Category: សង្គម និងសេដ្ឋកិច្ច

  • វិធី 7 យ៉ាង​បញ្ចុះ​ជាតិ​ស្ករ បន្ថយ​រោគា

    វិធី 7 យ៉ាង​បញ្ចុះ​ជាតិ​ស្ករ បន្ថយ​រោគា

    ទោះជា​រសជាតិ​ផ្អែម​ជួយ​បង្កើន​ភាព​ឈ្ងុយឆ្ងាញ់​ដល់​ម្ហូបអាហារ​ក៏ដោយ តែបើ​បរិភោគ​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​កើតរោគធាត់ រោគ​បេះដូង និង​រោគ​លើសឈាម​បាន ដូច្នេះ​វិធី​ងាយ​បំផុត និង​ឃើញ​លទ្ធផល​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ និង​ថាមពល​គឺកាត់បន្ថយ​ការទទួល​ទាន​ស្ករ​ចុះ​បន្តិចម្តងៗ ដូចជា បន្ថយ​បរិមាណ​ស្ករ​នៅក្នុង​ទឹកតែ កាហ្វេ ឬ​អាច​ប្រើ​ស្ករ​សិប្ប​និមិត្ត និង​ចៀសវាងអាហារ​ដែលមាន​ស្ករ​ច្រើន ដោយ​វិធី​ដូចខាងក្រោម​នេះ

    1 . កុំ​ភ្លេចខ្លួន​ជឿ​ពាក្យឃោសនា​ថា វា​ជា “ស្ករ​សុខភាព” ព្រោះ​មិន​ថា​ជា​ស្ករ​ប្រភេទ​ណាក៏ដោយ ក៏​សុទ្ធតែ​ផ្តល់នូវ​ថាមពលស្មើគ្នា​ទាំងអស់ ។

    2 . ទទួលទាន​ផ្លែឈើ​ជំនួស​នំ ឬ​បង្អែម ព្រោះ​ផ្លែឈើ​មាន​វិ​តា​មីន សារធាតុ​រ៉ែ និង​មាន​កាក​សរសៃ​ដែល​ជួយ ឬ​ពន្យារ​ការបឺត​ជ្រាប​ជាតិ​ស្ករ​ទៅក្នុង​រាងកាយ និង​ខា​បូ​ហាយ​ដ្រេ​ត​ដែលជា​មូលហេតុ​របស់​រោគ​ធាត់ និង​គួរ​ចៀសវាង​ញ៉ាំ​ទឹក​ផ្លែឈើ​កំប៉ុង ព្រោះនឹង​ទទួលបាន​ជាតិ​ស្ករ​លើសពី​តំរូវការ ។

    3 . បន្ថយ ឬ​កម្ចាត់​ខា​បូ​ហាយ​ដ្រេ​ត​បំប្លែង ពពួក​នំប៉័ង និង​នំ​បេ​ឃើ​រី​ដែល​នឹង​ប្រែ​ក្លាយទៅជា​ស្ករ​នៅក្នុង​ឈាម​បាន​លឿនប្រហាក់ប្រហែលគ្នា​នឹង​ការ​ញ៉ាំ គ្លុយ​ខូ​ស​ដែរ ក្រៅពីនេះ​ខា​បូ​ហាយ​ដ្រេ​ត​ដែល​សល់​ពី​ការប្រើប្រាស់​នឹងត្រូវ​ប្រមូល​សន្សំ​ជា Triglyceride ជា​ខ្លាញ់​ដែល​រាងកាយ​រក្សា​ទុកជា​ស្បៀង ។

    4 . ប្រយ័ត្ន​អាហារ​ចម្អាប​គ្មាន​ជាតិ​ខ្លាញ់ តាមរយៈ​ការជឿខុសៗដែលថា បើ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ នឹងមិន​ធ្វើឱ្យ​ធាត់​ទេការពិត​វិញ អាហារ​គ្មាន​ជាតិ​ខ្លាញ់ នៅមាន​ស្ករ និង​បរិមាណ​កាឡូរី​ខ្ពស់​ផងដែរ ។

    5 . អាន​ស្លាក​ណែនាំ​របស់​អាហារ​ដើម្បី​រកមើល​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​មិនល្អ សម្រាប់​អ្នក​ដែល​កើតរោគ​ទឹកនោមផ្អែម អាចប្រើប្រាស់​សារធាតុ​ផ្អែម​ប្រភេទ​ផ្តល់​ថាមពល​តិច ដែល​ច្រើន​មាន​បញ្ជាក់​នៅលើ​ស្លាក​អាហារ​ថា “គ្មាន​ជាតិ​ស្ករ” ឬ “Sugar free” ។

    6 . ប្រយ័ត្ន​ការប្រើ​សារធាតុ​ផ្តល់​ជាតិ​ផ្អែម​សិប្ប​និមិត្ត ឬ​សារធាតុ​ជំនួស​ភាព​ផ្អែម​ច្រើន​លើស​កំណត់ ព្រោះ​អាចធ្វើឱ្យ​រាងកាយ​កើតមាន​ភាព​ចង់​ញ៉ាំ​ស្ករ ឬ​ខា​បូ​ហាយ​ដ្រេ​ត​កាន់តែខ្លាំង​ឡើង ។

