Category: សង្គម និងសេដ្ឋកិច្ច

  • សឹងមិនជឿ! Kristen Stewart កំពុងរស់យ៉ាងផ្អែមល្ហែមជាមួយសង្សារស្រីដូចគ្នា

    សឹងមិនជឿ! Kristen Stewart កំពុងរស់យ៉ាងផ្អែមល្ហែមជាមួយសង្សារស្រីដូចគ្នា

    នេះជារឿងសឹងតែមិនគួរឲ្យជឿថា Kristen Stewart កំពុងមានទំនាក់ទំនងស្នេហាស្រី និងស្រី ដែលថ្មីៗនេះទទួលបានដំណឹងថា នាងកំពុងតែប្រើជីវិតគូស្នេហ៍រស់នៅជាមួយតារាស្រី Stella Maxwell យ៉ាងផ្អែមល្ហែម នៅក្នុងដំបូលផ្ទះតែមួយទៀតផង ។

    Kristen Stewart និង  Stella Maxwell

    សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៧ ថា គូស្នេហ៍មួយគូនេះ បានរស់នៅជាមួយគ្នា និងទៅណាក៏ជាមួយគ្នា ថែមទាំងប្រើពេលវេលារស់នៅរួមគ្នាក្នុងផ្ទះ Kristen Stewart ទៀតផង។ កាលពី ៤ថ្ងៃមុននេះ Stella Maxwell បានទៅបង្ហាញមុខនៅកន្លែងថតកុនរឿង Underwater ទាំងព្រួយបារម្ភ និងយកចិត្តទុកដាក់គ្នាយ៉ាងផ្អែមល្ហែមផងដែរ បើទោះបីជាតារាងការងារច្រើនប៉ុណ្ណាក៏ដោយ គូស្នេហ៍មួយគូនេះ នៅតែមានពេលវេលាឲ្យគ្នារហូត លាក់ការសម្ងាត់មិនជិត ហើយវាអាចនឹងផ្ទុះជាសាធារណៈឆាប់ៗខាងមុខនេះ។

    Kristen Stewart និងតារាស្រី Stella Maxwell លួចមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០១៦ មកម្លេះ តែក្នុងលក្ខណៈបិទបាំងលាក់លាម មិនបានបើកចំហរបែបនេះឡើយ ហើយនៅខណៈនេះ អ្នកទាំងពីរបានបណ្ដើរគ្នាតាមទីសាធារណៈដោយមិនខ្លាចពាក្យនិន្ទារិះគន់ផ្សេងនេះទេ។

    គួរបញ្ជាក់ផងដែរថា Kristen Stewart ធ្លាប់មានទំនាក់ទនងស្នេហាជាមួយតារាសម្ដែង Robert Pattinson ដែលពួកគេបានបង្កាត់ភ្លើងស្នេហ៍នៅក្នុងភាពយន្តបិសាចជញ្ជក់ឈាម Twilight ប៉ុន្តែក្រោយមក ក៏ចែកផ្លូវគ្នាវិញ បន្ទាប់ពីបែកធ្លាយរូបភាព និងទំនាក់ទំនងស្នេហ៍លួចលាក់​របស់ Kristen Stewart ជាមួយអ្នកដឹកនាំរឿង Rupert Sanders៕

