Category: សង្គម និងសេដ្ឋកិច្ច

  • ស្ត្រី​គួរ​ដឹង​អ្វីខ្លះ​ពី​ជំងឺមហារីក​ស្បូន?

    ស្ត្រី​គួរ​ដឹង​អ្វីខ្លះ​ពី​ជំងឺមហារីក​ស្បូន?

    អ្វី​ទៅជា​ជំងឺមហារីក​ស្បូន? មហារីក​ស្បូន គឺជាដុំ​សាច់​មហារីក​មួយ ដែល​អាច​បណ្តាល​ឱ្យស្លាប់​ក្រពេញ​ស្បូន និង​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ជាពិសេស​កើតមាន​ចំពោះ​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី50ឆ្នាំ​ឡើងទៅ។ ជំងឺ​ប្រភេទ​នេះ​វា​បង្កឡើង​ដោយ​មេរោគ​ម្យ៉ាង​ឈ្មោះថា Human papillomavirus (HPV) និង​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​តាម​រយៈ​ការ​រួមភេទ និង​ការប៉ះពាល់​ដោយផ្ទាល់​រវាង​ស្បែក និង​ស្បែក​ប្រដាប់ភេទ ហើយ​ម្យ៉ាងវិញទៀត​វា​ក៏​អាច​កើតមាន​ចំពោះ​ស្ត្រី​ដែល​សកម្ម​ក្នុងការ​រួមភេទ​ផងដែរ។

    រោគសញ្ញា​នៃ​ជំងឺមហារីក​ស្បូន
    ចំពោះ​រោគសញ្ញា​នៃ​ជំងឺមហារីក​ស្បូន​នៅក្នុង​ដំណាក់កាល​ដំបូង ឬ​ដំណាក់កាល​ស្រួចស្រាវ មិនបាន​បង្ហាញ​ឱ្យ​អ្នកជំងឺ​បានឃើញ​នោះឡើយ។ ដោយឡែក​នៅក្នុង​ដំណាក់កាល​បន្ទាប់វា​អាច​ស្ដែង​ឱ្យដឹង​តាមរយៈ ៖
    • ប្រដាប់ភេទ​ស្ត្រី​មាន​ឈាម
    នេះ​គឺជា​រោគសញ្ញា​មហារីក​ស្បូន​ដែល​តែងតែ​ជួបប្រទះ និង​កើតឡើង​មុនគេ​បំផុត ដែល​ក្នុងនោះ​មានការ​ចេញឈាម​មិនត្រូវ​តាម​ក្បូន(មិន​ត្រឹមត្រូវ​តាម​វដ្ត​រដូវ) ជួន​ច្រើន ជួន​តិច អាច​មុន ឬ​ក្រោយ​ចន្លោះពេល​មាន​រដូវ។ ក្នុងករណី​
    ស្រី្ត​ដែល​កើតមាន​ជំងឺមហារីក​ស្បូន តែងតែមាន​ឈាម​ធ្លាក់​មកជា​ប្រចាំ​តាម​ទ្វារមាស និង​មាន​អា​ការឈឺស្ទេញៗក្នុង​ពោះ (ពីលើ​ថ្ងាស​នៃ​ប្រដាប់ភេទ) ឬ​តែងតែ​រង​ការឈឺចាប់​នៅពេល​រួមភេទ​សម្ពន្ធ។ នៅមាន​លក្ខណៈ​សំគាល់​ផ្សេងទៀត​ដែល​បង្ហាញឱ្យឃើញ​ពី​រូបភាព​នៃ​ជំងឺ ដោយសារតែ​ស្ត្រី​ជា​អ្នក​កើត​ជំងឺ មាន​អាកា​រអស់កម្លាំងរកកល់​ចង់​ក្អួតចង្អោរ បរិភោគ​អាហារ​លែង​ដឹង​ពី​រសជាតិ និង​ស្រក​ទម្ងន់។ ជួន​មានពេលខ្លះ​អាច​កើត​អាការ​ទល់លាមក ឬ​ឈឺ​ឆ្អឹងខ្នង និង​ចុក​រោយ​ច​ង្កះ​ជា​ញឹកញាប់។
    • ប្រដាប់ភេទ​ស្ត្រី​ហៀរ​ទឹករងៃ
    មហារីក​ស្បូន​មាន​ទឹករងៃ ដំបៅ រលួយ​អាចបណ្តាលឱ្យ​ហូរ​ចេញមកក្រៅ​តាម​ទ្វារមាស​នៅពេល​បត់ជើងតូច។ ការហូរ​ទឹករងៃ​ចេញមកក្រៅ​នេះ​អាច​ធុំក្លិន លាយឡំ​ដោយ​ឈាម ឬ​មាន​ខ្ទុះ​ដែលមាន​ក្លិនស្អុយ​ផងដែរ។
    • ឈឺ​ចុកចាប់
    ភាគច្រើន​តែង​កើត​ឡើងលើ​អ្នកជំងឺ​ក្នុងដំណាក់កាល​ចុងក្រោយ ដោយសារ​មហារីក​មាន​សំពាធ​លើ​សតិអារម្មណ៍​ក៏​បណ្តាលឱ្យ​ឈឺ​ចុកចាប់​នៅ​ផ្នែក​ទ្រនុង​ឆ្អឹង​ចង្កេះ​ផ្នែក​ខាងក្រោម​ពោះថែមទាំង​រាលដាល​ដល់​ផ្នែក​ជើង​ថែម​ទៀតផង។


    • អ្នកជំងឺ​ដំណាក់កាល​ចុងក្រោយ
    អាច​ប៉ះពាល់​ទៅដល់​ផ្នែក​ខាងក្រោម​នៃ​ពោះដោយសារ​ភាព​រីក​ធំ​នៃ​ស្បូន ហើយ​ថែមទាំង​អាច​បណ្តាលឱ្យ​ឈឺ​ហើម​អវៈយវៈ​ខាងក្រោម និង​អាច​លេចចេញ​នូវ​អាការ​កង្វះ​ឈាមក្រហម ស្គមស្គាំងគ្រុនក្តៅ អាការ​រីងរៃ និង​អាកា​រហេវ​ហត់​ជាដើម។
    វិធី​បង្ការ​ជំងឺមហារីក​ស្បូន
    • ចាក់ថ្នាំបង្ការ ឬវា៉ក់សាំងការពារមហារីកមាត់ស្បូន
    ជាទូរទៅជំងឺមហារីកស្បូនអាចកើតមានចំពោះស្ត្រីក្នុងវ័យរួមភេទសកម្ម មិនមែនកើតតែចំពោះស្ត្រីវ័យ ចំណាស់នោះទេ ពោលគឺ ប្រមាណ80%នៃស្រ្តីសុទ្ធតែអាចឆ្លងមេរោគ HPV ក្នុងជីវិតពួកគេដែលក្នុងចំណោមស្រ្តីទាំងនោះមានមួយចំនួនតូចអាចជម្រុះ HPV បានដោយឯកឯងប៉ុន្តែស្ត្រី​មួយចំនួន​ទៀត​មិនអាចជម្រុះមេរោគនេះបានឡើយ ហើយអាចវិវឌ្ឍទៅជាជំងឺមហារីកស្បូនថែមទៀត។ គ្រូពេទ្យអាចចាក់វ៉ាក់សាំង​លើក្មេងស្រីចាប់ពីអាយុ​9ឆ្នាំ​ឡើង​ទៅ និងត្រូវចាក់គ្រប់ចំនួន3ដងត្រឹមរយៈពេល6ខែជាមួយ នឹងការពិនិត្យមើលមាត់ស្បូនរបស់នារី។
    • ការពិនិត្យមាត់ស្បូនឱ្យបានទៀងទាត់
    ដោយឡែក ចំពោះការពិនិត្យមើលសុខភាពមាត់ស្បូនរបស់នារី ដោយប្រើសារធាតុជូរ(VIA) គឺដើម្បីបញ្ជាក់ពីភាព​បម្រែបម្រួលមិន​ធម្មតារ​បស់​កោសិកា​មាត់ស្បូន ក៏ដូចជាការពិនិត្យមើលដោយការបៀកយកកោសិកាមាត់ស្បូន(Pap Smear) ទៅពិនិត្យ ដើម្បីបញ្ជាក់ពី​បម្រែបម្រួល​មិន​ធម្មតារបស់​កោសិកាមាត់ស្បូន៕

  • តើ​កម្ពុជា​បាន​ពង្រីក​សក្ដានុពល​លើ​វិស័យ​រ៉ែ និង​ថាមពល​ដូចម្ដេច?

    តើ​កម្ពុជា​បាន​ពង្រីក​សក្ដានុពល​លើ​វិស័យ​រ៉ែ និង​ថាមពល​ដូចម្ដេច?

