Category: សង្គម និងសេដ្ឋកិច្ច

  • លេចតម្រុយថា ពេជ្រ សូលីកា ទៅហង្សមាស?

    លេចតម្រុយថា ពេជ្រ សូលីកា ទៅហង្សមាស?

    បើទោះបីជាមិនសូវលេចមុខមាត់នៅក្នុងពិភពសិល្បៈមែន តែតារាស្រី  ពេជ្រ សូលីកា ក៏នៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនដដែលដែរចា៎ស។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់ស្រីស្អាតរូបនេះ  គេឃើញមានរូបភាពជាច្រើនសន្លឹកដែលនាងបានធ្វើដំណើរទៅកម្សាន្ដនៅប្រទេសជប៉ុន ដែលសម្រស់របស់នាងស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ(ប្រាប់ឱ្យដឹងទៅ!)។ លើសពីនេះរូបនាងក៏មានការកាក់កបពីមុខរបររកស៊ីរបស់ខ្លួនទៀតផង គឺនាងបានបើកហាងលក់បាយផ្ទាល់ខ្លួនដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

    ទោះបីជាការវិលចូលវិស័យសិល្បៈវិញនៅមិនទាន់ទទួលបានការជោគជ័យខ្លាំងមែន តែអ្នកគាំទ្ររូបនាងនៅតែបន្ដទទូចចង់ឃើញនាងសម្ដែង និងច្រៀងច្រើនដូចមុនដដែល។ ពាក់ព័ន្ធនឹងតម្រុយថានឹងទៅហង្សមាស ខណៈដែលដៃគូចម្រៀងរបស់នាងគឺ លោក នីកូ បានចូលច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសហើយបន្ទាប់ពីបានបញ្ចេញបទចម្រៀង “លាក់បាំង” រួមគ្នាហើយនោះ អ្នកគាំទ្ររបស់អ្នកទាំងពីរនៅតែបន្ដសង្ស័យ និងបានគិតថា អតីតតារាចម្រៀងស្រីនៅក្នុងផលិតកម្ម M រូបនេះមានឱកាសចូលទៅជ្រកក្នុងទ្រនំធំខាងសិល្បៈកម្សាន្ដមួយនេះរួមគ្នា។

    តែយ៉ាងណាមិញ តាមប្រភពពីអ្នកជិតដិតបំផុតជាមួយផលិតកម្មរស្មីហង្សមាស បានបង្ហើបឱ្យដឹងថា «ហង្សមាសនៅ​តែចាប់​អារម្មណ៍​លើស្រីស្អាតរូបនេះអ៊ីចឹង(ព្រោះរូបសម្ផស្សស្អាត)ហើយថា បើសូលីកាចូលថតភាពយន្ដ​ នឹងល្បីល្បាញជា​ថ្មី​មិន​ខាន។ តែហង្សមាសគ្មានគម្រោងយកនាង សូលីកា ចូលធ្វើជាអ្នកចម្រៀងសាជាថ្មីឡើយ ព្រោះថា ពេលនេះតារា​ចម្រៀង​ដែលមាននៅក្នុងដៃហង្សមាស គឺមានសមត្ថភាពខ្លាំងជាងសូលីកាច្រើនណាស់ អ៊ីចឹងគេខ្លាចយក សូលីកា​ ទៅជាន់ដានចាស់»៕

    🍂🍁🌳🌲

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

    Red Girl on train 🚊 ❤

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

    🎿⛷🏂

    A post shared by Cambodia Actress🇰🇭🍣 (@pich_solikah) on

  • កម្ពុជា​នឹង​ចរចា​បង្កើន​រថយន្ត​ដឹកជញ្ជូន​ជាមួយ​ប្រទេសជិតខាង

    កម្ពុជា​នឹង​ចរចា​បង្កើន​រថយន្ត​ដឹកជញ្ជូន​ជាមួយ​ប្រទេសជិតខាង

    រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ចរចា​ជាមួយ​ប្រទេសជិតខាង​បង្កើន​ចំនួន​រថយន្ត​ដឹកជញ្ជូន​ឆ្លងដែន​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​កើនឡើង​សម្រាប់​ដឹកទំនិញ​ឆ្លងដែន។

    បច្ចុប្បន្ន​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​របស់ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​រថយន្ត​ឆ្លងដែន​ប្រមាណ​ជា​ជិត 700គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដោយ​ក្នុងនោះ​រថយន្ត​ឆ្លងដែន​ជាមួយ​ឡាវមាន 40គ្រឿង ប្រទេស​ថៃ 150គ្រឿង និង ប្រទេស​វៀតណាម 500គ្រឿង។ នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្នុងឱកាស​ជួបប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដឹកជញ្ជូន​នាពេល​កន្លងទៅ ឯកឧត្តម បាន​អះអាងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ចរចា​ជាមួយ​ប្រទេសជិតខាង​ដើម្បី​បង្កើន​ចំនួន​រថយន្ត​ឆ្លងដែន​ឱ្យបាន​ច្រើន​បន្ថែមទៀត ឱ្យ​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការធ្វើដំណើរ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ផងដែរ។ ឯកឧត្តម​បានបញ្ជាក់​យ៉ាងច្បាស់​ថា “យើង​កំពុង​ចរចា​ជាមួយ​ប្រទេសជិតខាង ដើម្បី​បង្កើន​ចំនួន​រថយន្ត​ឆ្លងដែន​បន្ថែមទៀត។

    ឧកញ៉ា ឈឹម សុកន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ដឹកជញ្ជូន​ផ្លូវគោក​បានឱ្យដឹងថា រឿង​ដឹកជញ្ជូន​នេះ ក្រសួង​ត្រូវ​ថ្លឹងថ្លែង​ឱ្យបាន​ច្បាស់លាស់​មុន​ឈានទៅដល់​កិច្ចព្រមព្រៀង​ថ្មី ព្រោះ​សព្វថ្ងៃ​ការដឹកជញ្ជូន​បាន​គ្របដណ្តប់​លើ​ទិដ្ឋភាព​ដឹកទំនិញ និង​ដឹក​អ្នកដំណើរ។

