Category: សង្គម និងសេដ្ឋកិច្ច

  • មិនទាន់ចប់ទេ…ម៉ៃ សុគន្ធ ផ្ដាំទៅ ប៊ុត សីហា៖  «មិនមែនគេចង់ជាន់យើងទេ  មកពីយើងបំផ្លាញខ្លួនឯង»

    មិនទាន់ចប់ទេ…ម៉ៃ សុគន្ធ ផ្ដាំទៅ ប៊ុត សីហា៖  «មិនមែនគេចង់ជាន់យើងទេ  មកពីយើងបំផ្លាញខ្លួនឯង»

    នាព្រឹកមិញនេះ ពីក​ម្ម​វិ​ធី​ផ្សាយ​ផ្ទា​ល់រ​ប​ស់​ហ​ង្ស​មា​ស​ ​លោ​ក​ ​មាស​ ​រិ​ទ្ធី​ ​បា​ន​ធ្វើ​អ​ធិ​ប្បា​យ​ជុំវិញករណីដែលលោក ប៊ុត សីហា ធ្វើការឡាយវីដេអូនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។

    ​តាមរយៈវីដេអូនោះ លោ​ក មាស​ ​រិ​ទ្ធី​ ​បា​ន​លើកឡើងថា​ ​ខ្ញុំ​គិ​ត​ថា​​ដើ​ម្បី​ឱ្យ​ម​ហា​ជន​​​ទុ​ក​ចិ​ត្ត និង​ជឿ​ជា​ក់​ ​​គ្រា​ន់​តែ​ឃើញ​ស​ក់​ក្បាលក៏ដឹងថាវា​យ៉ា​ងម៉េ​ច​ទៅ​​ហើ​យ ​អា​ហ្នឹ​ង​ទុ​ក​ឱ្យ​ប្រិ​យ​​មិ​ត្ត​ពិ​ចា​រ​ណា​​​ចុះ​ ​គ្មា​ន​អី​ទា​ក់​ទ​ង​គ្នា​ទេ​ ​គា​ត់​ត្រូ​វ​​​ទៅ​ទ្រ​នំ​ថ្មីផ្សេ​ង​ទៀ​ត​​។​ ​ ​ហើ​យទា​ក់​ទ​ង​នឹ​ង​រឿ​ង​​ថា ​ហ​ង្ស​មា​ស​ដឹ​​​ង​ថា​គា​ត់​​ប្រុ​ង​ទៅ​ថោ​ន​ ​ទើប​ធ្វើ​ឱ្យ​សី​ហា​​អា​ម៉ា​ស់​មុ​ខនោះ​ ​និ​យា​យ​មែន​ទែ​ន​ទៅ ​អ​ត់​ដឹ​ង​សោះ​ ​អ​​​ត់​​​ដឹ​​​ង​​​ថា​សីហា​​ទៅ​ថោ​ន​ទេ ​ប៉ុ​ន្តែ​គា​ត់​ទៅថោ​ន​ម៉េ​ចកើត ​បើ​គា​ត់​មា​ន​កុ​ង​ត្រា​​​ជា​មួ​យ​ហ​ង្ស​មា​ស? តើ​គា​ត់​ទៅ​ម៉េ​ច​ទៅ​?​ ​ហើ​យ​អ្ន​កខ្លះ​ទៀ​ត​ថា​ ​ជា​ល្បិ​ច​របស់ហ​ង្ស​មា​ស​ ​ហើយ​ជាល្បិ​ចយ៉ាង​ម៉េ​ច​ ​បើ​ហ​ង្ស​មា​ស​​ខំ​រើស​គា​​ត់​មក ​ដែ​ល​មានគេ​ទ​ទួល​ស្គា​ល់ហើយ​ ​ហើយបើ​យ​ក​គេ​មកនៅ​​ជាមួ​យហើយ​ធ្វើ​ល្បិ​ចអ៊ី​ចឹ​ង​ ​យ​ក​ម​ក​ធ្វើ​អី​?​​​ ។

    លោ​ក​ ​មា​ស​ ​រិ​ទ្ធី​ ​បាន​ប​​ន្ត​ថា​ ទា​​ក់​ទ​ង​ខា​ង​គា​ត់​ថា​ ​ជា​គិ​ញ​ស​ម្ងាត់​រ​ប​ស់​ស​ម​ត្ថ​កិ​ច្ច​ ​បើ​គិ​ញ​មែ​ន​ខា​ង​ស​ម​ត្ថ​កិច្ច​ចា​ប់​ធ្វើ​អី​​?​ ​មួ​យទៀ​ត​ថា ​អ​ត់​ឃើ​ញ​គេ​ថ​ត​ពេ​ល​ចា​ប់​នោះទេ ​ ​ពេ​ល​នោះ​ស​ម​ត្ថ​កិ​ច្ច​ចា​ប់​ពេ​ល​យ​ប់​ ​និ​ង​​​ចា​ប់​ភ្លា​ម​ៗ​តែ​ម្ត​ង​​ ​ដោ​យ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​​យើ​ង​មិ​ន​បា​ន​ទៅ​ទា​ន់​​ ​តែស​ម​ត្ថ​កិ​ច្ច​គេ​ថ​តទុ​ក​ខ្លួ​ន​គេរួចទៅហើយ មិនមែនអត់រូបភាពទេ?។

    ហើយភ្លាមៗនោះដែរ ស្រាប់តែលោក ម៉ៃ សុគន្ធ បានបង្ហោះវីដេអូលោក មាស​ ​រិ​ទ្ធី និងរូបភាពលោកប៊ុត សីហា ព្រមទាំងសរសេរសារផ្ដាំផ្ញើទៅតារារូបនេះ និងយុវវ័យជំនាន់ក្រោយថា «មិនមែនគេចង់ជាន់យើងទេ មកពីយើងបំផ្លាញខ្លួនឯង ជាបុគ្គលសាធារណៈមួយរូប មិនឱ្យតម្លៃខ្លួនឯង និយាយមកជាន់ដានខ្លួនឯងហើយ គិញសម្ងាត់(វាមិនដែលគេប្រើគិញសម្ងាត់ជាបុគ្គលសាធារណៈទេ) សូមផ្តាំយុវវ័យទាំងអស់ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំជឿពាក្យលួងលោមថា ជក់ទៅសាច់ស្អាត រឺច្រៀងពីរោះឱ្យសោះ»៕

