Category: សង្គម និងសេដ្ឋកិច្ច

  • Kim Tae Hee តាំងគភ៌បាន 8 ខែ ហើយ

    Kim Tae Hee តាំងគភ៌បាន 8 ខែ ហើយ

    បើតាមសារព័ត៌មាន AllKpop បានចេញផ្សាយថ្មីនេះៗ បានឱ្យដឹងយ៉ាងជាក់ច្បាស់ថា ព័ត៌មានចុងក្រោយនៃការតាំងគភ៌របស់តារាស្រី Kim Tae Hee ភរិយារបស់តារាសម្ដែង និងចម្រៀងដ៏ល្បី លោក Rain គឺនាងបានតាំងគភ៌អស់រយៈពេល 8 ខែហើយ ហើយខណៈពេលដែលនាងបង្ហាញខ្លួននៅឯហាង Anderson Cafe នោះ បានធ្វើឱ្យអ្នកគាំទ្រមើលឃើញយ៉ាងច្បាស់ថា ផ្ទៃពោះរបស់នាងកាន់តែធំឡើងៗហើយ។ នេះបើតាមរូបភាពដែលអ្នកគាំទ្រប្រមាញ់មកបាន។

    ដើម្បីកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

     

  • មួយឃ្លីបរបស់អ្នកលេង Facebook បាញ់ ឱក សុគន្ធកញ្ញា ឈឺៗតែម្ដង

    មួយឃ្លីបរបស់អ្នកលេង Facebook បាញ់ ឱក សុគន្ធកញ្ញា ឈឺៗតែម្ដង

    ថ្មីនេះៗ នៅលើបណ្ដាញសង្គម Facebook ដោយសារតែមានការគាំទ្រ និងស្រលាញ់គ្រូបង្វឹក ឱក សុគន្ធកញ្ញា អ្នកលេង Facebook មួយក្រុម បានយកតម្រាប់តាមកញ្ញា បង្កើតជាវីដេអូកំប្លែង ដែលបានប្រើពាក្យសម្ដីត្រាប់តាម Coach កញ្ញា  ក្នុងផ្ដល់មតិ និង Comment ល្អៗទៅកាន់បេក្ខជន តែផ្ទុយទៅវិញ អ្នកដែលបានទស្សនាវីដេអូនេះហើយ បានជាយល់ឃើញថា មួយក្រុមខាងលើនេះ បានបង្អាប់បង្ខូចឈ្មោះរបស់ ឱក សុគន្ធកញ្ញា ដោយបានប្រើឈ្មោះចំៗ។ ក៏ប៉ុន្ដែ ក្រុមខាងលើនេះ ក៏បានធ្វើការខន្ដីអភ័យទោស ពីសំណាក់មហាជនទាំងអស់រាល់កំហុសឆ្គងដែលកើតដោយអចេតនា នៅខាងចុងវីដេអូផងដែរ។ កាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

     

  • ដឹង​ហើយ​គួរឱ្យ​ព្រឺ​សម្បុរ! ជុំវិញ​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ

    ដឹង​ហើយ​គួរឱ្យ​ព្រឺ​សម្បុរ! ជុំវិញ​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ

    ភ្នំពេញ មួយរយៈ​ចុងក្រោយ​នេះ ការចុះ​បង្ក្រាប​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​កាន់តែ​មាន​ភាព​សកម្ម រហូតដល់​មានការ​ឈានទៅ​ចាប់ខ្លួន​អ្នក​លាយ​ឡេ​លក់​តាម​អន​ឡាញ​នៅ​ខេត្ដ​កណ្ដាល​ទៀតផង តែ​ក៏មាន​ការរិះគន់​ពី​សាធារណជន​មួយចំនួន​ផងដែរ​ថា គ្រាន់តែ​គេ​លាប​ឡេ​ឱ្យ​ស្អាត​សោះ​ក៏​ទៅ​ឆាឆៅ​គេ​ដែរ  តែ​ទោះយ៉ាងណា​អាជ្ញាធរ​បាន​អះអាងថា ចំណាត់ការ​នេះ​ធ្វើឡើង​គឺ ដើម្បី​រក្សា និង​ការពារ​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។

    ដើម្បី​ជា​ចំណេះដឹង ឥឡូវ​យើង​នាំគ្នា​មក​មើលថា តើ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងសម្អាង និង​ឡេ​បង្កើន​សម្រស់​ក្លែងក្លាយ​ទាំងនោះ​នឹង​ជះឥទ្ធិពល​អាក្រក់​អ្វីខ្លះ​ដល់​រាងកាយ និង​សុខភាព​អ្នកប្រើប្រាស់?