    Robert Pattinson និង Kristen Stewart កាលនៅផ្អែមល្អែមនឹងគ្នា

    Kristen Stewart និងអ្នកដឹកនាំរឿង Rupert Sanders 

  • ម៉ូដ​ក្រចក​ដ៏​ស្រស់ស្រាយសម្រាប់​ដំណើរ​កម្សាន្ត

    ម៉ូដ​ក្រចក​ដ៏​ស្រស់ស្រាយសម្រាប់​ដំណើរ​កម្សាន្ត

    អ្នកណា​ថា​ការដើរ​​កម្សាន្ត​ត្រូវ​ត្រៀម​តែ​របស់របរ​ប្រើប្រាស់ និង​នំចំណី​នោះ! រូប​សម្រស់ និង​ការត្រៀម​ជាស្រេច​របស់​រូបរាង​កាយ​របស់​អ្នក​ក៏​សំខាន់​ណាស់ដែរ បើ​អ្នក​បាន​ត្រៀម​រូប​សម្រស់​របស់​អ្នក​យ៉ាង​ស្រស់ស្អាត និង​ហ្មត់ចត់​នោះ អ្នកនឹង​ធ្វើដំណើរ​កម្សាន្ត​ទៅគ្រប់​ទីកន្លែង​ដោយ​ភាពជឿជាក់ និង​មាន​ទំនុកចិត្ត​បំផុត។

    ដូច្នេះ​សូម​សម្អិតសម្អាង​ពណ៌​ក្រចក​របស់​អ្នក​ឱ្យ​មើលទៅ​ស្រស់ស្អាត​សប្បាយចិត្ត​ត្រូវ​ជាមួយនឹង​ពណ៌​នៃ​ធម្មជាតិ​ត្រជាក់​ភ្នែក ដើម្បី​ផ្តល់ឱ្យ​អ្នក​នូវ​អារម្មណ៍​ធូរស្រាល​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក​លើក​នេះ។ ទំព័រ​ម៉ូដ​ក្រចក​ដែល​បង្ហាញជូន​នៅក្នុង​លេខ​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការត្រៀម​ជាស្រេច​ក្នុងការ​តុបតែង​ខ្លួន​ដ៏​ស្រស់ស្អាត​សម្រាប់​ដំណើរកម្សាន្ត​របស់​អ្នក ដូច្នេះ​សូម​រីករាយ​ជាមួយនឹង​ម៉ូដ​ក្រចក​ដ៏​ស្រស់ស្រាយ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​អ្នក​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ដូចតទៅ៕

  • ថ្លើម​ក្ងាន​ចៀន​ជាមួយ​ទឹកខ្មេះ​ខ្មៅ

    ថ្លើម​ក្ងាន​ចៀន​ជាមួយ​ទឹកខ្មេះ​ខ្មៅ

    ថ្លើម​ក្ងាន ជា​ប្រភេទ​អាហារ​ប្រណីត និង​កម្រ​បំផុត ហើយក៏​មានតម្លៃ​ថ្លៃ​ផងដែរ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រភេទ​សាច់​ដទៃ​ទៀត ​​ដោយសារតែ​វា​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន D និង​សារធាតុ​រ៉ែ​ចាំបាច់​មួយចំនួនដែលមាន​គុណប្រយោជន៍​យ៉ាង​លើសលប់​ចំពោះ​សុខភាពរាងកាយ និង​សុខភាព​ភ្នែក ប៉ុន្តែ​ពេលនេះ ថ្លើម​ក្ងាន បាន​ក្លាយជា​មុខម្ហូប ដែល​ត្រូវបាន​ចាត់បញ្ចូល​ទៅ​ក្នុង​​ចំណោម​អាហារពិសេសៗប្រចាំ​ភោជនីយដ្ឋាន Cowboy និង​មាន​ឈ្មោះថា “ថ្លើម​ក្ងាន​ចៀន​ជាមួយ​ទឹកខ្មេះ​ខ្មៅ”។

    + គ្រឿងផ្សំ
    – ថ្លើម​ក្ងាន
    – ផ្លែ​ប៉ោម
    – ម្នាស់
    – រុ​កែ​ត​សាលាដ
    – ទឹកជ្រលក់​ទឹកខ្មេះ​ខ្មៅ
    – នំ​បុ័ង
    – គ្រឿងផ្សំរសជាតិ

