Category: សង្គម និងសេដ្ឋកិច្ច

  • Barca សង្ឃឹម​អាច​រក្សា​ការមិន​ស្គាល់​ចាញ់​ក្នុង La Liga ពេល​ប៉ះ Real ថ្ងៃអាទិត្យ​នេះ

    Barca សង្ឃឹម​អាច​រក្សា​ការមិន​ស្គាល់​ចាញ់​ក្នុង La Liga ពេល​ប៉ះ Real ថ្ងៃអាទិត្យ​នេះ

    ខ្សែការពារ Lucas Digne របស់​ក្រុម Barcelona បាន​ទទួលស្គាល់ថា រូបគេ និង​មិត្ត​រួម​ក្រុម​របស់គេ សង្ឃឹមថា អាច​គេច​ផុតពី​ការបោះបង់​កំណត់ត្រា​នៃ​ការមិន​ស្គាល់​ចាញ់​ក្នុង​ក្របខ័ណ្ឌ La Ligaនៅពេល​ប៉ះ​ក្រុម Real Madrid នៅ​ថ្ងៃអាទិត្យ​នេះ។

    ក្រុម Barca នៅសល់​ត្រឹមតែ 4ប្រកួត​ទៀត​ប៉ុណ្ណោះ​ពី​ការរក្សា​ការមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ប៉ុន្តែ នៅ​ចុង​សប្តាហ៍​នេះ ពួកគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​កំពុងតែ​ឡើង​ទម្រង់​លេង​ខ្លាំង Real ខណៈដែល​ពួកគេ​ក៏​រង​នូវ​ការស្រែក​ចំអក​ឱ្យ​ផងដែរ ដោយសារតែ​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League បើទោះបី​បានឈ្នះ​ពាន2 ហើយក៏​ដោយ។

    ការប្រកួត​ដែលមាន​ឈ្មោះថា Clasico នា​កីឡដ្ឋាន Camp Nou មួយ​នេះ ប្រហែលជា​មិន​សំខាន់​ចំពោះ​ការ​ប្រជែង​ចំណាត់ថ្នាក់​នៅលើ​តារាង​ឡើយ ប៉ុន្តែ​ភាពជោគជ័យ​របស់​ក្រុម Real ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប កំពុងតែ​បាំងបិទ​ជ័យជម្នះ​របស់​ក្រុម Barcelona ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក។ Digne បាន​បញ្ជាក់ថា ការបញ្ចប់​ក្នុង​យុទ្ធនាការ​មួយ​ដែល​មិន​ស្គាល់​ចាញ់​សោះ បច្ចុប្បន្ន​ក្លាយជា​កូនសោ​ដ៏​សំខាន់​មួយ។ Digne បានឱ្យដឹងថា៖ «វា​បង្ហាញ​ពី​ភាពរឹងមាំ វា​បង្ហាញ​ពី​ការងារ​ដ៏​លំបាក​ដែល​ក្រុម​ក្នុង​ពូ​ល​ទាំងអស់​ព្យាយាម​ធ្វើ​នៅ​រដូវ​កាល​ទាំងមូល​នេះ។ វា​ពិតជា​សមិទ្ធផល​ដ៏​ធំ។

    ពិតណាស់ នេះ​គឺជា​កំណត់ត្រា​មួយ​ដែល​ក្រុម​នេះ​ចង់បាន​ពេលបច្ចុប្បន្ន។ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង ហើយ​យើង​នឹង​ព្យាយាម​ឱ្យអស់​សមត្ថភាព​ក្នុង​ការរក្សា​កំណត់ត្រា​នេះ»។ ក្រុម Barca ក៏​នៅតែមាន​អារម្មណ៍​ផងដែរ​ថា ពួកគេ​នៅតែមាន​ការខកចិត្ត​សម្រាប់​ការធ្លាក់​ចេញ​របស់​ពួកគេ​ពី​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Roma បើទោះបី​ឈ្នះ​ពាន​ក្នុងស្រុក2 នៅ​រដូវ​កាល​នេះហើយ​ក៏ដោយ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • លីនីតូច ចេញមុខនិយាយការពិតពីរូបភាពសិចស៊ីរោលរាលមួយសន្លឹកល្បីនៅលើហ្វេសប៊ុក

    លីនីតូច ចេញមុខនិយាយការពិតពីរូបភាពសិចស៊ីរោលរាលមួយសន្លឹកល្បីនៅលើហ្វេសប៊ុក

    នៅពេលថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ឈិន មុន្នីនាថ ដែលប្រិយមិត្តគ្រប់រូបបានស្គាល់ថាជា លីនីតូច នៅក្នុងរឿង សិសិរដូវក្នុងបេះដូង បានចេញមកបកស្រាយរឿងពិត ចំពោះរូបភាពសិចស៊ីរោលរាលមួយសន្លឹកដែលកំពុងតែល្បីល្បាញសុះសាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់ថ្នាក់ខាងសាលារៀនបានសួរដេញដោលចំពោះរូបនាងទៀតផង។