    ឯកឧត្ដម មា​ជ សុ​ផា​ណា អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា៖ «ការប្រើប្រាស់​គ្រឿងសម្អាង និង​ឡេ​ក្លែងក្លាយ​នឹងមាន​ផលប៉ះពាល់​រយៈពេល​ខ្លី និង​រយៈពេល​វែង។ រយៈពេល​ខ្លី គឺ​វា​អាចធ្វើឱ្យ​អ្នកប្រើប្រាស់​កើត​អាលែកហ្ស៊ី​នៅលើ​ស្បែក ព្រោះ​នៅពេលដែល​ស្បែក​យើង​ត្រូវបាន​ផលិតផល​មួយ​ទៅ​ប៉ះ ឬ​គ្របដណ្ដប់​ពីលើ​រន្ធ​ញើស គឺ​វា​មានន័យ​សើ្ម​នឹង​យើង​យក​វា​ទៅ​ដាក់ចូល​ក្នុង​មាត់​អ៊ីចឹង​ដែរ វា​បណ្ដាលឱ្យមាន​ជាតិគីមី​ខ្លះ​អាច​ជ្រាបចូល​ទៅក្នុង​បេះដូងភ្លាមៗ ដែល​វា​នឹង​ទៅ​បញ្ចេញ​ប្រតិកម្ម​នៅក្នុង​រាងកាយ បណ្ដាលឱ្យ​អ្នកប្រើប្រាស់​មាន​អាកា​រហេវ​ហត់ ទន់​ខ្សាយ។  ឯ​ក្នុង​រយៈពេល​វែង​វិញ វា​អាច​ជ្រាបចូល​បន្ដិចម្ដងៗទៅក្នុង​រាងកាយ​អ្នកប្រើប្រាស់ ដែល​វា​នឹង​ទៅ​បំផ្លាញ​អវយវៈ​ខាងក្នុង ដែលមាន​ដូចជា ក្រលៀន លំពែង  ថ្លើម សួត ជាដើម តាមរយៈ​ការធ្វើឱ្យ​ចុះខ្សោយ​ដល់​ការ​ដំណើរការ​នៃ​អវយវៈ​ទាំងអស់នោះ ដែល​ក្រោយមក​វា​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត និង​បង្ក​ទៅជា​ជំងឺមហារីក​ផងដែរ​ក៏មាន»។

    អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​បាន​បន្ដថា «កន្លងមក​មានការ​យ​ល់​ច្រឡំ​ពី​មហាជន​មួយចំនួន​ដែល​បាន​លើកឡើងថា គ្រាន់តែ​គេ​លាប​ឡេ​សោះ​ក៏​ទៅ​ចាប់​គេ​ដែរ? បញ្ហា​នេះ​យើង​មិនអាច​បន្ទោស​ប្រជាពលរដ្ឋ​បានទេ ដូច្នេះ​យើង​ត្រូវតែ​អប់រំ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​បានដឹង​ជាមុនសិន​ថា ផលិត​ក្លែងក្លាយ​ទាំងនោះ​មិនមែនជា​ឡេ​បរិសុទ្ធ​ទេ គឺជា​ថ្នាំ​គីមី ជា​ល្បាយ​គីមី​ដែល​គេ​លាយ​ផ្សំ។ យើង​ក៏​គួរតែ​គិត​មើលថា ថ្នាំ​សម្រាប់​លាប​ត្រឹមត្រូវ(ផលិតឡើង​តាម​បទដ្ឋាន​វេជ្ជសាស្ដ្រ) ទម្រាំ​តែ​បាន​ស្បែ​កស គេ​ប្រើពេល​រាប់​ឆ្នាំ​ឯណោះ គេ​ត្រូវ​លាប​បន្ដិចម្ដងៗ កាលណា​លាប​ភ្លាម​ស​ភ្លែត លាប​មួយអាទិត្យ​ស​ភា្ល​ម គឺមាន​តែ​ទឹក​ក្បុង និង​អាស៊ីត​យកទៅដាក់​ដូច​អ្វីដែល​គេ​យកទៅ​លាង​ពោះគោ​ឱ្យ​ស​ដូចគ្នា។ ដូច្នេះ​យើង​មិនអាច​បើកភ្នែក​ធ្វើ​ព្រងើយកន្ដើយ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​បាន​ទេ»។