    + វិធី​ធ្វើ
    យក​ថ្លើម​ក្ងាន​វះ​ជាបន្ទះៗ រួច​ប្រឡាក់​នឹង​ម្សៅ​មី ម្សៅ​ខ្នរ ម្រេច​គ្រាប់​ដែល​បុក​រួច ហើយ​យកទៅ​ចៀន​ជាមួយនឹង​ប៊័​រ​ឱ្យ​ឆ្អិន​ល្មម​ បន្ទាប់មក​យក​ម្នាស់ ផ្លែ​ប៉ោម កាត់​ជាចំណិតៗ រួច​ចៀន​ឱ្យ​ឡើង​​ពណ៌​ក្រហមព្រឿងៗបន្តិច។ ដោយឡែក​ចំពោះ​នំ​បុ័ង ត្រូវ​យកទៅ​អាំង​ឱ្យ​ឡើង​ក្រហម​ប​ន្តិ​ច ឬ​ឡើង​ក្លិន​ឈ្ងុយ​ល្អជាការ​ស្រេច៕

  • ស៊ូភើ ឆ័យ សងសឹក អ៊ុំ ចំរើ បានសំរេច មុនស្នូរជួងទឹកទី៤ បញ្ចប់

    ស៊ូភើ ឆ័យ សងសឹក អ៊ុំ ចំរើ បានសំរេច មុនស្នូរជួងទឹកទី៤ បញ្ចប់

    ការប្រកួតប្រដាល់លើសង្វៀនខេស៊ីមេនរបស់អាស៊ីអាគ្នេយ៍ អ្នកប្រដាល់វ័យក្មេង កម្ពុជា អ៊ុក ចំរើន មកពីក្លឹប តាឡីដំរីមានរិទ្ធ ត្រូវអ្នកប្រដាល់ថៃស៊ូភើ ឆ័យវាយឲ្យសន្លប់មុន ស្នូរជួងបញ្ចប់ទឹក ទី៤ កាលពីយប់ថ្ងៃទី៥ ឧសភា ម្សិលមិញនេះ។

    ស្ថានភាពនៃការប្រកួត ២ ទឹកដំបូងចំរើនហាក់ដូចជាព្យាយាមខ្លាំងណាស់ដើម្បីបញ្ចប់គូប្រកួតឲ្យបានរហ័ស តែអ្នក ប្រដាល់ថៃរូបនេះទោះបីទឹកដំបូងគេហាក់ដូចវ៉ៃមួយៗក៏ពិតមែនតែចាប់ពីទឹកទី៣ទៅគេចាប់ផ្ដើមវាយប្រហារសងវិញធ្វើឲ្យចំរើនសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ៤ ។

    ជាមួយគ្នានោះដែរ កីឡាករ ហ៊ឹម សេរី របស់កម្ពុជា ម្នាក់ទៀត ក៍បានប្រកួតចាញ់ ពិន្ទុអ្នកប្រដាល់ថៃផាត ឯក(Phat Ek) ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នា ៥ ទឹកពេញដែលទឹដំបូងៗសេរីហាក់ដូចជាវ៉ៃបានល្អទោះបីផាត ឯក វាយ ប្រហារមិនសំចៃកម្លាំងក៏ពិតមែនតែគេហាក់ដូចជាមានឱកាសដើម្បីតដៃបានវិញខ្លះ ។

    ចាប់ពីទឹកទី ៣ ទៅសេរី ហាក់ដូចជាខ្សោយកម្លាំងមិនតែប៉ុណ្ណោះ គេហាក់ដូចជាមិនសូវហ៊ានវាយប្រហារ គូប្រកួត ឡើយ គឺគេ បានត្រឹមតែដក ថយ និង ការពារច្រើនជាង ។ ដោយសារតែ ៣ ទឹកចុងក្រោយសេរី ស្រុតកម្លាំងហើយ មិនសូវវាយ សងលើគូប្រកួតនោះទើបបន្ទាប់ពីប្រកួត ចប់ទឹកទី ៥គេទទួលបរាជ័យដោយពិន្ទុ៕