    ភ្នំពេញ – ខណៈ​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម និង​សំណង់ ព្រមទាំង​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នោះ គេ​មើលឃើញថា វិស័យ​រ៉ែ និង​ថាមពល​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​ទាំង​នោះដែរ។

    តើ​បច្ចុប្បន្ន​វិស័យ​រ៉ែ និង​ថាមពល​របស់​កម្ពុជា​បាន​ពង្រីក​សក្ដានុពលរ​បស់​ខ្លួន​យ៉ាងដូចម្ដេច​ហើយ?

    យោងតាម​របាយការណ៍​ផ្លូវ​ការចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល បានបង្ហាញ​ឱ្យឃើញ​ពី​សក្ដានុពល​ដ៏សំខាន់ៗរបស់ខ្លួន​ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៖

    – ការធ្វើ​អាជីវកម្ម​ផ្នែក​អនុវិស័យ​រ៉ែ​ថ្ម សម្ភារ​សំណង់​បាន​ឆ្លើយតប និង​បំពេញបាន​តាម​តម្រូវការ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​ដែល​កំពុងមាន​សម្ទុះ​រីកចម្រើន​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន ។

    – វិស័យ​រ៉ែ​បានសម្រេច​បង្កើតបានជា​ថ្មី​នូវ​សក​រាជនៃ​ឧស្សាហកម្ម​ផលិត​ស៊ីម៉ង់ត៍​របស់​កម្ពុជា តាមរយៈ​ការបង្កើតបាន​នូវ​សមត្ថភាព​ផលិត​ស៊ីម៉ង់ត៍​ក្នុងស្រុក​សរុប​ប្រមាណ 7លាន​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​បំពេញតម្រូវការ​ក្នុង​វិស័យ​សំណង់ និង​ជំនួស​ការនាំ​ចូល។

    – គម្រោង​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ ត្រូវបាន​សិក្សា​រៀបចំឡើង និង​គ្រោង​ចាប់ផ្តើម​ផលិតកម្ម​នៅ​ឆ្នាំ2018 និង​នៅ​ឆ្នាំ2019 នៅ​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី។

    – ក្នុង​វិស័យ​អគ្គិសនី វា​រី​អគ្គិសនី​ចំនួន6ស្ថានីយ មាន​អានុភាព​សរុប 928 មេ​ហ្កា​វ៉ា​ត់ អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មាន 505 មេ​ហ្កា​វ៉ា​ត់ អគ្គិសនី​ដើរ​ដោយ​ប្រេង​មាន 218 មេ​ហ្កា​វ៉ា​ត់ និង​ថាមពលព្រះអាទិត្យ​មាន 10 មេ​ហ្កា​វ៉ា​ត់ បាន​ផ្គត់ផ្គង់​តាមរយៈ​ខ្សែបណ្ដាញ​ជាតិ​បញ្ជូន​អគ្គិសនី​ឲ្យ​ដល់​រាជធានី-ខេត្ត ចំនួន18 និង​បាន​ផ្គត់ផ្គង់​ដល់​ភូមិ ចំនួន​ជាង11,200ភូមិ ត្រូវជា80ភាគរយ​នៃ​ចំនួន​ភូមិ​ទូទាំងប្រទេស និង​បាន​ត​ភ្ជាប់​ទៅ​លំនៅដ្ឋាន​បាន​ចំនួន​ប្រមាណ​ជិត2លាន​ខ្នង​ផ្ទះ ត្រូវជា60ភាគរយ​នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប​ទូទាំងប្រទេស។

    – កម្ពុជា​បានចាប់ផ្តើម​បោះជំហាន​តាម​ផែនការអភិវឌ្ឍន៍​វិស័យ​ប្រេងកាត​របស់ខ្លួន​នៅ​តំបន់​ប្លុក​ប្រេងកាត​ដែនសមុទ្រ ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​ដំណក់​ប្រេង​ឆៅ​របស់ខ្លួន​ជា​លើកដំបូង​នៅ​ចុងឆ្នាំ2019។

    – រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​ដែលមាន​សមត្ថភាព 5លាន​តោន​ក្នុង1ឆ្នាំ ត្រូវបាន​ដាក់​ឲ្យ​វិនិយោគ​សាងសង់ និង​បើកផ្លូវ​ឲ្យ​កម្ពុជា​បង្កើតបាន​ឡើងវិញ​ជាថ្មី​នូវ​ឧស្សាហ​កម្មវិស័យ​ប្រេងកាត​របស់ខ្លួន៕

  • វិធី​ការពារ និង​ទប់ទល់​អាការ Jet Lagពេលធ្វើ​ដំណើរ

    វិធី​ការពារ និង​ទប់ទល់​អាការ Jet Lagពេលធ្វើ​ដំណើរ

    ការធ្វើដំណើរ​ទេសចរ​ណ៍​ទៅ​ក្រៅប្រទេស ជាពិសេស បណ្តា​ប្រទេស​នៅក្នុង​ហ្សូ​ន​អឺរ៉ុប ឬ​អាមេរិក​គឺជា​រឿង​មួយ​ដ៏​គួរឱ្យ​រំភើប​ញាប់​ញ័រ​ជានិច្ច ព្រោះ​វា​ធ្វើឱ្យ​យើង​បានឃើញ​នូវ​វប្បធម៌ថ្មីៗ ស្ថានភាព​ធាតុអាកាស​ដែល​មិន​ធ្លាប់​ជួប រួមទាំង​ទីកន្លែង​ទេសចរណ៍ថ្មីៗ​ទៀតផង តែមាន​អ្នកទេសចរ​មិនតិច​ទេ ដែល​ចូលចិត្ត​ធ្វើ​ទេសចរណ៍ តែ​មិន​ចូលចិត្ត​ការធ្វើដំណើរ… នោះ​ក៏​ព្រោះតែ​ការ​ជិះ​យន្តហោះ​យូរពេក ទៅ​ជ្រុង​មួយទៀត​នៃ​ផែនដី​ធ្វើឱ្យ​កើត​អាការ Jet Lag ឬ​អាការ​នឿយ​ល្វើយ ដោយសារតែ​សម្រប​ខ្លួន​មិនទាន់​ជាមួយនឹង​ហ្សូ​​ពេលវេលា​ថ្មី​ហ្នឹងឯង តែ​ថ្ងៃនេះ ឡា​រ៉ែ​ន មាន​វិធី5យ៉ាង​ក្នុង​ការការពារ និង​ទប់ទល់​អាការ Jet Lag នេះ​មក​ជម្រាបជូន តើ​មាន​អ្វី​នោះ សូម​តាមដាន​ជា​បន្ត៖

    1- ហាត់ប្រាណ​ជា​ទម្លាប់​ប្រចាំថ្ងៃ
    ការហាត់​ប្រាណ​ហុច​ផល​ល្អ​ទាំង​ខាង​រាងកាយនិង​ផ្លូវចិត្ត រួមទាំង​ការធ្វើដំណើរ​ដោយ​យន្តហោះ​ក្នុង​ចម្ងាយ​ផ្លូវ​ដែលឆ្ងាយៗ​ទៀតផង រឹតតែ​លោកអ្នក​បាន​ហាត់ប្រាណ​ជាប់​ជាប្រចាំ​ផង​នោះ នឹង​រឹតតែ​ជួយ​ឱ្យ​រាងកាយ​បញ្ចេញ​សារធាតុ អេ​ន​ដូ​ហ្វ៊ី​ន ឬ​សារធាតុ​នៃ​សេចក្តីសុខ​ចេញមក​ទៀតផង តែ​អ្វីដែល​សំខាន់​នោះ​គឺ ភាព​រឹងប៉ឹង​របស់​រា​ង​កាយ​នឹង​ជួយ​ឱ្យ​លោកអ្នក​អាច​ទប់ទល់​បាន និង​អាច​សម្រប​​ខ្លួន​ឱ្យចូល​ចុះ​ជាមួយ​ស្ថានភាព​ធាតុអាកាស​ថ្មី ឬ​ហ្សូ​ន​ពេលវេលា​ថ្មី​បាន​យ៉ាង​ល្អ។ អាច​និយាយបានថា ការហាត់​ប្រាណ​មាន​ផល​ល្អជា​និច្ច ដូច្នេះ​ចូរ​កុំ​ខ្ជិល និង​ចាប់ផ្តើម​ពី​ឥឡូវនេះ​ទៅ។