    ទោះយ៉ាងណា ឯកឧត្ដម បាន​បញ្ជាក់ថា ប្រ​តិ្ដ​ប​ត្ដិ​ការនីមួយៗមានការ​លំបាក និង​ជួប​ឧបសគ្គ​ច្រើន ព្រោះ​យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​តាមរយៈ​អ្នកផ្ដល់​ព័ត៌មាន និង​សាធារណជន ព្រមទាំង​មាន​បណ្ដាញ​ផ្ដល់​ព័ត​មាន​តាម​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ជាដើម។ ក្រោយមក​យើង​ត្រូវ​ស៊ើប​ឱ្យបាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ប្រភពដើម​នៃ​ការផលិត​ផលិតផល​ថា តើ​មាន​គ្រោះថ្នាក់ និង​ហានិភ័យ​ចំពោះ​សុខភាព​ប្រជាជន​ដែរឬទេ ឬ​ធ្ងន់ធ្ងរ​យ៉ាងណាខ្លះ?។ មុនពេល​ប្រតិ​ប​ត្ដិ​ការ​ក្នុងការ​បង្ក្រាប​យើង​ត្រូវ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ។ ម្យ៉ាងទៀត ផលិតផល​មានការ​នាំចូល​ច្រើន​មុខ ដូច្នេះ​ការកំណត់​អត្ដ​សញ្ញាណ​ផលិតផល​គឺជា​បញ្ហា​ចម្បង យើង​ដឹង​ពី​ហានិភ័យ និង​គ្រោះថ្នាក់​នៃ​ការប្រើ​ផលិតផល​នោះ​ហើយ ដូច្នេះ​យើង​ត្រូវយក​ផលិតផល​ទៅ​ពិសោធ​ក្នុង​មន្ទីរ​ពិសោធ​ជាតិ  និង​ផ្ញើ​សំណាក​ទៅ​មន្ទីរ​ពិសោធ​អន្ដរជាតិ​ផងដែរ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ប្រើ​ពេលវេលា​យូរ និង​ធ្វើការ​យ៉ាង​ហ្មត់ចត់។

    ឯកឧត្ដម មា​ជ សុ​ផា​ណា បញ្ជាក់ថា ពិសេស​នៅពេល​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន និង​ធ្វើឡើង​ដោយ​ហ្មត់ចត់​បំផុត ពោល​ទាំង​លក្ខណៈ​បច្ចេកទេស និង​លក្ខណៈ​ច្បាប់​ត្រូវមាន​ការធានា​ឱ្យ​ពិតប្រាកដ​ដើម្បីឱ្យ​ប្រតិ​ប​ត្ដិ​ការ​ទាំងមូល​ត្រឹមត្រូវ និង​ចប់​ចុង​ចប់​ដើម។ ពេលធ្វើ​ប្រតិ​ប​ត្ដិ​ការ គឺ​ត្រូវ​ធានា​ឱ្យបាន​គោលការណ៍​បច្ចេកទេស ផ្លូវច្បាប់ ហើយ​ថ្លឹងថ្លែង​ពិចារណា​អំពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​ផងដែរ។

    គួរ​បញ្ជាក់ថា គ្រឿងសម្អាង​ក្លែងក្លាយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ប្រមាណ​ជា​ជិត100 តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​ជិត 6លាន​ដុល្លារ​អាមេរិក​នោះ ត្រូវបាន​អាជ្ញាធរ​កម្ទេចចោល​ដើម្បី​ចៀសវាង​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​ខាតបង់​ចំណូល​ពន្ធ​ជូន​រដ្ឋ។

    ជាមួយគ្នានេះ ឯកឧត្ដម​បាន​បង្ហើប​ថា៖ «ដោយ​មើលឃើញ​លើ​បញ្ហា​ទាំងនេះ​គណៈកម្មការ​នឹង​រក​ពេល​ដើម្បី​បង្កើត​កម្មវិធី​មួយ​អញ្ជើញ​គ្រូពេទ្យ​ឯកទេស​ជំនាញ​ដើម្បី​ធ្វើ​បទ​សម្ភាស​ជុំវិញ​បញ្ហា​នេះ ហើយក៏​នឹង​អញ្ជើញ​អ្នកសារព័ត៌មាន​ចូលរួម​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​លើ​បញ្ហា​នេះ​ផងដែរ»៕