    7 . គណនា​បរិមាណ​ជាតិ​ស្ករ​ដោយ​អាន​ព័ត៌មាន​ភោជនាហារ​ដែល​បង្ហាញ​ពី​បរិមាណ​ជាតិ​ស្ករ​ទាំងអស់​ជា​ក្រាម រួច​ចែកជា 4នឹង​បាន​ស្មើនឹង​ចំនួន​ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ចូល​ទៅជា​រង្វាស់​ស្លាបព្រា​កាហ្វេ៕

  • Forbes៖ Huawei នឹងមិន​ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ

    Forbes៖ Huawei នឹងមិន​ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ

    អាមេរិក៖ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC) តែងតែ​ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ត្រកូល P របស់ខ្លួន ប៉ុន្តែ​នៅ​ឆ្នាំនេះ មាន​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​មក​ដូចគ្នា​ថា Huawei មិន​បង្ហាញ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ។

    គេហទំព័រ​បស់ Forbes បាន​ចុះផ្សាយ​ថា ព័ត៌មាន​នេះ ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹង​តាំងពី​ថ្ងៃទី 09 ខែមករា​មកម្ល៉េះ ប៉ុន្តែ​គេ​មិនទាន់​ជឿជាក់​ទៅលើ​ព័ត៌មាន​នោះ​ទាំងស្រុង​ទេ រហូតដល់​ថ្មី​នេះ សារព័ត៌មាន​កូរ៉េ ET News បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Huawei នឹងមិន​បង្ហាញ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ។

    នៅមុននេះ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា Huawei នឹង​បង្ហាញ​ស្មា​ត​ហ្វូ​ន P20 ឬ P11 ដើម្បី​វាយ​លុយ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​មួយចំនួន​ជាមួយនឹង​ក្រុមហ៊ុន​ក្នុង​តំបន់​ទើប Huawei ពន្យា​ពេល​ក្នុងការ​ប្រកាស​ស្មា​ត​ហ្វូ​ន​ថ្មី ហើយ​បើតាម​ប្រភព​ជិតស្និទ្ធ​បាន​លួច​បន្ថែមទៀតថា រដ្ឋាភិបាល​អាមេរិក​មិន​ចង់ឱ្យ​ឧបករណ៍​អេឡិចត្រូនិក​របស់ Huawei ហូរ​ចូល​ទីផ្សារ​អាមេរិក៕

  • ពេល​កូន​សម្លាញ់​មិន​ចង់​ញ៉ាំ រើស​ច្រើន គួរ​ធ្វើ​យ៉ាងម៉េច​ស្រួល​ទៅ?

    ពេល​កូន​សម្លាញ់​មិន​ចង់​ញ៉ាំ រើស​ច្រើន គួរ​ធ្វើ​យ៉ាងម៉េច​ស្រួល​ទៅ?

    អ្នក​ម្តាយ​ភាគច្រើន​មាន​កង្វល់​ក្នុង​ចិត្ត​រឿង​កូនតូច​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់ ព្រោះ​ស្ទើរតែ​គ្រប់ពេល អ្នក​ម្តាយ​ត្រូវ​ទប់ទល់​នឹង​បញ្ហា​ដែល​កូនតូច​សម្លាញ់​មិន​ព្រម​ញ៉ាំ​អាហារ ញ៉ាំ​តិច ញ៉ាំ​រើស និង​បៀម​បាយ​មិន​ព្រម​ទំពា​លេប ដែល​នឹង​ហុច​ផល​អាក្រក់​ដល់​ការរីកចម្រើន​ធំធាត់ ការ​វិវឌ្ឍន៍​ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង​របស់​កូនតូច​ក្នុង​រយ:ពេល​វែង។

    តើ​កូនតូច​សម្លាញ់​របស់​អ្នកមាន​ទង្វើ​ទាំងអស់​នេះដែរ ឬទេ?
    – កូនតូច​ធុញទ្រាន់​នឹង​អាហារ

    កូន​សម្លាញ់​មាន​ភាព​ឃ្លាន​អាហារ​តិច ទោះជា​អ្នក​ម្តាយ​ប្តូរ​មុខ​អាហារ​ច្រើនយ៉ាង​ហើយក៏​ដោយ។
    – កូនតូច​មិន​ងាយ​ញ៉ាំ​អាហារ
    កូន​សម្លាញ់​របស់​អ្នក​យំ​នៅពេល​ឃើញ​អាហារ ឬ​រករឿង​ង​ង៉ក់​ពេល​បញ្ចុក​អាហារ ឬ​បដិសេធ​មិន​ញ៉ាំ​ដោយ​ការ​យកដៃ​ខ្ទប់មាត់។
    – កូនតូច​មហារពឹស​មិន​ព្រម​ញ៉ាំ​អាហារ
    កូន​សម្លាញ់​របស់​អ្នក​ចូលចិត្ត​លេង​ក្នុងពេល​អ្នក​បញ្ចុក​អាហារ ឬ​ពេល​ញ៉ាំ​បាយ។
    – កូន​សម្លាញ់​រើស​ចំណី
    កូន​សម្លាញ់​របស់​អ្នក​មិន​ចូលចិត្ត​អាហារ​មួយចំនួន ដោយសារតែ​ក្លិន រសជាតិ ឬ​រូបរាង​របស់​អាហារ​នោះ។

