Category: សង្គម និងសេដ្ឋកិច្ច

  • Messi ថា «អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​ជើងឯក World Cup 2022»

    Messi ថា «អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​ជើងឯក World Cup 2022»

    (កាតា)- ខ្សែប្រយុទ្ធ និង​ប្រធាន​ក្រុម Lionel Messi បាន​និយាយថា អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​ដែល​ស័ក្ដិសម​សម្រាប់​តំណែង​ជើងឯក World Cup 2022។

    «អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព។ អា​ហ្ស​ង់​ទីន គឺជា​ប្រទេស​មហាអំណាច​មួយ និង​តែងតែ​ជា​ក្រុម​ជម្រើសជាតិ​មួយ​ដែល​ខ្លាំង​បំផុត។ យើង​ដឹងថា ខ្លួន​គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​ទាំងឡាយ។ ប៉ុន្តែ យើង​ត្រូវ​បង្ហាញ​អំពី​ប្រការ​នោះ​នៅលើ​ទីលាន ហើយ​ធ្វើបាន​ប្រការ​នោះ​នៅ​ចំពោះមុខ អូស្ត្រាលី​រួចហើយ» ទំព័រសារព័ត៌មានរ​បស់ អេ​ស្ប៉ា​ញ Marca ដកស្រង់ និង​ចុះផ្សាយ​សម្ដី​អះអាង​របស់ Messi កាលពី​ថ្ងៃទី 04 ធ្នូ មួយថ្ងៃ​បន្ទាប់ពី អា​ហ្ស​ង់​ទីន យកឈ្នះ អូស្ត្រាលី 2-1 នៅ​វគ្គ 1/8។

    នៅលើ​ទីលាន Ahmad bin Ali កាលពី​ថ្ងៃទី 03 ធ្នូ អា​ហ្ស​ង់​ទីន មិនបាន​បង្ក​ឱកាស​ច្រើន​នៅ​ចំពោះមុខ​ខ្សែការពារ​ដ៏​រឹងមាំ​របស់ អូស្ត្រាលី ប៉ុន្តែ រកបាន 2 គ្រាប់​ដោយសារ​ថ្វី​ជើង «បែក​បុគ្គល»។ នាទី​ទី 35 Messi ស៊ុត​បញ្ចូល​ទី រកបាន 1 គ្រាប់​សម្រាប់ អា​ហ្ស​ង់​ទីន។ នាទី​ទី 57 Julian Alvarez ដណ្ដើមបាន​បាល់​ពី​អ្នកចាំទី Matt Ryan ក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ស៊ុត​ប៉ើង​សំណាញ់​របស់ អូស្ត្រាលី 1 គ្រាប់​ទៀត។

    អូស្ត្រាលី ផ្ដើម​ការវាយលុក​ចាប់ពី​ពាក់កណ្ដាល​ចុង​តង់​ទី​ពីរ និង​រកបាន 1 គ្រាប់​ដោយសារ​ថ្វី​ជើង​របស់ Enzo Fernandez។ បញ្ចប់​ការប្រកួត អា​ហ្ស​ង់​ទីន នាំមុខ អូស្ត្រាលី 2-1។

    នៅពេល អា​ហ្ស​ង់​ទីន ប៉ះ​នឹង ហូ​ឡង់ នៅ​វគ្គ 8 ក្រុម​នៅលើ​កីឡដ្ឋាន Lusail នា​ថ្ងៃទី 09 ធ្នូ​ខាងមុខ Messi មាន​គោលដៅ​ផ្ដោតទៅលើ​ឯតទគ្គ​កម្ម​ស៊ុត​បញ្ចូល​ទី 10 គ្រាប់​នៅ World Cup របស់ Gabriel Batistuta ក្រោយពី​ឆ្លង​ផុត​សមិទ្ធផល​របស់​អតីត​កំពូល​តារាបាល់ទាត់ Diego Maradona របស់ អា​ហ្ស​ង់​ទីន៕

  • កីឡាករ​អ៊ុយរូហ្កាយ ដាល់​រំលំ​​អេក្រង់ VAR នៅ World Cup 2022 បន្ទាប់​ពី​ត្រូវ​ជម្រុះ​

    កីឡាករ​អ៊ុយរូហ្កាយ ដាល់​រំលំ​​អេក្រង់ VAR នៅ World Cup 2022 បន្ទាប់​ពី​ត្រូវ​ជម្រុះ​