  • តារាប្រុសក្នុងរឿង  «ឆមាសចុងក្រោយ» និយាយពីរឿងឆាកស្រើបស្រាល

    តារាប្រុសក្នុងរឿង  «ឆមាសចុងក្រោយ» និយាយពីរឿងឆាកស្រើបស្រាល

    ជាវណ្ណកម្មថ្មីមួយរបស់ផលិតកម្ម កងចក្រ គឺរឿង «ឆមាសចុងក្រោយ ឬFinal Semester» បន្ទាប់ពីរឿង « Jailbreak ឬ​ការ​ពារ​ឧក្រិដ្ឋជន» ដែលធ្លាប់ទទួលបានពានរង្វាន់ភាពយន្ដឆ្នើមថ្នាក់ជាតិដល់ទៅ 5រង្វាន់នោះ នៅពេលនេះរឿងថ្មីសន្លាងមួយនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាមជ្ឈដ្ឋានមហាជនខ្មែរ បន្ទាប់បានដាក់បង្ហាញខ្លួននៅឯប្រទេសចិនរួចមក។ នៅក្នុងរឿង «ឆមាសចុងក្រោយ ឬFinal Semester» នេះមានការចូលរួមសម្ដែងពីសំណាក់តារាៗវ័យក្មេងដែលមានទេពកោសល្យសម្ដែងដូចជា លោក Boncher Buth លោក ធី លុច កញ្ញា អា ជី និងតារាប្រុសស្រីស្អាតៗជាច្រើនដួងទៀត និងក្រោមស្នាដៃដឹកនាំសម្ដែងដោយលោក  ជីមី ហេនដឺសុន (Jimmy Henderson) ។

    ស្របជាមួយគ្នានោះដែរ តារាឯកប្រុសដែលលេចធ្លោក្នុងឈុតឆាកស្រើបស្រាល គឺលោក Boncher Buth បានថ្លែងប្រាប់អ្នកយកព័ត៌មានឡារ៉ែនថា នៅក្នុងផ្ទៃរឿងទាំងមូលនេះ លោកមិនបានដឹងពីសាច់រឿង និងប៉ារ៉ូលនិយាយជាមុនទេ ពោលគឺអ្នកដឹកនាំរឿងចង់បានការសម្ដែងដែលមានភាពជាក់ស្ដែង ត្រូវភ័យរន្ធត់ និងដំណើរស្វែងរកវិញ្ញាសាអាថ៌កំបាំងទាំងព្រឺព្រួចភ័យខ្លាច និយាយឱ្យខ្លី គឺត្រូវបង្កើតផ្ទៃរឿងភ្លាមៗពីអ្នកដឹកនាំ និងត្រូវសម្ដែងភ្លាមៗដោយមិនបានព្រាងទុកមុនឡើយ។

    តារាប្រុសរូបនេះបានបន្ដប្រាប់ថា «ចំពោះឈុតស្នេហារោលរាលនៅក្នុងរឿង ឆមាសចុងក្រោយ នេះវិញ ពិតជាធ្វើឱ្យទស្សនិកជនចំហមាត់ភ្លឹកជក់នឹងសាច់រឿង តែដោយឡែក រូបខ្ញុំផ្ទាល់វិញ គឺមិនបានដឹងខ្លួនមុនថានឹងត្រូវសម្ដែងបែបនេះដូចគ្នា គ្រាន់តែដឹងថា មានប្លង់បែបហ្នឹងក្នុងឈុតមួយ តែមិនដឹងថា ត្រូវមកសម្ដែងដល់កម្រិតហ្នឹងសោះ សូម្បីតែតួស្រីក៏មិនបានដឹងខ្លួនមុនដូចគ្នា»។ លោកប្រាប់ទៀតថា «មុនពេលសម្ដែងឈុតនេះ អ្នកដឹកនាំរឿងចេះតែចង់ឱ្យខ្ញុំ និងតួស្រីស្រឡាញ់គ្នាមុន ហើយឱ្យពួកយើងរៀនថើបគ្នាទៅវិញទៅមក ក៏ប៉ុន្ដែលុះដល់ពេលសម្ដែងមែនទែន ស្រាប់តែតួស្រីរត់បាត់ លែងហ៊ានសម្ដែង ព្រោះថា..មើលទៅនាងដូចជាអៀនខ្លាំងណាស់»។

    គួរបញ្ជាក់ផងដែរថា មួយឈុតដែលគួរឱ្យចាប់អារម្មណ៍ដូចពោលខាងលើនេះ ជាការសម្ដែងដែលមានការលំបាកក្នុងការដាក់អារម្មណ៍បញ្ចូលក្នុងតួអង្គខ្លាំងណាស់។ ដូច្នេះដើម្បីស្រាយចម្ងល់នេះ មានតែទស្សនិកជនទៅទស្សនាដោយផ្ទាល់តែម្ដងទេទើបដឹង។ សូមជម្រាបបន្ថែមថា រឿង «ឆមាសចុងក្រោយ ឬFinal Semester»  ជាប្រភេទរឿងភ័យរន្ធត់ និងព្រឺព្រួចបំផុតចំពោះដំណើរស្វែងរកវិញ្ញាសាប្រឡងដ៏អាថ៌កំបាំងនៅក្នុងសាលារៀន ដែលកូនសិស្សមួយក្រុមត្រូវប្រឡងបញ្ចប់ឆមាស និងទទួលបានឱកាសទៅសិក្សានៅសហរដ្ឋអាមេរិក​ តែជាអកុសលពួកគេត្រូវប្រឈមមុខជាមួយសេចក្ដីស្លាប់៕

  • Apple ជាប់​ចំណាត់ថ្នាក់​លេខ1 ជា​ក្រុមហ៊ុន​មាន​ភាព​ច្នៃ​បង្កើត​ថ្មី​ខ្ពស់បំផុត​នៅ​ឆ្នាំ2018

    Apple ជាប់​ចំណាត់ថ្នាក់​លេខ1 ជា​ក្រុមហ៊ុន​មាន​ភាព​ច្នៃ​បង្កើត​ថ្មី​ខ្ពស់បំផុត​នៅ​ឆ្នាំ2018

    ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Fast Company ដែល​ផ្ដោត​សំខាន់​ទៅលើ Business Media Brand បានចេញ​ផ្សាយ​នាថ្មីៗនេះ​ថា Apple ជា​ក្រុមហ៊ុន​ដែលមាន​ភាព​ច្នៃប្រឌិត ឬ​ច្នៃ​បង្កើត​ថ្មី​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ2018។

    តាម​ការបញ្ជាក់​ពី​ទស្សនាវដ្ដី​ខាងលើនេះ បានឱ្យដឹងថា ក្រុមហ៊ុន Apple ដែល​ទទួលបាន​នាម​ជា​ក្រុមហ៊ុន​មាន​ភាព​ច្នៃ​បង្កើត​ថ្មី​ខ្ពស់បំផុត​នេះ ដោយសារតែ​ក្រុមហ៊ុន Apple បាន​បង្កើត​នូវ​ផលិត-

