ភាពយន្តនេះទទួលបានការសរសើរយ៉ាងច្រើនពីក្រុមអ្នកវិភាគ។ ក៏ប៉ុន្តែ ភាពទាក់ទាញរបស់ M3GAN មិនអស្ចារ្យគ្រប់គ្រាន់ដើម្បីដណ្ដើមបានតំណែងនាំមុខគេនៅបន្ទប់លក់សំបុត្ររបស់ Avatar: The Way of Water ដែលដឹកនាំសម្ដែងដោយ James Cameron នោះទេ។ ដោយរកចំណូលបានជាង 1.7 ពាន់លានដុល្លារ បច្ចុប្បន្នវគ្គពីររបស់ Avatar ឈរលំដាប់ទី 7 ក្នុងចំណោមភាពយន្តដែលមានទស្សនិកជនគាំទ្រច្រើនជាងគេបង្អស់នៅគ្រប់សម័យកាល។
នៅអំឡុងពេលថតរឿង Romeo and Juliet របស់អ្នកដឹករឿង Franco Zeffirelli តារាសម្ដែង Olivia Hussey (បច្ចុប្បន្នមានវ័យ 71 ឆ្នាំ) និង Leonard Whiting (72 ឆ្នាំ) មានអាយុទើបតែ 15 និង 16 ឆ្នាំប៉ុណ្ណោះ។ ពេលនេះ ពួកគេបានប្ដឹងក្រុមហ៊ុន Paramount ឡើងតុលាការ Los Angeles ដោយចោទថា បានរំលោភបំពានផ្លូវភេទ បៀតបៀនផ្លូវភេទ និងឆបោក។
ទំព័រ India Express បានបកស្រាយអំពីមូលហេតុដែលនាំឱ្យតារាសម្ដែងទាំងនេះដាក់ពាក្យប្ដឹង ក្រោយការថតភាពយន្ត «Romeo and Juliet» បានកន្លងទៅរាប់សិបឆ្នាំ។
យោងតាម Peter Bradshaw លទ្ធផលនៃការជំនុំជម្រះរឿងក្ដីនៅតុលាការរវាងតារាសម្ដែងរបស់ «Romeo and Juliet» និងក្រុមហ៊ុន Paramount Pictures អាចបង្កើតឱ្យមានរលកនៃការប្ដឹងផ្ដល់ថ្មីនៅ Hollywood ដូចទៅនឹងចលនា #MeToo ដែលបានផ្ទុះឡើងកាលពីប៉ុន្មានឆ្នាំមុន៕
Olivia Hussey (ស្ដាំ) និង Leonard WhitingOlivia Hussey (ឆ្វេង) និង Leonard WhitingOlivia Hussey (ឆ្វេង) និង Leonard Whiting