  • ជំនួបដ៍អស្ចារ្យ សម្រាប់ល្ងាចនេះ រវាង ទ័ព ប៉ះ ភ្នំពេញក្រោន ខណៈ ណាហ្គា ជួប ស្វាយរៀង

    ជំនួបដ៍អស្ចារ្យ សម្រាប់ល្ងាចនេះ រវាង ទ័ព ប៉ះ ភ្នំពេញក្រោន ខណៈ ណាហ្គា ជួប ស្វាយរៀង

    ការប្រកួតដ៍ធំ និង ជំនួបដ៍កក្រើក ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឈានដល់សប្ដាហ៍ទី១០ ហើយនាល្ងាចនេះ នៅលើកទីលានកីឡដ្ឋានស្ដាតចាស់ និងកីឡដ្ឋានខេត្តស្វាយរៀង ។

    គូប្រកួតដ៍ពិសេស ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំទស្សនាថា តើណាហ្គាវើល អាចបំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់ព្រះខ័នរាជស្វាយរៀង នាជើងទី១ ក្នុងរដូវកាលថ្មីនេះបាន ឬក៏យ៉ាងណា ។

    ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន ២១ពិន្ទុជាមួយលទ្ធផល ៩ប្រកួតឈ្នះ៦ និងស្មើ៣ មិនស្គាល់ចាញ់ ។ ឯ ក្រុមណាហ្គាវើល កំពុងឈរចំណាត់ថ្នាក់លេខ៥ និងមាន ១៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតដូចគ្នា ឈ្នះ៤ ស្មើ៣ និងចាញ់៣ ហើយការប្រកួតនេះ ណាហ្គាវើល ក៏ត្រូវការ ៣ពិន្ទុដាច់ខាត ដើម្បីប្រជែងកៅអី Top-4 ជាមួយក្រុមលំដាប់កំពូលតារាង រួមមានស្វាយរៀង, ការពារជាតិ, ភ្នំពេញក្រោន និងបឹងកេត ។

    ចំពោះកីឡដ្ឋានទ្វារកីឡដ្ឋាស្ដាតចាស់ នឹងបើកទ្វាទទួលក្រុមភ្នំពេញក្រោន ពីសំណាក់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ។ ការប្រកួតនេះ ត្រូវបានគេចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ ដោយសារការទាមទា ៣ពិន្ទុមកពីពង្រឹកកៅអី Top-4(៤ក្រុមចុងក្រោយ)រៀងៗខ្លួន ស្របពេលក្រុមទាំងពីរឈរលេខរៀងទី២ និងទី៣ ដោយខុសត្រូវគ្នា ១ពិន្ទុប៉ុណ្ណោះ ។

    សម្រាប់ក្រសួងការពារជាតិ គឺឈរលេខរៀងទី២ និងមាន ១៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ៥ ស្មើ៣ និងចាញ់១ ខណៈក្រុមភ្នំពេញក្រោនបញ្ចប់ការប្រកួត ៩លើកដូចគ្នា ឈ្នះ៥ ស្មើ២ និងចាញ់២ មាន ១៧ពិន្ទុឈរលេខរៀងទី៣ ។ ប៉ុន្ដែពិន្ទុរបស់ក្រុមទាំងពីរ អាចនឹងគ្មានឱកាសការពារណែងរបស់ខ្លួននេះបានឡើយ ប្រសិនបើការប្រកួតល្ងាចនេះបរាជ័យនោះ ដោយសារគូប្រជែងជាច្រើនកំពុងមានពិន្ទុប្រកៀតប្រកិតគ្នា ។

  • អាហារ​ដ៏​ពិសេស​បែប​បស្ចិមប្រទេស BBQ PORK RIP

    អាហារ​ដ៏​ពិសេស​បែប​បស្ចិមប្រទេស BBQ PORK RIP

    នេះ​គឺជា​មុខម្ហូប​បែប​បស្ចិមប្រទេស​ពី​ភោជនីយដ្ឋាន Digby ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម (ផ្លូវ​លេខ63) ដែល​កំពុង​ទទួល​នូវ​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អមដោយ​សម្រស់​ធម្មជាតិ និង​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់។

