Category: សង្គម និងសេដ្ឋកិច្ច

  • ទម្លាប់ចំនួន 3 ដែលពួកមហាសេដ្ឋីតែងតែធ្វើ ដើម្បីបង្កើនទ្រព្យ

    ទម្លាប់ចំនួន 3 ដែលពួកមហាសេដ្ឋីតែងតែធ្វើ ដើម្បីបង្កើនទ្រព្យ

    ភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រគឺវាមានភាពជាក់ស្ដែង ជាមួយនឹងទម្លាប់មួយចំនួន។ ខាងក្រោមនេះគឺជាទម្លាប់ដ៏សំខាន់បំផុតដែលអ្នកអាចយកទៅអនុវត្តឱ្យឈានទៅដល់គោលដៅសេរីភាពផ្នែកហិរញ្ញវត្ថុរបស់អ្នក។

    ១) អ្នកមាន គេរស់នៅក្នុងរង្វង់ប្រាក់ចំណូលរបស់គេ
    អ្នកមានតែងតែជៀសវាងការចំណាយដែលមិនចាំបាច់ និងឥតបានការ។ ពួកគេតែងតែសន្សំទុក ២០ភាពរយនៃប្រាក់ចំណូលរបស់ពួកគេ ហើយនឹងចំណាយ ៨០ភាពរយទៅលើការរស់នៅរបស់ពួកគេជាប្រចាំថ្ងៃ។

    ២) កុំលេងល្បែងស៊ីសង
    ចូរនិយាយអំពីមនុស្ស ៧៧ភាពរយ ដែលជួបការលំបាក់ខាងផ្នែកហិរញ្ញវត្ថុ ដោយសារតែការលេងឆ្នោតផ្សងសំណាង ឬលេងល្បែងស៊ីសង។ មនុស្សដែលមានទ្រព្យសម្បត្តិពិតប្រាកដគេមិនដែលមានដោយសារតែការលេងល្បែងស៊ីសងនោះទេ ហើយអ្នកមានពិតប្រាកដមិនដែលពឹងទៅលើសំណាងនោះដែរ។ ពួកគេបង្កើតសំណាងដោយខ្លួនឯងផ្ទាល់ ហើយប្រសិនបើអ្នកចង់មានទ្រព្យសម្បត្តិច្រើន ចូរខិតខំប្រឹងប្រែងធ្វើវា កុំដេកចាំតែសំណាង។

    ៣) ចូរអានរាល់ថ្ងៃ
    មហាសេដ្ឋីនៅលើពិភពលោកស្ទើរតែទាំងស្រុង គឺចូលចិត្តអានសៀវភៅ ព្រោះវាបានបង្កើតនូវចំណេះដឹង ហើយចំណេះដឹងទាំងនោះ គឺបានជួយគាត់ឱ្យដឹកនាំក្រុមហ៊ុនបានល្អ និងរីកចម្រើន រហូតមានមហាសេដ្ឋីមួយចំនួនបានឆ្លើយទៅកាន់អ្នកសារព័ត៌មានវិញថា «ខ្ញុំជោគជ័យ និងមានបានដោយសារតែសៀវភៅមួយគំនរនេះឯង»។ ក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ៨៨ភាពរយ បានអានសៀវភៅ ៣០នាទី ឬក៏ច្រើនជាងនេះជារៀងរាល់ថ្ងៃ ដើម្បីបង្កើនចំណេះដឹងទៅលើអាជីវកម្ម ឬក៏អាជីបមុខរបរបស់ពួកគេ៕

  • ប្រាប់តៗគ្នា !! ហើមពោះមិនបាត់ ទឹកខាត់ណាលាយម្រះព្រៅជួយបាន

    ប្រាប់តៗគ្នា !! ហើមពោះមិនបាត់ ទឹកខាត់ណាលាយម្រះព្រៅជួយបាន

    នេះជាវីធីស្រាស្រ្ដព្យាបាល អ្នកដែលមានអាការៈ ច្អល់ពោះ ហើមពោះ ជាច្រើនថ្ងៃមិនបាត់ ដោយលោកអ្នកអាចពិចារណាពិសាទឹក ខាត់ណាក្រឡុកលាយជាមួយស្លឹកម្រះព្រៅ ដែលជាឱសថបុរាណមានប្រសិទ្ធភាពបំផុត យើងមិនគួររំលងឡើយ ។

