Category: សង្គម និងសេដ្ឋកិច្ច

  • ចង់​សង់ផ្ទះ​ល្វែង​លក់ ត្រូវ​ដឹង​ពី​នីតិវិធី​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ជាមុន

    ចង់​សង់ផ្ទះ​ល្វែង​លក់ ត្រូវ​ដឹង​ពី​នីតិវិធី​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ជាមុន

    គម្រោង​សង់​លំនៅឋាន ឬ​ផ្ទះល្វែង​លក់បាន​រីកដុះដាល​ព្រោងព្រាត​នៅតាម​តំបន់​ជាយក្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ហើយ​ដើម្បីឱ្យ​សំណង់​លំនៅឋាន​របស់លោក​អ្នក ដំណើរការ​ទៅដោយ​ស្របច្បាប់ និង​ផ្តល់​ទំនុកចិត្ត​ច្បាស់លាស់​ជាមុន​នោះ តើ​អ្នកវិនិយោគ​គួរ​អនុវត្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​ដូចម្តេចខ្លះ?

    គណៈអធិបតី និងភ្ញៀវកិតិ្តយសថតរូបអនុស្សាវរីយ៍នៅក្នុងកម្មវិធី “ការកាន់កាប់អចលនវត្ថុនៅកម្ពុជាដោយស្របច្បាប់”រៀបចំឡើងដោយ CVEA

    លោកស្រី អ៊ុយ ច័ន្ទ​និមល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា ចំពោះ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅឋាន ដែលមាន​ទំហំ​ចាប់ពី 4ល្វែង (សម្រាប់​ផ្ទះល្វែង) ឬ3ភូមិគ្រឹះ(សម្រាប់​ផ្ទះ​វីឡា) ឬ4យូ​នី​ត(Unit)ឡើងទៅ(សម្រាប់​អា​ផាត​មិន ឬ​ខុន​ដូ)ត្រូវមាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លំនៅឋាន​ពី​ក្រសួង​សេដ្ឋកិច្ច​ជាមុន។

    ចំពោះ​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅឋាន​នេះ​មាន 2ប្រភេទ៖ ប្រភេទ​ទី1. គឺ​ការប្រើ​ដើមទុន​ផ្ទាល់ខ្លួន ឬ​ប្រើ​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដើម្បី​អភិវឌ្ឍ​លំនៅឋាន និង​អាច​លក់បាន​នៅពេល​បញ្ចប់​គម្រោង​ជា​ស្ថាពរ។ និង​ប្រភេទ​ទី2. គឺ​ប្រើ​ដើមទុន​ផ្ទាល់ ឬ​ខ្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ឬ​ដើមទុន​ដែល​បានមកពី​ការលក់​ដើម្បី​អភិវឌ្ឍ​លំនៅឋានបណ្តើរៗ និង​អាចធ្វើ​ការលក់​បាន​ជាប​ណ្តើរៗដែរ។ ហើយ​អាជ្ញាប័ណ្ណ​មួយ គឺ​សម្រាប់តែ​ទីតាំង​មួយ​ប៉ុណ្ណោះ។

    ចំណែក​ថ្លៃ​អាជ្ញាប័ណ្ណ​សំណង់ផ្ទះ​ល្វែង​មួយ​ល្វែង​ត្រូវ​បង់10ម៉ឺន​រៀល ភូមិគ្រឹះ​ភ្លោះ(ជញ្ជាំង​ជាប់​គ្នា)ត្រូវ​បង់10ម៉ឺន​រៀល​ក្នុង​មួយ​ភូមិគ្រឹះ ភូមិគ្រឹះ​ទោល​ត្រូវ​បង់20ម៉ឺន​រៀល​ក្នុង​មួយ​ភូមិគ្រឹះ សំណង់​អគារ​ស្នាក់នៅ​រួមមាន​បន្ទប់​គេង1 ឬ2ត្រូវ​បង់10ម៉ឺន​រៀល​ក្នុង​មួយ​យូ​នី​ត ហើយ​សំណង់​អគារ​ស្នាក់នៅ​រួមមាន 3បន្ទប់​គេង​ឡើងទៅ​ត្រូវ​បង់20ម៉ឺន​រៀល​ក្នុង​មួយ​បន្ទប់។ សម្រាប់​លក្ខខណ្ឌ​នៃ​ការដាក់​ពាក្យ​អាចជា​នីតិបុគ្គល​ដែលមាន​ដើមទុន​ចុះបញ្ជី​អប្បបរមា​តិច​បំផុត 2ពាន់​លាន​រៀល​ឡើងទៅ និង​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួនទៀត​ដូចជា៖

    1.ការបើក​គណនី​អភិវឌ្ឍន៍​លំនៅឋាន (អាជ្ញាប័ណ្ណ​ប្រភេទ2)។

    2.មាន​លិខិតបញ្ជាក់​ដើមទុន និង​ប្រភព​ទុន​ច្បាស់លាស់។

    3.មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម 2%នៃ​ដើមទុន​វិនិយោគ។

    4.មាន​ផែនការអាជីវកម្ម​លម្អិត​ទៅតាម​រយៈពេល​នៃ​គម្រោង។

    5.អ្នក​ឈរឈ្មោះ​អាជ្ញាប័ណ្ណ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន។

    6.មាន​ធានារ៉ាប់រង​លើ​ភារៈ​ទទួលខុស​ត្រូវការ​ដ្ឋា​ន។

    សម្រាប់​កិច្ចដំណើរការ​អាជីវក​ម្ម​អភិវឌ្ឍន៍​លំនៅឋាន អ្នក​សាងសង់​ត្រូវមាន​កាតព្វកិច្ច ប្រកាសប្រាប់​អ្នកទិញ​ក្នុងករណី​ដី​ជួល ឬ​ជាប់​បន្ទុក ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​លំនៅឋាន​ដែល​បាន​លក់​ដែល​ត្រូវអនុវត្ត​ទៅតាម​កិច្ចសន្យា អនុវត្ត​ទៅតាម​កាលវិភាគ​បង់ប្រាក់ និង​ផ្តល់​របាយការណ៍​ឱ្យបាន​ទៀងទាត់ ដូចដែល​មានចែង​ក្នុង​ប្រកា​សលេខ 965សហវ.ប្រក ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅឋាន។ អាជ្ញាប័ណ្ណ​នេះ​ក៏​អាច​នឹង​ត្រូវបាន​ដកហូត​មកវិញ​ដែរ ក្នុងករណី៖

    1.មិនបាន​ចាប់ផ្តើម​គម្រោង​ក្នុង​រយៈពេល 3ខែ។

    2.មិនបាន​បញ្ចប់​គម្រោង​តាម​កាលកំណត់ ឬ​ក្រោយពី​ពន្យារពេល​ច្រើនដង។

    3.មិនបាន​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​និង​លិខិតបទដ្ឋានផ្សេងៗទៀត។

