

ក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់ចិន Xiaomi Corp បានជ្រើសរើសយក Morgan Stanley និង Goldman Sachs Group Inc សម្រាប់ធ្វើជាធនាគារអន្តរជាតិ និងជាដៃគូសហការក្នុងការចេញលក់ IPO ដែលត្រូវបានគេដឹងថា មានតម្លៃរហូតដល់ 100ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីប្រភពជិតស្និទ្ធ។

សារព័ត៌មានហិរញ្ញវត្ថុ Bloomberg បានចុះផ្សាយថា ក្រោយពី Morgan Stanley និង Goldman Sachs Group Inc នៅមានធនាគារ Credit Suisse Group AG និង Deutsche Bank AG ផងដែរ ដែលត្រូវបាន Xiaomi ជ្រើសរើសធ្វើជាដៃគូក្នុងការចេញលក់ IPO ដោយក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនមួយនេះ មានកំណត់គោលដៅលក់ IPO ឱ្យបាន 100ពាន់លានដុល្លារអាមេរិក។
ការកំណត់តម្លៃ IPO នេះត្រូវបានគេមើលឃើញថា ជាតម្លៃមួយដ៏ខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនចិន ព្រោះកាលពីឆ្នាំ 2014 ក្រុមហ៊ុន Alibaba លក់បានត្រឹមតែ 25ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងព័ត៌មានចចាមអារ៉ាមនេះផងដែរ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Xiaomi និងធនាគារ Morgan Stanley ព្រមទាំង Deutsche Bank បានចេញមុខច្រានចោលថា ជាព័ត៌មានមិនពិត ប៉ុន្តែមិនបានបញ្ជាក់អ្វីឱ្យលម្អិតជាងនេះឡើយ៕

ស៊ុបសុខភាពពីអាហារដ្ឋាន គ្រួសាររីករាយ ដែលស្ថិតនៅលើផ្លូវកោសដូងវិញម្តង ដើម្បីជូនដល់បងៗមេផ្ទះទាំងអស់រៀនធ្វើ គឺ មុខម្ហូប “ខួរជ្រូកចំហុយជាមួយផ្សិត5មុខ” ដែលល្អចំពោះសុខភាពរបស់អ្នក និងសមាជិកគ្រួសារនាខែរងានេះតែម្តង។ ដូច្នេះសូមតាមដានពីគ្រឿងផ្សំ និងរបៀបធ្វើដូចតទៅ។
គ្រឿងផ្សំ
-ខួរជ្រូក 200ក្រាម
-ផ្សិតម្ជុល 20ក្រាម
-ផ្សិតក្តាមខ្មៅ 20ក្រាម
-ផ្សិតភ្លៅមាន់ 20ក្រាម
-ផ្សិតព្រិល 20ក្រាម
-ផ្សិតចំបើង 20ក្រាម
-ស្ករស 1ស្លាបព្រាកាហ្វេ
-ស៊ុបដុំខ្នរ 1ដុំ
-ខ្លឹមស 5កំពឹស
-ជីវ៉ាន់ស៊ុយ
-ខ្ញី
-ប្រេចខ្ចី
-ម្រេចខ្មៅម៉ដ្ឋ
របៀបធ្វើ
ដំបូងត្រូវលាងខួរជ្រូកឱ្យស្អាត រួចបកសម្បកខាងក្រៅចេញ។ បន្ទាប់មកស្រុះផ្សិតទាំងអស់ចោលមួយទឹកសិន។ ចាក់ទឹកចូលក្នុងឆ្នាំង រួចដំខ្ទឹមសជាមួយម្រេចខ្ចីចូល ហើយហាន់ខ្ញីជាចំណិតៗ ដាក់ចូលទៅក្នុងឆ្នាំង។ រួចដាក់ឆ្នាំងដាំនៅលើភ្លើងរហូតដល់ពេលទឹកពុះតិចៗ សឹមចាក់ខួរជ្រូកចូល ហើយបើកភ្លើងឱ្យខ្លាំងល្មម។ នៅពេលខួរជ្រូកឆ្អិន ចូរដាក់ផ្សិតទាំង5មុខចូល រួចដាក់ស្ករស និងដុំស៊ុបខ្នរចូល។ រំងាស់ខួរជ្រូករហូតដល់ពុះ សឹមចាក់ដាក់ក្នុងចាន រួចរោយជីវ៉ាន់ស៊ុយ និងម្រេចខ្មៅម៉ដ្ឋពីលើជាការស្រេច។ ឬអ្នកអាចបន្ថែមពងគ្រួចស្ងោរ ឬពងទានៅក្នុងទឹកស៊ុបគឺកាន់តែឆ្ងាញ់ពិសា៕