    BBQ Pork Rip ជា​មុខម្ហូប​ដ៏​ពិសេស និង​មានឱជារស​ឈ្ងុយឆ្ងាញ់​ពិសា ព្រមទាំង​ទទួលបាន​នូវ​ការពេញនិយម​ជាខ្លាំង​ផងដែរ បើ​ចង់ដឹង​ពី​រសជាតិ និង​គ្រឿងផ្សំ​របស់​អាហារ​មួយ​នេះមាន​អ្វី​ពិសេស​ខ្លះ​នោះ សូម​តាមដាន​នូវ​គ្រឿងផ្សំ និង​របៀប​ចម្អិន​ដូច​បាន​រៀបរាប់​ខាងក្រោម ហើយ​អនុវត្ត​ទាំងអស់គ្នា​ណា៎៖

    + គ្រឿងផ្សំ
    –   ឆ្អឹងជំនី​ជ្រូក 3ដុំ
    –   ទឹកជ្រលក់ BBQ (BBQ Sauce)
    –   បន្លែ​សម្រាប់​លម្អ (សាលាដ ត្រសក់ ប៉េងប៉ោះ ម្ទេស-ល-)
    –   ខ្ទឹមស
    –   គ្រឿង​របស់​បារាំង (Western Spice)

    + វិធី​ចម្អិន
    ជាដំបូង អ្នក​ត្រូវយក​ឆ្អឹងជំនី​ជ្រូក​ទៅ​ស្ងោរ​រយៈពេល2ម៉ោង ដោយ​លាយ​គ្រឿង​បន្ថែម​រសជាតិ​ដូចជា ខ្ទឹមស និង​គ្រឿង​របស់​បារាំង (Western Spice) សិន រួច​សឹមយកទៅ​ដុត​ក្នុង​ម៉ាស៊ីន​ដុត​សាច់​ឱ្យ​ឡើង​ពណ៌​ក្រហម​គួរឱ្យ​ចង់​ទទួលទាន។ បន្ទាប់មក ត្រូវ​រៀប​សាច់​ឆ្អឹងជំនី BBQ នេះ​នៅលើ​ចាន​រាប​ស្អាត រួច​ស្រោច​ដោយ​ទឹកជ្រលក់ BBQ ពីលើ និង​លម្អ​បន្ថែម​ដោយ​បន្លែ​តាម​ចំណូលចិត្ត​ជាការ​ស្រេច៕

     

  • ឡាវ ថៃ វៀតណាម និងម្ចាស់ផ្ទះ កម្ពុជា ប្រជែងគ្នាដណ្ដើម ពានរង្វាន់ Leo Cup International Volleyball 2017

    ឡាវ ថៃ វៀតណាម និងម្ចាស់ផ្ទះ កម្ពុជា ប្រជែងគ្នាដណ្ដើម ពានរង្វាន់ Leo Cup International Volleyball 2017

    ថ្លែងក្នុងសន្និសីទកាសែតនា ព្រឹកថ្ងៃទី៦ ឧសភានៅ ពហុកីឡដ្ឋានជាតិអូឡាំពិកលោកបណ្ឌិសភាចារ្យសំ សុភាន់ អនុប្រធាន សហព័ន្ធកីឡាបាល់ទះ កម្ពុជា បានឱ្យដឹងថា៖ នេះជាលើកទី៥ហើយ ដែលសហព័ន្ធបានរៀបចំឡើង ដោយឆ្នាំនេះមានចៅ ក្រមអន្តរ ជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១ រូប ។