    ខ្សែប្រយុទ្ធ Edinson Cavani របស់ អ៊ុយរូហ្កាយ ដាល់​រំលំ​អេក្រង់​ត្រួត​ពិនិត្យ​ VAR របស់​អាជ្ញាកណ្ដាល​ ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រទេស​នេះ​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ World Cup នៅ​ កាតា។

    វីដេអូ​​ដែល​ត្រូវ​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​​ក្រោយ​ការ​ប្រកួត​រវាង អ៊ុយរូហ្កាយ និង ហ្កាណា កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ បង្ហាញ​ថា​ កីឡាករ Edinson Cavani របស់​ក្រុម​ជម្រើស​ជាតិ​មក​ពី​ អាម៉េរិក​ខាង​ត្បូង បាន​ដាល់រំលំ​​អេក្រង់​បច្ចេកវិទ្យា​វីដេអូ ជាជំនួយ​សម្រាប់​អាជ្ញាកណ្ដាល (VAR) នៅ​ពេល​គាត់​កំពុង​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​ទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​។ បន្ទាប់​មក ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ Cavani ក៏​ដើរ​បន្ត​ទៅ​មុខ​ ដោយ​មិន​ខ្ចី​អើពើ​ចមពោះ​អេក្រង់​ VAR ដែល​បាន​ដួល​រលំ​។

    បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​ថា អេក្រង់​នេះ​រង​ការ​ខូច​ខាត​ ឬ​យ៉ាង​ណា​នៅ​ឡើយ​។ ប៉ុន្តែ​ សកម្មភាព​របស់ Cavani ទទួល​រង​ការ​រិះ​មួយ​ចំនួន​។

    Cavani ចូល​ប្រកួត​ជំនួស Luis Suarez នៅ​នាទី​ទី 65 នៃ​ការ​ប្រកួត​ ដែល​ពេល​នោះ អ៊ុយរូហ្កាយ​ កំពុង​នាំ​មុខ ហ្កាណា 2-0 ហើយ​នេះ​ក៏​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។ ជ័យ​ជម្នះ​នេះ គួរ​ណាស់​តែ​អាច​ឱ្យ អ៊ុយរូហ្កាយ ដើរ​ទៅ​មុខ​បន្ត​ទៀត​ ប៉ុន្តែ សំណាង​មិន​ល្អ កូរ៉េខាងត្បូង បាន​យក​ឈ្នះ 2-1 លើ ព័រទុយហ្កាល់។

    កូរ៉េខាងត្បូង និង អ៊ុយរូហ្កាយ មាន​ 4 ពិន្ទុ​ដូច​គ្នា​ និង​មាន​គ្រាប់បាល់ចំណេញ (goal difference) ស្មើ 0 ដូច​គ្នា​ ប៉ុន្តែ កូរ៉េខាងត្បូង ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទីពីរ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ឈ្នះ​ច្រើន​ជាង​។ ដូច្នេះ អ៊ុយរូហ្កាយ ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​ដំបូង​នេះ​។

    ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ Cavani ដាល់​រំលំ​អេក្រង់​ VAR ត្រូវ​បាន​គេ​ជឿ​ថា ព្រោះ​តែ​​អាជ្ញាកណ្ដាល​​មិន​បាន​ផ្លុំ​កញ្ចែ​​ពិន័យ​ប៉េណាំង​ទី នៅ​ក្នុង​ពេល Edinson Cavani ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៅ​នាទី​ថែម​ម៉ោង​ទីបី​៕

  • ខ្សែប្រយុទ្ធ​ Suarez របស់​ក្រុម​ អ៊ុយរូហ្កាយ យំ​ដូចកូនក្មេង​ពេល​ដឹង​ថា កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល

    ខ្សែប្រយុទ្ធ​ Suarez របស់​ក្រុម​ អ៊ុយរូហ្កាយ យំ​ដូចកូនក្មេង​ពេល​ដឹង​ថា កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល

    ខ្សែប្រយុទ្ធ Luis Suarez យំ​ហើយយំទៀតនៅ​ចុង​ការ​ប្រកួត​ឈ្នះ ហ្កាណា 2-0 នៅ World Cup 2022 កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ នៅ​ពេល​បាន​ដឹង​ថា លទ្ធផល​នេះ​មិន​អាច​ជួយ​ឱ្យ អ៊ុយរូហ្កាយ​ ឡើង​ទៅ​កាន់​វគ្គ​ 8 ក្រុម​។