  • កម្រងរូបភាពតារាអាស៊ីដែលលេចរបស់សម្ងាត់ដោយមិនបានតាំងចិត្ត

    កម្រងរូបភាពតារាអាស៊ីដែលលេចរបស់សម្ងាត់ដោយមិនបានតាំងចិត្ត

    តាមរយៈសារព័ត៌មាន Kenh14 ដែលបានចេញផ្សាយនៅថ្ងៃទី4 ខែតុលា ឆ្នាំ2017 នេះ បានឱ្យដឹងថា ក្នុងនាមជាតារា ឬសិល្បករ ពួកគេគឺជាមនុស្សដែលមានភាពពិសេស ធ្វើឱ្យមហាជនចង់ឃើញ ចង់ជួបផ្ទាល់ ក៏ប៉ុន្ដែការបង្ហាញខ្លួនរបស់តារាៗទាំងនោះនៅតាមទីសាធារណៈពេលខ្លះអាចមានការធ្វេសប្រហែសថ្លោះធ្លោយ ធ្វើឱ្យលេចចេញរបស់សម្ងាត់ដោយចៃដន្យ ឬសាមីខ្លួនមិនបានដឹងឡើយ។ ជាការពិតណាស់ ព្រោះនេះជារឿងអាម៉ាស់ និងអាប់ឱនមុខមាត់ និងគ្មាននរណាម្នាក់ចង់បង្ហាញដូច្នេះឡើយ តែយ៉ាងណាមិញ ការត្រៀមខ្លួន និងមានស្មារតីប្រុងប្រយ័ត្ន គឺជាការដាស់តឿនដ៏មានសុវត្ថិភាពបំផុតមួយ។ ចង់ដឹងថា តើមានតារាអាស៊ីណាខ្លះ ដែលបានបង្ហាញកេរ្តិ៍ខ្មាសខ្លួននៅកណ្ដាលវាលនោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • Ronaldo សម្ញែង​រថយន្ត​ថ្មី Bugatti Chiron តម្លៃជិត 3លានដុល្លារ

    Ronaldo សម្ញែង​រថយន្ត​ថ្មី Bugatti Chiron តម្លៃជិត 3លានដុល្លារ

    តារា​ឆ្នើម Cristiano Ronaldo របស់​ក្លិប Real Madrid បាន​បន្ថែម​រថយន្ត​ដ៏​ប្រណីត​ថ្មី​មួយគ្រឿង​ទៀត​ពីលើ​រថយន្តទំនើបៗដែលមាន​ស្រាប់​របស់គេ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ចំណាយ​ប្រាក់​ដល់​ទៅ 2.15លាន​ផោន (ស្មើនឹង 2.85លាន​ដុល្លារ​អាមេរិក) ទៅលើ​រថយន្ត​ដ៏​ទំនើប មួយគ្រឿង​ម៉ាក Bugatti Chiron។

    វា​គឺជា​ប្រភេទ​រថយន្ត​ម៉ាក Bugatti ដែល Ronaldo បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​នាពេល​បច្ចុប្បន្ននេះ ខណៈដែល​រថយន្ត​ទីមួយ​របស់គេ​បានធ្វើ​ឲ្យ​គេ​ចំណាយ​ប្រាក់​ចំនួន 1.7លាន​ផោន។ ជាមួយគ្នានេះ រូបគេ​ក៏មាន​រថយន្ត​ដ៏ទំនើបៗផ្សេងទៀត​ដែរ ដូចជា Aston Martin DB9, Lamborghini, Rolls Royce និង Porsche Cayenne Turbo និង​រថយន្តល្អៗជាច្រើន​ផ្សេងទៀត។

    ប៉ុន្តែ រថយន្ត​ថ្មី​ចុងក្រោយ​បំផុត​របស់គេ​មួយ​នេះ អាចជា​រថយន្ត​ដ៏​ល្អ​ប្រណីត​លើសគេ​ទាំងអស់។ Ronaldo ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅធ្វើ​ការបើកបរ​សាកល្បង​រថយន្ត Bugatti Chiron នេះ​កាលពីដើមឆ្នាំ ហើយ​វា​ហាក់ដូចជា​បង្ហាញថា រូបគេ​មិនអាច​ទ្រាំ​នឹង​ការមិន​ចំណាយ​ប្រាក់​ទិញ​រថយន្ត​នេះ​បានឡើយ។ ក្រោយពី​ទទួលបាន​ចំណូល​រហូតដល់​ទៅ20លាន​ផោន​ក្នុង​មួយឆ្នាំ​ពី​ក្លិប Real Madrid ដោយ​មិន​បូក​បញ្ចូល​ជាមួយ​ចំណូល​ផ្សេងទៀត​របស់គេ​ផង​នោះ ការចំណាយ​ប្រាក់​ត្រឹមតែ 2.15លាន​ផោន​របស់គេ​ទៅលើ​រថយន្ត​ថ្មី​មួយគ្រឿង​នេះ ហាក់ដូច​ជាការ​ចោល​កាក់​ទៅក្នុង​បាតសមុទ្រ​អ៊ីចឹង។