    រូបភាពដែលបានចែកចាយនៅលើហ្វេសប៊ុកនោះ គេមើលឃើញថា នារីស្លៀកឈុតប៊ីគីនីពណ៌ខ្មៅដែលឆ្លុះឱ្យឃើញពីដើ់មទ្រូងដ៏មូលក្លំ សាច់ពោះដ៏សខ្ចីដូចបណ្ដូលចេក និងជាពិសេសគឺតំបន់ខាងក្រោម ដែលមើលឃើញហើយគួរឱ្យស្រៀវស្រើប រហូតដល់ប្រុសៗហូរឈាមច្រមុះ។ ដោយមហាជនមើលឃើញពីទម្រង់មុខ និងរូបរាងនារីម្នាក់នោះ ដូចនឹងតារាស្រីវ័យក្មេងរូបនេះខ្លាំងណាស់ ទើបបណ្ដាលឱ្យមានការសង្ស័យថា ជារូបរបស់នាងពិតប្រាកដមែន មិនមែនកាត់ត ឬប្រើប្រាស់កម្មវិធីកែរូបភាពឡើយ។ កញ្ញា ឈិន មុន្នីនាថ បានអះអាងប្រាប់ថា «ដោយសារតែរូបចែហ្នឹងហើយ ទើបមកដល់សាលាគេសួរពេញហ្នឹង ឆ្ងាញ់ត្រង់ម្សិលមិញប្រាប់ម៉ាក់មកថត ពេលមកដល់ផ្ទះគាត់ថា បោកគាត់ ថាថតហើយទៅថតអ៊ីចឹងៗ? អត់ដឹងថាម៉េច ព្រោះសម្បីតែម៉ាក់ក៏មើលច្រឡំដែរ។ ដំបូងសូម្បីខ្លួនឯងក៏មើលច្រឡំ តែសូមបញ្ចាក់ថា មិនមែនខ្ញុំទេ»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា តើរូបភាពមួយសន្លឹកនោះដូច ឬមិនដូច និងមែន ឬមិនមែនជាតារាស្រី លីនីតូចនោះ សូមមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

  • ញាក់សាច់!! កែវ ស្រីនិច មានសម្ទុះសិល្បៈភ្លាម ហ៊ានបញ្ចេញភាពសិចស៊ីភ្លែតតែម្ដង

    ញាក់សាច់!! កែវ ស្រីនិច មានសម្ទុះសិល្បៈភ្លាម ហ៊ានបញ្ចេញភាពសិចស៊ីភ្លែតតែម្ដង

    ក្រោយពីមានសម្ទុះខ្លាំងក្នុងវិថីសិល្បៈសម្ដែងភ្លាម នៅថ្ងៃទី4 ខែឧសភា ឆ្នាំ2018 យប់មិញនេះ តារាសម្ដែងបែបស្រគត់ស្រគំកញ្ញា កែវ ស្រីនិច បានសម្ញែងដើមទ្រូងដ៏មូលក្លំរបស់ខ្លួនបង្ហាញជូនភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ខ្លួនទស្សនាកម្សាន្ត ធ្វើឱ្យទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសលើតំបន់ដើមទ្រូងតែម្ដង(ហិហិ…)។

    អ្វីដែលធ្វើឱ្យតារាសម្ដែងដែលធ្លាប់តែតុបតែងខ្លួនស្រគត់ស្រគំ ហ៊ានស្លៀកពាក់បញ្ចេញដើមទ្រូងរបស់ខ្លួនបែបនេះត្រូវបានគេដឹងថា នាងពុំមានការកែកុនអ្វីឡើយ គឺធម្មជាតិសុទ្ធសាធ ទើបនាងហ៊ានបង្អួតសម្រស់ដើមទ្រូងធម្មជាតិរបស់ខ្លួនដែលធ្វើឱ្យមានការទាក់ទាញជាខ្លាំង ខុសកាលពីពេលគ្រាមុនដែលនាងជាតារាសម្ដែងម្នាក់និយមស្លៀកពាក់បិទបាំងជិតៗខ្លួន។

    ថ្លែងក្នុងកម្មវិធីខួបកំណើត កញ្ញា កែវ ស្រីនិច បញ្ជាក់ថា ហេតុផលដែលនាងលែងដើមទ្រូងជាពិសេសនៅថ្ងៃពិសេសនេះ គឺជាផ្លាស់ប្ដូរស្តាយល៍ពីភាពស្រគត់ស្រគំមកស៊ិចស៊ីខ្លះ ដើម្បីជាភាពទាក់ទាញផង និងជាការបង្ហាញឱ្យឃើញការផ្លាស់ប្ដូរនៃការស្លៀកពាក់ទៅរកភាពស៊ីវីល័យម្ដង។ នាងបានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនទៀតថា បើឱ្យនាងចំហលើសពីនេះ ក៏នាងមិនហ៊ានដែរ ពោលនាងអាចធ្វើបានតែល្មមសមរម្យហើយក៏គ្មានបំណងចង់បានម្ចាស់បេះដូងអ្វីដែរ គឺគ្រាន់តែនាងចង់ឱ្យប្លែកភ្នែកខ្លះ និងកុំឱ្យមិត្តភ័ក្តិ និងមហាជនសាំភ្នែកឃើញតែសភាពដដែលៗរបស់នាងតែប៉ុណ្ណោះ។

    កែវ ស្រីនិច បានវិលមករកការសម្ដែងជាលើកទីពីរបានប្រហែលជាងមួយឆ្នាំហើយ បន្ទាប់ពីទទួលបានភាពល្បីល្បាញក្នុងបទរបស់លោកប៊ុន ស័ក្ដ «ភ្នំពេញនឹកកំពង់ចាម»កាលពីប៉ុន្មានឆ្នាំមុន។ ពាក់ព័ន្ធនឹងការស្រឡាញ់វិស័យសិល្បៈនេះ តារាស្រីរូបនេះបានបន្ថែមថា នាងគ្រោងបន្ថយដៃពីការរកស៊ី ហើយងាកមកទទួលការងារសម្ដែងឱ្យបានពេញទំហឹងជាថ្មី បន្ទាប់ពីនាងទើបតែទទួលបានការសម្ដែងដ៏លេចធ្លោមួយនៅក្នុងបទ «ជូនអូនទៅជួបម៉ែ» របស់លោក ឆាយ វិរៈយុទ្ធ កាលពីអំឡុងពេលចូលឆ្នាំថ្មីកន្លងទៅនេះ។