    គ្រឿងផ្សំ ៖
    ១. ស្លឹកម្រះព្រៅ ៥-៦ សន្លឹក
    ២.ស្លឹកខាត់ណា ១-២ សន្លឹក
    ៣.ទឹកស្ករ ២ ស្លាបព្រាបាយ
    ៤.ទឹកកក កន្លះកែវ
    ៥.ទឹកឆ្អិន កន្លះកែវ
    ៦.អំបិល ១/៤ ស្លាព្រាកាហ្វេ
    ៧.ទឹកក្រូចឆ្មា ២ ស្លាព្រាបាយ

    វីធីធ្វើ៖ គ្រាន់តែលាងស្លឹកម្រះព្រៅ និងស្លឹកខាត់ណាឲ្យស្អាត ហើយក្រឡុកជាមួយទឹកបន្ដិចឲ្យហ្មត់ បន្ទាប់មកច្រោះកាកចេញ។ បន្ទាប់ទៀតចាក់ចូលក្នុងម៉ាស៊ីនក្រឡុកដដែរ ហើយផ្សំជាមួយនឹង ទឹកឆ្អិន អំបិល ទឹកក្រូចឆ្មា និងទឹកស្ករ ហើយក្រឡុកឲ្យសព ។ ជាចុងក្រោយចាក់ទឹកកកចូលរួចក្រឡុកឲ្យហ្មត់ ជាការស្រេច ៕

  • ហេតុ​អី​បាន​ត្រី​ងាប់​ត្រូវ​អណ្តែត​ផ្ងារពោះ?

    ហេតុ​អី​បាន​ត្រី​ងាប់​ត្រូវ​អណ្តែត​ផ្ងារពោះ?

    សម្រាប់​មនុស្ស​មួយចំនួន​ប្រហែលជា​ចាប់អារម្មណ៍ និង​មួយចំនួនទៀត​មិន​ចាប់អារម្មណ៍​នោះទេ ទៅលើ​មូល​ហេតុដែល​នាំ​ឱ្យ​ត្រី​នៅពេល​ងាប់​អណ្ដែត​ផ្ងារពោះ​ឡើងលើ។

    យោងតាម​ការបកស្រាយ​របស់​​អ្នកវិទ្យាសាស្ត្រ​បាន​ឱ្យដឹងថា ដោយសារ​រូបរាង​របស់​ត្រី​មាន​សាច់​ក្រាស់​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ជា​សាច់​ស្តើង ហើយ​ខាងក្នុង​គឺ​ប្រអប់​ពោះ ពេល​ត្រី​ងាប់​ទៅ អវយវៈ​ផ្ទៃក្នុង​ស្អុយរលួយ ហើយ​បញ្ចេញ​ជា​ហ្គាស​ចេញមក​ពេញ​ណែន​នៅក្នុង​ពោះ ទើប​ធ្វើឱ្យ​ខ្លួន​ត្រី​ក្រឡាប់​មក​អណ្តែត​ផ្ងារពោះ​ហ្នឹងឯង៕

  • មាន់​បំពង​ជាមួយ​ទឹកជ្រលក់

    មាន់​បំពង​ជាមួយ​ទឹកជ្រលក់

    ក្រៅពី​ទឹក​ភេសជ្ជៈ​ដើម្បី​សុខភាព ភោជនីយដ្ឋាន Vego Salad Barដែលមាន​អ​សយ​ដ្ឋា​ន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ Pasteur (ផ្លូវ​លេខ51) ជិត​វត្ត​លង្កា​ក៏មាន​នូវ​មុខម្ហូប​ដែល​ផ្សំ​ពី​បន្លែ​ធម្មជាតិ​ជាច្រើន​មុខ​ទៀត  ដែល​ក្នុងនោះ “មាន់​បំពង​ជាមួយ​ទឹកជ្រលក់ Caesar សាលាដ” ក៏​ជា​មុខម្ហូប​ដ៏​ល្អ​ចំពោះ​សុខភាព​ស្បែ​ក៏​ជា​មុខម្ហូប​ដ៏​ល្អ​ចំពោះ​សុខភាព​ស្​ូ​វ​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​អតិថិជន​ជាតិ​ា​តិ និង​អន​ដែល​អញ្ជើញ​មក​ទទួលទាន​អាហារ​សុខភាព​នៅក្នុង​ភោជនីយដ្ឋាន​បែប​ខ្មែ​រែ​ប​ខ្មែរ​កាត់​បារាំង​មួយ​នេះដែរ។ បើ​ចង់ដឹង​ព​គ្រឿងផ្សំ​របស់​អាហារ​មួយ​នេះ​នោ​ា​ហារ​មួយ​នេះ​នោ​សូម​តាមដាន​ដាន​នូវ​គ្រឿងផ្សំ និង​របៀប​ធ្វើ​ដូចខាងក្រោម​នេះ៖