    Ronaldo វ័យ32ឆ្នាំ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ដើម្បី​សម្ញែង​ពី​រថយន្ត​ថ្មី​របស់គេ និង​ត្រូវបាន​គេ​ថត​ជាប់​ពេល​កំពុងតែ​បើក​បើកបរ​ចេញពី​ហ្គា​រ៉ា​ស់​ផ្ទាល់ខ្លួន​របស់គេ ខណៈដែល​កូនប្រុស​របស់គេ​អង្គុយ​នៅ​កន្លែង​កៅអី​អ្នកដំណើរ៕

    ប្រភពពី៖ The Sun

  • Tae Yang ធ្វើឱ្យកក្រើកទីក្រុងបាងកក យប់មិញនេះ

    Tae Yang ធ្វើឱ្យកក្រើកទីក្រុងបាងកក យប់មិញនេះ

    នៅរាត្រីថ្ងៃទី3 ខែតុលា ឆ្នាំ2017 ម្សិលមិញនេះ តារាចម្រៀងកូរ៉េ លោក Tae Yang បានរៀបចំកម្មវិធីប្រគំតន្ត្រី TAEYANG 2017 WORLD TOUR <WHITE NIGHT> IN BANGKOK នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ ដែលមានបរិយាកាសស្វាគមន៍ដោយអ្នកគាំទ្រថៃ និងបង្កភាពស្និទ្ធស្នាលនៅក្នុងជំនួបអ្នកគាំទ្រថៃជាច្រើនពាន់នាក់ បន្ទាប់ពីលោកបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជា កូរ៉េ ជប៉ុន ហ្វីលីពីន ហុងកុង និងជាពិសេសនៅសហរដ្ឋអាមេរិកផងដែររួចមក។

    នៅក្នុងការប្រគំតន្ត្រី “White Night” រាត្រីពណ៌សយប់មិញនេះ លោក Tae Yang បានលើកយកបទចម្រៀងដែលមានប្រជាប្រិយភាពជាង 10 ឆ្នាំ មកហើយមកបកស្រាយ ដូចជាបទ ” RINGA LINGA” , “ONLY LOOK AT ME”,“WEDDING DRESS”, “I NEED A GIRL”,“WAKE ME UP”,  “RIDE”, “AMAZIN’”, “EMPTY ROAD”, “NAKED”, “TONIGHT”,“DARLING” និងបទចម្រៀង2បទទៀតដែលទទួលបានការគាំទ្រច្រើនបំផុតនោះគឺ “BANG BANGBANG” និង “FANTASTIC BABY” ។ ក៏ប៉ុន្ដែ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រស្លុងអារម្មណ៍ជាមួយនឹង Show ពិសេស ទៅតាមមនោសញ្ចេតនានៃបទចម្រៀងដែលបានដកស្រង់ចេញពីខ្សែភាពយន្ដដែលលោកបានសម្ដែងនោះគឺ “LAST DANCE” ហ្នឹងឯង៕

  • Angelina Jolie រួមការងារពិសេសមួយ ជាមួយអ្នកដឹកនាំរឿងចិន

    Angelina Jolie រួមការងារពិសេសមួយ ជាមួយអ្នកដឹកនាំរឿងចិន

    ក្រោយពីទទួលបានជោគជ័យចំពោះស្នាដៃជាច្រើនកន្លងទៅថ្មីនេះៗ សម្រាប់ខ្សែភាពយន្ដដ៏វិសេសវិសាល និងមានគុណភាពជាខ្សែភាពយន្ដល្អដាច់គេដូចជារឿង “Human Flow” នេះរួចមក អ្នកដឹកនាំរឿង និងជាសិល្បករអាជីពលំដាប់អន្ដរជាតិលោក អាយ វ៉ឺយ វ៉ឺយ ក៏បានអញ្ចើញអ្នកនាង Angelina Jolie មកចូលរួមសហការធ្វើការងារក្នុងរឿងថ្មីរបស់លោក ដែលជារឿងដ៏អស្ចារ្យបំផុតមួយសម្រាប់វិស័យភាពយន្ដក្នុងឆ្នាំ 2017 នេះ។