    នាងថា «មុខរបរកាហ្វេមិនសូវកាក់កប់ដូចការរំពឹងទុកនោះទេ ខ្ញុំសម្រេចចិត្តប្ដូរពីទីតាំងធំ មកទីតាំងតូចបង្កើតនូវអាហារដ្ឋានបន្ថែម រួចប្រគល់ឱ្យម្ដាយ និងប្អូនៗជាអ្នកមើលខុសត្រូវជំនួសវិញ ដើម្បីខ្ញុំនៅសល់ពេលខ្លះបានចូលប្រឡូកសិល្បៈពេញទំហឹងវិញម្ដង»។

    គួរបញ្ជាក់ថា ទើបតែជាងមួយឆ្នាំប៉ុណ្ណោះ កែវ ស្រីនិច ក៏បានទទួលការងារក្នុងសិល្បៈជាច្រើន ដូចជាថតភាពយន្តភាគសម្រាប់ទូរទស្សន៍នៅប៉ុស្ដិ៍បាយ័ន CTN និងប៉ុស្ដិ៍លេខ5 និងមានសម្ដែងចម្រៀងកាយវិការជាច្រើនដែលគ្រោងនឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍នាពេលឆាប់ៗខាងមុខនេះទៀតផង៕

  • សាន សុម៉ាលី ប្រកាសជំហរមិនដកពាក្យបណ្ដឹង និងត្រូវរកយុត្តិធម៌ជូនប្អូនប្រុស

    សាន សុម៉ាលី ប្រកាសជំហរមិនដកពាក្យបណ្ដឹង និងត្រូវរកយុត្តិធម៌ជូនប្អូនប្រុស

    ជាបន្តបន្ទាប់ក្នុងករណីប្អូនប្រុសតារាសម្ដែងស្រី សាន សុម៉ាលី ជួបគ្រោះថ្នាក់ចរាចរណ៍ដែលអាចមានជាប់ទាក់ទងជាមួយលោក ជា ស្រួច ដោយសារតែអតីតអ្នកប្រដាល់រូបនេះបានទាក់ទងប្អូនប្រុសនាង និងបានទៅដើរលេងជាមួយគ្នា ហើយតារាស្រីរូបនេះបានសង្ស័យថា ជាអំពើឃាតកម្ម និងបានដាក់ពាក្យបណ្ដឹងទៅសមត្ថ​កិ​ច្ចខេ​ត្ត​ឧ​​ត្តរ​មា​ន​ជ័​យ។

    ជាក់ស្ដែងនៅពេលថ្មីៗនេះ លោក ជា ស្រួច បានសរសេរនៅលើហ្វេសប៊ុកបន្តថា លោក​បា​ន​ចូ​លបំ​ភ្លឹ​រឿ​ង​រា​វ​ចប់​ស​ព្វ​គ្រ​ប់​ហើ​យ និង​ស​ប្បាយ​ចិ​ត្ត​យ៉ា​ង​ខ្លាំ​ង​ដោ​យ​សា​រ​តែ​ឃើញ​ប​ង​​ៗ​​សមត្ថ​កិ​ច្ចខេ​ត្ត​ឧ​​ត្តរ​មា​ន​ជ័​យបានប្រឹ​ង​ប្រែង​ធ្វើ​កា​រ​ដោ​យ​ភា​ពយុ​​ត្តិ​ធ​ម៌សម្រាប់រូ​ប​ខ្ញុំ​នា​ថ្ងៃនោះ ពិ​ត​ជា​ស័​ក្តិ​​សមជាសមត្ថកិ​ច្ច​គំ​រូ ​​និ​ងរ​​ក​ភាព​យុ​ត្តិ​ធ​​ម៌​ជូ​ន​ប្រជា​ជ​ន​ដ៏​ល្អមែន​​។ បើទោះបីជាការរៀបរាប់របស់លោក ជា ស្រួច​ នៅលើបណ្ដាញសង្គមបែបនេះក៏ដោយ តែការកាន់ប្រកាន់ជំហររបស់តារាស្រី សិចស៊ី សាន សុម៉ាលី ក្នុងការរកយុត្តិធម៌ជូនប្អូនប្រុស ក៏នៅតែមិនបានបញ្ចប់ដោយងាយៗដែរ។ នាងនិយាយថា « មិន​​អា​​ចដ​ក​​ពា​​​ក្យ​ប​​ណ្តឹ​ងបា​​នទេ​​បង ​ម​នុ​ស្ស​ណា៎ ​មិ​ន​មែ​ន​ស​ត្វ​ទេ​ប​ង​ ច្បា​​ប់​មា​នប​ង! ​​ហើយ​ខ្ងុំ​ក៏អ​ត់​បា​ន​ទា​ន់​​ចោ​ទ​ប​ង​ឯងដែ​រ​ ប​ង​កុំ​ម​ក​និ​យា​យ​បែ​ប​នេះ​ បង​គួ​រ​តែ​យ​ល់​ហើ​យ ​ប​ង​ស្គា​ល់​គ្រួ​សារ​ខ្ញុំជា​ង​3​0​ឆ្នាំ​ ហើ​យ​ប​ង​ថា​ពុ​ក​ ​ម្តាយ​ខ្ងុំ​យ៉ា​ង​ម៉េ​ច​ ​គាត់​ចា​ស់​ៗ​ហើ​យ​​ទេវ​តា​​មា​ន​ភ្នែ​ក​​​​​​​»។