    Luis Suarez ចាក​ចេញ​ពី​ទីលាន​ប្រកួត​នៅ​នាទី​ទី 66 ពេល​ដែល​ អ៊ុយរូហ្កាយ នាំ​មុខ​ ហ្កាណា 2-0។ គាត់​មើល​ការ​ប្រកួត​នេះ​ពី​កន្លែង​អង្គុយ​សម្រាប់​​កីឡាករ​បម្រុង​ និង​តាមដាន​លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​ម៉ោង​ដូច​គ្នា​រវាង កូរ៉េខាងត្បូង និង​ ព័រទុយហ្កាល់។

    ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ​ខាង​លើ​មិន​អាច​ទប់​ទឹក​ភ្នែក​បាននៅ​ពេល​បាន​ដឹង​ថា កូរ៉េខាងត្បូង នាំ​មុខ​ ព័រទុយហ្កាល់ 2-1 នៅ​នាទី​ដំបូង​ក្នុង​ការ​ថែម​ម៉ោង​។ ព្រោះ​ថា លទ្ធផល​នេះ​មាន​ន័យ​ថា អ៊ុយរូហ្កាយ នឹង​ត្រូវ​ជម្រុះ​​បើ​សិន​មិន​រក​បាន​គ្រាប់​បាល់​បន្ថែម​។

    បើសិន​ជា​លទ្ធផល​ កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល់ 2-1 និង អ៊ុយរូហ្កាយ​ ឈ្នះ ហ្កាណា 2-0 មិន​ប្រែប្រួល​ នោះ​ កូរ៉េខាងត្បូង និង អ៊ុយរូហ្កាយ មាន​ 4 ពិន្ទុ​ដូច​គ្នា​ និង​មាន​គ្រាប់បាល់ចំណេញ (goal difference) ស្មើ 0 ដូច​គ្នា​ ប៉ុន្តែ កូរ៉េខាងត្បូង ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទីពីរ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ឈ្នះ​ច្រើន​ជាង​។

    ពេលនោះ អ៊ុយរូហ្កាយ មាន​ 13 នាទី​ដើម្បី​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ ដោយ​សារ​មាន​ការ​ពន្យារ​ការ​ប្រកួត​ថែម​​ 8 នាទី​។ បើ​ទោះជា​​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ ហ្កាណា នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ ប៉ុន្តែ​ពុំ​មាន​អ្វីកើត​ឡើង​សោះ​។

    ចប់​ការ​ប្រកួត​ Suarez នៅ​តែ​យំ​មិន​ឈប់​ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គាត់​ឡោម​ព័ទ្ធ​អាជ្ញាកណ្ដាល​ ដោយ​សារ​តែ​មិន​បាន​ផ្លុំ​កញ្ចែ​ប៉េណាំង​ទី នៅ​ក្នុង​ពេល Edinson Cavani ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៅ​នាទី​ថែម​ម៉ោង​ទីបី​៕

     

  • កីឡាករ​ឆ្នើម​របស់ អាល្លឺម៉ង់ ឡើង​ទទួលពាន តែ​មុខក្រៀម​ដូច «ត្រូវគេ​កាត់​អស់​ប្រាក់ខែ»

    កីឡាករ​ឆ្នើម​របស់ អាល្លឺម៉ង់ ឡើង​ទទួលពាន តែ​មុខក្រៀម​ដូច «ត្រូវគេ​កាត់​អស់​ប្រាក់ខែ»

    កីឡាករ​ខ្សែប្រយុទ្ធ​របស់ អាល្លឺម៉ង់ ត្រូវបាន​គេ​ចំអក​លែបខាយ ព្រោះតែ​ទឹកមុខ​ដ៏​ក្រៀមក្រំ​នៅពេល​ឡើង​ទទួល​ពាន់រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ការប្រកួត​ជាមួយ កូ​ស្តា​រី​កា កាលពីពេលថ្មីៗនេះ។

    ខ្សែប្រយុទ្ធ Kai Havertz របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ បង្ហាញ​ទឹកមុខ​យ៉ាង​ក្រៀមក្រំ​បំផុត ពេល​ឡើង​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​នៅក្នុង​ការប្រកួត​ឈ្នះ កូ​ស្តា​រី​កា 4-2 ក្នុង​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022។ ប្រការនេះ​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ឡកឡាយ​បញ្ចើចបញ្ចើ។

