ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសបញ្ចុះតម្លៃសម្រាប់ម៉ូដែលរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ខ្លួននៅក្នុងខែមីនា 2023។
ការបញ្ចុះតម្លៃរបស់ Tesla កាលពីដើមឆ្នាំនេះ ប្រាកដជាបានជះឥទ្ធិពលដល់ទីផ្សារនានាលើពិភពលោក ប៉ុន្តែ ចិនគឺជាទីផ្សារដែលរងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះតែ Tesla កំពុងស្ថិតក្នុងការប្រកួតប្រជែងជាមួយ BYDដើម្បីដណ្ដើមតំណែងលេខមួយស្ដីពីម៉ាករថយន្តដែលលក់ដាច់ជាងគេ។
ក្រោយការលក់បញ្ចុះតម្លៃរបស់ Tesla នៅទីផ្សារចិន ការបញ្ជាទិញរថយន្ត BYD ក៏បានថយចុះខ្លាំង ហើយពេលនេះ ក្រុមហ៊ុនចិនមួយនេះត្រូវបង្ខំចិត្តលក់បញ្ចុះតម្លៃដើម្បីសងសឹក។ BYD បានបញ្ចេញកម្មវិធីបញ្ចុះតម្លៃសម្រាប់អតិថិជនដែលបញ្ជាទិញរថយន្តអគ្គិសនីប្រភេទសេដាន BYD Seal ឬ SUV Song Plus។
BYD បានប្រកាសពីការលក់បញ្ចុះតម្លៃនេះកាលពីម្សិលមិញនៅលើទំព័របណ្ដាញសង្គម Weibo។ ពួកគេនិយាយថា ចាប់ពីថ្ងៃទី 10 មីនារហូតដល់ចុងខែនេះ អតិថិជនអាចសន្សំសំច័យប្រាក់បាន 988 ដុល្លារអាម៉េរិក នៅពេលទិញរថយន្ត Song Plus ឬ 1,276 ដុល្លារ នៅពេលទិញរថយន្ត Seal ដោយតម្រូវឱ្យកក់ 12.64 ដុល្លារអាម៉េរិកនៅក្នុងអំឡុងពេលលក់បញ្ចុះតម្លៃខាងលើ៕
ការប្រកួតជើងទីបីនៃវគ្គសន្សំពិន្ទុនៅ U20 អាស៊ី 2023 (2023 AFC U-20 Asian Cup) បានបញ្ចប់ ក៏ជាពេលដែលគេកំណាត់បាននូវគូប្រកួតពេញលេញសម្រាប់បួនគូនៅវគ្គ ¼។
តួអង្គស្វាមីរបស់ស្រីចិត្តអាក្រក់ Park Yeon Jin គឺ Ha Do Young។ ក្នុងវគ្គមួយ Ha Do Young បានលង់ស្នេហ៍លើ Moon Dong Eun។ ចប់វគ្គមួយ បុរសនេះក៏បានយល់ដឹងខ្លះៗអំពីទង្វើកាលពីអតីតកាលរបស់ភរិយាខ្លួនគឺនាង Yeon Jin។ Trailer វគ្គពីររបស់ The Glory បង្ហើបឱ្យដឹងអំពីទិដ្ឋភាពនាង Dong Eun ដោះអាវ និងឃើញស្នាមរបួសនៅចំពោះមុខប្ដីរបស់សត្រូវ។ ពេលនេះ Do Young កើតក្ដីអាណិត និងសួរ Dong Eun ថា តើក្រោយជម្លោះនោះ នាងមានសុភមង្គលឬទេ។
ក្នុងឈុតដែលត្រូវបានបង្ហើបឱ្យដឹង ប្ដីរបស់ស្ត្រីចិត្តអាក្រក់បានសារភាពពីការមានសហាយក្នុងចិត្ត។ ពេលដឹងថា ស្វាមីខ្លួនធ្លាប់លេងអុក និងមានចិត្តទៅលើ Dong Eun នាង Yeon Jin ក៏ខ្លឹងខ្លាំងណាស់ និងបានស្រែកដាក់ Do Young ថា «នោះគឺជារឿងផិតក្បត់»។ ប៉ុន្តែ Do Young តបថា «វាមិនមានយុត្តិធម៌សោះនៅពេលអូនក៏ធ្លាប់ដូច្នេះ តែខ្ញុំមិនបានស្ដីបន្ទោសទេ»។ ជម្លោះដែលជិតក្លាយជាការបែកបាក់គ្រួសារនេះធ្វើឱ្យទស្សនិកជនកាន់តែទន្ទឹងរង់ចាំ។
ក្នុងការចែករំលែកមួយ តារាសម្ដែងប្រុស Jung Sung Il បង្ហើបឱ្យដឹងថា «Ha Do Young នឹងធ្លាក់ក្នុងស្ថានភាពលំបាក អស់សង្ឃឹមនៅក្នុងវគ្គពីរ។
ស្រីចិត្តអាក្រក់ Lee Sa Ra ដែលមិនពាក់អាវទ្រនាប់ (ដើម្បីសម្ដែងបានល្អ) សម្ដែងដោយ Kim Hieora។ «ខ្ញុំចូលចិត្តសេរីភាពរបស់តួអង្គ។ តួអង្គ Sa Ra កម្រពាក់អាវទ្រនាប់។ ដូច្នេះហើយទើបក្នុងពេលថត ខ្ញុំគ្រាន់តែប្រើបង់បិទដើមទ្រូង និងមិនពាក់អាវទ្រនាប់» Kim Hieora បង្ហើបដូច្នេះ។