    ការប្រកួតនេះមាន៨ក្រុមចូលរួម គឺកម្ពុជា៥ ក្រុមដែលមានក្រុមវិសាខា-ក្រសួងមហាផ្ទៃ-ខេត្តកំពង់ចាម កងពលធំអន្ត រាគមន៍លេខ ៣ និងក្រុមកងពលតូចអន្តរាគមន៍លេខ៩ ។

    ឡាវមានមួយក្រុមគឺក្រុមឡាវស្កាយវ៉េយ៍(Lao Skyway)ថៃមួយក្រុមគឺក្រុមកាសេតសាត (Kasetsart VC) និងក្រុម វៀតណាម មួយក្រុមគឺក្រុមវិញឡុង(Vinh Long) ។

    ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ។ ពូលA មានក្រុមឡាវស្កាយវ៉េ-ក្រុមកងពលធំ អន្តរាគមន៍ លេខ ៣ ក្រុមវិសាខា និង ក្រុមមហាផ្ទៃ ។  ពូលB មានក្រុមកាសេសាត វីស៊ីរបស់ថៃក្រុមខេត្តកំពង់ចាម ក្រុម កង ពលតូច អន្តរាគមន៍លេខ ៩ និងក្រុមវីញឡុងរបស់វៀតណាម ។

    ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៧ដល់ថ្ងៃទី១៣ឧសភានៅពហុកីឡដ្ឋានជាតិ ។

    សម្រាប់ក្រុមដែលដណ្ដើមបានជើងឯកបាន ទទួលពានជើងឯក ១ និងថវិកាអម១០.០០០ដុល្លារ ។ លេខ ២ បាន៤.០០០ដុល្លារ លេខ ៣បាន ២.០០០ដុល្លារ និង លេខ៤ បានរង្វាន់លួងចិត្ត១.០០០ដុល្លារ ។

  • ទេព បូព្រឹក្ស បានងារទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍

    ទេព បូព្រឹក្ស បានងារទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍

    ភ្នំពេញៈ តារា​ចម្រៀង​ហង្ស​មាស​ពូកែ​ និង​មាន​ទេព្យ​កោសល្យ​រាំជាង​ច្រៀង កញ្ញា ទេព បូព្រឹក្ស កាល​ពី​ថ្ងៃ​​ម្សិល​មិញ​ទទួល​បាន​​ងារ​ជា​ទូត​សុឆន្ទៈ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​បញ្ជ្រាប​ការ​យល់​ដឹង​ពី​មេរោគ​អេដស៍ និង​ជំងឺ​​អេដស៍​ ប្រចាំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧-២០១៨ ជា​មួយ​នឹង​តារា​ចម្រៀង​​​​ប្រុស​កំពូល​ដែល​​ឈរ​លើ​ទ្រនំ​ផលិត​កម្ម​​សានដេ គឺ​លោក ខេមរៈ សិរីមន្ត​។

    នេះ​បើ​តាម​ការ​បង្ហោះ​សារ​ដ៏​ត្រេក​អរ​ចិត្ត​របស់​តារា​ចម្រៀង​ស្រី​ ទេព បូព្រឹក្ស ថា៖​«​ថ្ងៃនេះ​នាងខ្ញុំ​មានកិត្តិ​យស​ណាស់​ដែល​បាន​ទទួល​ធ្វើជា​អគ្គរដ្ឋទូតសុឆន្ទៈ​ក្នុងការផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការយល់ដឹង​អំពី​មេរោគ​អេដស៍/​ជំងឺ​អេដស៍ប្រចាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧-២០១៨»។