    ផល​ថ្មី3 គឺ AirPod, AR និង iPhone X។ កាលពី​ឆ្នាំមុន Apple ឈរ​នៅ​លេខ​រៀង​ទី4 ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ Fast Company ហ៊ាន​ផ្ដល់​ចំណាត់ថ្នាក់​លេខ1 ឱ្យ Apple ក៏​ព្រោះ​តែមាន​វត្តមាន AirPods, Apple Watch Series 3, ARKi និង​iPhone Xដែល​ផលិតផល​ទាំងនេះ​គឺជា​ការបង្កើត​ថ្មី​ទាំងអស់។ ក្រៅពី​ផលិតផល​ទាំងអស់នេះ Apple នៅមាន​បច្ចេកវិទ្យាថ្មីៗជាច្រើន​ទៀត ដែល​សុទ្ធសឹងតែ​ជាការ​បង្កើត​ថ្មី​ទាំងអស់។

    គួរបញ្ជាក់​ផងដែរ​ថា Fast Company បានផ្ដល់​ចំណាត់ថ្នាក់​លេខ​រៀង​ទី2 ទៅឱ្យ​ក្រុមហ៊ុន Netflix  លេខ3 ទៅឱ្យ​ក្រុមហ៊ុន Square  លេខ4 ទៅឱ្យ​ក្រុមហ៊ុន Tencent  និង​លេខ5 គឺ​ក្រុមហ៊ុន Amazon៕

  • ទៀតហើយ!! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ប៊ុត សីហា និងទទូចឱ្យពិនិត្យទឹកនោម

    ទៀតហើយ!! ម៉ៃ សុគន្ធ ចេញមុខរិះគន់ ប៊ុត សីហា និងទទូចឱ្យពិនិត្យទឹកនោម

    នៅព្រឹកថ្ងៃម្សិលមិញនេះ តារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើការ Live Video ផ្ទាល់បន្ទាប់ពីលោកបានធ្វើដំណើរចេញពីស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាទាំងខកចិត្តដោយសារ​ត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ហើយក្នុងនោះដែរ តារារូបនេះបានអះអាងថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែ​ក្នុងនោះលោកគឺជា​ភ្នាក់ងារបង្កប់របស់​សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នក​ប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។

    តែយ៉ាងណាមិញ បន្ទាប់ពីលោក ប៊ុត សីហា បានលើកឡើងយ៉ាងដូច្នោះហើយ ភ្លាមៗស្រាប់តែ តារាប្រុសមានរហស្សនាមថាជាតារាកំពូលខាងរិះគន់ លោក ម៉ៃ សុគន្ធ បានចេញមករិះគន់លោក សីហា និងទទូចឱ្យលោកធ្វើការពិនិត្យទឹកនោមដើម្បីបញ្ជាក់ការពិត ប្រសិនបើជាមាសសុទ្ធមិនខ្លាចភ្លើងមែននោះ ។ លោក សុគន្ធ បានសរសេរនៅលើហ្វេសប៊ុកថា «មិនកាន់ជើងខាងណាទេ បើយើងប្រាកដថាខ្លួនមាសសុទ្ធមែន ពិនិត្យទឹកនោម និងឈាមទៅ ច្បាស់ជាដឹងហើយថា ជក់ ឬមិនជក់នោះ?។  អូ! ឈប់សិន ទង្វើមិនល្អ បើកបរ បើកឡាន Live Video Facebook អ៊ីចឹង គិតមើលទៅសមដែរទេ? (នេះហើយវាស្តែងពីអត្តចរិត )»។  តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវនេះ? ៕

  • ប្រាសាទ ដា​វីន កាន់តែ​ផ្អែមល្ហែម​ជាមួយ អា​ឡិច​ដា​ហ្វី

    ប្រាសាទ ដា​វីន កាន់តែ​ផ្អែមល្ហែម​ជាមួយ អា​ឡិច​ដា​ហ្វី

    តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ប្រុស លោក ច​ន អា​ឡិច​ដា​ហ្វី ដែល​ត្រូវជា​ប្អូនប្រុស​របស់លោក ច​ន អា​ឡិច​ហ្សូ​រ៉ា នោះ បាន​បង្ហោះ​វីដេអូ​ជាមួយ​តារា​បង្ហាញ​ម៉ូដ​ស្រី ប្រាសាទ ដា​វីន ដែល​តាមរយៈ​វីដេអូ​រយៈពេល​មិន​ដល់ 1នាទី​នោះ គេ​មើលឃើញថា អ្នក​ទាំងពីរ​បានបង្ហាញ​ពី​ភាព​ផ្អែមល្ហែម ដោយ​ការ​ប្រឡែង​ថើប​គ្នា​យ៉ាង​ល្អូកល្អិន និង​រីករាយ​នៅលើ​ម៉ូតូ​កង់​បី ខណៈពេល​កំពុងតែ​ធ្វើដំណើរ។

    យ៉ាងណាមិញ តារា​ប្រុស​វ័យក្មេង​រូបនេះ បាន​រៀបរាប់​ជា​សារ​យ៉ាង​ផ្អែមល្ហែម​នៅលើ​អ៊ី​ន​ស្ដា​ក្រាម​របស់​រូបលោក​ថា «អរគុណ​ព្រះ​ជា​ម្ចាស់​ដែល​បាន​នាំ​នារី​ដ៏​ស្រស់​សោភា (ដែល​មិនមែន​ស្រស់ស្អាត​តែ​រូបរាង​ខាងក្រៅ ) មកកាន់​ពិភពលោក​ដ៏​អស្ចារ្យ​នេះ #penhbesdoung (ពេញ​បេះដូង)» ក្នុងនោះ​ផងដែរ សារ​យ៉ាង​ផ្អែម​ជាង​ទឹកឃ្មុំ​នេះ​បានធ្វើឱ្យ​មហាជន​កាន់តែ​សង្ស័យ​ជាខ្លាំង​ចំពោះ​ទំនាក់ទំនង​ជិតស្និទ្ធ​ស្អិតល្មួត​របស់​អ្នក​ទាំងពីរ។

    គួរ​រំឭក​ផងដែរ​ថា កន្លងទៅថ្មីៗនេះ តារា​ប្រុស ដា​ហ្វី  ធ្លាប់បាន​បង្ហាញ​រូបថត​ពីរ​សន្លឹក​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​មើលឃើញថា តារា​ស្រី ប្រាសាទ ដា​វីន កំពុង​ជិះ​លើ​ស្មា​របស់​តួ​ប្រុស ច​ន អា​ឡិច​ដា​ហ្វី ក្នុង​ឈុត​ប៊ី​គី​នី​ដ៏​សែន​សិច​ស៊ី។ បើទោះជា​អ្នកនាង​ជា​ស្រី​មេម៉ាយ​កូន​មួយ​ក្តី ក៏​អ្នកនាង​នៅតែមាន​រូបរាង​ស្អាត​ស្រ​ឡូ​ន​មិន​ចាញ់ក្រមុំៗឡើយ នេះ​ក៏​ព្រោះតែ​អ្នកនាង​បាន​ហាត់​យោ​ហ្គា​ដែលជា​កីឡា​កាយ​វប្បកម្ម​ថ្មី​សម្រាប់នារីៗ ក៏​អាចជា​ហេតុ​បណ្ដាលឱ្យ ដា​ហ្វី សម្លឹង​ឃើញ​រូបនាង​ផងដែរ៕