    ឧកញ៉ា ឈឹម សុកន បាន​អះអាងថា ការដឹកជញ្ជូន​របស់​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម ឬ​ថៃ​គឺមាន​ចំនួន​តិចតួច​បំផុត ខណៈ​ការដឹកជញ្ជូន​ពី​ប្រទេស​ទាំងពីរ​នោះ​ចូលមក​កម្ពុជា​វិញ មាន​ចំនួនច្រើន ជាពិសេស​គ្រប់​ដណ្តប់​លើ​ទិដ្ឋភាព​ដឹក​អ្នកដំណើរ​សម្រាប់​វិស័យ​ទេសចរណ៍​តែម្តង។

    ឧកញ៉ា ឈឹម សុកន បញ្ជាក់ថា៖ “ការដឹកជញ្ជូន​មាន​ភាព​សំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ទៅវិញទៅមក ប៉ុន្តែ​កម្ពុជា​ធ្វើបាន​តិច​ណាស់​ក្នុងពេល​កន្លងមក ហើយ​ការដឹកជញ្ជូន​របស់គេ​មក​កម្ពុជា​វិញ​មាន​ច្រើនណាស់ ជាពិសេស​បំផុត​នោះ គឺ​ការដឹកជញ្ជូន​អ្នកដំណើរ​តែម្តង។

    ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេសជិតខាង (ថៃ និង​វៀតណាម)មាន​ជិត10ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017កន្លងទៅ ដោយ​ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​ទឹកប្រាក់​ចំនួន 3.8ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង 25% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016កន្លងទៅ។ តួលេខ​នេះ​ត្រូវ​បានបង្ហាញ​ក្នុងជំនួប​ទ្វេភាគី​រវាង សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សង្គមនិយម​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក កាលពី​រសៀល​ថ្ងៃទី10 ខែមករា​កន្លងទៅ។

    ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ក្នុង​ឆ្នាំ2017កន្លងមក មាន​រហូតដល់​ប្រមាណ5.5ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ 10ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016។ នេះ​បើ​យោងតាម​តួលេខ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុងជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី10 ខែមករា ឆ្នាំ2018 ដូចគ្នា៕

  • អ៊ូយ…រូបថតឈុតប៊ីគីនីរបស់ តូតា ធ្វើឱ្យប្រុសៗឈាមច្រមុះទៀតហើយ

    អ៊ូយ…រូបថតឈុតប៊ីគីនីរបស់ តូតា ធ្វើឱ្យប្រុសៗឈាមច្រមុះទៀតហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រីបបូរមាត់សិចស៊ី ម៉ាក់ សែនសូនីតា ឬតូតា បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីពណ៌ទឹកប៊ិចស្រស់ ដែលនាងបានធ្វើដំណើរទេសចរណ៍កម្សាន្ដទៅកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រ Coron ខេត្ត Palawan ប្រទេសហ្វីលីពីនជាមួយគូស្នេហ៍ និងក្រុមគ្រួសារនាង។

    ដោយឡែកការបង្អួតពីសម្រស់ និងរូបរាងដ៏សិចស៊ីរបស់តារាស្រីរូបនេះបានធ្វើឱ្យមហាជនជាអ្នកគាំទ្រលាន់មាត់​សរសើរនាងនៅក្នុង Comment ជាច្រើនថា តូតា ពិតជាស្រស់ស្អាត​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ(ហ៊ឹស!) និងមានបុរសៗ​មិនតិច​នាក់ទេ​ដែល​ក្នក់ក្នាញ់​នឹងសម្រស់​របស់​តារា​ស្រីរូបនេះ តែគួរឱ្យស្តាយណាស់ នាងមានគូស្នេហ៍រួចហើយ(ស្រឡះសាធុ!)។ កន្លងទៅ តូ​តា ធ្លាប់​បានប្រាប់ថា ​នាង​មិន​ខ្វល់​ចំពោះ​ការ​រិៈ​គន់​ទេ ​ព្រោះ​នាង​តុបតែង​ខ្លួន​សិច​ស៊ី​តែ​ក្នុងកម្មវិធី​ក្រៅ​សិល្បៈប៉ុណ្ណោះ ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនារូបភាពតារាស្រី  តូតា ស្លៀកឈុតប៊ីគីនីសិចស៊ី ទាំងអស់ខាងក្រោមនេះ៖

    ⛰🌥💙

    A post shared by ម៉ាកសែនសូនីតា (TOTA) ❤ (@maksensonita) on

  • គង់ សុជាតិ និងស្វាមី ផ្អែមល្ហែមអ្វីម្ល៉េះទេ ព្រះអ៊ើយ!

    គង់ សុជាតិ និងស្វាមី ផ្អែមល្ហែមអ្វីម្ល៉េះទេ ព្រះអ៊ើយ!