    + គ្រឿងផ្សំ

    – សាលាដ​រ៉ូ​មែន   100ក្រាម

    – បន្ទះ​កាត់​ជា​ដុំតូចៗ

    – នំ​ប័​ុ​ង​ក្រៀម   1បន្ទះ​កាត់​ជា​ដុំតូចៗ

    – ម្ទេស​ប្លោក​ក្រហម   5ចំណិត

    – ខ្ទឹមបារាំង   3ចំណិត

    – ពងមាន់​ស្ងោរ   1គ្រាប់

    – ទឹកជ្រលក់ Caesar   1ស្លាបព្រា​បាយ​កន្លះ

    – ឈី​ស Parmesan 2ស្លាប​អ្នក​ត្រូវ

    + វិធី​ធ្វើ

    ជាដំបូង អ្នក​ត្រូវយក​សាលាដ​រ៉ូ​មែន ពង់​មាន់ស្ងោរ ដុំសាច់មាន់​បំពង ចំណិត​ម្ទេស​ប្លោក​ក្រហម ចំណិត​ខ្ទឹមបារាំង​លាយ​ជាមួយ​ទឹកជ្រលក់ Caeឱ្យ​សព្វ។ព្វ។ បន្ទាប់មក ត្រូវដាក់​ចំណិត​នំ​ប័​ុ​ង​ក្រៀម ជាមួយ​ចំណិត​ឈី​សParmesan ពីលើ​សាលាដ​ជាការ​ស្រេច៕

     

  • Tottenham ជួបការខកចិត្តធំក្នុងការប្រជែងពាន ក្រោយចាញ់ West Ham

    Tottenham ជួបការខកចិត្តធំក្នុងការប្រជែងពាន ក្រោយចាញ់ West Ham

    ក្តី​សង្ឃឹម​នៃ​​ការ​ប្រជែង​ពាន​ក្រ​ខ័ណ្ឌ Premier League របស់​ក្រុម Tottenham Hotspur បាន​​​រង​នូវ​ការ​ខក​ចិត្ត​ដ៏​ធំមួយ ខណៈ​ដែល​​ការ​ទទួល​ជ័យ​ជម្នះ​ជាប់​ៗ​គ្នា​របស់​ពួក​គេ​បានប​ញ្ចប់​ត្រឹម​៩​ប្រកួត​ ក្នុង​ពេល​រង​​បរា​ជ័យ ១-០ នៅ​លើ​ទឹក​ដីក្រុម West Ham United កាល​ពី​ថ្ងៃ​សុក្រ​។

    គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​​នៅនាទី ទី​៦៥​ របស់​ខ្សែ​បម្រើ Manuel Lanzini បាន​​កាត់​សេច​ក្តី​ក្នុង​​ការ​ប្រកួត​​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​​នេះ ខណៈ​ដែល​ក្រុម Tottenham បាន​ធ្វើ​ការ​គ្រប់​គ្រង​ទាំង​ស្រុង​ ប៉ុន្តែ មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​​ក្នុង​កម្រិត​ដែល​បាន​ជួយ​បង្កើន​ក្តី​សង្ឃឹម​នៃ​ការ​ឈ្នះ​ពាន​ជា​លើក​ទី​១​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​ឡើយ​។ ក្រុម​មាន់​ខ្នាយ​មាស Tottenham អាច​កាត់​បន្ថយ​ពិន្ទុ​នាំ​មុខ​របស់​​ក្រុម Chelsea មក​នៅ​ត្រឹម​១​​ពិន្ទុ ប្រសិន​បើ​ពួក​គេ​ដ​ណ្តើម​បាន​ជ័យ​ជម្នះ​ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គម្លាត​នៃ​ការ​ដេញ​តាម​ពី​ក្រោយ​អាច​​នឹង​កើន​ដល់​៧​ពិន្ទុ ខណៈ​នៅ​សល់​តែ​៣​ប្រកួត​ទៀត បើ​ក្រុម​តោ​ខៀវ​មួយ​នេះ ​​ផ្តួលក្រុម Middlesbrough ក្នុង​ផ្ទះខ្លួន​ឯង​នៅ​ថ្ងៃ​ចន្ទ ខាង​មុខ​នេះ​។