    «បុរស​ដែល​ក្រៀមក្រំ​បំផុត​លើ​ពិភពលោក» គណនី Twitter មួយ​សរសេរ​ដូច្នេះ។ គណនី​មួយទៀត​សរសេរថា «តើ​ដូច​ទៅនឹង​ពេលវេលា​ដ៏​ល្អ​របស់​ជីវិត​គាត់​ដែរ​ទេ»។ «មើលទៅ​គាត់​ដូចជា​សប្បាយ​ហើយ​តើ» ម្នាក់ទៀត​សរសេរ​អម​នឹង​រូបតំណាង​មុខ​ញញឹម។

    https://www.youtube.com/watch?v=-RAD0HeJ4Ws

    កីឡាករ Havertz រកបាន 2 គ្រាប់​នៅក្នុង​ការប្រកួត​រវាង អាល្លឺម៉ង់ និង កូ​ស្តា​រី​កា ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រទេស​នេះ​ឈ្នះ​ជា​លើកដំបូង​នៅ World Cup 2022 ក្រោយពី​ត្រូវគេ​នាំមុខ 1-2។ ប៉ុន្តែ ជ័យជម្នះ​នេះ​មិន​គ្រប់គ្រាន់​ដើម្បីឱ្យ Havertz និង​ក្រុម​របស់គាត់​ធ្វើដំណើរ​បន្ត​ឡើងទៅ​វគ្គ 1/8 បានឡើយ។ ប្រហែលជា​ដោយសារ​មូលហេតុ​នេះហើយ បានជា​ទឹកមុខ​របស់ Havertz មិន​រីក​ទាល់តែសោះ​នៅពេល​ឡើង​ទទួលពាន​កីឡាករ​ឆ្នើម​បំផុត៕

  • ប្រទេស​ថៃ មាន​ឱកាសល្អ​ដើម្បី​ជំរុញ​​​ពាណិជ្ជកម្ម​វិស័យ​កសិផល​ វាយលុក​ទីផ្សារ​ប្រទេស​ចិន

    ប្រទេស​ថៃ មាន​ឱកាសល្អ​ដើម្បី​ជំរុញ​​​ពាណិជ្ជកម្ម​វិស័យ​កសិផល​ វាយលុក​ទីផ្សារ​ប្រទេស​ចិន

    ការនាំចេញ​បន្លែ ផ្លែឈើ​របស់ ប្រទេស​ថៃ ទៅកាន់​ទីផ្សារ​ភាគខាងត្បូង​ប្រទេស​ចិន នឹង​កើនឡើង​បន្តទៀត បន្ទាប់ពី ប្រទេស​ចិន បើក​ស្ថានីយ​ត្រួតពិនិត្យ​ជំងឺ​រាតត្បាត​នៅក្នុង​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន Mohan។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ Jurin Laksanawisit ឱ្យដឹងថា អគ្គនាយកដ្ឋាន​គយ​ចិន កាលពី​ថ្ងៃទី 30 វិច្ឆិកា បានបញ្ចប់​ការត្រួតពិនិត្យ​ចំពោះ​ស្ថានីយ​គ្រប់គ្រង​ជំងឺឆ្លង​នៅលើ​រុក្ខជាតិ​ដែលមាន​ទីតាំង​នៅក្នុង​ស្ថានីយ​រថភ្លើង Mohan ដែល​នេះ​នឹង​អនុញ្ញាតឱ្យ​បន្លែ ផ្លែឈើ​របស់ ថៃ នាំចូល​ទៅកាន់ ប្រទេស​ចិន តាមរយៈ​ស្ថានីយ​នេះ។

    ស្ថានីយ​គ្រប់គ្រង​ជំងឺឆ្លង​លើ​បន្លឺ​ផ្លែឈើ​នេះ​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី 30 ធ្នូ 2022 ចំ​ខួប​មួយឆ្នាំ​នៃ​ថ្ងៃ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ភ្ជាប់​ពី ប្រទេស​ឡាវ ទៅកាន់ ប្រទេស​ចិន។

    យោងតាម​លោក Jurin ផ្លូវ​រថភ្លើង​ល្បឿន​លឿន Mohan ដែល​រត់​កាត់​ប្រទេស​ឡាវ ទៅដល់​ភាគខាងត្បូង ប្រទេស​ចិន នេះ នឹង​ជួយ​ឱ្យ ប្រទេស​ថៃ ដឹកជញ្ជូន​ទំនិញ​បាន​លឿន​ជាង និង​មិនសូវ​បង់ថ្លៃ​ដឹកជញ្ជូន ដោយ​ឆ្លងកាត់​ខេត្ត Nongkhai ជាប់​នឹង​ព្រំដែន​របស់ ប្រទេស​ឡាវ។