    កាលពី​​មុន​ចូល​ឆ្នាំ​ថ្មី​ ដែល​កន្លង​ផុត​ទៅ​ តារា​ចម្រៀង​ស្រី ទេព បូព្រឹក្ស ដែល​ផុសចេញ​ភាព​ល្បី​​ព្រោះ​តែមាន​ក្បាច់​រាំដ៏​ទាក់​ទាញរស់​រវើក និង​និយមច្រៀង​តែ​បទបែប​កូនកាត់​ជាភាសា​ខ្មែរ​លាយឡំ​នឹង​​ភាសាអង់​គ្លេស​ មិនសូវ​ច្បាស់នោះ ក៏​បាន​ផ្វើ​ឲ្យ​រឿង​អាស្រូវ​​ខ្លួន​ដែរ​​ជាមួយ​នឹង​ក្រុម​រាំខ្លួន ដោយ​បាន​នាំ​គ្នា​​ស្លៀក​​ពាក់​ខ្លី សិចស៊ី រាំ​លេច​​គូទ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​សន្ធរម៉ុក​ ដែល​មហា​ជន​បាន​រិះគន់​យ៉ាង​​ខ្លាំង​ក្លា​ពី​ឥទ្ធិព​មិន​ល្អ។ តែ​ក្រោយ​មកនាង​តារាចម្រៀងស្រី​យ៉េយ៉េ សម្បូរ​ក្បាច់​រាំ​ញ័រញាក់​យ៉ាង​រស់​រវើក​​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​ កញ្ញា ​​ទេព បូព្រឹក្ស ត្រូវ​បាន ក៏​បាន​ចេញ​វីដេអូ​សុំ​ទោស​មហាជន​ផង​ដែរ៕​

  • ម៉ូដសក់ស្អាតៗសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍

    ម៉ូដសក់ស្អាតៗសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍

    សម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍នេះ កុំភ្លេចណាលេងម៉ូដសក់ក្រងបែបងាយៗពីទំព័រ Fashion របស់គេហទំព័រ ឡារ៉ែន ដែលពោរពេញដោយម៉ូដសក់ដ៏ស្រស់ស្អាត និងសម្បូរបែប ដើម្បីជួយឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរីករាយ និងមានអត្ថន័យឡើង។

    សូមពិនិត្យ និងធ្វើការជ្រើសរើសម៉ូដសក់ណាមួយដែលពេញចិត្តរបស់អ្នក ហើយត្រៀមជាស្រេចក្នុងការលម្អសម្រស់របស់អ្នក នៅក្នុងដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋានជិតឆ្ងាយជាលក្ខណៈគ្រួសារ គូស្នេហ៍ និងបែបមិត្តភិត្តយ៉ាងរីករាយ៕


  • សា​ស៊ី​មិ… ឆ្ងាញ់… ! និង​ងាយស្រួល​ធ្វើ

    សា​ស៊ី​មិ… ឆ្ងាញ់… ! និង​ងាយស្រួល​ធ្វើ

    ជឿថា​លោកអ្នក​មួយចំនួនធំ​សុទ្ធតែ​បានដឹង និង​ជ្រាប​រួចមកហើយ​ថា ចំពោះ​ប្រភេទ​អាហារ​បែប​ជនជាតិ​ជប៉ុន គឺ​ភាគច្រើន​ផ្សំ​ចេញពី​ពពួក​សាច់​នៃ​គ្រឿង​សមុទ្រ ជាពិសេស សាច់​ត្រី​សាល់​ម៉ុ​ន​តែម្ដង  ហើយ​ពពួក​សាច់​ទាំងនេះ​គឺ​គេ​តែង​និយម​ទទួលទាន​ឆៅស្រស់ៗ ជាមួយ នឹង​ឮ​ទឹកត្រី ឬ​ទឹកជ្រលក់ រួមជាមួយ​នឹង​គ្រី​ម​មាន​ក្លិន​ឆួល​ម្យ៉ាង ដែលមាន​ឈ្មោះថា វ៉ា​សា​ប៊ិ និង​បន្ថែម​ដោយ​ធាតុ​ត្រជាក់​នៃ​ទឹកកក ដើម្បី​ជួយ​បំបាត់​ក្លិនឆ្អាប​តែប៉ុណ្ណោះ ។   សម្រាប់​ពេលនេះ ឡា​រ៉ែ​ន សូម​បង្ហាញជូន​នូវ​មុខម្ហូប​ដែល​កំពុងតែ​ទទួលបាន​ការពេញនិយម​ទទួលទាន​ពី​សំណាក់​មនុស្ស​សម័យថ្មី ដែល​ចូលចិត្ត​អាហារ​ជប៉ុន នោះ​គឺ សា​ស៊ី​ម៉ិ (Sashimi) ដែលជា​ការបង្កើត​ចេញពី​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​ប្រចាំ​នៅ​ភោជនីយដ្ឋាន​អាហារ​ជប៉ុន SUSHI CHEF ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ306 សង្កាត់​បឹង​កេងកង1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