    West Ham ដែល​ជា​ក្រុម​ដំបូង​គេ​ក្នុង​​ការ​​ការ​ពារ​មិន​ឲ្យ​ក្រុម Tottenham រក​​គ្រាប់​បាល់​បញ្ចូល​ទី​ បើ​គិ​ត​ចាប់​តាំង​ពី Liverpool ធ្វើ​​បាន​បែប​នេះ​កាល​ពី​​ខែ​កុម្ភៈនោះ បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៩ ដោយ​មាន​៤២​​ពិន្ទុ និង​បច្ចុប្បន្ន មាន​សុវត្ថិ​ភាព​​ពី​តំបន់​​គ្រោះ​ថ្នាក់​​រួច​ជា​ស្រេច​។ អ្នក​ចាំ​​ទី​នៃក្រុម​ម្ចាស់​ផ្ទះ Adrian បាន​ធ្វើ​ឲ្យ​ក្រុម Tottenham ជួប​ការ​ខក​ចិត្ត​ជាមួយ​នឹង​ការ​សង្គ្រោះ​បាល់​ជា​បន្ត​បន្ទាប់​ក្នុង​តង់​ទី​១ ពី​​ការ​ស៊ុត​របស់​កីឡាករ Dele Alli និង Harry Kane ហើយ​រូប​គេ​ក៏​បាន​​បំពេញ​តួនាទី​យ៉ាងល្អ​ផង​ដែរ ក្នុង​ការ​រា​រាំង​ការ​ស៊ុត​របស់ Son Heung-Min ក្នុង​តង់​ទី​​២ ខណៈ​ដែល​ក្រុម​ភ្ញៀវ​​បាន​ដាក់​សម្ពាធ​យ៉ាងល្អ​ខ្លាំង​ដើម្បី​រក​គ្រា់ប​បាល់​បើក​ឆាក​។ លទ្ធ​ផល​នេះ​មាន​ន័យ​ថា Chelsea បច្ចុប្បន្ន​ត្រូវ​ការ​​ត្រឹម​តែ​១​​ពិន្ទុ​ប៉ុណ្ណោះ​​ពី​ការ​ប្រកួត​៤​លើក​ទៀត ​ដើម្បី​​​ឈ្នះពាន Premier League ក្នុង​រដូវ​កាល​ទី​១​​របស់​លោក Antonio Conte ក្នុង​នាម​ជា​គ្រូ​បង្វឹក​​៕

    ប្រភព​ព័ត៌​មាន៖ Reuters

  • Takkatan Chollada ពីតារាចម្រៀងស្រគត់ស្រគំ ប្ដូរស្ទាយ៍សិចស៊ីបញ្ចេញដើមទ្រូង

    Takkatan Chollada ពីតារាចម្រៀងស្រគត់ស្រគំ ប្ដូរស្ទាយ៍សិចស៊ីបញ្ចេញដើមទ្រូង

    កំពូលតារាចម្រៀង Takkatan Chollada ដែលប្រជាជនថៃឲ្យរហ័សនាមថា រាជនីសំឡេងមាស បន្ទាប់ពីនាងទទួលបានការគាំទ្រ ចំពោះបទចម្រៀងមនោសញ្ចេតនាបែបស្រុកស្រែ លំដាប់ទីមួយក្នុងប្រទេសថៃ ដែលលក់ស៊ីឌីចម្រៀងដំបូងរបស់ខ្លួនបានដល់ ១លានឌីសចម្រៀង ដែលគ្មានតារាចម្រៀងស្រីណាធ្លាប់មានពីមុនមក ។