    លោក Jurin និយាយថា ការដែល ចិន អនុញ្ញាតឱ្យ​នាំចូល​បន្លែ​ផ្លែឈើ​របស់ ប្រទេស​ថៃ កាត់​តាម​ស្ថានីយ​ខាងលើ គឺជា​ការបើក​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​អ្នក​នាំចេញ​របស់​ប្រទេស​ទាំងពីរ។

    ខេត្ត Yunnan ប្រទេស​ចិន គឺជា​ទីផ្សារ​មាន​សក្ដានុពល​ខ្លាំង​សម្រាប់ ប្រទេស​ថៃ ក្នុង​វិស័យ​ស្បៀងអាហារ និង​សេវាកម្ម ព្រោះថា នេះ​គឺជា​ខេត្ត​ដែល​នៅ​ជិត ប្រទេស​ថៃ បំផុត និង​មាន​ការតភ្ជាប់​ផ្លូវគោក និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជាមួយនឹង តំបន់​អាស៊ីអាគ្នេយ៍៕

    ផ្លែទុរេន​របស់ ប្រទេស​ថៃ ដែល​ត្រៀម​នាំ​ចូល​ទីផ្សារ​ចិន
    ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ Mohan

     

  • (World Cup 2022) – ខ្សែបម្រើ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន មាន​ភរិយា​ដ៏​ស្រស់ស្អាត

    (World Cup 2022) – ខ្សែបម្រើ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន មាន​ភរិយា​ដ៏​ស្រស់ស្អាត

    អ្នក​នាង Erina Mano ដែលជា​ភរិយា​របស់​កីឡាករ​បាល់ទាត់​ជប៉ុន Gaku Shibasaki ត្រូវបាន​គេ​ស្គាល់​ថា​ជា​កំពូល​តារា​ម៉ូ​ដែល​ឈុត​ទ្រនាប់​ដ៏​ស្រស់​សោភា។

    យោងតាម Yahoo Japan ស្រី​ស្អាត​វ័យ 31 ឆ្នាំ​រូបនេះ កំពុង​ស្ថិតនៅ ប្រទេស​កាតា ដើម្បី​គាំទ្រ​ស្វាមី​ដែល​កំពុង​ប្រកួត​នៅ World Cup 2022។ Gaku Shibasaki អាយុ 30 ឆ្នាំ លេង​ឱ្យ​ក្លឹប Leganes (អេ​ស្ប៉ា​ញ)។

    Erina Mano ធ្លាប់មាន​សកម្ម​ភាពលេច​ធ្លោ​ក្នុង​វិស័យ​សិល្បៈ​កម្សាន្ត​ក្នុងនាម​ជា​តារាចម្រៀង និង​តារា​សម្ដែង។ ក្រោយពី​បាន​រៀបការ​កាលពី​ឆ្នាំ 2018 ស្រី​ស្អាត​ជនជាតិ​ជប៉ុន នេះ ក៏បាន​កាត់បន្ថយ​សក​ម្ម​ភាព​ថតកុន ព្រោះតែ​ភាគច្រើន​នាង​រស់នៅ​ជាមួយ​ស្វាមី​នៅ ប្រទេស​អេ​ស្ប៉ា​ញ។

    នាង Erina Mano ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ជាច្រើន​រឿង ដូចជា​រឿង «There’s No Easy Job in This World», «We Married as Job Romaji» ឬ «Minna! Esper Dayo»។ល។ ប៉ុន្តែ បច្ចុប្បន្ន ការងារ​សំខាន់​របស់​នាង​គឺ​ដើរ​ម៉ូដ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម Erina Mano ធ្លាប់បាន​ឱ្យដឹងថា នាង​ផ្ដល់​អាទិភាព​ឱ្យ​គ្រួសារ​ជាង​អាជីព​ផ្ទាល់ខ្លួន។ ស្រី​ស្អាត​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា «កំពូល​តារា​បង្ហាញ​ម៉ូដ​ឈុត​ទ្រនាប់» ដ៏​ទាក់ទាញ។ ក៏ប៉ុន្តែ ក្រោយពី​បាន​រៀបការ Mano ក៏​លែង​បង្ហោះ​រូបថត​ស៊ិ​ច​ស៊ី​នៅលើ​ទំព័រ​បណ្ដាញ​សង្គម៕

  • (World Cup 2022) – Cristiano Ronaldo មានឱកាស​ប្រហែល 50% សម្រាប់​ការចេញ​ទៅ​ប្រកួតឆាប់ៗនេះ