    បើ​កូន​របស់​អ្នកមាន​ទង្វើ​ដូចខាងលើ​ត្រឹមតែ 1ចំណុច​នោះ អាច​សរុប​បាន​ថា កូន​របស់​អ្នកមាន​បញ្ហា​រឿង​ការហូបចុក ដែល​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់​របស់​រាងកាយ និង​ការ​វិវឌ្ឍន៍​របស់​ខួរក្បាល​ហើយ។

    ការប៉ះពាល់​ផ្នែក​រាងកាយ និង​សុខភាព ៖
    – បើ​កូន​បានទទួល​សារធាតុ​អាហារ និង​ថាមពល​មិន​គ្រប់គ្រាន់ នឹង​ហុច​ផល​ឱ្យ​កូន​មាន​ទម្ងន់​ខ្លួន និង​កម្ពស់​ទាប​ជាង​ប្រក្រតី​តាម​អាយុ និង​ភេទ។
    – កូន​អាច​នឹងខ្វះ​វិ​តា​មីន និង​សារធាតុ​រ៉ែសំខាន់ៗ ដែល​ហុច​ផល​មិនល្អ​ដល់​ការធ្វើការងារ​ជា​ប្រក្រតី​របស់​រាងកាយ ដូចជា​ខ្វះ​សារ​ធាតុដែក​ធ្វើឱ្យ​កើត​សភាវ​លោហិត​រាវ​ស្លេក និង​ធ្វើឱ្យ​កុមារ​ក្រ​ធំ។
    – កូន​អាច​នឹងមាន​សញ្ញា​ថា ឈឺ​ញឹកញាប់ ដោយសារតែ​រាងកាយ​ផលិត​ប្រព័ន្ធ​ការពារ​ជំងឺ​មិនបាន​ពេញទំហឹង។

    ការប៉ះពាល់​ខាង​ផ្នែក​ការរៀន​យល់ដឹង ៖
    កូន​បានទទួល​វីតាមីន និង​សារធាតុ​រ៉ែ​មិន​គ្រប់គ្រាន់ ហុច​ផលប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍ និង​ការរៀន​យល់ដឹង ដូចជា ខ្វះ​សារ​ធាតុដែក​នឹង​ហុច​ផល​ឱ្យ​កូន​មានការ​វិវឌ្ឍន៍ និង​ការរៀន​យល់ដឹង​យឺត និង​ស្ពឹក​ជាង​កុមារ​ឯទៀត។ ដូច្នេះ​អ្នក​ម្តាយ​ដែលមាន​កូនតូច​រីកចំរើន​ធំធាត់​យឺត​ជាង​អាយុ ឬ​មាន​ទង្វើ​ក្នុងការ​ញ៉ាំ​មិន​សម​ទំនង​នោះ ការ​រិះរក​អាហារ ដែលមាន​រូបមន្ត​គ្រប់គ្រឿង​ដើម្បី​បង្កើន​ភាពជឿជាក់​ក្នុង​ចិត្ត​ថា កូនតូច​ពិតជា​បានទទួល​សារជាតិ​អាហារ​គ្រប់​ប្រភេទ​ក្រុម​ដែលមាន​តុល្យភាព​ចំពោះ​រាងកាយ ទាំង​ប្រូតេអ៊ីន កាបូ​ហាយ​ដ្រេ​ត ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ 28 ប្រភេទ រួម​ជាមួយនឹង​ការព្យាយាម​កែសម្រួល​ទង្វើ​របស់​កូនតូច​ឱ្យ​អាច​ញ៉ាំ​បាន​យ៉ាង​សមរម្យ​ផង​នោះ នឹង​ជួយ​ឱ្យ​កូនតូច​មានការ​រីកចម្រើន​ធំធាត់​សម​នឹង​វ័យ មានការ​វិវឌ្ឍន៍​ដ៏​ល្អ និង​មាន​សុខភាព​រឹងមាំ ព្រមទាំង​រៀន​យល់ដឹង​ខាង​ផ្នែកផ្សេងៗបាន​យ៉ាង​ពេញ​សមត្ថភាព​ទៀតផង៕

  • ខេម មមារញឹកយ៉ាងណាក៏មិនភ្លេចពីសកម្មភាពសប្បុធម៌

    ខេម មមារញឹកយ៉ាងណាក៏មិនភ្លេចពីសកម្មភាពសប្បុធម៌

    ទន្ទឹមពេលកំពុងតែមានប្រជាប្រិយភាពខ្លាំង អធិរាជសំឡេងស្អក ឬ ខេម បានបង្ហាញពីសកម្មភាពសប្បុរសធម៌នានាជាច្រើននៅលើបណ្ដាញទំនាក់ទំនងរបស់លោកផ្ទាល់ ក្នុងគោលបំណងល្អមួយនេះជួយដល់សង្គម និងបងប្អូនក្រីក្រលំបាក ដែលមានតែដំបូលប្រក់មេឃ។

