Category: សង្គម និងសេដ្ឋកិច្ច

  • បើ​មិន​ដក​រោមក្លៀក​នឹងមាន​បញ្ហា​អ្វី​កើតឡើង?

    បើ​មិន​ដក​រោមក្លៀក​នឹងមាន​បញ្ហា​អ្វី​កើតឡើង?

    នារី​ក៏មាន​ដុះ​រោមក្លៀក​ដូច​បុរស​ដែរ ហើយ​ថែមទាំង​ខ្ជិល​ដកចេញ​ទៀតផង។ ខាងក្រោម​នេះ​គឺ​រឿងយ៉ាប់ៗមួយចំនួន​ដែល នារីៗខ្ជិល​ដក​រោមក្លៀក​តែង​ប្រឈម​ជាមួយ មានដូចជា៖

    .ក្លាយជា​ផ្ទាំង​ស៊ី​បរប​ស់មនុស្ស​ជុំវិញខ្លួន
    ប្រាកដ​ណាស់ អ្នក​មុខជា​ត្រូវ​ក្លាយជា​ផ្ទាំង​ស៊ី​បរប​ស់មនុស្ស​ជុំវិញខ្លួន​មិន​ខាន បើ​អ្នក​មិន​ដក​រោមក្លៀក​ដោយ​ទុកឱ្យ​វា​វែង​នោះ ព្រោះ​គ្មាន​មនុស្ស​ស្រី​ឯណា​ដែល​ត្រូវ​មក​ទុក​រោមក្លៀក​ស្រមូម​ដូច​មនុស្ស​ប្រុស​ឡើយ ក្រៅពី​ធ្វើ​ឱ្យគេ​សើច​ហើយ ថែមទាំង​ត្រូវគេរ​ង្វា​យ​តម្លៃ​អ្នក​ថា ជា​មនុស្ស​គគ្រិច មិនចេះ​សម្អាតខ្លួន និង​មាន​ក្លិន​អាក្រក់ ស្រួល​មិន​ស្រួល​ដល់​ថ្នាក់​ធ្វើ​ឱ្យគេ​ខ្យល់គ​បន្ទាប់ពី​ហិត​រួច​ទៀតផង។

    .មាន​ក្លិន​អាក្រក់ មិន​ស្រស់ស្រាយ
    រោមក្លៀក​ដែល​វែង​នឹងធ្វើ​ឱ្យ​ពិបាក​ក្នុងការ​ថែរក្សា ហើយ​ក្លៀក​មាន​ក្លិន​មិនល្អ​ឡើយ ដូចនេះ អ្នក​ដែល​ទុក​រោមក្លៀក​វែង នឹងមិន​អាច​គេច​ផុតពី​ការ​មាន​ក្លិន​មិនល្អ​ឡើយ ដែលជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​ទាំង​អ្នក​និង​មនុស្ស​ជុំវិញខ្លួន។ តើ​អ្នកដឹង​ទេ ក្លិន​ក្លៀក​របស់​អ្នកខ្លះ អាចធ្វើឱ្យ​មនុស្ស​ខ្លះ​សន្លប់​បាត់មាត់ឈឹង​បាន។

    .ត្រូវ​ខ្វាយខ្វល់​គិត​រឿង​សំលៀកបំពាក់
    បើ​អ្នកមាន​រោមក្លៀក អ្នក​មុខជា​មិន​ហ៊ាន​ពាក់អាវ​ដៃខ្លី អាវ​វៀល​ក្លៀក ឬក៏​អាវ​អត់​ដៃ​ចេញ​ក្រៅ​ឡើយ បើ​ហ៊ាន ក៏​ហ៊ាន​ទាំង​ខ្លាចរអែង​ដែរបើ​មិន​អញ្ចឹងទេ ហ៊ាន​ពាក់​ដែរ តែ​ពាក់​តែ​នៅផ្ទះឬ​ក្នុង​បន្ទប់​ប៉ុណ្ណោះ។ ចំណុច​នេះ​នឹង​ធ្វើឱ្យ​អ្នក​ត្រូវ​ខ្វល់ខ្វាយ​គិត​រឿង​សំលៀកបំពាក់​ជា​រៀងរាល់ថ្ងៃ ខណៈដែល​អ្នក​មិនគួរ​ចំណាយពេល​ខ្វល់ខ្វាយ​គិត​រឿង​ឥតប្រយោជន៍​បែបនេះ​សោះ។ហេតុនេះ ម្ដេចក៏​អ្នក​មិន​ដក​វា​ចេញ​ឱ្យអស់​ទៅក្រៅពី​ធ្វើឱ្យ​អ្នក​ស្អាត​ហើយ ថែមទាំង​អាច​ពាក់អាវ​បាន​គ្រប់​ម៉ូត​ទៀតផង។
    សូមអ្នក​ចងចាំ​ថា បើ​អ្នកជា​មនុស្ស​ស្រី អ្នក​មិនត្រូវ​ទុក​រោមក្លៀក​ឡើយ ព្រោះ​ដោ​យា​សារ​តែ​រោមក្លៀក​នេះ គឺអាច​ឱ្យ​អ្នក​បាត់បង់​បុរស​ដែល​អ្នក​ស្រឡាញ់​បាន ត្បិត​លើ​លោក​នេះ មាន​បុរស​ភាគតិច​ណាស់​ដែល​ស្រឡាញ់​នារី​ដែលមាន​រោមក្លៀកវែងៗ ដូច្នេះ​ប្រយ័ត្ន​ណា៎… ប្រយ័ត្ន​គេ​ដើរចេញ​បាត់​ដោយសារតែ​រោមក្លៀក​ដ៏​វែង​គ្មាន​អនាម័យ​របស់​អ្នក តិច​ថា ឡា​រ៉ែ​ន មិនបាន​ប្រាប់៕

  • ឯកឧត្តម ជា សុផារ៉ា៖ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ ពិតជា​ជួយ​អ្នកមាន​ចំណូល​ទាប​មែន

    ឯកឧត្តម ជា សុផារ៉ា៖ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ ពិតជា​ជួយ​អ្នកមាន​ចំណូល​ទាប​មែន

    ភ្នំពេញ – ខណៈ​តម្រូវការ​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ខ្លាំង អាជ្ញាធរ​នៃ​ក្រសួង​បាន​លើកឡើងថា ការបង្កើត​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែលមាន​ចំណូល​ទាប និង​មធ្យម​ឱ្យមាន​លំនៅឋាន​រស់នៅ​សមរម្យ​ដូច​គេឯង។

    ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា គម្រោង​នេះ​ពិតជា​ជួយ​ដល់​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ​ដែលមាន​ក​ម្រិ​ត​ជីវភាព​ទាប និង​មធ្យម​អាចមាន​លទ្ធភាព​រក​ទិញ​លំនៅឋាន​នៅបាន​មែន។ ដោយ​ឯកឧត្ដម​បន្ដថា ចំពោះ​អ្នកមាន​លទ្ធភាព ចង់​ទៅរក​ទិញ​នៅ​កន្លែង​ណា​ក៏បាន តែ​ចំពោះ​អ្នកមាន​លទ្ធភាព​មធ្យម និង​ខ្វះ​លទ្ធភាព​វិញ មិន​ងាយ​មាន​ថវិកា​សម្រាប់​រក​ទិញ​លំនៅឋាន​បានទេ ព្រោះ​តម្លៃ​ផ្ទះ​ដែល​លក់​នៅក្នុង​គម្រោងនីមួយៗសុទ្ធតែ​មានតម្លៃថ្លៃៗ មាន​ខ្លះ​រហូតដល់15ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ល្វែង​ក៏មាន បើ​ខុន​ដូ​វិញ​មានតម្លៃ1លាន​ដុល្លារ​អាមេរិក​ចុះ​ដល់ 70ម៉ឺន​ឯណោះ។ បើ​តម្លៃថ្លៃៗបែបនេះ តើ​ពេលណា​ទើប​គាត់​មាន​ថវិកា​គ្រប់គ្រាន់​អាច​ទិញ​លំនៅឋាន​នៅបាន?។

    រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សង្កត់ធ្ងន់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​មានន័យ​ពិតប្រាកដ​ក្នុងការ​បំពេញ​ទឹក​ចិ​ត្ដរបស់​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ​ដែលមាន​ចំណូល​ទាប និង​មធ្យម ព្រោះ​បើ​ពួកគាត់​មាន​ប្រាក់​តិចតួច​អាចមក​សួរនាំ​ពី​គម្រោង​នេះ​បាន។ ផ្ទុយទៅវិញ​បើ​គាត់​មាន​ប្រាក់​តិចតួច គឺ​ពួកគាត់​ពិបាក​នឹង​ទៅ​សួរនាំ​រក​ទិញ​លំនៅឋាន​នៅក្នុង​គម្រោងធំៗបាន​ណាស់។

    ឯកឧត្ដម ជា សុផារ៉ា បានលើកឡើង​ទៀតថា៖«សួរថា បើ​គាត់​មាន​លុយ​តិចតួច​អាច​ទៅ​សួរ​នៅក្នុង​គម្រោងធំៗបានទេ? ចម្លើយ​គឺ អត់​ទេ គេ​មិន​និយាយ​រក​ទេ គេ​ដាក់​ទូរស័ព្ទ​ចុះ​ដោយ​មិនបាច់​ជម្រាបលា​លោកពូ​អ្នក​មីង លោក​អ៊ុំ អី​នោះទេ»។ អ្វីដែល​ឯកឧត្ដម​លើកឡើង គឺជា​បទពិសោធ​ពិត​ផ្ទាល់ខ្លួន ដោយ​ឯកឧត្ដម​បន្ថែមថា៖«ខ្ញុំ​ធ្លាប់​ទទួល​ទូរស័ព្ទ​ពី​អ្នកលក់​គម្រោង​ច្រើន ឱ្យតែ​មាន​លេខ​ស្រួល​ចាំ គេ​ចេះតែ​តេ​មក។ គេ​សួរថា លោកពូ​មាន​ចាប់អារម្មណ៍​ចង់​ទិញ​ខុន​ដូអីៗទេ? ខ្ញុំ​ពិបាក​ឆ្លើយ​ទៅវិញ បើ​និយាយថា រវល់​វា​ដូច​មិន​សម ខ្ញុំ​ក៏​ប្រាប់ថា រកតែ​លុយ​បង់​ខែ​មុន​អត់​បាន​ផង​ហ្នឹង រក​ទិញ​ធ្វើ​អ្វី​ទៀត។ ពេល​នោះគេ​ក៏បាន​ដាក់​ទូរស័ព្ទ​ចុះ​ភ្លាម ដោយ​អត់​មាន​ជម្រាបលា​អី​នោះទេ»។ដូច្នេះហើយ​ទើប​ឯកឧត្ដម​ចាត់ទុកថា ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​គឺជា​ការបំពេញ​បំណងប្រាថ្នា​ចំ​គោលដៅ​ស្របតាម​អ្វីដែល​ប្រជាពលរដ្ឋ មន្ដ្រីរាជការ មាន​ចំណូល​ទាប និង​មធ្យម​ចង់បាន។

    គួរ​បញ្ជាក់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន Arakawa ជា​គម្រោង​ទី3 ដែល​ធ្វើការ​អភិវឌ្ឍ  ខណៈ​គម្រោង​ទី1 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា សៀ ឫទ្ធី នៅ​ខាងត្បូង​រាជធានី និង​គម្រោង​ទី2 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ប៊ុន ចេ​ស្ទ នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ៕

  • របស់សំខាន់ៗគួរ​យកតាម​ខ្លួន ជួយ​ឱ្យ​ដំណើរ​កម្សាន្ត​ប្រកបដោយ​ភាពជឿជាក់

    របស់សំខាន់ៗគួរ​យកតាម​ខ្លួន ជួយ​ឱ្យ​ដំណើរ​កម្សាន្ត​ប្រកបដោយ​ភាពជឿជាក់

    ពិតប្រាកដ​ណាស់​ថា សម្រាប់នារីៗយើង ភាពស្រស់ស្អាត​គឺជា​រឿង​ធំ សូម្បីតែ​ក្នុងពេល​ធ្វើដំណើរ​ក៏ដោយ ខាងក្រោម​នេះ​គឺជា​របស់របរ​ចាំបាច់​មួយចំនួន​ដែល​អ្នក​គួរ​មាន​ជាប់​នឹង​ខ្លួន ទុក​សម្រាប់​ថែទាំ​រូប​សម្ផស្ស​របស់​អ្នក​ពេលធ្វើ​ដំណើរ នោះ​អ្នកនឹង​ដឹងថា ទោះជា​នៅទីណា កន្លែង​ណា ឬ​ពេលណា​ក៏ដោយ​ក៏​អ្នក​នៅតែ​ស្រស់ស្អាត​ជានិច្ច​ដែរ។

    – ទឹកបរិសុទ្ធ​សម្រាប់​ទទួលទាន
    ការទទួល​ទាន​ទឹក​ឱ្យបាន​ញឹកញាប់ ក្រៅពី​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​ស្រស់ថ្លា​ហើយ​នោះ នៅ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​មើលទៅ​ឃើញ​ល្អ​ស្អាត​ឡើង​ទៀតផង តែ​កុំ​ភ្លេច​ពិនិត្យ​រកមើល​ទីតាំង​របស់​បន្ទប់ទឹក​នៅក្នុង​ការធ្វើដំណើរ​ផង​ណា៎។