    (World Cup 2022) – Cristiano Ronaldo មានឱកាស​ប្រហែល 50% សម្រាប់​ការចេញ​ទៅ​ប្រកួតឆាប់ៗនេះ

    បើទោះជា​បានចេញ​ទៅ​ហាត់​ឡើងវិញ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ប៉ុន្តែ Cristiano Ronaldo មានឱកាស​ប្រមាណ​តែ 50% ប៉ុណ្ណោះ​ក្នុងការ​ចូលរួម​ការប្រកួត​នា​ពេល​ឆាប់​ៗ​នេះ​ ​រវាង ព័រទុយហ្កាល់ និង កូរ៉េខាងត្បូង។

    យោងតាម Daily Mail លទ្ធភាព​នៃ​ការចេញ​ប្រកួត​របស់ Ronaldo ក្នុង​ការ​ប្រកួត​រវាង​ ពួរទុយហ្កាល់ និង កូរ៉េខាងត្បូង នា​ពេល​ឆាប់ៗនេះ គឺមានតែ​ 50% ប៉ុណ្ណោះ នេះ​បើ​តាម​គ្រូបង្វឹក​របស់​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់។

    មុន​ការ​ចេញទៅ​ហ្វឹកហាត់​ឡើងវិញ​នេះ គ្រូបង្វឹក Fernando Santos ធ្លាប់បាន​និយាយថា Ronaldo ត្រូវការ​រង់ចាំ​លទ្ធផល​ពិនិត្យ​សុខភាព​ទើប​ដឹងថា គាត់​អាច​ចេញទៅ​ប្រកួត ឬ​មិនអាច។ ប៉ុន្តែ​លោក Santos បញ្ជាក់ថា បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ករណី​អវត្តមាន​របស់ Ronaldo ក្នុងការ​ប្រកួត​នៅ​ជុំ​ដំបូង​នៃ​វគ្គ 8 ក្រុម​ខាងមុខ។

    «ចូរ​រង់ចាំ​មើលថា តើ Ronaldo មានលទ្ធភាព​អាច​ចេញទៅ​ប្រកួត ឬទេ។ Ronaldo នឹង​ចេញទៅ​ហាត់ឆាប់ៗនេះ។ ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា ឱកាស​ដែល​គាត់​អាច​ចូល​ប្រកួត​មាន​ដល់ 50% ដែរ ឬ​អត់​នៅឡើយ។ 2 ប្រកួត​កន្លងមក យើង​បាន​ជំនួស Ronaldo ដូច្នេះ យើង​ក៏មាន​ផែនការ​សម្រាប់​អវត្តមាន​របស់គាត់» លោក Santos បញ្ជាក់​មុនពេល Ronaldo ចេញទៅ​ហាត់​កាលពីពេលថ្មីៗនេះ។

    Cristiano Ronaldo រកបាន 1 គ្រាប់​ក្នុងការ​ប្រកួត​ជាមួយ ហ្កា​ណា។ នៅ​ជុំ​ទី 2 នៃ​វគ្គ​ចែក​ពូ​ល គាត់​ស្មានថា ខ្លួន​ជា​អ្នក​រកបាន 1 គ្រាប់​ទៀត ប៉ុន្តែ បច្ចេកវិទ្យា​បានបញ្ជាក់​ថា គ្រាប់​បាល់​នេះ​បាន​ទៅលើ Bruno Fernandes៕

  • សម្រស់​របស់​ភរិយា​កីឡាករ​បាល់ទាត់​កូរ៉េខាងត្បូង​នៅ World Cup 2022

    សម្រស់​របស់​ភរិយា​កីឡាករ​បាល់ទាត់​កូរ៉េខាងត្បូង​នៅ World Cup 2022

    Soyeon ដែលជា​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង T-ara គឺជា​ភរិយា​របស់​កីឡាករ​ខ្សែបម្រើ Cho Yu Min នៃ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ទៅ​ប្រកួត​នៅ World Cup 2022។

    បច្ចុប្បន្ន Soyeon កំពុង​ស្ថិតនៅ ប្រទេស​កាតា ដើម្បី​គាំទ្រ លើកទឹកចិត្ត​ដល់​ស្វាមី។ នៅពេល Cho Yu Min ហាត់​ស៊ាំ ស្រី​ស្អាត​រូបនេះ បាន​នាំ​ម្ដាយបង្កើត និង​ម្ដាយក្មេក​ដើរ​ទស្សនា​ប្រទេស​កាតា។