មុខងារពិសេសៗរបស់ ទូរទឹកកក LG InstaView ThinQ™ មានដូចជា៖
ភ្ជាប់ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa
ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ដែលភ្ជាប់ស្រាប់ក្នុងទូរទឹកកក LG InstaView ThinQ™អ្នកប្រើប្រាស់អាចទិញបន្លែ សាច់ ស្តាប់តន្ត្រី ត្រួតពិនិត្យអាកាសធាតុ បង្កើតតារាងទិញទំនិញ គ្រប់គ្រងកាលវិភាគនៅលើទូរទឹកកកតាមរយៈសម្លេងនិយាយ។ មិនត្រឹមតែបុណ្ណោះអ្នកប្រើប្រាស់ក៏អាចបង្កើតកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់របស់ចំនីអាហារ និងបង្កើតកំនត់សំគាល់ផ្សេងៗសម្រាប់គ្រួសារនៅលើអេក្រង់ LCD ទំហំ 29 អ៊ីងរបស់ទូរទឹកកកបានផងដែរ។
ការបញ្ជាអោយដំណើរការមុខងារផ្សេងៗដោយ Smartphone
ទូរទឹកកក LG InstaView ThinQ™ អាចដំណើរការបញ្ជាដោយស្មាតហ្វូនតាមរយះ LG SmartThinQ™ app ដេលមានស្រាប់ក្នុងទូរទឹកកក ដូច្នោះអ្នកប្រើប្រាស់អាចបង្កើតតារាងទិញទំនិញយ៉ាងជាក់លា់មួយ ឬក៏បញ្ចូលរូបភាបទៅក្នុងទូរទឹកកកតាមរយះទូរសព្ទបាន លើសពីនេះយើងក៏អាចប្រើទួរសព្ទក្នុងការត្រួតពិនិត្យមមុខងារ ឬទំនិញផ្សេងៗដែលបានផ្លាស់សេទុកក្នុងទូរទឹកកកគ្រប់ពេល។
ងាយស្រួលក្នុងការពិនិត្យមើលចំនីអាហារនៅខាងក្នុង
ភាពឆ្នៃប្រឌិតនៃទ្វាថ្លារបស់ទូទឹកកក LG InstaView ThinQ™ អាចអោយអ្នកប្រើប្រាស់ត្រួតពិនិត្យចំនីអាហាដែលរក្សាទុកនៅខាងក្នុងដោយមិនចាំបាច់បើកទ្វានោះទេ ដោយអ្នកប្រើប្រាស់គ្រាន់តែគោះនៅលើកញ្ចក់ LCD ពីដងជាការស្រេច (2 Knocks)។

កាត់បន្ថយការបាត់បង់ខ្យលត្រជាក់រហូតដល់ទៅ 41%
ដោយសារតែទូទឹកកក LG InstaView ThinQ™ អនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចត្រួតពិនិត្យមើលចំនីអាហាររដែលនៅខាងក្នុងដោយមិនចាំបាច់បើកទ្វា ទើបជាហេតុធ្វើអោយការបាត់បង់ខ្យល់ត្រជាកើត្រូវបានកាត់បន្ថយ។
សន្សំសំចៃថាមពលជាមួយរហូតដល់ទៅ 32% ជាមួយបច្ចេកវិទ្យា Inverter Linear Compressor
LG’s Inverter Linear Compressor បានធ្វើការវិវដ្តស្នូលនៃទូទឹកកកដែលផ្តល់នូវការសន្សំសំចៃថាមពលរហូតដល់ 32% មានគុណភាពខ្ពស់និងសមត្តិភាពក្នុងការរក្សាសីតុណ្ហភាពល្អប្រសើរដើម្បីរក្សាចំនីអាហារឱ្យបានស្រស់យូរជាងមុន។