    ម្ចាស់បទ “មិនមែនសង្សារ ប្រាថ្នាថែបងមិនបាន” ពីមុនមកគ្រាន់តែជាតារាចម្រៀងបែបស្ទីលស្រុកស្រែ និយមស្ទាយ៍រៀបចំខ្លួនបែបស្រគត់ស្រគំ ក៏ប៉ុន្ដែមកទល់ពេលថ្មីនេះៗ តារាស្រីរូបនេះបានបន់បែនតាមសង្គមថៃ ហើយប្ដូរស្ទាយ៍រៀបចំខ្លួនសិចស៊ីជាងមុន នឹងកាន់តែមានបញ្ចេញមន្ដស្នេហ៍បន្ថែមទៀត ។ នាងបានបង្ហោះរូបនាងនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ផ្ទាល់ខ្លួន បញ្ចេញនូវដើមទ្រូងមូលក្លំយ៉ាងសិចស៊ី ដែលពីមុនមកនាងមិនធ្លាប់បង្ហាញបែបដូច្នេះឡើយ ។

    ចង់ដឹងកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • ក្លិបចិន Tianjin ច្រានចោលថា ខ្លួនឈានដល់ការព្រមព្រៀងក្នុងការទិញ Costa

    ក្លិបចិន Tianjin ច្រានចោលថា ខ្លួនឈានដល់ការព្រមព្រៀងក្នុងការទិញ Costa

    ក្លិប Tianjin Quanjian បាន​ច្រាន​ចោល​​ថា Diego Costa របស់​ក្លិប Chelsea បានយល់​ព្រម​​លើ​​កិច្ច​សន្យា​មួយ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​​ក្រប​ខ័ណ្ឌ​ចិន Super League ក្រោយ​ពី​បណ្តាញ​សារ​ព័ត៌មាន​នៅ​អេ​ស្ប៉ាញ បាន​​ចេញផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​​ដើម​កំណើត​ប្រេស៊ីល​រូប​នេះ នឹង​ផ្ទេរ​ទៅ​ចិន​ក្នុង​តម្លៃ​ខ្លួន​៧៧​លាន​ផោន (ស្មើ​នឹង​៩៩,៧​លាន​ដុល្លារ​អាមេ​រិក​) ក្នុង​ពេល​បិទ​រដូវ​កាល​​។

    ក្លិប Tianjin ដែល​ដឹកនាំ​ដោយ​អតីត​កីឡាករ​ឈ្នះ​ពាន World Cup ជា​មួយ​នឹង​អ៊ី​តាលី​គឺ​​លោក Fabio Cannavaro និង​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២​របស់​ចិន​កាល​ពី​​រដូវ​​កាល​មុន​នោះ បាន​ច្រាន​ចោល​ថា ពួក​គេ​បាន​ធ្វើ​ការ​ចរ​ចា​ជាមួយ​​នឹង​​ខ្សែ​ប្រយុទ្ធ​ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League​ រូប​នេះ​។ ក្លិប Tianjin បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​​ថ្លែង​ការណ៍​មួយ​តាមរយៈ​គេណនី​សង្គម Weibo ថា៖ «ទាក់​ទង​នឹង​ពាក្យ​ចរ​ចាម​អារ៉ាម​ផ្សេង​ៗ​​ទៅ​លើ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Diego Costa របស់ Chelsea ទៅកាន់​ក្លិប Tianjin យើង​​សូម​ប្រកាស​ថា មក​ទល់​ពេល​នេះ យើង​មិន​បាន​ទាក់​ទង​ជាមួយ​នឹង Costa អំពី​ការ​ផ្ទេរ​មួយ​ឡើយ​»​

    កា​សែត​អេ​ស្ប៉ាញ Cadena Ser បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា Costa បាន​ជួប​ជា​មួ​យ​នឹង​មន្ត្រី​របស់​ក្លិប​ Tianjin រួម​ជា​មួយ​នឹង​ភ្នាក់​​ងារ​របស់​គេ​គឺ​លោក Jorge Mendes ហើយ​ការ​ព្រមព្រៀង​គ្នា​មួយ​ត្រូវ​បាន​ឈាន​ដល់​។ កា​សែត​នេះ​បាន​ចេញ​ផ្សាយ​ថា Costa នឹង​ចូល​រួម​ជាមួយ​នឹង Tianjin ពីក្លិប Chelsea ​​ សម្រាប់​តម្លៃ​ខ្លួន​៩០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៧៦,៤៣​លាន​​ផោន) ខណៈដែល​ខ្សែ​​ប្រយុទ្ធ​រូប​នេះ នឹង​ទទួល​បាន​ចំណូល​ដល់​ទៅ​៣០លាន​​អឺ​រ៉ូ (ស្មើ​នឹង​៣៣​លាន​ដុល្លារ​អាមេ​រិក) ក្នុង​មួយ​ឆ្នាំ​៕