    – ដប​ស្រៃ្បយ៍​តូច​មួយ
    សាកល្បង​ដាក់​ទឹកស្អាត​ចូលទៅ ព្រមជាមួយ​ទឹកអប់​ក្រអូប​ប្រហើរ​ក្លិន ឡា​វេន​ឌើ​រ៍ 2-3ដំណក់ ហើយ​ទុក​សម្រាប់​បាញ់​ខ្លួនប្រាណ និង​កញ្ចឹងក​ឱ្យនៅតែ​ស្រស់ស្រាយ​រហូត​ក្នុងការ​ធ្វើដំណើរ ព្រោះ​ក្លិនក្រអូប​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ធូរស្រាល។

    – គ្រី​ម​បំប៉ន​ស្បែ​កមុខ
    ថែមថយ​នៅលើ​ផ្ទៃមុខ និង​ម្តុំ​បរិវេណ​ក្រោម​ភ្នែក​រហូត​ក្នុងការ​ធ្វើដំណើរ ដើម្បី​ការពារ​កុំឱ្យ​ស្បែ​កមុខ​ខ្វះ​ភាពស្រស់​ស្រាយ និង​សំណើម។

    – ក្រណាត់​សើម​សម្រាប់​ជូត​ដៃ
    ដើម្បី​ទុក​ជូ​តដៃ​ឱ្យ​ស្អាត​ក្នុងករណី​ដែល​អ្នករក​កន្លែង​លាងដៃ​មិនបាន។

    – ក្រែ​ម​លាប​មាត់​បែប​ថ្លា
    បន្ថែមសំណើម​ដល់​បបូរមាត់​ក្នុង​គ្រប់​សភាព​ធាតុអាកាស​ទាំងអស់ ដើម្បី​ជួយ​លើ​កសម្រស់​ផ្ទៃមុខ​របស់​អ្នក​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ទាំងអស់។

    – ស្ករ​គ្រាប់
    ដើម្បី​ធ្វើឱ្យ​ខ្យល់​ដង្ហើម​របស់​អ្នក​ក្រអូប​ស្រស់ថ្លា​បានភ្លាមៗ បើ​អ្នក​ត្រូវ​គេង​លក់​យូរ​ក្នុងអំឡុងពេល​ធ្វើដំណើរ ពេល​ភ្ញាក់ឡើង វា​នឹង​ជួយ​ធ្វើឱ្យ​អ្នក​ជឿជាក់​ក្នុង​ចិត្តបាន​មួយកម្រិត(ក្នុងករណី​ដែល​អ្នក​មិនបាន​ដុស​សម្អាត​ធ្មេញ)។

    – ក្រដាសផ្តិត​ជាតិ​ខ្លាញ់
    ដើម្បី​កុំឱ្យ​ផ្ទៃមុខ​របស់​អ្នក​មើលទៅ​ឃើញ​ឡើង​ខ្លាញ់​រងើម​ក្នុងការ​ធ្វើដំណើរ៕

  • អង់គ្លេស ផ្តល់​ការខកចិត្ត​ដល់​ប្រេ​ស៊ី​ល ខណៈ​នី​ហ្សេ​រី​យ៉ា លត់​អា​ហ្ស​ង់​ទីន ចាស់ដៃ

    អង់គ្លេស ផ្តល់​ការខកចិត្ត​ដល់​ប្រេ​ស៊ី​ល ខណៈ​នី​ហ្សេ​រី​យ៉ា លត់​អា​ហ្ស​ង់​ទីន ចាស់ដៃ

    ខ្សែប្រយុទ្ធ Neymar និង​មិត្ត​រួម​ក្រុម​ប្រេ​ស៊ី​ល​របស់គេ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ យ៉ាង​ខកចិត្ត ក្រោយ​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ​ពី​សំណាក់​ក្រុម​ដែល​ប្រជុំ​ដោយ​កីឡាករ​គ្មាន​បទពិសោធ អង់គ្លេស ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃ​អង្គារ នា​កីឡដ្ឋាន Wembley។

    គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Tite បាន​ប្រើប្រាស់​កីឡាករ​ក្នុង​ជម្រើស​ដំបូង​របស់លោក​ទាំងស្រុង ប៉ុន្តែ បើទោះបី​មាន​វត្តមាន​តារា​ឆ្នើម Neymar, Gabriel Jesus និង Philippe Coutinho ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​ក៏ដោយ ក៏​ពួកគេ​បានត្រឹមតែ​បង្កើត​ឱកាស​ស៊ុត​សំដៅ​ទី​របស់​អ្នកចាំទី​អង់គ្លេស Joe Hart ត្រឹមតែ3លើក​ប៉ុណ្ណោះ។ សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់លោក Gareth Southgate ដែល​បាន​អវត្តមាន​តារាឆ្នើមៗជាច្រើន​ដូចជា Harry Kane, Dele Alli និង Raheem Sterling ដោយសារតែ​បញ្ហា​របួស​ម្តងទៀត​នោះ។ វា​ជាការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​លើក​ទី2ជាប់ៗគ្នា ក្រោយពី​ទទួលបាន​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សុក្រ​ម្ដង​រួចមក។ លោក Southgate បាន​ប្រាប់​ទូរទស្សន៍ ITV ថា៖ «ទាក់ទង​នឹង​ស្មារតី និង​ភាពរឹងមាំ​វិញ ក្រុម​របស់​យើង​បានបង្ហាញ​ឲ្យ​ឃើញ​នៅលើ​ទីលាន​ហើយ។ យើង​បាន​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​បំផុត 2ក្រុម​ក្នុង​ពិភពលោក និង​បាន​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​ទាំង​ពីរលើក»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Alex Iwobi របស់​ក្លិប Arsenal បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា បាន​វាយបក​ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្នុង​លទ្ធផល 4-2 ក្នុង​ទីក្រុង Krasnodar កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ខ្សែប្រយុទ្ធ Sergio Aguero ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយពី​បាន​ចុះខ្សោយ​កម្លាំង​ខ្លាំង​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់។ លោក Jorge Sampaoli គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ឲ្យ​ដឹងថា៖ «យើង​លេង​បាន​យ៉ាង​ល្អ​ក្នុង​តង់​ទី1 ប៉ុន្តែអ្វីៗមានការ​ប្រែប្រួល​បន្ទាប់​ពី​នោះមក»៕