ទទួលស្គាល់គុណភាពប្រើប្រាស់ 20ឆ្នាំដោយ VDE (A World Renowned Testing Organization)
VDE បានទទួលស្គាល់លើគុណភាពប្រើប្រាស់របស់ LG’s Inverter Linear Compressorរហូតដល់ 20ឆ្នាំ។ការសាកល្បងត្រូវបានធ្វើឡើងដោយផ្អែកលើ LG’s internal accelerated 20-year life-test protocol។
រីករាយជាមួយការស្តាប់តន្ត្រីគ្រប់ពេលចំអិនអាហារ
LG Bluetooth Audio ត្រូវបានភ្ចាប់នៅខាងក្រោមផ្នែកខាងលើរបស់ទូរទឹកកក ដូច្នោះសមាជិកក្នុងគ្រួសារអាចភ្ជាប់ទូរសព្ទ ឬឧបករណ៏ផ្សេងទៀតទៅនិងទូរទឹកកកតាមរយះ Bluetooth wireless។ The LG premium speakers sync ភ្ចាប់ជាមួយនិងទូរសព្ទនិងធ្វើអោយផ្ទះបាយរបស់អ្នកក្លាយជាកន្លែងកំសាន្តគ្រប់ពេលចំអិនអាហារ អ្នកប្រើប្រាស់អាចស្តាប់តន្ត្រីដែលគេចូលចិត្ត និងបន្ថែមសម្លេង Video ជាមួយ Bluetooth Audio របស់ LG៕