  • PSG ជឿជាក់ថា Neymar នឹង​ជាសះស្បើយ​ទាន់ពេល​ប៉ះ​ក្រុម Real Madrid

    PSG ជឿជាក់ថា Neymar នឹង​ជាសះស្បើយ​ទាន់ពេល​ប៉ះ​ក្រុម Real Madrid

    Paris Saint-Germain កំពុងតែ​ត្រៀម​សម្រាប់​ការប្រកួត​មួយ​ឱ្យទាន់​ពេលវេលា​ដើម្បី​អាចធ្វើឱ្យ Neymar ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ Champions League ជាមួយនឹង​ក្រុម Real Madrid នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​រូបគេ​បាន​រងរបួស​កជើង នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Marseille កាលពី​ថ្ងៃអាទិត្យ។

    តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​សែង​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក នៅពេល​ជិត​បញ្ចប់​ការប្រកួត​ក្នុងពេល​ក្រុម PSG ទទួល​ជ័យជម្នះ 3-០ លើ​គូប្រជែង​ដ៏​ខ្លាំង​របស់​ពួកគេ នា​កីឡដ្ឋាន Parc des Princes ក្រោយពី​រូបគេ​បាន​ក្រឡាច់​កជើង និង​ដួល​នៅលើ​ទីលាន​ទាំង​ការឈឺចាប់។

    លោក Unai Emery គ្រូបង្វឹក​របស់​ក្រុម PSG បាន​និយាយ​បន្ទាប់ពី​ការប្រកួត​នេះ​ថា ការត្រួតពិនិត្យ​ជាបឋម​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ បាន​បង្ហាញថា Neymar ក្រឡាច់​កជើង​របស់គេ។ កាសែត Le Parisien បានចេញ​ផ្សាយ​ថា ខ្សែប្រយុទ្ធ​វ័យ 26ឆ្នាំ​រូបនេះ​បានទទួល​ការពិនិត្យ​អាការ​បន្ថែមទៀត​នៅឯ​មន្ទីរពេទ្យ ក្បែរ​ទីក្រុង​ប៉ារីស កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ខណៈដែល​ការធ្វើ​តេស្ត​បាន​បង្ហាញថា រូបគេ​មិន​រងរបួស​ធ្ងន់ធ្ងរ​ឡើយ។

    បន្ទាប់ពី​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ ខ្សែការពារ Thiago Silva របស់ PSG បាន​និយាយថា៖ «ខ្ញុំ​មិនមែនជា​វេជ្ជបណ្ឌិត​ឡើយ ប៉ុន្តែ​ខ្ញុំ​គិតថា Neymar នឹងមិន​អាច​ចូល​លេង​នៅ​ថ្ងៃ​ពុធ​នេះ​នៅពេលដែល​ក្រុម PSG ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម Marseille ម្តងទៀត​ក្នុង​ពាន French Cup បានឡើយ។ រូបគេ​ត្រូវតែ​សម្រាក»៕

    ប្រភពពី៖ Channel News Asia

  • ដំណាំ​កាហ្វេ ងាយស្រួល​ថែទាំ និង​មិន​បារម្ភ​ពី​ទីផ្សារ​លក់​ចេញ

    ដំណាំ​កាហ្វេ ងាយស្រួល​ថែទាំ និង​មិន​បារម្ភ​ពី​ទីផ្សារ​លក់​ចេញ

    និន្នាការ​នៃ​ការទទួល​ទាន​កាហ្វេ​របស់​ប្រជាជន​ខ្មែរ​កាន់​តែមាន​ចំនួនច្រើនឡើងៗ មិនថាតែ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ក្នុង​បណ្តា​ខេត្តផ្សេងៗនោះទេ ធ្វើឱ្យ​ទីផ្សារ​កាហ្វេ​ក្នុងស្រុក​កាន់តែ​មាន​តម្រូវការច្រើនឡើងៗដែរ។

    លោក ប៊ូ សុភាព ម្ចាស់​រមណីយដ្ឋាន​ចម្ការ​កាហ្វេ​មានប្រសាសន៍ថា បច្ចុប្បន្ន​និន្នាការ​នៃ​ការ​ទទួលទាន​កាហ្វេ​ពិតជា​មាន​ចំនួនច្រើនឡើងៗប្រាកដ​មែន ហើយ​តម្រូវការ​កុម្ម៉ង់​ទិញ​គ្រាប់​កាហ្វេ​ក៏មាន​កាន់តែច្រើនឡើងៗដូចគ្នា​ដែរ ទាំង​កុម្ម៉ង់​ទិញ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​នេះ​ជា​កត្តា​ជំរុញ​ឱ្យ​កសិករ​មួយចំនួន​ពង្រីក​ការដាំដុះ​របស់ខ្លួន​បន្ថែ​ម ហើយ​កសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀតក៏បាន​ផ្លាស់ប្តូរ​ឈប់​ដាំ​ដំណាំ​ស្វាយ ឬ​កៅស៊ូ​ដោយ​ងាក​មក​ដាំ​កាហ្វេ​ជា​ហូរហែ​ផងដែរ ដូចជា​ខេត្តមណ្ឌលគិរី រតនគិរី និង​កំពង់ចាម​ជាដើម។

    លោក​បញ្ជាក់ថា បច្ចុប្បន្ន​លោក​បាន​ពង្រីក​ការដាំដុះ​កាហ្វេ​បាន​ចំនួន 28ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចំការ​តែ ឃុំ​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ផ្លូវ​ឆ្ពោះទៅ​ទឹកជ្រោះ​ប៊ូ​ស្រាមាន​ចម្ងាយ​ប្រមាណ​ជា 3.5គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ដែលមាន​ទេសចរ​ទៅ​កម្សាន្ត និង​ទិញ​កាហ្វេ​ទុក​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​ជា​ហូរហែ​ហើយ​ក្រៅពីនោះ​មាន​អតិថិជន​តាម​បណ្តា​ខេត្តផ្សេងៗបាន​កុម្ម៉ង់​ទិញ​ជាប្រចាំ​ទៀតផង ដែលមាន​តម្លៃ 20ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ ក្រៅតែពី​ទីផ្សារ​ក្នុងស្រុក​ហើយ លោក​ក៏បាន​ផ្គត់ផ្គង់​ទៅឱ្យ​អតិថិជន​នៅក្រៅ​ស្រុក​ទៀតផង ដូចជា​នៅ​សហរដ្ឋអាមេរិក ចិនតៃវ៉ាន់ និង​កូរ៉េខាងត្បូង​ជាដើម ប៉ុន្តែ​ចំនួន​ផ្គត់ផ្គង់​ទៅ​ក្រៅ​ស្រុក​មិនសូវ​ច្រើន​ដូច​នៅក្នុង​ស្រុក​ទេ​ដោយសារតែ​ទម្លាប់​នៃ​ការទទួល​ទាន​កាហ្វេ​របស់​ប្រជាជន​ខ្មែរ​យើង​កាន់​តែមានច្រើនឡើងៗហ្នឹងឯង។