    ប្រភពពី៖ Sport24

  • ឌុច លីដា ត្រូវផលិតករល្បីឈ្មោះព្រមានប្ដឹង

    ឌុច លីដា ត្រូវផលិតករល្បីឈ្មោះព្រមានប្ដឹង

    ខណៈដែលកេរ្តិ៍ឈ្មោះកំពុងតែមានភាពល្បីល្បាញខ្លាំងនៅក្នុងការសម្ដែងខ្សែភាពយន្តខ្នាតធំរហូតសាយភាយទៅដល់ក្រៅស្រុកថាជាតារាដែលកំពុង​ស្ថិតនៅលំដាប់កំពូលនោះ កញ្ញា ឌុចលីដាស្រាប់តែកាលពីពេលថ្មីៗនេះបានជួបនឹងបញ្ហារង្គោះរង្គើដ៏ធំមួយ ជាមួយផលិតករដ៏ល្បីឈ្មោះ ពាក់ព័ន្ធ​ទៅ​នឹងការមិនទទួលបានប្រាក់កម្រៃនៃការថតដូចការសន្យា រហូតធ្វើឱ្យតារាស្រីរូបនេះដាច់ចិត្តសរសេរសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម រិះគន់​​សំដៅ​ទៅលើផលិតកររូបនោះថែមទៀតផង។ យ៉ាងណាក៏ដោយ នៅមិនយូរប៉ុន្មាន ជាការឆ្លើយតបទៅនឹងកំពូលតារាសម្ដែងមុខសិចស៊ីម្នាក់នេះ លោក គាំ ចន្ធី ដែលជាផលិតករពាក់ព័ន្ធនឹងរឿងនេះក៏បានចេញមុខនិយាយបញ្ជាក់ពីមូលហេតុ ជាមួយនឹងការលើកឡើងថា ឌុច លីដាជាតារា​ដែល​ពិបាក​ធ្វើ​ការ​ជាមួយ និងបង្កឱ្យផលិតកម្មរបស់លោកជួបផលលំបាកថែមទៀតផង។

    លោក គាំ ចន្ធី បានប្រាប់បណ្តាញសារព័ត៌មានកាលពីពេលកន្លងទៅថា ឌុច លីដា បានកុងត្រាថតរឿងភាគឱ្យលោក ក្រោមចំណងជើងថា “ទូកបាត់ច្រវ៉ា” ដោយក្នុងពេលកុងត្រានាងបានសន្យាឱ្យថ្ងៃថតលើសពីមួយថ្ងៃក្នុងមួយសប្ដាហ៍ប៉ុន្តែភាគតិច ដែលនាងគោរពតាមពាក្យសន្យាក្នុងពេល​ដែល​នៅថ្ងៃខ្លះនាងមកយឺតយ៉ាវដល់ទៅមួយព្រឹកៗធ្វើឱ្យលោកខាត់បង់។ លោកបន្តថា ក្រោយទទួលនាងឱ្យសម្ដែងជាតួក្នុងរឿង “ទូកបាត់ច្រវ៉ា” លោកមាន​សម្ពាធ​យ៉ាងខ្លាំង ដោយសារតែនាងជាអ្នកធ្វើឱ្យយឺតយ៉ាវចំពោះ
    ការផលិតរបស់លោក ខណៈដែលរឿង “ទូកបាត់ច្រវ៉ា” ត្រូវដាក់ផ្សាយលើ​កញ្ចក់​ទូរទស្សន៍ PNN តាំងពីថ្ងៃទី16 ខែកញ្ញា ប៉ុន្តែរហូតមកដល់ពេលនេះនៅថតមិនទាន់ចប់ ដោយសារតែ ឌុច លីដា មានថ្ងៃថតតិចពេក ហើយក្នុងពេល​មកថតម្ដងៗ​ក៏សុំ​សម្រាក ព្រោះតែជាប់ស្រវឹងពីយប់ និងជួនកាលគឺណាត់ម៉ោង6ព្រឹក មកថតម៉ោង8 ឬម៉ោង10ក៏មាន។

    ផលិតកររូបនេះអះបានអាងថា រឿង “ទូកបាត់ច្រវ៉ា” ទើបតែថតបានជាង20ភាគប៉ុណ្ណោះ ក្នុងចំណោម30ភាគ ហើយលោកនឹងមាន​វិធានការ​ចំពោះ ឌុច លីដា ផងដែរ ប្រសិនបើក្រោយផ្ទុះរឿងចម្រូងចម្រាស់ ស្រាប់តែ​ ឌុច លីដាមិនព្រមមកថតបញ្ចប់រឿង ដូចការកំណត់ក្នុងកុងត្រា។ លោកនិយាយថា បើ​ឈាន​ដល់ដំណាក់កាលចាំបាច់ លោកនឹងសម្រេចកែប្រែខ្លឹមសារដោយតម្រូវឱ្យតួឯកស្រីស្លាប់កណ្ដាលទី ហើយដាក់ជំនួសតួអង្គមួយថ្មី ប៉ុន្តែបើឈាន​ដល់​ដំណាក់កាល​ត្រូវផ្លាស់ប្ដូរសាច់រឿងនោះមែន លោកក៏នឹងរៀបមេធាវីដាក់បណ្ដឹងប្តឹង ឌុច លីដា ឱ្យសងថ្លៃការផលិតរឿងរបស់លោកទាំងស្រុង តាំងពី​ការ​ចំណាយ​ផលិតពីដើមរឿងមកទល់នឹងពេលនាងបញ្ឈប់ការសម្ដែងនោះផងដែរ។ លោកបញ្ជាក់ដោយកំហឹងថា បើផលិតករនៅស្រុកខ្មែរមានតារាសម្ដែង
    ដែល​មានអត្តចរិកដូច ឌុច លីដា ដែលលោកធ្លាប់ជួប គឺផលិតកម្មទាំងនោះនឹងបះជើងហើយ ដោយសារតែត្រូវខាតថ្ងៃ ខាតម៉ោង ផលិតឱ្យគេមិនទាន់ហើយ​ត្រូវ​គេឱ្យសងជាដើម៕

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ E-Filing and E-Payment នាពេលខាងមុខឆាប់ៗនេះ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ E-Filing and E-Payment នាពេលខាងមុខឆាប់ៗនេះ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៃ​ការដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Filing and E-Payment)នៅក្រោយ​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី20 ខែវិច្ឆិកា ខាងមុខ នៅ​សណ្ឋាគារ Sofitel Phnom Penh ដោយមាន​អ្នកចូលរួម​ប្រមាណ1,000នាក់។

    លិខិតអញ្ជើញ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី“កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ និង​ការដាក់ឱ្យ​ដំណើរការ​នៃ​ការដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Filing and E-Payment)”។ លិខិត​នោះបាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ ចាត់ទុកថា​សិក្ខាសាលា​នេះ​មាន​ទ្រង់ទ្រាយ​ធំ ដោយ​អញ្ជើញ​សហគ្រាស​ចំនួន1,000 មកពី​គ្រប់​វិស័យ និង​គ្រប់​សមាគម​ពាណិជ្ជករ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ចូលរួម។