    Soyeon និង Cho Yu Min បាន​ចុះឈ្មោះ​រៀបការ​នៅ​ដើមខែ​វិច្ឆិកា ហើយ​គ្រោង​នឹង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​នៅក្នុង​ខែវិច្ឆិកា ប៉ុន្តែ ត្រូវ​ប្ដូរ​ទៅ​ឆ្នាំក្រោយ ដោយសារតែ Cho Yu Min ត្រូវបាន​ជ្រើសរើស​ទៅក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ត្រូវ​ទៅ​ប្រកួត​នៅ World Cup 2022។

    តារាចម្រៀង Soyeon អាយុ 35 ឆ្នាំ បង Yu Min រហូតដល់ 9 ឆ្នាំ ប៉ុន្តែ ត្រូវបាន​អ្នកគាំទ្រ​សរសើរ​ថា សម​គ្នា។ ពួកគេ​បានចាប់ផ្ដើម​ស្រលាញ់គ្នា​តាំងពី​ឆ្នាំ 2019 និង​ទទួលបាន​ការគាំទ្រ​ពី​គ្រួសារ​ទាំងសងខាង។

    Soyeon កើត​ឆ្នាំ 1987 មាន​តួនាទី​ជា​សំឡេង​ចម្បង​គេ​របស់ T-ara កាលពី​ឆ្នាំ 2009 និង​ល្បីឈ្មោះ​ដោយសារ​បទ​ចម្រៀង​មួយចំនួន​ដូចជា «Bo Peep Bo Peep», «Roly Poly», «Day bay day» ជាដើម។ មុនពេល​មានឈ្មោះ​ល្បី​នៅ T-ara ស្រី​ស្អាត Soyeon គឺជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន SM Entertainment និង​ធ្លាប់ជា​ប្រធាន​ក្រុម SNSD ប៉ុន្តែ ក្រោយមក​នាង​បាន​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន។

    ក្រោយពី​បាន​ចាក​ចេញពី​ក្រុម T-ara ក្នុង​ឆ្នាំ 2017 នាង Soyeon ក៏បាន​បញ្ចេញ MV ជាច្រើន ក្នុងនោះ​មាន «They Are All The Same», «Interview»។ល។ ហើយ​នាង​ក៏បាន​ចូលរួម​ច្រៀង​បទ​ចម្រៀង​សម្រាប់​ភាពយន្ត «Death Bell 2», «Gisaeng Ryeong» និង «Coffee House» របស់​ទូរទស្សន៍ SBS ផងដែរ។

    ក្រៅពីនេះ Soyeon ក៏​ធ្លាប់បាន​សម្ដែង​ជា​តួអង្គ​ក្នុង​ភាពយន្ត​រឿង «Haeundae Lovers» របស់​ទូរទស្សន៍ KBS2 ឆ្នាំ 2012 និង «Sweet Temptation» ឆ្នាំ 2015៕

  • ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ​មួយ​នៅ កម្ពុជា ចម្រាញ់​មាស​បាន​ជាង 4 តោន គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា

    ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ​មួយ​នៅ កម្ពុជា ចម្រាញ់​មាស​បាន​ជាង 4 តោន គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា

    គិត​ត្រឹម​ចុងខែ​វិច្ឆិកា 2022 កម្ពុជា ចម្រាញ់​មាស​សរុប​បាន​ជិត 5 តោន នៅក្នុង​ការរុករក និង​ចម្រាញ់​រ៉ែ​មាស​របស់​បណ្ដា​ក្រុមហ៊ុន​ពាក់ព័ន្ធ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​នៃ ក្រសួង​រ៉ែ​និង​ថាមពល កាលពី​ថ្ងៃទី 30 វិច្ឆិកា​កន្លងទៅ​នៅ​ទីស្ដីការក្រសួង។

    យោងតាម ក្រសួង​រ៉ែ និង​ថាមពល បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន 4 ដែល​កំពុង​ធ្វើ​អា​ជីក​ម្ម​រ៉ែ​មាស នៅ កម្ពុជា ចម្រាញ់​មាស​សរុប​បាន​ជិត 5 តោន គិត​ត្រឹម​ចុងខែ​វិច្ឆិកា 2022។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា បណ្ដា​ក្រុមហ៊ុន​ខាងលើ​បាន​ឈានទៅ​ធ្វើ​អាជីវកម្ម​ជាបណ្តើរៗ នៅតាម​តំបន់រៀងៗខ្លួន។