    2- ព្យាយាម​សម្របសម្រួល​ខ្លួន​ឱ្យចូល
    ​ជាមួយនឹង​ហ្សូ​ន​ពេលវេលា​ថ្មីនៅពេល​លោកអ្នក​បានដឹង​ពី​ទិសដៅ​ដែល​ត្រូវ​ទៅនោះ​ច្បាស់លាស់​ហើយ មុននឹង​ចេញដំណើរ​ប្រមាណ​ជា2-3ថ្ងៃ ចូរសាក​​ល្បង​​ផ្លាស់ប្តូរតារាង​ជីវិតឱ្យចូល​ជាមួយនឹង​ហ្សូ​ន​ពេលវេលា​ថ្មី ដែលនៅក្នុងប្រទេសនីមួយៗអាច​នឹងមាន​ពេលវេលា​លឿន​ជាង ឬ​យឺត​ជាង​ប្រទេស​យើង​ជាច្រើន​ម៉ោង ដោយ​ប្រកាន់​យកតាម​ហ្សូ​ន​ម៉ោង​ពេល​ថ្មី និង​អាច​សម្រប​ខ្លួន​តាមសន្សឹមៗ ឬ​បើសិនជា​ពេល​ចូល​គេង​របស់​ហ្សូ​ន​ពេលវេលា​ថ្មី​អាច​នឹង​ធ្វើឱ្យ​លោកអ្នក​គេង​មិន​លក់ ក៏​កុំទៅ​មាន​អារម្មណ៍​តានតឹង​អី ព្រោះ​រឹតតែ​មាន​អារម្មណ៍​តានតឹង​ធុញថប់ នឹង​រឹត​តែមាន​កង្វល់ សរុបសេចក្តី​ថាត្រូវព្យាយាមសម្របខ្លួន​ឱ្យបាន​ខ្លាំង​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។

    3- កុំ​អង្គុយ ឬ​គេងស្ងៀមៗនៅក្នុង​យន្តហោះ
    ការ​អង្គុយ ឬ​គេងស្ងៀមៗនៅក្នុង​យន្តហោះ​អាចធ្វើឱ្យ​កើត​ភាព​នឿយ​ល្វើយ​បាន ដូច្នេះ​គួរ​យឺត​សរសៃ​សរ​សូង​បន្តិចបន្តួច​ដូចជា កម្រើក​ដៃ​កម្រើក​ជើង ពត់​ខ្លួន ឬ​ពឹង​ក​ទៅក្រោយ ឥរិយាបថ​ទាំងអស់នេះ​នឹង​ជួយ​ឱ្យ​លោកអ្នក​ក្លៀវក្លា​ស្វាហាប់​ខ្លាំង​ឡើង និង​អ្វីដែល​សំខាន់​នោះ គួរ​សេ​រេ​នាឡិកា​ឱ្យ​ត្រូវ​ជាមួយនឹង​ម៉ោង​ពេល​របស់​ប្រទេស​គោលដៅ​រួចជាស្រេច ដើម្បី​ត្រៀមខ្លួន​ទុកជាមុន។

    4- មិនគួរ​ទទួលទាន​ស្រា​ខណៈពេល
    ជិះ​យន្តហោះការទទួល​ទាន​ស្រា ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ខណៈ​ជិះ ឬ​មុន​ឡើង​យន្តហោះ​នោះ នឹងធ្វើ​ឱ្យ​រាងកាយ​របស់លោក​អ្នក​ត្រូវ​ទប់ទល់​យ៉ាងខ្លាំង​ជាមួយ​ការចាត់ការ​ផលប៉ះពាល់​ដែល​នឹង​កើតឡើង ព្រោះ​ជាតិ​អាល់កុល​នឹង​បឺត​យកជាតិ​ទឹក​នៅក្នុង​រាងកាយ​​ធ្វើឱ្យមាន​អារម្មណ៍​ថា​ស្ងួត​ក និង​អាច​កើត​អាការ​វិលមុខ​បាន។ ក្រៅពី​ត្រូវ​តម​ទទួលទាន​ស្រា ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុលគ្រប់​ប្រភេទ​ហើយ​នោះ លោកអ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​សម្ពាធ​របស់​ធាតុអាកាស និង​បង្កើន​ភាព
    ស្រស់ថ្លា​ដល់​រាងកាយ​ផង។

    5- ខ្យល់អាកាស​បរិសុទ្ធ​ក៏​អាចជួយ​បានដែរ
    នៅពេលទៅដល់​គោលដៅ​ហើយ លោកអ្នក​គួរ​ប្រតិបត្តិ​ខ្លួន​តាម​ពេល​ម៉ោង​របស់​ទីនោះ ទាំង​ការហូបចុក និង​ការ​គេង ដើម្បី​ឱ្យ​ងាយស្រួល​ដល់​ការ​សម្រប​ខ្លួន ហើយ​លោកអ្នក​គួរតែ​ចេញទៅ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ខាងក្រៅ រួមទាំង​ចេញទៅ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ពី​ធម្មជាតិ​ផងដើម្បី​ធ្វើឱ្យ​លោកអ្នក​បាន​ស្រស់ស្រាយ​ស្វាហាប់​ឡើង ត្រៀម​ជាស្រេច​ក្នុងការ​រស់នៅ​តាម​ប្រក្រតី​ដូច​អ្នក​ម្ចាស់​ស្រុក​អី​ុ​ចឹ​ង​ដែរ។

    ទោះជា​មិនអាច​កែ​អាការ Jet Lag បាន​មួយរយ​ភាគរយ​ក៏ពិតមែន តែ​យើង​ជឿថា​ចំណុចណែនាំ​ខាងលើ​អាចធ្វើឱ្យ​អាការ Jet Lag ធូរស្រាលបាន​ខ្លះ​យ៉ាងពិត​ប្រាកដ យ៉ាងណាៗការធ្វើដំណើរ​លើក​ក្រោយ សាកល្បង​យកទៅ​កែច្នៃ​ប្រើ​ឱ្យ​ត្រូវ​នឹង​ខ្លួនឯង​ល​មើល ដើម្បីឱ្យ​ទៅដល់​គោលដៅ​យ៉ាង​ស្រស់ស្រាយ​រីករាយ ត្រៀម​សំរុក​រឿង​ដើរលេង​កម្សាន្ត​បែប​មិនបាច់​កង្វល់​ពី​រឿង​អ្វី​ទាំងអស់៕

  • បុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា មានអាយុ 2 ខែហើយ កាន់តែស្អាត Cute! Cute!!

    បុត្រភ្លោះរបស់ ឈុំភូ អារីយ៉ា មានអាយុ 2 ខែហើយ កាន់តែស្អាត Cute! Cute!!

    នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ 2017 នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Pantip បានឱ្យដឹងថា កូនប្រុសភ្លោះរបស់តារាស្រី ឈុំ​ភូ អារីយ៉ា បានចម្រើនវ័យបាន 2 ខែហើយ ដោយទាំងស្អាត ទាំងស្រស់សង្ហា ព្រមទាំងមានទម្រង់មុខ មិនច្រឡំគ្នាទៀតផង។

    បើតាមរយៈរូបភាពដែលបានបង្ហោះជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាម ដោយលោក ណត់ វិសៈរុត ជាស្វាមីរបស់អ្នកនាង ឈុំភូ អារីយ៉ា គេសង្កេតឃើញថា អូនតូច ផាយុ និងសាយហ្វា អាយុបាន 2 ខែហើយ និងអ្វីដែលកាន់តែមើលឃើញច្បាស់បន្ថែមទៀតនោះ គឺកូនភ្លោះទាំងពីរនាក់ មានទម្រង់មុខមិនច្រឡំគ្នានោះទេ គឺមានចំណុចដូចម្ដាយ និងចំណុចដូចឪពុក ហើយជាពិសេសទៀតនោះ បើតាមការបៀបធៀបរូបខាងក្រោមនេះ គេសង្កេតឃើញថា អូនតូចផាយុ គឺមានទម្រង់មុខ និងបបូរមាត់ ព្រមទាំងឥរិយាបថគេងដូចគ្នានឹងលោកឪពុករបស់គេគឺ ណត់ វិសៈរុត។ រីឯអូនតូចសាយហ្វា គឺមានទម្រង់មុខដូចតារាស្រី ឈុំភូ អារីយ៉ា កាលនៅពីក្មេងបេះបិទតែម្តង៕

  • កសិករ​កាន់តែ​មានសង្ឃឹម ខណៈ​ក្រុមហ៊ុន​យក្ស​ចិន​ពីរ​សន្យា​ទិញ​អង្ករ​ពី​កម្ពុជា

    កសិករ​កាន់តែ​មានសង្ឃឹម ខណៈ​ក្រុមហ៊ុន​យក្ស​ចិន​ពីរ​សន្យា​ទិញ​អង្ករ​ពី​កម្ពុជា

    ភ្នំពេញ៖ បើតាម​ការឱ្យ​ដឹង​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ដែល​បាន​លើកឡើងថា ក្រុមហ៊ុនធំៗរបស់​មហា​យក្ស​ចិន​ចំនួន​ពីរបាន​សន្យា​ក្នុង​ការជួយជ្រោមជ្រែង​ក​សិ​ករ​ខ្មែរ​តាម​ការទិញ​អង្ករ​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ដើម្បី​យកទៅលក់​បន្ត​នៅលើ​ទីផ្សារ​ក្នុងប្រទេស​របស់ខ្លួន្លួ​ន ខណៈដែល​អង្ករ​ក្រអូប​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ1។

    តាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​នៅ​ថ្ងៃទី13 វិច្ឆិកា​ម្សិលមិញ​ថា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ ដែលមាន​ឯកឧត្តម LIU Liange ប្រធាន​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន និង លោក WANG Jiong ប្រធាន​ក្រុមហ៊ុន CITIC Group លើ​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ពី​កម្ពុជា។

    ជាមួយគ្នានេះដែរ ក៏មាន​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ផ្សេង​មួយទៀត​រវាង​កម្ពុជា ដែល​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ជាមួយ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន CITIC Construction Co., Ltd. និង​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ក្នុង​គោលបំណង​កំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ និង​អនុវត្ត​គម្រោង​សាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ។

    អនុស្សរណៈ​ទី2នេះដែរ គឺ​ដើម្បី​កំណត់​ចំណុចសំខាន់ៗពាក់ព័ន្ធ​នឹង​ទស្សនទាន វិសាលភាព រចនាសម្ព័ន្ធ អនុវត្ត​ប្រភព និង​គំរូ​ហិរញ្ញប្បទាន ព្រមទាំង​កិច្ចការ​ហិរញ្ញវត្ថុ​នៃ​គម្រោង ជាពិសេស​នឹង​ផ្ដល់​ជា​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ការរៀបចំ និង​ការអនុវត្ត​គម្រោង​ដូចជា ការសិក្សា​សមិទ្ធ​លទ្ធភាព ការរៀបចំ​ប្លង់​លម្អិត ផែនការ​ហិរញ្ញប្បទាន ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង យន្តការ​ប្រើប្រាស់​ស្រូវ​អង្ករ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ ដើម្បី​ទទួលបាន​ឥណទាន​ពី​ធនាគារ និង​ការបង្កើត​ទីផ្សារ​លក់ដូ​រ​ស្រូវ-អង្ករ។

    ចំណែក​ភាគី​ចិន​ក៏បាន​ប្តេជ្ញា​នៅពេល​ចុះ​អនុស្សរណៈ​នោះដែរ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​ដើម្បី​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ចិន​បន្ថែម​ពីលើ​កូតា​ដែលមាន​ស្រាប់​ហើយ និង​សម្រាប់​គម្រោង​នេះដែរ ត្រូវបាន​រចនា​ឡើង​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ស្រូវ-អង្ករ​នៅ​កម្ពុជា​សម្រាប់​រយៈពេល​វែង និង​ប្រកបដោយ​ចីរភាព ពោលគឺ​ដំណោះស្រាយ​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ហើយក៏​ជាការ​បោះជំហាន​ទៅមុខ​មួយ​ជំហាន​ទៀត មុននឹង​ឈានដល់​ដំណោះស្រាយ​សម្រាប់​ដំណាំ និង​ផល្លានុផល​ផ្សេងទៀត៕

  • 8វិធីងាយៗ ការពារ​ការ​ប្រសូត​មុន​កំណត់

    8វិធីងាយៗ ការពារ​ការ​ប្រសូត​មុន​កំណត់

    ស្ត្រី​តាំង​គភ៌​ថ្មីថ្មោង ឬ​តាំង​គភ៌​កូន​ដំបូង អាច​នឹង​នឹកភ័យៗថា កូន​អាច​នឹង​ប្រសូត​ចេញមក​មុន​កាលកំណត់​នៅពេលដែល​អាយុ​គភ៌​ឈានចូល​ត្រីមាស​ទី3 តែ​អនាគត​អ្នក​ម្ដាយ​ថ្មោងថ្មី​ទាំងអស់​មិនបាច់​បារម្ភ​ទេ ថ្ងៃនេះ ឡា​រ៉ែ​ន មាន8វិធី កា​រពារ​ការ​ប្រសូត​មុន​កាលកំណត់​មក​ជម្រាបជូន​ដូចតទៅ។

    1-ទទួលទាន​ញឹកញាប់
    អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការទទួល​ទាន​អាហារ​ឱ្យ​គ្រប់​ទាំង5ប្រភេទ​ក្រុម​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ តែ​អនាគត​អ្នក​ម្ដាយ​គួរ​ទទួលទាន​ឱ្យបាន​ញឹកញាប់​ជា​មធ្យម​ប្រមាណ5ដង​ក្នុង​មួយថ្ងៃ ដោយ​ទទួលទាន​អាហារ​ចម្បង3ពេល និង​អាហារ​បន្ទាប់បន្សំ2ពេល​ទៀត​គឺ អាហារ​ពេលទំនេរ ឬ​មិន​ទេ​ក៏​ទទួលទាន​អាហារ​ពេលតូចៗ 5ពេល​តែម្ដង។ បើ​ធ្វើបាន​បែបនេះ នឹង​កាត់បន្ថយ​ឱកាស​ការ​ប្រសូត​មុន​កាលកំណត់​បាន។

    2-ទ្រាំ​មិន​បត់ជើងតូច
    ការ​ទប់ ឬ​ការ​ខំទ្រាំ​មិន​ព្រមទៅ​បត់ជើងតូច ក្រៅពី​សាង​នូវ​ភាពមិន​ស្រួល​សប្បាយខ្លួន​ហើយ​នោះ វា​អាចធ្វើឱ្យ​កើតការ​ឆ្លង​មេរោគ​នៅក្នុង​ប្លោកនោម​បាន​ទៀត។ អា​ការដែល​សង្កេតឃើញ​អាចជា​ការ​សាង​នូវ​ការ​រលាក​ដល់​ស្បូន និង​ធ្វើឱ្យ​ស្បូន​ច្របាច់​ខ្លួន​ញឹកញាប់ និង​ក្រៅពីនេះ​នៅ​អាចធ្វើឱ្យ​រលាក​ប្លោកនោម​បាន​ទៀតផង។

    3-ព្យាបាល​រោគ​រលាក​ស្បូន
    ប្រសិនបើ​អ្នកមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​កើតរោគ​រលាក​ស្បូន គួរ​ប្រញាប់​ទៅ​ព្យាបាល​ជាបន្ទាន់។ សាកល្បង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ថាតើ​ការ​ទទួលទាន​ថ្នាំ​នឹង​ស័ក្តិសម​ចំពោះ​អ្នក​ឬទេ? ព្រោះ​ការស្រាវជ្រាវ​មួយផ្នែក​បានបញ្ជាក់​ថា ស្ត្រី​ដែល​កើតរោគ​រលាក​ស្បូន បើ​បានទទួលការព្យាបាល​ដោយ​ការទទួល​ទាន​ថ្នាំ​បដិបក្ខប្រាណ( Antibiotic) អាច​បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុងការ​ប្រសូត​មុន​កាលកំណត់​បាន តែ​ក៏មាន​ការងារ​ស្រាវជ្រាវ​មួយទៀត​ដែល​ជំទាស់​ថា ស្ត្រី​ដែល​កើតរោគ​រលាក​ស្បូន​ត្រូវតែ​ទទួលបាន​ការព្យាបាល​យ៉ាង​ដិតដល់ ទើប​អាចជួយ​កាត់បន្ថយ​ឱកាស​ប្រសូត​បុត្រ​មុន​កំណត់​បាន តែ​យ៉ាងណាក៏ដោយ គ្រូពេទ្យ​របស់​អ្នក​គឺជា​អ្នកផ្ដល់​ចម្លើយ​បានល្អ​បំផុត។

    4-សុខភាព​មាត់​ធ្មេញ
    ការមើល​ថែទាំ​អនាម័យ​របស់​ប្រអប់មាត់​ជា​វិធីដំបូងៗគេ​ដែល​ងាយស្រួល​បំផុត និង​ល្អ​បំផុត​ដែល​អាចជួយ​ការពារ​ការ​ប្រសូត​បុត្រ​មុន​កាលកំណត់​បាន។ រោគ​រលាក​អញ្ចាញធ្មេញ​ជា​មូលហេតុ​មួយ​របស់​ការ​ប្រសូត​មុន​កំណត់ ដូច្នេះ​ទើប​ស្ត្រី​មានគភ៌​ត្រូវ​ដុស​សម្អាត​ធ្មេញ ប្រើ​អំបោះ​ខាត់​ធ្មេញ និង​ទៅ​ជួប​ទន្តពេទ្យ​យ៉ាងតិច​បំផុត​ឱ្យបាន1ដង​ក្នុងអំឡុងពេល​មានគភ៌ ក្រៅពីនេះ​បើសិន​មាន​អាការ​អ្វីមួយ​ខុស​ប្រក្រតី​សូម្បីតែ​បន្តិចបន្តួច​ក៏ដោយ ក៏​គួរ​ប្រញាប់​ព្យាបាល​ថែរក្សា​ឱ្យ​ប្រក្រតី​ឡើងវិញ​មុនពេល​វា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