    គួររំឭកផងដែរថា កន្លងមកលោក ជា ស្រួច ក៏បានបកស្រាយពាក់ព័ន្ធជាមួយករណីប្អូនប្រុសកញ្ញា សាន សុម៉ាលី ដែរថា «ដំបូងប៉ា សាន សុម៉ាលី ហៅខ្ញុំទៅលេងអូរស្មាច់ ថ្ងៃចូលឆ្នាំចុងក្រោយ ហើយការរាប់អានរវាងខ្ញុំជាមួយ សាន សុម៉ាលី ជាង30ឆ្នាំ ហើយតាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូតដល់គាត់ស្លាប់ មិនសមមកនិយាយរឿងមិនពិត សូម្បីតែទៅហ្នឹង ថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅម្នាក់ឯងគត់ ។ ពេលប្អូនគ្រោះថ្នាក់ចរាចរណ៍ និយាយថា គេវាយបាក់ជើង បាក់ដៃ ហើយពេលកើតរឿងថា តេខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថា និយាយមិនពិត ប្រាប់សារព័ត៌មានបែបនេៈ បានន័យថាចង់ចោទខ្ញុំមែនទេ? សូមផ្តាំថា! កុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តិយសខ្ញុំ ប្រយ័ត្នបកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង»៕

  • ចុំ!! ភិន សុដាលីស សុខចិត្ដទម្លាក់តំណែងខ្លួនឯងរហូតក្លាយជាស្រីកំណាន់គេ?

    ចុំ!! ភិន សុដាលីស សុខចិត្ដទម្លាក់តំណែងខ្លួនឯងរហូតក្លាយជាស្រីកំណាន់គេ?

    អាចនិយាយបានថា ជាប្រវត្ដិសាស្រ្តដំបូងនៃការសម្ដែងរបស់កញ្ញា​​​ ភិន សុដាលីស តួឯកស្រីប្រចាំផលិតកម្មមហាហង្សហើយ ដែលនាងសុខចិត្ដទទួលយកការសម្ដែងជាតួរង។ ជាក់ស្ដែងនៅក្នុងរឿងថ្មីដែលមានចំណងជើងថា «កាំបិតមុខ2» ជារឿងភាគរបស់ស្ថានីយទូរទស្សន៍PNN និងជាវណ្ណកម្មថ្មីរបស់មហាហង្សត្រូវបានផលិតករជាឪពុកបង្កើតជ្រើសរើសនាងធ្វើជាតួរងបន្ទាប់ពីអ្នកនាង កែវ ស្រីនាង វិញម្ដង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះថែមទាំងត្រូវមកទទួលតំណែងជាស្រីកំណាន់ចិត្ដរបស់តួប្រុស គឺលោក អូន ឧស្សាហ៍ ទៀតផង។

    កញ្ញា ភិន សុដាលីស បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា នេះជាលើកទីមួយហើយដែលនាងបានមកសម្ដែងជាតួរង ប៉ុន្ដែមិនថ្វីទេ តំណែងមួយនេះមិនបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ដនាងឡើយ ព្រោះតួស្រីក៏ជាតារាជើងចាស់ធ្លាប់សម្ដែងជាយូរគ្នាមកហើយដែរ។ នាងនិយាយថា «ខ្ញុំមិនមានអារម្មណ៍អន់ចិត្ដអីផង ព្រោះទោះបីជាខ្ញុំតួរងមែន ប៉ុន្ដែបងកែវ ស្រីនាង ជាតារាសម្ដែងជើងចាស់ អាចនិយាយបានថា គាត់ជាIdol របស់ខ្ញុំផង។ អ៊ីចឹងដូចជាមិនមានអ្វីខុសឆ្គងទេ គ្រាន់តែថាចាប់តាំងពីខ្ញុំចាប់យកអាជីពសម្ដែងជាច្រើនឆ្នាំមកនេះ ខ្ញុំគឺជាតួឯករហូត»។

    អូហូ! មិនមែនថា មិនអីនោះទេ ទោះបីជានាងបាននិយាយថា នាងសប្បាយចិត្ដពេលបានធ្វើជាតួរងរបស់Idolខ្លួននៅក្នុងរឿង«កាំបិតមុខ2»នេះក៏ដោយ ក៏នាងបានប្រាប់ដែរថា ការទទួលយកការសម្ដែងនៅក្នុងរឿងមួយនេះ មិនប្រាកដថាអ្នកដឹកនាំរឿងដាក់ឱ្យសម្ដែងជាតួរងតារាសិល្បៈមានវ័យស្រករនាងឡើយ ពោលគឺមានលក្ខខណ្ឌ។ កូនស្រីផលិតកររូ​បនេះបានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនឱ្យខ្ញុំធ្វើជាតួរងរបស់រៀមច្បង ឬIdolរបស់ខ្ញុំ ដូចជាបង កែវ ស្រីនាង មិនអីទេ ប៉ុន្ដែបើឱ្យខ្ញុំរងតារាសម្ដែងស្រករគ្នាគឺ គិតមើលសិន។ ដោយសារតែខ្ញុំត្រូវមើលថា តួរងនៅក្នុងសាច់រឿងដែលខ្ញុំត្រូវកាន់ មានរ៉ូលលេងឬទេ? ឈុតឆាកនោះអាចនឹងទាក់ទាញដល់មហាជនឬទេ?។​ ទាំងនេះហើយជាលក្ខខណ្ឌដែលខ្ញុំត្រូវគិត»។