    ស្ត្រីដែលជាសកម្មជនរបស់អង្គការ UNHCR និងជាវិរនារីសម្រាប់ជនភៀស អ្នកនាង Angelina Jolie គ្រោងនឹងទៅនាំយកខ្សែភាពយន្ដខ្នាតយក្សមួយនេះនៅបណ្ដាប្រទេសចំនួន 23  ហើយអ្នកនាងក៏បានបញ្ជាក់ផងដែរថា អ្នកនាងនឹងជួយដល់អ្នកដឹកនាំរឿងជនជាតិចិនដ៏ឆ្នើមរូបនេះឱ្យចូលទៅកាន់ទីផ្សារភាពយន្ដហូលីវូដ ព្រមទាំងនាំយករឿង  “Human Flow” នេះទៅដាក់បញ្ជាំងនៅទីនោះជាមួយគ្នាផងដែរនៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះ។

    ចង់ដឹងថា តើរឿងដែលបរិយាយអំពីសិទ្ធិមនុស្ស និងក្ដីសោកសង្រេងចំពោះមនុស្សជាតិមួយនេះ មានព័ណ៌សម្បុរ និងសាច់រឿងបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • កម្ពុជា ​នឹង​មាន​សមត្ថភាព​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​ពេល​ឆាប់ៗ​នេះ

    កម្ពុជា ​នឹង​មាន​សមត្ថភាព​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​ពេល​ឆាប់ៗ​នេះ

    ភ្នំពេញ- ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ក្នុងការ​បម្រើ​ដល់​វិស័យ​ជាច្រើន កម្ពុជា​បាន​បង្កើត​គម្រោង​ប្រើប្រាស់​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ ​ដែលមាន​ការជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ចិន និង​រុស្ស៊ី។

    ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បាន​លើកឡើងថា គម្រោង​នុយក្លេអ៊ែរ​សន្ដិភាព​ដើម្បី​កម្ពុជា​ដែល​បាន​បង្កើតឡើង​នេះ ក្រៅពី​បម្រើ​ផលប្រយោជន៍​ដែល​អាច​ទាញយក​ថាមពល​មក​ប្រើ​ក្នុង​វិស័យ​អគ្គិសនី​ហើយ​នោះ គម្រោង​នេះ​ក៏​អាចជួយ​ដល់​វិស័យ​ជាច្រើន​ផ្សេងទៀត​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ។

    អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព បញ្ជាក់ថា៖ «ជំហាន​ដំបូង​ដែល​យើង​ត្រូវធ្វើ គឺ​លើកកម្ពស់​ការយល់ដឹង អប់រំ បណ្ដុះបណ្ដាល និង​កសាង​ធនធានមនុស្ស ពិសេស​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅក្នុង​វិស័យ​ផ្សេងទៀត​ក្រៅពី​ការផលិត​អគ្គិសនី យើង​មើលឃើញថា វា​ក៏មាន​សក្ដានុពល​នៅក្នុង​វិស័យ​កសិកម្ម ការចិញ្ចឹម​សត្វ សំណង់ វេជ្ជសាស្ដ្រ ជាដើម ដែល​យើង​អាច​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ» ឯកឧត្ដម​បន្ដថា ទោះជា​យ៉ាងណា​កម្ពុជា​ពុំទាន់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​នៅឡើយ​ទេ​នៅលើ​ផ្នែក​ហ្នឹង។ ដូច្នេះហើយ​កម្ពុជា​កំពុង​តែមាន​ផែនការ​បង្កើត​អង្គភាព​ចម្រុះ​ដើម្បី​ធ្វើ​ការងារ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង និង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​នុយក្លេអ៊ែរ​មាន​ទីតាំង​នៅក្នុង​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​តាមរយៈ​ការជំរុញឱ្យ​និស្សិត​សិក្សា​បន្ថែម​លើ​ផ្នែក​វិទ្យាសាស្ដ្រ។