ភ្នំពេញ៖ ខណៈពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចរីកចម្រើនលូតលាស់នោះ មន្ត្រីអាកាសចរណ៍កម្ពុជាមានសុទិដ្ឋិនិយមក្នុងការអភិវឌ្ឍ និងមានការរីកចម្រើនលូតលាស់បន្ថែមទៀត ដោយភ្ជាប់ទីផ្សារកម្ពុជាទៅក្នុងទីផ្សារតំបន់ និងអាស៊ីប៉ាស៊ីហ្វិក។
រហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន9 ហើយដែលបានចុះបញ្ជីជាក្រុមហ៊ុនដឹកអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះរួមមាន ក្រុមហ៊ុនឧទ្ធម្ភាគចក្រចំនួន 2 និងក្រុមហ៊ុនយន្តហោះស្លាប (Fixed Wing) ចំនួន 7 ក្រុមហ៊ុន។
លោក ស៊ិន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ2017 វិស័យអាកាសចរណ៍កម្ពុជាកំពុងក្លាយជាច្រកដ៏សំខាន់មួយក្នុងការនាំកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ដោយក្នុងនោះកំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាសជាមធ្យមមានប្រមាណជាង 10% សម្រាប់អ្នកដំណើរអន្តរជាតិ និងប្រមាណជាង 20% សម្រាប់អ្នកដំណើរក្នុងស្រុក។
លោកបានអះអាងថា វិស័យអាកាសចរណ៍កម្ពុជានៅមានសក្តានុពលដ៏ច្រើនក្នុងការអភិវឌ្ឍរីកចម្រើនទៅកាន់ប្រទេសនានានៅក្នុងតំបន់។ លោក មានប្រសាសន៍ថា៖ “យើងមើលឃើញទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនឹងនាំមកនូវកំណើនខ្ពស់ ហើយយើងមានសុទិដ្ឋិនិយមចំពោះការរីកលូតលាស់ដូចបណ្តាប្រទេសនានាដែរ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានការចុះចតយន្តហោះជាមធ្យម 55ជើង ក្នុងមួយថ្ងៃ ចំណែកអាកាសយានដ្ឋានអន្តរជាតិ សៀមរាប មានចំនួនជាមធ្យម 57ជើងក្នុង1ថ្ងៃ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនជាមធ្យម 8ជើង ក្នុង1ថ្ងៃ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថា កម្ពុជានៅមានឱកាសច្រើនក្នុងការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារបច្ចុប្បន្ននេះវិស័យទេសចរណ៍កម្ពុជានៅពឹងផ្អែកយ៉ាងខ្លាំងលើច្រកប្រទេសថៃ ដែលមានមធ្យោបាយតភ្ជាប់ទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។
លោក ធួន ស៊ីណាន និយាយថា៖“ថៃជាច្រកសំខាន់មួយរបស់កម្ពុជា ដោយសារយើងគ្មានយន្តហោះដែលភ្ជាប់ត្រង់ទៅកាន់ទីក្រុងសំខាន់ៗទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនយើងប្រៀបធៀបកាលពី 3ឆ្នាំមុន យើងបានប្រសើរឡើងច្រើនហើយ ដោយសារមានក្រុមហ៊ុនក្នុងស្រុកជាច្រើនបានភ្ជាប់ការហោះហើរទៅក្នុងប្រទេសក្នុងតំបន់។
វិស័យអាកាសចរណ៍ គឺជាកម្លាំងចលករដ៏សំខាន់ Vital Engine មួយក្នុងចំណោមកម្លាំងចលករសំខាន់ៗ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច (Socio-economic growth) ក្នុងនោះ វិស័យនេះបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំនួន 1.7 លានការងារស្មើនឹង 20% នៃចំនួនការងារសរុបរបស់ប្រទេសកម្ពុជា និងបានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចស្មើនឹង 17% នៃផសស។ គាំទ្រ និងជំរុញ (ធ្វើឲ្យមានកំណើន) ដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ គាំទ្រ និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងធុរកិច្ចក្នុងស្រុក។ នេះបើយោងតាមការបញ្ជាក់ហេតុផលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕

ខ្សែប្រយុទ្ធ Theo Walcott បានធ្វើដំណើរទៅកាន់ទីក្រុង Merseyside និងកំពុងតែពិនិត្យសុខភាពជាមួយនឹងក្លិប Everton មុនពេលបំពេញការផ្ទេរជាផ្លូវការរបស់គេពីក្លិប Arsenal។ នេះបើយោងតាមប្រភពព័ត៌មានពីទូរទស្សន៍ Sky Sports។