    កាហ្វេ​ដែល​លោក​ដាំ​នោះ​មាន​ពីរ​ប្រភេទ គឺ​រ៉ូ​បូ​ស្តា(Robosta) និង​អា​រ៉ា​ប៊ី​កា(Arabica) ប៉ុន្តែ​ប្រភេទ​ដែល​ងាយស្រួល​ដាំ និង​ងាយស្រួល​ថែទាំ​នោះ គឺ​ពូជ​Robosta ដោយសារ​នីវ៉ូទឹក​នៅ​ខេត្តមណ្ឌលគិរី​ទាប​ជាង​នៅ​តំបន់​ជាប់មាត់​សមុទ្រ។

    ជាមួយគ្នានេះ លោក ចៅ ស៊ី​ហូ​វ អ្នកបច្ចេកទេស​ប្រចាំ​រមណីយដ្ឋាន​កាហ្វេ​ខាងលើ​បានឱ្យដឹង​ដែរ​ថា មុននឹង​ដាំ គេ​ត្រូវយក​គ្រាប់​កាហ្វេ​ទៅ​បណ្តុះ​ជា​កូន​ជាមុន រហូតដល់​កូន​កាហ្វេ​មាន​អាយុ​ប្រហែល5 ទៅ6ខែ។ ខណៈពេល​កូន​កាហ្វេ​ចេញ​ស្លឹក​ចំនួន6 ឬ7សន្លឹក គេ​ចាប់ផ្តើម​យក​កូន​កាហ្វេ​ទៅ​ដាក់​ដាំ​ក្នុង​រណ្តៅ​ដែលមាន​ទំហំ 4ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ 0.5ម៉ែត្រ ដោយ​ដាំ​ឃ្លាត​ពីគ្នា​ចន្លោះ 4ម៉ែត្រ4ជ្រុង​ពី​ដើម​មួយ​ទៅ​ដើម​មួយ(ជា​រាង​ការ៉េ)។

    អ្នកបច្ចេកទេស​ខាងលើ​បន្តថា មុននឹង​ដាំ​គេ​ត្រូវ​ជីករណ្តៅ​ទុក រួច​ហាល​ឱ្យ​ស្ងួត ដើម្បី​សម្លាប់​មេរោគ​ក្នុង​ដី​ជាមុន រួចហើយ​ទើប​គេ​យក​ជីលា​មក​គោ​មក​ដាក់​ទ្រាប់​បាត​រណ្តៅ បន្ទាប់មក​ទើប​គេ​ចាប់ផ្តើម​ដាក់​ដាំ​តែម្តង ដែល​ក្នុង​មួយ​ហិកតា ប្រើ​កូន​ដាំ​បាន​ចន្លោះ​ពី900 ទៅ​ជាង1,000ដើម  ជាទូទៅ​ត្រូវ​ចំណាយ​ថ្លៃ​ដាំ​ចន្លោះ​ពី​ជាង 1,000 ទៅ2,000ដុល្លារ​ក្នុង​មួយ​ហិកតា។ ក្រោយពី​ដាំ​ដុះ​រួច យើង​មិនសូវ​ជា​ពិបាក​ថែទាំ​ប៉ុន្មាន​ទេ បើសិនជា​រដូវវស្សា​ផង មិនបាច់​ស្រោច​ទឹក​ទេ តែបើ​រដូវប្រាំង​វិញ ត្រូវ​ស្រោច​ទឹក​រយៈពេល7-10ថ្ងៃ​ម្តង រហូតដល់​ដើម​កាហ្វេ​ឡើង​កម្ពស់​បាន​ជិត 2ម៉ែត្រ ទើប​គេ​ត្រូវ​ក្តិចត្រួយ​វា​ចេញ កុំឱ្យ​ដើម​កាហ្វេ​លូត​ខ្ពស់​ពេក ងាយស្រួល​ថែទាំ និង​បេះ​ផ្លែ​វា។ យ៉ាងណាក៏ដោយ ការដាំ​កាហ្វេ​ទាមទារ​ឱ្យ​កសិករ​ថែទាំ​ខ្លាំង​ចំពោះ​សត្វល្អិត​ចង្រៃ ជាពិសេស​ចៃ និង​សត្វ​ខ្មូត។

    ជាទូទៅ​ដើម​កាហ្វេ​ចាប់ផ្តើម​ឱ្យ​ផល​នៅពេល​វា​មាន​អាយុ2 ឬ2ឆ្នាំ​ជាង ប៉ុន្តែ​នៅពេល​កាហ្វេ​ចេញ​ផ្លែ​ដំបូង​គេ​មិន​ទុក​គ្រាប់​បេះ​នៅពេល​ទុំ​ទេ ពោលគឺ​កសិករ​ត្រូវ​ដើរកាត់​គ្រាប់​នោះ​ទម្លាក់ចោល ដើម្បីឱ្យ​ដើម​កាហ្វេ​នៅមាន​កម្លាំង និង​លូតលាស់​បានល្អ រហូតដល់​កាហ្វេ​អាយុ​បាន3-4ឆ្នាំ ទើប​វា​ចាប់ផ្តើម​ឱ្យ​ផល​ពេញលេញ ដែល​ក្នុង​មួយ​ហិកតា​គេ​អាច​បេះ​ប្រមូលបាន​ពី3 ទៅ5តោន​ក្នុង​មួយឆ្នាំ។ ដើម​កាហ្វេ​ឱ្យ​ផល​រយៈពេល​វែង មាន​អាយុ​ចាប់ពី​ជាង20ឆ្នាំ ទៅ30ឆ្នាំ ប៉ុន្តែ​នៅពេលដែល​ដើម​កាហ្វេ​ចាស់ គេ​នឹង​កាប់​ដើម​ចោល ទុក​ប្រវែង​ប្រហែលជា​កន្លះ​ម៉ែត្រ​ពី​ដី ហើយ​ថែទាំ​ជាថ្មី​ឡើងវិញ​បន្តទៀត។ កាហ្វេ​នឹង​ផ្តល់​ផល​ម្តងទៀត​នៅ​អំឡុង​ពីរ​ឆ្នាំ​បន្ទាប់ពី​កាប់​ដើម​ចោល​លើកដំបូង​ហើយ៕

  • កម្ពុជា​ត្រូវការ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ជាង1ម៉ឺន​នាក់​ទៀត​នៅ​ឆ្នាំ2020

    កម្ពុជា​ត្រូវការ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ជាង1ម៉ឺន​នាក់​ទៀត​នៅ​ឆ្នាំ2020