    គួរ​បញ្ជាក់ថា ខាង​ភាគី​ប្រទេស​រុស្សី​បាន​សន្យា​ជួយ​ដល់​កម្ពុជា​លើ​ផ្នែក​សម្ភារ និង​ការបណ្ដុះបណ្ដាល។ ក្នុងនោះ​យើង​ក៏បាន​ស្នើ​ដល់​ប្រទេស​ចិន​ឱ្យជួយ​ដល់​ផ្នែក​វេជ្ជសាស្ដ្រ​ក្នុង​ថាមពលនុយក្លេអ៊ែរ​ផងដែរ៕

  • ស៊ី​រី នឹង​បង្កើត​ភាព​រីករាយ ពេល​ប៉ះ អូស្ត្រាលី ក្នុង World Cup វគ្គ Playoff  

    ស៊ី​រី នឹង​បង្កើត​ភាព​រីករាយ ពេល​ប៉ះ អូស្ត្រាលី ក្នុង World Cup វគ្គ Playoff  

    ស្រប​ពេលដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូង និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នឹង​ធ្វើជា​តំណាង​ឲ្យ​ទ្វីបអាស៊ី នៅ​រុស្ស៊ី​នា​ឆ្នាំ​ក្រោយនេះ  ក្រុម​ជម្រើសជាតិ​ស៊ី​រី និង​អូស្ត្រាលី នឹងត្រូវ​ប្រជែង​គ្នា​ដើម្បី​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ទាំង4 តាមរយៈ​វគ្គ Playoff។

    ក្រុម​ជម្រើសជាតិ​ស៊ី​រី បាន​បន្ត​ក្តីសង្ឃឹម​របស់ខ្លួន​ក្នុង​យុទ្ធនាការ World Cup តាមរយៈ​ការរក​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​លើកចុងក្រោយ​នៃ​ពូ​ល​របស់​ពួកគេ ដើម្បី​ឈានទៅ​ជួប​ជាមួយនឹង​អូស្ត្រាលី ក្នុងការ​ប្រកួត​វគ្គ Playoff ចំនួន2ជើង​នា​ថ្ងៃទី5 និង​ទី10 ខែតុលា ឆ្នាំ2017នេះ។

    ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ដែល​ដាច់ដោច​ដោយ​សង្គ្រាម​មួយ​នេះ នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នេះ ទាំង​ការជឿជាក់ ក្រោយពី​ពួកគេ​មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត 5លើកចុងក្រោយ​របស់​ពួកគេ ដោយ​ការ​ឈ្នះ2លើក និង​ស្មើ3លើក ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការរកបាន​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​ពេល​ជួប​ជាមួយនឹង​ក្រុម​ខ្លាំង​អ៊ីរ៉ង់ ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល​របស់​ពួកគេ កាលពី​ខែ​មុន​ផងដែរ។

    អូស្ត្រាលី ក៏​នឹង​សម្លឹង​រក​ការ​បង្ហាញខ្លួន​ក្នុង​ជុំ​ចុងក្រោយ​ជា​លើក​ទី4ជាប់ៗគ្នា​របស់​ពួកគេ​ផងដែរ ខណៈដែល​ស៊ី​រី ដែល​មិន​ធ្លាប់បាន​ឈានទៅ World Cup ពីមុនមក​សោះ បាន​រក្សា​ក្តីសង្ឃឹម​របស់ខ្លួន បើទោះបី​សង្គ្រាមស៊ីវិល បាន​បង្ខំ​ឲ្យ​ពួកគេ​លេង​រាល់​ការប្រកួត​ក្នុងផ្ទះ​របស់​ពួកគេ​នៅក្រៅ​ប្រទេស​ក៏ដោយ។

    ក្រុម​ជម្រើសជាតិ​ស៊ី​រី ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​អូស្ត្រាលី នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុងការ​ប្រកួត​ជើង​ទី1 នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ស៊ីដនី ក្នុងការ​ប្រកួត​ជើង​ទី2។ ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​នេះ នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​ឈរ​លេខ4មកពី​តំបន់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ខាងជើង កណ្តាល និង​តំបន់​កា​រ៉ា​អ៊ី​ប ដើម្បី​ប្រជែង​យក​កៅអី​មួយ​ទៅកាន់​រុស្ស៊ី។ ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង7:30យប់៕

  • ស្វែងយល់​ពី​ពិធីបុណ្យ «សែន​ព្រះ​ខែ»

    ស្វែងយល់​ពី​ពិធីបុណ្យ «សែន​ព្រះ​ខែ»