    រហូតមកដល់​ពេលនេះ​គេ​នៅ​មិនទាន់​ទទួលបាន​ការបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ថា តើ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​កែសម្រួល​ការចុះបញ្ជី​ពន្ធ ពី​ការ​តម្រូវឱ្យ​ម្ចាស់​ក្រុមហ៊ុន​មក​ចុះបញ្ជី​ដោយផ្ទាល់ និង​ត្រូវ​បង្ហាញមុខ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​ការចុះបញ្ជី ដោយ​ការថតរូប និង​ស្កែ​ន​ម្រាមដៃ ឬ​យ៉ាងណា​នោះទេ បន្ទាប់ពី​មានការ​លើកឡើង​ពី​ផល​លំបាក​មួយចំនួន​នាពេល​កន្លងមក។

    កាលពី​ខែតុលា ឆ្នាំ2014 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកា​សលេខ 1139 ដោយ​បានដាក់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​សម្រាប់​ការចុះបញ្ជី​ពន្ធ ដូច​ជាការ​តម្រូវឱ្យ​ក្រុមហ៊ុន​ទាំងអស់​ដែល

    បច្ចុប្បន្ន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវតែ​ចុះបញ្ជី​ឡើងវិញ​ឱ្យស្រប​ទៅតាម​ដំណើរការ​ថ្មី។ ក្នុង​ប្រកាស​នោះ​មាន​ចំណុច​មួយ​បាន​តម្រូវឱ្យ​អ្នកទទួលខុសត្រូវ​ម្នាក់​ក្នុង​ក្រុមហ៊ុន​ត្រូវតែ​មក​បង្ហាញមុខ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ឱ្យគេ​ថតរូប និង​ស្កែ​ន​ម្រាមដៃ​ទុក​សម្រាប់​បំពេញ​ការចុះបញ្ជី​ពន្ធដារ។

    អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ខែមករា ឆ្នាំ2015ក៏បាន​ចេញ​សេចក្តីជូនដំណឹង​លេខ 286 ដោយ​បានចែង​លក្ខខណ្ឌ​តម្រូវ ដែល​អះអាងថា បណ្តា​ក្រុមហ៊ុន​នឹងមិន​អាច​ទទួល​ប៉ាតង់​ពន្ធ​ប្រចាំឆ្នាំ​បានទេ ប្រសិនបើ​មិនបាន​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ស្របតាម​ប្រកា​សលេខ1139។ សេចក្តីប្រកាស​នេះ ត្រូវបាន​វិស័យ​ឯកជន​លើកឡើងថា គេ​មិនអាច​ទទួល​ប៉ាតង់​ពន្ធ​បានទេ កាលណា​គ្មាន​ប្រធាន​ក្រុមហ៊ុន​ទៅ​បង្ហាញមុខ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ។ តម្រូវការ​នេះ​ពិតជា​បង្ក​ភាព​ប្រឈម និង​បន្ទុក​ស្មុគស្មាញ​មួយ​សម្រាប់​ក្រុមហ៊ុន​មួយចំនួន ពិសេស​ក្រុមហ៊ុន​អន្តរជាតិ​ដែលមាន​ប្រធាន​នៅក្រៅ​ប្រទេស។

    ក្រោយពី​នោះមក នៅ​ខែមេសា ឆ្នាំ2015 អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីណែនាំ​លេខ 2439 ដែល​អនុញ្ញាតឱ្យ​ប្រធាន​ក្រុមហ៊ុន​មាន​ជម្រើស​ធ្វើ​ប្រតិភូកម្ម​ទទួលខុសត្រូវ​ជំនួស​ក្នុងការ​បង្ហាញខ្លួន​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ។ ប្រតិភូកម្ម​នោះ អាច​ត្រូវបានធ្វើ​ចំពោះ​សមាជិក​ភាគហ៊ុន​ណា​ម្នាក់ ឬក៏​តំណាង​នីតិបុគ្គល​ណាមួយ ដែលមាន​ការទទួលស្គាល់​ដោយ​ក្រសួងពាណិជ្ជកម្ម ឬ ស្ថាប័ន​សាធារណៈ​ពាក់ព័ន្ធ​ណា​ផ្សេងទៀត​រួចមកហើយ។

    តែ​ទោះជា​យ៉ាងណា​ការណែនាំ​អនុញ្ញាត​ឱ្យមាន​ការធ្វើប្រតិភូកម្ម​នោះ ជា​វិធានការ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ដោយ​ទុកពេល​ពី3ទៅ6ខែ​ទៀត ឱ្យ​ប្រធាន​ក្រុមហ៊ុន​មក​បង្ហាញខ្លួន​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​ដរាបណា​ធ្វើ​ដូច្នេះ​រួច ទើប​គេ​ចេញ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ឱ្យទៅ​ក្រុមហ៊ុន។

    យោងតាម​សៀវភៅ“ស” របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា EuroCHAM ប្រការ​ច្បាប់​ទាំងឡាយណា​ដែលមាន​លក្ខណៈ​ការិយាធិបតេយ្យ​ពេក និង​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ការយល់ឃើញ​កម្ពុជា​ថា ជា​គោលដៅ​វិនិយោគ​ល្អ​មួយ​ក្នុង​ពិភពលោក។ ក្នុង​សេណា​រី​យ៉ូ​អាក្រក់​បំផុត ក្រុមហ៊ុន​អន្តរជាតិ​ប្រហែលជា​អាច​យក​ជម្រើស​មិន​ពង្រីក​ធុរកិច្ច​របស់គេ​នៅ​កម្ពុជា កាលណា​គេ​ជឿថា ពួកគេ​នឹងត្រូវ​ប្រឈម​ជាមួយ​ភាព​ត្បិតត្បៀត​កា​រិ​យា-ធិបតេយ្យ​ច្រើនពេក។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​មួយ​កាលពី​ខែតុលា ឆ្នាំ2014 ស្តីពី​ការចុះបញ្ជី​ពន្ធដារ​ដោយមាន​គោលបំណង​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការចុះបញ្ជី​ពន្ធដារ ដើម្បី​គ្រប់គ្រង​ទិន្នន័យ​សហគ្រាស​នីតិបុគ្គល ឬ​ក្រុម​អាជីវកម្ម ឬ​សហគ្រាស​ឯកបុគ្គល ឬ​បុគ្គល​ទាំងឡាយ​ឱ្យបាន​កាន់តែ​ប្រសើរឡើង ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ និង​ពង្រឹង​ការគាំទ្រ​ដល់​ការគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស ការធ្វើ​សវនកម្ម និង​ការប្រមូល​បំណុល​ពន្ធ​ឱ្យ​កាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធភាព។ នៅក្នុង​ប្រការ5 នៃ​ប្រកាស​នោះ បានចែង​ពី​កាតព្វកិច្ច​នៃ​ការចុះបញ្ជី​ពន្ធដារ ដោយ​កំណត់ថា ការចុះបញ្ជី​ត្រូវធ្វើឡើង​ក្នុង​រយៈពេល 15ថ្ងៃ ក្រោយពី​ចាប់​ផ្តើមធ្វើ​សកម្មភាព​សេដ្ឋកិច្ច ឬ​ក្រោយពី​ពេល​ទទួលបាន​ការចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។ ការចុះបញ្ជី​ពន្ធដារ​នោះបាន​តម្រូវឱ្យ​បង់ថ្លៃ 400,000រៀល សម្រាប់​ពន្ធ​ស្វ័យ​ប្រកាស ហើយ 20,000រៀល​សម្រាប់​របប​ម៉ៅការ។