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់ពិធីការិនីល្បីឈ្មោះ គង់ សុជាតិ នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2018 នេះបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីភាពផ្អែមល្ហែមរវាងអ្នកនាង និងស្វាមីនាថ្ងៃសម្រាកលម្ហែកាយនៅលើឆ្នេរឯករាជ្យនៃទឹកដីខេត្តព្រះសីហនុ។

    បន្ទាប់ពីបានសម្រាកព្យាបាលខ្លួននៅប្រទេសថៃ កាលពីប៉ុន្មានសប្ដាហ៍កន្លងមក គេសង្កេតឃើញថា អ្នកនាង គង់ សុជាតិ មានសភាពធូរស្បើយឡើងវិញច្រើន ព្រមទាំងទទួលបានការថ្នាក់ថ្នម និងយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីលោក ជា វិបុល ដែលជាឧត្តមស្វាមី(ច្រណែនណាស់លោកអ៊ើយ!)។ ទោះជាមមាញឹកយ៉ាងណា ក៏ស្វាមីអ្នកនាង គង់ សុជាតិ នៅតែកំដរភរិយាមកកម្សាន្ដ សម្រាកលម្ហែនាឆ្នេរសមុទ្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធដើម្បីបំប៉នសុខភាពដែរ។ ពិធីការិនីសម្រស់មិនផ្លាស់ប្ដូររូបនេះ បានរៀបរាប់នៅលើអ៊ីនស្ដាក្រាមរបស់ខ្លួនថា «អរុណសួស្តីបងប្អូនមិត្តភ័ក្តិទាំងអស់គ្នា ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងខ្យល់អាកាសដ៏ត្រជាក់នាពេលព្រឹកព្រលឹម #bolcheattrip»។

    ចង់ដឹងថា តើអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ផ្អែមល្ហែមនឹងគ្នាគួរឱ្យច្រណែនដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះចុះ(ហ៊ឺស!)៖

    Happy at the beach 🏝 🏖 #pokpakfamily #vibolsocheattrip @kongsocheat

    A post shared by Chea vibol (@cheavibol) on

    Good morning from the beach. #bolcheattrip @kongsocheat

    A post shared by Chea vibol (@cheavibol) on

    #vibolsocheattrip #pokpakfamily @cheavibol 🏊🏊‍♀️

    A post shared by Kongsocheat (@kongsocheat) on

  • លោក Valverde ទទួល​ស្គាល់​ថា លោកមាន​ការ​​បារម្ភ​ពេល Barca ប៉ះ Chelsea រាត្រី​នេះ

    លោក Valverde ទទួល​ស្គាល់​ថា លោកមាន​ការ​​បារម្ភ​ពេល Barca ប៉ះ Chelsea រាត្រី​នេះ

    ក្រុម Barcelona ពិត​ជា​ចង់​គេច​​ឱ្យផុត​ពី​ការ​​ជួប​ជាមួយ​នឹងក្រុម Chelsea ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​​ក្រុម​ចុងក្រោយ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​​អ្នក​ចាត់​ការ​ទូទៅ​របស់​​ពួក​គេ។​

    លោក Ernesto Valverde ដែល​​បារម្ភ​ពី​ទម្រង់​លេង​ដ៏​មិន​គួរ​ឱ្យ​ជឿ​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​របស់​អង់គ្លេស​ក្នុង​យុទ្ធ​នាការ​​​​​នៅ​រដូវកាល​នេះ​។ ក្រុម Chelsea បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​2 ក្នុង​ពូល C បន្ទាប់​ពីក្រុម Roma ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​នៅលើ​តា​រាង Serie A ដោយ​សារ​តែ​​ចាញ់​គ្រាប់​បាល់​នៅក្រៅទឹក​ដី​។

    ដោយ​ឡែកក្រុម Barca របស់​លោក Valverde បាន​បញ្ចប់​ដោយការ​នាំមុខ​ 3​ពិន្ទុ​ដាច់​លើ​ក្រុម Juventus ដើម្បី​ឈរ​លើលេខ​1​ ក្នុង​ពូល D និង​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ថា លោក​នឹង​រីក​រាយ​​ប្រសិន​​បើចំណាត់​ថ្នាក់​​មាន​ភាព​បញ្ច្រាស់​ផ្ទុយពី​នេះ​។ លោក Valverde បាន​ឱ្យ​ដឹង​ថា៖​ «យើង​ពិត​ជា​ចង់​ឱ្យ​ក្រុម Chelsea បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​1​ ក្នុង​ពូល​របស់​ពួកគេ ហេតុនេះយើងនឹង​មិន​បាន​ប្រកួត​ជាមួយ​​ពួក​គេ​ឡើយ​​។ ពួក​គេ​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ដែល​ជាក្រុម​ដ៏ខ្លាំងមួយ​។

    ក្រុម​អង់គ្លេស​នៅឆ្នាំ​នេះ កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​ដ៏ល្អអស្ចារ្យ​ ពោល​គឺ​ខ្លាំង​ជាង​ឆ្នាំមុន​ៗ​​ទៅ​ទៀត​»​។ គ្រូ​បង្វឹក​​រូបនេះ​បាន​ប្រាប់​បន្តទៀត​ថា៖ «Chelsea អាច​នឹង​ស្ថិតក្នុង​កម្រិត​លេង​ដ៏ខ្លាំង​ដូចគ្នា​។ យើង​ដឹង​បែប​នោះ ដោយ​សា​រតែ​អង់​គ្លេស មាន​ក្រប​ខ័ណ្ឌ​លីក​ដ៏ខ្លាំង​មួយ​។ ពួក​គេ​នឹង​​ត្រៀម​រួចជាស្រេច​ដើម្បី​ធ្វើ​ការ​ប្រកួត​»​។ ក្រុម​ទាំងពីរ​ មិន​ធ្លាប់បាន​ជួប​គ្នា​សោះ​ក្នុង​ក្រប​ខ័ណ្ឌ Champions League ​បើ​គិត​ចាប់​តាំងពី Chelsea បាន​កត់​ត្រា​ជ័យ​​ជម្នះក្នុង​លទ្ធផល​ទាំងពីរ​ជើង 3-2 លើក្រុម Barcelona ក្នុង​​ដំណើរ​​ឆ្ពោះ​ទៅកាន់​ការលើក​ពាន​នេះកាលពីឆ្នាំ​2012​​។