Lee Sa Ra មានចរិត និងទង្វើគួរឱ្យខ្លាច ដែលត្រូវបានបង្ហើបឱ្យដឹងនៅក្នុង trailer វគ្គពីរ។ នាងមានផែនការដើម្បីសងសឹកចំពោះ Moon Dong Eun (Song Hye Kyo)។ ក្នុងវគ្គមួយ Lee Sa Ra ត្រូវឱ្យប្រាក់យ៉ាងច្រើនទៅ Dong Eun ប៉ុន្តែ មិនទាន់រួចផុតពីគម្រោងការធ្វើបាប។ នៅក្នុងវគ្គពីរ នាងប្រហែលជានឹងធ្វើបាបតួអង្គឯកទៅតាមវិធីដ៏គួរឱ្យភ្ញាក់ផ្អើលមិនខាន។
ដោយសារតែ U20 ឥណ្ឌូណេស៊ី ត្រូវបានជម្រុះយ៉ាងឆាប់រហ័ស តំបន់អាស៊ីក៏កំណត់បាននូវចំនួនក្រុមដែលនឹងត្រូវចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់បាល់ទាត់ U20 World Cup 2023។
U20 ឥណ្ឌូណេស៊ី មិនអាចធ្វើឱ្យមានចំណាប់អារម្មណ៍នៅក្នុងការប្រកួតដណ្ដើម «ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ីឆ្នាំ 2023» (2023 AFC U-20 Asian Cup)។ កូនសិស្ស និងគ្រូបង្វឹក Shin Tae-yong ត្រូវបានជម្រុះជាផ្លូវការពីវគ្គសន្សំពិន្ទុដោយលទ្ធផលឈ្នះ 1, ស្មើ 1 និងចាញ់ 1 និងមានពិន្ទុស្មើនឹងក្រុមរបស់អ៊ីរ៉ាក់ ប៉ុន្តែសន្ទស្សន៍បន្ថែមមានពិន្ទុទាបជាង។
ការដែល U20 ឥណ្ឌណេស៊ីត្រូវបានជម្រុះយ៉ាងឆាប់បែបនេះក៏ធ្វើឱ្យប៉ះពាល់ដល់តំបន់អាស៊ី។ ដោយសារថា ឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះនៃវគ្គផ្ដាច់ព្រ័ត្រ U20 World Cup 2023 ដូច្នេះ បើសិនជាក្រុមឥណ្ឌូណេស៊ីអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកនេះ នោះតំបន់អាស៊ីនឹងមានប្រាំក្រុមឡើងទៅប្រកួតនៅ World Cup ជំនួសឱ្យបួនក្រុមដូចដំបូង។
U20 ឥណ្ឌូណេស៊ី ត្រូវបានជម្រុះត្រឹមវគ្គសន្សំពិន្ទុនៅពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី 2023 (2023 AFC U-20 Asian Cup)
ពេលនោះ បួនក្រុមដែលត្រូវបានជម្រុះត្រឹមវគ្គ ¼ នឹងត្រូវចាប់ឆ្នោតចែកគូ ទាត់វគ្គជម្រុះផ្ទាល់ (play-off) ដើម្បីជ្រើសរើសមួយក្រុមធ្វើជាតំណាងចុងក្រោយ។ ក៏ប៉ុន្តែ ករណីនេះមិនបានកើតឡើងនោះទេ ដោយសារតែ U20 ឥណ្ឌូណេស៊ីត្រូវបានជម្រុះត្រឹមវគ្គសន្សំពិន្ទុទៅហើយ។ ដូច្នេះ ទ្វីបអាស៊ីប្រាកដជានឹងមានតែបួនក្រុមប៉ុណ្ណោះដែលនឹងបានចូលរួមប្រកួតនៅ World Cup រដូវកាលខាងមុខ៕
Georgilaya គឺជាអ្នកសរសេរប្លក់ និងជាអ្នកបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ល្បីឈ្មោះរបស់វ៉េណេស៊ុយអេឡា។ កាលពីសប្ដាហ៍កន្លង ស្រីស្អាតរូបនេះបានចោទប្រកាន់ Ronaldo ថា បានហៅនាងចូលទៅសណ្ឋាគារដើម្បីរួមភេទកាលពីថ្ងៃទី 25 មីនា 2022 ដែលពេលនោះ Ronaldo និងក្រុមជម្រើសជាតិព័រទុយហ្កាល់កំពុងត្រៀមខ្លួនសម្រាប់ World Cup 2022។
ក៏ប៉ុន្តែ ភាគីខាង Ronaldo បានបដិសេធ។ តំណាងរបស់ CR7 បាននិយាយថា «រឿងនេះខុសពីការពិតទាំងស្រុង និងមានចរិតបរិហាកេរ្តិ៍របស់គាត់»។
Georgilaya អះអាងថា រឿងនេះជាការពិត នៅពេលនាងបង្ហើបឱ្យដឹងពីខ្លឹមសារក្នុងសារដែល Ronaldo បបួលនាងទៅកាន់បន្ទប់លេខ 312 របស់សណ្ឋាគារ Solverde ក្នុងតំបន់ Vila Nova de Gaia ភាគខាងជើងនៃប្រទេសព័រទុយហ្កាល់។
ក្រោយពីបានឡើងគ្រែជាមួយអតីតកីឡាកររបស់ Real Madrid ស្រីស្អាតវ៉េណេស៊ុយអេឡា ក៏បានសម្រេចចិត្តលែងលះជាមួយស្វាមី ព្រោះគិតថា ខ្លួនជាស្រីមិនល្អ ហ៊ានក្បត់ចិត្តប្ដី៕