    នៅព្រឹកថ្ងៃទី26 ខែមករា ឆ្នាំ 2018 ថ្ងៃម្សិលមិញនេះ តារាចម្រៀង ខេម បាន​បង្ហោះ​សាររៀប​រាប់រំឭកអត្ថន័យជីវិតដែលបង្ហាញពីតថភាពជីវិតក្រខ្សត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្រែព្រិច ឃុំអភិវឌ្ឍ ស្រុក ខេត្តកំពុងឆ្នាំ។ តារារូបនេះ បានធ្វើការ Live Video បង្ហាញពីសកម្មភាពផ្ដល់អំណោចបន្ដិចបន្តួច ព្រមទាំងពោលថា«លើលោកនេះអ្នកណាចង់ក្រ គ្រាន់​តែជាសេចក្តីស្រឡាញ់បន្តិចបន្តួចជូនដល់ពុកម៉ែបងប្អូនដែលត្រូវការ ពេលខ្ញុំអត់​ខ្ញុំក៏ត្រូវការ​ដូចជាពួក​គាត់​ដែរ»។

    សូមជម្រាបបន្ថែមទាំងសំណេរដែលបង្កប់ដោយអត្ថន័យជីវិតតស៊ូក្នុងភាពអត់ឃ្លាន និងមានទឹកចិត្តសណ្ដោះអាណិតអាសូដល់ប្អូនក្រីក្ររស់នៅរួមខេត្តផងនេះ តារាចម្រៀងរូបនេះបានបញ្ជាក់ដែរថា «នៅព្រឹកថ្ងៃនេះ ខ្ញុំបានរួមដំណើរជាមួយម៉ែធម៌ ពាំនាំអំណោចដែលជាស្ពន់​ស័រធានា​តារា​ទៅច្រៀង​នៅប្រទេសបារាំង គាត់បានចុះមកធ្វើមនុស្សធម៌ជួយអ្នកក្រក្រីនៅកម្ពុជា ។ មិនទៅធ្វើ​នៅឯណាទេ តែបែជាធ្វើ​នៅខេត្ត​កំណើត​កូនទៀត»៕

  • ភ្ញាក់ផ្អើល ខណៈ វង្ស ថា​ណាន់ ដើរចេញពីកម្មវិធី Cambodian Idol រដូវកាលទី 3

    ភ្ញាក់ផ្អើល ខណៈ វង្ស ថា​ណាន់ ដើរចេញពីកម្មវិធី Cambodian Idol រដូវកាលទី 3

    កាលពីរាត្រីយប់មិញនេះ មហាជនអ្នកគាំទ្របានភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបេក្ខជន  វង្ស ថា​ណាន់ ដែលមានសំឡេងល្អ និងអាចប្រើប្រាស់សំឡេងរហូតដល់តុងខ្ពស់ បានចាកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 3 ទាំងសម្រក់ទឹកភ្នែក។

    បេក្ខភាពខាងលើនេះ បានរៀបរាប់នូវអារម្មណ៍ក្តុ​ក្តួលនៅក្នុងចិត្ត ដែលលាយលំជាមួយទឹកប្រាប់ពិធីករទាំងពីររូប និងមហាជនថា «​ពិតជា​ស្តាយ​ខ្លាំងណាស់​ដែល​ខ្ញុំ​មិនអាច​បន្តទៅ​វគ្គ​ក្រោយ​បាន ខ្ញុំ​បាន​ព្យាយាម​អស់ពី​លទ្ធភាព​ហើយ តែ​នៅ​មិនអាច​ឆ្លង​ផុត​ទៀត » ។

    សូមជម្រាបបន្ថែមថា តារាចម្រៀង និងជាបេក្ខភាពប្រឡងរូបនេះ គឺជា​បេក្ខជន​មួយរូប​ដែលមាន​ទេពកោសល្យ​ចម្រៀង​ល្អ និង​មាន​អ្នក​ស្រឡាញ់​គាំទ្រ​ច្រើន ដោយឡែកចំពោះវិញ្ញាសារប្រលង​នាយប់មិញ​នេះ គឺស្ថិតនៅក្នុង​ទឹកដី​ខេត្ត មណ្ឌល​គី​រី​នី ដែល​ស្ថិតក្រោម​អាកាសធាតុ​ដ៏​ត្រជាក់ ក៏ប៉ុន្ដែ លោក វង្ស ថា​ណាន់ បាន​ព្យាយាម​អស់ពី​លទ្ធភាពហើយ តែដោយសារ​អាកាសធាតុ​ត្រជាក់​ពេក ទើប​ជាហេតុធ្វើឱ្យ​សម្លេង​លោក​មានការ​ប្រែប្រួល​បន្តិច រហូតដល់​គណកម្មកា​រទាំង 4 រូប សម្រេចចិត្ត​មិនឱ្យ រូបលោកធ្លាក់​នៅក្នុង​វគ្គ​នេះតែម្ដង  តែទោះជា​យ៉ាងនេះ​ក្តី គណៈកម្មការ​នៅតែ​សរសើរ​ថា វង្ស ថា​ណាន់ ជា​បេក្ខជន​ដែលមាន​សម្លេង​ល្អ ៕