    ក្រោយពី​ការសម្រេច​តាមរយៈ​ប្រកាស​ជា​បន្តបន្ទាប់ និង​ការប្រកាន់យក​ការប្រមូល​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ឬ​របប​ពិត​វិញ មាន​សហគ្រាស​ខ្លះ​ធ្លាប់បាន​ត្អូញត្អែរ​ពី​ការបិទទ្វារ​អាជីវកម្ម។ នេះ​បើ

    តាម​ការអះអាង​របស់ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    នៅក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន 43ដើម្បី​ក្លាយជា​ភ្នាក់ងារ​សេវាកម្ម​ជា​លើកដំបូង​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2016 ឯកឧត្តម គង់ វិបុល បាន​លើកឡើងថា ក្រុមហ៊ុន​រកស៊ី​មិនតិចជាង80%ទេ ដែល​ដាក់​លិខិត​ប្រកាស​ខាត​មក​ពន្ធដារ តែ​ថ្នាក់ដឹកនាំ​ពន្ធដារ​មិន​ជឿ​លើ​លិខិត​ប្រកាស​ខាត​ទាំង​នោះទេ។

    សូម​រំឭក​ផងដែរ​ថា កាលពីដើមឆ្នាំ2016 រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ប្រកាន់​ជំហរ​របស់ខ្លួន​ក្នុង​ប្រមូល​ពន្ធ​តាម​ផល​របប​ពិត ដោយ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការប្រមូល​ពន្ធ​តាម​របប​ម៉ៅ​ការដែល​ធ្លាប់​ប្រកាន់យក​ជា​យូរ​មកហើយ​ទៅលើ​ប្រភេទ​អាជីវកម្ម​ខ្នាតតូច ឬ​អាជីវកម្ម​ខ្នាត​ធំ តែ​គ្មាន​ប្រព័ន្ធ​គណនា​ហិរញ្ញវត្ថុ​ត្រឹមត្រូវ៕

  • Eriksen រកបាន3គ្រាប់ នាំ​ដា​ណឺ​ម៉ាក​ទម្លាក់​អៀរ​ឡង់ ទៅ World Cup

    Eriksen រកបាន3គ្រាប់ នាំ​ដា​ណឺ​ម៉ាក​ទម្លាក់​អៀរ​ឡង់ ទៅ World Cup

    ក្រុមបាល់ទាត់​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ បាន​ខកខាន​ក្នុង​ការឈាន​ទៅកាន់​យុទ្ធនាការ World Cup ខណៈដែល​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី3គ្រាប់​របស់​ខ្សែប្រយុទ្ធ Christian Eriksen បាន​ជួយ​ឲ្យ​ក្រុម​ដា​ណឺ​ម៉ាក កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 5-1 ក្នុងការ​ប្រកួត​វគ្គ Playoff ជើង​ទី2 ដើម្បី​ឈានទៅ​កាន់​ប្រទេស​រុស្ស៊ី ឆ្នាំ2018។

    ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ជើង​ទី1 កាលពី​ថ្ងៃ​សៅរ៍ ក្រុម​ម្ចាស់ផ្ទះ​បានចាប់ផ្តើម​យ៉ាង​ល្អ​តាមរយៈ​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី6 ខណៈដែល​ខ្សែការពារ Shane Duffy បានតែ​តបាល់​ដើម្បី​រក​គ្រាប់​បាល់​ជា​អន្តរជាតិ​លើក​ទី2របស់គេ។ ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​វិញ​ក្នុង​ចន្លោះពេល​ត្រឹមតែ3នាទី​ក្នុង​តង់​ទី1 តាមរយៈ​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Cyrus Christie និង​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Eriksen។ ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក រកបាន3គ្រាប់​បន្ថែមទៀត​ក្នុង​តង់​ទី2 ក្នុងនោះ Eriksen រកបាន2គ្រាប់​បន្ថែមទៀត ដើម្បី​បំពេញ​ការ​ឈ្នះ​កៅអី​របស់​ពួកគេ​ទៅកាន់​ប្រទេស​រុស្ស៊ី​តែម្តង។

    Eriksen បាន​ឲ្យ​ដឹងថា៖ «វា​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ។ យើង​បានធ្វើ​ការប្រយុទ្ធ​អស់​រយៈពេល​ដ៏​យូរអង្វែង​ដើម្បី​ឈានទៅ​កាន់ World Cup។ យើង​ពិតជា​កំពុងតែ​សម្លឹង​ឆ្ពោះទៅមុខ។ វា​មិន​ញឹកញាប់​ឡើយ​ដែល​ខ្ញុំ​រកបាន3គ្រាប់ ហេតុនេះ​វា​ពិតជា​អស្ចារ្យ​ណាស់»។ ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​បែលហ្ស៊ិក អាល្លឺម៉ង់ អង់គ្លេស អេ​ស្ប៉ា​ញ ប៉ូឡូញ អ៊ី​ស្លង់ ស៊ែ​ប៊ី ព័រ​ទុយ​ហ្គា​ល់ បារាំង ស្វ៊ី​ស ក្រូ​អាស៊ី និង​ស៊ុយអែត ក្នុងនាម​ជា​ក្រុម​តំណាង​ឲ្យ​អឺរ៉ុប​ទៅកាន់ World Cup៕