Walcott ត្រូវបានគេឃើញដើរចូលទៅកាន់ទីលានហ្វឹកហាត់ Finch Farm របស់ក្លិប Everton កាលពីល្ងាចថ្ងៃអង្គារ ហើយបច្ចុប្បន្នកំពុងតែពិនិត្យសុខភាពមុនពេលការផ្ទេរជាផ្លូវការរបស់គេ ខណៈដែលតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះមានចំនួន 20លានផោន (ស្មើនឹង 28លានដុល្លារអាមេរិក)។ កាលពីសប្តាហ៍មុន លោក Sam Allardyce គ្រូបង្វឹករបស់ Everton បានបញ្ជាក់ថា ក្លិបទូកក្តោងមួយនេះ កំពុងតែធ្វើការចរចារឿងផ្សេងៗជាមួយនឹងក្លិប Arsenal ជុំវិញការទិញយក Walcott ដែលបានចូលរួមជាមួយក្លិបកាំភ្លើងធំ ចាប់តាំងពីផ្ទេរចេញពីក្លិប Southampton កាលពីឆ្នាំ2006។
លោក Allardyce បានឱ្យដឹងថា៖ «ល្បឿនរបស់គេ គឺជាចំណុចមួយនៃភាពខ្លាំងរបស់គេ ដែលយើងខ្វះនៅក្នុងក្រុមនេះ។ យើងខ្វះគ្រាប់បាល់ ហេតុនេះ ការបន្ថែមភាពខ្លាំងលើសមត្ថភាពនៃការរកគ្រាប់បាល់របស់យើង គឺជារឿងដ៏សំខាន់សម្រាប់ខ្ញុំ»។ Walcott ដែលបានស៊ុតបាល់បញ្ចូលទី 108គ្រាប់ ក្នុងការប្រកួត 397លើកសម្រាប់ក្រុម Arsenal នោះ គឺជាកីឡាករក្រៅតម្រូវការ នៅឯកីឡដ្ឋាន Emirates ក្រោយពីបានបង្ហាញខ្លួនត្រឹមតែ 16លើកគត់នៅរដូវកាលនេះ។
Southampton ក៏ចង់នាំយកខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះត្រឡប់ទៅកាន់ក្លិបរបស់ពួកគេផងដែរ ប៉ុន្តែ បច្ចុប្បន្ន វាហាក់បង្ហាញថា Everton បានទទួលជ័យជម្នះក្នុងការចុះហត្ថលេខាជាមួយនឹង Walcott វ័យ 28ឆ្នាំហើយ៕
ប្រភពពី៖ Sky Sports

តាមរយៈសារព័ត៌មាន Khaosod ដែលបានចេញផ្សាយនៅថ្ងៃទី17 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា ថ្មីៗនេះអតីត Miss Thailand World ឆ្នាំ1990 អ្នកនាង លូកតាន ឆៈលោមជិត បានបញ្ចេញរូបភាពសិចស៊ីជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់នាង ដែលបង្ហាញឱ្យឃើញពីការថែរក្សាសម្រស់ និងសុខភាពរបស់នាង ដែលជាមូលហេតុធ្វើឱ្យនាងនៅតែមានសម្រស់ក្មេងជាងវ័យដដែល។

តារាវ័យ 47 ឆ្នាំរូបនេះ ត្រូវបានបណ្ដាអ្នកគាំទ្រកោតសរសើរថា បើទោះបីជានាងមានវ័យរាងជ្រេបន្ដិចក៏ពិតមែន តែភាពសិចស៊ី និងភាពទាក់ទាញរបស់នាងនៅតែមាន មិនចាញ់តារាក្មេងៗឡើយ ហើយក៏មានអ្នកតាមដាននាងនៅលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទៀតផង។ គួរំឭកផងដែរថា តារាបង្ហាញម៉ូដ និងសម្ដែងស្រីរូបនេះ ធ្លាប់ជាអតីតបេក្ខភាពប្រឡងកម្មវិធី បវរកញ្ញា Miss Thailand World ជាប់ចំណាត់ថ្នាក់លេខ 3 ប្រចាំឆ្នាំ1990 ។
បើមិត្តអ្នកអានចង់ដឹងថា តើភាពស្រស់ស្អាត និងសិចស៊ីរបស់តារាស្រីរូបនេះ មានភាពទាក់ទាញប៉ុនណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖







ស្របពេលដែលមាន់កសិកម្មដែលគេដឹងជាទូទៅថា មានផ្ទុកសារធាតុគីមី មិនសូវមានរសជាតិឆ្ងាញ់ និងមិនសូវមានការគាំទ្រនៅលើទីផ្សារផងនោះ បុរសខ្មែរម្នាក់បានបោះបង់ការងារក្នុងការិយាល័យ និងបែរមកចិញ្ចឹមមាន់តាមរបៀបធម្មជាតិដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ។