    Chelsea បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុម Hull City ក្នុងលទ្ធផល 4-០ ក្នុង​ការប្រកួត​ពាន FA Cup កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល Barcelona បានផ្តួលក្រុម​ Eibar 2-0 ក្នុង​ក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​សៅរ៍​។ ការ​ប្រកួត​នេះ​នឹង​ចាប់​​ផ្តើម​នៅម៉ោង​2:45​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ The Guardian

  • ការផ្ទេរ​ប្រាក់​ចេញពី​កម្ពុជា​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ2017

    ការផ្ទេរ​ប្រាក់​ចេញពី​កម្ពុជា​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ2017

    ការផ្ទេរ​ប្រាក់​ចេញពី​កម្ពុជា​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ2017កន្លងទៅ ធៀប​នឹង​ឆ្នាំ2016 ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​អះអាងថា វា​ជា​រឿង​សាមញ្ញ​ចំពោះ​ប្រទេស​ដែលពឹង​ផ្អែកលើ​ការនាំ​ចូល​ច្រើន ដើម្បី​បំពេញតម្រូវការ​ដល់​ការប្រើប្រាស់​នៅក្នុង​ប្រទេស ហើយ​វា​គ្មាន​សញ្ញាណ​អ្វី​គួរឱ្យ​បារម្ភ​នោះទេ។

    របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា ការផ្ទេរ​ប្រាក់​មាន​ចំនួន 2,052 ប្រតិបត្តិការ​ដោយ​ក្នុងនោះ​ការផ្ទេរ​ប្រាក់​ចេញ​មាន​ចំនួន 1,296 ប្រតិបត្តិការ ស្មើនឹង​ចំនួនទឹកប្រាក់ 2.2 ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក រីឯ​ការផ្ទេរ​ប្រាក់​ចូល​មាន​ចំនួន 751 ប្រតិបត្តិការ ស្មើនឹង 0.7 ប៊ី​លាន​ដុល្លារ។

    ចំនួន​នៃ​ប្រតិបត្តិការ​ផ្ទេរប្រាក់​ចេញពី​កម្ពុជា​បាន​កើនឡើង​យ៉ាងគំហុក​រហូតដល់​ប្រមាណ0.7 ប៊ី​លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ​ប្រមាណ 1.5ប៊ី​លាន​ដុល្លារ​មេ​រិ​ក។

    ទិន្នន័យ​ដដែល​បាន​បង្ហាញថា ការផ្ទេរ​ប្រាក់​ចូល​ប្រទេស​កម្ពុ​ជាមាន​កំណើន​ប្រមាណ 0.2ប៊ី​លាន​ដុល្លារ​អាមេរិក។

    បណ្ឌិត អុ​ិ​ន ចាន់នី​អ៊ី​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc) បាន​ពន្យល់ថា ទោះបីជា​ការផ្ទេរ​ប្រាក់​ចេញពី​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ច្រើន​ក្នុង​រយៈពេល​នេះ ក៏ដោយ ក៏​មិនមាន​សញ្ញាណ​ណាមួយ​គួរឱ្យ​បារម្ភ​នោះទេ ព្រោះ​ការផ្ទេរ​ប្រាក់​ចេញ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ពាណិជ្ជកម្មរ​បស់​កម្ពុជា​ជាមួយ​ពិភពលោក។

    បណ្ឌិត អុ​ិ​ន ចាន់នី បាន​បន្តថា កម្ពុជា​ត្រូវ​ផ្ទេរប្រាក់​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដើម្បី​ទូទាត់​ថ្លៃទំនិញ ជាពិសេស​វត្ថុធាតុដើម​សម្រាប់​ផលិតផល​វាយ​ន​ភណ្ឌ ដែល​កម្ពុជា​ត្រូវ​នាំចូល​ទាំងស្រុង។

    បណ្ឌិត អុ​ិ​ន ចាន់នី បញ្ជាក់ថា៖ “វា​មិនមាន​អ្វី​គួរឱ្យ​បារម្ភ​នោះទេ ព្រោះ​កម្ពុជា​ត្រូវ​ទូទាត់​សង​ថ្លៃ​នាំចូល​ទំនិញ។ និយាយ​ជារួម វា​ជា​រឿង​ធម្មតា​សម្រាប់​ផ្នែក​ពាណិជ្ជកម្ម ហើយ​វា​គ្មាន​ឥទ្ធិពល​អ្វី​ផ្សេង​ក្រៅពី​នោះទេ។

    កម្ពុ​ជាមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ដូចជា​សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស ជប៉ុន សហភាព​អឺរ៉ុប សាធារណរដ្ឋ​កូរ៉េ និង សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេសជិតខាង។ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្កើន​សកម្មភាព​វិនិយោគ​យ៉ាងខ្លាំង​នៅ​ប្រទេស​កម្ពុជា និង​គ្របដណ្តប់​លើ​សើ្ទ​រ​គ្រប់​វិស័យ។

    ជាមួយ​ដំណើរ​ទស្សនកិច្ច​ជា​ញឹកញាប់​របស់​ថ្នាក់ដឹកនាំ​ចិន ភាគី​កម្ពុជា និង​ចិន​បាន​ព្រមព្រៀងគ្នា​ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រហូតដល់ 6ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ2020ខាងមុខ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម រវាង​កម្ពុជា-ចិន កាលពី​ថ្ងៃទី11 ខែមករា ឆ្នាំ2017។ កម្ពុជា​នាំចូល​ផលិតផលសំខាន់ៗពី​ប្រទេស​ចិន ដូចជា សម្ភារ​សំណង់ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ ផ្លែឈើ និង​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត។

    សហរដ្ឋអាមេរិក​ទទួល​ទិញ​ផលិតផល​សម្លៀកបំពាក់​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់ និង​ទូទាំង​ពិភពលោក​ទាំងមូល។

    ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ទិញ​ទំនិញ​ធំ​បំផុត​ទី​ពីរ​របស់​កម្ពុជា បានបង្ហាញ​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់​នៅ​ឆ្នាំ2017 បើ​ប្រៀបធៀប​កាលពី​ឆ្នាំ2016កន្លងទៅ។

    ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក​បានបង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំចេញ​មុខទំនិញ​នានា​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ2017 សម្រេចបាន​ក្នុង​ចំនួន​ទឹកប្រាក់ 3,064លាន​ដុល្លារអាមេរិក បាន​កើនឡើង​អត្រា​ជិត 9% បើ​ធៀប​នឹង​ការនាំចេញ​កាលពី​ឆ្នាំ2016ដែល​សម្រេចបាន​ក្នុង​ទឹកប្រាក់2,814លាន​ដុល្លារ​អាមេរិក។ ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ កាត់ដេរ និង​ស្បែកជើង ព្រមទាំង​ប្រភេទ​ទំនិញ​កាបូប​ធ្វើដំណើរ និង​កាបូប​យួរដៃ។

    បើ​ប្រៀបធៀប​នឹង​តំបន់​វិញ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំ​បំផុត​លំដាប់​ទី2 សម្រាប់​កម្ពុជា​បន្ទាប់ពី​ទីផ្សារ​សហគមន៍​អឺរ៉ុប ក្នុងនោះ​សហរដ្ឋអាមេរិក​បាន​ស្រូបយក​ផលិតផល​ដែលមាន​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​ក្នុង​រង្វង់​ពី20% ទៅ30%នៃ​ចំនួន​ទំនិញ​សរុប។

    កាលពី​ឆ្នាំមុន រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ទាំងស្រុង ដល់​ប្រទេស​កម្ពុជា សម្រាប់​ប្រភេទ​កាបូប​យូរ​ដៃ​អ្នកដំណើរ​ដែល​ចូលទៅ​កាន់​ទីផ្សារ​របស់​ខ្លួន ដែល​នេះ​គឺជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក មាន​សម្ទុះ​កើនឡើង៕ការផ្ទេរ​ប្រាក់​ចេញពី​កម្ពុជា​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ2017

    ការផ្ទេរ​ប្រាក់​ចេញពី​កម្ពុជា​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ2017កន្លងទៅ ធៀប​នឹង​ឆ្នាំ2016 ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​អះអាងថា វា​ជា​រឿង​សាមញ្ញ​ចំពោះ​ប្រទេស​ដែលពឹង​ផ្អែកលើ​ការនាំ​ចូល​ច្រើន ដើម្បី​បំពេញតម្រូវការ​ដល់​ការប្រើប្រាស់​នៅក្នុង​ប្រទេស ហើយ​វា​គ្មាន​សញ្ញាណ​អ្វី​គួរឱ្យ​បារម្ភ​នោះទេ។

    របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា ការផ្ទេរ​ប្រាក់​មាន​ចំនួន 2,052 ប្រតិបត្តិការ​ដោយ​ក្នុងនោះ​ការផ្ទេរ​ប្រាក់​ចេញ​មាន​ចំនួន 1,296 ប្រតិបត្តិការ ស្មើនឹង​ចំនួនទឹកប្រាក់ 2.2 ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក រីឯ​ការផ្ទេរ​ប្រាក់​ចូល​មាន​ចំនួន 751 ប្រតិបត្តិការ ស្មើនឹង 0.7 ប៊ី​លាន​ដុល្លារ។

    ចំនួន​នៃ​ប្រតិបត្តិការ​ផ្ទេរប្រាក់​ចេញពី​កម្ពុជា​បាន​កើនឡើង​យ៉ាងគំហុក​រហូតដល់​ប្រមាណ0.7 ប៊ី​លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ​ប្រមាណ 1.5ប៊ី​លាន​ដុល្លារ​មេ​រិ​ក។

    ទិន្នន័យ​ដដែល​បាន​បង្ហាញថា ការផ្ទេរ​ប្រាក់​ចូល​ប្រទេស​កម្ពុ​ជាមាន​កំណើន​ប្រមាណ 0.2ប៊ី​លាន​ដុល្លារ​អាមេរិក។

    បណ្ឌិត អុ​ិ​ន ចាន់នី​អ៊ី​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc) បាន​ពន្យល់ថា ទោះបីជា​ការផ្ទេរ​ប្រាក់​ចេញពី​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ច្រើន​ក្នុង​រយៈពេល​នេះ ក៏ដោយ ក៏​មិនមាន​សញ្ញាណ​ណាមួយ​គួរឱ្យ​បារម្ភ​នោះទេ ព្រោះ​ការផ្ទេរ​ប្រាក់​ចេញ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ពាណិជ្ជកម្មរ​បស់​កម្ពុជា​ជាមួយ​ពិភពលោក។

    បណ្ឌិត អុ​ិ​ន ចាន់នី បាន​បន្តថា កម្ពុជា​ត្រូវ​ផ្ទេរប្រាក់​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដើម្បី​ទូទាត់​ថ្លៃទំនិញ ជាពិសេស​វត្ថុធាតុដើម​សម្រាប់​ផលិតផល​វាយ​ន​ភណ្ឌ ដែល​កម្ពុជា​ត្រូវ​នាំចូល​ទាំងស្រុង។

    បណ្ឌិត អុ​ិ​ន ចាន់នី បញ្ជាក់ថា៖ “វា​មិនមាន​អ្វី​គួរឱ្យ​បារម្ភ​នោះទេ ព្រោះ​កម្ពុជា​ត្រូវ​ទូទាត់​សង​ថ្លៃ​នាំចូល​ទំនិញ។ និយាយ​ជារួម វា​ជា​រឿង​ធម្មតា​សម្រាប់​ផ្នែក​ពាណិជ្ជកម្ម ហើយ​វា​គ្មាន​ឥទ្ធិពល​អ្វី​ផ្សេង​ក្រៅពី​នោះទេ។