    ប្រភពពី៖ BBC

  • សាឡាដសាច់​ខ្យង​ស្កា​ឡប់​ចៀន

    សាឡាដសាច់​ខ្យង​ស្កា​ឡប់​ចៀន

    ក្នុងនាម​ជា​អាហារ​បែ​បប​ស្ចិ​ម​ប្រទេស សាឡាដ គឺជា​ប្រភេទ​អាហារ​ដែល​ត្រូវបាន​គេ​ពេញនិយម​ខ្លាំង​បំផុត ជាពិសេស ចំពោះ​អ្នក​ដែល​ប្រាថ្នា​មិន​ចង់ឡើង​ទម្ងន់ ឬ​ចង់​សម្រក់​ទម្ងន់ ដើម្បី​រក្សា​រាង ដ្បិត​វា​មាន​កម្រិត​កាឡូរី​ទាប​បំផុត និង​គ្មាន​ជាតិ​ខ្លាញ់។ ដោយឡែក​ពេលនេះ សាឡាដ កាន់តែ​មាន​ភាព​ទាក់ទាញ​ពី​សំណាក់​អ្នក​ទទួលទាន​ប្រចាំ​នៅក្នុង​ភោជនីយដ្ឋាន Cowboy ជាខ្លាំង ខណៈដែល​អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​បាន​យក​សាច់​ខ្យង​ស្កា​ឡប់​មក​បន្ថែម​ពីលើ ដើម្បី​បង្កើន​រសជាតិ​ឱ្យ​កាន់តែ​ឆ្ងាញ់​ទ្វេដង។

    គ្រឿងផ្សំ
    • សាច់​ខ្យង​ស្កា​ឡប់
    • សាឡាដ​គ្រប់មុខ
    • ទឹក​សស់​ប៉ោ​មជូរ
    • ម្សៅ​ស៊ុប​ខ្នរ
    • ប៉េងប៉ោះ (ផ្លែ​ប៉េងប៉ោះ​តូច)
    • អំបិល
    • ការ៉ុត
    • ម្រេច

    វិធី​ធ្វើ
    អ្វីដែល​ត្រូវធ្វើ​មុនគេ​នោះ​គឺ រៀបចំ​បន្លែ ដែលមានការ៉ុត (ឈូស​ជា​សរសៃ) ប៉េងប៉ោះ​តូច និង​សាឡាដ​គ្រប់មុខ​ដាក់​នៅលើ​ចាន រួច​ទុក​មួយអន្លើ។ យក​សាច់​ខ្យង​ស្កា​ឡប់​ច្របល់​ជាមួយ​គ្រឿងផ្សំ ដូចជា អំបិល ម្រេច និង​ម្សៅ​ស៊ុបខ្នរ ហើយ​បន្ត​យកទៅ​ចៀន​ឱ្យ​ឆ្អិន​ល្មម ដោយ​ប្រើ​កម្ដៅភ្លើងតិចៗ (កុំឱ្យ​ឆ្អិន​ពេក) រួច​ដោត​ជាមួយ​ចង្កាក់​ស្រួច ដាក់​ពីលើ​សាឡា​ដដែល​បានរៀបចំ​រួច​ជាស្រេច ហើយ​ជា​ចុងក្រោយ យក​ទឹក​សស់​ប៉ោម​ជូរ ស្រោច​ពីលើ​ជាការ​ស្រេច។ចំពោះ​អាហារ​នេះ មាន​ប្រយោជន៍​ចំពោះ​អ្នក​ប្រាថ្នា​មិន​ចង់​ឡើង​ទម្ងន់៕

  • បូ​យ​កាក​អាចជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ និង​ក្មេង​ជាង​វ័យ10ឆ្នាំ

    បូ​យ​កាក​អាចជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ និង​ក្មេង​ជាង​វ័យ10ឆ្នាំ

    ពិតជា​មិនយឺត​ពេល​ទេ អ្នកនឹង​ទទួលបាន​សម្រស់​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​ជាក់​ជាមិនខាន ថ្ងៃនេះ ឡា​រ៉ែ​នបាន​ពាំ​នាំនូវ​បទពិសោធ​ថ្មី​មួយ​ក្នុង​ការបំបាត់​ស្នាម​ជ្រួញ​នៅលើ​ស្បែ​កមុខ ដោយ​មិនចាំបាច់​វះកាត់ ឬ​បាញ់​ឡាស៊ែរ​ឡើយ គឺមាន​ប្រសិទ្ធភាព​អាច​ព្យាបាល​ស្បែក​មុខ​ឱ្យ​ត្រឡប់​មករក​ភាព​តឹង​ណែន​ដូច​មុន ហើយ​ក្មេង​ជាង​វ័យ10ឆ្នាំ​ផងដែរ។

    វិធី​នេះ គឺជា​ការណែនាំ​តាមបែប​ធម្មជាតិ​សុទ្ធសាធ និង​ទទួលបាន​ការពេញនិយម​ប្រើប្រាស់​វិធី​នេះ​ខ្លាំងណាស់​នៅក្នុង​ប្រទេស​ចិន ជប៉ុន និង​កូរ៉េតាំងពី​សម័យ​បុរាណកាល​មកម៉្លេះ ចង់ដឹងថា​មាន​ប្រសិទ្ធភាព​យ៉ាងណា​នោះ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដូចតទៅ។

    របស់​ដែល​ចាំបាច់​ក្នុង​ការធ្វើ
    – គ្រាប់​បូ​យ​កាក មួយ​ក្ដាប់ដៃ
    – ទឹក 1 កែវ

    វិធី​ធ្វើ
    ដាំទឹក​នៅក្នុង​ឆ្នាំង​តូច​មួយ​ឱ្យ​ពុះ រួច​ដាក់​គ្រាប់​បូ​យ​កាក​ត្រាំ​នៅក្នុង​ទឹក​ក្ដៅ បន្ទាប់មកទៀត​ទុកឱ្យ​ត្រជាក់ ហើយ​ស្រង់​កាក​ចេញ។ ជា​រៀងរាល់​ពេលព្រឹក បន្ទាប់ពី​ក្រោកពីដំណេក អ្នក​ត្រូវយក​ទឹក​បូ​យ​កាក​មក​លាង​មុខជា​រៀងរាល់​ព្រឹក ឬ​ពេល​ល្ងាច​ម្ដងទៀត​ក៏បាន ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​លើ​ស្បែ​កមុខ ហើយ​ជួយ​បំបាត់​ស្នាម​ជ្រួញ​នៅលើ​ស្បែ​កមុខ ដែល​ជាការ​សន្សំសំចៃ​ថវិកា​បាន​មួយចំណែក​ទៀតផង​ដែរ៕