លោក ជួង វៃ កសិករចិញ្ចឹមមាន់តាមរបៀបធម្មជាតិនៅក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល ដែលអាចចាត់ទុកថាជាកសិករគំរូម្នាក់ដែរនោះបានប្រាប់ឱ្យដឹងថា លោកបានចាប់ផ្តើមរបរចិញ្ចឹមមាន់ស្រែនេះជាង3ឆ្នាំមកហើយ និងទទួលបានជោគជ័យគួរជាទីមោទនៈ ព្រោះការចិញ្ចឹមមាន់របស់គាត់នេះលក់មិនទាំងទាន់តាមការបញ្ជាទិញផង ទាំងស៊ុត ទាំងកូនមាន់ ក៏ដូចជាមាន់ធំផងដែរ។
បុរសខាងលើនេះបន្តថា មុននឹងងាកមកធ្វើជាកសិករនេះ លោកធ្លាប់ធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយ ហើយក៏ធ្លាប់ជានាយកគ្រប់គ្រងក្រុមហ៊ុនមួយផងដែរ ប៉ុន្តែក្រោយមកដោយចាប់អារម្មណ៍លើការងារកសិកម្មខាងលើ លោកក៏ឈប់បម្រើការនៅស្ថាប័ននោះ ដោយបែរមកចិញ្ចឹមសត្វរហូតមកទល់បច្ចុប្បន្ន។ លោកថា ដំបូងក្រុមគ្រួសាររបស់លោកចិញ្ចឹមជ្រូកទេ តែដោយសារតម្លៃជ្រូកមិនមានលំនឹង ហើយសម្លឹងមើលឃើញថាមាន់ស្រែហាក់ដូចជាមានទីផ្សារទូលំទូលាយជាង និងលក់បានថ្លៃផងនោះ ក៏សម្រេចចិត្តងាកមកចិញ្ចឹមមាន់លក់វិញម្ដង។ កសិកររូបនេះបានឱ្យដឹងដែរថា សព្វថ្ងៃលោកចិញ្ចឹមមាន់ស្រែ លក់ស៊ុត កូន និងមាន់សាច់ ដែលបច្ចុប្បន្ននេះចិញ្ចឹមលក់ឱ្យម៉ូយស្ទើរតែមិនទាន់ ហើយលោកក៏មានគម្រោងពង្រីកមុខរបរនេះបន្ថែមទៀតនៅពេលខាងមុខដែរ។
មាន់ស្រែធន់នឹងជំងឺ មិនពិបាកថែទាំ ចំណាយទុនតិច ចំណេញច្រើន ហើយចិញ្ចឹមតែ75ថ្ងៃទៅ90ថ្ងៃប៉ុណ្ណោះ គឺអាចបានទម្ងន់ពី1.5 ទៅ1.7គីឡូក្រាមក្នុងមួយក្បាល និងអាចលក់បានពី19,000រៀលទៅ23,000រៀលក្នុងមួយគីឡូក្រាម ហើយមានប៉ុន្មានក៏លក់មិនគ្រាន់ដែរ ព្រោះអតិថិជនកំពុងគាំទ្រខ្លាំង ដោយសារតែមានរសជាតិឆ្ងាញ់ជាងមាន់កសិកម្ម និងចិញ្ចឹមតាមគោលការណ៍ធម្មជាតិ។ ចំណែកស៊ុតវិញ លក់1គ្រាប់តម្លៃ1500រៀល ហើយបើកូនដែលមានអាយុ21ថ្ងៃដែលចាក់វ៉ាក់សាំងរួចហើយវិញនោះ លក់មួយក្បាលតម្លៃ6,000រៀល។
មាន់ស្រែធម្មជាតិនេះមិនចាំបាច់ចាប់យកទៅលក់នៅផ្សារដោយខ្លួនឯងទេ គឺមានឈ្មួញកណ្តាលមកទទួលយកដល់កន្លែងតែម្ដង។ លោកបញ្ជាក់បន្ថែមថា មាន់ស្រែមិនពិបាកថែទាំដូចមាន់កសិកម្មទេ ឯដើមទុនក៏ចំណាយតិចដែរ ក្នុងមួយក្បាលចាប់ពីចិញ្ចឹមរហូតដល់ចាប់លក់គឺ ចំណាយប្រាក់អស់ប្រមាណតែ 12,000រៀលប៉ុណ្ណោះ ហើយអាចលក់បានក្នុង1ក្បាលពី25,000 ទៅ 27,000រៀល។