    4.កាន់កាប់​បញ្ជី​គណនី​មិនបាន​ត្រឹមត្រូវ។

    5.មិនបាន​បង់ពន្ធ​ប៉ាតង់ និង​មិនបាន​បំពេញ​កាតព្វកិច្ច​ពន្ធដា​រ​ត្រឹមត្រូវ។

    5.ក្ស័យធន ឬ​សោធន​ភាព ឬ​ប្រព្រឹត្តល្មើស​ក្នុង​ការធ្វើ​អាជីវកម្ម​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ។

    6.លទ្ធផល​នៃ​សវនកម្ម​មាន​ភាពខុស​គ្នា​រវាង​របាយការណ៍​ប្រចាំខែ និង​ប្រចាំឆមាស របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ និង​របាយការណ៍​ដក​សាច់ប្រាក់​ពី​គណនី​អភិវឌ្ឍន៍​លំនៅឋាន។

    និង7.ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ឬ​អំពើ​ល្មើសច្បាប់​ណាមួយ។

    លោកស្រី​បានបញ្ជាក់​បន្ថែមថា ការលក់​ឬ​ទិញ​លំនៅឋាន គឹ​ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់ មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ មាន​លិខិត​បិទ​ការដ្ឋាន និង​មានការ​វាយតម្លៃ​ពី​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ដែល​នេះ​សម្រាប់​អាជ្ញាប័ណ្ណ​ប្រភេទ1 និង​សម្រាប់​អាជ្ញាប័ណ្ណ​ប្រភេទ2 គឺ​តម្រូវឱ្យមាន​លិខិតអនុញ្ញាត​សាងសង់ មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ដូចគ្នា។ ក្នុងករណី​មាន​អាជ្ញាប័ណ្ណ​តែ​មិនទាន់មាន​លិខិតអនុញ្ញាត​សាងសង់​អាច​ទទួល​លុយ​កក់​បាន 1% នៃ​តម្លៃ​លំនៅឋាន​ដែល​ត្រូវ​លក់។ ប្រាក់​កក់​នេះ​ត្រូវ​ទុក​ក្នុង​គណនី​អភិវឌ្ឍន៍​លំនៅឋាន ក្នុងករណី​មិន​ទទួលបាន​លិខិតអនុញ្ញាត​កសាង​ទេ ត្រូវ​សង​ប្រាក់​កក់​នេះ​ទៅ​អ្នកទិញ​វិញ បើ​មិន​អនុវត្តតាម ត្រូវ​ផាកពិន័យ​ជា​ប្រាក់ 1លាន​រៀល​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល 30ថ្ងៃ​ដំបូង។ ករណី​មិន​រាងចាល ទឹកប្រាក់​ផាកពិន័យ​ត្រូវ​គុណ​ទ្វេដង​ក្នុង 1ថ្ងៃ ដូច​មានចែង​ក្នុង​ប្រកាស41នៃ​ប្រកាស​នេះ។

    រីឯ​ប្រាក់​តម្កល់​នៃ​អាជីវកម្ម​ក្នុង​អាជ្ញាប័ណ្ណ​ប្រភេទ1 មិនត្រូវ​ឱ្យប្រើ​គណនី​អភិវឌ្ឍន៍​លំនៅឋាន និង​ដាក់​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ទេ ហើយ​សម្រាប់​អាជ្ញាប័ណ្ណ​ប្រភេទ2 ត្រូវ​បើក​គណនី​អភិវឌ្ឍន៍​លំនៅឋាន និង​ដាក់​ប្រាក់​តម្កល់​ធានា​អាជីវកម្ម2%។ ប្រាក់​តម្កល់​នេះ​អាច​ដក​វិញ​បាន​លុះត្រាតែ​បញ្ចប់​គម្រោង​ជា​ស្ថាពរ។ សម្រាប់​លំនៅឋាន​គំរូ ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឱ្យបាន​រួចរាល់​មុននឹង​ធ្វើការ​ប្រកា​សលក់​លំនៅឋាន។

    គណនី​លំនៅឋាន​ក្រុមហ៊ុន​ប្រភេទ2 ត្រូវ​បើក​គណនី​លំនៅឋាន ដើម្បី​ដាក់​ប្រាក់​អ្នកទិញ​គ្រប់​ប្រភេទ​ទៅក្នុង​គណនី ហើយ​ការដក​ប្រាក់​ត្រូវតែមាន​សមាមាត្រ​ទៅនឹង​ទំហំ​សំណង់ និង​ត្រូវមានការបញ្ជាក់​ពី​វិស្វករ​ក្រុមហ៊ុន​ពីរ​ភាគរយ​ដែល​ធ្វើបាន។ ករណីនេះ​ក្រសួង​ក៏មាន​សិទ្ធិ​បង្កើត​គណនី​អភិវឌ្ឍន៍​លំនៅឋាន ក្នុងករណី​ពិនិត្យឃើញថា​ក្រុមហ៊ុន​ពុំមាន​លទ្ធភាព​សាងសង់ ឬ​ករណី​ប្រធាន​សក្តិ។

    ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង​អាច​ត្រូវមាន​ទោសពិន័យ​ក្នុងករណី៖

    1.ប្រកប​អាជីវកម្ម​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ពិន័យ 100លាន​រៀល។

    2.ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មិន​អនុលោម​តាមប្រកាសនេះ ត្រូវ​ពិន័យ 1លាន​រៀល​ក្នុង​មួយថ្ងៃ។

    3.ប្រើប្រាស់​គណនី​អភិវឌ្ឍន៍​លំនៅឋាន​មិនបាន​ត្រឹមត្រូវ ត្រូវ​ពិន័យ 10លាន​រៀល (សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ប្រភេទ2)។

    4.ខកខាន​ក្នុង​ការផ្តល់​របាយការណ៍​តាម​ការកំណត់​ដូច​មានចែង​ក្នុង​ប្រកាស​នេះ ត្រូវ​ពិន័យ 50ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ។

    5.មិន​បន្ត ឬ​យឺតយ៉ាវ​ក្នុង​ការបន្ត​សុពលភាព​ប្រាក់​តម្កល់​ធានា​អាជីវកម្ម ត្រូវ​ពិន័យ 50ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ។

    6.ដក​ប្រាក់​តម្កល់​ធានា​អាជីវកម្ម ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង ត្រូវ​ពិន័យ​ចំនួន​ទ្វេដង​នៃ​ប្រាក់​តម្កល់។

    7.សាងសង់​លំនៅឋាន​លើស​ចំនួន​ដែល​មានចែង​ក្នុង​អាជ្ញា​ប័ណ្ណពិន័យ 2លាន​រៀល​ផងដែរ។

    ករណី​មានការ​ស្រពេចស្រពិល​ណាមួយ ម្ចាស់​គម្រោង​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​ច្រកចេញចូល​តែមួយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន៕

  • គណនីហ្វេសប៊ុកមួយបន្តហែករឿង ដែន សក្កដា ស្រលាញ់ភេទដូចគ្នា

    គណនីហ្វេសប៊ុកមួយបន្តហែករឿង ដែន សក្កដា ស្រលាញ់ភេទដូចគ្នា

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យដឹងថា បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា តារាសម្ដែងប្រុស ដែន សក្កដា ត្រូវបានគេទម្លាយប្រវត្តិជាបុរសលក់ខ្លួន និងម៉ាស្សានៅប្រទេសថៃ មុនពេលដែលលោកឈានជើងចូលសិល្បៈ ហើយបានសាងកេរ្ដិ៍ឈ្មោះក្នុងការសម្ដែង។