  • វិធី​ថែរក្សា​សក់​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួច

    វិធី​ថែរក្សា​សក់​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួច

    នៅពេល​រៀប​អាពាហ៍ពិពាហ៍​រួច សម្រស់​របស់​កូនក្រមុំ​ដែល​ស្រស់ស្អាត​ដូច​ទេពធីតា នឹង​ត្រូវបាន​បំផ្លាញ់ ជាពិសេស​សក់​របស់​អ្នក​តែម្តង។ ដោយសារ​ការធ្វើ​ម៉ូដ​សក់​របស់​កូនក្រមុំ ដែល​ផ្លាស់ប្ដូរ​ម៉ូដ​សក់​ជាច្រើន​ម៉ូដ ហើយ​ម៉ូដ​សក់នីមួយៗ ត្រូវតម្រូវ​ទៅតាម​ឈុតសម្លៀក​បំពាក់ ដែល​សមស្រប​ទៅតាម​ក​ម្ម​វិធីនីមួយៗ មាន​ទៅតាម​ទំនៀម​ទម្លាប់​ប្រពៃណី​បុរាណ​ខ្មែរ​យើង។ ភ្នួ​ង ឬ​ជាង​ផាត់មុខ​ធ្វើ​សក់​នៅក្នុង​កម្មវិធី​មង្គលការ តែងតែ​ណែនាំ​ម៉ូដ​សក់​ដែល​សម​នឹង​ទម្រង់​មុខ និង​ម៉ូដ​សក់​ដែល​ងាយ​ផ្លាស់ប្ដូរ​ស្ទា​យល៍ ពេលវេលា​មួយថ្ងៃ​នៅក្នុង​កម្មវិធី​មង្គលការ គឺ​ពិតជា​ខ្លី​ខ្លាំងណាស់ អ្នក​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​សក់​មិនឱ្យ​ខូច​នោះទេ ដូច្នេះ​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច អ្នក​ត្រូវធ្វើ​ការថែរក្សា​សុខភាព​សក់​របស់​អ្នក​ឱ្យ​បានល្អ​ឡើងវិញ​តាម​វិធីសាស្រ្តដូចខាងក្រោម​នេះ។

    ដើម្បីឱ្យ​ម៉ូដ​សក់​ស្អាត ជាង​ធ្វើ​សក់​បាន​ប្រើ​ថ្នាំ​បាញ់​ឱ្យ​សក់​រឹង ឬ​ភាសាបរទេស​ហៅថា Spray(ស្ព្រៃ​យ៍) ក្នុង​ការជួយ​ឱ្យ​សក់​រឹង​ជាប់​ម៉ូដ​បាន​ក្នុង​រយៈពេល​យូរ ហើយ​នៅក្នុង​ថ្ងៃ​មង្គលការ គឺ​ជាង​បាន​ប្រើ​បាញ់​សក់​កូនក្រមុំ​ច្រើន​ខ្លាំងណាស់ដែល​ធ្វើឱ្យ​សក់​របស់​អ្នក​ត្រូវ​រង​នូវ​ការខូចខាត​ជាខ្លាំង ពីព្រោះ​មិន​ត្រឹមតែ​បាញ់​ស្ព្រៃ​យ៍​ច្រើន​នោះទេ គឺ​ត្រូវ​រង​នូវ​កម្ដៅ​របស់​ម៉ាស៊ីន​កៀប​សក់​ទៀតផង ដោយ​មិនមាន​ពេលវេលា​ថែរក្សា​សក់ លាងជម្រះ​សក់​នឹង​សាប៊ូ​កម្ចាត់​សារធាតុ​ស្ព្រៃ​យ៍​នោះឡើយ ដែលជា​មូលហេតុ​មួយ​បណ្ដាលឱ្យ​សក់​របស់​កូនក្រមុំ​ត្រូវ​រឹង​ខូច និង​មិនមាន​សុខ-​ភាពល្អ​នោះទេ។ តែ​កុំ​ព្រួយបារម្ភ​អី ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​នបាន​ពាំ​នាំនូវ​វិធីសាស្ត្រ​ព្យាបាល​ឱ្យ​សក់​ស្រស់ស្អាត ភ្លឺរលោង​ឡើងវិញ ក្រោយ​ពីថ្ងៃ​រៀប​មង្គលការ​បានបញ្ចប់ ដោយ​វិធី​បែប​ធម្មជាតិ ហើយ​ចំណាយ​ថវិកា​អស់​តិច​ថែម​ទៀតផង។ ខាងក្រោម​នេះ​គឺជា​វត្ថុ​ធាតុ​ផ្សំ និង​វិធី​ធ្វើ​សាប៊ូកក់សក់​តាមបែប​ធ​ម្ម​ជាតិ​សម្រាប់​កូនក្រមុំ​ថ្មោងថ្មី៖

    វត្ថុ​ធាតុ​ផ្សំ
    – ស៊ុតមាន់ 1គ្រាប់
    – ក្រូចឆ្មារ 1ផ្លែ

    របៀប​ធ្វើ​សាប៊ូកក់សក់
    1. ដំបូង​អ្នក​ត្រូវ​គោះ​ស៊ុតមាន់​ដាក់ចូល​ក្នុង​ចាន ហើយ​ច្របាច់​ក្រូចឆ្មារ​យក​ទឹក រួច​ចាក់​ចូលទៅក្នុង​ចាន​ស៊ុតមាន់​តែមួយ។
    2. បន្ទាប់មក​យក​ស្លាបព្រា​បាយ​វាយ​បំបែក​ស៊ុតមាន់ និង​កូរទឹក​ក្រូចឆ្មារ​លាយ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយ។
    3. រួច​សឹម​យក​ល្បាយ​ដែល​ផ្សំ​ហើយ​នេះ​មក​កក់សក់​របស់​អ្នក​ឱ្យ​សព្វ​សរសៃសក់ ហើយ​ផ្អាប់​ទុក​រយៈពេល15-20នាទី។
    4. ត្រូវធ្វើ​ម៉ាស្សា​សរសៃសក់​របស់​អ្នកថ្នមៗ ដោយ​ច្បូតសក់​ពី​គល់់​រហូតដល់​ចុង​សរសៃសក់។
    5. ជា​ចុង​ក្រោយនេះ អ្នក​ត្រូវ​លាង​សម្អាត​សក់​ជាមួយ​ទឹកស្អាត​ជាមុនសិន រួចរាល់​ហើយ សូម​កក់សក់​ជាមួយ​សាប៊ូ និង​ក្រែក​បន្ទន់​សក់​តាម​ធម្ម​តា​ជាការ​ស្រេច។
    6. ចូរ​អនុវត្ត​បែបនេះ​ឱ្យបាន2ដង​ក្នុង​មួយថ្ងៃ នោះ​អ្នកនាង​នឹង​សង្កេតឃើញថា សរសៃសក់​ដែល​រឹង​គ្មាន​សំណើម​របស់​អ្នក​បាន​ប្រែមក​មានជីវិត​រស់​រវើក​ដូចដើម ព្រមទាំង​មាន​សភាព​ទន់ និង​ភ្លឺរលោង​ថែម​ទៀតផង៕