លោក ជួង វៃ ក៏បានប្រាប់អំពីរបៀបចិញ្ចឹម និងថែទាំផងដែរថា មាន់ស្រែស្រួលថែណាស់ហើយចំណីទៀតសោតក៏ស្រួលរកដែរ គឺគ្រាន់តែយកកន្ទក់លាយជាមួយចុងអង្ករ និងស្រូវត្រាំ លាយច្របល់ជាមួយម្សៅត្រី បន្លែត្រកួនដាក់ឱ្យស៊ីមួយថ្ងៃ2ដង និងដាក់ទឹកឱ្យផឹកប៉ុណ្ណោះ ហើយក៏មិនចាំបាច់ធ្វើទ្រុងឱ្យផុតពីដីនោះដែរ គ្រាន់តែយកអង្កាមមកក្រាលពីក្រោម ហើយពីរទៅបីថ្ងៃកើបចេញម្តង ឯលាមក និងអង្កាមនោះវិញគឺលក់បានប្រាក់ទៀត ក្នុង1បាវ 5000រៀលផងដែរ។ ប្រសិនបើចង់ចិញ្ចឹមមាន់ស្រែជោគជ័យ ត្រូវតែចេះជ្រើសរើសពូជសុទ្ធ និងធំ និងចាក់វ៉ាក់សាំងការពារពេលវានៅតូចឱ្យបានគ្រប់4លើក ទើបមាន់ឈ្នះជំងឺ៕

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស នៅពេលថ្មីៗនេះបានឱ្យឃើញថា ភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍កាន់តែស្អិតល្មួតឡើងៗ បង្ហាញឱ្យមហាជនទូទៅបានដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
បន្ទាប់ពីបានបង្ហាញពីកាដូថ្មីៗជាច្រើនហូរហែនាថ្ងៃខួបកំណើតដែលអ្នកទាំងពីរបានជូនគ្នាទៅវិញទៅមកដូចជា រថយន្ដប្រណីតប្រភេទ MUSTANG និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone X តម្លៃជាង 1ពាន់ដុល្លារហើយនោះ ស្រាប់តែថ្មីៗនេះទៀត តារាស្រីរូបនេះបានបង្ហោះសារទារកាដូថ្មីមួយទៀតពីគូស្នេហ៍នាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ នៅថ្ងៃទី14 ខែកុម្ភៈ ខាងមុខនេះ។
ផ្ដើមចេញពីលោក ងួន ចាន់ដេវីត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកទៅកាន់កញ្ញា ទេព បូព្រឹក្ស ដោយបង្ហើបថា លោកស្រឡាញ់ និងចង់បានទូរស័ព្ទដៃទំនើបម៉ាក Huawei Mate 10 Pro ពីកញ្ញា ទេព បូព្រឹក្ស។ បន្ទាប់បានឃើញសាររបស់តារាចម្រៀងប្រុសរូបនេះរួចហើយ កញ្ញា បូព្រឹក្ស ក៏បានតបទៅវិញថា «Okay បានចាស! តែដល់ថ្ងៃទី14/02 ខ្ញុំសុំ Huawei មួយវិញដែរ ពណ៌អីក៏បាន hehehheheh….»៕






