន​ប្រើប្រាស់​សេវា​កម្មបញ្ចូលថាមពល​អគ្គិសនី​សម្រាប់​រថយន្ត និង​បង់ប្រាក់​ដោយ​ប្រើ​ប្រាស់​កាត Credit ឬ BCEL ONE បាន​ងាយ​ស្រួល​៕