    ប្រភពពី៖ The Independent

  • ល្បីទូរទស្សន៍ហង្សមាស ជ្រើសយកកញ្ញា ឌុច លីដា ថតកុនខ្នាតធំ

    ល្បីទូរទស្សន៍ហង្សមាស ជ្រើសយកកញ្ញា ឌុច លីដា ថតកុនខ្នាតធំ

    ភ្នំពេញៈ មកពី​នាង​​ហ៊ាន​ថត​​បញ្ចេញ​ល្វែង​លើ​​នៅ​ក្នុង​ឈុត​ងូត​ទឹក​ជ្រោះ​ដ៏​ត្រជាក់​ល្ហឹម​របស់​តារា​សម្តែង​ស្រី​វ័យ​ក្មេង​កញ្ញា​ ឌុច លីដា នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​​ប្រចាំ​ឆ្នាំ​មួយ​គឺ​រឿង​ «ស្បែក​គង់» ​ត្រូវ​បាន​អ្នក​ទស្សនា​​​បញ្ជាក់​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ថត​ស្រាត​​បញ្ចេញ​សាច់​ល្វែង​លើ​ពិត​ៗ និង​រឹត​តែ​ធ្វើ​ឲ្យ​តារា​រូប​នេះ​បាន​ទទួល​តម្លៃ​​ខ្លួន​​​ខ្ពស់ និង​ថ្មីៗ​នេះ​ផុស​ចេញ​ដំណឹង​ថា ផលិត​កម្ម​ហង្ស​មាស ​ជ្រើស​នាង​តួ​ស្រី​សម្រាប់​ការ​ថត​កុន​ខ្នាត​ធំ​មួយ​។

    ​តារា​ស្រី​រាង​តូច​ច្រឡឹង​​កញ្ញា ឌុច លីដា គឺ​ពិត​ជា​មាន​រាសី​ឡើង​ស្រឺតៗ​នៅ​ក្នុង​ការ​ឆក់​យក​ឱកាស​សម្តែង​កុន​បន្ត​កន្ទុយ​​គ្នា​តែ​ម្តង​ហើយ​ ដោយ​ចេញ​ពី​រឿង «ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី»​ របស់​ផលិត​កម្ម​ថោន ក៏​បន្ត​ទៅ​ថត​រឿង ​«ទូក​បាត់​ច្រវ៉ា»​​ ឲ្យ​ទូរ​ទស្សន៍​ PNN ឥឡូវ​នេះ​លេច​ឮ​ថា នាង​កំពុង​តែ​ត្រូវ​ប៉ាន់​បន្ត​ទៀត​ជា​មួយ​នឹង​ផលិត​កម្ម​ទូរ​ទស្សន៍​ហង្ស​មាស​ បើ​តាម​ដំណឹង​ល្ហិច​ល្ហៀង​នោះ​គឺ​នាង​នឹង​ថត​រឿង​ខ្នាតធំ​មាន​ចំណង​ជើង​ថា​​ «សណ្តាន​ពស់»។

    ​តែ​យ៉ាង​ណា​​ចំពោះ​ដំណឹង​ពិត​ប្រាកដ​ថា តារា​ស្រី​ផុស​ភាព​ល្បី​ខ្លាំង​មូយ​រយៈ​ចុង​ដោយ​សារ​ហ៊ាន​ថត​​ស្រាត​ព្រលែង​ល្វែង​លើ​មិន​ញញើត​នាង ឌុច លីដា​ បាន​យល់​ព្រម​ថត​ ឬ​មាន​តម្លៃ​ខ្លួន​ប៉ុន្មាន​នៅ​ឡើយ​ទេ ខណៈ​ការ​ទំនាក់​​ទំនង​ទៅ​នាង​មិន​បាន៕​