    សូមជម្រាបបន្ថែមថា ដ្បិតអីកញ្ញា ភិន សុដាលីស ទទួលតំណែងជាតួរងពិតមែន តែនៅក្នុងរឿង«កាំបិតមុខ2» នេះទំនងមើលទៅនាងដូចជាសម្រិតសម្រាំងសមត្ថភាពខ្លាំងណាស់ ទាំងអារម្មណ៍ និងរូបរាងកាយ ព្រោះថា មុននេះនាងបានរត់ទៅបូមខ្លាញ់ដើមដៃ និងក្បាលពោះធ្វើយ៉ាងណាដើម្បីឱ្យមានរូបសម្រស់ស្រស់ស្អាត ឱ្យស៊ីទៅនឹងសាច់រឿងដែលនាងបានក្លាយជាស្រីកំណាន់ចិត្ដរបស់គេហ្នឹងឯង៕

     

  • នាយ ឃ្លោក តំណាងឱ្យមូលនិធិសិល្បករចាស់ជរា​នាំថវិកាមកជូនលោកយាយ ណយ សំណាង

    នាយ ឃ្លោក តំណាងឱ្យមូលនិធិសិល្បករចាស់ជរា​នាំថវិកាមកជូនលោកយាយ ណយ សំណាង

    នៅពេលថ្មីៗនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបង្ហោះឱ្យដឹងថា លោកទុំ ​សារុត​ (នាយឃ្លោក)​ តំណាងឱ្យមូលនិធិសិល្បករចាស់ជរា​បាននាំយកថវិកាទៅជូនលោកយាយ​ ណយ ​សំណាង ​ដោយសារពេលនេះជំងឺបេះដូងរបស់គាត់រើឡើងវិញ។ សមាគមនឹងរ៉ាប់រងលើការចំណាយថ្លៃព្យាបាលទាំងស្រុង(លើកលែងតែថ្នាំដែលគ្មានលក់នៅក្នុងមន្ទីរពេទ្យ)សម្រាប់តែមន្ទីរពេទ្យលោកសង្ឃប៉ុណ្ណោះ​ ប៉ុន្តែលោកយាយគាត់ចង់ទៅព្យាបាលនៅមន្ទីពេទ្យជោរៃវិញ​។

    ចំណែកឯតារាចម្រៀងប្រុសប្រចាំផលិតកម្ម M លោក វណ្ណា ស័ក្ដ ក៏បានបង្ហោះរូបភាពបញ្ជាក់ពីស្ថានភាពជំងឺរបស់អ្នកម្ដាយឱ្យមហាជនបានឃើញផងដែរ ដោយលោកយាយ ណយ សំណាងនៅពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនទាន់មានអាការធូរស្បើយខ្លាំងនៅឡើយទេ។ លោកស័ក្ដបានរៀបរាប់ថា «ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ដែលបានជូនពរ និងមានការបារម្ភដល់ម៉ាក់របស់ខ្ញុំ ហើយឥឡូវម៉ាក់ខ្ញុំគាត់បានធូរស្បើយបន្តិចហើយ…ខ្ញុំគ្មានអ្វីក្រៅពីពាក្យថា អរគុណនេះទេដល់បងប្អូនទាំងអស់គ្នា គឺអរគុណខ្លាំងមែនទែន និយាយមែនណា..! កូនស្រឡាញ់ម៉ាក់ហើយក៏មិនចង់បាត់បង់ម៉ាក់ដែរ…»។

    គួរជម្រាបឱ្យបានដឹងបន្ថែមដែរថា តារាកំប្លែងវ័យចំណាស់លោកយាយ ណយ សំណាង បានបម្រើអារម្មណ៍របស់ប្រិយមិត្តអ្នកគាំទ្រតាមរយៈវិស័យសិល្បៈ និងវប្បធម៌ខ្មែរបែបចម្រៀងអាយ៉ៃ និងកំប្លែងអស់រយៈពេល 62ឆ្នាំមកហើយ ពោលគឺលោកយាយបានចូលប្រឡូកវិស័យសិល្បៈតាំងពីលោកយាយមានអាយុ 11ឆ្នាំមកម៉្លេះ៕

  • ឯម រៀម៖ «ខ្លាចហើយ រាងហើយ សង្គមសិល្បៈខ្មែរ»

    ឯម រៀម៖ «ខ្លាចហើយ រាងហើយ សង្គមសិល្បៈខ្មែរ»

    បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់តារាចម្រៀងពីរដួង គឺលោក ម៉ៃ សុគន្ធ និងតារាចម្រៀងរ៉េប លោក អាចារ្យធំ ចំពោះរឿងមកុដអប្សរាដែលគ្រងនៅលើក្បាលមនុស្សប្រុស និងការអះអាងបកស្រាយថា មានអប្សរាប្រុស នៅលើសរសរពេជ្រប្រាសាទបាយ័ន ដែលលោក ឯម រៀម ចេញនិយាយតបតនៅលើហ្វេសប៊ុកនោះ ប្រធានបទដ៏ក្ដៅគគុកមួយនេះ នៅតែមានរឿងរ៉ាវធ្វើឱ្យមហាជនចាប់អារម្មណ៍មិនទាន់ចប់នៅឡើយ។

    ថ្មីៗនេះ លោក ឯម រៀម បានស៊ែរព័ត៌មានដែលបានចេញផ្សាយពីតារាពីរដួងខាងលើនេះ ដោយបានបញ្ចេញមតិប្រតិកម្មចំពោះការច្នៃម៉ូដរបស់លោកថា «ខ្លាចហើយ រាងហើយ សង្គមសិល្បៈខ្មែរ មិនជួយលើកទឹកចិត្ត បែរជាខំ share រូបភាព និងផ្ញើសារជាសំឡេង សើច ចំអក ឡកឡាយ។ នៅពីមុខយើងធ្វើជាស្និទ្ធស្នាល ឱបរឹត។ មកុដអប្សរានៅតែជាមកុដអប្សរា ព្រោះតែគោរព និងស្រឡាញ់ទើបទិញយកមកប្រើ ហើយក៏គ្មានច្បាប់ណាចែងថា មិនឱ្យមនុស្សប្រុសពាក់ដែរ?!»។