    កន្លងទៅបានភ្លាមៗតារាសម្ដែងប្រុសរូបនេះ បានចេញមុខប្រតិកម្មបកស្រាយចំពោះរឿងនេះថា អ្វីដែលប្រភពប្រាប់នោះជារឿងមិនពិតនោះទេ ព្រោះថាលោក មាន​បងប្អូន​និងបងប្រុសបងស្រីធ្វើការធំៗក្នុរាជការ ហើយម្យ៉ាងវិញទៀត មាន​ផ្ទះនៅថៃ បើមិនជឿទេចាំខ្ញុំនាំទៅមើល ។ លោកអះអាងថា ការលើកឡើងនោះជារឿងមិនពិតទាល់តែសោះ តែបើរឿងនេះពិតលោកពិតជាសប្បាយចិត្ត ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងដែរ ឲ្យទៅលក់ខ្លួនម៉េចកើតទៅ? នោះជាទង្វើរឿងសម្អុយ​កេរ្តិ៍ឈ្មោះរបស់លោក ។​

    តែដោយឡែក នៅពេលថ្មីនេះៗ ស្រាប់តែគណនីមួយនៅលើហ្វេសប៊ុក មានឈ្មោះ Bozz Ya Smile បានទម្លាយរឿងរបស់លោក និងប្រវត្តិស្រឡាញ់ប្រុសដូចគ្នារបស់លោក ចេញមកបន្ថែមគ្មានសេសសល់ទៀត ដែលបណ្ដាលឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង។ គណនីមិនច្បាស់ការណ៍បានសរសេរថា « ពិនណាស់លោកសក្កដា ពិនសំដែងទាំងក្នុងសាច់រឿងនិងជីវិតពិត។ លោកច្រានចោលនូវព័ត៌មាន ដែលថា លោកជាប្រុសស្រលាញ់ភេទដូចគ្នា និងមិនមែនជាប្រុសលក់ខ្លួននៅថៃ(លក់ខ្លួនអោយប្រុស) កាលពីមុន។ តែខ្ញុំចង់ប្រាប់លោកថា លើលោកនេះគ្មានអាថ៌កំបាំងទេ មានមនុស្សជាច្រើនណាស់បានដឹងនូវជីវះប្រវត្តិដែលស្អុយកខ្វក់របស់លោក បើលោក ទទួលស្គាល់ហើយធ្វើអោយមនុស្សគ្រប់គ្នាគេអាណិតវិញនោះ វាប្រសើរជាង។

    អីក៏ឡូយម្លេះលោក មានបងប្អូនប្រុសស្រីសុទ្ធតែធ្វើការធំក្នុងមន្ត្រីរាជការ បើចឹងមែននោះម៉េចក៏ក្រដល់ថ្នាក់ជួលផ្ទះគេនៅ ហើយមិនមានលុយទៅទិញផ្ទះនៅ ផ្ទាល់ខ្លួន? ហើយបងប្អូនលោកនិង ឈ្មោះអី? នៅក្រសួងមួយណា? ហើយកាន់តំណែងអី? ជួយប្រាប់ផង ហើយលោកថាមានផ្ទះនៅថៃ ផ្ទះនៅកន្លែងណានៃស្រុកថៃ? បើតាមចរឹកតារាហេងស៊យ និងលក់ខ្លួនដូចលោកនេះ ប្រាកដជាបង្ហោះអួតគេងាប់ហើយ។ ហាហា……….

    ហើយចុះលោកម៉េចក៏មិនបកស្រាយផងរឿងស្រលាញ់ភេទដូចគ្នានិង? រឺក៏លោកទទួលស្គាល់ហើយថាលោកជាខ្ទើយ? ហាហា…….

    ខ្ញុំជ្រេញចរឹកលោកខ្ទើយឯងណាស់ លោកខ្ទើយលក់ខ្លួន។ លោកគួរតែដឹងគុណតារាសំដែងជើងចាស់មួយរូបនោះទៅដែលបានទៅរកប្រុសប៉ះចំកន្លែងលោកលក់ខ្លួន និងយកលោកមកដុសលាងនៅខ្មែរវិញហើយនាំលោកចូលក្នុងពិភពសិល្បះ បើមិនចឹងទេលោកឡូវនេះប្រហែលក្លាយជាប្រុសលក់ខ្លួនមួយជីវិតហើយ។
    ហើយខ្ញុំនៅដឹងទៀតថាលោកសព្វថ្ងៃនេះ មានបុរសពោះម៉ាយកូនពីរចិញ្ចឹម ដែលមានស្រុកកំនើតនៅខេត្តបាត់ដំបង បុរសនោះ ឈ្មោះប៉ែន វឌ្ឍនះ បើកផ្ទះវេលុយ e-money និងបញ្ញើទៅតាមខេត្ត ដែលមានអាស័យដ្ឋាននៅទល់មុខផ្សារឃ្លាំងរំសេវ។ ហើយមិត្តភ័ក្កជិតដិតលោកឯងក៏បាន ប្រាប់ថាលោក ប៉ែន វឌ្ឍនះ ចេញចូលផ្ទះលោកឡើងដូចជាប្តីប្រពន្ធទៅហើយ រយះពេលជាងបីឆ្នាំនេះ ដោយមានការទទួលស្គាល់ពីក្រុមគ្រួសាររបស់លោកផ្ទាល់»។

    តើរឿងប្រទាក់ក្រឡារបស់តារាសម្ដែងប្រុសរូបនេះ ទៅជាយ៉ាងណាវិញនោះ សារព័ត៌មាន ឡារ៉ែន កំពុងព្យាយាមទាក់ទងលោក ដែន សក្កដា សុំការបំភ្លឺបន្ថែមទៀត ៕

     

  • G-Devith និង ទេព បូព្រឹក្ស ពាំនាំល្ខោនខោល និងរបាំគោះត្រឡោកសម្ដែងយ៉ាងកក្រើកឆាកតន្ត្រី

    G-Devith និង ទេព បូព្រឹក្ស ពាំនាំល្ខោនខោល និងរបាំគោះត្រឡោកសម្ដែងយ៉ាងកក្រើកឆាកតន្ត្រី

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យឃើញថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញវត្តមាន និងការសម្ដែងពិសេសនៅលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍បាយន្ដ ដែលបាននាំបទចម្រៀងមានចំណងជើងថា « មើលក្បាច់អូននែ! » មកសម្ដែងបញ្ចូលគ្នាជាមួយការម្ដែងល្ខោនខោល និងរបាំគោះត្រឡោក បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត រំភើបចំពោះទស្សនីយភាពពិសេសនេះរហូតដល់ស្រែកហ៊ូរកញ្ជៀកលាន់ពេញឆាកតែម្ដង។