    ដោយសារ​កំណើន​ទេសចរ​បរទេស​ដែល​ចូលមក​ទស្សនា​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​កាន់តែច្រើនឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បានធ្វើឱ្យ​កម្ពុ​ជាមាន​តម្រូវការ​មគ្គុទេសក៍​ទេសចរណ៍​ជាង1ម៉ឺន​នាក់​បន្ថែមទៀត​សម្រាប់​បម្រើ​ក្នុង​វិស័យនេះ។

    ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​សៀមរាប និង​តំបន់​ជុំវិញ​ជំនា​ន់ទី24 កាលពី​ចុង​សប្តាហ៍​មុន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​ទូត​នាំសារ​នូវ​វប្បធម៌ អរិយធម៌ និង​កិត្យានុភាព​របស់​ជាតិ​ទៅកាន់​ភ្ញៀវទេសចរ​ដោយផ្ទាល់ ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​ពី​ទស្សនទាន​ដែលថា «អត្តសញ្ញាណ​របស់​អ្នកជា​អនាគត​របស់​អ្នក» គឺ​សំដៅ​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​ខិតខំ​ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌​វិជ្ជាជីវៈ និង​មាន​អត្តចរិត​ស្លូតបូត ចូលរួមចំណែក​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ ដែល​នឹង​នាំមក​នូវ​អនាគត​ប្រសើរ​ដល់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ។

    ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត និង​គោរព​ឱ្យបាន​នូវ​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ នៅពេល​ប្រកប​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ចៀសវាង​ឱ្យបាន​នូវ​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ប្រាសចាក​ពី​សីលធម៌​សង្គម និង​អនុក្រឹត្យ​ស្តីពី​មគ្គុទ្ទេសក៍​ទេសចរណ៍។

    សូម​រំឭកថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ចូលរួមចំណែក​ប្រមាណ 12% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​នៅក្នុង​ឆ្នាំ2017 កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ 5,6លាន​នាក់ ក្នុង​កំណើន 11.8%។ តាម​ការ​ព្យាករ ទេសចរ​អន្តរ​ជាតិប្រមាណ 7លាន​នាក់ នៅ​ឆ្នាំ2020 ឧស្សាហកម្ម​ទេសចរណ៍​នឹង​បង្កើត​ឱកាស​ការងារ​ផ្ទាល់​ប្រមាណ 1លាន​នាក់ និង​ប្រមាណ 1.2លាន​នាក់ នៅ​ឆ្នាំ2025 ព្រមទាំង​ប្រមាណ 1,7លាន​នាក់ នៅ​ឆ្នាំ2030។

    បច្ចុប្បន្ន កម្ពុ​ជាមាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាង 5,000នាក់ និង​មាន​តម្រូវការ​ប្រមាណ 1ម៉ឺន​នាក់​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាង7លាន​នាក់ នៅ​ឆ្នាំ2020៕

  • 10ប្រទេស​ដែលមាន​អ្នក​ប្រើ Facebook ច្រើនជាងគេ​បំផុត​នៅ​ដើមឆ្នាំ 2018

    10ប្រទេស​ដែលមាន​អ្នក​ប្រើ Facebook ច្រើនជាងគេ​បំផុត​នៅ​ដើមឆ្នាំ 2018

    បច្ចុប្បន្ន Facebook ត្រូវបានគេទទួលស្គាល់​ថា ជា​បណ្ដាញ​សង្គម​ដ៏​ធំ និង​មាន​ប្រជាប្រិយភាព​មួយ​ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេ​បំផុត​រហូតដល់​ជាង 2,1ពាន់​លាន​នាក់ ហើយ​តួលេខ​នៃ​ការកើនឡើង​នេះ ត្រូវបាន Facebook បង្ហាញ​ឱ្យដឹងថា មិនមែនជា​ពលរដ្ឋ​អាមេរិក​នោះទេ។

    ប៉ុន្មាន​ខែ​មុន អាមេរិក ជាប់​ជា​ប្រទេសមួយ​ដែលមាន​អ្នក​ប្រើ Facebook ច្រើនជាងគេ​បំផុត ប៉ុន្តែ​សម្រាប់​ដើមឆ្នាំ2018 នេះ មិនមែន​អាមេរិក​ទៀត​ទេ។ តើ​លោកអ្នក​ចង់ដឹង​ទេ​ថា ប្រទេស​ណា​ដែលមាន​អ្នក​ប្រើ Facebook ច្រើនជាងគេ?

    យោងតាម​ទិន្នន័យ​របស់ Facebook និង​ស្ថាប័ន​ស្រាវជ្រាវ Statista បានឱ្យដឹងថា ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ប្រើ Facebook ច្រើនជាងគេ​បំផុត គិត​ត្រឹម​ដើមឆ្នាំ 2018 ដោយបាន​រុញច្រាន​អាមេរិក​ឱ្យទៅ​ឈរ​នៅ​លេខ​រៀង​ទី2។

    នៅក្នុង​របាយការណ៍​បាន​បង្ហាញថា ចំនួន​អ្នក​ប្រើ Facebook នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​រហូតដល់​ជាង 250លាន​នាក់ ខណៈដែល​សហរដ្ឋអាមេរិក​មាន​ត្រឹមតែ 230លាន​នាក់​ប៉ុណ្ណោះ។ ចំណែក​ប្រទេស​ដែល​ឈរ​នៅ​លេខ​រៀង​ទី3 គឺ​ប្រទេស​ប្រេ​ស៊ី​ល មាន​ចំនួន​អ្នក​ប្រើ 130លាន​នាក់ រីឯ​ប្រទេស​អង់គ្លេស​គឺ​ស្ថិតនៅ​លេខ​រៀង​ទី10។

    ខាងក្រោម​នេះ​ជាតា​រាង​បង្ហាញ​ពី​ប្រទេស​ទាំង 10 ដែលមាន​អ្នកប្រើប្រាស់ Facebook ច្រើនជាងគេ៖

  • តើ​ធ្វើ​ដូចម្តេច​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់​ដោយ​មិនបាច់​បើក​ក្រុមហ៊ុន?

    តើ​ធ្វើ​ដូចម្តេច​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់​ដោយ​មិនបាច់​បើក​ក្រុមហ៊ុន?