    5-ទទួលទាន​វីតាមីន​សម្រាប់​ស្ត្រី​មានគភ៌
    វីតាមីន​ក្នុងអំឡុងពេល​មានគភ៌ មិនមែន​គ្រាន់តែ​ធ្វើឱ្យ​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​រឹងមាំ​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ជួយ​ឱ្យស្ត្រី​ជា​ម្ដាយ​បង្កើន​ឱកាស​ពពោះ​បាន​រហូតដល់​គ្រប់​កំណត់​ប្រសូត​បាន​ទៀតផង។ ការ​ទទួលទាន​វីតាមីន​មិនអាច​នាំមក​ប្រើ​ជំនួស​ការទទួល​ទានអាហារ​ដែល​គ្រប់​ទាំង5ប្រភេទ​ក្រុម​បានទេ តែ​វា​អាច​សាង​នូវ​ភាពសប្បាយ​ចិត្តបាន​ថា ក្នុងមួយថ្ងៃៗអ្នក​បានទទួល​សារធាតុ​អាហារ​គ្រប់​ចំនួន​ហើយ។

    6-ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
    ព្យាយាម​ទទួលទាន​ទឹក​ក្នុង​មួយថ្ងៃ​ឱ្យបាន8កែវ បើ​ធាតុអាកាស​ក្ដៅ ឬ​បាន​ហាត់ប្រាណ​ផង​នោះ ក៏​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើនឡើង ដើម្បី​រក្សា​ភាព​ស្រស់បស់​របស់​រាង​កាយ និង​បង្កើន​ឱកាស​ឱ្យ​អ្នក​ពពោះ​បាន​រហូតដល់​គ្រប់​កំណត់​ប្រសូត ព្រោះ​បើ​អ្នក​ខ្វះ​ជាតិ​ទឹក នឹង​ធ្វើឱ្យ​កើតការ​ឈឺពោះ​ប្រសូត​មុន​កាលកំណត់​បាន។

    7-ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍
    ការទទួល​ទាន​អាហារ​ដែលមាន​ប្រយោជន៍ មាន​ផល​ល្អ​ចំពោះ​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ក្រៅពីនេះ​នៅមាន​ហេតុផល​មួយទៀត​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ ការទទួល​ទាន​អាហារ​ដែលមាន​សមតុល្យ ជួយ​ការពារ​ការ​ប្រសូត​មុន​កាលកំណត់​បាន។

    8-ប្រយ័ត្ន​ទម្ងន់​ខ្លួន
    ការកើនឡើង​នៃ​ទម្ងន់​ខ្លួន​ក្នុងអំឡុងពេល​តាំង​គភ៌​ច្រើន​ជ្រុល​ពេក នឹង​បង្កើន​ភាព​ប្រថុយប្រថាន​នឹង​ជំងឺ​ទឹកនោមផ្អែម និង​គភ៌​មាន​ជាតិពុល ដែល​រោគ​ទាំងពីរ​នេះ​សុទ្ធតែជា​ដើមហេតុ​ដែល​ប​ង្ក​ឱ្យ​កើត​សភាវ​ប្រសូត​មុន​កំណត់​ទាំងអស់។ ក្នុង​ផ្លូវ​ផ្ទុយគ្នា​វិញ បើ​ស្ត្រី​មានគភ៌​កើន​ទម្ងន់​ខ្លួន​តែ​បន្តិចបន្តួច​វិញ​នោះ ក៏​អាច​បង្កើន​បច្ច័យ​ប្រថុយប្រថាន​ឱ្យ​អនាគត​អ្នក​ម្ដាយ​ប្រសូត​មុន​កាលកំណត់​បានដែរ ដូច្នេះ​ទម្ងន់​ខ្លួន​ខណៈពេល​មានគភ៌​គួរ​កើនឡើង​ក្នុង​កម្រិត​ដែល​ស័ក្តិ​សមល្មម ដោយ​ជា​មធ្យម​គឺ​ស្ថិតក្នុង​ទម្ងន់11.3 – 15.8គីឡូក្រាមដោយ​ទម្ងន់​ខ្លួន​ដែល​កើនឡើង​ក្នុង​កម្រិត​សមរម្យ​ល្អ​នេះ​នឹងមាន​សញ្ញា​ល្អ​ថា អ្នកនឹង​ប្រសូត​បុត្រ​ចេញមក​ដែលមាន​ទម្ងន់​ប្រក្រតី​ល្អ​នៅពេល​គ្រប់​កំណត់​ប្រសូត​ទៀតផង៕

  • រួម​ប្រយោគល្អៗ ដែល​ស្វាមី-ភរិយា​គួរ​និយាយ​ឱ្យបាន​រត់មាត់ ដើម្បី​ជីវិត​គូ​យូរអង្វែង

    រួម​ប្រយោគល្អៗ ដែល​ស្វាមី-ភរិយា​គួរ​និយាយ​ឱ្យបាន​រត់មាត់ ដើម្បី​ជីវិត​គូ​យូរអង្វែង

    ពាក្យ​ថា “បង​ស្រឡាញ់​អូន ឬ​អូន​ស្រឡាញ់​បង” ជា​ពាក្យសម្ដីងាយៗដែល​គូស្នេហ៍​គួរ​និយាយប្រាប់​គ្នា​ឱ្យបាន​រៀងរាល់ថ្ងៃ ព្រោះ​វា​នឹង​សាង​នូវអារម្មណ៍ល្អៗចំពោះ​គ្នា​ទៅវិញទៅមក តែ​ត្រឹមតែ​ពាក្យ3ម៉ាត់​នេះ អាច​នឹង​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យ​ជីវិត​ជះ​ពន្លឺ​នៃ​សេចក្តីសុខ​សុភមង្គល​រហូត​ពេញ​មួយជីវិត​អាពាហ៍ពិពាហ៍​បានឡើយ ដូច្នេះហើយ​ទើប​អ្នកជំនាញការ​រឿង​ជីវិត​និង​សុភមង្គល​បាន​ណែនាំ​ថា គូ​ស្វាមី-ភរិយា​គួរ​ពោល​ពាក្យសម្ដីសំខាន់ៗ 10ប្រយោគ​ខាងក្រោម​នេះ​ជាមួយគ្នា​ឱ្យបាន​រត់មាត់ បើ​និយាយបាន​រាល់ថ្ងៃ​ផង​រឹតតែ​ល្អ​ទៅទៀត។

    1- បង(អូន)សំណាងល្អ​ណាស់​ដែល​បាន​រៀបការ​ជាមួយ​អូន(បង)យើង​គ្រប់គ្នា​ចង់បាន​ការអះអាង និង​ចូលចិត្ត​ពាក្យ​សរសើរ​ពី​គូស្នេហ៍ ហើយនឹង​រឹត-តែ​រំភើបចិត្ត​រហូត​ស្ទើរតែ​ហោះ​ទៅទៀត​បើសិនជា​ស្វាមី ឬ​ភរិយា​របស់​យើងម្នាក់ៗមាន​អារម្មណ៍​ថា ការសម្រេចចិត្ត​ប្រើ​ជីវិត​ត​ទៅមុខទៀត​ទាំងអស់​រស់នៅ​ជាមួយនឹង​យើង គឺជា​ការសម្រេចចិត្ត​ដែល​ត្រឹមត្រូវ​បំផុត​នោះ។

    2- ឱ្យ​បង(អូន)ជួយ​អី្វ​ខ្លះ​ទេ?គូស្នេហ៍​ដែល​រៀបការ​ហើយ​កន្លះ​សតវត្សរ៍ ឬ​ច្រើនជាង​នោះ គេ​នឹងមិន​ព្យាយាម​ធ្វើខ្លួន​ជា “អ្នក​ប្រយុទ្ធ​ជិះ​សេះស” ដែល​ចូលមក​ជ្រៀតជ្រែក ប្រាប់​ឱ្យ​គូស្នេហ៍​ធ្វើបែបនេះ​បែប​នោះ​ដើម្បី​កែប​ញ្ហា ឬ​ធ្វើខ្លួន​ដូច​ថា “គឺ​ខ្ញុំ​នេះឯង​ដែល​អាច​កែខៃ​បញ្ហា​គ្រប់បែបយ៉ាង”បាន​ទាំងអស់​នោះទេ ព្រោះ​អ្វីដែល​គូជីវិត​របស់​អ្នក​ចង់បាន​ពិតប្រាកដ​នោះ​គឺ នៅចាំ​ស្ដាប់​គេ​យ៉ាង​យល់ចិត្ត ដោយ​អ្នក​គ្រាន់តែ​និយាយថា “បង(អូន)នៅ​ក្បែរ​អូន(បង)ជានិច្ច” ឬ “មាន​អី្វ​ចង់ឱ្យ​បង(អូន)ជួយ ក៏​ប្រាប់​មក​ណា៎” វា​នឹង
    មាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង​ទៅ​និយាយថា “នែ ត្រូវធ្វើ​អី​ុ​ចេះ​ណា៎!”។