    កម្ពុ​ជាមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ដូចជា​សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស ជប៉ុន សហភាព​អឺរ៉ុប សាធារណរដ្ឋ​កូរ៉េ និង សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេសជិតខាង។ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្កើន​សកម្មភាព​វិនិយោគ​យ៉ាងខ្លាំង​នៅ​ប្រទេស​កម្ពុជា និង​គ្របដណ្តប់​លើ​សើ្ទ​រ​គ្រប់​វិស័យ។

    ជាមួយ​ដំណើរ​ទស្សនកិច្ច​ជា​ញឹកញាប់​របស់​ថ្នាក់ដឹកនាំ​ចិន ភាគី​កម្ពុជា និង​ចិន​បាន​ព្រមព្រៀងគ្នា​ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រហូតដល់ 6ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ2020ខាងមុខ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម រវាង​កម្ពុជា-ចិន កាលពី​ថ្ងៃទី11 ខែមករា ឆ្នាំ2017។ កម្ពុជា​នាំចូល​ផលិតផលសំខាន់ៗពី​ប្រទេស​ចិន ដូចជា សម្ភារ​សំណង់ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ ផ្លែឈើ និង​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត។

    សហរដ្ឋអាមេរិក​ទទួល​ទិញ​ផលិតផល​សម្លៀកបំពាក់​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់ និង​ទូទាំង​ពិភពលោក​ទាំងមូល។

    ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ទិញ​ទំនិញ​ធំ​បំផុត​ទី​ពីរ​របស់​កម្ពុជា បានបង្ហាញ​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់​នៅ​ឆ្នាំ2017 បើ​ប្រៀបធៀប​កាលពី​ឆ្នាំ2016កន្លងទៅ។

    ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក​បានបង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំចេញ​មុខទំនិញ​នានា​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ2017 សម្រេចបាន​ក្នុង​ចំនួន​ទឹកប្រាក់ 3,064លាន​ដុល្លារអាមេរិក បាន​កើនឡើង​អត្រា​ជិត 9% បើ​ធៀប​នឹង​ការនាំចេញ​កាលពី​ឆ្នាំ2016ដែល​សម្រេចបាន​ក្នុង​ទឹកប្រាក់2,814លាន​ដុល្លារ​អាមេរិក។ ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ កាត់ដេរ និង​ស្បែកជើង ព្រមទាំង​ប្រភេទ​ទំនិញ​កាបូប​ធ្វើដំណើរ និង​កាបូប​យួរដៃ។

    បើ​ប្រៀបធៀប​នឹង​តំបន់​វិញ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំ​បំផុត​លំដាប់​ទី2 សម្រាប់​កម្ពុជា​បន្ទាប់ពី​ទីផ្សារ​សហគមន៍​អឺរ៉ុប ក្នុងនោះ​សហរដ្ឋអាមេរិក​បាន​ស្រូបយក​ផលិតផល​ដែលមាន​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​ក្នុង​រង្វង់​ពី20% ទៅ30%នៃ​ចំនួន​ទំនិញ​សរុប។

    កាលពី​ឆ្នាំមុន រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ទាំងស្រុង ដល់​ប្រទេស​កម្ពុជា សម្រាប់​ប្រភេទ​កាបូប​យូរ​ដៃ​អ្នកដំណើរ​ដែល​ចូលទៅ​កាន់​ទីផ្សារ​របស់​ខ្លួន ដែល​នេះ​គឺជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក មាន​សម្ទុះ​កើនឡើង៕

  • មេ​ធំ​ស្មា​ត​ហ្វូ​ន HTC លាឈប់​ពី​តំណែង​ទាំង​គ្មាន​ហេតុផល​ច្បាស់លាស់

    មេ​ធំ​ស្មា​ត​ហ្វូ​ន HTC លាឈប់​ពី​តំណែង​ទាំង​គ្មាន​ហេតុផល​ច្បាស់លាស់

    ក្រុមហ៊ុន HTC បានប្រកាស​ឱ្យដឹង​នាពេលថ្មីៗនេះ​ថា លោក Chialin Chang ប្រធាន​ទទួលបន្ទុក​លើ​ស្មា​ត​ហ្វូ​ន​របស់ HTC បាន​លាឈប់​ពី​តំណែង ដែល​ការលាឈប់​នេះ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រុមហ៊ុន​បានប្រកាស​បង្ហាញ​របាយ​ការណ៍​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ធ្លាក់ចុះ​រហូតដល់ 27% និង​ធ្លាក់ចុះ 10ខែ​ជាប់​គ្នា​នៅក្នុង​ឆ្នាំនេះ។

    មូលហេតុ​នៃ​ការលាឈប់​របស់​ប្រធាន​គ្រប់គ្រង​លើ​ផ្នែក​ស្មា​ត​ហ្វូ​ន​រូបនេះ មិនត្រូវ​បាន HTC ប្រកាស​ឱ្យដឹង​ឡើយ ប៉ុន្តែ​នៅក្នុង​សេចក្ដីរាយការណ៍​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន​បានឱ្យដឹងថា លោក Chialin Chang លាឈប់​ដោយសារតែ​រវល់​លើ​ការងារ​ផ្ទាល់ខ្លួន តែ​សម្រាប់​ក្រុមអ្នកវិភាគ​វិញ​បាន​មើលឃើញថា គាត់​លាឈប់​ក៏​ព្រោះតែ​មិនអាច​ស្ដារ​ស្ថានការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ឱ្យ​ល្អប្រសើរ​ឡើងវិញ​បាន។

    បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ HTC បានឱ្យដឹងថា លោក Chialin Chang ដែល​បាន​ចំណាយពេល 6ឆ្នាំ​ជាមួយ HTC នឹង​លាឈប់​ពី​តួនាទី​នៅ​ពាក់​កណ្ដាលខែ​នេះ(កុម្ភៈ) ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នៅ​មិនទាន់​ប្រកាស​ឱ្យដឹងពី​បុគ្គល​ថ្មី​ដែល​នឹង​មកកាន់​តំណែង​មួយ​នេះ​នៅឡើយ៕

  • ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​លើ​អាជីវកម្ម​ទេសចរណ៍​គ្មាន​ច្បាប់​អនុញ្ញាត

    ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​លើ​អាជីវកម្ម​ទេសចរណ៍​គ្មាន​ច្បាប់​អនុញ្ញាត

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ជាថ្មី​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​ស្នើសុំ​ច្បាប់​អនុញ្ញាត មុននឹង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹងត្រូវ​ចាត់វិធានការ​តឹងរ៉ឹង តាមផ្លូវ​ច្បាប់។

    ការណែនាំ​របស់​ឯកឧត្តម ថោង ខុន នេះ​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគិន​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ​កាលពី​សប្តាហ៍​មុន ដោយ​ក្នុងនោះ ឯកឧត្តម​បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ថា ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ​មួយចំនួន ពេល​មាន​អាជ្ញាប័ណ្ណ​កាស៊ីណូ បែរជា​លែង​មកសុំ​អាជ្ញាប័ណ្ណ​សណ្ឋាគារ ដែល​នេះ​ជាការ​អនុវត្ត​ខុសច្បាប់ បើ​ដូច្នេះ​មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ណែនាំ​ដល់​ពួកគេ​ឱ្យមក​សុំ​អាជ្ញាប័ណ្ណ​សណ្ឋាគារ​បន្ថែម។ តែបើ​ពួកគេ​មិន​ព្រម​មកសុំ​អាជ្ញាប័ណ្ណ​តាម​នីតិវិធី​ទេ ត្រូវតែ​ទទួល​ការផាកពិន័យ​តាមច្បាប់ ហើយ​បើ​ពួកគេ​នៅតែ​មិន​ព្រមទៅ​បង់​ការផាកពិន័យ​ទៀត​នោះ ត្រូវតែ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន។ ចំពោះ​អាជីវកម្ម​កាស៊ីណូ ក្រោយ​បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ ត្រូវសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    លោក​អភិបាលខេត្ត យន្ត មីន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន 69កន្លែង ផ្ទះសំណាក់ 319កន្លែង ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន 251កន្លែង ម៉ាស្សា 42កន្លែង ឌី​ស្កូ​តែ​ក 5កន្លែង ខារ៉ាអូខេ 12កន្លែង ដឹកជញ្ជូន​ផ្លូវទឹក 40កន្លែង និង​ទីភ្នាក់ងារ​ទេសចរណ៍ 31ក្រុមហ៊ុន។ ទន្ទឹមនឹង​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ រមណីយដ្ឋាន​ទេសចរណ៍ អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍ថ្មីៗ បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ហើយ​កំពុង​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ។

    ជាមួយគ្នា​នោះដែរ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា  អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ជំ​រុញឱ្យ​ប្រតិបត្តិ​ករ និង​វិនិយោគិន​ទេសចរណ៍ ជាពិសេស​ម្ចាស់​ទីតាំង ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ត្រូវ​ពង្រឹង​ការយកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ តាម​ស្មារតី​នៃ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍​ជា​ធរមាន ដើម្បី​ឆ្លើយតប​ក្នុងការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​នានា។

    ឯកឧត្តម ថោង ខុន បាន​បន្ថែមថា ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទេសចរ​ជាតិ-អន្តរជាតិ ដែល​កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដោយនៅ​ឆ្នាំ2017 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ 5.6លាន​នាក់ កើនឡើង 12%។

    តាម​ការ​ព្យាករ នៅ​ឆ្នាំ2020 កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​យ៉ាងតិច 7លាន​នាក់ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 2លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ 4លាន​នាក់។

    នៅ​ឆ្នាំ2017 ខេត្ត​ព្រះសីហនុ​ទទួលបាន​ទេស​ចរ​ជាតិ​ជាង 1លាន​នាក់ និង​ទេសចរ​អន្តរ​ជាតិប្រមាណ 47ម៉ឺន​នាក់ កើនឡើង 16% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន 12ម៉ឺន​នាក់ កើនឡើង 126% ស្ថិតក្នុង​លំដាប់​ទី1។ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នោះ ឆ្នេរសមុទ្រ​កម្ពុជា​ក៏ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ជា «ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក» និង​ប្រសិទ្ធ​នាម​ថា​ជា «តារា​រះ​នា​ទិសនិរតី»ផងដែរ៕

  • Napoli ឆ្លើយតប​ទៅ Juventus វិញ​ដើម្បី​រក្សា​ការ​ឈរលើ​លេខ1 ក្នុង​តារាង Serie A

    Napoli ឆ្លើយតប​ទៅ Juventus វិញ​ដើម្បី​រក្សា​ការ​ឈរលើ​លេខ1 ក្នុង​តារាង Serie A

    ក្រុម Napoli ដណ្តើមបាន​ជ័យជម្នះ​ដូច​ក្រុម Juventus ដែរ តាមរយៈ​ការ​ផ្តួល​ក្រុម SPAL ក្នុង​លទ្ធផល 1-០ កាលពី​ថ្ងៃអាទិត្យ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ1 ពី​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Juventus មកវិញ ដោយបាន​ផ្តួល​ក្រុម​ស្ថិតក្នុង​តំបន់ Torino តែមួយ ក្នុង​លទ្ធផល​ដូចគ្នា​ក្នុងការ​ប្រកួត 1គូ​មុន​ហ្នឹង។