    បច្ចុប្បន្ន​ទោះបី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​សេចក្តីប្រកាស និង​អំពាវនាវ​ឱ្យ​ភ្នាក់ងារ​អចលនវត្ថុ និង​ក្រុមហ៊ុន​ទាំងអស់​ទៅសុំ​អាជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​អចលនវត្ថុ​ស្របច្បាប់ ឬ​សុំ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​អ្នកជំនាញ​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់​ក៏ដោយ ក៏ប៉ុន្តែ​នៅមាន​ភ្នាក់ងារ​អចលនវត្ថុ និង​ក្រុមហ៊ុន​មួយចំនួន​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ និង​ជា​ក្រុមហ៊ុន​ស្របច្បាប់​នៅឡើយ​ទេ។ ចំណែកឯ​បុគ្គល​ឯកជន​ដែល​រកស៊ី​ធ្វើជា​ភ្នាក់ងារ​នាំ​ភ្ញៀវ​ទិញ-លក់-ជួល​អចលនវត្ថុ​ដែល​មិនមាន​ក្រុមហ៊ុន​ត្រឹមត្រូវ​ក៏មាន​ច្រើន​ណាស់ដែរ​នៅលើ​ទីផ្សារ​នេះ។

    ពាក់ព័ន្ធ​ករណីនេះ​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL បាន​មានប្រសាសន៍ថាៈ សម្រាប់​នៅ​ប្រទេសជិតខាង​គេ​បាន​អនុវត្ត​គ្រប់​ជ្រុងជ្រោយ​រួចទៅហើយ ហើយក៏​ទទួលបាន​ជោគជ័យ​ផងដែរ ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សាំង​ហ្គា​ពួរ ប៉ុន្តែ​ចំពោះ​ប្រទេស​កម្ពុជា​នៅតែមាន​ភ្នាក់ងារ​អចលនវត្ថុ​ជាច្រើន​មិនទាន់មាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​នៅឡើយ ដោយសារ​ការបើក​ក្រុមហ៊ុនត្រូវការ​ចំណាយ​ដើមទុន​ច្រើន​ទៅលើ​ការរៀបចំ​ឯកសារ ការជ្រើសរើស​ធនធាន​មនុស្ស​ដែលមាន​ជំនាញផ្សេងៗ ដូចជា​គណនេយ្យ រដ្ឋបាល ទីផ្សារ​ផ្នែក​លក់ ជាពិសេស​អ្នកជំនាញ​ខាង​នាំ​ភ្ញៀវ​ទិញលក់-ជួល​អចលនវត្ថុ​នេះ​តែម្តង លើសពីនេះ​ភ្នាក់ងារ​ត្រូវ​ស្នើសុំ​ច្បាប់​ពី​ក្រសួង​ពាក់ព័ន្ធផ្សេងៗដែល​ធ្វើឱ្យមាន​ការលំបាក និង​ជួប​ភាពស្មុគស្មាញ​ច្រើន។  ដើម្បី​រួមចំណែក​ក្នុង​វិស័យ​អចលនវត្ថុ ក្រុមហ៊ុន CPL មាន​គោលការណ៍​មួយចំនួន​ដែល​អាចជួយ​ឱ្យ​ភ្នាក់ងារ​អចលនវត្ថុ​ដែល​គ្មាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​អាច​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​ភ្នាក់ងារ​អចលនវត្ថុ​ដែលមាន​គុណវុឌ្ឍិ​ល្អប្រសើរ មាន​ជំនាញ​ច្បាស់លាស់​ទៅលើ​ការបំពេញ​ការងារ​រប​ស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ ទទួលបាន​ទំនុកចិត្ត​នៅលើ​ទីផ្សារ និង​ទទួលបាន​ភាពជោគជ័យ​លើ​ការងារ​របស់ខ្លួន។

    ជាក់ស្ដែង​នៅ​កម្ពុជា​គេ​សង្កេតឃើញថា ភ្នាក់ងារ​អចលនវត្ថុ​មួយចំនួន​នៅតែ​មិនទាន់មាន​ការយល់ដឹង​ពី​ច្បាប់​ថា​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ? ធ្វើយ៉ាងណា​ឱ្យមាន​ការជឿជាក់​ពី​អតិថិជន​នៅឡើយ​ទេ។ ករណីនេះ​ក្រុមហ៊ុន CPL មាន​គោលការណ៍​មួយចំនួន​ដើម្បី​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​យល់ដឹង​ពី​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ និង​កម្រៃ​សេវា​ដែល​យើង​ត្រូវយក​ពី​អតិថិជន​ទៅតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានចែង​កាលពី​ឆ្នាំ​កន្លងទៅ។

    លោក​បាន​បន្តថា បច្ចុប្បន្ន​ភ្នាក់ងារ​អចលនវត្ថុ​មាននៅ​ពាសពេញ​ប្រទេស​កម្ពុជា មិន​ថា​នៅក្នុង​ក្រុងភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្តផ្សេងៗនោះទេ ហើយ​ពួកគាត់​គ្រប់គ្នា​សុទ្ធតែ​ចង់​ក្លាយទៅជា​ភ្នាក់ងារ​អចលនវត្ថុ​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ​ផងដែរ ប៉ុន្តែ​ស្ថិត​នៅត្រង់ថា ពួកគាត់​មិនដឹងថា​ត្រូវ​ធ្វើតាម​វិធី​ណា?

    ក្រុមហ៊ុន​របស់លោក​មា​ន​រៀបចំ​វគ្គ​បណ្តុះបណ្តាលផ្សេងៗជាច្រើន​ដែល​អនុញ្ញាតឱ្យ​ភ្នាក់ងារ​អចលនវត្ថុ​បាន​ចូលរួម​សិក្សា​លើ​វគ្គ​បណ្តុះបណ្តាល​នេះ​ដោយ​ឥតគិតថ្លៃ ហើយ​ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ ភ្នាក់ងារ​អចលនវត្ថុ​ទាំងនោះ​នឹង​យល់ដឹង​ពី​វិជ្ជាជីវៈ​ផ្នែក​ទិញ-លក់-ជួល​អចលនវត្ថុ​កាន់តែច្បាស់ បន្ទាប់មក​ក្រុមហ៊ុន​នឹង​អនុញ្ញាតឱ្យ​ពួកគេ​ដាក់ពាក្យ​ចូល​ជា​សមាជិក​ភ្នាក់ងារ​អចលនវត្ថុ​របស់​ក្រុមហ៊ុន។ បើ​ពួកគាត់​ពិតជា​មានបំណង​ចង់​ចូល​រួមជាមួយ​ក្រុមហ៊ុន គឺ​យើង​តម្រូវឱ្យ​ពួកគាត់​ត្រូវ​ទៅ​ស្នើសុំ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​អ្នកជំនាញ​អចលនវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​ឈ្មោះ​ក្រុមហ៊ុន ​CPL។

    លើសពីនេះ​ក្រុមហ៊ុន​ក៏មាន​យុទ្ធសាស្ត្រ និង​គោលដៅ​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​មួយ​នេះ​ផងដែរ។ លោក​បញ្ជាក់ថា ជំនាញ​ដែល​សំខាន់​ក្នុង​វិស័យ​អចលនវត្ថុ​មានតែ 2ប៉ុណ្ណោះ នោះ​គឺៈ ជំនាញ​ចុះ​យក​ព័ត៌មាន​អចលនវត្ថុ​ដែល​ម្ចាស់​ដាក់លក់ និង​ជំនាញ​ណែនាំ​អចលនវត្ថុ​ទៅឱ្យ​អ្នក​ដែលមាន​តម្រូវ​ការទិញ​អចលនវត្ថុ។ ក្នុងនាម​ជា​ភ្នាក់ងារ​ជំនាញ​អចលនវត្ថុ ពួកគាត់​ត្រូវ​ដឹង​ច្បាស់​ថា ខ្លួន​មាន​ជំនាញ​អ្វី​ពិតប្រាកដ។