    3- បង(អូន)ត្រូវការ​អូន(បង)ប្រាប់​ឱ្យ​គូជីវិត​ដឹងថា អ្នកត្រូវការ​រូបគេ​ខ្លាំង​ប៉ុនណា​លើគ្រប់ៗផ្នែក រួមទាំង​រឿង​លើ​គ្រែ​ផងដែរ រួចហើយ​ភ្លើង​ប្រាថ្នា​របស់​អ្នក​ទាំងពីរ​នឹង​ឆេះ​ព្រឹប​ឡើង​ម្ដងទៀត…។

    4- អូន(បង)គិត​យ៉ាងណាដែរ?ប្រយោគងាយៗ តែមាន​ថាមពល​ខ្លាំងក្លា​យ៉ាង​មិនគួរ​ឱ្យ​ជឿ ជាពិសេស​ពេល​ពិភាក្សាគ្នា​យ៉ាង​ក្ដៅគគុក សម្ដី​នេះ​នឹង​កាត់បន្ថយ​ភាពខ្លាំង​ក្លា​បាន ព្រោះ​វា​ជាការ​បបួល​ឱ្យ​ស្វាមី ឬ​ភរិយា​សម្ដែង​គំនិត​យោបល់ និង​ប្រាប់​ឱ្យគេ​ដឹងថា អ្នក​នៅតែ​ផ្តល់​ភាព​សំខាន់​ចំពោះ​គំនិត​របស់គេ​យ៉ាងខ្លាំង​ជានិច្ច។

    5- បើសិន​គ្មាន​បង(អូន) អូន(បង)មិនដឹង​ទៅជា​យ៉ាងណាទេ?នៅពេលដែល​អ្នក​កំពុង​ស្ថិតក្នុង​ស្ថានការណ៍​សោកសៅ ឬ​កំពុង​ប្រឈម​នឹង​បញ្ហាសំខាន់​ក្នុង​ជីវិត ហើយ​មាន​អារម្មណ៍ល្អ​ឡើងវិញ​ដែលមាន​គេ(នាង)នៅក្បែរ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នកជា​និច្ច​នោះ ចូរ​កុំ​ភ្លេច​អរគុណ​គេ(នាង)ដោយ​ប្រយោគ​នេះ ដើម្បី​ឱ្យគេ(នាង)បានដឹងថា គេ(នាង)គឺជា​កម្លាំង​ជំរុញ​ដ៏​អស្ចារ្យ ធ្វើឱ្យ​អ្នកមាន​សេចក្តីសុខ និង​ធ្វើឱ្យ​អ្នក​រំភើបចិត្ត​មែនទែន។

    6- បង​ស្រស់​សង្ហា / អូន​ពិតជា​ស្អាត​មែនទោះជា​មនុស្ស​យើង​មិនបាន​សេពគប់​គ្នា​លើ​មុខមាត់ ឬ​រូបរាង​ខាងក្រៅ​ក៏ដោយតែ​ក៏​មិនអាច​បដិសេធ​បានដែរ​ថា យើង​ខ្លួនឯង​ក៏មាន​អារម្មណ៍ល្អ​ដែរ ពេលដែល​គូជីវិត​សរសើរ​ពី​រូបរាង​មុខមាត់​របស់​យើង ដែល​ពាក្យ​សរសើរ​
    បន្តិចបន្តួច​ទាំងនេះ ដូចជា “បង​ចូលចិត្ត​ពេល​អូន​ស្លៀក​ឈុត​ហ្នឹង​មែនទែន” ឬ “បង​ឯង​ស្លៀក​ឈុត​ហ្នឹងហើយ សង្ហា​មែនទែន” ក៏​ធ្វើឱ្យ​គូជីវិត​របស់​អ្នកមាន​អារម្មណ៍​រំភើប​សឹងតែ​ហោះ​បានដែរ ទោះជា​រៀបការ​គ្នា​មក​យូរ​ឆ្នាំ​ហើយក៏​ដោយ។

    7- សូមទោស​ណា៎!តើ​អ្នក​បាន​និយាយ​ពាក្យ​មួយ​ប្រយោគ​នេះ​លើកចុងក្រោយ​ជាមួយ​គូជីវិត​នៅពេលណា​ដែរ? សម័យនេះ​យើង​បានឮ​ពាក្យ​ថា សំ​ុ​ទោស​កាន់តែ​តិច​ទៅហើយ ព្រោះ​មនុស្ស​យើង​ច្រើនតែ​ព្យាយាម​រក្សា​ចរិតលក្ខណៈ​ខ្លួនឯង​ឱ្យ​មើលទៅ​ឃើញ​ល្អ និង​មិនសូវ​ជា​ព្រម​ទទួលស្គាល់​ចំពោះ​អ្វីដែល​ខ្លួនឯង​បានធ្វើ​ខុសឆ្គង​ប៉ុន្មាន​ឡើយ តែ​ចូរ​ចាំ​ទុក​ថា… ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​សុខដុម​រលូន​ល្អ គូស្នេហ៍​ត្រូវ​មិន​វាយឫក​ដាក់គ្នា​នោះឡើយ ពេលធ្វើ​ខុស​ក៏ត្រូវ​សូមទោស និង​ទទួលស្គាល់​ចំណុច​ខុសឆ្គង​ចំពោះ​គ្នា​ទៅវិញទៅមក ទើប​អាច​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង។

    8- និយាយ​ឱ្យ​បង(អូន)ស្ដាប់​ផង​មើល៍បើ​គូស្នេហ៍​បាន​ទៅ​ជួប​រឿងរ៉ាវ​ដ៏​គួរឱ្យ​រំភើប​ញាប់​ញ័រ​ណាមួយ ឬ​ទើបតែ​ត្រឡប់​មកពី​ដើរលេង​កម្សាន្ត​នោះ ចូរ​សាកល្បង​សុំឱ្យ​គេ​រៀបរាប់​ឱ្យស្ដាប់​បែប​មិនបាច់​និយាយ​កាត់ ឬ​លូក​មាត់​ម្ដង​ទៅ​មើល។ ចង់​រឿង​តូច រឿង​ធំ ឬ​រឿង​ណាមួយ​ក៏ដោយ ចូរ​សម្ដែង​ឱ្យគេ​ដឹងថា យើង​កំពុងតែ​យកចិត្តទុកដាក់​ស្ដាប់​នូវ​អ្វីដែល​គេ​រៀបរាប់​ប្រាប់​នោះ តែ​ប៉ុណ្ណឹង​គេ​ក៏​នឹង​ពេញចិត្ត​បាត់ទៅហើយ។

    9- អូន(បង)ឯង​និយាយ​ត្រូវ​ហើយ បង(អូន)ខុស​ខ្លួនឯងនៅពេល​បញ្ហា​បាន​ធូរស្រាល​ឡើង​ហើយ ប្រយោគ​នេះ​នឹងធ្វើ​ឱ្យគេ​ស្ដាប់ឮ​ហើយ​មាន​អារម្មណ៍ល្អ​ខ្លាំង​បំផុត និង​ភ្លេច​រឿងរ៉ាវ​ដែល​បាន​ឈ្លោះ​គ្នា​ពីមុនមក​សឹងតែ​ទាំងអស់ ដូច្នេះ​ចូរ​ព្យាយាម​និយាយ​ប្រយោគ​នេះ​ឱ្យបាន​ញឹកញាប់ ទោះជា​ក្នុង​ចិត្ត​របស់​អ្នក​អាច​គិតថា គេ​ខុស ហើយ​យើង​ត្រូវ​ក៏ដោយ។

    10- មិន​អី​ទេ បង(អូន)អត់​ទោស​ឱ្យមនុស្ស​យើង នរណាៗក៏​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ដែរ អ្នក​ខ្លួនឯង​ក៏​ដូចគ្នា​ដែរ! ដូច្នេះ​ការដែល​អ្នក​អត់​ទោស​ឱ្យគេ វា​គឺជា​​កាដូ​អនុស្សាវរីយ៍​ដ៏​មានតម្លៃ​ខ្លាំង​បំផុត ទោះជា​អ្នក​នៅ​មិនទាន់​ចង់​លើកលែងទោស​ឱ្យគេ​ចេញពី​ដួងចិត្តពិតៗក៏ដោយ តែ​ចូរ​ចាំ​ទុក​ថា ការធ្វើ​ខ្លួន​យើ​ឱ្យ​ស្រឡះ​ផុតពី​ភាពឈឺចាប់ និង​ឈប់​រំឭក​ពី​រឿងរ៉ាវ​ដ៏​អាក្រក់​នោះ វា​នឹង​ជួយ​ឱ្យ​អ្នក​លែងមាន​អារម្មណ៍​តានតឹង និង​ជំរុញ​ឱ្យ​សម្ពន្ធភាព​គ្រួសារ​រលូន​ល្អ​ឡើងវិញ​ទៀតផង។ ដូច្នេះ រឿង​អ្វីដែល​អាច​ចុះចាញ់​បាន ក៏​ធ្វើចាញ់ៗទៅ​ចុះ​ណា៎ ឡា​រ៉ែ​ន​ សូម​ផ្ដាំ…៕