  • សាកល្បងខាត់ស្បែកជាមួយ តែប៉ៃតង ធាថាសស្អាតហ្មត់រលោង

    សាកល្បងខាត់ស្បែកជាមួយ តែប៉ៃតង ធាថាសស្អាតហ្មត់រលោង

    តើនរណាដែលមិនចង់ឱ្យស្បែកស្អាតល្អហ្មត់រលោង និងរាងកាយមានសុខភាពល្អនោះ? វាជាអ្វីមួយដែលសុភាពនារីទាំងអស់និយមរក្សាភាពស្រស់ស្អាតរបស់ខ្លួន។ ជាការប្រសើរណាស់ ពេលវេលាមិនអាចរង់ចាំយើងបានទេ ថ្ងៃនេះគេហទំព័រ La​ Reine សូមបង្ហាញជូននូវធាតុផ្សំវេទមន្តមួយដែលអាចថែរក្សាស្បែក និងសុខភាពរបស់អ្នកក្នុងពេលតែមួយ។

    គ្រឿងផ្សំ៖
    ១. ម៉្សៅតែប៉ៃតង ១ ពែងកាហ្វេ
    ២.ទឹកឃ្មុំ ១ ស្លាបព្រាបាយ
    ៣.ម៉្សៅរមៀត ១ ស្លាបព្រាកាហ្វេ

    អ្នកអាចបន្ថែមម៉្សៅទឹកដោះគោក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីឲ្យស្បែកកាន់តែតឹងណែនល្អ ។

    វិធីធ្វើ ៖
    អ្នកគ្រាន់តែលាយល្បាយខាងលើបញ្ជូលគ្នា ហើយកូរឲ្យសព្វ រួចយកមកលាបម៉ាស្សាលើស្បែកមុខ និង ដងខ្លួនរបស់អ្នក។ ទុកចោលរយៈពេល ៣០ ទៅ ៤០ នាទី រួចលាងទឹកចេញឲ្យស្អាត នេះអ្នកសង្កេតឃើញថា ស្បែករបស់អ្នកមានភាពសហ្មត់រលោង តឹងណែន ព្រមទាំងមានសំណើមផងដែរ ៕

    កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • Brad Pitt ក្លាយជាបុរសប្រមឹកក្រោយលែងលះ Angelina Jolie

    Brad Pitt ក្លាយជាបុរសប្រមឹកក្រោយលែងលះ Angelina Jolie

    សារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយថា កំពូលតារាសម្ដែង Brad Pitt បានក្លាយជាបុរសប្រមឹកស្រា បន្ទាប់ពីរងគ្រោះដោយសារវិបត្តិផ្លូវចិត្ត ក្រោយលែងលះជាមួយអតីតភរិយាលោក អ្នកនាង Angelina Jolie។

    តាមរយៈសារព័ត៌មានដដែល បានឲ្យដឹងថា Brad Pitt បានផ្ដល់បទសម្ភាសន៍ជាលើកដំបូង ហើយជាសាធារណៈយ៉ាងបើកចំហ បន្ទាប់បានលែងលះរួច ដោយថ្លែងថា ” ខ្ញុំចាប់ផ្ដើមទទួលការព្យាបាលផ្លូវចិត្ត ខ្ញុំផ្ដើមចូលចិត្តស្រា ខ្ញុំដើរទៅមកអស់ស្រា ២ដប រហូតដល់ពេលណាដែលខ្ញុំលែងឈឺចាប់“។

    គួបញ្ជាក់ទៀតថា ការលែងលះរបស់ Brad Pitt ជាមួយអតីតភរិយាអ្នកនាង Angelina Jolie នៅគ្រានេះ ជាគ្រាដែលលោកទទួលយកមិនបាន ហើយបណ្ដាលឲ្យលោកក្លាយជាមនុស្សប្រមឹកម្នាក់ ។ Pitt បានបន្ដទៀតថា ” ខ្ញុំភ្លេចបាត់ហើយថា ខ្ញុំឈប់ជក់បារី និងស្រានៅពេលណា ប៉ុន្តែខ្ញុំបានថា ពេលនោះគឺ​ខ្ញុំ​មានសេចក្ដីសុខជាមួយជីវិតគ្រួសារ ប៉ុន្តែពេលនេះ ខ្ញុំបានត្រឡប់ទៅរកភាពដើមវិញ ដោយចាប់ផ្ដើមផឹកស្រា“៕