    លោក G-Devith បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកលោកថា « សិល្បះបុរាណ ក៏ជាកល្យាណមិត្ត និងសិល្បះសម័យ សូមចូលរួមលើកស្ទួយដោយចិត្តនិងបេះដូង ជាជាងការ share និង comment វាយតម្លៃ
    ការច្របាច់បញ្ចូលមួយនេះសម្រាប់ អ្នកគាំទ្រជាទីស្រឡាញ់.. ស្រឡាញ់បងប្អូនទាំងអស់គ្នា សូមចូលរួមលើកទឹកចិត្តនឹងថែរក្សាទាំងអស់គ្នា ចែករំលែកក្តីស្រឡាញ់ផងបាទ »។

    ដោយឡែកខាងកញ្ញា ទេព បូព្រឹក្ស ឯណេះវិញក៏បានរៀបរាប់ដែរថា​ « ពួកយើងមានមោទកភាព 🇰🇭 ដែលបានបងៗខាង សិល្បៈ​បុរាណខ្មែរ ចូល​រួម​គ្នាបង្កើតភាព​​រស់រវើករវាង សិល្បៈ​បុរាណ និងសម័យ​​ យើ​រួមគ្នាលើឆាកតែមួយ សិល្បៈទាំងពីរ ត្រូវដើរទន្ទឹមគ្នា រវាងបុរាយនិងសម័យ…សង្ឈឹមថាពុកម៉ែ បងប្អូន គ្រាំទ្រ សិល្បៈខ្មែរ យើងទាំងអស់គ្នា យើងអភិរក្ស​សិល្បៈ​បុរាណ យើង​អភិវឌ្ឍន៍សិល្បៈសម័យ »៕

  • ស្វែងយល់​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ

    ស្វែងយល់​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ

    បច្ចុប្បន្ន​ការទិញ-លក់​អចលនទ្រព្យ​មាន​សកម្មភាព​យ៉ាង​ផុលផុស​នៅលើ​ទីផ្សារ​ដីធ្លី និង​ផ្ទះសំបែង​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ភាគី​អ្នកទិញ និង​លក់​មួយចំនួន​នៅ​មិនទាន់​ដឹង​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​ដោយ​ស្របច្បាប់​នៅឡើយ។

    លោក យ៉េត កុល​កិ​ត្យា មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ពន្ធ​ប្រថាប់ត្រា​គឺ​សំដៅ​ដល់​ការបង់ពន្ធលើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​។

    ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​ធ្វើឡើង​ដោយ​ច្បាប់​ស្តីពី​ការបង្កើត​ពន្ធ​ប្រថាប់ត្រា​ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ក្រឹត្យ​លេខ 21 ក្រ ចុះ​ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ1991 រួម​នឹង​ច្បាប់​មួយចំនួនទៀត​ដូចជា​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ1995 ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2013 ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី​ប្រមូល​ពន្ធ​ប្រថាប់ត្រា​របស់​រដ្ឋបាល​សារពើពន្ធ និង​អនុក្រឹត្យ​លេខ27 អនក្រ.បក ចុះ​ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2017 ស្តីពី​វិធាន​និង​នីតិវិធី​នៃ​ការលើកលែង និង​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា និង​លិខិតបទដ្ឋានផ្សេងៗទៀត។

    លោក​បន្តថា កម្មវត្ថុ​នៃ​ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​ប្រមូល​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬ​ការដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត​គ្រប់​ប្រភេទ ការផ្ទេរ​ចំណែក​ណាមួយ ឬ​ទាំងស្រុង​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ និង​លិខិត​មាន​លក្ខណៈ​គតិយុត្ត មានដូចជា​លិខិត​ស្តីពី​ការបង្កើត​ក្រុមហ៊ុន លិខិត​ស្តីពី​ការរំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា និង​លិខិត​ស្តីពី​ការបិទ​ក្រុមហ៊ុន​ជាដើម។

    ចំពោះ​កាតព្វកិច្ច​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា ត្រូវបាន​ច្បាប់​អនុវត្ត​ចំពោះ​អ្នកទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬ​មធ្យោបាយ​ដឹកជញ្ជូន ឬ​យានយន្ត​គ្រប់​ប្រភេទ អ្នកទទួល​សិទ្ធិ​កាន់កាប់ភាគហ៊ុន អ្នកទទួល​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ ឬ​អ្នកទទួល​សិទ្ធិ​លើ​លិខិត​មាន​លក្ខណៈ​គតិយុត្ត។ ព​ន្ឋ​ប្រថាប់ត្រា​នេះដែរ ត្រូវបាន​លើកលែង​ចំពោះ​ការទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​ដី​ក្នុង​លក្ខណៈ​សម្បទាន​ពី​រាជរដ្ឋាភិបាល សម្រាប់​ជា​ប្រយោជន៍​សេដ្ឋកិច្ច ឬ​សង្គមកិច្ច​ពី​ដីឯកជន​របស់​រដ្ឋ​ដល់​ជនក្រីក្រ​ដែល​ខ្វះខាត​ដីធ្លី​សម្រាប់​សង់​លំនៅឋាន ឬ​ធ្វើក​សិ-ឧស្សាហកម្ម ឬ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ការទទួល​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​ត្រូវបាន​កត់ត្រា​ចុះបញ្ជី​សារពើ​ភណ្ឌ​របស់​ស្ថាប័នរដ្ឋ​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការទទួល​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​របស់​បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស ឬ​អង្គការ​ជាតិ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា។

    ក្រៅពីនេះ​ពន្ធ​ប្រថាប់ត្រា​ត្រូវបាន​លើកលែង​ផងដែរ​ចំពោះ​ការទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ ដូចជា​រវាង​ឪពុកម្តាយ​ទៅឱ្យ​កូនបង្កើត រវាង​ប្តី-ប្រពន្ធ រវាង​យាយ-តា​ផ្ទេរ​ទៅឱ្យ​ចៅ ឪពុក-ម្តាយ​ផ្ទេរ​ទៅឱ្យ​កូន ឬ​កូនប្រសារ(ទ្រព្យ​រួម​ប្តី​ប្រពន្ធ) រវាង​យាយ-តា​ទៅឱ្យ​ចៅ​បង្កើត ឬ​ចៅ​ប្រសារ(ទ្រព្យ​រួម​ប្តី​ប្រពន្ធ)។

    ពន្ធ​ប្រថាប់ត្រា​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ដក​ចេញពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំនួន 200លាន​រៀល​ចំពោះ​ការធ្វើ​សន្តតិ​កម្ម និង​ចំនួន 100លាន​រៀល​ចំពោះ​ការធ្វើ​ប្រទានកម្ម​រវាង​សាច់ញាតិ​ខាងលើ ប៉ុន្តែ​ចំពោះ​ការធ្វើ​ប្រទានកម្ម​ចាប់ពី​លើក​ទី2ទៅ ត្រូវបាន​អនុញ្ញាតឱ្យ​ដកចេញ​ពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំនួន 100លាន​រៀល​រវាង​សាច់ញាតិ ឪពុក-ម្តាយ បងប្អូន​បង្កើត និង​យាយ-តា​ជាដើម។