  • យុវជន​​ប្រើ​បណ្តាញ​សង្គម​ខុស​គោលដៅ​នឹង​ធ្វើឱ្យ​ចំណេះដឹង​កាន់តែ​រេចរឹល

    យុវជន​​ប្រើ​បណ្តាញ​សង្គម​ខុស​គោលដៅ​នឹង​ធ្វើឱ្យ​ចំណេះដឹង​កាន់តែ​រេចរឹល

    ភាពទំនើប​នៃ​បច្ចេកវិទ្យា​បាន​ផ្លាស់ប្តូរ​ការរស់នៅ​រប​ស់មនុស្ស​សម័យថ្មី​យ៉ាងច្រើន ជាពិសេស​ការយល់ដឹង និង​ការទទួលបាន​ព័ត៌មាន។ ថ្វីត្បិតតែ​បណ្តាញ​បច្ចេកវិទ្យា ជាពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម មនុស្ស​គ្រប់គ្នា​អាច​ទទួលបាន​ព័ត៌មាន​ច្រើន តែ​ពេលខ្លះ​ព័ត៌មាន​ទាំងអស់នោះ​ក៏បាន​បំពុល ឬ​ធ្វើឱ្យប៉ះពាល់​ដល់​ការគិត​របស់​ពួកគេ​វិញ​ដែរ បើសិនជា​យុវជន​មិន​យល់​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម។

    ថ្លែង​នៅក្នុង​ទិវា​នៃ​ការអាន ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​សារៈសំខាន់ និង​ជួយ​ឱ្យ​យុវជន​មាន​ភាពងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ តែ​យុវជន​កម្ពុជា​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​មិនទាន់​ត្រូវ​គោលដៅ​នោះទេ ដែល​វា​បានផ្តល់​ផលប៉ះពាល់​ជាច្រើន​ដល់​ពូកគេ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​និយាយថា៖ «ឥឡូវនេះ​បច្ចេកវិទ្យា​ជួយ​បាន​ច្រើន ការរក​សៀវភៅ​ក៏​ងាយស្រួល​ផងដែរ​តាម​បណ្តាញ​បច្ចេកវិទ្យា តែ​ពេលខ្លះ​ដោយសារតែ​យើង​ប្រើ​វា​ខុស​គោលដៅ យើង​បែរជា​ចេញ​ឆ្ងាយ​ពី​ការអាន​ទៅវិញ»។

    រដ្ឋមន្ត្រីក្រសួង​អប់រំ ចង់ឱ្យ​យុវជន​យល់ដឹង​ឱ្យបាន​កាន់តែ​ទូលំទូលាយ​លើ​ការប្រើប្រាស់​បណ្តាញ​សង្គម តាមរយៈ​ការពន្យល់ និង​អប់រំ​ពី​គ្រឹះស្ថាន​អប់រំ និង​អាណាព្យាបាល ដើម្បីឱ្យ​ពួកគេ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ឱ្យមាន​ប្រយោជន៍ បើ​មិន​ដូច្នោះ​ទេ យុវជន​នឹង​ខិត​កាន់តែ​ឆ្ងាយ​ពី​ការអប់រំ ហើយ​ធ្វើឱ្យ​សមត្ថភាព​ពួកគេ​ថយចុះ​ទៅវិញ។

    បន្ថែម​កាន់តែ​លម្អិត​លើ​បញ្ហា​ទាំងអស់នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ បាន​លើកឡើងថា បណ្តាញ​សង្គម គ្រាន់តែ​ជា​កន្លែង​ផ្តល់ដំណឹង​មួយផ្នែក​តែប៉ុណ្ណោះ វា​មិនបាន​ផ្តល់​ចំណេះដឹង និង​ភាពច្បាស់លាស់​ដូចជា​សៀវភៅ​នោះទេ។

    ឯកឧត្តម ខៀវ កាញារិទ្ធ បាន​មានប្រសាសន៍ថា៖ «បណ្តាញ​សង្គម Facebook ឬ YouTube មិនមែនជា​ផលិតផល​សម្រេច​នោះទេ​សម្រាប់​ការផ្តល់ ឬ​ទទួលយក​ព័ត៌មាន»។

    ឯកឧត្តម បានលើកឡើង​ផងដែរ​ថា យុវជន​មួយចំនួន​បាន​ងាក​ចេញពី​ការអាន​មក​មើល​បណ្តាញ YouTube ដើម្បី​ទទួលបាន​ចំណេះដឹង ឬ​ពឹងផ្អែក​ច្រើន​លើ​បណ្តាញ Facebook តែ​តាមពិតទៅ​បណ្តាញ​ទាំងនេះ​មិន​បង្ហាញ​អស់ពី​អ្វី​ដែលជា​គុណ​តម្លៃសំខាន់ៗនោះទេ។ ពេលខ្លះ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម គឺ​ត្រូវបាន​បញ្ចូល​ដោយ​ប្រភព​ជាច្រើនផ្សេងៗគ្នា ដែល​វា​អាចជា​ព័ត៌មាន​មិន​ត្រឹមត្រូវ  តែ​សម្រាប់​សៀវភៅ​គឺអាច​ផ្តល់​ការគិត​ច្រើន និង​ពិចារណា​ច្រើនជាង​ការសិក្សា​ដែល​គ្រាន់តែ​មើល​តាម​បណ្តាញ​សង្គម។ ម្យ៉ាងវិញទៀត អ្នកមើល Facebook ភាគច្រើន​មិនបាន​មើល​ឱ្យ​អស់ពី​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​នោះទេ ពួកគាត់​មើល​តែ​ព័ត៌មាន​ទាំងឡាយណា​ដែល​គាត់​ពេញចិត្ត​មើល​តែប៉ុណ្ណោះ ហេតុនេះ​វា​អាចធ្វើឱ្យ​គាត់​បាត់បង់​ភាព​ចម្រុះ​នៃ​គំនិត​ដែល​អាចធ្វើឱ្យ​គាត់​គិត​មិនបាន​ទូលាយ។

    លោក សុខ ឡាក់ ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត បាន​លើកឡើងថា បណ្តាញ​សង្គម​សំខាន់  តែ​ពេលខ្លះ​ព័ត៌មាន​មិន​ពិតជា​ច្រើន​ត្រូវបាន​គេ​ដា​ក់លើ​បណ្តាញ​សង្ក​ម ប្រសិនបើ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មិន​ប្រយ័ត្ន ឬ​មិនបាន​ពិចារណា​ឱ្យបាន​ដិតដល់​ទេនោះ គាត់​អាចនឹងទទួល​ផល​អវិជ្ជមាន​សម្រាប់​ខ្លួន​គាត់។ ដើម្បី​មាន​មូលដ្ឋាន​នៃ​គំនិត​ដើម្បី​ពិចារណា​លើ​ព័ត៌មាន​ថា ពិត ឬ​មិន​ពិត ការអាន​សៀវភៅ​អាចជា​ជម្រើស​ល្អ​មួយ ព្រោះថា ការ​ចងក្រង​ជា​សៀវភៅ​គឺ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ទើប​វា​មាន​ភាព​សុក្រឹត​ខ្ពស់ជាង៕

  • ទីន ទីន និយាយពីរឿងស្នហាជាមួយ ឆន សុវណ្ណរាជ

    ទីន ទីន និយាយពីរឿងស្នហាជាមួយ ឆន សុវណ្ណរាជ

    បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា  ចិត្រាតូច និងចិត្រាធំមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយគ្នា ព្រមទាំងមានមុខមាត់ស្រដៀងគ្នាផងនោះ ក៏ស្រាប់តែមានអ្នកលេងបណ្ដាញសង្គម Facebook ម្នាក់ទៀតដែលមានឈ្មោះថា Roxy Bella បានចេញមកអះអាងរឿងរ៉ាវរបស់តារាសម្ដែង ទីន ទីន និង ឆន សុណ្ណរាជ ត្រឹមតែប្រយោគមួយឃ្លាថា  «សំខាន់ពីរនាក់គាត់ នៅក្រៅ គឺប្ដីប្រពន្ធនឹងគ្នា»។