    បុណ្យ​សែន​ព្រះ​ខែ ជា​ពិធីបុណ្យ​មួយ នៅ​ពាក់កណ្តាល​សរទរដូវ (Mid-Autumn Festival ឬ中秋節) ត្រូវបាន​គេ​ស្គាល់ ថា​ជា​បុណ្យ​សែន​ព្រះ​ខែ ឬ​ចុង​ឈី​វ​ជៀ។ វា​ជា​ពិធីបុណ្យ​មួយ សម្រាប់​អបអរ​រដូវ​ប្រមូល​ផល ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ​ជនជាតិ ចិន តៃវ៉ាន់ និង​ប្រជាជន​វៀតណាម ហើយ​នៅ​ឆ្នាំនេះ ប្រជាពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិន នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី 04 ខែតុលា ដោយ​ពួកគាត់​តែងតែ​មានជំនឿថា ក្រោយ​ការរៀបចំ​ពិធី​នេះ​រួច នឹង​ទទួលបាន​សេចក្តីសុខ សេចក្តីចម្រើន រកស៊ី​មានបាន និង​ជា​ប្រទីប​បំភ្លឺ​ពួកគាត់​ទទួល​បានតែ​ភាពជោគជ័យ។

    ការរៀបចំ​សែន​ពិធី​នេះ គឺមាន​ការរៀបចំ​គ្រឿង​សក្ការៈ​មួយចំនួន​តាមបែប​ប្រពៃណី​ជាមួយនឹង​នំពារ​ពណ៌​ស​តូច-ធំ នំពារ​តាំង​នំ នំពារ​ពិសេស​តូច-ធំ ង៉ូ​វ​យី​ង ង៉ូ​វ​យ៉េ​ង​ធំ តូច ង៉ូ​វ​យ៉េ​ង​ស្នូល​ត្រាវ ង៉ូ​វ​យ៉េ​ង​ស្នូល​ដូង​ពង​ទា នំ​កោ​ទទឹក នំ​កោ​មាន​ស្នូល នំ​កោ​អត់​ស្នូល នំ​កោ​អត់​ស្នូ​គង់​ស៊ី​អ៊ី​ម​តូច-គង់​ស៊ី​អ៊ី​ម​ធំ នំ​កោ​អត់​ស្នូល​រូប​នាគ នំ​ស្លឹក​តយ​ស្នូល​ឈូក​ពង​ទា និង​ផ្លែឈើ ដូចជា​ផ្លែ​មៀន ផ្លែ​ទទឹម ក្រូចថ្លុង មើមត្រាវ ដំឡូង ផ្លែ​ដូង និង​មាន​ផ្លែឈើ​ជាច្រើន​ទៀត ជាពិសេស​គឺមាន​ចង និង​បង្ហោះគោម​ទៀតផង។

    បុណ្យ​សែន​ព្រះ​ខែ ជា​ពិធីបុណ្យ​សំខាន់​មួយ​ក្នុង​ប្រក្រតិទិន​របស់​ចិន។ តាម​ប្រពៃណី ញាតិមិត្ត និង​មិត្ត​ភ័ក្តិ​មក​ជួ​ម​ជុំគ្នា នៅថ្ងៃនេះ ដើម្បី​មើល​ព្រះ​ខែពេញបូណ៌មី និង ញុំ​ា​នំ​លោក​ខែ។ ជាមួយគ្នា​នោះ​ផងដែរ បុណ្យ​សែន​ព្រះ​ខែ ត្រូវបាន​គេ​ដឹងថា វា​មាន​ប្រវត្តិ​ជាង 3,000 ឆ្នាំមុន ដោយ ព្រះ​ច័ន្ទ ត្រូវបាន​ចាត់ទុក​ជាទី​សក្ការៈ​នៃ​រាជវង្ស ថា​ង ហើយ ពិធីបុណ្យ​នេះ​ទៀតសោត ត្រូវ​បានឱ្យ​ឈ្មោះថា (ចុង​ឈី​វ​ជៀ ឬ中秋節) មានន័យថា «ពិធីបុណ្យ​ពាក់កណ្តាល​សរទរដូវ» នៅក្នុង​រាជ​កាល​នៃ​រាជវង្ស ចូ​វ ចំណែក​នៅ​ម៉ាឡេស៊ី សឹង្ហ​បុរី និង​ហ្វីលីពីន គេ​ហៅ​វា​ថា «ពិធីបុណ្យ​គោម ឬ​ពិធីបុណ្យ​សែន​នំ​ព្រះ​ខែ»៕