    ជាទូទៅ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ត្រូវ​បានគិត​អត្រា4% នៃ​តម្លៃ​អចលនទ្រព្យ​នៅពេល​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជា​សំណង់ ឬ​ដីធ្លី ឬ​ការដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន។ តម្លៃ​អចលនទ្រព្យ​ត្រូវបាន​កំណត់​ក្នុង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​ស្តីពី ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​ក្នុង​កិច្ចសន្យា​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់ ឬ​លិខិតគតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងករណី​ដែលមាន​តម្លៃ​ស្មើ ឬ​ខ្ពស់ជាង​តម្លៃ​ដែលមាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​នេះ។

    ពន្ធ​នេះ​តម្រូវឱ្យ​អ្នក​ជាប់ពន្ធ​ត្រូវបំពេញ​ការស្នើសុំ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ចុះបញ្ជី​ពាក្យស្នើសុំ​នេះ​នៅ​រដ្ឋបាល​សារពើពន្ធ។ អ្នក​ជាប់ពន្ធ​ត្រូវមានកាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ប្រថាប់ត្រា​ឱ្យបាន​ចប់សព្វគ្រប់​ក្នុង​រយៈពេល 3ខែ​ចំពោះ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី(មាន​ប័ណ្ណកម្មសិទ្ធិ)បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ដីកា​បញ្ជូន​សំណុំឯកសារ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត និង​អចលនទ្រព្យ​ដែល​មិនទាន់​ចុះបញ្ជី (គ្មាន​ប័ណ្ណកម្មសិទ្ធិ) បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ដីកា​បញ្ជូន​សំណុំ​ឯកសារ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ របស់​មេឃុំ-ចៅសង្កាត់(អាជ្ញាធរ​ដែនដី)។

    ប្រសិនបើ​ម្ចាស់​កម្មសិទ្ធិ ឬ​អ្នកកាន់កាប់​ថ្មី​នេះ​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​តាមច្បាប់​នោះទេ រដ្ឋបាល​សុរិយោដី​មិនអាច​ចេញ ឬ​ផ្ទេរ​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ថ្មី​នោះទេ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ(មេឃុំ ចៅសង្កាត់ ក្រុង ស្រុក ខណ្ឌ) មិនមាន​សិទ្ធិ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​នោះទេ ទោះជា​អចលនទ្រព្យ​នោះបាន​ចុះបញ្ជី ឬ​មិនបាន​ចុះបញ្ជី​ក៏ដោយ ហើយ​ត្រូវបញ្ជូន​រាល់​ករណី​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងនោះ​ឱ្យមក​បង់ពន្ធ​ប្រថាប់ត្រា​នៅ​រដ្ឋបាល​សារពើពន្ធ​តាមច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្តីពី​ពន្ធដារ​ជា​ធរមាន៕

  • ក្រសួង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​គម្រោង​លំនៅឋាន​ទាំងអស់ គិតគូរ​អំពី​បរិស្ថាន

    ក្រសួង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​គម្រោង​លំនៅឋាន​ទាំងអស់ គិតគូរ​អំពី​បរិស្ថាន

    ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ និង​ការរស់នៅ​ប្រកបដោយ​ផាសុកភាព ឯកឧត្តម ជា​សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ដល់​ម្ចាស់​គម្រោងវិនិយោគ​បុរី​លំនៅឋាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​អំពី​បរិស្ថាន ដោយ​ត្រូវ​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​ដើម្បី​រៀបចំ​ឱ្យមាន​ជា​តំបន់​បៃតង​នៅក្នុង​គម្រោង​បុរី​លំនៅឋាន​របស់ខ្លួន។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ក្នុង​ពិធី​បុកគ្រឹះ​សាងសង់​ផ្សារ​ទំនើប PH Diamond Place ស្ថិតនៅលើ​ផ្ទៃដី 6ហិកតា​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ឬ​ផ្លូវ 60ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ កាលពី​ចុង​សប្តាហ៍​មុននេះ​ថា ដើម្បី​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន ម្ចាស់​គម្រោង​វិនិយោគ​បុរី​លំនៅឋាន​នានា ទាំង​បុរី​តូច និង​ធំ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន ពិសេស​ត្រូវបង្កើត​ឱ្យ​គម្រោង​របស់ខ្លួន​ក្លាយទៅជា​តំបន់​បៃតង​ស្រស់​តាមរយៈ​ការដាំ​ដើមឈើ​ដើម្បី​ការពារ​បរិស្ថាន​ទប់ស្កាត់​ធាតុអាកាស​ក្តៅ ខណៈដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បម្រែបម្រួល​អាកាសធាតុ​កាន់តែ​ក្តៅឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

    ក្នុងនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី​បាន​លើកសរសើរ​ទៅដល់​គម្រោង​បុរី​ប៉េង​ហួត​ដែល​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​ស្ថាបត្យកម្ម​បានល្អ​ជាងគេ​ក្នុងចំណោម​បុរី​លំនៅឋានផ្សេងៗទៀត ដោយក្នុងនោះ​គម្រោង​បុរី ប៉េង ហួត បានរៀបចំ​ដាំ​ដើមឈើធំៗ រៀបចំ​សួនច្បារ សម្រាប់​ផ្តល់​ភាព​ម្លប់​ត្រជាក់ និង​បង្កើត​បរិស្ថាន​ល្អ​មាន​កន្លែង​សម្រាកលម្ហែ​សម្រាប់​អតិថិជន​របស់ខ្លួន​ឱ្យ​ពួកគាត់​រស់នៅ​បាន​សុខសាន្ត មាន​ផាសុកភាព ក៏ដូចជា​លើកកម្ពស់​ផ្នែក​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​បានល្អ​ទៀតផង។

    កន្លងមក​គេ​សង្កេតឃើញថា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មួយចំនួន​តែង​ផ្សព្វផ្សាយ និង​លើកឡើង​ពី​ចំណុច​ល្អ​នៃ​គម្រោង​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យមក​ទិញ និង​រស់នៅក្នុង​ទីតាំង​វិនិយោគ​របស់ខ្លួន​ឱ្យបាន​ច្រើន ប៉ុន្តែ​នៅពេល​អតិថិជន​ចូលទៅ​រស់នៅ ម្ចាស់​គម្រោង​បែរជា​លែង​យកចិត្តទុកដាក់ លែងគិតគូរ ធ្វើឱ្យ​ពួកគាត់(អតិថិជន)អាក់អន់ចិត្ត​ក្នុងការ​រស់នៅ។

    ត្រង់នេះ​ឯកឧត្តម​បាន​មានប្រសាសន៍​ដូច្នេះ​ថា “មុននឹង​សាងសង់​លក់​អ្នកវិនិយោគ​តែង​និយាយ​ពី​ចំណុច​ល្អ​របស់​គម្រោង​ខ្លួន​ថា ល្អ​គួរឱ្យ​ចង់​រស់នៅ ប៉ុន្តែ​ក្រោយពី​សាងសង់​រួច​បែរជា​ទុកចោល មិន​គិតពី​បរិស្ថាន​អនាម័យ​ដល់​អតិថិជន​ដែល​បាន​ទិញ​លំនៅឋាន​ចូលទៅ​រស់នៅ​ទីនោះ ដែល​នេះ​ជា​ចំណុច​មិនល្អ ធ្វើឱ្យ​ខូច​ឈ្មោះ និង​បាត់បង់​ទំនុកចិត្ត​ពី​អតិថិជន និង​លែងមាន​ការគាំទ្រ​បន្តទៀត។