    គួររំឭកផងដែរថា ​លោក ម៉ៃ សុគន្ធ បាន​លើកឡើងថា ​បកស្រាយ​លើក​នេះ​បណ្ឌិត​ម្នាក់នេះ​ឆ្កួត​ហើយ​ អប្សរា​មាន​ 2 ភេទ​។​ លោក​បណ្ឌិត​ឆ្កួត ​បំពុល​កូន​ខ្មែ​រ បោក​គេ​ទៀតហើយ ​លោក​បណ្ឌិត​ស្រាវជ្រាវ​មកពីណា​ លោកបណ្ឌិត​ស្គាល់​ប្រភេទ​ចម្លាក់​អស់ទេ? ចម្លាក់​វា​មាន​ 3​ប្រភេទ ​លោក​យល់ច្រឡំ​លើ​ច​ម្លា​ក់លិបហើយ ​អប្សរា​គ្មាន​ប្រុស​ទេ អប្សរា​កើតចេញ​មកពីណា?​ ម៉េច​បានជា​ចេញ​ជា​ប្រុស​កើត​លោកបណ្ឌិត? ហើយ​លោក​បណ្ឌិត​ណាមួយ​ចម្លាក់​ខ្លះ​រង​សំណឹក​ និង​បរិយាកាស​ទើបមើល​ឃើញ​បែបនោះ​)​។ សូម​ក្រសួង​វប្បធម៌​ក្រឡេក​មើល​បណ្ឌិត​ម្នាក់​នោះបកស្រាយ​ផង ​គាត់​ថា​ មាន​អប្សរា​ឈ្មោល អ៊ី​ចឹ​ង​អប្សរា​ឈ្មោល​កើត​ពី​ពេលណា​?​ កើត​ពី​ការ​កូរសមុទ្រទឹក​លិង្គ​មែន​? ​បើ​អប្សរា​ស្រី​កើត​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ។​ ស៊ែរ​អោយ​គាត់​ភ្លឺ​ខួរ​ផង ​(​អប្សរា​គឺស្រី​សួគ៌ រាំ​របាំ​ថ្វាយ​អស់​ទេវតា ​និង​ព្រះឥន្ទ្រ អ៊ីចឹ​ងអប្សរា​ឈ្មោល​រាំ​ថ្វាយ​ព្រះឥន្ទ្រ​ដែរ​មែន​?​ ចម្លាក់ខ្មែរ​ចែកជា​ 3​ប្រភេទ​ណា។​ Share​ ផង​ឱ្យ​បណ្ឌិត​មួយ​នេះ​ឈប់​ឆ្កួត​ និង​វង្វេង​វប្បធម៌ ហើយ​បំផ្លាញ​វប្បធម៌​ខ្លួនឯង​។

    រីឯលោកអាចារ្យធំវិញក៏បានរិះគន់កន្លងទៅដែរថា « ​អប្សរ​ ​អប្សរា​ ​អច្ឆរា​ ​អត់​មាន​ប្រុស​ទេ​ទាន! វចនានុក្រម​ ជួន ​ណាត ​អប្សរ (​អ័​ប​-​ប្ស​) នាម​សព្ទ ( សំ​. អប្សរ​ស៑​, អប្សរា​; បា​. អច្ឆរា “​ស្ត្រី​មាន​សម្បុរ​ថ្លា​ស្រស់​ ផូរផង់ ​ឬ​ស្ត្រី​មានមុខ​ថ្លា​ស្រស់​បំព្រង​” ) ស្ត្រីសួគ៌​។​ ស្រី​អប្សរ​ ស្រី​ទេពអប្សរ​ ​នាង​អប្សរ។​ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ថា ស្ត្រី​សួគ៌​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក​ក្នុង​កាលដែល​កូរទឹក​អម្រឹត​។​ អាចារ្យធំ បាន​បន្ត​ភ្ជាប់​ជាមួយ​ការ Live​ វីដេអូ​ទៀតថា ​ខ្មែរ​ប្រើ​ក្លាយជា​អក្សរ​ក៏មាន​ស្រី​អក្សរ​ ស្រី​ទេពអក្សរ​បវរកញ្ញា ​(គួរ​លើកលែង​ប្រើ ត្រូវ​ប្រើអប្សរ ឬអប្សរា​ អច្ឆរាវិញ)​។​អប្សរទេពី ឬទេវី ( ព​. ប្រ​. ) ទេពី ​ឬទេ​វី​មាន​លម្អ​ដូច​ស្រី​អប្សរ ឬក៏​ដូច​អប្សរា»។

    យ៉ាងណាមិញ លោក ឯម រៀម ក៏បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនៅតែបន្ដរក្សាគោលជំហរបង្កើតស្នាដៃម៉ូដសហសម័យដដែល បើទោះបីជារងការរិះគន់យ៉ាងណាក្ដី។ លោកក៏បានបញ្ជាក់ដែរថា «មកទល់ពេលនេះ លោកសុខចិត្តចាញ់ និងទទួលស្គាល់ថា ខ្ញុំជាមនុស្សល្ងង់សិនចុះ គឺដើម្បីឈ្នះពេលក្រោយវិញ »៕

     