    ក្រសួង​បានឱ្យដឹងថា ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ខ្នាត​ធំ Renaissance Minerals Investment រកបាន​មាស​ច្រើនជាងគេ ដោយ​ចម្រាញ់​បាន​មាស​ទឹក 9 ចំនួន 4,598 គីឡូក្រាម។

    សកម្មភាព​រុករក​រ៉ែ​មាស​នៅ កម្ពុជា បច្ចុប្បន្ន ផ្ដោតលើ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងជើង​ប្រទេស រួមមាន ខេត្តព្រះវិហារ ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ៕

  • អាល្លឺម៉ង់ ត្រូវបាន​ជម្រុះ​ចេញពី World Cup 2022 ខណៈ ជប៉ុន និង អេ​ស្ប៉ា​ញ បាន​បន្តដំណើរ

    អាល្លឺម៉ង់ ត្រូវបាន​ជម្រុះ​ចេញពី World Cup 2022 ខណៈ ជប៉ុន និង អេ​ស្ប៉ា​ញ បាន​បន្តដំណើរ

    បើទោះជា​ឈ្នះ កូ​ស្តា​រី​កា 4-2 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​កាលពី​យប់​ថ្ងៃទី 01 ធ្នូ ប៉ុន្តែ អាល្លឺម៉ង់ បានត្រឹមតែ​ឈរ​លំដាប់​ទី 3 ក្នុង​ពូ​ល E ហើយ​ត្រូវ​ចាក​ចេញពី World Cup 2022។

    អាល្លឺម៉ង់ ឈរ​នៅ​ចំពោះមុខ​ឱកាស​ដើរ​បន្ត នៅពេល អេ​ស្ប៉ា​ញ នាំមុខ ជប៉ុន ដូច​ទៅនឹង អាល្លឺម៉ង់ នេះ​មុខ កូ​ស្តា​រី​កា។ ប៉ុន្តែ មកដល់​តង់​ទី 2 អេ​ស្ប៉ា​ញ និង អាល្លឺម៉ង់ ត្រូវ​ប៉ើង​សំណាញ់​ជា​បន្តបន្ទាប់ និង​ត្រូវគេ​នាំមុខ 2-1។ លទ្ធផល​នេះ​ធ្វើឱ្យ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ត្រូវ​ខ្ទាត​ចេញពី World Cup 2022។

    រហូតដល់​ចុង​តង់​ទី 2 ទើប អាល្លឺម៉ង់ អាច​កែប្រែ​ស្ថានការណ៍។ ប៉ុន្តែ ជ័យជម្នះ 4-2 គ្រាន់តែ​អាចជួយ​ឱ្យ អេ​ស្ប៉ា​ញ ដើរ​បន្ត ដោយ​មិនអាច​សង្គ្រោះ អាល្លឺម៉ង់ បាន នៅ World Cup 2022។ មាន​ពិន្ទុ 4 ស្មើគ្នា ប៉ុន្តែ អាល្លឺម៉ង់ ត្រូវ​ឈរ​ក្រោយ អេ​ស្ប៉ា​ញ ព្រោះតែ​ការ​គណនា​តាម​រូបមន្ត​លេខ +1 ធៀប​នឹង +6។ ជប៉ុន ឈរលើ​គេ​ដោយ​រកបាន 6 ពិន្ទុ ព្រោះ​បានឈ្នះ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ចំណែក កូ​ស្តា​រី​កា ឈរ​បាត​តារាង ដោយមាន 3 ពិន្ទុ។

    ទឹកមុខ​ក្រៀម​ក្រំ​របស់​ក្រុម​កីឡាករ​អាល្លឺម៉ង់ បន្ទាប់​ពី​ត្រូវ​ជម្រុះ​ពី World Cup 2022

    ដូច្នេះ អាល្លឺម៉ង់ មិនអាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅក្នុង 2 រដូវ​កាល World Cup បន្តបន្ទាប់​ចុងក្រោយ​នេះ។ នៅលើ​ទឹកដី​របស់ រុស្ស៊ី កាលពី 4 ឆ្នាំមុន អាល្លឺម៉ង់ ពេលនោះ​ក៏​ស្ថិតនៅ​បាត​តារាង បន្ទាប់ពី កូរ៉េខាងត្បូង ម៉ិ​ក​ស៊ី​ក និង ស៊ុយអែត។ មុន​នោះ អាល្លឺម៉ង់ សុទ្ធតែ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅក្នុង 16 រដូវ​កាល​របស់ World Cup រាប់​ចាប់ពី​ឆ្នាំ 1954៕