តារាសម្តែងស្រីតួចច្រឡឹង ដួង ម៉ានិច ច្រានចោលគេថាមានអ្នកឧបត្ថម្ភនាងទិញផ្ទះថ្មី
ភ្នំពេញៈ តារាសម្តែងស្រី មានរាងតូចច្រឡឹង ចង្កាស្រួចកញ្ញា ដួង ម៉ានិច ដែលទើបតែមានរាសីឡើងខ្ពស់ខ្លាំងនៅចុងឆ្នាំ ២០១៦ និងទទួលការសរសើពីមហាជនថា ថតសម្តែងសមជាតួប្តីប្រពន្ធនឹងតារាសម្តែងប្រុសជើងចាស់លោក ទេព រិន្ទដារ៉ូ នៅក្នុងខ្សែភាពយន្តភាគថតសាឡើងវិញរឿង «ពស់កេងកងថ្មី» ទើបថតចប់ថ្មីៗនោះ ឥឡូវនេះសល់លុយទិញផ្ទះល្វែងមួយជូនអ្នកម្តាយជាទីស្រឡាញ់។ មើលទៅផ្ទះនោះសង់ជិតរួចរាល់ហើយ បើតាមរូបនាងឈរថតនៅមុខផ្ទះមានសារបញ្ជាក់ថា៖ «បាន ៨០ % ហើយសម្រាប់អ្នកម្តាយជាទីស្រឡាញ់ I love you my man»។ មានការសង្ស័យថា តារាស្រីរូបនេះ ទំនងជាមានបុរសកំណាន់ចិត្តនៅពីក្រោយជួយឧបត្ថម្ភនាងទិញផ្ទះគាប់ចិត្តម្តាយក្មេកមិនខានឡើយ ដោយសម្អាងសារបង្ហោះថា « I love you my man» គឺមានន័យថា «អូនស្រឡាញ់បងសំណព្វចិត្តរបស់អូន!»។ ខុសពីការមន្ទិលសង្ស័យ ត្រូវតារាស្រីរាសីឡើងខ្ពស់ ដែលតែងតែក្តាប់បានឱកាសថតកុនហូរហែមានរូបសម្ផស្សស្រស់សោភាវ័យ ២៦ ឆ្នាំ កញ្ញា ដួង ម៉ានិច បែរជាបកស្រាយ ទាំងមានសម្លេងបែបងឿងឆ្ងល់វិញថា៖ «ពិតជាសរសេរថា I love you my … Read more