    ក្រុម​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Serie A ទាំងពីរ​សុទ្ធសឹង​បាន​ស្តារ​មុខមាត់​ពី​ការខកចិត្ត​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​របស់​ពួកគេ​ដូចគ្នា ដើម្បី​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី 9ជាប់ៗគ្នា។ ក្រុម Napoli ដែល​បាន​ចាញ់​បែប​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 3-1 ក្រោម​ស្នាដៃ​ក្រុម RB Leipzig លើ​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ Europa League នោះបាន​រក្សា​ការ​ឈរ​នៅលើ​កំពូល​តារាង​តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​នៅ​កីឡដ្ឋាន San Paulo របស់​ពួកគេ ហើយ​ក្រុម​ដែល​ញាំញី​ដោយ​របួស Juventus ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​លើទឹក​ដី​ខ្លួនឯង​ពេល​ប្រកួត​ជាមួយនឹង​ក្រុម Tottenham ក្នុង Champions League បាន​បន្ត​គ្រប់គ្រង​ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់​តែមួយ តាមរយៈ​ការ​ផ្តួល Torino 1-។

    មុននឹង​បន្ថែមថា ក្រុម​របស់លោក​គួរតែ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​នេះ លោក Maurizio Sarri គ្រូបង្វឹក​របស់​ក្រុម Napoli បានឱ្យដឹងថា៖ «ខ្ញុំ​បាន​រំពឹងទុក​ពី​ការឆ្លើយតប​មួយ ក្រោយពី​ការប្រកួត​ក្របខ័ណ្ឌ Europa League។

    យើង​ហាក់​មាន​ភាព​ខ្ចិ​ល​បន្តិច និង​ចង់​បណ្តើរ​បាល់យឺតៗចូលក្នុង​ទី។ យើង​បានធ្វើការ​វាយ​សម្រុក​ត្រឹមតែ​រយៈពេល 10នាទីចុងក្រោយ ខណៈដែល​យើង​គួរតែ​នាំមុខ 3-០ មិនមែន 1-០ បែបនេះ​ឡើយ»។ ក្រុម Napoli មាន 66ពិន្ទុ ក្រោយពី​ការប្រកួត 25ប្រកួត ខណៈដែល​ក្រុម Juventus ដេញតាម​ពីក្រោយ 1ពិន្ទុ។ ក្រុម As Roma ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយ​ដេញតាម​ពីក្រោយ 15ពិន្ទុ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅលើ​ទឹកដី​ក្រុម Udinese កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Inter បាន​ធ្លាក់ចូល​វិបត្តិ តាមរយៈ​ការ​ចាញ់​ក្រុម Genoa 2-០៕

    ប្រភពពី៖ AFP

  • ឌូង ហ្សូរីដា ធ្វើបុណ្យសាងកុសល ក្រោយត្រូវគេលាបពណ៌ថាជាម៉ែយ៉ែម

    ឌូង ហ្សូរីដា ធ្វើបុណ្យសាងកុសល ក្រោយត្រូវគេលាបពណ៌ថាជាម៉ែយ៉ែម

    កាលពីថ្មីៗកន្លងទៅនេះ ស្រាប់តែស្ងាត់ៗក៏ផ្ទុះនូវព័ត៌មានក្ដៅពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសថា តារាស្រី និងជាពិធីការិនីស្រគត់ស្រគំកញ្ញា ឌួង ហ្សូរីដា ជាម៉ែយ៉ែមនាំស្រីៗឱ្យលោក ហ៊ុន ម៉ានី ជាហេតុបណ្ដាលឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលនឹងដំណឹងនេះយ៉ាងខ្លាំង។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការបកស្រាយច្បាស់ការណ៍ណាមួយដោយផ្ទាល់មាត់ចេញពីតារាស្រីរូបនេះនៅលើឡើយទេ។

    នាពេលថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា បានបង្ហោះសារ និងរូបភាពជាច្រើននៅថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅនេះ ដែលស្ដែងឱ្យមហាជនបានឃើញពីសកម្មភាពរៀបចំបោសសម្អាតចេតិយរបស់ឪពុក ធ្វើបុណ្យប្រលែងសត្វស្លាប ព្រមទាំងសាងកុសលជាមួយអ្នកម្ដាយ ដោយបានសរសេរសារអះអាងថា រូបនាងត្រូវគេលាបព័ណ៌ ប្រឌិតរឿងមួយនោះឡើង។

    នៅក្នុងសំណេរនៅលើហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បានរៀបរាប់ថា « 16-02-2018 : ឆ្លៀតពេលគេឈប់សំរាកមកធ្វើបុណ្យ បោសសំអាតផ្ទះរបស់លោកពុក ប្រលែងជីវិតចាប 3ទ្រុង ប្រហែល 100ចាប អោយមានសេរីភាព ។ វាជាសេចក្តីផ្លូវចិត្តនៃក្រុមគ្រួសារតូចមួយនេះ ហើយក៏សូមអហោសិកម្មអោយមនុស្សបាបមួយចំនួនដែលតែងតែបង្ករឿងលាបព៌ណដល់គេឯងផង អាណិតតគ្នាដែលមិនមានឱកាសយកពេលទំនេរដើរធ្វើបុណ្យ ដាក់ទាន សាងសង់ ជួយអ្នកទីទាល់ក្រ ទោះបីតិចតួចក្តី ដូចពួកយើង។ សូមជូនបុណ្យដល់អ្នកទាំងអស់គ្នា អោយសុខភាពល្អ សំណាងល្អ ជោគជ័យរាល់គ្រប់ភារកិច្ច»។

    ចុងក្រោយ តារាស្រីស្រស់បែបធម្មជាតិរូបនេះបានបញ្ជាក់ថា « គិតល្អ គិតវិជ្ជមាន អោយបានច្រើន នោះជីវិតនឹងឃ្លាតចាកពីសេចក្តីក្តៅក្រហាយ ហើយជួបតែសុខៗៗៗៗទាំងកាយ និង ចិត្តណាចាស៎ » ៕