    ស្របពេលគ្នានេះដែរ តារាសម្ដែងវ័យក្មេង ដែលទើបទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគទូរទស្សន៍ ហង្សមាស រឿង “សិសិររដូវក្នុងបេះដូង” បានបង្ហោះសារឆ្លើយតបអំពីរឿងរ៉ាវស្នេហាជាមួយលោក ឆន សុវណ្ណរាជ ថា «ជូនចំពោះ បងស្រី Roxy Bella បើតាមជាក់ស្តែង ខ្ញុំហើយនិងបងរាជ មិនដែលស្គាល់បងស្រីទេ តែហេតុអីបានជាបងស្រីដឹងរឿងពួកខ្ញុំច្បាស់ម្ល៉េះ  ឬក៏បងស្រីចង់ល្បី? សុំកុំដើរប្រឌិតរឿង ហើយនិយាយបង្ខូចកេរ្តិ៍ឈ្មោះគេបែបនេះទៀត ។ ខ្ញុំស្រឡាញ់រាប់អាន បងរាជដូចបងប្រុសអ៊ីចឹង មិនដូចពាក្យដែលបងស្រីមកចោទប្រកាន់ខ្ញុំទេ»។

    គួរបញ្ជាក់ផងដែរថា តាម​រយៈសារអេឡិចត្រូនិកដែល ទីន ទីន បានឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ឡារ៉ែន លោកបានបញ្ជាក់បន្ថែមថា «រវាងលោក និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ គឺត្រឹមតែជាបងប្អូនប្រុសល្អនឹងគ្នា ហើយគ្មានទំនាក់ទំនងស្នេហាប្រុស និងប្រុសដូចអ្វីដែលគេបានចោទប្រកាន់ឡើយ»៕

     

  • ដឹង​ទេ​ថា មុនពេល​ល្បីឈ្មោះ​ដូច​សព្វថ្ងៃ សួស វី​ហ្សា ឆ្លងកាត់​អ្វីខ្លះ?

    ដឹង​ទេ​ថា មុនពេល​ល្បីឈ្មោះ​ដូច​សព្វថ្ងៃ សួស វី​ហ្សា ឆ្លងកាត់​អ្វីខ្លះ?

    បើ​ក្រឡេកមើល​ពីស​ន្ទុះ​នៃ​ប្រជាប្រិយភាព​របស់​តារាចម្រៀង​ស្រី​នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា កញ្ញា សួស វី​ហ្សា ក៏​ស្ថិតនៅក្នុង​តារា​កំពូល​មួយ​ក្នុងចំណោម​តារាចម្រៀង​ស្រីល្បីៗមួយចំនួនទៀត ដែល​ស្ទើរតែ​អាច​និយាយបានថា មាន​ភាព​ប្រកៀក​ប្រកិត​ជាមួយ​តារា​រៀមច្បង​រួម​ទ្រនំ​តែមួយ​ដូចជា ឱក សុគន្ធ​កញ្ញា, ពេជ្រសោភា និង សុគន្ធ នីសា ជាដើម។ យ៉ាងណាក៏ដោយ បើទោះជា​ពេល​បច្ចុប្បន្ននេះ វី​ហ្សា កំពុង​លេចអណ្តែត​កេរ្តិ៍ឈ្មោះ​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​គេ​ជឿថា មាន​មនុស្ស​តិច​ណាស់ ដែល​បានដឹង​ពី​ប្រវត្តិ​ដ៏​ជូរជត់​របស់​នាង​មុនពេល​ទទួលបាន​ភាពល្បីល្បាញ។

    ចំពោះ​តារាចម្រៀង​ស្រី​ពេញសិទ្ធិ​ផ្ដាច់មុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា សួស វី​ហ្សាត្រូវបាន​ក្រុម​យុវវ័យ​ដែល​តែងតែ​ឱ្យ​តម្លៃ និង​តាម​គាំទ្រ​នោះបាន​បង្ហើប​ប្រាប់​ឱ្យដឹងថា កញ្ញា វី​ហ្សា មានឈ្មោះ​ពិត​ថា សួស ស្រី​ថុល។ នាង​គឺជា​តារាចម្រៀង​ស្រី​ម្នាក់​ដែលមាន​សំឡេង​ពីរោះ​រណ្តំ ជាក់ស្ដែង​ដូចជា​ច្រៀង​បទ​មនោសញ្ចេតនា​មួយចំនួន​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​តាំងពី​វ៉ុលមុនៗ ក៏ដូចជា​បទ​ទើបតែ​ចេញ​ថ្មី គឺ​ពិតជា​ត្រូវ​នឹង​សំឡេង​នាង​ណាស់ ស្តាប់ទៅ​ជក់​អារម្មណ៍រួមផ្សំ​នឹង​ការសម្ដែង​កាយវិការ​ត្រូវ​នឹង​សាច់រឿង​កាន់តែ​ល្អឥតខ្ចោះ។ ជាមួយគ្នានេះ ប្រសិនបើ​នាង​ងាក​មក​ច្រៀង​ចម្រៀង​បែប​ជំនាន់​ចាស់​របស់​អ្នកស្រី រស់ សេរី​សុទ្ធា វិញ​ក៏​ជក់ចិត្ត​មួយបែប​ដែរ បើ​មិន​ដូច្នោះ មិនមែន​គ្រាន់តែ​នាង​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាសបន្ទាប់ពី​ផលិតកម្ម​រ៉ក់​ប្រកា​សបិត​ភ្លាម ហង្ស​មាសព្រម​ទទួលយក​ភ្លែត​នោះទេ។ ភ្ជាប់​ជាមួយនឹង​ការកោតសរសើរ​ពី​សំណាក់​បណ្តា Fan ជាច្រើន​នាក់ សួស វី​ហ្សា បានបង្ហាញ​ពី​អារម្មណ៍​រីករាយ​បំផុត ខណៈដែល​អ្នកគាំទ្រ​ទាំងនោះ​បាន​យល់ និង​ដឹង​ពី​សមត្ថភាព​ពិត​ពី​ធម្មជាតិ​របស់​នាង។

    កញ្ញា សួស ស្រី​ថុល ឬ សួស វី​ហ្សា មាន​ប្រវត្តិ​ធ្លាប់​ហាត់​សម្តែង ជា​សិស្ស​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ហើយ​បន្ទាប់មក​ក៏​ផ្លាស់​ទៅធ្វើ​ការ​នៅ​នាយកដ្ឋាន​សិល្បៈ​ប្រចាំរាជធានី​ភ្នំពេញ​បានជា​ច្រើន​ខែ ដែល​ភាគច្រើន​ក្នុង​ទម្រង់​សិល្បៈ​បែប​បុរាណ មិនថាតែ​ការ​ច្រៀង​យីកេ ឬ​បាសាក់​នោះទេ គឺ​នាង​អាច​ធ្វើបាន​ទាំងអស់។ ជាមួយគ្នានេះ នាង​ក៏​ធ្លាប់​រួម​សម្តែង​ជាមួយ​រៀមច្បង​ជំនាន់មុនៗជាប្រចាំ​ដែរ មុន​ឆ្លង​ដល់​ក្លាយជា​អ្នកចម្រៀង​បែប​សម័យ​ដូច​បច្ចុប្បន្ននេះ។ អតីត​សិល្បការិនី​ក្នុង​ក្រុម​សម្តែង​ប្រចាំរាជធានី​ភ្នំពេញ​រូបនេះ ធ្លាប់​ប្រឡង​ចម្រៀង​នៅ​ផលិតកម្ម​រ៉ុ​ក ឆ្លងកាត់​ការប្រកួត​មិនតិច​វគ្គ​នោះទេ ដោយ​គ្រានោះ​នាង​ពិតជា​ជួប​ភាពលំបាក​ជាច្រើន ដែល​ស្ទើរតែ​គ្មាន​លទ្ធភាព​រកប្រាក់​ទិញ​គ្រឿង​តុបតែង​ខ្លួន ដើម្បី​ចូល​ប្រកួត​ផង​នោះ។ពោលគឺ​មានតែ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង​ជិះ2នាក់​ឪពុក​ទៅ​ចូលរួម​ប្រកួត​ទាំង​មិនមាន​សង្ឃឹម ព្រោះតែ​អ្នក​ប្រកួត​ជំនាន់​នាង​សុទ្ធ​តែមាន​សមត្ថភាពខ្លាំងៗ មាន​សំឡេង​ពីរោះ សូម្បីតែ​វគ្គ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ក៏​នាង​អត់​មានសង្ឃឹម​ដែរ។ ប៉ុន្តែ​នៅ​ទីបំផុត នាង​ពិតជា​អាច​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ជំពូក រហូត​បាន​ក្លាយជា​តារា​ចម្រៀង​ស្រី​ល្បី​ស្ថិតនៅ​លំដាប់​កំពូល​ដូច​សព្វថ្ងៃនេះ៕