  • លោក Klopp បញ្ជាក់ថា លោក​ចង់បាន​ត្រឹម 1ពិន្ទុ​ទេ ពេល Liverpool ប៉ះ​Chelsea ថ្ងៃអាទិត្យ​នេះ

    លោក Klopp បញ្ជាក់ថា លោក​ចង់បាន​ត្រឹម 1ពិន្ទុ​ទេ ពេល Liverpool ប៉ះ​Chelsea ថ្ងៃអាទិត្យ​នេះ

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បញ្ជាក់ថា ការដណ្តើម​បានត្រឹមតែ1ពិន្ទុ​នៅពេលដែល​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Chelsea ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នា​ថ្ងៃអាទិត្យ​នេះ នឹង​ក្លាយជា​លទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​ការ​ប្រជែង​យក​កៅអី​ទៅកាន់​ក្របខ័ណ្ឌ Champions League។

    បើទោះជា​ទើបតែ​បាន​ជួប​ភាព​រីករាយផ្សេងៗតាមរយៈ​ការឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ទី1 ក្នុង​រយៈពេល 11ឆ្នាំ​ក៏ដោយ ប៉ុន្តែ​លោក Klopp បានចាត់ទុក​ការធ្វើដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដី Stamford ជាការ​ប្រកួត​Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មួយ​ផ្សេងទៀត។

    ការដណ្តើម​បាន​ជ័យជម្នះ​ណាមួយ​ក្នុងចំណោម​ការប្រកួត​ដែល​នៅសល់​ទាំង 3លើក​របស់​ក្រុម Liverpool នៅ​រដូវ​កាល​នេះ ដូចជា​កីឡដ្ឋាន Stamford Bridge ការ​ឈ្នះ​នៅលើ​ទឹកដី​ខ្លួនឯង​លើ​ក្រុម Brighton នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល Premier League ឬ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង Real Madrid ក្នុង Champions League នឹង​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​កៅអី​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប។ ប៉ុន្តែ ស្របពេល​លោក Klopp កំពុងស្ថិត​ក្នុង​អារម្មណ៍​ស្ងប់ និង​បាន​អនុញ្ញាតឱ្យ​តារាឆ្នើមៗសម្រាក ការដណ្តើម​បានត្រឹមតែ 1ពិន្ទុ​នៅ​ចុង​សប្តាហ៍​នេះ គឺជា​គោល​ដ៏​ធំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ។

    លោក Klopp បានឱ្យដឹងថា៖ «តើ​យើង​មាន​ក្រុម​ដ៏​ធំ​បំផុត​ក្នុង​ពិភព​កីឡាបាល់ទាត់​នៅពេលនេះ​ឬទេ? ទេ យើង​មិនមាន​ទេ។ ការដែល​ក្រុម​នេះ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺជា​រឿង​ដ៏​អស្ចារ្យ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10:30យប់៕

    ប្រភពពី៖ Sport24

  • Atletico ធ្វើឱ្យ​លោក Wenger ខកចិត្ត​ធំ ដើម្បី​ទៅ​ជួប Marseille ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Europa League

    Atletico ធ្វើឱ្យ​លោក Wenger ខកចិត្ត​ធំ ដើម្បី​ទៅ​ជួប Marseille ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Europa League

    ក្រុម Marseille បាន​កក់​កៅអី​របស់​ពួកគេ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ទៅ​ជួបនឹង​ក្រុម Atletico Madrid ក្រោយពី​ខ្សែការពារ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Rolando បា​នរក​គ្រាប់​បាល់​នៅ​នាទី​បន្ថែម 15នាទី 2ដង ដើម្បី​ជួយ​ឱ្យ​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ទាំង 2ជើង 3-2 លើ​ក្រុម Salzburg កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    Salzburg បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរឱ្យ​កោតសរសើរ​ក្នុង​តង់​ទី2 ដើម្បី​លុបចោល​ការដេញ​តាម​ពីក្រោយ 2-០ ពី​ការប្រកួត​ជើង​ទី1 ប៉ុន្តែ​ក្រុម Marseille បាន​ក្លាយជា​ក្រុម​បារាំង​ដំបូង​គេ ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ក្របខ័ណ្ឌ​អឺរ៉ុប ចាប់តាំងពី​ឆ្នាំ2004 បើទោះបី​ចាញ់​ក្នុង​លទ្ធផល 2-1 នៅ​រាត្រី​នោះ​ក៏ដោយ។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ Diego Costa បាន​កម្ទេច​ក្តីសង្ឃឹម​ចុងក្រោយ​របស់​លោក Arsene Wenger នៃ​ការបញ្ចប់​ការដឹកនាំ​ក្លិប Arsenal ទាំង​ភាពជោគជ័យ ខណៈដែល​គ្រាប់​បាល់​បញ្ចូល​ទី​របស់គេ​បាន​ជួយ​ឱ្យ​ក្រុម Atletico Madrid ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ការប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប​ជា​លើក​ទី250 របស់លោក Wenger ជាមួយនឹង​ក្រុម Arsenal ក៏​ជាការ​ប្រកួត​ជា​លើកចុងក្រោយ​ផងដែរ ដែល​ត្រូវបាន​កាត់សេចក្តី​ដោយ​គ្រាប់​បាល់​ដ៏​ល្អ​របស់ Costa។