    បើតាម​លិខិតបទដ្ឋាន​របស់​ក្រសួង​បាន​តម្រូវឱ្យ​ម្ចាស់​អភិវឌ្ឍន៍​បុរី​លំនៅឋាន​ទាំងអស់ ពិសេស​អ្នក​អភិវឌ្ឍន៍​ដើម្បី​លក់​យកប្រាក់​ចំណេញ យ៉ាងហោចណាស់​ត្រូវ​ទុក​ដី​ឱ្យបាន 7ភាគរយ​នៃ​ផ្ទៃដីសរុប​ដើម្បី​បង្កើត​ទៅជា​តំបន់​បៃតង តាមរយៈ​ការដាំ​ដើមឈើ និង​បង្កើតជា​សួនច្បារ និង​ទីធ្លា​សម្រាប់​ហាត់ប្រាណ​ដើម្បី​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​កម្សាន្ត អង្គុយលេង​ស្រូបយក​អាកាសធាតុ​ត្រជាក់​បរិសុទ្ធ ផ្តល់​ផាសុកភាព និង​លើកកម្ពស់​សុខភាព។ ឯកឧត្តម​បាន​បញ្ជាក់ថា “ខ្ញុំ​ក៏មាន​ការសប្បាយ​ចិត្ត​ដែរ នៅពេល​ពលរដ្ឋ​ចូលទៅ​រស់នៅក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មួយ ឬ​ក្នុង​បុរី​ណាមួយ ហើយ​គ្មាន​ការតវ៉ា​ប្តឹង​ផ្ដល់ឱ្យ​ក្រសួង​ទៅ​ជួយ​ដោះស្រាយ​នោះ។

    ដើម្បី​ចៀសវាង​ការតវ៉ា​នានា ក្រសួង​បានស្នើ​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ត្រូវធ្វើ​ការទំនាក់ទំនង​មក​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់  ដើម្បី​ស្នើសុំ​មន្ត្រី​ជំនាញ​ឱ្យ​ចុះទៅពិនិត្យ​ការដ្ឋាន​សំណង់​របស់ខ្លួន​ជាមុនសិន មុននឹង​ធ្វើការ​បុកគ្រឹះ​សាងសង់​លំនៅឋាន​ឡើង និង​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នក​នៅក្បែរ​ខាង​ដែលមាន​ព្រំដី​ជាប់​គ្នា៕

  • ប៉ុន្មានសន្លឹករបស់នាយ ព្រែក និងគូស្នេហ៍សមគ្នាឥតខ្ចោះ

    ប៉ុន្មានសន្លឹករបស់នាយ ព្រែក និងគូស្នេហ៍សមគ្នាឥតខ្ចោះ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពិធីករប្រចាំស្ថានីយទូរទស្សន៍ MY TV និងជាតារាកំប្លែងវ័យក្មេង នាយ ព្រែក បានបង្ហោះរូបភាពជាមួយគូដណ្ដឹងយ៉ាងស្រស់សោភា នាឱកាសចូលរួមពិធីមង្គលការមួយ ដែលអ្នកគាំទ្រ បានលាន់មាត់ថា មួយសន្លឹកនេះ អ្នកទាំងពីរពិតជាស័ក្តសមគ្នាណាស់ ស្អាតទាំងគូតែម្ដង។ កន្លងមក នាយ ព្រែក តែងតែបង្អួតភាពផ្អែមល្ហែម និងស្និលស្នាលជាមួយសំណព្វចិត្តលោកឱ្យមហាជនអ្នកគាំទ្របានឃើញ ពីចំណងស្នេហ៍ស្អិតរមួតដូចស្ករតាំងម៉ែនេះ។

    ជាក់ស្ដែង​ថ្មីៗ​នេះ គូស្នេហ៍​វ័យក្មេង​មួយគូ​ខាងលើ បាន​បណ្ដើរគ្នា​ទៅ​ចូលរួម​មង្គលការ​មួយ​យ៉ាង​ត្រសង​នៅ​ខេត្តកំពង់ចាម ទោះបីជា​គូ​ដណ្ដឹង នាយ​ព្រែក មិនមែនជា​អ្នកសិល្បៈ​ក៏ពិតមែន តែ​នាង​មាន​រូប​សម្រស់​ស្រស់ស្អាត ស៊ី​វិ​ល័យ​មិន​ចាញ់​តារា​ប៉ុន្មាន​ទេ ធ្វើឱ្យក្រសែភ្នែកជាច្រើនបានសម្លឹងនិងចាប់អារម្មណ៍មកលើរូបនាង និងនាយ ព្រែក ផ្ទាល់តែម្ដង។ ជាទូទៅអ្នកគាំទ្របានពោលសរសើរពីរូប​សម្រស់​អនាគត​កូនប្រសា យាយ​យ៉យ រូបនេះ ពិតជា​ស្រស់ស្អាត សមសួន លេចធ្លោ​គួរឱ្យ​ស្រឡាញ់​ជាមួយ​ឈុត​ពណ៌​ទឹក​សណ្ដែក​ខ្ចី​របស់​នាង ។

    គួរបញ្ជាក់ផងដែរ តារា​កំប្លែង​វ័យក្មេង នាយ​ព្រែក បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​អ្នក​ខេត្តកំពង់ចាម​កញ្ញា ជា ស្រី​តី អស់​រយៈពេល​យូរ​គួរសម​ដែរ​ហើយ ប៉ុន្ដែ​មកដល់ពេលនេះ គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​នៅ​មិនទាន់​លេចឮ​ដំណឹង​ចូល​រោងការ​នៅឡើយទេ៕

  • ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​កម្ចី 60លាន​ដុល្លារ​ដើម្បី​ជួយ​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​កម្ចី 60លាន​ដុល្លារ​ដើម្បី​ជួយ​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា

    ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន និង​ទ្វីបអាស៊ី ការអភិវឌ្ឍ​ធនធានមនុស្ស​គឺជា​ចំណុច​ស្នូល​មួយ​ដែល​កម្ពុជា​ត្រូវតែ​យកចិត្តទុកដាក់ ព្រោះ​វា​ជា​ផ្នែកមួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ដល់​ផ្នែក​នានា​លើ​គ្រប់​វិស័យ​ឱ្យមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង​ឡើង។

    នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​ប្រាក់កម្ចី​ប្រមាណ 60លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ចាប់ពី​ឆ្នាំ2019 ដល់​ឆ្នាំ2024ខាងមុខ។

    រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អុ​ិ​ត សំហេង បាន​លើកឡើងថា ប្រាក់កម្ចី​នេះ​នឹង​ជំរុញ​បន្ថែម​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​គម្រោង​ផ្សេងទៀត​ដែល​នៅសល់​រហូតដល់​ឆ្នាំ 2024។

    ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​រៀបចំ​ឱ្យមាន​គម្រោង​មួយទៀត​ដើម្បី​អភិវឌ្ឍ​ជំនាញ​សម្រាប់​ការប្រកួតប្រជែង ដែល​គម្រោង​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​ពី​ឆ្នាំ2019 ដល់​ឆ្នាំ2024 ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 60លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​រៀបចំ​អភិវឌ្ឍ​គោលនយោបាយ​ជាតិ​ស្តីពី​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ឧស្សាហកម្ម និង​គោលនយោបាយ​ស្តីពី​ការអប់រំ បណ្តុះបណ្តាល។ ឯកឧត្ដម​បាន​សង្កត់​ធ្ងន់​ថា គម្រោង​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់។

    ឯកឧត្តម បាន​បន្ថែមថា៖ “តាមរយៈ​គម្រោង​នៃ​ភាពជា​ដៃគូ​នេះ វា​នឹង​បង្កើតឱ្យមាន​ភាពជិតស្និទ្ធ​បន្ថែមទៀត​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​វិស័យ​ឯកជន ដើម្បី​បង្កើន​ចំណេះដឹង​ក៏ដូចជា​ជំនាញ​បច្ចេកទេស​បន្ថែមទៀត​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា។

    បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី គម្រោង​ទាំងអស់នេះ​នឹង​បង្កើតឱ្យមាន​ឱកាស​យ៉ាង​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ហេតុនេះ​កម្ពុជា​ចាំបាច់​ណាស់ត្រូវតែ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដល់​កម្លាំង​ពលកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វី​ដែលជា​ទិសដៅ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នាពេលខាងមុខ៕

  • ប្រធានសមាគមខ្មែរកាណាដាលោក ឃុន ដេវីត ត្រូវបានឃាត់ខ្លួនក្នុងបណ្ដឹងតារាស្រី ម៉ុក អានីត

    ប្រធានសមាគមខ្មែរកាណាដាលោក ឃុន ដេវីត ត្រូវបានឃាត់ខ្លួនក្នុងបណ្ដឹងតារាស្រី ម៉ុក អានីត

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ម៉ុក អានីត នៅពេលថ្មីៗនេះ បានឱ្យដឹងថា មានប្រភពមួយទម្លាយថាប្រធានសមាគមខ្មែរកាណាដាលោក ឃុន ដេវីត ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងបណ្តឹង របស់តារាចម្រៀងផលិតកម្មប៊ិកមែន កញ្ញា ម៉ុក អានីត។

    បើយោងតាមសាមីខ្លួនកញ្ញា ម៉ុក អានីត បានសរសេរបញ្ជាក់ នៅលើហ្វេសប៊ុកថា «ខ្ញុំ ម៉ុក អានីត និងលោក ខេវិន កំពង់រងចាំសុំអនុញ្ញាតិយោបល់ពីប៉ូលិស និងចង្អុលបង្ហាញពីព្រះរាជអាជ្ញា ជុំវិញរឿងករណីនេះ ដើម្បីសុំការបកស្រាយទៅមហាជន ព្រោះជនល្មើសត្រូវបានចាប់ខ្លួនព្រឹកម្សិលមិញហើយ»។ ដោយឡែក លោក ខេវិន ក៏បានបញ្ជាក់បន្ថែមនៅលើហ្វេសប៊ុកយ៉ាងដូច្នោះថា « សួស្ដីបងប្អូនក្នុង Facebook ទាំងអស់គ្នាពួកខ្ញុំទាំងពីរទើបទទួលបានការអនុញ្ញាតិពីព្រះរាជអាជ្ញានិងយោបល់មេធារី ដើម្បីចេញមុខបកស្រាយជុំវិញរឿងបទបរិហារកេរ្ត៏នឹងបង្ខូចកេរ្ត៏ឈ្មោះ ខ្ញុំបាទខេវិន នឹង ម៉ុក អានីត ពីសំណាក់ឈ្លើងសង្គម ទន់ ពូន ហៅ ឃុន ដេវិត ពួកខ្ញុំនិង Live ក្នុងពេលឆាប់ៗនេះសូមបងប្អូនជួយSharesអោយបានច្រើនជូនជាព័ត៏មាន សូមអរគុណ»។

    គួរបញ្ជាក់ផងដែរថា នាពេលនេះ គណនីហ្វេសប៊ុករបស់លោក ឃុន ដេវីត បានអះអាងថា គណនីនេះត្រូវបានជនអណាមិកបន្លំហែកចូលប្រើប្រាស់ ក៏ប៉ុន្ដែមុនពេលធ្វើការប្រកាសខ្លួនបែបនេះ លោក ឃុន ដេវីត ក៏ធ្លាប់បានបង្ហោះសាររៀបរាប់អះអាងពាក់ព័ន្ធជាមួយករណីកញ្ញា ម៉ុក អានីត និងលោក ខេវិន ក្រោយផ្ទុះព័ត៌មានឡើងថា « តាំងនាមសហគមន៍ខ្មែរ Canada, រីករាយដែលបានធានាកូនខ្មែរ 34នាក់ មករស់នៅលើដី Canada មានអនាគតល្អ តែគួរឲ្យសោកស្ដាយ ចុងក្រោយនេះប៉ះក្រពើ 2 ដែលបានមកដល់ហើយរត់គេចបាត់ ថែមទាំងប្រឌិតរឿងភរ ចោទថា ខ្ញុំបង្ខំនាង ម៉ុក អានីត ឲ្យមក..ការពិតអា ខេវិន បោកឲ្យខ្ញុំយកមក.. ខ្លួនឯងពោះធំ 5ខែហើយ។ មេធាវី សួ ថា ? បើប្រាកដបង្ខំឲ្យមក.. ម៉េចក៏ភើ្លមកអីចឹង? មេចមិន block Facebooks, ម៉េចមិនប្ដឹងទូតថា នាងមកនេះគឺដើម្បីឲ្យគេ…? ឥឡូវ វាប្ដឹងខ្ញុំឡើងតុលាការ។ មកពីវាបានសិទ្ធិនៅបណ្ដាះអាសន្ន។ កុំអាលអរពេលតុលាការឃើញថាភរ បំពានលើ sponsor គឺដឹងថា យ៉ាងម៉េចហើយ ឲ្យវាសប្បាយសិនចុះ ស៊ីលុយរាល់ខែ 1000ដុល្លារ បាន lawyer free, ទៅពេទ្យ free ហើយលួចធ្វើការយកលុយសុទ្ធទៀត»៕

  • ម៉ុក អានីត សុំការបញ្ចាក់គូរសញ្ញាក្រហមលើរូបនាងដើម្បីបញ្ចាក់ពីអ្វី?

    ម៉ុក អានីត សុំការបញ្ចាក់គូរសញ្ញាក្រហមលើរូបនាងដើម្បីបញ្ចាក់ពីអ្វី?