    បើសិនជា​គាត់​មាន​ជំនាញ​ក្នុង​ការចុះ​យក​ព័ត៌មាន​អចលនវត្ថុ ក្រុមហ៊ុន​នឹង​បង្វឹក​គាត់​ឱ្យដឹងពី​គន្លឹះសំខាន់ៗក្នុង​ការរៀបចំ​ព័ត៌មាន​អចលនវត្ថុ​នោះ​ប្រកបដោយ​ភាព​ទាក់ទាញ ល្អ​ស្អាត មិន​រញ៉េរញ៉ៃ អត្ថប្រយោជន៍​របស់​អចលនវត្ថុ និង​ភាព​ចំណេញ​ក្រោយពី​ការទិញ​អចលនវត្ថុ​នេះ។ លោក​បន្ថែមថា​ក្រោយ​ពេលដែល​ភ្នាក់ងារ​អចលនវត្ថុ​ទទួលបាន និង​រៀបចំ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អស់ហើយ ភ្នាក់ងារ​ជំនាញ​អចលនវត្ថុ​ត្រូវ​ចេះ​ធ្វើ​ទីផ្សារ​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ​ទៅកាន់​សមាជិកផ្សេងៗទៀត ដែលមាន​ក្រុមហ៊ុន​រាប់រយ និង​មាន​ភ្នាក់ងារ​អចលនវត្ថុ​រាប់ពាន់នាក់​ផ្សេងទៀត​ដើម្បីឱ្យ​ពួកគេ​ជួយ​លក់​នូវ​អ្វីដែល​យើង​មាន ដោយ​ប្រើប្រាស់​គ្រប់​ប្រព័ន្ធ​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយផ្សេងៗក្នុងការ​ធ្វើឱ្យ​ព័ត៌មាន​នេះ​ទៅ​ដល់ដៃ​អតិថិជន​ដែលមាន​តម្រូវ​ការទិញ​ពិតប្រាកដ។

    ក្រៅពី​គន្លឹះ​សម្រាប់​ជំនាញ​យក​ព័ត៌មាន​អចលនវត្ថុ ក្រុមហ៊ុន​CPLក៏មាន​វិធីសាស្ត្រ​បន្ថែមសំខាន់ៗសម្រាប់​ភ្នាក់ងារ​ដែល​អាចធ្វើឱ្យ​ពួកគាត់​មាន​ជំនាញ​ណែនាំ​អចលនវត្ថុ​ទៅដល់​អ្នក​ដែលមាន​តម្រូវ​ការទិញ​អចលនវត្ថុ​ផងដែរ ដើម្បីឱ្យ​ពួកគាត់​ក្លាយទៅជា​ភ្នាក់ងារ​ដែលមាន​ជំនាញ​លក់​អចលនវត្ថុ​ដោយ​ពិតប្រាកដ។ ក្រុមហ៊ុន​នឹង​បង្ហាញ​ពួកគាត់​នូវ​វិធីសាស្ត្រ​ក្នុងការ​និយាយ​ទៅកាន់​អតិថិជន​ដើម្បីឱ្យ​មានកា​រ​ចាប់អារម្មណ៍ ពន្យល់​ណែនាំ​ពី​អត្ថប្រយោជន៍​លក្ខណៈពិសេស​របស់​អចលនវត្ថុ​នោះ​ទៅកាន់​អ្នកទិញ ក៏ដូចជា​ការចរចាផ្សេងៗដែល​ទាក់ទង​នឹង​តម្លៃ។ នៅពេល​ដែលមាន​ការទិញ-លក់​កើតឡើង​ភ្នាក់ងារ​អចលនវត្ថុ​នឹងត្រូវ​បានទទួល​ប្រាក់​កម្រៃជើងសា​ស្របទៅតាម​ច្បាប់​កំណត់ ចំពោះ​ករណី​ដែលមាន​ការចូលរួម​ពី​ភ្នាក់ងារ​ដទៃ ប្រាក់កម្រៃជើងសា​នឹងត្រូវ​ចែក​ឱ្យមាន​សមធម៌ មានការ​សប្បាយចិត្ត​ទាំងអស់គ្នា ទើប​អាចធ្វើ​ការចុះ​សម្រុង​គ្នា​បានយូរ​អង្វែង និង​ទទួលបាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​អតិថិជន ព្រមទាំង​មានកេរ្តិ៍ឈ្មោះ​ល្អ ដោយ​ចៀសវាង​ដាច់ខាត​ការដណ្តើម​ផលប្រយោជន៍​គ្នា។

    លោក​មានប្រសាសន៍ថា “លក្ខណៈពិសេស​របស់​ក្រុមហ៊ុន​CPLគឺៈ ក្រុមហ៊ុន​មាន​ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់​ដើម្បី​ធ្វើឱ្យ​ភ្នាក់ងារ​ទាំងអស់​ទទួល​បាន​ជោគជ័យ ស្របទៅតាម​ច្បាប់ និង​ចែករំលែកផលប្រយោជន៍​ដោយ​យុត្តិធម៌។ ក្នុងនោះដែរ ក្រុមហ៊ុន​មាន​គោលការណ៍​បែងចែក​ចំណាត់ថ្នាក់​ការងារ​ទៅតាម​ចំណេះដឹង និង​តួនាទី​របស់​ភ្នាក់ងារនីមួយៗ ហើយ​អត្ថប្រយោជន៍​ក៏​បែងចែក​ទៅតាម​នោះដែរ មានន័យថា អ្នក​ខំធ្វើការ​ច្រើន​ទទួលបាន​អត្ថប្រយោជន៍ ឬ​ភាគលាភ​កាន់តែច្រើន ដោយ​មិន​លម្អៀង​ទៅកាន់​អ្នកណា​មួយ​ឡើយ។ លើសពីនេះ​ក្រុមហ៊ុន​ក៏មាន​គោលការណ៍​លើកទឹកចិត្ត​បន្ថែមទៀត មិនមែន​មានតែ​ការបែងចែក​ប្រាក់​សេវា​កម្រៃជើងសា​មួយ​មុខ​នោះទេ គឺ​ពួកគាត់​អាចមាន​ឱកាស​បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាំង​ក្នុង និង​ក្រៅប្រទេស​ដើម្បី​បង្កើន​ចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ ដែល​អាចជា​ឱកាស​សម្រាប់​ពួកគាត់​មាន​ពេលវេលា​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​ផងដែរ។

    មកទល់​ពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន CPL មាន​បុគ្គលិក​ជាង100 នាក់ និង​មាន​ផែនការ​រើស​បុគ្គលិក​ឱ្យបាន5,000នាក់​ទូទាំង 25ខេត្ត​ក្រុង​ដើម្បី​ធ្វើជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ដ៏​ធំ​មួយ​នៅ​កម្ពុជា៕