    តំបន់​ការពារ​របស់​ក្រុម Arsenal បានបង្ហាញ​ពី​ភាពទន់ខ្សោយ និង​មាន​អារម្មណ៍​ភិតភ័យ ជាពិសេស​ស្ថិតក្នុង​ភាព​ស្លន់ស្លោ​យ៉ាង​ឆាប់រហ័ស ហើយ​ការរង​បរាជ័យ​ក្នុង​លទ្ធផល 1-០ និង 2-1 ពី​ការប្រកួត​ទាំង 2ជើង មានន័យថា រដូវ​កាល​ចុងក្រោយ​របស់លោក Wenger ក្នុងនាម​ជា​គ្រូបង្វឹក​នឹង​បញ្ចប់​ដោយ​ក្រុម​របស់លោក​អវត្តមាន​ពី​ក្របខ័ណ្ឌ Champions League ក្នុង​រយៈពេល 2ឆ្នាំជាប់ៗគ្នា៕

    ប្រភពពី៖ The Straits Times

  • ករុណា ពេជ្រ បន្ដប្រកាសលក់ផ្ទះវីឡាទោល ដើម្បីយកថវិកាព្យាបាលជំងឺឪពុក

    ករុណា ពេជ្រ បន្ដប្រកាសលក់ផ្ទះវីឡាទោល ដើម្បីយកថវិកាព្យាបាលជំងឺឪពុក

    ខណៈនេះ ឪពុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ កំពុងសម្រាកព្យាបាលជំងឺនៅឯប្រទេសវៀតណាម ហើយលោកក៏បានបង្ហើបប្រាប់ពីស្ថានភាពជំងឺរបស់លោកឪពុកផងដែរ។ ក្រោយពីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ឪពុកលោក ករុណា ពេជ្រ មានសភាពល្អប្រសើរជាងមុនបន្ដិចហើយ តែនៅមិនទាន់ដឹងខ្លួននៅឡើយទេ ។ តារាចម្រៀងរូបនេះនៅតែបន្ដប្រកាសលក់ផ្ទះវីឡាទោលរបស់ខ្លួន ដើម្បីយកប្រាក់ទៅព្យាបាលឪពុកបន្ថែមទៀត។

    លោក ករុណា ពេជ្រ បានរៀបរាប់ថា «ប៉ាអើយ ឥឡូវនេះកូននាំអ៊ំមកលេងប៉ាហើយ…ហ៊ឺ…បងប្អូននៅសល់តែពីរនាក់ ឥឡូវប្អូនឈឺទៀត…»។ លោកបន្ដថា «ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល នៅកែងផ្លូវខាងមុខតែម្តង មានទីតាំងនៅបុរីពិភពថ្មីសំរោងអណ្តែត3 ផ្ទះលេខ 2 ( E0,E1,E2 ) , ផ្លូវ A…ទល់មុខសួនច្បារធំ 2 មានទីធ្លាធំទូលាយខាងមុខផ្ទះ  ចំណាយពេលតែ 5នាទីដល់ផ្សារ Makro និងផ្សារទំនើប AEON II ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និងបណ្តោយ 33,40 m តម្លៃបងប្អូនអាចសួរក្នុង inbox បាន…»។

    គួរបញ្ជាក់ផងដែរ លោក ករុណា ពេជ្រ បានទម្លាយសារនៅក្នុងចិត្តយ៉ាងក្ដុកក្ដួលឱ្យមហាជនបានដឹង នៅពេលដែលឪពុកកំពុងតែសម្រាកព្យាបាលលោករៀបរាប់ថា «បណ្តាំដែលចេញពីមាត់របស់ប៉ា 3ចំណុចដែលប៉ាផ្តាំកូនមុនពេលពីរអាទិត្យនៃការធ្លាក់ខ្លួនឈឺរបស់ប៉ា កូននឹងចងចាំ ហើយប្រឹងអនុវត្តវាឱ្យល្អ ប្រឹងធ្វើឱ្យវាមានតម្លៃ លុះដល់ដំណាក់កាលចុងក្រោយ…!!!! អ្វីដែលប៉ាផ្តាំនៅពេលនោះ កូនខំទប់ទឹកភ្នែកមិនឱ្យស្រក់ ហើយនិយាយលួងប៉ាថា អ្វីដែលប៉ាបារម្ភនោះ សូមប៉ាកុំភ័យ ហើយនិយាយបន្លប់ប៉ាមកជាសប្បាយៗវិញ ហើយក្នុងចិត្តឆ្ងល់ថា ហេតុអ្វីសុខៗប៉ានិយាយផ្តាំអ៊ីចឹងជាមួយកូន?។ តែអ្វីៗមិននឹកស្មានដល់ថា បន្ទាប់ពីនោះមកតែ 2អាទិត្យសោះ ប៉ាទៅជាធ្លាក់ខ្លួនមានជំងឺអ៊ីចឹងសោះ ស្រណោះសម្តីប៉ាផ្តាំកូនណាស់ ប៉ា»។

    លោកបានបន្ដរៀបរាប់ទៀតថា «បណ្តាំទាំង 3នោះ ឥឡូវនេះកូនយកបណ្តាំ 1 ក្នុងចំណោមបណ្តាំទាំង 3 របស់ប៉ាមកខំប្រឹងធ្វើតាមសម្តីប៉ាហើយ។ ហើយកូននឹងខំប្រឹងព្យាយាមធ្វើដោយឧត្តមគតិ ប្រឹងដោយគ្មានការសោកស្តាយ និងដោយគ្មានការនឿយហត់ទេប៉ា..ទោះបីពេលនេះប៉ាមិនទាន់ដឹងអ្វីក៏ដោយ…ក៏កូននៅតែសង្ឃឹមថា ថ្ងៃណាមួយពេលប៉ាដឹងខ្លួនឡើងវិញប៉ានឹងញញឹមជាមួយលទ្ធផលដែលប៉ាបានផ្តាំកូន…»៕