  • តារាកំប្លែង នីឡា បញ្ចេញដើមទ្រូងមូលក្លំ និងបង្ហើបរឿងគូអនាគត

    តារាកំប្លែង នីឡា បញ្ចេញដើមទ្រូងមូលក្លំ និងបង្ហើបរឿងគូអនាគត

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា នៅថ្ងៃទី 27 ខែ មករា ឆ្នាំ 2018 នេះ បានបង្ហោះរូបភាពជាច្រើនស្លឹក ខណៈដែលនាងកំពុងតែឈរបង្ហាញរាងនៅលើឆ្នេរសមុទ្រ។ ដោយឡែករូបភាពនិមួយៗ គេសង្កេតឃើញនាងបានបង្ហាញឱ្យឃើញពីសាច់ដ៏សខ្ចី និងបញ្ចេញដើមទ្រូងដ៏មូលក្លំ ដែលទីជាចាប់អារម្មណ៍របស់មហាជន ជាពិសេសនោះគឺអ្នកគាំទ្របុរសផ្ទាល់តែម្ដង។

    យ៉ាងណាមិញ តារាស្រីរូបនេះបានរៀបរាប់ពេចន៍មួយចំនួន ដែលបានស្ដែង​ឱ្យដឹងពីការជ្រើសរើសគូជីវិតថា « គួរតែជ្រើសរើសមនុស្សម្នាក់ដែលអាចទួលយកចិត្តគំនិតរបស់អ្នកមិនមែនរូបកាយរបស់អ្នកមនុស្សម្នាក់ ដែលអាចទទួលយកចំនុចអាក្រក់របស់អ្នកមិនមែនទទួលតែចំនុចល្អ…មនុស្សដែលដឹងពីចំនុចខ្សោយរបស់អ្នកហើយនៅតែស្រឡាញ់អ្នក»។

    គួររំឭកផងដែរថា ​កាលពីកន្លងមកកូនស្រី​លោកតា វ៉ិ​ច​ទ័​ររូបនេះ ធ្លាប់បាន​បង្ហើប​ពី​លក្ខណៈ​បុរស​ដែល​ខ្លួន​ប្រាថ្នា​ចង់បាន​ជា​គូ​អនាគត​ថា «​មិនត្រូវ​ការ​បុរស​ដែល ស៊ី​វិ​ល័យ ហើយ​មាន​ទេ ត្រឹម​ចង់បាន​បុរស​ម្នាក់ ដែល​មើលថែ​ខ្ញុំ ដូច​ប៉ា​មើលថែ​ខ្ញុំ និង ស្រឡាញ់​ខ្ញុំ​អស់ពី​បេះដូង ហ៊ាន​ទទួលយក​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន ទោះ​មាន​អ្វី​កើតឡើង​ក៏ដោយ​» ។​ តាម​សម្ដី​របស់ នី​ឡា បុរស​ដែល​នាង​ប្រាថ្នា​ចង់បាន​ជា​គូ​អនាគត​នោះ មិនបាច់​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហ៊ឺហារ​ពេក​ទេ សំខាន់​ចេះ​ស្រឡាញ់​នាង មើលថែ​នាង​ដូច​ឪពុក​របស់​នាង​គឺ​គ្រប់គ្រាន់ ៕

  • បែកធ្លាយ!! តារាស្រីសិចស៊ី សេង សូណា បង្ហាញឈុតរោលរាលជាមួយជនបរទេស

    បែកធ្លាយ!! តារាស្រីសិចស៊ី សេង សូណា បង្ហាញឈុតរោលរាលជាមួយជនបរទេស

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី 27 ខែមករា ឆ្នាំ 2018 នេះបានដឹងថា បើ់តាមការទម្លាយរបស់គណនីដែលមានឈ្មោះថា Peng Sunheng បានទម្លាយវីដេអូសម្ដែងរបស់តារាស្រី សេង សូណា ក្នុងឈុតឆាករោលរាលយ៉ាងក្ដៅសាច់ជាមួយតារាសម្ដែងបរទេស ដោយមានភាពជឿជាក់លើថ្វីដៃសម្ដែងខ្លាំង។