    + គ្រឿងផ្សំ
    –   សាច់​ត្រី​សាល់​ម៉ុ​ន
    –   សាច់​ត្រី​ធូ​ណា
    –   សាច់​ខ្យង​ហុក​គី​កាយ (Hokkigai)
    –   សាច់​មឹក​យក្ស Tako
    –   សាច់​ត្រី​ពង Nishin
    –   គ្រី​ម វ៉ា​សា​ប៊ិ
    –   ខ្ញី​ជ្រក់
    –   ទឹក​ស៊ី​អី​ុ​វ Kikkoman
    –   ទឹកកក
    –   ការ៉ុត
    –   ល្ហុង
    –   ផាស​លី
    –   សាលាដ
    –   ក្រូចឆ្មារ

    + វិធី​ធ្វើ
    ចំពោះ​វិធី​ធ្វើ​នៃ​មុខម្ហូប​មួយ​នេះ ហាក់​គ្មាន​អ្វីដែល​លំបាក​នោះទេ ពោលគឺ​ប្រិយមិត្ត​ទាំងអស់​សុទ្ធតែ​អាចមាន​លទ្ធភាព​ធ្វើ​ដោយ​ខ្លួនឯងបាន​ទាំងអស់ ដោយ​គ្រាន់តែ​អ្វីដែល​សំខាន់​គឺ​ត្រូវ​ស្វែងរក​ធាតុ​ផ្សំ​ដូច​ការរៀបរាប់​ជូន​ខាងលើ​តែប៉ុណ្ណោះ។ ក្រោយពេល​ស្វែងរក​ធាតុ​ផ្សំ​ទាំងអស់​បាន​ហើយ​លោកអ្នក​គ្រាន់តែ​ធ្វើការ​ហាន់សាច់​នៃ​គ្រឿង​សមុទ្រ​ទាំងអស់​ជា​បន្ទះស្តើងៗ ហើយ​តម្រៀប​នៅលើ​ចាន ដែលមាន​ទឹកកក​ក្រាល​នៅ​បាត​ជាស្រេច។ ដោយឡែក​ចំពោះ​ប្រភេទ​បន្លែផ្សេងៗ លោកអ្នក​ក៏​ហាន់​ជា​សរសៃតូចៗ វែងៗដូច​ការបង្ហាញ​ក្នុង​រូបភាព ហើយ​ធ្វើការ​តុបតែង​លម្អ ដើម្បី​បង្កើន​សោភ័ណភាព។ លុះ​នៅពេល​ទទួលទាន សូមកុំ​ភ្លេច បន្ថែម​គ្រី​ម​វ៉ា​សា​ប៊ិ ហើយ​ជ្រលក់​ជាមួយ​ទឹក​ស៊ី​អី​ុ​វ​ជប៉ុន​Kikkoman ផង​ណា។ តែ​ប៉ុ​ណ្នឹ​ង លោកអ្នក​ក៏​អាច​ទទួលបាន​អាហារ​បែប​ជនជាតិ​ជប៉ុន​មក​ទទួលទាន​យ៉ាង​រីករាយ​ជាមួយ​ក្រុមគ្រួសារ ក៏ដូចជា​បណ្តា​មិត្តភក្ដិ​ផងដែរ៕