តាមរយៈការចេញផ្សាយរបស់គេហទំព័រសុខភាពមួយបានឱ្យដឹងថា ជនជាតិចិនបានរកឃើញថា បន្លែតាំងអោ ឬភាសាចិនហៅថា Qinghao Su និងភាសាអង់គ្លេសហៅថា Artemisinin មានសម្បូរទៅដោយសារធាតុ Artemisinin អាចជួយសម្លាប់កោសិកាមេរោគមហារីកសុដន់បានរហូតដល់ទៅ 98% និងអាចជួយប្រយុទ្ធប្រឆាំងជាមួយកោសិកាមហារីកផ្សេងទៀតបានដូចគ្នា នៅក្នុងរយៈពេល 16ម៉ោងតែប៉ុណ្ណោះ។
អ្នកវិទ្យាសាស្ត្រជីវវិទ្យា និងក្រុមអ្នកជំនាញឱសថបុរាណ បានធ្វើស្រាវជ្រាវចំពោះរុក្ខជាតិបន្លែប្រភេទនេះ និងបានអះអាងថា រុក្ខជាតិបន្លែមួយប្រភេទនេះមានសម្បូរទៅដោយសារធាតុ Artemisinin ដល់ទៅ28%ដែលវាមានសមត្ថភាពកម្ចាត់ និងសម្លាប់កោសិកាមហារីកសុដន់ ថែមទាំងបង្អាក់ដំណើរការកកើតរបស់កោសិកាមហារីកបានយ៉ាងល្អប្រសើរផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺសារធាតុនៅក្នុងដើមតាំងអោ មិនបានបង្កឱ្យកើតមានគ្រោះថ្នាក់អាក្រក់ណាមួយចំពោះសុខភាពរបស់យើងឡើយ ជាពិសេសចំពោះកោសិកាដទៃទៀតនៅក្នុងរាងកាយរបស់មនុស្សយើង។
ជាមួយគ្នានេះដែរ ខាងផ្នែកគ្រូថ្នាំបុរាណចិនបានប្រាប់ពីការប្រើប្រាស់ ទទួលទាន និងគុណប្រយោជន៍របស់បន្លែតាំងអោថា អាចចាត់ទុកបានថា រាប់ពាន់ឆ្នាំមកហើយ បន្លែមួយប្រភេទនេះត្រូវបានគេប្រើប្រាស់ជាថ្នាំដែលសម្បូរទៅដោយសារធាតុដែក និងសម្រាប់សម្លាប់ប៉ារ៉ាស៊ីតបានយ៉ាងល្អប្រសើរ។ សារធាតុដែកដែលចូលទៅបន្សំនៅក្នុងកោសិកាមហារីក និងជួយព្យាបាលនិងពន្យារស្ថិរភាពរបស់ជំងឺមហារីក ដែលជាហេតុបណ្ដាលឱ្យកោសិការោគត្រឡប់មកមានភាពដូចធម្មតាឡើងវិញ ហើយក្រៅពីនេះ ការរួមបញ្ចូលខ្លួនរបស់សាធាតុដែក និងសារធាតុ Artemisinin គឺវាមានភាពល្អប្រសើរក្នុងការសម្លាប់កោសិកាមហារីក។ ការលើកឡើងរបស់ក្រុមអ្នកជំនាញផ្នែកសុខភាពនៅទីក្រុង ញូវយ៉ក ក៏បានប្រាប់ថា ដើមតាំងអោ អាចរារាំងការបង្កើតម៉ូលេគុល E2F1 ដែលជាដំណើរការកកើតរបស់កោសិកាមហារីកសុដន់ ថែមទាំងជួយបង្អាក់ការរីកលូតលាស់របស់កោសិកាមហារីកដទៃទៀតបានយ៉ាងល្អទៀតផង។
រហូតមកដល់ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើននាក់ណាស់ដែលបានមើលរំលងពីគុណប្រយោជន៍របស់បន្លែ “តាំងអោ” ដោយមិនបានដឹងពីតម្លៃរបស់វាចំពោះសុខភាព និងការការពារពីជំងឺមហារីក។ ដើមតាំងអោ មិនត្រឹមតែអាចជួយដល់សុខភាពរបស់យើងឡើយ វាក៏អាចជួយបង្កើនប្រាក់ចំណូលពីការដាំដុះរបស់បងប្អូនប្រជាកសិករផងដែរ ព្រោះថា បន្លែមួយប្រភេទនេះ មានតម្លៃថ្លៃសមរម្យនៅលើទីផ្សារ៕