    បើតាមការសង្កេតតាមរយៈវីដេអូដែលបានបង្ហោះនេះ គេសម្គាល់ឃើញថា តារាស្រីសិចស៊ីនិយមបញ្ចេញដើមទ្រូង សេង សូណា បានបញ្ចេញកាយវិការយ៉ាងរស់រវើក ពោរពេញទៅដោយភាពជឿជាក់ និងមានទេពកោសលសម្ដែងឈុតរោលរាលបានយ៉ាងជំនាញ ដោយនាងសម្ដែងបានល្អ ស្និទ្ធស្នាល និងស៊ីចង្វាក់គ្នាជាមួយតួឯកប្រុស។ ដោយក្នុងវីដេអូស្រើបស្រាលនោះ ស្រីស្រស់ដើមទ្រូងមូលក្បំ ត្រកៀកសាយ សេង សូណា បានដើរសំដៅទៅរកតារាសម្ដែងប្រុសជនជាតិបរទេស ដើម្បីឱប ថើប ជញ្ជក់មាត់ ហាក់បីដូចជា មិនខ្វល់ខ្វាយ ពីអារម្មណ៍អ្នកទស្សនាទាល់តែសោះ ហើយវីដេអូនោះទៀតសោត គេមិនដឹងថា សម្ដែងនៅក្នុងរឿងអ្វីនោះឡើយ។

    គួររំឭកផងដែរថា តារា​សម្ដែង​សិចស៊ី​កញ្ញា សេង សូណា ​ធ្លាប់បាន​បញ្ជាក់ប្រាប់អ្នកសារព័ត៌មានកន្លងទៅថា ​នាង​នឹង​ចូល​ខ្លួន​ថត​រឿង​អាមេរិក​២​រឿង ​ហើយ​សុទ្ធ​តែ​ដើរ​តួ​សិចស៊ី​ទាំង​អស់​នៅ​ឆ្នាំ​នេះ។ នាងក៏បានបញ្ជាក់ប្រាប់ដែរថា « កន្លង​មក​ខ្ញុំសម្ដែង​ជា​តួអង្គ​ស្នេហា​រោល​រាល​យ៉ាង​ជោគ​ជ័យ​ច្រើន​រឿង​ហើយ​ ឥឡូ​វនៅ​ខែ​កុម្ភៈ​នេះ ​ខ្ញុំកុង​ត្រាស​ម្ដែង​រឿង​ឲ្យ​អាមេរិក​២​​ រឿង​ទៀត​ហើយ​ ដែល​រឿង​ទាំង​ពីរ​គឺសុទ្ធ​តែ​មាន​ប្លង់​ស្នេហា​រោល​រាល​តែ​ម្ដង​ ហើយ​ខ្ញុំអ​ត់​គិត​ថាក្រោ​យ​ពេល​សម្ដែង​ហើយ​មាន​ការ​ប្រកាស​បិទ​ខ្ញុំពី​សិល្បៈ​នោះដែរ ​ព្រោះ​​បើ​ក្រសួង​ឲ្យគេ​ថត​រឿង​ហ្នឹង​មាន​ន័យ​ថា​ខ្ញុំសម្ដែង​ក្នុង​រឿង​ហ្នឹង​ក៏​មិន​ខុស​ដែរ»៕

  • ការលក់​ស្មា​ត​ហ្វូ​ន​នៅ​ទីផ្សារ​ចិន​មានការ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ 2017 ខណៈដែល Huawei នៅតែ​បន្ត​កើនឡើង

    ការលក់​ស្មា​ត​ហ្វូ​ន​នៅ​ទីផ្សារ​ចិន​មានការ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ 2017 ខណៈដែល Huawei នៅតែ​បន្ត​កើនឡើង

    ចិន៖ យោងតាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន បាន​ធ្លាក់ចុះ​រហូតដល់ 4% នៅក្នុង​ឆ្នាំ 2017 ដែល​នេះ​ជា​តួលេខ​មិន​ធ្លាប់​កើតមានឡើង​សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​យក្ស​នៅ​អាស៊ី ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Huawei វិញ​គឺ​កើន​ខ្ពស់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Phone Arena នៅ​ថ្ងៃទី 27 ខែមករា ឆ្នាំ 2018។

    ក្រុមហ៊ុន​ស្រាវជ្រាវ Canalys បាន​បង្ហាញថា នៅក្នុង​ឆ្នាំ 2017 មាន​ស្មា​ត​ហ្វូ​ន​ត្រឹមតែ 459លាន​គ្រឿង​ប៉ុណ្ណោះ​ត្រូវបាន​លក់​នៅក្នុង​ប្រទេស​ចិន ជាពិសេស​គឺ​តួលេខ​នៃ​ការ​លក់បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ត្រីមាស​ទី4 ចុងឆ្នាំ 2017 តែម្ដង ដែលជា​ហេតុ​ធ្វើឱ្យ តួលេខ​នៃ​ការលក់​ប្រចាំឆ្នាំ​ធ្លាក់ចុះ 4% បើ​ធៀប​នឹង​ឆ្នាំ 2016។

    នៅក្នុង​របាយការណ៍​បាន​បង្ហាញថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei លក់បាន​ស្មា​ត​ហ្វូ​ន 24លាន​គ្រឿង​នៅក្នុង​ត្រីមាស​ទី4 ឆ្នាំ 2017 និង​លក់បាន​ជាង 90លាន​គ្រឿងក្នុង​រយៈពេល​ចេញ1ឆ្នាំ 2017 ដែល​តួលេខ​នេះ ត្រូវបាន​គេ​មើលឃើញថា កើនឡើង​ជាង​ឆ្នាំមុន។

    ចំណែក​ក្រុមហ៊ុន Oppp វិញ​គឺ​តួលេខ​នៃ​ការលក់​បាន​ធ្លាក់ចុះ​រហូតដល់ 16% បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​ទទួលបាន​ត្រឹមតែ 19លាន​គ្រឿង​នៅត្រឹម​មាស​ទី4 ឆ្នាំ 2017 រីឯ Vivo វិញ​គឺ​បាន​ធ្លាក់ចុះ 7% ដោយ​ទទួលបាន​ត្រឹមតែ 17លាន​គ្រឿងក្នុង​ត្រីមាស​ដូចគ្នា៕

  •   មែនឬ? ស្ត្រី​មានគភ៌ ស្អប់​អ្នកណា ខឹង​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ?