    បន្ទាប់ពីចេញមុខបកស្រាយនៅលើគណនីហ្វេសប៊ុកពាក់ព័ន្ធជាមួយរឿង លោក ឃុន ដេវីត បានបោកប្រាស់តារាចម្រៀងស្រី ម៉ុក អានីត ឱ្យទៅច្រៀងនៅប្រទេស កាណាដា និងបានកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់នាង និងមិត្តភក្ដ មិនត្រឹមតែប៉ុណ្ណោះទេ ក៏បានបង្ខាំងកញ្ញា ម៉ុក អានីត ទុករួមភេទ រហូតធ្វើឲ្យនាងមានផ្ទៃពោះ 5 ខែទៀតផងនោះ អតីតតារាចម្រៀងស្រីនៅផលិតកម្ម រ៉ុក រូបនេះនៅតែមិនទាន់អស់ចិត្តជាមួយនឹងបណ្ដាអ្នកសារព័ត៌មានមួយថែមទៀត ដែលបានចេញផ្សាយពីរូបនាង និងមានការសុំបញ្ជាក់ពី រង្វង់ក្រហមដែលបានគូរលើរូបនាង តើជាសញ្ញាអ្វី ? មានសេចក្ដីដូចម្ដេច ?

    តារាស្រីរូបនេះ បានសរសេរសារនៅលើហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំនឹងសុំឱ្យនាយកនិពន្ធPage dailyreport.media បំភ្លឺរឿងករៈណីបន្ថែមមួយទៀត ហេតុអីយករូបនាងខ្ញុំទៅគូរសញ្ញាក្រហមដើម្បីបញ្ចាក់ពីអ្វី??? នាងខ្ញុំជាជនល្មើស ជាឧក្រិតជន ជនសង្ស័យ ឬរូបនឹងបានស្លាប់បាត់បង់ជីវិតហើយ នេះជាការប្រមាថថ្មីមួយទៀត មកលើរូបនាងខ្ញុំ។ ឋិតក្នុងពេលប៉ូលិសកំពុងសួរចម្លើយជនល្មើស តាមការណែនាំរបស់សម្ថតកិច្ច លោកឱ្យនាងខ្ញុំដាក់ពាក្យប្ដឹងមួយទៀត ដើម្បីមានការស៊ើបអង្កេតទៅ Page dailyreport media ថាតើនរណាជាអ្នកផ្ដល់ពត៏មាននឹងរូបថតគូសសញ្ញាក្រហមបន្ថែមលើរូបនាងខ្ញុំ សូមបងប្អូនជួយShares ដើម្បីអោយម្ចាស់Page បកស្រាយបំភ្លឺ ។ ចង់ប្រាប់ថាកុំកេញចំណេញប្រយោជន៏នៅពេលដែលនាងខ្ញុំកំពុងមានបញ្ហា។ មួយនៅក្នុងទ្រុងហើយតើមានប៉ុន្មានអ្នកទៀតនៅពីក្រោយករៈណីនេះ »។

    ម្យ៉ាងវិញទៀត លោក ខេវិន រ៉ុក ដែលត្រូវជាអតីតមិត្តរួមទ្រនំ និងគេបានដឹងថាជាប់ពាក់ព័ន្ធករណីទៅច្រៀងនៅកាណាដាជាមួយបញ្ហាតារាស្រីខាងលើនេះ ក៏បានរៀបរាប់សុំការបញ្ជាក់ផងដែរថា « គូររង្វង់ក្រហមនឹងមានន័យយ៉ាងមិចអស់លោក??? គាត់ឆបោកគេឬ ជនសង្ស័យ??? បើមិនជួយចូកចែកុំបន្ថែមព្រោះតែមហិឆ្ឆិតាខ្លួនឯង រៀនប្រើខួរខ្លះទៅ គេគ្មានកិត្តិយស ឬមិនស្មើយើង ប្រហែល ម៉ុក អានីត គេមិនសូវស្គាល់ហើយ » ។

    យ៉ាងណាមិញ ខាងស្ថាប័នសារព័ត៌មានខាងលើនេះបានអះអាងដូច្នេះថា « ផ្អែកលើការបកស្រាយពី រស់ ម៉ូនីកា ក្រោយប្រតិកម្មព័ត៌មានមួយ ដោយបានផ្ញើរូបមកកាន់ Dailyreport កាលពីយប់ថ្ងៃទី​28 ខែមីនា ចង់ជម្រះមន្ទីលសង្ស័យ ប៉ុន្តែ​អ្នកនាង រស់ ម៉ូនីកា បានគូសរង្វង់ក្រហមដើម្បីបញ្ជាក់ថា មួយណា ម៉ុក អានីត និងមួយណា រស់ ម៉ូនីកា តែប៉ុណ្ណោះ រួច​ក៏បានផ្ញើមកកាន់ស្ថាប័នយើងខ្ញុំ។ ការគូសរង្វង់ក្រហមពីម្ចាស់ដើម រស់ ម៉ូនីកា នេះ មិនមែន​សំដៅទៅលើថា កញ្ញាជា​ជនសង្ស័យ ឬឧក្រិដជន ឬប្រមាថជីវិត ដូចការលើកឡើងនោះទេ ។ សុំកញ្ញា ម៉ុក អានីត ទទួល នូវ​ការស្រាយបញ្ជាក់ពីស្ថាប័នយើងខ្ញុំ »៕

  • កំពុងល្បីកប់ « រាំស្កុប »របស់​ យូរី ត្រូវក្រសួងហាមមិនឱ្យចាក់ផ្សាយ

    កំពុងល្បីកប់ « រាំស្កុប »របស់​ យូរី ត្រូវក្រសួងហាមមិនឱ្យចាក់ផ្សាយ

    នៅពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបទចម្រៀងកំពុងតែទទួលប្រជាប្រិយភាពរបស់តារាចម្រៀងស្រី យូរី គឺបទមានចំណងជើងថា « រាំស្កុប » ត្រូវបានក្រសួងព័ត៌មានចេញលិខិតថ្លែងការណ៍មក ប្រកាសហាមមិនឱ្យចាក់ផ្សាយនូវបទចម្រៀងរបស់តារាស្រីរូបនោះនៅលើស្ថានីយទូរទស្សន៍ និងទូរទស្សន៍អនឡាញគ្រប់ប្រភេទ។

    នៅក្នុងសេចក្ដីបញ្ជាក់របស់លិខិតដែលចេញដោយរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា វីដេអូបទ « រាំស្កុប » បានប្រើស្លាកសញ្ញា Logo របស់មន្ទីរពេទ្យកាល់ម៉ែត្រដោយគ្មានការអនុញ្ញាតិ ដោយមានបង្ហាញនៅក្នុងឈុតសម្ដែងនៃបទចម្រៀងនេះ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់មន្ទីពេទ្យ និងទឹកចិត្តបំពេញការងារវិជ្ជាជីវៈរបស់បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ។

    គួររំឭកផងដែរថា វីដេអូចម្រៀងរបស់កញ្ញាបទ « រាំស្កុប » កន្លងមកក៏ធ្លាប់ជួបបញ្ហាកម្មសិទ្ធបញ្ញាផងដែរ ដោយឈុតមួយនៃបទនេះ បានចម្លងប្លង់របស់ក្រុមការងារភ្លើងគុប ដោយគ្មានការអនុញ្ញាតិដូចគ្នា ហើយនៅពេលថ្មីនេះ ក៏បានជួយបញ្ហាដូចពោលខាងលើថែមទៀត៕

    https://www.youtube.com/watch?v=q-o15T93kGM