      មែនឬ? ស្ត្រី​មានគភ៌ ស្អប់​អ្នកណា ខឹង​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ?

    ជំនឿ​ដែលថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ខឹង​អ្នកណា ឬ​ស្អប់​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ វា​អាច​មើល​ទៅជា​រឿង​មួយ​ដែល​ស្ត្រី​មានគភ៌​មួយចំនួន​ក៏​ជឿ តែ​ខ្លះទៀត​និយាយថា វា​មិនមាន​ពាក់ព័ន្ធ​គ្នា​ទេ។

    នៅក្នុង​ការពិត​វិញ មូលហេតុ​ដែល​ធ្វើឱ្យមាន​ការនិយាយតៗគ្នា​ឡើង​ថា បើ​អ្នកមាន​ផ្ទៃពោះ​ស្អប់​អ្នកណា កូន​កើតមក​នឹង​ស្រដៀង​នឹង​ម្នាក់​នោះ វា​អាចជា​ឧបាយកល​របស់​មនុស្ស​សម័យបុរាណ​ដែល​មិន​ចង់ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​សុខភាព​ផ្លូវចិត្ត​មិនល្អ និង​មិន​ចង់ឱ្យមាន​ភាព​តានតឹង ធុញថប់ មួម៉ៅ​រហូត​ហុច​ផល​មិនល្អ​ទៅដល់​ទារក​នៅក្នុង​គភ៌​ហ្នឹងឯង។

    មែនឬ​អត់? ស្ត្រី​មានគភ៌​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត កូន​កើតមក​នឹងមាន​មុខមាត់​ដូច​មនុស្ស​ម្នាក់​នោះ?

    ក្នុង​ផ្លូវ​ផ្ទុយគ្នា​វិញ ជំនឿ​ដែលថា បើ​អ្នកមាន​ផ្ទៃពោះ​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត ឬ​នឹកឃើញ​រឿង​ដែល​ខ្លួនឯង​ចូលចិត្ត កូន​ប្រសូត​ចេញមក​ក៏​នឹងមាន​មុខមាត់​ដូច​មនុស្ស​ម្នាក់​នោះ ឬ​ចូលចិត្ត និង​មាន​ទេពកោសល្យ​ក្នុង​រឿង​ដែល​ម្ដាយ​តែង​នឹកឃើញ​ញឹកញាប់​កាលពីពេល​តាំង​គភ៌​នោះឯង។ ជំនឿ​នេះ ក៏​អាចជា​ឧបាយកល​មួយទៀត​របស់ចាស់ៗបុរាណ​ដែល​ចង់ឱ្យ​ស្ត្រី​មានគភ៌​មាន​សុខភាព​ផ្លូវចិត្ត​ដែល​ល្អ​នឹក​ឃើញតែ​រឿងល្អៗនឹង​បាន​សប្បាយចិត្ត​ហ្នឹងឯង។

    នៅក្នុង​ការពិត​វិញ លក្ខណៈ​ខាង​រូប​កាយ​របស់​កូន​នៅក្នុង​ផ្ទៃ​នោះ ត្រូវបាន​កំណត់ដោយ​មាន​តួ​ហ្ស៊ែ​ន​ជាច្រើន​ផ្គុំ​ចូលគ្នា ដោយ​កូនតូច​នឹង​បានទទួល​ហ្ស៊ែ​ន​ទាំងពី​ឪពុក និង​ម្ដាយ មិនមែន​បាន​ពី​នរណាម្នាក់​ផ្សេង​ឡើយ។ ទោះជា​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​យូរ​ប៉ុនណា​ក៏ដោយ ក៏​មុខមាត់​របស់​កូន​មិន​ខុសប្លែក​ពី​ហ្ស៊ែ​ន​ដែល​បានទទួល​ពី​ឪពុក និង​ម្ដាយ​ដែរ។

    អី​ចឹ​ង តើ​ចរិត​និស្ស័យ​របស់​កូន​បានមកពី​នរណា?

    ចំណែកឯ​រឿង​ចរិត​និស្ស័យ​របស់​កូន​វិញ​នោះ ទោះជា​ការចម្លង​បន្ត​ខាង​ពូជ​អម្បូរ​នឹងមាន​ចំណែក​កំណត់​លក្ខណៈ​ចរិត​និស្ស័យ​របស់​ក្មេង​ក៏ដោយ តែ​ការចិញ្ចឹម​មើលថែ និង​សភាព​បរិស្ថាន​ជុំវិញខ្លួន ក៏​ជា​បច្ច័យ​ចម្បង​ដែល​ហុច​ផល​ដល់​ចរិត​និស្ស័យ​របស់​កូន​បានដែរ។ ក្រៅពីនោះ​ហើយ ការរស់នៅ​ប្រចាំថ្ងៃ​របស់​ឪពុក និង​ម្ដាយ​អ្នក​ចិញ្ចឹម​មើលថែ ឬ​ឧបនិស្ស័យ​ផ្ទាល់ខ្លួនខ្លះៗក៏​អាច​ហុច​ផល​ដល់​ចរិត​និស្ស័យ​របស់​ក្មេង​បានដែរ។ បើ​កូន​កើតមក​ហើយ កូន​មើលឃើញ​ទង្វើ​ដូចជា ម្ដាយ​ចូលចិត្ត​រអ៊ូរទាំ ឬ​និយាយដើម​នរណាម្នាក់ កូន​ក៏​អាច​នឹង​ជ្រួតជ្រាប​ចរិត​និស្ស័យផ្សេងៗទាំងនោះ​តាម​បានជាបណ្ដើរៗដូចគ្នា។

    ទារក​ក៏ដូចជា​ក្រណាត់ស​ដូច្នោះ​ដែរ ការដែល​ក្មេង​នឹងមាន​ចរិត​និស្ស័យ​ល្អ ឆ្លាត វាងវៃ​បាន​នោះ​ក្រៅពី​ហ្ស៊ែ​ន​ពូជ​របស់​ឪពុក និង​ម្ដាយ​ហើយ​នោះ​នៅ​ត្រូវ​អាស្រ័យ​លើ​ការចិញ្ចឹម​មើលថែទាំ​ដែល​ល្អ បរិស្ថាន​ជុំវិញខ្លួន​ដែល​ល្អ​ស័ក្តិសម និង​ការជំរុញ​ដ៏​ល្អ​ពី​ក្រុមគ្រួសារ​ផងដែរ៕

  • Samsung ត្រៀម​ផលិត Galaxy Note 8 Olympic Edition ស្វាគមន៍​ការធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំនេះ

    Samsung ត្រៀម​ផលិត Galaxy Note 8 Olympic Edition ស្វាគមន៍​ការធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំនេះ

    ដូចដែល​យើង​បានដឹង​ទាំងអស់គ្នា​ហើយ​ថា ម្ចាស់ផ្ទះ​ដែល​នឹង​ប្រារព្ធ​ពិធី​ប្រកួត​អូឡាំពិក​រដូវរងា​ប្រចាំឆ្នាំ2018 នេះ​គឺ​ប្រទេស​កូរ៉េខាងត្បូង ហើយថ្មីៗនេះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​បំផុត​របស់​កូរ៉េ Samsung ក៏បាន​ត្រៀម​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ពិ​សេសមួយ​ដើម្បី​ស្វាគមន៍​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ដែល​នឹង​មកដល់​ក្នុងឆ្នាំនេះ​ដែរ នោះ​គឺ Samsung ស៊េរី Galaxy Note 8 Olympic Edition។

    ដោយ​ម៉ូដ​ឌី​ហ្សា​ញ​របស់ Samsung Galaxy Note 8 Olympic Edition នេះ​នឹង​ប្រកបដោយ តួ​គ្រឿង​ដែល​នឹងមាន​ពណ៌​ស និង​មាន​ឡូហ្គោ​កង 5 ដែលជា​និមិត្តសញ្ញា​របស់​ការប្រកួត​កីឡា​អូឡាំពិក​ឆ្លាក់​ជាប់​នៅលើ​ផ្នែក​ខាងក្រោយ​នៃ​តួ​គ្រឿង​ទៀតផង។ ក្រៅពីនេះ​នៅមាន​វ៉​ល​ផេ​ភើរ និង Application ពិសេសៗដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុមការងារ​អូឡាំពិក​ផងដែរ។

    តែ សម្រាប់​សាវ័ក Samsung ទាំងឡាយ ព័ត៌មាន​នេះ គឺជា​រឿង​មួយ​ដែល​គួរឱ្យ​ស្ដាយ​ជាទីបំផុត ព្រោះថា Galaxy Note 8 Olympic Edition នេះ​នឹង​គ្មាន​ការដាក់​លក់​ជាទូទៅ​ទូទាំង​ពិភពលោកនោះឡើយ ព្រោះ​ស៊េរី​នេះ​ត្រូវបាន​ខាង Samsung ប្រកាស​រួចហើយ​ថា ខ្លួន​នឹង​ផលិត​ចេញមក​ដើម្បី​ផ្ដល់​ឱ្យតែ​ក្រុមការងារ និង Staff នៅក្នុង​ពិធី​ប្រកួត​កីឡា​អូឡាំពិក 2018 តែប៉ុណ្ណោះ ដែលមាន​ទាំងអស់​ត្រឹមតែ 4,000គ្រឿង​ប៉ុណ្ណោះ​ទូទាំង​ពិភពលោក៕